197 ពួកអ៊ែលឌើរនៃអ៊ីស្រាអែល បុរស ដោយក្លាហាន ១. ពួកអែលឌើរនៃអ៊ីស្រាអែលមករួមនឹងខ្ញុំ ហើយស្វែងរកពួកសុចរិតទោះនៅទីណាក្តី– នៅវាលខ្សាច់លើគិរីលើដីឬសមុទ្រ– ហើយនាំគេទៅស៊ីយ៉ូនជាទីបរិសុទ្ធ [Chorus] ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕ ២. ការច្រូតកាត់ច្រើនណាស់អ្នកធ្វើការមានតិចតួច តែបើយើងរួបរួមយើងអាចធ្វើអ្វីទាំងអស់ យើងនឹងប្រមូលស្រូវពីគ្រប់អស់ទីវាលផង ហើយដាក់ចូលជង្រុកចេញពីទុក្ខសោកនិងល្បិច [Chorus] ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕ ៣. យើងទៅជួយអ្នកក្រដូចព្រះអង្គយើងពីដើម ហើយទៅជួយអ្នកនឿយហត់អ្នកឃ្លាននិងរងា យើងឲ្យកម្លាំងចិត្តដោយនូវដំណឹងល្អទ្រង់ ហើយប្រាប់គេឲ្យទៅស៊ីយ៉ូនរស់រៀងរហូត [Chorus] ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕ និពន្ធទំនុកច្រៀង ៖ សៃរើស អេច វីកឡក ឆ្នាំ ១៨១៣–១៨៩៤ និពន្ធបទភ្លេង ៖ ថូម៉ាស អេច បេយលី ឆ្នាំ ១៧៩៧–១៨៣៩។ បានកែសម្រួល គោលលិទ្ធិនិងសេចក្តីសញ្ញា 133:7–9, 14 គោលលិទ្ធិនិងសេចក្តីសញ្ញា 75:2–5