198 អ្នកដែលត្រូវបានហៅឲ្យធ្វើការ បុរស ដោយក្លាហាន ១. អ្នកដែលបានហៅឲ្យធ្វើការនិងឲ្យបម្រើដល់ព្រះ មានពរហើយដល់អស់អ្នកមានបព្វជិតភាពតាំងដោយព្រះ ដើម្បីផ្សាយពីដំណឹងល្អទ្រង់ក្នុងចំណោមជាតិសាសន៍ ប្រកាសក្តីសង្គ្រោះក្តីពិតនិងសុខសាន្តដល់លោកិយ៖ ២. ឱ!កុំឲ្យក្តីលោភចំណង់ក្នុងលោកាបំពានឡើយ គំនិតអ្នកបានបរិសុទ្ធខ្លួនអ្នកជាបុរសពិត កាលបន្លឺសំឡេងអ្នកឡើងដូចត្រែផ្លុំឮខ្លាំងៗ ប្រាប់លោកាថា៖«ចូររៀបចំខ្លួនជួបនឹងព្រះនៃអ្នក!» ៣. បើដូចនោះសូមឈប់និយាយគិតនិងអួតឥតប្រយោជន៍ សូមអធិស្ឋានបានជានិច្ចកុំឃ្លាតឡើយហើយធ្វើពិត ព្រះវិញ្ញាណនឹងមកបង្រៀនប្រទានពរជ័យក្រាស់ក្រៃ ព្រះសង្គ្រោះនឹងគង់នឹងអ្នករហូតដល់ទីបំផុត។ ៤. ពរជ័យដ៏ធំរង់ចាំអ្នកព្រះនឹងប្រទានជំនឿ អ្នកនឹងសោយរាជ្យដោយសិរីរុងរឿងហើយឈ្នះក្តីស្លាប់ មិនយូរអ្នកនឹងមកស៊ីយ៉ូនជាមួយកណ្ដាប់អ្នកច្រូត អ្នកនឹងមិនស្គាល់ទុក្ខទៀតឡើយតែបានមកុដរុងរឿងវិញ៕ និពន្ធទំនុកច្រៀង ៖ ម៉ារី ច័ដ ភេច ឆ្នាំ ១៨១៨–១៩០៧ និពន្ធបទភ្លេង ៖ ដានីយ៉ែល ប៊ី ថោនន័រ ឆ្នាំ ១៨៥០–១៩១៩ គោលលិទ្ធិនិងសេចក្តីសញ្ញា 4:1–7 គោលលិទ្ធិនិងសេចក្តីសញ្ញា 75:2–5