តារាងអានព្រះគម្ពីរ
យើងជួយបំពេញគោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា នៅពេលយើងលើកទឹកចិត្តសិស្សឲ្យ (១) អាន និង សិក្សាព្រះគម្ពីររាល់ថ្ងៃ និង (២) អានព្រះគម្ពីរសម្រាប់វគ្គសិក្សា ។ អ្នកអាចឲ្យតារាងដូចខាងក្រោមនេះដល់សិស្ស ដើម្បីជួយពួកគេឲ្យតាមដានការរីកចម្រើនរបស់ខ្លួន ។ ប្រសិនបើអ្នកចង់រាយការណ៍ពីការអានព្រះគម្ពីរប្រចាំថ្ងៃរបស់សិស្ស សូមធ្វើតាមការណែនាំនៅក្នុងសេចក្តីណែនាំអំពីការរាយការណ៍នៃការអានព្រះគម្ពីរ ។ សូមរកមើលសេចក្តីណែនាំទាំងនេះនៅក្នុងគេហទំព័រ si.lds.org ដោយប្រើឃ្លា « scripture reading reporting instructions » ។