មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤-១២៨ ( មេរៀនទី ២៧ )
សេចក្តីផ្ដើម
មេរៀននេះផ្តោតលើ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១-២១។ នៅពេលសិស្សសិក្សាខគម្ពីរទាំងនេះ នោះពួកគេនឹងរៀនអំពីយ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ព្រមទាំងតួនាទីរបស់ពួកគេនៅក្នុងការស្តារឡើងវិញនៃសាសចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១-១៤
ព្រះអម្ចាស់ពន្យល់ពីមូលហេតុដែលទ្រង់បានហៅយ៉ូសែប ស៊្មីធ ឲ្យស្ដារដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញ
សូមសរសេរពាក្យ ខ្លាំងក្លា នៅលើក្ដារខៀន ។ សូមសួរសិស្សថា តើលក្ខណៈអ្វីខ្លះដែលស្របតាមបទដ្ឋានរបស់លោកិយ ដែលត្រូវបានចាត់ទុកថាជាការពិពណ៌នាអំពីមនុស្សដែលខ្លាំងក្លាម្នាក់ ។ នៅពេលសិស្សឆ្លើយ សូមសរសេរចម្លើយពួកគេនៅលើក្ដារខៀនក្រោមពាក្យ ខ្លាំងក្លា ។ បន្ទាប់មកសូមសរសេរពាក្យ ខ្សោយ នៅលើក្ដារខៀន ។ សូមសួរសិស្សថា តើលក្ខណៈអ្វីខ្លះដែលស្របតាមបទដ្ឋានរបស់លោកិយ ដែលត្រូវបានចាត់ទុកថាជាការពិពណ៌នាអំពីមនុស្សដែលខ្សោយម្នាក់ ។
-
តើពិភពលោកព្យាយាមធ្វើឲ្យយុវជន ឬ យុវនារីមានអារម្មណ៍ថាទន់ខ្សោយតាមរយៈបទដ្ឋានរបស់លោកិយតាមរបៀបណាខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣ ឲ្យឮៗ ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១ ដោយស្ងាត់ស្ងៀម រកមើលថានរណាដែលព្រះអម្ចាស់បានពិពណ៌នាថាជាអ្នកទន់ខ្សោយ ។
-
តើយ៉ូសែប ស្ម៊ីធ អាចមានភាពទន់ខ្សោយតាមរបៀបណាខ្លះ នៅពេលលោកត្រូវបានហៅដើម្បីស្តារដំណឹងល្អឡើងវិញនោះ ?
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១, ហេតុអ្វីព្រះអម្ចាស់ហៅមនុស្សទន់ខ្សោយឲ្យធ្វើកិច្ចការរបស់ទ្រង់ ។ ( នៅពេលសិស្សឆ្លើយ សូមសង្ខេបចម្លើយរបស់ពួកគេដោយសរសេរសេចក្តីពិតស្រដៀងគ្នាទៅនឹងគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បើកបង្ហាញព្រះប្រាជ្ញារបស់ទ្រង់តាមរយៈអ្វីៗដែលទន់ខ្សោយនៃផែនដីនេះ) ។
-
តើព្រះអម្ចាស់បានបើកបង្ហាញព្រះប្រាជ្ញារបស់ទ្រង់តាមរយៈព្យាការីយ៉ូសែប ស៊្មីធ តាមរបៀបណាខ្លះ ?
សូមឲ្យសិស្សប្រាប់ពីការហៅបម្រើ និង ការចាត់តាំងមួយចំនួនដែលពួកគេអាចទទួល អំឡុងពេលពួកគេនៅក្នុងភាពជាយុវវ័យ ។ ( ចម្លើយអាចរួមមាន គ្រូបង្រៀនតាមផ្ទះ សមាជិកនៃថ្នាក់ ឬ គណៈប្រធានកូរ៉ុម អ្នកផ្សព្វផ្សាយសាសនា និយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ឬ ស្វាគមន៍នរណាម្នាក់នៅក្នុងវួដ ឬ សាខារបស់ពួកគេ ) ។
-
តើការចងចាំពីគោលការណ៍ដែលបានសរសេរលើក្តារខៀននេះ អាចជួយយើងដូចម្តេចខ្លះ នៅពេលយើងទទួលការហៅ និង ការចាត់តាំងផ្សេងៗដើម្បីបម្រើនៅក្នុងសាសនាចក្រ ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២-១៤ ដោយពន្យល់ថា ព្រះអម្ចាស់បានបញ្ជាឲ្យយ៉ូសែប ស្ម៊ីធសរសេរសេចក្តីប្រកាសនៃដំណឹងល្អដល់អ្នកដឹកនាំនានានៃផែនដី ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥-២១
ព្រះអម្ចាស់ប្រទានការណែនាំដល់អ្នកដឹកនាំសាសនាចក្រនៅក្នុងទីក្រុងណៅវូ
សូមឲ្យសិស្សគិតអំពីគ្រាមួយដែលមាននរណាម្នាក់បានសរសើរពួកគេដោយស្មោះសរ ។ សូមអញ្ជើញសិស្សឲ្យពីរបីនាក់ចែកចាយបទពិសោធន៍ និង មូលហេតុនៃការសរសើរទាំងនេះមានអត្ថន័យចំពោះពួកគេ ។
សូមពន្យល់ថាព្រះអម្ចាស់បានមានបន្ទូលពីបុគ្គលមួយចំនួននៅក្នុងវិវរណៈនេះ ហើយបានបញ្ជាពួកគេដោយចង្អុលបង្ហាញពីកម្លាំង និង ការរួមចំណែករបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៥-២០ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលអំពីបុគ្គលទាំងនេះ ។ អ្នកអាចស្នើឲ្យពួកគេគូសចំណាំឃ្លាណាដែលលេចធ្លោចំពោះពួកគេ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបែរទៅរកដៃគូរបស់ខ្លួន ហើយចែកចាយចាយអ្វីដែលពួកគេបានរកឃើញ ដោយបញ្ចូលឃ្លាដែលលេចធ្លោចំពោះពួកគេ និង ហេតុផលរបស់វា ។
អ្នកអាចចង្អុលបង្ហាញថានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៩ ព្រះអម្ចាស់បានប្រកាសថាបុរសស្មោះត្រង់បីរូបដែលទើបនឹងស្លាប់ ( ដាវីឌ ដ័បុលយូ ប៉ាទិន អែតវិត ប៉ាទ្រិច និង យ៉ូសែប ស៊្មីធ ស៊ីញ័រ ឪពុករបស់ព្យាការី ) ត្រូវបានទទួលឲ្យចូលទៅក្នុងវត្តមានរបស់ព្រះអម្ចាស់ហើយ ។
សូមអញ្ជើញសិស្សឲ្យរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥, ២០, រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីហៃរ៉ុម ស្ម៊ីធ និង ចច មីលលើ ។
-
តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះអំពីហៃរ៉ុម ស្ម៊ីធ និង ចច មីលលើ ?
-
តើព្រះអម្ចាស់មានព្រះទ័យដូចម្តេច ចំពោះអស់អ្នកដែលមានសេចក្តីទៀងត្រង់នោះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញសេចក្តីពិតខាងក្រោម ៖ ព្រះអម្ចាស់សព្វព្រះទ័យ ហើយទុកព្រះទ័យលើអស់អ្នកដែលមានសេចក្តីទៀងត្រង់នៃចិត្ត) ។
-
តើអ្នកឲ្យនិយមន័យនៃពាក្យសេចក្តីទៀងត្រង់នៃចិត្តដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« ចំពោះខ្ញុំសេចក្តីទៀងត្រង់មានន័យថា ត្រូវធ្វើអ្វីដែលត្រឹមត្រូវ និង ល្អជានិច្ចមិនថាកើតមានលទ្ធផលភ្លាមៗយ៉ាងណានោះទេ ។ វាមានន័យថាត្រូវមានសេចក្តីសុចរិតចេញពីជម្រៅនៃដួងព្រលឹងរបស់យើង មិនមែនគ្រាន់តែការប្រព្រឹត្តនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ក្នុងគំនិត និង ក្នុងដួងចិត្តរបស់យើង ។ សេចក្តីទៀងត្រង់ផ្ទាល់ខ្លួនបញ្ជាក់ពីការទុកចិត្ត និង បរិសុទ្ធភាពនោះ ដែលយើងមិនអាចត្រូវបានបោកបញ្ឆោតឲ្យទុកចិត្ត ឬ ធ្វើសេចក្តីសញ្ញាឡើយ » (« Personal Integrity » Ensign, ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ៣០ ) ។
-
ដោយផ្អែកលើនិយមន័យរបស់អែលឌើរ វ៉ឺតលីន ហេតុអ្វីអ្នកគិតថាព្រះអម្ចាស់សព្វព្រះទ័យដល់អស់អ្នកដែលមានសេចក្តីទៀងត្រង់នៃចិត្ត ?
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលហៃរ៉ុម ស្ម៊ីធ បានធ្វើជាគំរូនៃសេចក្តីទៀងត្រង់នៃចិត្ត សូមឲ្យសិស្សម្នាក់អានសេចក្តីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ អិម រ័សុល បាឡឺដនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« ហៃរ៉ុម ស្ម៊ីធ ជាបងប្រុស ជាមិត្ត និង ជាអ្នកផ្តល់យោបល់ដល់ព្យាការី បានបង្ហាញភាពពិតទាំងស្រុង សេចក្តីស្រឡាញ់ ភាពស្មោះត្រង់ និង ភក្តីភាពចំពោះព្រះអម្ចាស់ដែលពុំអាចថ្លែងបាន និង ចំពោះប្អូនប្រុសរបស់ខ្លួនគឺ យ៉ូសែប ។ ភាពជាបងប្អូនរបស់ពួកគេពុំមាននរណាល្អជាងនរណាឡើយ ។…
« យ៉ូសែប បានមានប្រសាសន៍ពី ហៃរ៉ុម ថា ‹ ខ្ញុំចង់អធិស្ឋាននៅក្នុងដួងចិត្តរបស់ខ្ញុំថាបងប្អូនប្រុសរបស់ខ្ញុំទាំងអស់ ដូចជាបងប្រុសជាទីស្រឡាញ់របស់ខ្ញុំហៃរ៉ុម ដែលមាននូវភាពទន់ភ្លន់នៃកូនចៀម និង សេចក្តីទៀងត្រង់នៃយ៉ូប និង និយាយជារួម មានភាពស្លូតបូត និង ភាពរាបទាបនៃព្រះគ្រីស្ទ ហើយខ្ញុំស្រឡាញ់គាត់ ជាមួយនឹងសេចក្តីស្រឡាញ់នោះគឺខ្លាំងជាងសេចក្តីស្លាប់ទៅទៀត ដ្បិតខ្ញុំពុំដែលធ្លាប់មានពេលស្តីបន្ទោសគាត់ ហើយគាត់ក៏ពុំដែលស្តីបន្ទោសខ្ញុំផងដែរ › ។ History of the Church,២:៣៣៨ ) ។…
« ហៃរ៉ុមពុំដែលរារែកឡើយ សូម្បីតែប្រឈមមុខនឹងសេចក្តីស្លាប់ ។ បន្ទាប់ពីការបង្អត់អាហារ និង ការបៀតបៀនមួយរយៈពេលដ៏យូរមក គាត់បានសរសេរ ៖
« ‹ ខ្ញុំសូមថ្លែងអំណរគុណព្រះថា ខ្ញុំមានអារម្មណ៍ថាការសម្រេចចិត្តដើម្បីស្លាប់ ជាជាងបដិសេធនូវអ្វីៗដែលភ្នែករបស់ខ្ញុំបានឃើញ ដែលដៃរបស់ខ្ញុំបានកាន់ [ ផ្ទាំងដែលត្រូវបានបកប្រែទៅជាព្រះគម្ពីរមរមន ] និង អ្វីដែលខ្ញុំបានថ្លែងទីបន្ទាល់ ទោះបីជាខ្ញុំត្រូវចាត់ទៅទីណាក៏ដោយ ហើយខ្ញុំអាចអះអាងជាមួយបងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំថា ខ្ញុំអាចថ្លែងទីបន្ទាល់ដែលវាជាទីបន្ទាល់ដ៏រឹងមាំដែលខ្ញុំធ្លាប់ថ្លែងនៅក្នុងជីវិតខ្ញុំ › ។ (Times and Seasons, ខែ ធ្នូ ឆ្នាំ ១៨៣៩ ទំព័រ ២៣ ) » ។ (« The Family of the Prophet Joseph Smith » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៧ ) ។
-
តើហៃរ៉ុម ស្ម៊ីធបានបង្ហាញសេចក្តីទៀតត្រង់របស់ខ្លួនតាមរបៀបណាខ្លះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីផ្នែកមួយនៃជីវិតរបស់ខ្លួន ដែលពួកគេអាចមានសេចក្តីទៀងត្រង់កាន់តែច្រើនឡើង ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់គោលដៅផ្ទាល់ខ្លួនមួយ ដើម្បីបង្កើនសេចក្តីទៀងត្រង់នៅក្នុងចំណុចនោះ ។
សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នក អំពីគោលការណ៍នានាដែលបានបង្រៀននៅថ្ងៃនេះ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩-១៣២)
សូមសួរសិស្ស ប្រសិនបើពួកគេស្គាល់ពីកម្រិតនានាដែលមាននៅក្នុងនគរសេឡេស្ទាល ។ សូមពន្យល់ថានៅក្នុងការសិក្សានៅសប្តាហ៍បន្ទាប់ ពួកគេនឹងឃើញពីគោលការណ៍មួយចំនួនដែលទាក់ទងនឹងនគរសេឡេស្ទាល និង ផែនការនៃសេចក្តីសង្គ្រោះ ។