មេរៀនទី ១២៤
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧-១១៨
បុព្វកថា
នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨នៅ ហ្វា វេស រដ្ឋ មិសសួរី ព្យាការីយ៉ូសែប ស្ម៊ីធបានទទួលវិវរណៈបួនដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧-១២០ ។ ក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧, ព្រះអម្ចាស់បានចេញបញ្ជាដល់នូវល ខេ វីតនី និង វិលលាម ម៉ាក្ស ដើម្បីចាត់ចែងធុរកិច្ចរបស់ខ្លួនយ៉ាងឆាប់នៅក្នុងទីក្រុង ខឺតឡង់ ហើយចូលរួមជាមួយពួកបរិសុទ្ធស្មោះត្រង់ ដែលបានប្រមូលផ្តុំគ្នានៅហ្វា វេស ។ ព្រះអម្ចាស់បានមានព្រះបន្ទូលផងដែរថា អូលីវើរ គ្រែងគើរ ត្រូវបម្រើជាអ្នកតំណាងនៃគណៈប្រធានទីមួយដើម្បីលក់ទ្រព្យសម្បត្តិសាសនាចក្រ និង ចាត់ចែងធុរកិច្ចរបស់យ៉ូសែប ស្ម៊ីធ ។ នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨, ព្រះអម្ចាស់បានហៅសាវកថ្មីឲ្យបំពេញកន្លែងរបស់អស់អ្នកដែលបានវង្វេងចេញ ហើយបានហៅសមាជិកទាំងអស់នៃកូរ៉ុមនៃពួកដប់ពីរនាក់ឲ្យបម្រើបេសកកម្មនៅចក្រភព អង់គ្លេស ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១-១១
ព្រះអម្ចាស់បញ្ជា វិលលាម ម៉ាក្ស និង នូវល ខេ វិតនី ឲ្យចាត់ចែងធុរកិច្ចរបស់ពួកគេឲ្យបានលឿន ហើយចាកចេញពីទីក្រុង ខឺតឡង់
សូមឲ្យសិស្សធ្វើបញ្ជីមូលហេតុដែលបុគ្គលម្នាក់អាចស្ទាក់ស្ទើរធ្វើតាមព្រះបញ្ញត្តិមួយពីព្រះអម្ចាស់ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
សូមអញ្ជើញសិស្សឲ្យពិនិត្យមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១ ហើយរកមើលថាតើវិវរណៈនេះត្រូវបានប្រទានឲ្យដល់នរណា ? សូមពន្យល់ថា នូវល ខេ វិតនី គឺជាប៊ីស្សពនៅក្នុងទីក្រុង ខឺតឡង់ ។ លោកគឺជាម្ចាស់អាជីវកម្មដ៏មានជោគជ័យម្នាក់ ហើយលោកបានលះបង់ទ្រព្យសម្បត្តិខ្លួនយ៉ាងច្រើនដល់សាសនាចក្រ ។ វិលលាម ម៉ាក្ស ត្រូវបានហៅឲ្យបម្រើជាភ្នាក់ងារដល់ប៊ីស្សព វិតនីនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៨៣៧ ។ លោកមាន មុខរបបបើកហាងលក់សៀវភៅ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាព្រះអម្ចាស់បានបង្គាប់ឲ្យរាស្ត្ររបស់ទ្រង់ធ្វើអ្វីខ្លះ ។ ( អ្នកអាចនឹងពន្យល់ថាពាក្យចាប់ផ្ដើមធ្វើការមានន័យថា ផ្ដើមធ្វើ)។
-
តើព្រះអម្ចាស់បានបញ្ជាឲ្យ នូវល ខេ វិតនី និង វិលលាម ម៉ាក្សធ្វើអ្វីខ្លះ ? ( ទ្រង់បានបញ្ជាពួកគេឲ្យចាត់ចែងធុរកិច្ចរបស់ពួកគេឲ្យបានលឿន ហើយចាកចេញពីទីក្រុង ខឺតឡង់ ។ ពួកគេត្រូវធ្វើដំណើរពីមុនព្រះអម្ចាស់នឹងចាត់ឲ្យព្រិលធ្លាក់នៅតំបន់នោះ ។ ម្យ៉ាងទៀត ពួកគេត្រូវតែចាកចេញក្នុងរយៈពេលបួនខែ ) ។
សូមរំឭកសិស្សថា នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៨ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធឲ្យប្រមូលគ្នីគ្នានៅ ហ្វា វេស រដ្ឋ មិសសួរី និង កន្លែងផ្សេងៗទៀត ( សូមមើល គ. និង ស. ១១៥:១៧-១៨) ។ នៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ១៨៣៨ ក្រុមមួយដែលបានស្គាល់ថាក្រុមបោះជំរុំខឺតឡង់ ដែលមានពួកបរិសុទ្ធជាង ៥០០ នាក់មកពីតំបន់ ខឺតឡង់ បានចេញដំណើរទៅរដ្ឋ មិសសួរី ( សូមមើល Church History in the Fulness of Times Student Manual, ការបោះពុម្ពលើកទី ២ [ Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ១៧៨–៧៩ ) ។
សូមចង្អុលបង្ហាញថា នៅពេលយើងអានព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:៤-៥, នោះយើងឃើញថាប៊ីស្សព វិតនី និង វិលលាម ម៉ាក្ស បានបារម្ភជាខ្លាំងអំពីទ្រព្យសម្បត្តិសាសនាចក្រនៅក្នុងទីក្រុង ខឺតឡង់ ។ ដោយសារតែការហៅបម្រើរបស់ពួកគេជាប៊ីស្សព និង ជាភ្នាក់ងាររបស់ប៊ីស្សព នោះពួកគេមានទំនួលខុសត្រូវលើទ្រព្យសម្បត្តិទាំងនេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ខ ៤ ឲ្យឮៗ ហើយសូមសិស្សឲ្យស្តាប់សំណួររបស់ព្រះអម្ចាស់នៅក្នុងខនេះ ។
សូមសរសេរសំណួរខាងក្រោមនេះនៅលើក្តារខៀន ៖ តើអ្វីទៅជារបស់របរដល់យើង ?
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ?
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃសំណួររបស់ព្រះអម្ចាស់នៅក្នុង ខ ៤,សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗដកស្រង់ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៥–៨ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកមូលហេតុដែលព្រះអម្ចាស់នឹងមានព្រះបន្ទូលថា « តើអ្វីទៅជារបស់របរដល់យើង ? » ( អ្នកអាចពន្យល់ថាឃ្លា « ភ្នំទាំងឡាយនៅអូឡាហា ស៊ីនេហា » សំដៅលើតំបន់ដែលនៅជុំវិញ អ័ដាម អុនដៃ អាម៉ាននៅក្នុងរដ្ឋ មិសសួរី ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « លោភចង់បាន…តំណក់ ហើយចោលសេចក្តីដែលមានទម្ងន់ជាងឬ ? » (គ. និង ស. ១១៧:៨) ។ តើទ្រព្យសម្បត្តិនៅក្នុងទីក្រុង ខឺតឡង់ « តំណក់ » ប្រៀបធៀបទៅនឹងពរជ័យដែលព្រះអម្ចាស់អាចប្រទានដល់ប៊ីស្សព វិតនី និងប្រធានម៉ាក្សយ៉ាងដូចម្តេច ? ( បន្ទាប់ពីសិស្សពិភាក្សាសំណួរទាំងនេះ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ការលោភចង់បានទ្រព្យសម្បត្តិខាងសាច់ឈាមអាចបណ្តាលឲ្យយើងចោលសេចក្តីដែលមានទម្ងន់ជាង) ។
សូមឲ្យសិស្សពិចារណាអំពីរបៀបដែលពួកគេអាចផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគេ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១០ ដោយពន្យល់ថា ព្រះអម្ចាស់បានឲ្យវិលលាម ម៉ាក្ស បន្តបម្រើជាអ្នកដឹកនាំសាសនាចក្រ នៅពេលលោកទៅដល់ ហ្វា វេស ។ ព្រះអម្ចាស់មានបន្ទូលផងដែរថា បើសិនប្រធាន ម៉ាក្សនឹងនៅបន្ត « ស្មោះត្រង់ត្រួតលើរបស់បន្តិចនេះ » នោះនៅទីបំផុតលោកនឹង « ត្រួតលើរបស់ជាច្រើន » ទៀត ( សូមមើល ម៉ាថាយ ២៥:២៣) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១១ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់ឲ្យរកមើលការស្តីបន្ទោសរបស់ព្រះអម្ចាស់ចំពោះ នូវល ខេ វិតនី ។ បន្ទាប់ពីសិស្សអានខគម្ពីរនេះហើយ សូមពន្យល់ថាពួកនីកូឡាគឺពួកនិកាយសាសនាពីបុរាណ ។ ពួកគេបាននិយាយថាពួកគេជាពួកគ្រិស្តសាសនិក ប៉ុន្តែពួកគេវង្វេងចេញពីគោលការណ៍ដំណឹងល្អ ហើយធ្វើតាមការប្រតិបត្តិខាងលោកិយ ( សូមមើល Doctrine and Covenants Student Manual [ Church Educational System manual,ឆ្នាំ ២០០១ ] ទំព័រ ២៩០ ) ។
-
បើសិន នូវល ខេ វិតនី បានសម្រេចចិត្តផ្តោតលើទ្រព្យសម្បត្តិនៅទីក្រុង ខឺតឡង់ច្រើនជាងការប្រមូលផ្តុំជាមួយពួកបរិសុទ្ធ តើទង្វើរបស់គាត់អាចស្រដៀងទៅនឹងទង្វើរបស់ពួកនីកូឡាយ៉ាងដូចម្តេច ?
សូមពន្យល់ថាដោយសារការពន្យាពេលចេញដំណើររបស់ពួកគេពីទីក្រុងខឺតឡង់ និង ការបៀតបៀននៅរដ្ឋ មិសសួរី វិលលាម ម៉ាក្ស និង នូវល ខេ វិតនីពុំអាចមកជួបជុំពួកបរិសុទ្ធនៅ ហ្វា វេសឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានធ្វើតាមព្រះឱវាទរបស់ព្រះអម្ចាស់ ហើយបន្តស្មោះត្រង់ ហើយក្រោយមកពួកគេប្រមូលផ្តុំជាមួយពួកបរិសុទ្ធនៅទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ជាកន្លែងដែល វិលលាម ម៉ាក្ស បានបម្រើជាប្រធានស្តេក ហើយ នូវល ខេ វិតនី បានបម្រើជាប៊ីស្សព ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១២-១៦
ព្រះអម្ចាស់ ផ្តល់សិទ្ធិអំណាចដល់អូលីវើរ គ្រែងគើរ តំណាងគណៈប្រធានទីមួយនៅក្នុងការដោះស្រាយធុរកិច្ចនៅទីក្រុង ខឺតឡង់
សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀន នូវការហៅបម្រើផ្សេងៗ ឬ ការចាត់តាំងរបស់សាសនាចក្រដែលពួកគេអាចទទួល ។
សូមពន្យល់ថាព្រះអម្ចាស់បានបញ្ជាបុរសម្នាក់ឈ្មោះ អូលីវើរ គ្រែងគើរ ឲ្យចាកចេញពី ហ្វា វេស ហើយត្រឡប់ទៅទីក្រុង ខឺតឡង់ដើម្បី « ឧស្សាហ៍ធ្វើការ ដើម្បីសេចក្តីប្រោសលោះនៃគណៈប្រធានទីមួយក្នុងសាសនាចក្ររបស់យើងចុះ » (គ. និង ស. ១១៧:១៣) ។ ការចាត់តាំងនេះរួមមានការលក់ទ្រព្យសម្បត្តិសាសនាចក្រ និង ចាត់ចែងធុរកិច្ចរបស់យ៉ូសែបស្ម៊ីធ ។ ការណ៍នេះនឹងតម្រូវឲ្យអូលីវើរ គ្រែងគើរ ដែលជិតនឹងងងឹតភ្នែកនោះធ្វើការលះបង់ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១២-១៥ ដោយស្ងាត់ស្ងៀម រកមើលពរជ័យដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា អូលីវើរ គ្រែងគើរ នឹងទទួលនៅពេលលោកបំពេញការចាត់តាំងនេះ ។
-
តើពរជ័យអ្វីខ្លះដែលអូលីវើរ គ្រែងគើរនឹងទទួល ?
-
តើព្រះអម្ចាស់មានព្រះទ័យយ៉ាងណា ចំពោះការបូជារបស់អូលីវើរ គ្រែងគើរ ? ( អ្នកអាចត្រូវពន្យល់ថាសេចក្តីថ្លែងការណ៍ថា « ការបូជារបស់គាត់នឹងត្រូវបានរាប់ថាពិសិដ្ឋដល់យើងជាងការតម្លើងរបស់គាត់ទៅទៀត » បង្ហាញថាព្រះអម្ចាស់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងអំពីការបូជារបស់អូលីវើរ ជាជាងលុយដែលអូលីវើរអាចទទួល នៅពេលគាត់បំពេញការចាត់តាំងរបស់គាត់ ។ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ការបូជាដែលយើងធ្វើនៅក្នុងការបម្រើរបស់ព្រះអម្ចាស់គឺពិសិដ្ឋចំពោះទ្រង់) ។
សូមមើលទៅការហៅបម្រើ និង ការចាត់តាំងដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ សួមសួរសិស្សថា តើការហៅបម្រើ និង ការចាត់តាំងនេះតម្រូវឲ្យធ្វើការបូជាអ្វីខ្លះ ។
-
ហេតុអ្វីបានជាសំខាន់ដើម្បីធ្វើអ្វីៗទាំងអស់ ដែលយើងអាចបំពេញការចាត់តាំង ឬ ការហៅបម្រើ ?
សូមពន្យល់ថា អូលីវើរ គ្រែងគើរ បានស្លាប់នៅក្នុងទីក្រុង ខឺតឡង់ នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៨៤១ ។ នៅពេលនោះ លោកបានបន្តធ្វើជាគណៈប្រធានទីមួយ ដែលតំណាងឲ្យធុរកិច្ចរបស់ពួកគេ ។ ទោះបីជាលោក ពុំបានជោគជ័យពេញលេញនៅក្នុងការចាត់ចែងធុរកិច្ចរបស់សាសនាចក្រ នោះលោកបានធ្វើការដោយរក្សាសេចក្តីថ្លៃថ្នូររបស់សាសនាចក្រ និង កិត្តិនាមល្អ ។ លោកពិតចំពោះព្រះអម្ចាស់ និង ព្យាការី យ៉ូសែប ស្ម៊ីធ ។
សូមឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« តើ អូលីវើរ គ្រែងគើ បានធ្វើអ្វី បានជាឈ្មោះគាត់គួរត្រូវបានរំឭកយ៉ាងពិសិដ្ឋ ? គាត់មិនបានធ្វើអ្វីច្រើនទេ ។ វាមិនមែនជាអ្វីដែលគាត់បានធ្វើនោះទេ ប៉ុន្តែគឺខ្លួនគាត់ផ្ទាល់ទេតើ ។…
« ព្រះអម្ចាស់មិនបានរំពឹងឲ្យ អូលីវើ មានភាពឥតខ្ចោះនោះទេ ប្រហែលជាមិនរំពឹងឲ្យគាត់ជោគជ័យផងដែរ ។…
« យើងមិនអាចរំពឹងដើម្បីមានជោគជ័យជានិច្ចនោះទេ ប៉ុន្តែយើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពដែលយើងអាចធ្វើបាន » (The Least of These » Ensignឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨៦ ) ។
-
ហេតុអ្វីបានជាអ្នកគិតថាការបូជារបស់យើងគឺពិដិស្ឋចំពោះព្រះអម្ចាស់ ទោះបីជាយើងពុំមានអារម្មណ៍ថាមានជោគជ័យពេញលេញក្នុងកិច្ចខិតខំរបស់យើងនោះក្តី ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៨
ព្រះអម្ចាស់បានតែងតាំងសាវកថ្មី ហើយហៅសាវកទាំងអស់ឲ្យបម្រើបេសកកម្ម ។
សូមពន្យល់ថានៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ ព្រះអម្ចាស់បានហៅសាវកថ្មីបួននាក់ដើម្បីជំនួស លូកា ចនសុន, ឡៃម៉ាន អ៊ី ចនសុន, វិលលាម អ៊ី មុ័កខ្លេលិន និង យ៉ូហាន អេហ្វ បោញតុន ដែលបានក្បត់សាសនា ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៨:៣ ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់មានព្រះហទ័យចង់ឲ្យសាវកធ្វើ ។
-
តើព្រះអម្ចាស់បានបញ្ជាឲ្យសាវករបស់ទ្រង់ឲ្យធ្វើអ្វី ?
-
តើពាក្យ និង ឃ្លាអ្វីដែលនៅក្នុង ខ ៣ ដែលពិពណ៌នាពីរបៀបដែលព្រះអម្ចាស់ចង់ឲ្យសាវកបង្រៀនដំណឹងល្អ ?
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ បើយើងបង្រៀនដំណឹងល្អតាមរបៀបរបស់ព្រះអម្ចាស់…
-
ដោយផ្អែកលើ ខ ៣, តើរបៀបពីរយ៉ាងអ្វីខ្លះដែលយើងអាចបំពេញប្រយោគនេះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោមនេះ ៖ បើយើងបង្រៀនដំណឹងល្អតាមរបៀបរបស់ព្រះអម្ចាស់ នោះទ្រង់នឹងផ្គត់ផ្គង់ដល់គ្រួសាររបស់យើង ។ បើសិនយើងបង្រៀនដំណឹងល្អតាមរបៀបរបស់ព្រះអម្ចាស់ នោះទ្រង់នឹងរៀបចំមនុស្សដទៃឲ្យទទួលសារលិខិតរបស់ទ្រង់) ។
អ្នកអាចសូមឲ្យសិស្សចែកចាយពីរបៀបដែលពួកគេត្រូវបានប្រទានពរ តាមរយៈកិច្ចការអ្នកផ្សព្វផ្សាយសាសនា ជាមួយបងប្អូនបង្កើត ឬ សមាជិកគ្រួសារដទៃទៀត ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៨:៤-៥ ដោយពន្យល់ថា ព្រះអម្ចាស់បានហៅសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យ « ចេញទៅលើទឹកដ៏ធំធេង » ( មហាសមុទ្រ អាត្លង់ទិច ) ដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ ដោយចាប់ផ្តើមបេសកកម្មរបស់ពួកគេនៅបរិវេណព្រះវិហារបរិសុទ្ធនៅ ហ្វា វេស ។ ពួកគេនឹងបម្រើនៅក្នុងចក្រភពអង់គ្លេស ។
-
យោងតាម ខ ៥ តើសាវកទាំងនេះនឹងចេញទៅបម្រើបេសកកម្មនៅពេលណា ? តើពួកគេចាកចេញពីកន្លែងណា ?
សូមពន្យល់ថា ប៉ុន្មានខែក្រោយពីវិវរណៈនេះផ្តល់ឲ្យ នោះការបៀតបៀនបានកើនឡើងនៅក្នុងរដ្ឋ មិសសួរី ។ នៅទីបំផុតពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋនោះ ។ ស្ថានការណ៍នេះបានបង្កគ្រោះថ្នាក់ដល់ពួកបរិសុទ្ធ ក្នុងការបំពេញព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីទៅជួបជុំគ្នានៅក្រុងហ្វាវែស្ទ ។ ប្រជាជនរដ្ឋ មិសសួរី បានអួតអាងយ៉ាងបើកចំហរថា ពួកគេនឹងទប់ស្កាត់មិនឲ្យវិវរណៈរបស់ព្រះអម្ចាស់បានសម្រេច ។ ប៉ុន្តែពួកដប់ពីរនាក់បានសម្រេចចិត្តធ្វើតាមការបញ្ជារបស់ព្រះអម្ចាស់ ។ នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ១៨៣៩ អែលឌើរ ព្រិកហាំ យ៉ង់, ហ៊ីប៊ីរ ស៊ី គិលបុល និង អួរសុន ប្រាត្ត ជាមួយនឹងអែលឌើរ យ៉ូហាន អ៊ី ភេច និង យ៉ូហាន ថេលើរ ដែលបច្ចុប្បន្ននេះត្រូវបានតែងតាំងជាសាវក ( សូមមើល គ. និង ស. ១១៨:៦), បានទៅបរិវេណព្រះវិហារបរិសុទ្ធ ហ្វា វេស ។ ( ពុំមានសមាជិកស្មោះត្រង់ទាំងអស់នៃកូរ៉ុមអាចនៅទីនោះរហូតឡើយ ។ ឧទាហរណ៍ អែលឌើរ ប៉ាលី ភី ប្រាត្តត្រូវបានចាប់ខ្លួន ហើយដាក់គុកដោយសារការចោទប្រកាន់ខុសឆ្គង ) ។ ពួកគេបានផ្តល់អនុសាសន៍ឲ្យចាក់គ្រឹះនៃព្រះវិហារបរិសុទ្ធ ( សូមមើល គ. និង ស. ១១៥:១១) ដោយដាក់ថ្មធំមួយនៅក្បែរកាច់ជ្រុងទិសខាងត្បូងនៃទីតាំងនោះ ។ ពួកគេក៏បានតែងតាំង សាវកថ្មី អែលឌើរ វិលហ្វូឌ វូឌដ្រុព្វ ( សូមមើល គ. និង ស. ១១៨:៦) និង ចច អេ ស្ម៊ីធ ឲ្យបំពេញមុខងារនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ។ ដោយការបំពេញតាមការណែនាំរបស់ព្រះអម្ចាស់ នោះពួកគេបានចាកចេញ ដែលអស់អ្នកដែលរៀបផែនការបញ្ឈប់ពួកគេពុំចាប់ពួកលោកបានឡើយ ។ វិលឡឺឌ រិចិឌ្ស ដែលបាននិយាយនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨:៦ ត្រូវបានតែងតាំងជាសាវកប្រហែលជាមួយឆ្នាំក្រោយមកនៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៨៤០ ។ ( សម្រាប់ដំណើររឿងពេញលេញបន្ថែមទៀតអំពីបទពិសោធន៍នេះ សូមមើល Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ], ទំព័រ ១៣៩–៤១) ។
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀនថ្ងៃនេះ ។