មេរៀនទី ៩៥
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩
បុព្វកថា
នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បានទូលសួរដល់ព្រះអម្ចាស់អំពីការប្រើថ្នាំជក់របស់ពួកអ្នកកាន់បព្វជិតភាពនៅក្នុងការប្រជុំរបស់ពួកគេ ។ នៅក្នុងការឆ្លើយតប ព្រះអម្ចាស់បានប្រទានវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩ដែលត្រូវបានស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ នៅក្នុងនោះ ព្រះអម្ចាស់បានព្រមានទាស់នឹងការប្រើសារធាតុគ្រោះថ្នាក់ ហើយបានលើកទឹកចិត្តឲ្យបរិភោគអាហារដែលមានសុខភាពល្អ ។ ព្រះអម្ចាស់ក៏បានសន្យាផងដែរថា អ្នកទាំងឡាយដែលធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ នឹងត្រូវបានប្រទានពរទាំងខាងរូបកាយ និងខាងវិញ្ញាណ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១-៣
ព្រះអម្ចាស់ណែនាំវិវរណៈដែលត្រូវបានស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
សូមសរសេរពាក្យសម្ដីនៃប្រាជ្ញាវាងវៃលើក្ដារខៀន ហើយសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកធ្លាប់ត្រូវពន្យល់ដល់នរណាម្នាក់ថា ហេតុអ្វីអ្នកពុំផឹកស្រា ផឹកតែ ឬផឹកកាហ្វេ ឬប្រើថ្នាំជក់ដែរឬទេ ? តើអ្នកនិយាយយ៉ាងដូចម្តេចខ្លះ ? តើមនុស្សឆ្លើយតបយ៉ាងដូចម្ដេច ? ( បើអ្នកចង់ អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀនមុនពេលថ្នាក់រៀន ។ នៅពេលចាប់ផ្ដើមថ្នាក់រៀន អ្នកអាចបំបែកសិស្សជាគូៗ ហើយអញ្ជើញពួកគេឲ្យឆ្លើយសំណួរទាំងបីនេះជាមួយគ្នា ។ បន្ទាប់មក សុំឲ្យពួកគេរៀបរាប់អំពីបទពិសោធន៍មួយចំនួនរបស់ពួកគេដល់ថ្នាក់ទាំងមូល ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗពីសេចក្ដីផ្ដើមកថាខណ្ឌសម្រាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩ ។ សូមឲ្យសិស្សក្នុងថ្នាក់ប្រាប់អំពីស្ថានភាពទាំងឡាយដែលនាំឲ្យយ៉ូសែប ទទួលបានវិវរណៈនេះ ។ សូមអញ្ជើញពួកគេឲ្យរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យ ឬឃ្លាដែលពិពណ៌នាអំពីគោលបំណងរបស់ព្រះអម្ចាស់ក្នុងការប្រទានឲ្យនូវវិវរណៈនេះ ។
-
ស្របតាមខ ២-៣ហេតុអ្វីក៏វិវរណៈនេះត្រូវបានប្រទានឲ្យ ? ( អ្នកអាចចាំបាច់ត្រូវពន្យល់ថាឃ្លា « សេចក្ដីសង្គ្រោះខាងសាច់ឈាម » ទាក់ទងទៅនឹងសុខុមាលភាពខាងរូបកាយរបស់យើង និងឥទ្ធិពលរបស់វាទៅលើសុខុមាលភាពខាងវិញ្ញាណរបស់យើង ) ។
សូមចង្អុលបង្ហាញថា ពីដំបូងព្រះអម្ចាស់ពុំប្រទានពាក្យសម្ដី នៃប្រាជ្ញាវាងវៃដល់ពួកបរិសុទ្ធជាបទបញ្ញត្តិមួយឡើយ ( សូមមើលគ. និង ស. ៨៩:២) ។ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានពន្យល់ថា ៖
រូបភាពប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ« បើសិនជា [ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ] ត្រូវបានប្រទានឲ្យជាបទបញ្ញត្តិមួយ នោះវានឹងនាំមនុស្សគ្រប់គ្នា ដែលបានញៀននឹងការប្រើគ្រឿងគ្រោះថ្នាក់ទាំងនេះ ស្ថិតនៅក្រោមការដាក់ទោសជាមិនខាន ដូច្នេះព្រះអម្ចាស់ដ៏ប្រកបដោយក្ដីមេត្តា បានប្រទានដល់ពួកគេនូវឱកាសដើម្បីយកឈ្នះ មុនពេលដែលទ្រង់នាំពួកគេទៅដាក់នៅក្រោមក្រឹត្យវិន័យ ( នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩១៣, ទំព័រ ១៤ ) ។
សូមពន្យល់ថា ដោយសារតែការណ៍នេះ យើងគួរតែប្រុងប្រយ័ត្នកុំវិនិច្ឆ័យដល់ពួកអ្នកដឹកនាំ និងសមាជិកសាសនាចក្រជំនាន់មុនមួយចំនួនឡើយ ទោះជាបន្ទាប់ពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃត្រូវបានបើកសម្ដែងហើយក្ដី ក៏ការប្រើសារធាតុទាំងនោះត្រូវបានហាមឃាត់នៅសព្វថ្ងៃនេះដែរ។ ក្នុងប្រវត្តិសាស្ត្រសាសនាចក្រជំនាន់មុនទាំងមូល ពួកអ្នកដឹកនាំបានអញ្ជើញពួកបរិសុទ្ធឲ្យរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃឲ្យកាន់តែពេញលេញ ។ នៅក្នុងសន្និសីទទូទៅនាសរទរដូវ ឆ្នាំ ១៨៥១ ព្រិកហាំ យ៉ង់ បានដាក់ស្នើសុំឲ្យពួកបរិសុទ្ធទាំងអស់ ចុះសេចក្ដីសញ្ញាជាផ្លូវការដើម្បីចៀសវាងពី តែ កាហ្វេ ថ្នាំជក់ និងស្រាវីស្គី ។ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១៨៨២ ព្រះអម្ចាស់បានបើកសម្ដែងដល់ប្រធាន យ៉ូហាន ថេលើរ ថាពាក្យសម្ដីនៃប្រាជ្ញាវាងវៃត្រូវបានចាត់ទុកថា ជាបទបញ្ញត្តិមួយ ។ នៅក្នុងឆ្នាំ ១៩១៩ គណៈប្រធានទីមួយ នៅក្រោមការដឹកនាំរបស់ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បានធ្វើឲ្យការគោរពពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ជាតម្រូវការមួយដើម្បីទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ បន្ដជាបញ្ញត្តិសំខាន់មួយនៅបច្ចុប្បន្ននេះ ហើយការគោរពតាមវា គឺជាលក្ខខណ្ឌមួយសម្រាប់ពិធីបុណ្យជ្រមុជទឹក ការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ការបម្រើផ្សព្វផ្សាយសាសនា និងការបម្រើសក្ដិសមដទៃទៀតនៅក្នុងសាសនាចក្រ ។
នៅលើក្ដារខៀន ពីខាងក្រោមពាក្យពាក្យសម្ដីនៃប្រាជ្ញាវាងវៃបន្ដិច សូមសរសេរឃ្លាគោលការណ៍ដោយសេចក្ដីសន្យាចេញមកពីខ ៣ត្រូវបានគេស្គាល់ដូចខាងក្រោម ។ អ្នកក៏អាចស្នើឲ្យសិស្សគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់ពួកគេផងដែរ ។ ឃ្លានេះនឹងធ្វើជាគម្រោងមួយសម្រាប់មេរៀនដែលនៅសល់ ។
គោលការណ៍ ដោយ សេចក្ដីសន្យា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:៤-៩
ព្រះអម្ចាស់ព្រមានដល់ពួកបរិសុទ្ធកុំឲ្យប្រើស្រា ថ្នាំជក់ តែ ឬកាហ្វេ
សូមបង្ហាញសិស្សនូវដងសន្ទូចមួយ និងនុយខ្លះៗឬគូររូបភាពនៅលើក្ដារខៀន ។
-
តើអ្នកស្ទូចត្រីបញ្ឆោតត្រីស៊ីនុយសន្ទូចតាមវិធីណាខ្លះ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថានរណាដែលព្រះអម្ចាស់បានព្រមានថានឹងជាអ្នកដាក់នុយបញ្ឆោតពួកបរិសុទ្ធនៅថ្ងៃចុងក្រោយ ។
-
តើព្រះអម្ចាស់បានព្រមានដល់ពួកបរិសុទ្ធអ្វីខ្លះ នៅក្នុងខនេះ ?
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀនពីក្រោមពាក្យ គោលការណ៍ ៖ ដោយសារអំពើអាក្រក់ និងផែនការទាំងឡាយដែលមាននៅថ្ងៃចុងក្រោយ នោះព្រះអម្ចាស់បានព្រមានដល់យើងកុំឲ្យប្រើសារធាតុដែលនាំឲ្យគ្រោះថ្នាក់ទាំងឡាយ ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:៥-៩ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលជាសារធាតុ ដែលព្រះអម្ចាស់បានព្រមានដល់ពួកបរិសុទ្ធកុំឲ្យទទួលទានចូលក្នុងរូបកាយរបស់ពួកគេ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំចំពោះអ្វីដែលពួកគេរកឃើញ ។
-
តើសារធាតុអ្វីខ្លះ ដែលព្រះអម្ចាស់ព្រមានដល់ពួកបរិសុទ្ធកុំឲ្យទទួលទានចូលក្នុងរូបកាយរបស់ពួកគេ ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ពួកអ្នកដឹកនាំសាសនាចក្របានថ្លែងថា ពាក្យ « ភេសជ្ជៈក្ដៅ » សំដៅទៅលើ តែ និង កាហ្វេ ) ។ តើសារធាតុទាំងនេះមានគ្រោះថ្នាក់អ្វីខ្លះ ?
សូមចង្អុលបង្ហាញថា ស្រា និងថ្នាំជក់ មាននូវការប្រើប្រាស់ត្រឹមត្រូវ និងការប្រើប្រាស់មិនត្រឹមត្រូវផងដែរ ( សូមមើលគ. និង ស. ៨៩:៧-៨) ។ នៅសព្វថ្ងៃនេះ មានសារធាតុដទៃទៀត ដែលអាចត្រូវបានប្រើប្រាស់ខុសឆ្គង ហើយជាលទ្ធផលវាក្លាយជាគ្រោះថ្នាក់ និងញៀន ។ ពួកអ្នកដឹកនាំសាសនាចក្របានព្រមានទាស់នឹងការប្រើប្រាស់នូវរាល់ភេសជ្ជៈ ថ្នាំញៀន សារធាតុជាតិគីមី ឬការប្រើប្រាស់ដែលគ្រោះថ្នាក់ ដែលនាំឲ្យជះឥទ្ធិពល « ខ្ពស់ » ឬឥទ្ធិពលក្លែងក្លាយដទៃទៀត ដែលអាចគ្រោះថ្នាក់ដល់រូបកាយ ឬគំនិតរបស់យើង ។ សារធាតុទាំងនេះ រួមមាន កញ្ឆា ថ្នាំស្រវឹង ការមិនគោរពតាមវេជ្ជបញ្ជា ឬ ឱសថដែលអាចជាវដោយឥតមានវេជ្ជបញ្ជា ដែលត្រូវបានគេ បំពាន និង សារធាតុគីមីដែលប្រើនៅតាមផ្ទះ ។ ( សូមមើល ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ, ឆ្នាំ ២០១១], ទំព័រ ២៦) ។
-
ហេតុអ្វីក៏មនុស្សមួយចំនួនព្យាយាមបញ្ចុះបញ្ចូលអ្នកឲ្យទទួលទានសារធាតុទាំងឡាយដែលព្រះអម្ចាស់បានហាមឃាត់ដូច្នេះ ? ( មនុស្សមួយចំនួន មានអារម្មណ៍ថាវាមានប្រជាប្រិយភាពដើម្បីទទួលទាននូវសារធាតុទាំងនេះ ។ អ្នកផ្សេងទៀត ព្យាយាមរកប្រាក់ចំណេញដោយការលក់សារធាតុញៀនទាំងឡាយទៅដល់អ្នកដទៃ ) ។
-
តើការញៀនប្រៀបដូចជាផ្លែសន្ទូចដែលអ្នកស្ទូចត្រីប្រើដើម្បីចាប់ត្រីយ៉ាងដូចម្តេចខ្លះ ? តើការញៀនធ្វើឲ្យខូចបង់ដល់ការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើងតាមយ៉ាងដូចម្ដេចខ្លះ ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀបដែលការព្រមានឲ្យចៀសវាងពីសារធាតុដែលនាំឲ្យញៀន និងប្រកបដោយគ្រោះថ្នាក់ បានប្រទានពរដល់ជីវិតរបស់ពួកគេ ឬជីវិតមិត្តភក្ដិរបស់ពួកគេ ឬសមាជិកគ្រួសាររបស់ពួកគេ ។ អ្នកអាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។ សូមអញ្ជើញសិស្សឲ្យធ្វើការសម្រេចចិត្តដើម្បីកុំទទួលទានសារធាតុទាំងឡាយដែលផ្ទុយទៅនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១០-១៧
ព្រះលើកទឹកចិត្តឲ្យប្រើប្រាស់តិណទេស ផ្លែឈើ សាច់ និង គ្រាប់ធុញ្ញជាតិ
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១០-១៧ដោយស្ងាត់ស្ងៀម ហើយរកមើលអ្វីដែលព្រះអម្ចាស់លើកទឹកចិត្តយើងឲ្យបរិភោគ ។ អ្នកអាចផ្ដល់យោបល់ដល់សិស្សថា ពួកគេគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
តើអាហារអ្វីខ្លះដែលព្រះអម្ចាស់ឲ្យយើងបរិភោគដែលជាចំណែកនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ?
-
ស្របតាម ខ ១១ តើអាកប្បកិរិយាប្រភេទណា ដែលយើងគួរមាន នៅពេលយើងទទួលទានអាហារដែលប្រកបដោយសុខភាពល្អទាំងនេះ ? ( យើងគួរតែទទួលទានអាហារទាំងនេះដោយការប្រុងប្រយ័ត្ន និងដោយការថ្លែងអំណរគុណ ។ អ្នកអាចចាំបាច់ត្រូវបញ្ជាក់ថា « ដោយការប្រុងប្រយ័ត្ន » មានន័យថា ដោយឈ្លាសវៃ និងប្រយ័ត្នប្រយែង ។ ការទទួលទានលើសកំណត់ ឬពុំមានតុល្យភាព ទោះជាទទួលទានអាហារល្អក្ដី ក៏អាចនាំឲ្យមានខុសភាពមិនល្អដែរ ) ។
-
ផ្អែកទៅលើអ្វីដែលយើងរៀននៅក្នុងខគម្ពីរទាំងនេះ តើគោលការណ៍អំពីអាហារដែលមានសុខភាពអ្វីខ្លះ ដែលយើងអាចបន្ថែមនៅលើក្ដារខៀន ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀននៅក្រោមគោលការណ៍អំពីសារធាតុដែលមានគ្រោះថ្នាក់ ៖ យើងត្រូវប្រើប្រាស់តិណទេស ផ្លែឈើ សាច់ និង គ្រាប់ធុញ្ញជាតិដោយឈ្លាសវៃ និងប្រកបដោយអំណរគុណ )
សូមពន្យល់ថា ឧទាហរណ៍មួយនៃការចេះប្រើប្រាស់អាហារ អាចត្រូវបានរកឃើញនៅក្នុងការណែនាំដែលព្រះអម្ចាស់បានប្រទានឲ្យអំពីសាច់ នៅក្នុងខ ១២-១៣។ ពាក្យដោយសំចៃផ្ដល់យោបល់ថា ជាសាច់ដែលត្រូវប្រើតាមមធ្យម ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨-២១
ព្រះអម្ចាស់សន្យាអំពីសុខភាព ប្រាជ្ញា និងការការពារដល់អ្នកទាំងឡាយដែលគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
សូមសរសេរដូចខាងក្រោមនៅលើក្ដារខៀន នៅក្រោមពាក្យការសន្យា ៖ បើយើងធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងបទបញ្ញត្តិដទៃទៀតរបស់ព្រះអម្ចាស់ នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងជាមួយនឹង…
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១៨-១៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីពរជ័យដែលអាចបំពេញបញ្ចប់ប្រយោគនៅលើក្ដារខៀន ។
-
តើពរជ័យអ្វីខ្លះ ដែលព្រះអម្ចាស់សន្យាចំពោះអ្នកទាំងឡាយ ដែលរក្សាថ្ងៃបរិសុទ្ធជាបរិសុទ្ធ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀនដើម្បីបំពេញបញ្ចប់ប្រយោគ ) ។
អ្នកអាចនឹងចង់ពន្យល់ថា ការសន្យាសុខភាពល្អរបស់ព្រះអម្ចាស់នៅក្នុងខ ១៨ពុំមានន័យថា ពាក្យសម្ដី នៃប្រាជ្ញាវាងវៃគឺជាការព្យាបាលដល់ជំងឺរ៉ាំរ៉ៃ ឬជំងឺបានជាសះស្បើយនោះទេ ។ ផ្ទុយទៅវិញ វាជួយមនុស្សឲ្យមានសុខភាពល្អបំផុត ហើយមានកម្លាំងដែលរូបកាយរបស់ពួកគេមានសមត្ថភាព ។
-
តើការរក្សាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ អាចជួយយើងទទួលបានប្រាជ្ញានិងចំណេះដឹងយ៉ាងដូចម្ដេច ?
សូមជួយសិស្សឲ្យយល់ថា ការគោរពពាក្យសម្ដីនៃប្រាជ្ញាវាងវៃ អនុញ្ញាតឲ្យយើងរីករាយនឹងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបង្ហាញពីប្រាជ្ញា និងចំណេះដឹងទៅអ្នកដែលស្មោះត្រង់ ។ ជាចំណែកនៃការពិភាក្សានេះ អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពប្រធាន ប៊យដ៏ ឃេ ផាកកឺ« ខ្ញុំបានដឹង … ថា គោលបំណងចម្បងនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ត្រូវកើតឡើងជាមួយនឹងវិវរណៈ ។…
« បើមនុស្សម្នាក់ ‹ នៅក្រោមឥទ្ធិពលនេះ › ស្ទើរតែមិនអាចស្ដាប់ការនិយាយធម្មតាផង តើពួកគេអាចឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណ ដែលធ្វើឲ្យអារម្មណ៍ដ៏ទន់ភ្លន់បំផុតរបស់គេរំជួលដោយរបៀបណា ?
« ‹ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ មានតម្លៃដូចជាក្រឹត្យវិន័យនៃសុខភាពដែរ វាអាចមានតម្លៃសម្រាប់វិញ្ញាណអ្នក ជាងសម្រាប់រាងកាយអ្នកទៅទៀត › (« Prayers and Answers,» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ទំព័រ ២០ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:២០-២១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវពរជ័យបន្ថែមដែលអាចកើតមានតាមរយៈការធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
-
តើពរជ័យបន្ថែមអ្វីខ្លះ ដែលព្រះអម្ចាស់សន្យាចំពោះអ្នកទាំងឡាយ ដែលធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ?
ដើម្បីជួយសិស្សយល់អំពីឃ្លា « ទេវតាដែលបំផ្លាញនឹងបង្ហួសពួកគេ » សំដៅទៅលើគោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:២១ លេខយោងក។ សូមពន្យល់ថា ការសន្យានៃការការពារដ៏ទេវភាពនេះ អាចសំដៅទៅលើសុវត្ថិភាពខាងរូបកាយ ក៏ដូចជាខាងវិញ្ញាណផងដែរ ។ សូមបញ្ចប់ប្រយោគនៅលើក្ដារខៀនដើម្បីវាឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងធ្វើតាមពាក្យសម្ដី នៃប្រាជ្ញាវាងវៃ និងបទបញ្ញត្តិដទៃទៀតរបស់ព្រះអម្ចាស់ នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងឲ្យមានសុខភាពល្អ មានប្រាជ្ញា មានកម្លាំង និងការការពារ ។
-
តើនៅពេលណាដែលអ្នកមើលឃើញការសន្យានៅក្នុងខ ១៨-២១បានបំពេញនៅក្នុងជីវិតរបស់អ្នក ឬជីវិតរបស់មនុស្សម្នាក់ដែលអ្នកស្គាល់ ?
សូមឲ្យសិស្សចែកចាយ ( ជាមួយនឹងសិស្សដទៃទៀតក្នុងថ្នាក់ ឬជាមួយដៃគូ ) នូវអ្វីដែលពួកគេបានរៀន ឬបានដឹងអំពីពាក្យសម្ដី នៃប្រាជ្ញាវាងវៃ នៅពេលពួកគេបានសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩សព្វថ្ងៃនេះ ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពី គោលការណ៍ និងការសន្យាទាំងឡាយដែលបានសរសេរនៅលើក្ដារខៀន ហើយបានដាក់គោលដៅមួយដើម្បីរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃកាន់តែមានភាពស្មោះត្រង់ ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យទាំងឡាយដែលនឹងកើតមានចំពោះពួកគេនៅពេលពួកគេរស់នៅតាមក្រឹត្យវិន័យនេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩។ ជីវប្រវត្តិខាងប្រវត្តិសាស្ត្រ
នៅក្នុងរដូវត្រជាក់ឆ្នាំ ១៨៣៣ មានអ្នកកាន់បព្វជិតភាពប្រហែលជា ២០ នាក់បានជួបជុំគ្នានៅបន្ទប់ខាងលើនៃហាងរបស់ នូវល ខេ វីតនី នៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ដើម្បីចូលរួមក្នុងសាលានៃពួកព្យាការី ។ ដែលជាទូទៅនៅជំនាន់នោះ មានបុរសជាច្រើនបានជក់បារី និងចុកថ្នាំជក់អំឡុងពេលការប្រជុំ ។ ព្រិកហាំ យ៉ង់ បាននឹកឃើញថា « ជាញឹកញាប់ នៅពេលព្យាការី ចូលទៅក្នុងបន្ទប់ដើម្បីផ្ដល់ការណែនាំក្នុងសាលា នោះគាត់នឹងត្រូវហ៊ុំព័ទ្ធដោយផ្សែងបារី » (Teachings of Presidents of the Church: Joseph Smith[ឆ្នាំ ២០០៧]ទំព័រ ២៦៣) ។ ស្ថានភាពទាំងនេះ និងការរអ៊ូរទាំរបស់ អិមម៉ា ស្ម៊ីធ ដែលត្រូវសម្អាតកាកថ្នាំជក់ដែលស្ដោះទៅលើកម្រាលឥដ្ឋ នោះបានបំផុសឲ្យ យ៉ូសែប ស៊្មីធ ទូលសួរអំពីការប្រើប្រាស់នូវសារធាតុបែបនោះ ។ យ៉ូសែប ស៊្មីធ បានអធិស្ឋានសុំការដឹកនាំ ហើយបានទទួលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:៣ ។ « គោលការណ៍ដោយសេចក្ដីសន្យា »
ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយនូវអារម្មណ៍ផ្ទាល់ខ្លួន និងបទពិសោធន៍របស់លោកអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃថា ៖
រូបភាពប្រធាន ប៊យដ៏ ឃេ ផាកកឺ« ដោយសារតែរោគជំងឺខួរឆ្អឹងពីកុមារភាព ខ្ញុំពុំអាចចូលរួមក្នុងកីឡាទាំងឡាយបានទេ ហើយបានបន្សល់នូវអារម្មណ៍ថាខ្ញុំពុំល្អដូចជាមិត្តរបស់ខ្ញុំទេ ។
« ក្នុងពរជ័យនៃអយ្យកោរបស់ខ្ញុំបានទូន្មានថា ៖ ‹ យាមកាម និងការពារ [រូបកាយរបស់អ្នក]-- កុំទទួលទានអ្វីដែលនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សរីរាង្គទាំងឡាយឡើយ ពីព្រោះវាពិសិដ្ឋ ។ វាគឺជាឧបករណ៍នៃគំនិតរបស់អ្នក ហើយជាគ្រឹះនៃចរិតរបស់អ្នក › ( ពរជ័យនៃអយ្យកោរបស់ ប៊យដ៍ ឃេ ផាកកឺ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៤៤ ទំព័រ ១ ) ។
« ខ្ញុំបានរកឃើញនៅក្នុងពាក្យសម្ដីនៃ ប្រាជ្ញាវាងវៃនូវគោលការណ៍ដោយសេចក្ដីសន្យាមួយ ។ គោលការណ៍ថា ៖ មើលថែរូបកាយរបស់អ្នក ចៀសវាងពីការបង្កើតទម្លាប់ប្រើសារធាតុ តែ កាហ្វេ ថ្នាំជក់ សុរា និងថ្នាំញៀន ( សូមមើល គ. និង ស. ៨៩:៣-៩) ។ គ្រឿងញៀនដូច្នេះ ដំបូងឡើយវាធ្វើឲ្យមានចំណង់ចង់បន្តិចម្តងៗ ។
« សេចក្ដីសន្យា ៖ អ្នកទាំងឡាយណាដែលគោរពនឹងទទួលបានសុខភាពកាន់តែល្អ ( សូមមើល គ. និង ស. ៨៩:១៨) ហើយ ‹ នឹងរកឃើញប្រាជ្ញា និងផលថ្លៃវិសេសនៃចំណេះវិជ្ជា គឺជាសម្បត្តិដែលលាក់ទុក › (គ. និង ស. ៨៩:១៩
« ទោះជារូបកាយដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬពិការ ឬអសមត្ថភាពដ៏ដោយ ក៏វាអាចដុសខាត់ព្រលឹងមួយសម្រាប់ថ្ងៃនៃការស្ដារឡើងវិញដ៏រុងរឿង ហើយនឹងការព្យាបាលដែលនឹងកើតមានមកយ៉ាងជាក់ ។
« រូបកាយរបស់អ្នកពិតជាឧបករណ៍នៃគំនិត និងគ្រឹះនៃចរិកលក្ខណៈរបស់អ្នក » (Ye Are the Temple of God,» Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៧២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:៤ ។ មនុស្សដែលផ្សំគំនិតប្រព្រឹត្តអំពើទុច្ចរិត និងផែនការអាក្រក់
មនុស្សដែលផ្សំគំនិតប្រព្រឹត្តអំពើទុច្ចរិត និងផែនការអាក្រក់ ព្យាយាមរកប្រាក់ចំណេញដោយការលក់សារធាតុញៀនទាំងឡាយទៅដល់អ្នកដទៃ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា ៖
រូបភាពប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន« ព្រះអម្ចាស់បានទតឃើញជាមុននូវ ស្ថានភាពនាពេលសព្វថ្ងៃនេះ នៅពេលមនុស្សមានចិត្តចង់បានប្រាក់ នោះបានបណ្ដាលឲ្យមនុស្សរួមគំនិត ទាក់ទាញមនុស្សដទៃឲ្យសេពសារធាតុពុលទៅក្នុងរូបកាយរបស់ពួកគេ ។ ការផ្សាយពាណិជ្ជកម្មដែលផ្សព្វផ្សាយអំពីស្រាបៀរ ស្រាទំពាំងបាយជូរ គ្រឿងស្រវឹងនានា កាហ្វេ ថ្នាំជក់ និង សារធាតុអន្តរាយដទៃៗទៀត គឺជាគំរូនៃទង្វើដែលព្រះអម្ចាស់បានទតឃើញទុកជាមុន ។ ប៉ុន្តែ គំរូដ៏ប្រកបទៅដោយគ្រោះថ្នាក់បំផុតនៃការរួមគំនិតដ៏អាក្រក់នោះ នៅក្នុងជំនាន់របស់យើងនេះ គឺជាអ្នកដែលជំរុញចិត្តឲ្យពួកយុវវ័យធ្លាក់ចូលទៅក្នុងការប្រើប្រាស់គ្រឿងញៀន ។
« ឱបងប្អូនប្រុសស្រីវ័យក្មេងរបស់ខ្ញុំអើយ យើងសូមព្រមានដល់បងប្អូនដោយសេចក្ដីស្រឡាញ់ទាំងស្រុងថា សាតាំង និង ពួកពលបរិវាររបស់វា នឹងស្រវាស្រទេញក្នុងការជំរុញចិត្តអ្នកឲ្យប្រើប្រាស់សារធាតុពុលនានា ព្រោះពួកវាដឹងយ៉ាងប្រាកដថា បើអ្នកសេពសារធាតុទាំងនោះ អំណាចខាងវិញ្ញាណរបស់អ្នកនឹងចុះខ្សោយ ហើយអ្នកនឹងធ្លាក់ទៅក្នុងអំណាចរបស់អារក្ស ។ សូមនៅឲ្យឆ្ងាយពីកន្លែង និងមនុស្សទាំងនោះ ដែលនឹងជះឥទ្ធិពលដល់អ្នកឲ្យល្មើសនឹងបទបញ្ញត្តិរបស់ព្រះ ។ សូមរក្សាបទបញ្ញត្តិនៃព្រះ ហើយអ្នកនឹងមានប្រាជ្ញាដើម្បីដឹង ហើយអាចញែកដឹងថា វាអាក្រក់ » («A Principle with a Promise»Ensignខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៥៤-៥៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:៥-៩។ តើមានអ្វីខ្លះ ដែលពុំបានប្រាប់ជាក់លាក់នៅក្នុងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩មិនប្រាប់ពីអ្វីៗទាំងអស់ដែលត្រូវផឹក អាហារ ឬសារធាតុដែលត្រូវហាមឃាត់នោះទេ ។ ពេលខ្លះ មានសំណួរដែលត្រូវបានសួរអំពីវត្ថុដែលពុំបានប្រាប់នៅក្នុងវិវរណៈ ឬថាហេតុអ្វីបានជា តែ និងកាហ្វេ ត្រូវបានហាមឃាត់ទោះជាវាពុំបានប្រាប់ក្តី ។ សេចក្ដីថ្លែងការណ៍ដូចខាងក្រោមបានជួយពន្យល់ការណ៍នេះ ៖
« គ្មានការបកប្រែជាផ្លូវការ[អំពី ]ពាក្យសម្ដីនៃប្រាជ្ញាវាងវៃទេ លើកលែងតែត្រូវបានផ្ដល់ឲ្យដោយបងប្អូនប្រុសនៅក្នុងជំនាន់មុននៃសាសនាចក្រ ពេលដែលវាត្រូវបានប្រកាសថា ‹ ភេសជ្ជៈក្ដៅ › មានន័យថា តែ និងកាហ្វេ ។
« ទាក់ទងជាមួយនឹងការផឹកកូកា សាសនាចក្រពុំមានថ្លែងជាផ្លូវការអំពីរឿងនេះទេ ប៉ុន្តែអ្នកដឹកនាំនៃសាសនាចក្របានទូន្មានថា ឥឡូវយើងសូមទូន្មានជាក់លាក់ ទាស់នឹងការប្រើភេសជ្ជៈគ្រប់ប្រភេទដែលមានជាតិថ្នាំដែលបង្កើតជាការញៀនប្រកបដោយគ្រោះថ្នាក់ ដែលស្ថិតក្នុងស្ថានភាពដែលនឹងមានលទ្ធផលជាទម្លាប់ ។ រាល់ភេសជ្ជៈណាដែលមាននូវគ្រឿងផ្សំប្រកបដោយគ្រោះថ្នាក់ដល់រូបកាយ គួរតែចៀសវាង » (Priesthood Bulletin,ខែ កុម្ភៈ ឆ្នាំ ១៩៧២ [វ៉ុលទី ៨ លេខ ១] ៣-៤ សូមមើលផងដែរ «Staying Healthy: Welfare Services Suggests How,»Ensignខែ មករា ឆ្នាំ ១៩៨១ ទំព័រ ១៥-១៦ ) ។
ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីតម្រូវការសម្រាប់យើងឲ្យរស់នៅតាមគោលការណ៍ទាំងឡាយក្នុងពាក្យសម្ដីនៃ ប្រាជ្ញាវាងវៃ និងទុកចិត្តលើសេចក្ដីសន្យាទាំងឡាយ ៖
រូបភាពប្រធាន ប៊យដ៏ ឃេ ផាកកឺ« សមាជិកទាំងឡាយបានសរសេរសួរថា បើរបស់នេះ ឬរបស់នោះ ប្រឆាំងនឹងពាក្យសម្ដី នៃប្រាជ្ញាវាវៃឬអត់ ។ វាត្រូវបានស្គាល់ច្បាស់ថា តែ កាហ្វេ សុរា និងថ្នាំជក់ គឺប្រឆាំងនឹងពាក្យសម្ដី នៃប្រាជ្ញាវាវៃ ។ វាពុំត្រូវបានពន្យល់លម្អិតជាងនេះទេ ។ តែយើងបង្រៀនគោលការណ៍រួមគ្នានឹងពរជ័យទាំងឡាយដែលបានសន្យា ។ មានរបស់ដែលបង្កើតជាទម្លាប់នៃការញៀន ជាច្រើន ពេលដែលផឹក ឬចុកថ្នាំ ឬស្រូប ឬចាក់ថ្នាំ ដែលនឹងធ្វើឲ្យទាំងរូបកាយ និងវិញ្ញាណមានគ្រោះថ្នាក់ ដែលវាពុំបានប្រាប់នៅក្នុងវិវរណៈទេ ។
« អ្វីៗដែលប្រកបដោយគ្រោះថ្នាក់ ពុំបានរៀបរាប់ជាក់លាក់ទេ ឧទាហរណ៍ដូចជា ជាតិយ៉ាណូវ (គ្រឿងពុលម្យ៉ាង) --គឺពិតជាអាក្រក់ណាស់ ប៉ុន្តែវាពុំបង្កើតឲ្យមានទម្លាប់ញៀនទេ ! ព្រះអម្ចាស់បានមានបន្ទូលថា ត្រូវតែបញ្ជាគ្រប់រឿងទាំងអស់ ‹ គឺជាបាវខ្ជិលច្រអូស ហើយមិនមានប្រាជ្ញាទៅវិញ › (គ. និង ស. ៥៨:២៦) ។
« នៅក្នុងវប្បធម៌មួយចំនួន ការទម្លាប់ផឹកជាទូទៅក្នុងជាតិសាសន៍ បានអះអាងថាគ្មានគ្រោះថ្នាក់ទេ ដោយសារតែពួកគេពុំបានប្រាប់ជាក់លាក់នៅក្នុងវិវរណៈទេ ។ ប៉ុន្ដែពួកគេបានទាញសមាជិក ជាពិសេសបុរសៗ ឲ្យចេញពីគ្រួសាររបស់ពួកគេដើម្បីចូលរួមក្នុងពិធីជប់លៀង ដែលល្មើសនឹងគោលការណ៍យ៉ាងច្បាស់ ។ ការសន្យាទាំងឡាយដែលមាននៅក្នុងវិវរណៈ នឹងត្រូវបានបដិសេធដោយមនុស្សមិនយកចិត្តទុកដាក់ ឬមិនប្រយ័ត្នប្រយែង ។
« ការគោរពប្រតិបត្តិតាមដំបូន្មាន នឹងធ្វើឲ្យជីវិតអ្នកមានសុវត្ថិភាព » («The Word of Wisdom: The Principle and the Promises,»Ensignខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ១៧-១៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:២១ ។ « ពួកទេវតាបំផ្លាញនឹងបង្ហួសពួកគេ »
អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីនិមិត្តរូបនៃខាងវិញ្ញាណអំពីពួកទេវតាបំផ្លាញនឹងបង្ហួសពួកអ្នកទាំងឡាយដែលធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ៖
រូបភាពអែលឌើរ រ័សុល អិម ណិលសុន« មានសារៈសំខាន់ជាពិសេសនៅក្នុងខចុងក្រោយនៃកណ្ឌ ៨៩ដែលថ្លែងថា ‹ ពួកទេវតាបំផ្លាញ នឹងបង្ហួសពួកគេ ដូចជាកូនចៅអ៊ីស្រាអែលដែរ ដែលមិនប្រហារពួកគេឡើយ › (ខ ២១) ។ សេចក្ដីយោងនេះសំដៅទៅ បុណ្យរំលង ដែលគូសបញ្ជាក់អំពីតម្រូវការដំបូងគឺសេចក្ដីជំនឿខាងវិញ្ញាណ ។ នៅពេលអ័ប្រាហាំ បានបង្ហាញអំពីឆន្ទៈរបស់លោក ដើម្បីដាក់ថ្វាយអ៊ីសាកក្នុងការបូជា នោះគ្មានយោបល់ណាមួយថា ការគោរពប្រតិបត្តិនឹងនាំឲ្យមានផលប្រយោជន៍ដល់រូបកាយជាចាំបាច់នោះទេ ។ នៅពេល យ៉ូស្វេ បានដឹកនាំពួកអ៊ីស្រាអែលឆ្លងកាត់ទន្លេ យ័រដាន់ ដែលត្រូវបានជន់លិចនាគ្រានោះ ការបញ្ជាក់អំពីរង្វាន់ខាងរូបកាយ គឺពុំតម្រូវឲ្យមនុស្សស្មោះត្រង់ធ្វើតាមលោកទេ ។ យើងគោរពពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ដោយសារវាតំណាងឲ្យព្រះឆន្ទៈរបស់ព្រះអម្ចាស់ ចំពោះការត្រៀមខ្លួនខាងវិញ្ញាណរបស់យើង ធ្វើជាបុត្រា និងបុត្រីដ៏សក្ដិសមរបស់ទ្រង់ ។ កាលណាវិញ្ញាណរបស់យើងអាចយកឈ្នះលើការស្រេកឃ្លានខាងសាច់ឈាមរបស់យើង នោះគឺជាចំណែកនៃដំណើរការសាកល្បងរបស់យើង » («Twenty Questions” [ address to CES religious educators, ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩៨៥ ], »LDS.org) ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីសារៈសំខាន់ខាងវិញ្ញាណនៃសេចក្ដីសន្យាថា « ពួកទេវតាបំផ្លាញនឹងបង្ហួស » ៖
រូបភាពប្រធាន ប៊យដ៏ ឃេ ផាកកឺ« វាគឺពុំមែនមកពីសេចក្ដីស្លាប់ខាងជីវិតរមែងស្លាប់ទេដែលយើងនឹងរួចជីវិតក្នុងការរំលងហួសដូច្នេះ បើយើងដើរនៅក្នុងការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិទាំងនេះ ដ្បិតយើងម្នាក់ៗនឹងត្រូវស្លាប់នៅពេលណាមួយ ។ ប៉ុន្តែមានសេចក្ដីស្លាប់ខាងវិញ្ញាណដែលអ្នកពុំចាំបាច់ត្រូវរងទុក្ខ ។ បើអ្នកគោរពប្រតិបត្តិ នោះសេចក្ដីស្លាប់ខាងវិញ្ញាណនឹងរំលងហួសអ្នក វិវរណៈបង្រៀនថា ដ្បិត ‹ ព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ › (កូរិនថូសទី ១ ៥:៧The Word of Wisdom: The Principle and the Promises,»Ensignខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ១៩ ) ។