មេរៀនទី ៧០
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-៤៣
បុព្វកថា
យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៨៣១ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-៤៣មាននូវការបង្រៀនរបស់ព្រះអម្ចាស់អំពីពលិកម្ម ដែលទ្រង់តម្រូវឲ្យពួកបរិសុទ្ធមាន និងអំពីការស្ថាបនាស៊ីយ៉ូននៅថ្ងៃចុងក្រោយ ។
កំណត់ចំណាំ៖មេរៀននេះ ផ្ដល់នូវឱកាសមួយសម្រាប់សិស្សពីរនាក់ឡើងមកបង្រៀន ។ សូមផ្ដល់ច្បាប់ចម្លងនៃឯកសារដល់សិស្សទាំងនេះជាមុន ដើម្បីពួកគេមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួន ។ ជាជម្រើសមួយ អ្នកអាចនឹងសម្រេចចិត្តដើម្បីបង្រៀនមេរៀនទាំងមូលដោយខ្លួនអ្នក ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-២៥
ព្រះអម្ចាស់បង្រៀនថា ទ្រង់តម្រូវចំពោះដួងចិត្តរបស់យើង
សូមឲ្យសិស្សគិតអំពីគ្រាដែលពួកគេបានធ្វើការលះបង់ដើម្បីធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ( ដើម្បីឲ្យពួកគេគិត អ្នកអាចនឹងចែកចាយឧទាហរណ៍មួយ ដូចជាការឈប់ចូលរួមនៅក្នុងព្រឹត្តការណ៍កីឡា ឬសកម្មភាពស្រដៀងគ្នានេះនៅថ្ងៃឈប់សម្រាក ) ។ សូមអញ្ជើញសិស្សពីរបីនាក់ពិពណ៌នាអំពីបទពិសោធន៍របស់ពួកគេ ហើយចែកចាយពីរបៀបដែលពួកគេទទួល អារម្មណ៍ថា ពួកគេត្រូវបានប្រទានពរដែលបានធ្វើការលះបង់ទាំងនេះ ។
សូមពន្យល់ថា នៅក្នុងការសិក្សារបស់ពួកគេអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-៤៣សិស្សនឹងរៀនបន្ថែមអំពីពលិកម្មដែលព្រះអម្ចាស់តម្រូវពីយើង ។ សូមបង្ហាញតារាងខាងក្រោមនេះ ។ ( អ្នកអាចចម្លងតារាងនោះ នៅលើក្ដារខៀន មុនចាប់ផ្ដើមថ្នាក់រៀន ) ។
អ៊ីសាក មួលី (គ. និង ស. ៦៤:២០) |
ហ្រ្វែឌើរិក ជី វិលលាម្ស (គ. និង ស. ៦៤:២១) | |
---|---|---|
ព្រះបញ្ញត្តិ | ||
ការឆ្លើយតប | ||
លទ្ធផល |
សូមពន្យល់ថា អ៊ីសាក មួលី ជាម្ចាស់ចម្ការដ៏ធំមួយនៅទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ ។ គាត់បានអញ្ជើញសមាជិកសាសនាចក្រជាច្រើនដោយរីករាយ រួមទាំង យ៉ូសែប ស៊្មីធ និង គ្រួសារគាត់ ឲ្យរស់នៅលើដីកម្មសិទ្ធិរបស់គាត់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់ណែនាំដល់ អ៊ីសាក មួលី ឲ្យធ្វើជាមួយនឹងចម្ការរបស់គាត់ ។
-
តើព្រះអម្ចាស់បញ្ជាអ៊ីសាក មួលីឲ្យធ្វើអ្វីខ្លះ ជាមួយនឹងចម្ការរបស់គាត់ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរលក់ចម្ការរបស់គាត់នៅក្នុងតារាងដើម្បីបង្ហាញពីបទបញ្ញត្តិដែលព្រះអម្ចាស់ប្រទានដល់ អ៊ីសាក មួលី ) ។
សូមចង្អុលបង្ហាញថា ព្រះអម្ចាស់បានបញ្ជាឲ្យអ៊ីសាក មួលី ធ្វើការលះបង់ដ៏ធំមួយ ។ ប្រាក់ភាគច្រើនដែលបានមកពីការលក់ចម្ការរបស់គាត់ នឹងប្រើសម្រាប់ទិញដីសម្រាប់សមាជិកសាសនាចក្រផ្សេងទៀតនៅក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ។
-
តើពរជ័យអ្វីខ្លះ ដែលព្រះអម្ចាស់សន្យាថានឹងផ្ដល់ឲ្យអ៊ីសាក មួលី បើគាត់លក់ចម្ការរបស់គាត់នោះ ? ( ព្រះអម្ចាស់សន្យាថា បើអ៊ីសាក លក់ចម្ការរបស់គាត់ នោះគាត់នឹង « មិនត្រូវបានល្បួងលើសពីសមត្ថភាពដែលគាត់ [អាច] ទ្រាំទ្របាននោះទេ » ) ។
-
តើគោលការណ៍អ្វីខ្លះដែលការសន្យានេះបង្រៀនយើងអំពី ការចៀសវាងពីការល្បួង ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖បើយើងធ្វើតាមឆន្ទៈរបស់ព្រះអម្ចាស់ សម្រាប់យើង នោះយើងនឹងមិនត្រូវបានល្បួងឲ្យលើសពីអ្វីដែលយើងអាចទ្រាំទ្របាននោះទេ ) ។
សូមពន្យល់ថា អ៊ីសាក មួលី បានធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីលក់ចម្ការរបស់គាត់ ។ គាត់គឺជាពួកបរិសុទ្ធម្នាក់ដំបូងគេដែលបានតាំងលំនៅនៅក្នុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ដែលគាត់បានព្យាយាមស្ថាបនាក្រុងស៊ីយ៉ូន ។ គាត់បានបម្រើព្រះអម្ចាស់ដោយស្មោះត្រង់ពេញមួយជីវិតរបស់គាត់ ។ នៅក្នុងតារាងនៅលើក្ដារខៀន សូមសរសេរទ្រង់បានគោរពតាមដូចការឆ្លើយតបរបស់អ៊ីសាក ។ សូមសរសេរគាត់បានទទួលពរជ័យជាលទ្ធផលនៃទង្វើរបស់គាត់ ។
-
តើគំរូមួយចំនួនអំពីរបៀបដែលយើងអាចចៀសវាងពីការល្បួងតាមរយៈការធ្វើតាមបទបញ្ញត្តិ និងបទដ្ឋានទាំងឡាយរបស់ព្រះអម្ចាស់មានអ្វីខ្លះ ? ( សូមពិចារណាធ្វើការចែកចាយគំរូមួយចំនួនចេញមកពីកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ) ។
សូមចង្អុលបង្ហាញថា បុរសម្នាក់ទៀត ឈ្មោះ ហ្វ្រែឌើររិក ជី វិលលាម្ស ក៏ជាម្ចាស់ចម្ការដ៏ធំមួយនៅទីក្រុងខឺតឡង់ផងដែរ ។ សូមសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២១ដោយស្ងាត់ស្ងៀម រកមើលបទបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានឲ្យហ្រ្វែឌើរិក ជី វិលលាម្ស ។
-
តើព្រះអម្ចាស់បានបញ្ជាហ្រ្វែឌើរិក ជី វិលលាម្សឲ្យធ្វើអ្វីខ្លះ ជាមួយនឹងចម្ការរបស់គាត់ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរកុំលក់ចម្ការរបស់គាត់នៅកន្លែងត្រឹមត្រូវក្នុងតារាង ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាកណ្ឌដូចខាងក្រោម ដោយពន្យល់ថាតើ ហ្រ្វែឌើរិក ជី វិលលាម្ស បានធ្វើអ្វីជាមួយនឹងចម្ការរបស់គាត់ ៖
ទោះជាហ្រ្វែឌើរិក ជី វិលលាម្ស ពុំត្រូវបានសុំឲ្យលក់ចម្ការរបស់គាត់ក្ដី ក៏គាត់នៅតែបង្ហាញពីឆន្ទៈដើម្បីធ្វើការលះបង់ផងដែរ ។ គាត់បានប្រាប់ យ៉ូសែប ស៊្មីធ ថា ចម្ការរបស់គាត់អាចត្រូវបានប្រើប្រាស់ជាផ្ទះ ឬជាកន្លែងបីបាច់ដល់សមាជិកសាសនាចក្រដែលខ្វះខាត ។ ក្រោយមក ហ្រ្វែឌើរិក បានប្រគល់ចម្ការរបស់គាត់ទាំងមូលដល់សាសនាចក្រដោយគ្មានទទួលយកការបង់ថ្លៃ ត្រឡប់វិញឡើយ ។ តាមរយៈការលះបង់របស់ហ្រ្វែឌើរិក ជី វិលលាម្ស និងពួកបរិសុទ្ធស្មោះត្រង់ដទៃទៀតនៅរដ្ឋ អូហៃអូ នោះព្រះអម្ចាស់បានរក្សា « កន្លែងមាំមួនមួយនៅក្នុងដែនដីខឺតឡង់ សម្រាប់រយៈពេលប្រាំឆ្នាំ »គ. និង ស. ៦៤:២១) ។ អំឡុងឆ្នាំទាំងនេះ ពួកបរិសុទ្ធបានស្ថាបនាព្រះវិហារបរិសុទ្ធខឺតឡង់ ដែលជាប្រភពមួយនៃពរជ័យដ៏មហិមាដែលមានដល់ពួកបរិសុទ្ធ រួមទាំងបងប្រុស វិលលាម្ស ផងដែរ។
នៅក្នុងតារាងនៅលើក្ដារខៀន ចូរបំពេញកូឡោនសម្រាប់ ហ្រ្វែឌើរិក ជី វិលលាម្ស ដោយការសរសេរគាត់បានគោរពនិងគាត់ត្រូវបានប្រទានពរនៅក្នុងកន្លែងត្រឹមត្រូវ ។
-
តើយើងអាចរៀនអ្វីខ្លះ អំពីការគោរពប្រតិបត្តិ និងការលះបង់មកពីគំរូរបស់ អ៊ីសាក មួលី និង ហ្រ្វែឌើរិក ជី វិលលាម្ស ? ( សូមសង្ខេបចម្លើយរបស់សិស្ស ដោយការសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖យើងត្រូវបានប្រទានពរ នៅពេលយើងគោរពព្រះអម្ចាស់ ហើយថ្វាយការលះបង់តាមដែលទ្រង់បានសុំពីយើង ) ។
សូមពន្យល់ថា ការលះបង់ដែល អ៊ីសាក មួលី និង ហ្រ្វែឌើរិក ជី វិលលាម្ស បានធ្វើ ស្ដីអំពីចម្ការរបស់ពួកគេ បានបង្ហាញពីការលះបង់មួយទៀតដែលព្រះអម្ចាស់ តម្រូវពីពួកគេ ហើយដែលទ្រង់តម្រូវពីយើងសព្វថ្ងៃនេះដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលការលះបង់ដែលព្រះអម្ចាស់តម្រូវពីយើង ។
-
ស្របតាមខ ២២តើព្រះអម្ចាស់តម្រូវអ្វីខ្លះពីយើង ? ( ពួកសិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ព្រះអម្ចាស់តម្រូវពីដួងចិត្តរបស់យើង ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលថា ព្រះអម្ចាស់តម្រូវពីចិត្តរបស់យើង ?
-
តើអ៊ីសាក មួលី និងហ្រ្វែឌើរិក ជី វិលលាម្ស បានបង្ហាញថា ពួកគាត់មានឆន្ទៈដើម្បីថ្វាយដួងចិត្តរបស់ពួកគាត់ដល់ព្រះអម្ចាស់យ៉ាងដូចម្ដេច ? តើគំរូរបស់មនុស្សមួយចំនួនផ្សេងទៀតដែលបានថ្វាយដួងចិត្តដល់ព្រះអម្ចាស់ មាននរណាខ្លះ ? ( អ្នកអាចនឹងចង់ចង្អុលបង្ហាញថា សិស្សអាចចែកចាយពីគំរូមកពីបទគម្ពីរ ឬមកពីជីវិតរបស់មនុស្សដែលពួកគេស្គាល់ ) ។
-
តើយើងអាចបង្ហាញព្រះអម្ចាស់ថា យើងមានឆន្ទៈថ្វាយដួងចិត្តរបស់យើងដល់ទ្រង់យ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២៣-២៥ឲ្យឮៗ ហើយសួរដល់សិស្សក្នុងថ្នាក់ឲ្យប្រាប់ពីបទបញ្ញត្តិមួយ ដែលយើងអាចរក្សាដើម្បីបង្ហាញថា យើងបានថ្វាយដួងចិត្តរបស់យើងដល់ព្រះអម្ចាស់ ។
-
តើព្រះអម្ចាស់បញ្ជារាស្ត្ររបស់ទ្រង់ឲ្យធ្វើអ្វី ? ( ថ្វាយដង្វាយមួយភាគក្នុងដប់ ។ អ្នកអាចនឹងចង់ពន្យល់ថា នៅពេលព្រះអម្ចាស់ប្រទានវិវរណៈនេះ ពួកបរិសុទ្ធបានប្រើពាក្យដង្វាយមួយភាគក្នុងដប់សំដៅទៅលើការបរិច្ចាគរបស់ពួកគេដល់សាសនាចក្រ ។ ប្រហែលជាប្រាំពីរឆ្នាំក្រោយមក ព្រះអម្ចាស់បានបើកសម្ដែងថា ដង្វាយមួយភាគក្នុងដប់ គឺជា « មួយភាគដប់នូវធនធានក្នុងមួយឆ្នាំ [របស់យើង] » [គ. និង ស. ១១៩:៤] ) ។ តើការថ្វាយដង្វាយមួយភាគក្នុងដប់អាចបង្ហាញថា យើងត្រូវបានថ្វាយចិត្តរបស់យើងដល់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
ស្របតាមខ ២៣តើព្រះអម្ចាស់បានផ្ដល់ការសន្យាអ្វីខ្លះ ដល់អ្នកទាំងឡាយដែលថ្វាយដង្វាយមួយភាគក្នុងដប់ ?
សូមពន្យល់ថា ខណៈដែលពរជ័យជាក់លាក់នៅក្នុងខ ២៣ អនុវត្តនៅពេលអនាគត នោះព្រះអម្ចាស់ក៏បានប្រទានពរដល់យើងក្នុងពេលនេះសម្រាប់ការថ្វាយដង្វាយមួយភាគក្នុងដប់ផងដែរ ។ អ្នកអាចសុំឲ្យសិស្សចែកចាយបទពិសោធន៍ដែលពួកគេបានមាន នៅពេលពួកគេ ឬគ្រួសាររបស់ពួកគេត្រូវបានប្រទានពរ ជាលទ្ធផលមកពីការថ្វាយដង្វាយមួយភាគក្នុងដប់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២៦-៤៣
ព្រះអម្ចាស់បានប្រទានការណែនាំសម្រាប់ការស្ថាបនាស៊ីយ៉ូន
ដើម្បីផ្ដល់នូវទស្សនៈរួមអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២៦-៤៣សូមពន្យល់ថា នៅក្នុងខគម្ពីរទាំងនេះ យើងអានអំពីការណែនាំរបស់ព្រះអម្ចាស់សម្រាប់ការស្ថាបនាស៊ីយ៉ូន ។ មេរៀននេះទាំងស្រុងត្រូវបានបង្កើតដើម្បីបានបង្រៀនដោយសិស្ស ។ សូមអញ្ជើញសិស្សទីមួយដែលធ្វើជាគ្រូ ឡើងមកខាងមុខថ្នាក់ ដើម្បីបង្រៀន។
កំណត់ចំណាំ ៖បន្ទាប់ពីសិស្សទាំងឡាយបានបង្រៀនចំណែករបស់ពួកគេអំពីមេរៀននេះហើយ សូមអរគុណដល់ពួកគេសម្រាប់កិច្ចការរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់ថា ពរជ័យដែលបានសន្យា គឺមានតម្លៃចំពោះការគោរពប្រតិបត្តិ និងការលះបង់ដែលព្រះអម្ចាស់បានសុំឲ្យយើងធ្វើ ។ សូមឲ្យសិស្សសង្ខេបពីអ្វីដែលសិស្សក្នុងថ្នាក់បានរៀននៅថ្ងៃនេះ និងពន្យល់អំពីរបៀបដែលពួកគេនឹងធ្វើសកម្មភាពតាមគោលការណ៍ទាំងនេះ ។