ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨:២៣-៤៨


មេរៀនទី ១០២

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:២៣-៤៨

សេចក្ដី​ផ្ដើម

ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៨ នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៣៣ ប្រហែល​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ការ​បៀតបៀន​នៃ​ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បានក្លាយជាអំពើហឹង្សា ។ វិវរណៈនេះផ្ដល់​នូវ​ការ​ដឹកនាំ​សម្រាប់​ពួក​បរិសុទ្ធ ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប ។ នៅ​ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​បង្រៀន​ពួកបរិសុទ្ធ​ពី​របៀប​ដែល​ពួកគេ​គួរ​ឆ្លើយ​តប​ចំពោះ​សត្រូវ​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:២៣-៣២

ព្រះអម្ចាស់​បើក​សម្តែង​ពីរបៀប​ដែល​ពួកបរិសុទ្ធ ត្រូវ​ឆ្លើយតប​នឹង​ការ​បៀតបៀន

មុន​ពេល​ចាប់​ផ្ដើម​រៀន សូម​គូស​ជួរឈរ​បី​ជួរ នៅ​លើ​ក្ដារខៀន ហើយ​សរសេរ​ចំណងជើង​ដូច​ខាងក្រោម​លើ​ជួរនិមួយៗ ៖ ក្រឹត្យវិន័យ​នៃ​ការ​សងសឹក​របស់​ព្រះអម្ចាស់ ( គ. និង ស. ៩៨:២៣–៣២ ); ក្រឹត្យវិន័យ​នៃ​សង្គ្រាម​របស់ព្រះអម្ចាស់ ( គ. និង ស. ៩៨:៣៣–៣៨ ); និង ក្រឹត្យវិន័យ​នៃ​ការ​លើកលែង​ទោស​របស់​ព្រះអម្ចាស់ (គ. និង ស. ៩៨:៣៩–៤៨ ) ។

សូម​ឲ្យ​សិស្ស​ពិពណ៌នា​ពី​របៀប​ពីរបី​យ៉ាង​ដែល​មនុស្ស​អាច​មាន​ប្រតិកម្ម ពេល​ពួកគេ​ត្រូវ​ធ្វើ​ឲ្យ​អន់ចិត្ត ឬ​យាយី​ដោយ​នរណា​ម្នាក់ ។ សូម​ពន្យល់​ថា ក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨, ព្រះអម្ចាស់​បាន​បង្រៀន​ពី​គោលការណ៍​ទាំងឡាយ​ដែល​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ឆ្លើយតប ពេល​យើង​ត្រូវ​បាន​យាយី​ដោយ​ពាក្យ​សម្ដី ឬ​ទង្វើ​របស់​មនុស្ស​ដទៃ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​គោលការណ៍​នេះ​ពេញ​មួយ​មេរៀន​នៅ​ថ្ងៃ​នេះ ។

សូម​រំឭក​សិស្ស​ថា វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨ ត្រូវ​បាន​ប្រទាន​ឲ្យ​ក្នុង​ឆ្នាំ ១៨៣៣ បន្ទាប់​ពី​ការ​បៀតបៀន​នៃ​ពួក​បរិសុទ្ធ​ក្នុង​រដ្ឋ មិសសួរី បាន​ក្លាយ​ជា​អំពើ​ហឹង្សា ។ សូម​សិស្ស​រំឭល​ពី​ភាពលម្អិត​ពី​មេរៀន​មុន អំពី​ការ​ធ្វើបាប​ដែល​ពួកបរិសុទ្ធ​បាន​ជួបប្រទះ ។

សូម​ឲ្យ​សិស្ស​ចម្លង​តារាង​នៅ​លើ​ក្ដារខៀន ចូល​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:២៣-២៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអម្ចាស់​បានបង្រៀន​ពួកបិរសុទ្ធ​អំពី​ការ​សងសឹក ។ សូម​ឲ្យ​ពួកគេ​សរសេរ​ការ​ទូន្មាន​ម្ដងហើយ​ម្ដងទៀត​របស់​ព្រះអម្ចាស់​ដែល​នៅ​ក្នុង ខ ទាំងនេះ ។

  • តើ​ឃ្លា​ស្ទួន​គ្នា​មួយ​ណា​ដែល​បង្រៀន​អំពី​ការ​សងសឹក ? ( អ្នក​អាច​ឲ្យ​យោបល់​ថា សិស្សឲ្យ​គូសចំណាំ​ឃ្លា « មិន​ជេរប្រមាថ » ហើយ « អត់ទ្រាំ » នៅ​ក្នុង ខ ២៣-២៧ ) ។

  • តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី​ខ្លះ​ដល់​ពួកបរិសុទ្ធ បើ​ពួកគេ​អត់ទ្រាំ​នឹង​ការ​បៀតបៀន ហើយ​មិន​សងសឹក​វិញ​នោះ ?

  • តើ​គោលការណ៍​អ្វី ដែល​យើង​អាច​រៀនមកពី​ព្រះបន្ទូល​របស់ព្រះអម្ចាស់​នៅក្នុង ខ ២៣-២៧ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​អត់ទ្រាំ​នឹង​ការ​ធ្វើបាប ដោយ​គ្មាន​ការ​សងសឹក ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​យើង ។ សូម​ឲ្យ​សិស្ស​សរសេរ​សេចក្ដី​ពិត​នេះ​នៅ​ក្នុង​ចំណង​ជើង ក្រឹត្យវិន័យ​របស់​នៃ​ការ​សងសឹក​របស់​ព្រះអម្ចាស់ ) ។

សូម​ពន្យល់​ថា ពេល​ក្រុម​មនុស្ស​កំណាច​ប្រមូល​ផ្ដុំ​នៅ​ឃុំ ចាកសុន រដ្ឋ មិសសួរី នៅ​ថ្ងៃ​សៅរ៏ ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ ពួកគេ​ចង់​ធ្វើ​លើសពី​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ទៅ​ទៀត ។ ពួក​គេ​ក៏​ព្យាយាម​ធ្វើបាប​សមាជិក​សាសនាចក្រ​ផងដែរ ។ សូម​ឲ្យ​សិស្ស​អាន​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ខាងក្រោម​នេះ​ឲ្យឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​របៀប​ដែល​ប៊ីស្សព អែតវើត ប៉ាទ្រិច និង ឆាលស៍ អាលែន ជា​អ្នក​ប្រែចិត្ត​ជឿ​អាយុ​២៧​ឆ្នាំ​មក​ពី​រដ្ឋ ផែនសិលវេញ៉ា ឆ្លើយតប​ទៅនឹង​ការ​បៀតបៀន​នេះ ។

រូបភាព
ប៊ី អេច រ៉ូប៊ឺត

« មនុស្ស​កំណាច​បាន​ចាប់​ប៊ីស្សព អែតវឺត ប៉ាទ្រិច និង ឆាលស៍ អេលែន ហើយ​បាន​អូស​ពួកគាត់​កាត់​ហ្វូង​មនុស្ស​ដែល​កំពុង​មាន​កំហឹង​ពុះ​កញ្ជ្រោល ហើយ​បាន​ប្រមាថ ថែមទាំង​បាន​ធ្វើ​ទុក្ខ​ទោស​ដល់​ពួកលោក​នៅ​តាម​ផ្លូវ​ទៅ​កាន់​ទីលាន​សាធារណៈ ។ ជា​ជម្រើស​ទាំង​ពីរ ដែល​បាន​ផ្ដល់​ដល់​ពួកគាត់​គឺ ពួកគាត់​ត្រូវតែ​ជ្រើសរើស​បោះបង់​ចោល​សេចក្ដី​ជំនឿ​ទៅ​លើ ព្រះគម្ពីរ​មរមន ឬ ជ្រើសរើស​ចាកចេញ​ពី​ឃុំ​នោះ ។ ពួកគាត់​ពុំ​បាន​ជ្រើសរើស​បដិសេធ ព្រះគម្ពីរ​មរមន ហើយ​ក៏​មិន​បាន​ជ្រើសរើស​ចាកចេញ​ពី​ឃុំ​នោះ​ដែរ ។ ដោយ​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​និយាយ ប៊ីស្សព ប៉ាទ្រិច បាន​បន្លឺ​ថា ពួក​បរិសុទ្ធ​បាន​រងទុក្ខ​នឹង​សេចក្ដី​បៀតបៀន​នៅ​គ្រប់​ជំនាន់​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ហើយ​ពួកគេ​មាន​ឆន្ទៈ​ដើម្បី​រងទុក្ខ​ដោយសារតែ​ព្រះគ្រីស្ទ ដូចជា​ពួក​បរិសុទ្ធ​នៅ​ជំនាន់​បុរាណ​បាន​ធ្វើ​ដែរ ដែល​ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទាល់​តែ​សោះ ហើយ​បើ​សិន​ជា​មនុស្ស​ធ្វើ​ទុក្ខ​ទោស​ដល់​ពួកគេ នោះ​នឹង​បាន​ធ្វើ​បាប​ដល់​ជន​ឥតទោស ។ សំឡេង​របស់​គាត់​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​សំឡេង​ជ្រួលច្របល់​នៃ​ហ្វូង​មនុស្ស មនុស្ស​ជា​ច្រើន​បាន​ស្រែក ៖‹ ហៅ​ព្រះ​ឯង​ឲ្យ​រំដោះ​ឯង​ទៅ … ! › បងប្អូនប្រុស​ទាំងពីរ​នាក់ គឺ ប៉ាទ្រិច និង​អាលែន ត្រូវ​បាន​សម្រាត​ខោអាវ​ចេញ ហើយ​ត្រូវ​បាន​លាប​ដោយ​ជ័រកៅស៊ូ​លាយ​ជាមួយ​កំបោរស ឬ​អាស៊ីដ​ដែល​ស៊ី​សាច់​ដទៃ​ទៀត ហើយ​ត្រូវ​បាន​ចាក់​រោម​សត្វ​ពីលើ ។ ពួក​គេ​បាន​អត់ទ្រាំ​នឹង​ទង្វើ​ឃោរឃៅ និង​ការ​ធ្វើបាប​នេះ​ដោយ​ការ​អត់ធ្មត់ និង​ភាព​ស្លូតបូត ដែល​ធ្វើ​ឲ្យ​ហ្វូងមនុស្ស​នៅ​ស្ងៀម ហើយ​ហាក់ដូច​ជា​ភ្ញាក់​ផ្អើល​នឹង​អ្វី​ដែល​ពួកគេ​បាន​ឃើញ ។ បងប្អូនប្រុស​ទាំងពីរ​ត្រូវ​បាន​ដោះលែង​ដោយ​ស្ងៀមស្ងាត់ » ( B. H. Roberts, A Comprehensive History of the Church, ១:៣៣៣; សូមមើល​ផងដែរ Church History in the Fulness of Times Student Manual, 2nd ed. [Church Educational System manual],ឆ្នាំ ២០០៣,ទំព័រ ១៣៣ ) 

  • តើ​អ្វី​ដែលធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី ឆាលស៍ អាលែន និង​ប៊ីស្សព ប៉ាទ្រិច ឆ្លើយតប​នឹង​ការ​បៀតបៀន ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:២៨-៣២ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ទូន្មាន​ពួកបរិសុទ្ធ​ថា បើ​សត្រូវ​បាន​ធ្វើទុក្ខទោស​ដល់​ពួកគេ​បីដង​ដោយ​គ្មាន​ការ​សងសឹក​ពី​ព្រះ ពួកគេ​គួរ​ព្រមាន​សត្រូវ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​កុំ​ឲ្យ​ធ្វើ​ទុក្ខទោស​ពួកគេ​ម្ដង​ទៀត ។ បើ​សត្រូវ​បន្ត​ធ្វើ​បាប​ពួកគេ​បន្ទាប់​ពី​ការ​ព្រមាន​នេះ ពួកបរិសុទ្ធ​នឹង​រាប់​ជា​សុចរិត​ហើយ « [ សង ]​អ្នក​នោះ​តាម​ការ​ទាំងឡាយ ដែល​គាត់​ប្រព្រឹត្ត » ។ ប៉ុន្តែ ពួកបរិសុទ្ធ​ក៏​ត្រូវ​បាន​ប្រាប់​ផង​ដែរ​ថា បើ​ពួកគេ​លើកលែង​ឲ្យ​សត្រូវ​របស់​ពួកគេ ទោះ​ជា​ចង់​សងសឹក​ក៏​ដោយ នោះ​ពួកគេ​នឹង​បាន​រង្វាន់វិញ​សម្រាប់​សេចក្ដី​សុចរិត​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣២-៣៨

ព្រះអម្ចាស់​ពន្យល់​អំពី​ពេល​ដែល​សង្រ្គាម​ត្រូវ​បាន​រាប់​ថា​សុចរិត

សូម​សូម​ឲ្យ​សិស្ស​ពិចារណា​ថា​ពួកគេ​ដឹង​ពី​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ពី​សង្គ្រាម​ឬ​អត់ ។ អ្នក​ក៏អាច​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើអ្នកគិតថា ក្រឹត្យវិន័យនៃសង្គ្រាមរបស់ព្រះអម្ចាស់​ជា​អ្វី ?

សូម​ឲ្យ​សិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣២-៣៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ព្យាការី​សម័យ​បុរាណ​អំពី​សង្រ្គាម ។

  • ស្របតាម ខ ៣៣តើ​ក្រឹត្យវិន័យ​អ្វី​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ព្យាការី​សម័យ​បុរាណ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើក្ដារខៀន​ក្រោម​ចំណង​ជើង ក្រឹត្យវិន័យ​នៃ​សង្គ្រាម​របស់​ព្រះអម្ចាស់ ។ សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ប្រទាន​ក្រឹត្យវិន័យ​ជា​ពិសេស​ដល់​ប្រជាជន ដែល​រស់នៅ​ក្នុង​សម័យ​កាលខុសគ្នា និង​ក្នុង​វប្បធម៌​ខុសគ្នា ។ ទោះ​ជា​គោលការណ៍​នៃ​ក្រឹត្យវិន័យ​នេះ​ពិត​ក្ដី សព្វថ្ងៃ​នេះ​យើង​ក៏​ស្ថិត​នៅ​ក្រោម​ច្បាប់​ប្រទេសជាតិ​ដែល​យើង​រស់នៅ​ដែរ ) ។

  • តើ​ព្យាការី​សម័យ​បុរាណ​នឹង​ធ្វើ​អ្វី​ខ្លះ បើ​មាន​នរណាម្នាក់​ប្រកាស​សង្រ្គាម​ប្រឆាំង​នឹង​ពួកគេ​នោះ ? ( សូម​បន្ថែម​ចម្លើយ​នៅ​លើ​ក្ដារខៀន ក្រោម​ចំណងជើង ក្រឹត្យវិន័យ​នៃ​សង្គ្រាម​របស់​ព្រះអម្ចាស់ ) ។

សូម​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:៣៥-៣៨ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​អ្វី​ដែល ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ព្យាការី​សម័យ​បុរាណ​ឲ្យ​ធ្វើ បើ​ការ​ផ្ដល់​ជូន​នៃ​សេចក្ដី​សុខសាន្ត​របស់​ពួកគេ​មិន​ត្រូវ​បាន​ទទួល​ស្គាល់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​យើង​អាច​រៀនអ្វី​ខ្លះមកពី​ខគម្ពីរ​ទាំងនេះ អំពី​ក្រឹត្យវិន័យ​នៃ​សង្គ្រាម​របស់​ព្រះអម្ចាស់ ? ( សិស្ស​អាច​ស្នើ​នូវ​គោលការណ៍​ខុសៗ​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ថា​ត្រូវ​គូសបញ្ជាក់​នូវ​ចំណុច​ដូច​ខាង​ក្រោម ៖ សង្រ្គាម​អាច​ត្រូវ​បាន​រាប់​ថា​សុចរិត​នៅ​ក្នុង​កាលៈទេសៈ​ដែល​ពិពណ៌នា​ដោយ​ព្រះអម្ចាស់ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ក្រោម​ចំណង​ជើង ក្រឹត្យវិន័យ​នៃ​សង្គ្រាម​របស់​ព្រះអម្ចាស់ ) ។

សូម​ពន្យល់​ថា យើង​ភាគច្រើន​នឹង​មិន​ចាំបាច់​ត្រូវ​សម្រេច​ថា​ត្រូវ​ទៅ​ច្បាំង​នឹង​ជាតិសាសន៍​ដទៃ​ឬ​អត់​ទេ ។ ប៉ុន្តែ ការ​បង្រៀន​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ នៅ​ក្នុង​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​យើង—ឧទាហរណ៍ នៅ​ពេល​យើង​មិន​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ដំបូន្មាន​របស់​ព្រះអម្ចាស់​អំពី​សង្គ្រាម តើ​យើង​គួរ​ធ្វើ​អ្វី​នៅ​ពេល​យើង​មិន​ចុះសម្រុង​ជាមួយ​អ្នកដទៃ​នោះ ? ( សូម​ជួយ​សិស្ស​រកមើល​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ យើង​គួរ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការ​មិន​ចុះសម្រុង​របស់​យើង ) ។

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អាច​កើតឡើង​ពី​ការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នោះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣៩-៤៨

ព្រះអម្ចាស់​បាន​បង្រៀន​ពួកបរិសុទ្ធ​ពី​របៀប​ដែល​ពួកគេ​គួរ​ឆ្លើយ​តប​នឹង​សត្រូវ​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​អាន ដំណើរ​រឿង​ខាង​ក្រោមឲ្យ​ឮៗ ៖

រូបភាព
ប៊ីស្សព ឃេស៍ ប៊ី ម៉ាក់មូលីន

« នៅ​ក្នុង​ប្រទេស​ហូឡង់ ក្នុង​អំឡុង​សង្រ្គាម​លោកលើក​ទី II ក្រុម​គ្រួសារ​របស់ ខាសភើ ធេន ប៊ូម បាន​ប្រើ​ផ្ទះ​របស់​ពួកគេ​ជា​កន្លែង​លាក់ខ្លួន​សម្រាប់​អ្នក​ទាំងឡាយ​ដែល​គេចខ្លួន​ពី​ពួក​ណាស៊ី ។ នេះ​ជា​របៀប​ដែល​ពួកគេ​រស់​តាម​ជំនឿ​ជា​គ្រីស្តបរិស័ទ ។ សមាជិក​បួន​នាក់​នៃ​ក្រុមគ្រួសារ​នោះ បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការផ្ដល់​ជម្រក​នេះ ។ ខូរី ធែន ប៊ូម និង បងស្រី​របស់​នាង ប៊ែស្ទី បាន​ជាប់​ក្នុង​គុក រ៉ាវែនស្បូខ យ៉ាង​វេទនា អស់​រយៈពេល​ជា​ច្រើន​ខែ ។ ប៊ែស្ទី បាន​បាត់បង់​ជីវិត​នៅ​ក្នុង​គុក​នោះ—ហើយ ខូរី នៅ​រស់រាន​មាន​ជីវិត ។

« នៅ​ក្នុង​គុក រ៉ាវែនស្បូខ នោះ ខូរី និង ប៊ែស្ទី បាន​ស្វែងយល់​ថា ព្រះ​ជួយ​ពួក​យើង​ឲ្យ​ចេះ​អត់ទោស ។ ក្រោយ​ពី​សង្គ្រាម​បាន​បញ្ចប់​ទៅ ខូរី បាន​សម្រេច​ចិត្ត​ចែកចាយ​សារលិខិត​មួយ​នេះ ។ នៅ​ក្នុង​ឱកាស​មួយ នាង​បាន​ថ្លែង​ទៅ​កាន់​មនុស្ស​មួយ​កុ្រម​នៅ​ប្រទេស អាល្លឺម៉ង់ ដែល​រងទុក្ខ​ដោយសារ​ការបំផ្លិចបំផ្លាញ​នៃ​សង្គ្រាម ។ សារលិខិត​របស់​នាង​មាន​ចំណងជើង​ថា ‹ ព្រះ​ទ្រង់​អត់ទោស › ។ នៅ​ពេល​នោះ​ហើយ ដែល​ភាព​ស្មោះត្រង់​របស់ ខូរី ធែន ប៊ូម បាន​នាំ​ឲ្យ​មាន​ពរជ័យ ។

« មាន​បុរស​ម្នាក់​បាន​ដើរ​សំដៅ​មក​រក​នាង ។ នាង​បាន​ស្គាល់​បុរស​នោះ​ថា​ជា ឆ្មាំ​យាម​គុក​ដ៏​ឃោរឃៅ​បំផុត ។ គាត់​បាន​វាចា​ថា ‹ បងស្រី​បាន​ថ្លែង​អំពី​គុក រ៉ាវែនស្បូខ នៅ​ក្នុង​សុន្ទរកថា​របស់​បងស្រី › ។ ‹ ខ្ញុំ​គឺ​ជា​ឆ្នាំ​យាម​នៅ​ទី​នោះ ។… ប៉ុន្តែ​បន្ទាប់​ពី​នោះ​មក … ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​គ្រិស្តបរិស័ទ ។ គាត់​រៀបរាប់​ថា គាត់​បាន​ស្វែងរក​ការអត់ទោស​ពី​ព្រះ​ចំពោះ​ទង្វើ​ដ៏​ឃោរឃៅ ដែល​គាត់​បាន​ប្រព្រឹត្ត ។ គាត់​បាន​ហុច​ដៃ​របស់​គាត់ ហើយ​ស្នើ​ដូច្នេះ​ថា ‹ តើ​បងស្រី​នឹង​អត់ទោស​ឲ្យ​ខ្ញុំ​ដែរ​ឬ​ទេ › ?

« ខូរី ធែន ប៊ូម បាន​បន្លឺ ៖

« ‹ វា​គ្រាន់តែ​ជា​វេលា​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ដែល​គាត់​បាន​ឈរ​នៅ​ទីនោះ—ហើយ​ហុច​ដៃ​របស់​គាត់​មក—ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ វា​ហាក់​ដូច​ជា ខ្ញុំ​បាន​ពុះពារ​នៅ​ក្នុង​កិច្ចការ​ដ៏​លំបាក​បំផុត ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ ។

« ‹… សារលិខិត​ដែល​ថា ព្រះ​ទ្រង់​អត់ទោស​មាន​… លក្ខខណ្ឌ​មួយ ៖ គឺ​យើង​ត្រូវ​អត់ទោស​ដល់ មនុស្ស​ដែល​បាន​ព្យាបាទ​យើង ។…

“…‹ ជួយកូនផង! › ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្ងាត់ៗ ។ ‹ ខ្ញុំ​អាច​លើក​ដៃ​ឡើង ។ ខ្ញុំ​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណឹង ។ សូម​ផ្ដល់​អារម្មណ៍​ឲ្យ​ខ្ញុំ › ។

« ‹ … ខ្ញុំ​បាន​ដាក់​ដៃ​របស់​ខ្ញុំ​លើ​ដៃ​គាត់​ដែល​លូក​មក​រក​ខ្ញុំ​ដោយ​សោះ​អង្គើយ ។ នៅ​ពេល​ខ្ញុំ​បាន​ធ្វើ​ដូចនោះ រឿង​មួយ​ដ៏​អស្ចារ្យ​បាន​កើតឡើង ។ អារម្មណ៍​មួយ​បាន​ចាប់ផ្ដើម​ចេញ​ពី​ស្មា​របស់​ខ្ញុំ រត់​ទៅ​តាម​ដៃ ហើយ​ចូល​ទៅ​ក្នុង​ប្រអប់​ដៃ​ទាំងពីរ​របស់​យើង​ដែល​កំពុង​ចាប់​នោះ ។ ហើយ​ការ​ព្យាបាល​ដ៏​កក់ក្តៅ​នេះ ហាក់​ដូច​ជា​នៅ​ពេញ​ខ្លួន​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យំ។ 

« ‹ ខ្ញុំ​អភ័យទោស​ឲ្យ​បងប្រុស ! › ខ្ញុំ​បាន​យំ ។ ‹ ដោយ​អស់​ពី​ដួង​ចិត្ត​ខ្ញុំ ›

« យើង​បាន​ចាប់ដៃ​គ្នា​យ៉ាង​យូរ អតីត​ឆ្មាំគុក និង​អតីត​អ្នកទោស ។ ខ្ញុំ​មិន​ធ្លាប់​ដឹង​ពី​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ព្រះ ដូច​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ពេល​នោះ​ទេ › ។ [ ខូរី ធែន ប៊ូម Tramp for the Lord ( ឆ្នាំ ១៩៧៤ ) ទំព័រ ៥៤–៥៥ ] » ។ ( ឃីត ប៊ី ម៉ាក់ម៊ូលីន, Our Path of Duty » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ ២០១០,ទំព័រ ១៣ ) ។

បន្ទាប់​ពី​សិស្ស​បាន​អានរួចហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​រឿង​នេះ ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ អ្វី​ខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:៣៩-៤០ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ក្រឹត្យវិន័យ​នៃ​ការ​អភ័យទោស​របស់​ព្រះអម្ចាស់ ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​យើងគួរ​ធ្វើ​អ្វី​នៅពេល​នរណា​ម្នាក់​សូម​ការ​អភ័យទោស​ពីយើង ?

  • ស្របតាម ខ ៤០ តើ​យើង​ត្រូវ​អភ័យទោស​ឲ្យ​នរណា​ម្នាក់​ដែល​ប្រែចិត្ត ហើយ​ស្វែង​រក​ការ​អភ័យទោសប៉ុន្មាន​ដង ? ( « រហូត​ដល់​ចិតសិប​គុណ​ឲ្យ​ប្រាំពីរ » មាន​ន័យ​ថា យើង​គួរ​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ​ច្រើន​ដង​ជាងចំនួន​ដែល​គេ​ប្រែចិត្ត ហើយ​ស្វែង​រក​ការ​អភ័យទោស​ពី​យើង បន្ទាប់​ពី​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត ឬ​ឈឺចាប់​រួចមក ។ ទោះ​ជា​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​អភ័យទោស​ក្ដី វា​ក៏​មិនមែន​មាន​ន័យ​ថា​យើង​គួរ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​បន្ត​ធ្វើ​បាប​យើង​ទៀតដែរ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:៤១-៤៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សេចក្ដី​ពិត​ដែលព្រះអម្ចាស់​បាន​បង្រៀន​ពួក​បរិសុទ្ធ​ទាក់ទង​នឹង​សត្រូវ​របស់ពួកគេ​ដែល​មិនព្រម​ប្រែចិត្ត ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​ហេតុអ្វី​បាន​ជាសេចក្ដីពិត​ទាំងនេះ​មាន​សារៈសំខាន់ សម្រាប់​ពួក​បរិសុទ្ធ​ដែល​រស់​នៅ​រដ្ឋ មិសសួរី ត្រូវ​យល់ ?

  • តើ​អ្នក​នឹង​សង្ខេប​ក្រឹត្យវិន័យ​នៃ​ការ​អភ័យទោស​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​ប្រាប់​បទបញ្ញត្តិ​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​អភ័យទោស​ឲ្យ​សត្រូវ​របស់​យើង ។ សូម​សរសេរ​ព្រះបញ្ញត្តិ​នេះ​នៅ​លើ​ក្ដារខៀន ក្រោម​ចំណងជើង ក្រឹត្យវិន័យ​នៃ​ការ​អភ័យទោស​របស់​ព្រះអម្ចាស់ ) ។

  • តើ​ហេតុអ្វី​អ្នក​គិត​ថា យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​អភ័យទោស​ឲ្យ​អ្នកដទៃ ទោះបី​ជា​ពួកគេ​មិន​សូម​ការ​អភ័យទោស​ក៏ដោយ​នោះ ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:៤៤-៤៨ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​សន្យា​ថា បើ​សត្រូវ​របស់​ពួកគេ​បរិសុទ្ធ​ប្រែចិត្ត ពួកគេ​នឹង​គេចរួច​ពី​ការ​សងសឹក​របស់​ទ្រង់ ។ ( កំណត់ចំណាំ ៖ នៅក្នុង ខ ៤៤ឃ្លា « អ្នក​មិនត្រូវ​អត់ទោស » មាន​ន័យ​ថា​ជនល្មើស​គួរតែ​ទទួល​ខុសត្រូវ​សម្រាប់​ទង្វើ​របស់​ខ្លួន ហើយ​ពួក​បរិសុទ្ធ​ពុំគួរ​បន្តមាន​អារម្មណ៍​ស្អប់ខ្ពើម​ទៀត​ឡើយ ) ។

សូម​បញ្ចប់​ដោយ​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ក្រឹត្យវិន័យ​នៃ​ការ​អភ័យទោស​របស់​ព្រះអម្ចាស់ ដោយ​ព្យាយាម​អភ័យទោស​ដល់មនុស្ស​រាល់គ្នា​ដែល​បាន​យាយី​ពួកគេ ឬ​អ្នក​ទាំងឡាយ​ដែល​ពួកគេ​ខ្វល់ខ្វាយ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨ ។ ម៉ារី អេលីសាបិត រ៉ូលីន និង ខារ៉ូលីន រ៉ូលីន បាន​សង្គ្រោះ​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​ជា​ច្រើន​ទំព័រ ។

អែលឌើរ ស្ទិវីន អ៊ី ស្នូ ក្នុង​គណៈប្រធាន​នៃ​ក្រុម​ចិត្តសិបនាក់ បាន​ចែកចាយ​រឿង​របស់​ម៉ារី អេលីសាបិត និង ខារ៉ូឡាញ រ៉ូលីន ៖

រូបភាព
អែលឌើរ ស្ទិវីន អ៊ី ស្នូ

« បន្ទាប់​ពី​ផ្លាស់​ទៅរស់នៅ​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ជាមួយ​ម្ដាយ​ពួកគេ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ក្នុង​ឆ្នាំ ១៨៣១​ មក បងប្អូនស្រី​ក្មេង ម៉ារី អេលីសាបិត និង ខារ៉ូលីន រ៉ូលីន បាន​យល់​ពី​ការ​លំបាក និង​ការ​បៀតបៀន​ដែល​ពួក​បរិសុទ្ធ​ជួបប្រទះ ។ យប់​មួយ ក្រុម​ពួកមនុស្ស​កំណាច​បាន​វាយប្រហារ​ផ្ទះ​របស់​ពួកគេ នៅ​គ្រា​មួយ​ទៀត ពួកគេ​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​វាយប្រហារ​លើ​ការិយាល័យ​បោះពុម្ព​ដែល​ទើប​តែ​បាន​សាងសង់​រួច ជាន់​ខាង​លើ​កន្លែង​រស់នៅ​របស់ វិលលាម ដុបឹលយូ ហ្វែប្ស ។

« ក្នុង​ពេល​វាយប្រហារ​លើ​ការិយាល័យ​បោះពុម្ព [ នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ ] ក្រុម​ពួក​មនុស្ស​កំណាច​បាន​បង្ខំ​ឲ្យ​គ្រួសារ​របស់ ហ្វែប្ស ចេញ​ពី​ផ្ទះ​របស់​ពួកគេ ហើយ​បាន​បោះ​របស់របរ​ពួកគេ​ចេញ​ទៅ​លើ​ផ្លូវ ។ ហើយ​ពួក​មនុស្ស​កំណាច​បាន​ទៅ​កំទេច​ឧបករណ៍​បោះពុម្ព​នៅ​ជាន់​ខាងលើ ហើយ​បោះ​ឯកសារ​ដែល​មិន​ទាន់បាន​កិប​បញ្ចូល​គ្នា​ចេញ​ពី​អគារ ។ អ្នក​ខ្លះ​បាន​យក​ផ្ទាំង​ក្រដាស​ធំ​មួយ​ចេញ​មក ហើយ​បាន​ប្រកាស​ថា ‹ នេះ​គឺ​ជា​បទបញ្ញត្តិ​របស់​ពួក​មរមន ! › [ « ម៉ារា អេលីសាបិត រ៉ូលីន ឡៃន័រ » The Utah Genealogical and Historical Magazine, ខែ កក្កដា ឆ្នាំ ១៩២៦ ឆ្នាំ ១៩៦ ] ។ ក្នុង​ពេល​នោះ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ពិសិដ្ឋៗ​ជា​ច្រើន វិវរណៈ​មួយ​ចំនួន​ត្រូវ​បាន​ទទួល​នៅ​ឆ្នាំ ១៨២៣ ពេល​ដែល​ទេវតា​មរ៉ូណៃ​បាន​មក​ជួប​ព្យាការី​កាលនៅ​ក្មេង ។ យ៉ូសែប បាន​កត់ត្រា​វិវរណៈ​ជាច្រើន​ដោយ​ដៃ​លោក​ផ្ទាល់ ប៉ុន្តែ​គ្មាន​អត្ថបទដែល​ត្រូវ​បាន​រៀបរៀង និង​ចែកចាយ​សម្រាប់​ជា​ប្រយោជន៍​នៃ​សមាជិក​សាសនាចក្រ​ឡើយ ។ ដោយ​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង ពួកបរិសុទ្ធ​ក្នុង​រដ្ឋ មិសសួរី ទន្ទឹង​រង់ចាំ​ការ​បោះពុម្ពផ្សាយ​នៃ​វិវរណៈ​ទាំងនេះ ‹ជា​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ › ។ កិច្ចការ​នេះ កំពុង​តែ​ដំណើរ​ការ​នៅ​ការិយាល័យ​បោះពុម្ព នៅពេល​ដែល​ក្រុម​ពួក​មនុស្ស​កំណាច​វាយ​ប្រហារ ។ ម៉ារី អេលីសាបិត ដែល​មាន​អាយុ ១៥​ឆ្នាំ​បាន​រ៉ាយរ៉ាប់​ពីអ្វី​ដែល​បាន​កើត​ឡើង​ថា ៖

« ‹ ប្អូនស្រី​របស់​ខ្ញុំ ខា​រ៉ូលីន [ អាយុ ១៣​ឆ្នាំ ] និង​ខ្ញុំ​នៅ​ជាយ​ល្បង​លបមើល​ពួកគេ ពេល​ដែល​ពួកគេ​និយាយ​ពី​ព្រះបញ្ញត្តិ ខ្ញុំ​ប្ដេជ្ញា​ថា​នឹង​លួច​យក​ព្រះបញ្ញត្តិ​មួយ​ចំនួន ។ ប្អូន​ស្រី​ខ្ញុំ​បាន​និយាយ​ថា បើ​ខ្ញុំ​ទៅ​យក​វា នាង​នឹង​ទៅ​ដែរ ប៉ុន្តែ​នាងនិយាយ​ថា « ពួកគេ​នឹង​សម្លាប់​យើង » [ « Mary Elizabeth Rollins Lightner » ទំព័រ ១៩៦ ] ។

« នៅពេល​ដែល​ក្រុម​ពួក​មនុស្ស​កំណាច​កំពុង​រវល់​នៅ​ក្រោយ​ផ្ទះ ក្មេងស្រី​ទាំងពីរ​នាក់​បាន​រត់​ទៅ​អោប​ឯកសារ​ដ៏​មាន​តម្លៃ​នោះ ។ ក្រុម​ពួក​មនុស្ស​កំណាច​បាន​ឃើញ​ពួកគេ ហើយ​បាន​បញ្ជា​ឲ្យ​ក្មេងស្រី​ទាំង​ពីរនាក់​ឈប់ ។ ម៉ារី អេលីសាបិត បាន​រំឭក​ថា ៖ ‹ យើង​រត់​យ៉ាង​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ មនុស្ស​កំណាច​ពីរនាក់ បាន​រត់​ដេញ​តាម​យើង ។ ដោយ​ឃើញ​ចន្លោះ​របងតូច​មួយ យើង​បាន​រត់​ចូល​ក្នុង​ចំការ​ពោត​ដ៏​ធំមួយ បាន​ដាក់​ក្រដាស់​នៅ​លើ​ដី ហើយ​បាន​លាក់​វា​នៅ​ក្រោម​ខ្លួន​យើង ។ ដើម​ពោត​មាន​កម្ពស់​ពី​១.៥២ ទៅ ១.៨៣ ម៉ែត្រ ហើយ​ក្រាស់ ពួកគេ​បាន​រុករក​យើង​មួយ​រយៈ ហើយ​បាន​ដើរ​មក​ជិត​យើង ប៉ុន្តែ​រកយើង​មិន​ឃើញ​ទេ [ « Mary Elizabeth Rollins Lightner » ទំព័រ ១៩៦ ] » (Treasuring the Doctrine and Covenants » Ensign, ខែ មករា ឆ្នាំ ២០០៩,ទំព័រ ៥០ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:២៣-២៧ ។ « មិន​ជេរ​ប្រមាថ​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទេ ហើយ​អត់ទ្រាំ »

ទោះ​ជា​យើង​ត្រូវ​អត់ទ្រាំ​នឹង​ការ​ធ្វើបាប​ដោយ​អត់ធ្មត់ ហើយ​ដោយ​គ្មាន​ការ​សងសឹក វា​ក៏​មិនមែន​បាន​ន័យ​ថា​យើង​គួរ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ធ្វើបាប ឬ​ធ្វើ​ទុក្ខទោស​ដល់​យើង​ដែរ ។ ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ សរសេរ​ថា « ការរំលោភ​បំពាន មិន​អាច​ត្រូវ​បាន​ត្រាប្រណី​ឲ្យ​នៅ គ្រប់​រូបភាព​ទាំងអស់ ។ អ្នក​ទាំងឡាយ​ណា​ដែល​រំលោភបំពាន ឬ​ឃោរឃៅ​ចំពោះ​ប្ដី ឬ​ប្រពន្ធ កូន សមាជិក​គ្រួសារ​ដទៃ​ទៀត ឬ​នរណា​ម្នាក់​ទៀត នោះ​បាន​បំពាន​លើ​ច្បាប់​របស់​ព្រះ និង​មនុស្ស​ហើយ » ( ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ [ឆ្នាំ ២០១០], ២១.៤.២ ) ។

បោះពុម្ព