មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ២០–២៣ ( មេរៀនទី ៦ )
សេចក្តីផ្ដើម
សាសនាចក្រត្រូវបានរៀបចំឡើងដោយផ្អែកលើវិវរណៈដែលព្រះអម្ចាស់បានប្រទានដល់យ៉ូសែប ស្ម៊ីធ ។ មេរៀននេះគូសបញ្ជាក់ពីសារៈសំខាន់នៃវិវរណៈរបស់ព្រះអម្ចាស់ចំពោះព្យាការីរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ២០-២១
ព្រះអម្ចាស់រៀបចំសាសនាចក្ររបស់ទ្រង់
សូមរៀបចំ រូបភាពដែលទាក់ទង ដាក់លើក្រដាសពីរសន្លឹងផ្សេងគ្នា ។ សូមកុំឲ្យសិស្សមើលឃើញរូបភាពទាំងនោះឡើយ រហូតដល់អ្នកធ្វើតាមការណែនាំខាងក្រោម ។
សូមប្រាប់សិស្សថា អ្នកនឹងបង្ហាញពួកគេនូវរូបភាពពីរ ហើយថាពួកគេគេគួរតែព្យាយាមគូរនូវអ្វីដែលពួកគេមើលឃើញ ។ សូមពន្យល់ថាពួកគេនឹងឃើញរូបភាពនិមួយៗតែមួយវិនាទីប៉ុណ្ណោះ ដូច្នេះពួកគេគួរតែយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ ។ សូមបង្ហាញរូបភាពទីមួយដល់ពួកគេ សូមទុកពេលឲ្យពួកគេគូររូបនោះ ហើយក្រោយមកបង្ហាញរូបភាពទីពីរដល់ពួកគេ ហើយទុកពេលខ្លះឲ្យពួកគេគូររូបនោះ ។
-
តើរូបភាពមួយណាងាយគូរជាងគេ ?
សូមបង្ហាញរូបភាពទាំងពីរក្នុងពេលតែមួយ ។ សូមចង្អុលបង្ហាញថា រូបភាពទាំងពីរនេះ មានចំនួនខ្សែបន្ទាត់ដូចគ្នា ។
-
ហេតុអ្វីបានជារូបភាពទីពីរស្រួលគូរជាង ? ( ខ្សែបន្ទាត់ដប់ពីរដែលមានសណ្តាប់ធ្នាប់ងាយគូរជាង ) ។
-
តើមេរៀនអ្វីខ្លះដែលយើងរៀនពីការគូររូបភាពទាំងពីរនេះ ?
សូមពន្យល់ថា នៅពេលព្រះយេស៊ូវគ្រីស្ទបានស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញ នោះទ្រង់បានប្រទានវិវរណៈមួយចំនួនស្តីអំពីរបៀបដែលសាសនាចក្រត្រូវបានរៀបចំ ហើយថានរណាគួរតែដឹកនាំសាសនាចក្រ ។
-
តើការមានព្យាការីម្នាក់ និង សាវក ១២នាក់រក្សាសណ្តាប់ធ្នាប់នៅក្នុងសាសនាចក្រដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១–២ ឲ្យឮៗ ហើយឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២១:១–៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលបណ្តាជំហានដំបូង ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដើម្បីស្ថាបនាសណ្តាប់ធ្នាប់នៅក្នុងសាសនាចក្ររបស់ទ្រង់ ។
-
យោងតាមខគម្ពីរទាំងនេះ តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះដើម្បីស្ថាបនាសណ្តាប់ធ្នាប់ និង ជួយរៀបចំសាសនាចក្ររបស់ទ្រង់នោះ ? ( ទ្រង់បានហៅយ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី បានផ្តល់ព្រះបញ្ញត្តិដល់លោក ហើយបានផ្តល់ការណែនាំអំពីរបៀបរៀបចំសាសនាចក្ររបស់ទ្រង់ ) ។
សូមសង្ខេបចម្លើយរបស់សិស្សដោយសរសេរថា ព្រះបានណែនាំយ៉ូសែប ស្ម៊ីធ ឲ្យស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញ នៅលើក្តារខៀន ។
-
តើអ្នកគិតថា ហេតុអ្វីវាចាំបាច់មានព្យាការីដើម្បីស្តារសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញ ?
សូមអញ្ជើញសិស្សឲ្យចែកចាយរបៀបដែលការសិក្សាររបស់ពួកគេ អំឡុងសប្តាហ៍នេះជួយពួកគេឲ្យមានអំណរគុណកាន់តែខ្លាំងចំពោះ យ៉ូសែប ស្ម៊ីធ និង តួនាទីរបស់លោកក្នុងការស្តារសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា យ៉ូសែប ស្ម៊ីធបានទទួលវិវរណៈ និង ការណែនាំឲ្យស្ថាបនាសាសនាចក្ររបស់ព្រះអម្ចាស់ ហើយថាតាមរយៈយ៉ូសែប ស្ម៊ីធ នោះព្រះអម្ចាស់បាននាំមកនូវរបៀបរៀបរយមកកាន់នគរទ្រង់លើផែនដីនេះ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៥–៦ ដោយស្ងាត់ស្ងៀម រកមើលពរជ័យបីដែលបានផ្ដល់ដល់អ្នកទាំងឡាយណា ដែលទទួលយកពាក្យសម្ដីរបស់ព្យាការីយ៉ូសែប ស៊្មីធ ដោយសេចក្ដីអត់ធន់ និង សេចក្ដីជំនឿ ។ បន្ទាប់ពីអានរួច សូមពន្យល់ថាការសន្យាទាំងនេះក៏អនុវត្តផងដែរចំពោះព្យាការីនៅរស់សព្វថ្ងៃនេះផងដែរ ។
-
តើអ្នកនឹងសង្ខេបពរជ័យដែលបានសន្យាដល់អ្នកទាំងឡាយណា ដែលបានស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីយ៉ាងដូចម្ដេច ? ( ខាងក្រោមនេះគឺជារបៀបមួយ ដើម្បីថ្លែងពីគោលការណ៍នេះ ៖ បើយើងស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី នោះយើងនឹងត្រូវបានការពារទាស់នឹងមារសត្រូវ ហើយទទួលពរជ័យពីឋានសួគ៌ ) ។
-
ហេតុអ្វីបានជាការស្តាប់តាម ( ការទទួលយក ហើយរស់នៅតាម ) និង ការដែលពុំគ្រាន់តែស្តាប់ឮប្រសាសន៍របស់ព្យាការី វាសំខាន់ដើម្បីទទួលបានពរជ័យទាំងនេះយ៉ាងដូច្នេះ ?
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ត្រូវបានការពារប្រឆាំងនឹងមាសត្រូវតាមរយៈការធ្វើតាមប្រសាសន៍របស់ព្យាការីដែលនៅរស់នៅពេលណា ?
សូមឲ្យសិស្សគិតអំពីការបង្រៀនរបស់ព្យាការីនៅរស់ ដើម្បីពួកគេអាចចាំបាច់ស្តាប់តាម ឬ រស់នៅតាមកាន់តែឲ្យប្រសើរឡើង ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើអ្វីមួយដើម្បីអនុវត្តតាមការបង្រៀនសព្វថ្ងៃនេះ ។
សូមសរសេរឃ្លានេះ « យើងដឹងថា … » នៅលើក្តារខៀន ។
សូមរំឭកសិស្សថា គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវបានអានឮៗនៅក្នុងសន្និសីទមួយចំនួនរបស់សាសនាចក្រកាលពីជំនាន់មុន ដើម្បីរំឭកដល់សមាជិកនៃសាសនាចក្រថ្មីនេះ អំពីសេចក្ដីពិតដ៏ចាំបាច់ជាច្រើននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមចែកសិស្សជាបួនក្រុម ។ សូមចាត់ឲ្យក្រុមនីមួយៗអានសេចក្តីយោងខាងក្រោម ដោយរកមើលគោលលទ្ធិនានាដែលអាចត្រូវបានបញ្ចូលខាងក្រោមឃ្លា « យើងដឹងថា… »
បន្ទាប់ពីសិស្សមានពេលសិក្សាវគ្គគម្ពីររបស់ខ្លួនហើយ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីគោលលទ្ធិដែលពួកគេបានរកឃើញ ។ ( សូមឲ្យសិស្សម្នាក់ធ្វើជាអ្នកសរសេរ ហើយសរសេរសេចក្តីពិតទាំងនេះនៅលើក្ដារខៀន នៅពេលសិស្សក្នុងថ្នាក់រកឃើញសេចក្តីពិតទាំងនោះ ) ។
គោលលទ្ធិទាំងឡាយ ដែលសិស្សរកឃើញ អាចរួមមានដូចខាងក្រោម ៖
មានព្រះមួយអង្គដែលនៅជានិរន្ដរ៍ និងអស់កល្បជានិច្ច ឥតប្រែប្រួល (ខ ១៧) ។
យើងត្រូវបានបង្កើតឡើងតាមរូបអង្គទ្រង់ និងដូចជារូបរបស់ព្រះ (ខ ១៨) ។
ព្រះប្រទានព្រះរាជបុត្រាសំណប់តែមួយគត់របស់ទ្រង់ ដើម្បីត្រូវគេឆ្កាង ហើយរស់ឡើងវិញម្ដងទៀត (ខ ២១-២៣) ។
មនុស្សទាំងអស់ត្រូវតែប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ត្រូវជ្រមុជទឹក និង កាន់ខ្ជាប់ដោយសេចក្ដីជំនឿ ដើម្បីត្រូវបានសង្គ្រោះ (ខ ២៥, ២៩) ។
នៅពេលសិស្សបានបញ្ចប់ធ្វើបញ្ជីនៃសេចក្តីពិត ដែលពួកគេបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ សូមឲ្យពួកគេជ្រើសរើសសេចក្តីពិតមួយដែលមានអត្ថន័យចំពោះពួកគេ ហើយថាពួកគេដឹងដោយផ្ទាល់ខ្លួនថាវាគឺជាការពិត ។ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយទីបន្ទាល់របស់ខ្លួនអំពីសេចក្តីពិតដែលពួកគេបានជ្រើសរើស ហើយពន្យល់ពីមូលហេតុដែលសេចក្តីពិតនោះសំខាន់ចំពោះពួកគេ ។
សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នក អំពីសេចក្តីពិតនានាដែលបានពិភាក្សាថ្ងៃនេះ និង អំណរគុណរបស់អ្នកចំពោះការធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ ដែលបានស្តារឡើងវិញ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៤-២៩)
តើយ៉ាងម៉េចដែរ ប្រសិនបើអ្នកជួបនរណាម្នាក់ដែលមិនមែនជាព្យាការី ប៉ុន្តែបានប្រកាសថាទទួលវិវរណៈសម្រាប់សាសនាចក្រទាំងមូល ? នៅក្នុងមេរៀនបន្ទាប់ សិស្សនឹងរៀនពីរបៀបដែលព្យាការីយ៉ូសែប ស្ម៊ីធដោះស្រាយនូវបញ្ហានេះ ។ ពួកគេក៏នឹងរៀនផងដែរអំពី ទីសម្គាល់ទាំងឡាយនៃការយាងមកជាលើកទីពីរ ?