មេរៀនទី ៦១
កន្លែងកណ្ដាលនៃស៊ីយ៉ូន
បុព្វកថា
នៅក្នុងរដូវក្ដៅឆ្នាំ ១៨៣១ មានពួកបរិសុទ្ធមួយចំនួនដែលបានប្រមូលគ្នីគ្នានៅរដ្ឋ អូហៃអូ បានចាប់ផ្ដើមការធ្វើដំណើរទៅតាំងទីលំនៅក្នុងតំបន់ ឃុំចាកសុន រដ្ឋ មីសសួរី ។ នៅក្នុងវិវរណៈមួយទៅកាន់ព្យាការី យ៉ូសែប ស៊្មីធ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានកំណត់ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ជា « កន្លែងកណ្ដាល » នៃស៊ីយ៉ូន (គ. និង ស. ៥៧:៣) ។ ពួកបរិសុទ្ធទាំងឡាយបានចាប់ផ្ដើមទិញដីនៅតំបន់នោះ ហើយពួកគេក៏រក្សាបទបញ្ញត្តិរបស់ព្រះអម្ចាស់នៅក្នុងការត្រៀមខ្លួនដើម្បីស្ថាបនាស៊ីយ៉ូនឡើងផងដែរ ។ ទោះជាយ៉ាណាក៏ដោយ ពេលវេលាបានកន្លងផុតទៅ ជម្លោះទាស់ទែងបានកើតឡើង រវាងពួកបរិសុទ្ធ និងពលរដ្ឋជាច្រើននៅឃុំចាកសុន រដ្ឋ មិសសួរី ដែលនាំឲ្យមានអំពើហឹង្សាដ៏អាក្រក់ទាស់នឹងពួកបរិសុទ្ធ ។ ពួកបរិសុទ្ធត្រូវបង្ខំឲ្យចាកចេញពីឃុំចាកសុន នៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ១៨៣៣ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់បានកំណត់ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ជាកន្លែងកណ្ដាលនៃស៊ីយ៉ូន
មុនពេលចាប់ផ្ដើមថ្នាក់រៀន សូមសរសេរខឺតឡង់ រដ្ឋ អូហៃអូនៅលើស្លាកសញ្ញាមួយ ហើយដាក់វានៅផ្នែកម្ខាងនៃថ្នាក់រៀន ។ ហើយនៅផ្នែកម្ខាងទៀតនៃថ្នាក់រៀន សូមដាក់តាំងស្លាកសញ្ញាមួយដែលអានថាក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ។ ឬ បើអ្នកចង់បាន អ្នកអាចគូសនៅលើក្ដារខៀននូវផែនទីសាមញ្ញមួយ អំពីបច្ចិមប្រទេសអាមេរិក ជាមួយនឹងខឺតឡង់ រដ្ឋ អូហៃអូ និង ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ដោយគូសចំណាំឲ្យច្បាស់ ( សូមមើលផែនទីប្រវត្តិសាស្ត្រសាសនាចក្រ ផែនទី ទី ៦ « ដំណើរនៃសាសនាចក្រទៅទិសខាងលិច ») ។ សូមយោងទៅផែនទីនោះពេលអ្នកបង្រៀនមេរៀន ។
សូមចាប់ផ្ដើមដោយសុំឲ្យសិស្សនឹកស្រម៉ៃថា ពួកគេកំពុងបោះជំរុំ ហើយពួកគេដឹងថា មានព្យុះកំពុងតែខិតជិតមក ។
-
តើអ្នកអាចរកកន្លែងជ្រកគេចពីព្យុះតាមវិធីមួយចំនួនរបៀបណាខ្លះ ? តើតង់អាចជួយនៅក្នុងស្ថានភាពយ៉ាងដូចម្តេចដែរ ?
សូមពន្យល់ថា ព្យាការី អេសាយ បានពណ៌នាថា ស៊ីយ៉ូន គឺដូចជាត្រសាលដ៏ធំមួយ ។ លោកបានមានប្រសាសន៍ថា « សូមពង្រីកទីដំឡើងត្រសាលឯងឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់ឯងទៅ កុំឲ្យសំចៃឡើយ ត្រូវឲ្យបន្ដខ្សែឲ្យវែង ហើយបោះចំរឹងឲ្យមាំឡើងចុះ » (អេសាយ ៥៤:២) ។ នៅក្នុងការបំពេញតាមការព្យាករណ៍នេះ ព្រះអម្ចាស់បានបន្ដដឹកនាំគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅក្នុងការស្ថាបនាស្ដេកនៃស៊ីយ៉ូន នៅទូទាំងពិភពលោក ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៤១-៤៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យទាំងឡាយដែលព្រះអម្ចាស់បានសន្យាចំពោះពួកបរិសុទ្ធដែលបានប្រមូលផ្ដុំគ្នីគ្នាទៅកាន់ស៊ីយ៉ូន ។
-
តើពរជ័យអ្វីខ្លះ ដែលព្រះអម្ចាស់សន្យាដល់ពួកសុចរិតដែលប្រមូលគ្នីគ្នាទៅកាន់ស៊ីយ៉ូន ?
សូមពន្យល់ថា នៅក្នុងខែកក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានអះអាងថា ដែនដីមីសសួរីគឺជាដែនដីសន្យានៃក្រុងស៊ីយ៉ូន ហើយអ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី គឺជា « កន្លែងកណ្ដាល » នៃស៊ីយ៉ូន ( សូមមើលគ. និង ស. ៥៧:១-៣) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យឈរ ឬអង្គុយនៅជិតនឹងសញ្ញាអ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ។ សូមអញ្ជើញសិស្សម្នាក់ឲ្យគូរូបតង់មួយនៅលើក្ដារខៀន ។ ( បើថ្នាក់រៀនមានទំហំធំល្មម នោះអ្នកអាចនឹងពិចារណាគ្រោងយកតង់មួយមកថ្នាក់រៀន ហើយអញ្ជើញឲ្យសិស្សម្នាក់ ឬពីរនាក់លាតង់បោះឡើង តំណាងឲ្យពួកបរិសុទ្ធចាប់ផ្ដើមស្ថាបនាទីក្រុងមួយធ្វើជាទីជម្រក ) ។
-
តើអ្នកធ្លាប់តំឡើងតង់មួយមិនត្រឹមត្រូវ ឬក៏ព្យាយាមតំឡើងវាដោយគ្មានបំណែកគ្រប់គ្រាន់ដែរឬទេ ? តើមានរឿងអ្វីបានកើតឡើង?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៥ដោយស្ងាត់ស្ងៀម រកមើលរបៀបដែល « ត្រសាល » នៃស៊ីយ៉ូន ត្រូវតែសង់ឡើងសម្រាប់ព្រះអម្ចាស់ដើម្បីទទួលយកវាបាន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ទីក្រុងស៊ីយ៉ូនត្រូវតែស្ថាបនាឡើងនៅលើគោលការណ៍ទាំងឡាយនៃក្រឹត្យវិន័យនៃនគរសេឡេស្ទាល ។ សូមពន្យល់ថា បន្ទាប់ពីព្រះអម្ចាស់បើកសម្ដែងអំពីទីកន្លែងនៃដែនដីស៊ីយ៉ូន ក្នុងឆ្នាំ ១៨៣១ មក ទ្រង់បានប្រទានវិវរណៈជាច្រើនជាងពីរឆ្នាំក្រោយ ដែលពិពណ៌នាអំពីគោលការណ៍ទាំងឡាយដែលពួកបរិសុទ្ធគួរស្ថាបនាក្រុងស៊ីយ៉ូន ។
សូមសរសេរសេចក្ដីយោងព្រះគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖
គោលលទ្ធិ និង សេចក្តីសញ្ញា ៨២ :១៤-១៩
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១០-១៦
សូមបែងចែកសិស្សទៅជាបួនក្រុម ហើយចាត់តាំងសេចក្ដីយោងមួយដែលមានសរសេរនៅលើក្ដារខៀនដល់ក្រុមនីមួយៗ ។ សូមអញ្ជើញក្រុមឲ្យអានវគ្គគម្ពីរដែលបានចាត់ឲ្យពួកគេអាន រកមើលគោលការណ៍នៃសេចក្ដីសុចរិត ឬបទបញ្ញត្តិទាំងឡាយដែលពួកបរិសុទ្ធនឹងចាំបាច់ត្រូវធ្វើតាមដើម្បីស្ថាបនាស៊ីយ៉ូនដោយជោគជ័យ ។
បន្ទាប់ពីសិស្សបានសិក្សាវគ្គគម្ពីរដែលបានចាត់ឲ្យរបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យរាយការណ៍នូវអ្វីដែលពួកគេរកឃើញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ ( ចម្លើយរបស់សិស្សគួរតែរួមមានដូចខាងក្រោម ៖ រស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ហើយស្វែងរកសុខមាលភាពរបស់អ្នកដទៃ [គ. និង ស. ៨២:១៧-១៩] សាងសង់ព្រះវិហារបរិសុទ្ធ ហើយទទួលការណែនាំនៅទីនោះ [គ. និង ស. ៩៧:១០-១៤] បរិសុទ្ធនៅក្នុងដួងចិត្ត [គ. និង ស. ៩៧:១៦, ២១] ពិនិត្យសង្កេតបទបញ្ញត្តិទាំងឡាយ [គ. និង ស. ៩៧:២៥-២៦] និងត្រូវបានញែកចេញ ហើយ « … ចេញពីបាប៊ីឡូន » ដែលមានន័យថា ងាកចេញពីលោកិយ [គ. និង ស. ១៣៣:៤-៥] ។
-
តើការរស់នៅតាមគោលការណ៍នៃសេចក្ដីសុចរិតទាំងនេះ អាចបានជួយដល់ពួកបរិសុទ្ធស្ថាបនាក្រុងស៊ីយ៉ូន ហើយត្រូវបានការពារពីព្យុះខាងវិញ្ញាណយ៉ាងដូចម្វេចខ្លះ ? តើការរស់នៅតាមគោលការណ៍ទាំងនេះ ជួយការពារយើងសព្វថ្ងៃយ៉ាងដូចម្ដេច ?
អ្នកអាចនឹងពិចារណាធ្វើការអញ្ជើញដល់សិស្សមួយចំនួនឲ្យយកព្រះគម្ពីររបស់ពួកគេមកជាមួយ ហើយឈរ ឬអង្គុយនៅជិតនឹងផ្លាកសញ្ញាក្រុងខឺតឡង់ រដ្ឋ អូហៃអូ ហើយសុំឲ្យសិស្សម្នាក់ ឬពីរនាក់នៃសិស្សទាំងនេះទៅកាន់ផ្លាកសញ្ញា អ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ហើយឈរ ឬអង្គុយនៅទីនោះ ។ សូមពន្យល់ថា បន្ទាប់ពីព្រះអម្ចាស់បានបើកសម្ដែងទីតាំងនៃក្រុងស៊ីយ៉ូននៅខែកក្កដា ឆ្នាំ ១៨៣១ មក នោះមានពួកបរិសុទ្ធជាច្រើន បានធ្វើដំណើរជិត ៩០០ ម៉ែល ទៅកាន់ អ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ដើម្បីរស់នៅទីនោះ ហើយស្ថាបនាស៊ីយ៉ូន ។ អ្នកដទៃទៀត បន្ដនៅក្នុងក្រុងខឺតឡង់ និងក្នុងតំបន់ផ្សេងៗនៅទិសខាងកើត ។ ស្ដេកមួយ នឹងត្រូវបង្កើតឡើងនៅក្រុង ខឺតឡង់ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៨៣៤ ។
សូមចង្អុលទៅរូបភាពតង់ ( ឬចង្អុលទៅតង់ ដែលអ្នកបានយកមកក្នុងថ្នាក់ ) ។ សូមពន្យល់ថា ក្នុងនាមជាពួកបរិសុទ្ធដែលបានធ្វើការជាមួយគ្នាដើម្បីស្ថាបនាស៊ីយ៉ូន ពរជ័យនៃការការពារនៃស៊ីយ៉ូន ត្រូវបានផ្ដល់ដល់ពួកគេទាំងអស់គ្នា សូម្បីតែអ្នកទាំងឡាយដែលពុំរស់នៅក្នុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ក៏ដោយ ។ ពួកបរិសុទ្ធបានធ្វើការរួមគ្នាដើម្បីបរិច្ចាគមូលនិធិ និងធនធាននានាដើម្បីចាក់គ្រឹះទីក្រុងស៊ីយ៉ូន ។ សូមឲ្យសិស្សស្រម៉ៃអំពីការពន្លាតត្រសាលនៃស៊ីយ៉ូន គ្រងបាំងលើពួកបរិសុទ្ធនៅក្រុងខឺតឡង់ ។
ការឈ្លោះទាស់ទែងបានកើតមាន រវាងពួកបរិសុទ្ធ និងពលរដ្ឋមីសសួរីដទៃទៀត
ដើម្បីជួយសិស្សយល់អំពីព្រឹត្តការទាំងឡាយដែលកើតឡើងនៅរដ្ឋ អូហៃអូ និង មីសសួរី រវាងឆ្នាំ ១៨៣១ និង ឆ្នាំ ១៨៣៣ សូមឲ្យសិស្សម្នាក់ដែលនៅជិតនឹងផ្លាកសញ្ញា ក្រុងខឺតឡង់ អានឲ្យឮៗនូវការពន្យល់អំពីរបៀបដែលពួកបរិសុទ្ធក្នុងស្ដេកស៊ីយ៉ូនខឺតឡង់ បានគាំទ្រដល់ការបង្កើតកន្លែងកណ្ដាលនៃស៊ីយ៉ូននៅរដ្ឋមីសសួរីដូចខាងក្រោម ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្ដាប់នូវអ្វីដែលពួកបរិសុទ្ធមួយចំនួននៅក្រុងខឺតឡង់បានធ្វើដើម្បីជួយស្ថាបនាក្រុងស៊ីយ៉ូន ។
ក្រុងខឺតឡង់ រដ្ឋអូហៃអូ ៖អំឡុងពេលសន្និសីទមួយបានធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ១៨៣១ នោះ យ៉ូសែប ស៊្មីធ និង អ្នកដឹកនាំសាសនាចក្រដទៃទៀត បានប្រមូលផ្ដុំវិវរណៈទាំងឡាយដែលបានទទួលមករហូតដល់ពេលនោះ ហើយបានរៀបផែនការដើម្បីបោះពុម្ពច្បាប់ចម្លងនៅក្នុងទម្រង់ជាសៀវភៅ ។ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ បានទទួលទំនួលខុសត្រូវដើម្បីនាំវិវរណៈទាំងឡាយទៅរដ្ឋ មិសសួរី ឲ្យ វិលលាម ដ័បបុលយូ ហ្វែប្ស អាចបោះពុម្ពវាជាព្រះគម្ពីរនៃបទបញ្ញត្តិ ។ អំឡុងឆ្នាំ ១៨៣១ ដល់ឆ្នាំ ១៨៣២ យ៉ូសែប បានបន្ដទទួលវិវរណៈ និងការបកប្រែព្រះគម្ពីរប៊ីប ។ នៅក្នុងនិទារឃរដូវ ឆ្នាំ ១៨៣២ យ៉ូសែប បានធ្វើដំណើរទៅកាន់រដ្ឋ មិសសួរី ដើម្បីជួបនឹងពួកបរិសុទ្ធនៅស៊ីយ៉ូន ដើម្បីព្រមានពួកគេថា សាតាំងកំពុងព្យាយាមដើម្បី « បំបែរដួងចិត្តរបស់ពួកគេចេញពីសេចក្ដីពិត » (គ. និង ស. ៧៨:១០) ហើយសម្របសម្រួលកិច្ចការនៃឃ្លាំងរបស់ប៊ីស្សពនៅក្នុងក្រុងខឺតឡង់ និងអ៊ិនឌីប៉ែនដែនស៍ ។ សមាជិកសាសនាចក្រមួយចំនួននៅក្នុងរដ្ឋ អូហៃអូ បានបរិច្ចាគប្រាក់ដើម្បីជួយទិញដី និងសម្ភារផ្គង់ផ្គង់នៅរដ្ឋ មិសសួរី ។ ពួកបរិសុទ្ធជាច្រើនរូបបានបន្ដផ្លាស់លំនៅទៅស៊ីយ៉ូន ហើយដល់ចុងឆ្នាំ ១៨៣២ មានសមាជិកសាសនាចក្រប្រហែលជាមួយភាគបី បានរស់នៅក្នុងឃុំចាកសុន ។
-
តើ យ៉ូសែប ស៊្មីធ និង ពួកបរិសុទ្ធដទៃទៀតនៅខឺតឡង់ ជួយពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ចាប់ផ្ដើមស្ថាបនាក្រុងស៊ីយ៉ូនយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អានឮៗអំពីព័ត៌មានអំពីកិច្ចខិតខំរបស់ពួកបរិសុទ្ធដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលអ្វីដែលពួកបរិសុទ្ធបានធ្វើត្រឹមត្រូវ និងមិនត្រឹមត្រូវ នៅពេលពួកគេចាប់ផ្ដើមស្ថាបនាក្រុងស៊ីយ៉ូន ។
អ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ៖ ប៉ាលី ភី ប្រាត្ត បានពិពណ៌នាអំពីការតាំងលំនៅរបស់ពួកបរិសុទ្ធក្នុងស៊ីយ៉ូន ដោយការប្រកាសថា « សេចក្ដីសុខសាន្ដ និងភាពបរិបូរណ៍ បានគ្រងមកលើកិច្ចការរបស់ពួកគេ ហើយទីរហោស្ថានបានក្លាយជាចម្ការសម្បូរណ៍ភោគផល » (Autobiography of Parley P. Pratt,បានបោះពុម្ពដោយ Parley P. Pratt Jr. [ឆ្នាំ ១៩៣៨ ], ទំព័រ ៩៣) ។ អ្នកដឹកនាំសាសនាចក្រនៅរដ្ឋ មិសសួរី បានធ្វើការដើម្បីបំពេញតាមតម្រូវការនៃពួកបរិសុទ្ធដែលមកដល់ ។ ការណ៍នេះរួមមានទាំងការទិញដី និងបង្កើតឃ្លាំងមួយ និងរោងពុម្ពមួយ ។ ត្រឹមខែកក្កដា ឆ្នាំ ១៨៣៣ ចំនួនពួកបរិសុទ្ធថ្ងៃចុងក្រោយ បានកើនឡើងជិតដល់ ១២០០ នាក់ ។ ប៉ុន្តែអ្នកដឹកនាំ និងពួកបរិសុទ្ធពុំមែនថាគ្មានបញ្ហារបស់ពួកគេនោះទេ ។ សមាជិកមួយចំនួនបានអនុញ្ញាតឲ្យភាពអត្មានិយម និងភាពលោភលន់របស់ពួកគេ រារាំងពួកគេមិនឲ្យរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។
បន្ថែមទៅលើបញ្ហានានា ដែលពួកបរិសុទ្ធបានធ្វើ ដោយសារតែការមិនគោរពប្រតិបត្តិផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេបានប្រឈមមុខនឹងជម្លោះជាមួយនឹងប្រជាជនដើមក្នុងតំបន់នោះ ។ ប្រជាជនរដ្ឋមីសសួរី បានខ្វល់ជាខ្លាំងអំពីការរីកចម្រើនដ៏លឿនរបស់ « ពួកមរមន » និងឥទ្ធិពលរបស់ពួកគេទៅលើសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់ ។ អ្នកដឹកនាំសាសនាក្នុងតំបន់ ពុំយល់ស្របចំពោះជំនឿរបស់ពួកបរិសុទ្ធទេ ។ អ្នកដឹកនាំសាសនាម្នាក់ បានផ្សព្វផ្សាយការកុហកអំពីសមាជិកសាសនាចក្រ ហើយលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យប្រព្រឹត្តអំពើហឹង្សាទាស់នឹងពួកគេ ។ ហើយនៅក្នុងខែកក្កដា ឆ្នាំ ១៨៣៣ ដ័បុលយូ ដបុលយូ ហ្វែប បានបោះពុម្ពអត្ថបទមួយចំណងជើងថា « Free People of Color (ការមិនរើសអើងពូជសាសន៏ ) » ដែលដាស់តឿនដល់ពួកអ្នកផ្សព្វផ្សាយសាសនាអំពីការផ្សាយសាសនានៅក្នុងចំណោមពួកទាសករ ។ ពលរដ្ឋមីសសួរី ដែលជាអ្នកគាំទ្រឲ្យមានទាសភាព បានសន្និដ្ឋានដោយពុំត្រឹមត្រូវថា ពួកបរិសុទ្ធកំពុងអញ្ជើញពួកទាសករដែលរួចខ្លួនមកកាន់រដ្ឋមីសសួរី ។ ការណ៍នេះបានបន្ថែមនូវស្ថានភាពតានតឹងរួចទៅហើយនៅក្នុងរដ្ឋ ។ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៨៣៣ ពួកមនុស្សកំណាចបានបោះម៉ាស៊ីនបោះពុម្ពទៅលើផ្លូវ កំទេចការិយាល័យបោះពុម្ព បំផ្លាញសន្លឹកនៃព្រះគម្ពីរបទបញ្ញត្តិដែលពុំទាន់កិបជាសៀវភៅស្ទើរតែទាំងអស់ ហើយបានចាក់ជ័រ និងរោមសត្វលើប៊ីស្សព ប៉ាទ្រិច និងអ្នកប្រែចិត្តជឿឈ្មោះ ឆាលេស អាលែន ហើយបានគំរាមគំហែងពួកលោកឲ្យចេញពីក្រុង ។ ការប្រទុស្ដរ៉ាយ បានបន្ដ ហើយពួកបរិសុទ្ធបានបង្ខំឲ្យចាកចេញពី ឃុំចាកសុន នៅក្នុងខែវិច្ឆិកា និងខែធ្នូ នៃឆ្នាំនោះ ។
-
តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងដូចម្ដេច បើអ្នកជាមនុស្សម្នាក់ក្នុងចំណោមពួកបរិសុទ្ធសុចរិតទាំងនោះ ដែលសង្ឃឹមថា ទទួលបានការការពារពីព្រះអម្ចាស់ ប៉ុន្តែបែរជាត្រូវបង្ខំឲ្យចាកចេញពីឃុំចាកសុនទៅវិញនោះ ?
-
បើនរណាម្នាក់សួរអ្នកថា ហេតុអ្វីក៏ពួកបរិសុទ្ធជំនាន់មុន ពុំអាចស្ថាបនាក្រុងនៃស៊ីយ៉ូនបាន តើអ្នកនឹងតបយ៉ាងណា ? ( ដើម្បីជួយសិស្សឆ្លើយតបនឹងសំណួរនេះ អ្នកអាចនឹងចង់អញ្ជើញពួកគេឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៦-៧,១០៣:២-៤,១០៥:៣-៤, ៩) ។
បើអ្នកពុំទាន់បានសុំឲ្យសិស្សត្រឡប់ទៅកន្លែងអង្គុយវិញទេ សូមអញ្ជើញឲ្យពួកគេទៅកន្លែងអង្គុយវិញចុះ ។
តើអនាគតនៃស៊ីយ៉ូនទៅជាយ៉ាងណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២១ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើព្រះអម្ចាស់ពិពណ៌នាអំពីស៊ីយ៉ូនយ៉ាងណាខ្លះ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំពាក្យដែលបង្រៀននូវសេចក្ដីពិតដូចខាងក្រោមថា ៖ស៊ីយ៉ូនគឺបរិសុទ្ធនៅក្នុងដួងចិត្ត ។ សូមយោងទៅបញ្ជីនៃគោលការណ៍ និងឥរិយាបទទាំងឡាយនៅលើក្ដារខៀន ហើយសួរសំណួរដូចខាងក្រោម ៖
-
តើគោលការណ៍សុចរិតទាំងនេះជួយមនុស្សម្នាក់ឲ្យប្រែជាមានចិត្តល្អសុទ្ធសាធដោយរបៀបណា ?
-
តើតួនាទីរបស់យើងនៅក្នុងការស្ថាបនាស៊ីយ៉ូនសព្វថ្ងៃគឺជាអ្វី ? ( យើងអាចរស់នៅដោយសុចរិត ហើយលើកទឹកចិត្តអ្នកដទៃឲ្យរស់នៅសុចរិត ។ នៅពេលយើងរស់នៅ ហើយចែកចាយដំណឹងល្អ នោះព្រំដែនស៊ីយ៉ូនត្រូវបានពង្រីក ស្ដេករបស់វាត្រូវបានពង្រឹង ហើយព្រះប្រទានពរដល់ពួកបរិសុទ្ធជាមួយនឹងការការពារ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគោលការណ៍ទាំងឡាយនៃសេចក្ដីសុចរិត ដែលបានរៀបរាប់នៅលើក្ដារខៀន ។ សូមលើកទឹកចិត្តដល់ពួកគេសរសេរគោលដៅមួយនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេដើម្បីរស់នៅតាមគោលការណ៍មួយឲ្យកាន់តែស្មោះត្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
ស៊ីយ៉ូនត្រូវបានស្ថាបនាឡើងនៅលើគោលការណ៍នៃសេចក្ដីសុចរិត
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីតម្រូវការដើម្បីស្ថាបនាស៊ីយ៉ូននៅលើគោលការណ៍ទាំងឡាយនៃក្រឹត្យវិន័យនៃនគរសេឡេស្ទាលថា ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« មានកិច្ចការជាច្រើនត្រូវធ្វើឡើងនៅក្នុងស៊ីយ៉ូន ដែលវាកើតឡើងនៅក្នុងកិច្ចខិតខំរបស់បុគ្គលម្នាក់ៗដើម្បីប្រែក្លាយជា ‹ មានចិត្តល្អសុទ្ធសាធ › (គ. និង ស. ៩៧:២១) ។ ព្រះអម្ចាស់មានបន្ទូលថា ‹ ស៊ីយ៉ូនមិនអាចស្ថាបនាឡើង លើកលែងតែដោយសារគោលការណ៍ទាំងឡាយនៃក្រឹត្យវិន័យនៃនគរសេឡេស្ទាល បើពុំនោះសោតទេ យើងមិនអាចទទួលនាងមកឯយើងបានឡើយ › (គ. និង ស. ១០៥:៥) ។ ប្រាកដណាស់ ក្រឹត្យវិន័យនៃនគរសេឡេស្ទាល គឺជាក្រឹត្យវិន័យនៃដំណឹងល្អ និងសេចក្ដីសញ្ញាទាំងឡាយ ដែលរួមមានទាំងការចងចាំដោយខ្ជាប់ខ្ជួនរបស់យើងអំពីព្រះអង្គសង្គ្រោះ និងការសន្យារបស់យើងដើម្បីគោរពប្រតិបត្តិតាម លះបង់ ធ្វើការថ្វាយ និងភក្ដីភាព ។
« ព្រះអង្គសង្គ្រោះ សោកសៅចំពោះពួកបរិសុទ្ធជំនាន់មុនមួយចំនួនដែលមាន ‹ ការប៉ងប្រាថ្នាខាងតណ្ហា… › (គ. និង ស. ១០១:៦សូមមើលផងដែរគ. និង ស. ៨៨:១២១) ។ មនុស្សទាំងនេះដែលរស់នៅដោយគ្មានទូរទស្សន៍ ខ្សែភាពយន្ដ អ៊ិនធើរណិត និង អាយផតទេ ។ ឥឡូវស្ថិតនៅក្នុងពិភពលោកមួយ ដែលមានពេញទៅដោយរូបភាព និងតន្ត្រី ដែលទាក់ទាញខាងផ្លូវភេទ តើយើងគ្មានបំណងប្រាថ្នាខាងតណ្ហា ហើយទាក់ទងជាមួយនឹងសេចក្ដីអាក្រក់របស់វាទេឬ ? យើងត្រូវស្រេកឃ្លានសេចក្ដីសុចរិត ដោយនៅឲ្យឆ្ងាយពីសំលៀកបំពាក់ដែលពុំសមរម្យ ឬនៅឲ្យឆ្ងាយពីចូលរួមនៅក្នុងរឿងអសីលធម៌របស់អ្នកដទៃដោយមើលរូបអាគ្រាម ។ ដើម្បីមកស៊ីយ៉ូន វាពុំគ្រប់គ្រាន់ទេដែលអ្នក ឬខ្ញុំធ្វើនូវអំពើអាក្រក់តិចជាងអ្នកដទៃនោះ ។ យើងត្រូវតែប្រែក្លាយជាមនុស្សមិនត្រឹមតែល្អប៉ុណ្ណោះនោះទេ ប៉ុន្តែត្រូវធ្វើជាបុរស និងស្ត្រីបរិសុទ្ធផងដែរ ។ ដោយចាំអំពីឃ្លារបស់អែលឌើរ នែល អេ ម៉ាក់ស្វែល សូមយើងទាំងអស់គ្នាស្ថាបនាទីលំនៅនៅក្នុងស៊ីយ៉ូនរបស់យើងម្ដងទៀត ហើយបោះបង់នូវខ្ទមរដូវក្ដៅនៃក្រុងបាប៊ីឡូនចោលទៅ ( សូមមើល នែល អេ ម៉ាក់ស្វែល A Wonderful Flood of Light[ ឆ្នាំ ១៩៩០ ], ៤៧) » (« Come to Zion, »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៣៨-៣៩) ។
ប៊ីស្សព ខេស ប៊ី ម៉ាក់ម៉ូលីន នៃគណៈប៊ីស្សពបានរៀបរាប់នូវគោលការណ៍មួយចំនួន ដែលទីក្រុងស៊ីយ៉ូនត្រូវបានស្ថាបនាលើ ៖
រូបភាពប៊ីស្សព ឃេស៍ ប៊ី ម៉ាក់មូលីន« សេចក្ដីសញ្ញានៃការថ្វាយ ទាក់ទងនឹងការលះបង់ ហើយមាននិយមន័យរួមថាជាសេចក្ដីស្រឡាញ់ ការធ្វើការងារនិងភាពខ្លួនទីពឹងខ្លួន ហើយវាជាគ្រឹះដើម្បីស្ថាបនានគរនៃព្រះ ។ ព្រះអម្ចាស់ បានមានបន្ទូលថា ‹ ស៊ីយ៉ូនមិនអាចបានស្ថាបនាឡើង លើកលែងតែដោយសារគោលការណ៍ទាំងឡាយនៃក្រឹត្យវិន័យនៃនគរសេឡេស្ទាល › [គ. និង ស. ១០៥:៥] ។ សេចក្ដីសញ្ញានៃការថ្វាយគឺជាចំណុចចម្បងនៃក្រឹត្យវិន័យនេះ ។ ថ្ងៃណាមួយ យើងនឹងអនុវត្តវានៅក្នុងភាពពេញលេញ ។ សេចក្ដីសញ្ញានេះ មាននូវ ‹ ការផ្ដល់ពេលវេលា ទេពកោសល្យ និងមធ្យោបាយទាំងឡាយរបស់មនុស្សម្នាក់ ដើម្បីមើលថែដល់អ្នកដែលខ្វះខាត--ទោះជាខាងវិញ្ញាណ ឬខាងសាច់ឈាមក្ដី-- និងនៅក្នុងការស្ថាបនានគររបស់ព្រះអម្ចាស់ › ។ [សូមមើលEnsignខែ សីហា ឆ្នាំ ១៩៨៤ ទំព័រ ៤,Tambuliខែ ធ្នូ ឆ្នាំ ១៩៨៤ ទំព័រ ៧ ] ។
« គោលការណ៍នៃសេចក្ដីស្រឡាញ់ ការធ្វើការងារ ភាពខ្លួនទីពឹងខ្លួនទាំងនេះ និងការថ្វាយ គឺត្រូវបានប្រទានឲ្យដោយព្រះអម្ចាស់ ។ អ្នកទាំងឡាយដែលឱបក្រសោបយកវា ហើយគ្រប់គ្រងខ្លួនគេតាមរបៀបដូច្នោះ នឹងប្រែក្លាយជាមានភាពបរិសុទ្ធនៅក្នុងដួងចិត្ត ។ ការសាមគ្គីដោយសុចរិតភាព គឺជាសញ្ញាសម្គាល់អំពីសង្គមរបស់ពួកគេ ។ សេចក្ដីសុខសាន្ដ និងភាពសុខដុមរបស់ពួកគេ ក្លាយជាទង់ពន្លឺចំពោះជាតិសាសន៍នានា ។ ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា ៖
«‹ ការស្ថាបនាស៊ីយ៉ូនឡើង គឺជាបុព្វហេតុមួយដែលបានធ្វើឲ្យរាស្ត្ររបស់ព្រះចាប់អារម្មណ៍នៅគ្រប់ជំនាន់ វាគឺជាបាវចនាមួយដែលពួកព្យាការី ពួកសង្ឃ និងពួកក្សត្រ បានរស់នៅដោយសាទរជាពិសេស … វាបន្សល់ទុកឲ្យយើងឃើញ ចូលរួម និងជួយដើម្បីរំកិលសិរីល្អ [ នៃស៊ីយ៉ូន ] ថ្ងៃចុងក្រោយឆ្ពោះទៅមុខ…កិច្ចការមួយដែលត្រូវបានកំណត់ដើម្បីនាំមកនូវការបំផ្លាញដល់អំណាចនៃសេចក្ដីងងឹត កែទម្រង់ផែនដីជាថ្មី ជាសិរីល្អនៃព្រះ និងជាសេចក្ដីសង្គ្រោះនៃគ្រួសារមនុស្សលោក › ។ [Teachings of the Prophet Joseph Smith, ជ្រើសរើសចេញដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ (ឆ្នាំ ១៩៧៦ ), ទំព័រ ២៣១– ៣២; បានគូសបញ្ជាក់បន្ថែម » ] ។ (« មកកាន់ស៊ីយ៉ូន ! មកកាន់ស៊ីយ៉ូន! » Ensignឬ លីអាហូណា,ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៩៦ ។
ហេតុអ្វីក៏ពួកបរិសុទ្ធជំនាន់មុន បរាជ័យក្នុងការស្ថាបនាទីក្រុងបរិសុទ្ធ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« នៅក្រោមការដឹកនាំរបស់ព្យាការី យ៉ូសែប ស៊្មីធ នោះសមាជិកសាសនាចក្រជំនាន់មុន បានប៉ងដើម្បីស្ថាបនាទីកន្លែងកណ្ដាលនៃស៊ីយ៉ូននៅក្នុងរដ្ឋ មិសសួរី ប៉ុន្តែពួកគេពុំមានលក្ខណៈសក្ដិសមគ្រប់គ្រាន់ដើម្បីស្ថាបនានគរបរិសុទ្ធ ។ ព្រះអម្ចាស់ បានពន្យល់អំពីមូលហេតុមួយចំពោះការបរាជ័យរបស់ពួកគេថា ៖
«‹ ពួកគេពុំបានរៀនដើម្បីគោរពតាមអ្វីៗ ដែលយើងតម្រូវពីដៃរបស់ពួកគេទេ ប៉ុន្តែបានពោរពេញទៅដោយអំពើអាក្រក់ ហើយមិនរំលែកនូវទ្រព្យរបស់ខ្លួន តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើ ដល់មនុស្សទាល់ក្រ និងមនុស្សកំសត់ទុគ៌ត នៅក្នុងចំណោមពួកគេ › ។
«‹ ហើយមិនបានសាមគ្គីគ្នា តាមការរួបរួមគ្នាដែលតម្រូវដោយក្រឹត្យវិន័យនៃនគរសេឡេស្ទាលឡើយ › (គ. និង ស. ១០៥:៣-៤) ។
«‹ មានការរង្កៀសចិត្ត និងការទាស់ទែងគ្នា និងការច្រណែនគ្នា និងការប្រឆាំងគ្នា និងការប៉ងប្រាថ្នាខាងតណ្ហា និងខាងលោភលន់ នៅក្នុងចំណោមពួកគេទាំងឡាយ ហេតុដូច្នេះហើយ ដោយសាររបស់ទាំងនេះ ទើបពួកគេបានបង្ខូចកេរ្តិ៍មរតកទាំងឡាយរបស់ខ្លួនចោល › (គ. និង ស. ១០១:៦) ។
« ជាជាងធ្វើការវិនិច្ឆ័យដល់ពួកបរិសុទ្ធជំនាន់មុនរហ័សពេក នោះយើងគួរតែមើលខ្លួនយើង ដើម្បីឃើញថា តើយើងកំពុងធ្វើអ្វីឲ្យល្អជាងពួកគេឬទេ ។
« ស៊ីយ៉ូន គឺជាស៊ីយ៉ូនមួយ ដោយសារតែចរិត លក្ខណៈ និងភាពស្មោះត្រង់របស់ពលរដ្ឋនៃស៊ីយ៉ូន ។ សូមចងចាំថា ‹ ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និង គំនិតតែមួយ រស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ › (ម៉ូសេ ៧:១៨) ។ ប្រសិនបើយើងនឹងស្ថាបនាស៊ីយ៉ូននៅក្នុងគេហដ្ឋានសាខា វួដ និង ស្ដេករបស់យើង នោះយើងត្រូវតែចាប់យកបទដ្ឋាននេះ ។ វានឹងចាំបាច់ (១) ដើម្បីក្លាយជាមានសាមគ្គីភាពក្នុងដួងចិត្ត ហើយគំនិតតែមួយ (២) ដើម្បីប្រែក្លាយជារាស្ត្រដ៏បរិសុទ្ធ ទាំងជាបុគ្គល និងជារួម និង (៣) ដើម្បីមើលថែដល់អ្នកទាល់ក្រ និងទុគ៌តជន ដោយមានប្រសិទ្ធភាពដូច្នេះ ដើម្បីយើងលុបបំបាត់ភាពក្រីក្រនៅក្នុងចំណោមពួកយើង ។ យើងពុំអាចរង់ចាំរហូតដល់ស៊ីយ៉ូនមកដល់ ដើម្បីមានអ្វីៗទាំងនេះកើតឡើងនោះទេ--ស៊ីយ៉ូន នឹងមកដល់តែពេលដែលអ្វីៗទាំងនេះកើតឡើងហើយប៉ុណ្ណោះ » (« Come to Zion »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៣៧-៣៨ ) ។
ការបង្កើតស្ដេកគឺដូចជាការបង្កើតទីក្រុងទាំងឡាយនៅក្នុងស៊ីយ៉ូន
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បានពន្យល់ថា ស្ដេកទាំងឡាយ គឺជាកន្លែងប្រមូលផ្ដុំពួកបរិសុទ្ធរស់នៅទូទៅពិភពលោក ៖
រូបភាពអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី« ស្ដេកមួយ មានព្រំប្រទល់ភូមិសាស្ត្រ ។ ដើម្បីបង្កើតស្ដេកមួយ គឺដូចជាការសង់ទីក្រុងនៃភាពបរិសុទ្ធមួយដែរ ។ គ្រប់ស្ដេកនៅលើផែនដី គឺជាកន្លែងប្រមូលផ្ដុំកូនចៀមអ៊ីស្រាអែលដែលបានវង្វេងបាត់ ដែលរស់នៅក្នុងតំបន់នោះ ។…
« យើងម្នាក់ៗអាចស្ថាបនាស៊ីយ៉ូននៅក្នុងជីវិតរបស់យើងផ្ទាល់ ដោយការមានដួងចិត្តបរិសុទ្ធ ។ ហើយការសន្យា គឺថា ‹ មានពរហើយអស់អ្នកដែលមានចិត្តបរិសុទ្ធ ៖ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ › ។ (ម៉ាថាយ ៥:៨) ។ យើងម្នាក់ៗអាចពង្រីកព្រំដែននៃស៊ីយ៉ូន ដោយការប្រមូលផ្ដុំមិត្តភក្ដិ និងអ្នកជិតខាងរបស់យើងមកចូលក្នុងហ្វូងនៃអ៊ីស្រាអែល » (« Come: Let Israel Build Zion, »Ensignខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ១១៨ ) ។
ការធ្វើដំណើរត្រឡប់ទៅកាន់ក្រុងខឺតឡង់ ពីរដ្ឋមីសសួរីរបស់ យ៉ូសែប ស៊្មីធ
យ៉ូសែប ស៊្មីធ បានសរសេរដូចខាងក្រោមអំពីការធ្វើដំណើរត្រឡប់មកកាន់ទីក្រុងខឺតឡង់វិញរបស់លោក បន្ទាប់ពីលោកបានទៅសួរសុខទុក្ខពួកបរិសុទ្ធនៅរដ្ឋមីសសួរី ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« នៅថ្ងៃទី ៦ ខែឧសភា [ ឆ្នាំ ១៨៣២ ] ខ្ញុំបានលើកដៃលាបងប្អូនប្រុសនៅរដ្ឋ អ៊ីនឌីប៉ែនដែនស៍ ហើយដោយមានការអមដំណើរជាមួយនឹងបងប្រុស ស៊ីឌនី និង វិតនី បានចាប់ផ្ដើមត្រឡប់ទៅក្រុងខឺតឡង់ ដោយរទេះទៅកាន់ សេន លូវីស បន្ទាប់ពីនោះទៅ វិនសិន អ៊ីនឌីអាណា និងចេញពីនោះទៅកាន់ នូវ អាល់បានី នៅជិតទឹកធ្លាក់នៃទន្លេអូហៃអូ ។ មុនពេលយើងបានទៅដល់កន្លែងចុងក្រោយ នោះសេះទាំងឡាយបានផ្អើល ហើយពេលកំពុងតែជិះយ៉ាងលឿននោះ ប៊ីស្សព វិតនី បានប៉ងលោតចេញពីរទះសេះ ប៉ុន្តែដោយសារអាវវែងរបស់គាត់ទាក់ជាប់ គាត់បានទាក់ជើងនឹងកង់រទេះ ហើយបានធ្វើឲ្យជើងរបស់គាត់បាក់ជាច្រើនកន្លែង ដែលក្នុងពេលដំណាលគ្នានោះ ខ្ញុំបានលោតចេញដោយគ្មានរងរបួសអ្វីទេ ។ យើងបានស្នាក់នៅក្នុងផ្ទះសាធារណៈរបស់លោក ផតទើរ នៅគ្រីនវិល អស់រយៈពេលបួនសប្ដាហ៍ ខណៈដែលអែលឌើរ រិកដុន បានធ្វើដំណើរឆ្ពោះទៅរកទីក្រុងខឺតឡង់ ។ អំឡុងគ្រានេះ បងប្រុស វិតនី បានអត់អាហារ ឬអត់ដេកមួយយប់ នោះវេជ្ជបណ្ឌិត ផតទើរ ដែលជាបងប្រុសរបស់ម្ចាស់ផ្ទះ ដែលបានយកចិត្តទុកដាក់នឹងគាត់ បាននិយាយថា វាគួរឲ្យអាណិតដែលយើងគ្មាន ‹ ពួកមរមន › មួយចំនួននៅទីនោះ ព្រោះពួកគេ អាចនឹងតឆ្អឹងបាក់ ឬធ្វើអ្វីៗផ្សេងទៀត ។ ខ្ញុំបាននៅជាមួយបងប្រុស វិតនី ហើយបានបម្រើគាត់រហូតដល់គាត់អាចកម្រើកបាន ។ ខណៈពេលនៅកន្លែងនេះ ខ្ញុំបានដើរចេញទៅក្នុងព្រៃជាញឹកញាប់ ជាកន្លែងដែលខ្ញុំបានឃើញផ្នូរថ្មីៗមួយចំនួន ហើយនៅថ្ងៃមួយពេលខ្ញុំក្រោកចេញពីតុអាហារពេលល្ងាច ខ្ញុំបានដើរតម្រង់ទៅទ្វារ ហើយចាប់ផ្ដើមក្អួតយ៉ាងខ្លាំង ។ ខ្ញុំបានក្អួតចេញឈាមមកយ៉ាងច្រើន មកពីជាតិពុល ដូច្នេះប្រព័ន្ធសាច់ដុំខ្ញុំបានកន្រ្តាក់យ៉ាងខ្លាំង ដែលរំពេចនោះថ្គាមរបស់ខ្ញុំបានភ្លាត់ខុសឆ្អឹង។ ខ្ញុំអាចទាញថ្គាមខ្ញុំតម្រង់មកវិញដោយដៃខ្ញុំផ្ទាល់ ហើយបានដើរទៅបងប្រុស វិតនី ( ដែលដេកលើគ្រែ ) យ៉ាងលឿនបំផុតតាមដែលខ្ញុំអាចធ្វើបាន គាត់បានដាក់ដៃលើខ្ញុំ ហើយបានធ្វើការបម្រើខ្ញុំនៅក្នុងព្រះនាមនៃព្រះអម្ចាស់ ហើយខ្ញុំបានជាសះស្បើយមួយរំពេច ទោះជាឥទ្ធិពលនៃការពុលនោះមានកម្លាំងខ្លាំង ដែលធ្វើឲ្យសក់របស់ខ្ញុំជ្រុះក្តី ។ អំណរគុណចំពោះព្រះបិតាសួគ៌របស់ខ្ញុំចំពោះការធ្វើអន្តរាគមន៍របស់ទ្រង់ តាមរយៈខ្ញុំជាតំណាង នៅក្នុងគ្រាដ៏សំខាន់នេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អ៉ាមែន ។
« បងប្រុស វិតនី ពុំបានកម្រើកជើងចេញពីគ្រែអស់រយៈពេលបួនសប្ដាហ៍ បន្ទាប់ពីដើរទៅក្នុងព្រៃ ខ្ញុំបានទៅកាន់បន្ទប់គាត់ ហើយប្រាប់គាត់ថា បើគាត់យល់ព្រមចេញទៅផ្ទះនៅព្រឹកនេះ នោះយើងនឹងយករទេះមួយធ្វើដំណើរទៅកាន់ទន្លេ ដែលនៅចម្ងាយប្រហែលជាបួនម៉ែល ហើយនៅទីនោះនឹងមានសាឡាងដែលនៅរង់ចាំយើង ដែលយើងអាចជិះឆ្លងកាត់ទន្លេបានយ៉ាងលឿន យើងនឹងរកសេះមួយជិះទៅកាន់កំពង់ ដែលយើងនឹងរកបានទូកមួយ រង់ចាំយើង ហើយយើងនឹងទៅដល់ទន្លេនោះមុនម៉ោង ដប់ ហើយធ្វើដំណើរទៅផ្ទះដោយរុងរឿង ។ គាត់បានប្រមូលភាពក្លាហាន ហើយប្រាប់ខ្ញុំថា គាត់នឹងទៅ ។ ព្រឹកឡើងយើងបានចាប់ផ្ដើមទៅ រកបានអ្វីៗដែលខ្ញុំបានប្រាប់គាត់ ព្រោះយើងត្រូវធ្វើដំណើរទៅយ៉ាងលឿនទៅដល់ទន្លេមុនម៉ោងដប់ ហើយបានចុះនៅ វែលស្វីល បានទៅ ឆាដុន ដោយជិះរទេះសេះទៅកាន់ខឺតឡង់ពីទីនោះ ដែលយើងបានមកដល់នៅក្នុងខែ មិថុនា » (នៅក្នុងHistory of the Church១:២៧១–៧២) ។ ( សូមមើលផងដែរ Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១១៦ ) ។
ចលាចលនៅក្នុងឃុំចាកសុន
« ពីមុនខែមេសា [ ឆ្នាំ ១៨៣៣ ] បានកន្លងផុតទៅ វិញ្ញាណនៃការធ្វើទុក្ខបុកម្នេញសម្ដែងឡើងដោយឯកឯង ។ នៅសម័យមុន ពលរដ្ឋនៅក្នុងតំបន់បានព្រមានសមាជិកនៃសាសនាចក្រថា ពួកគេមានការមិនពេញចិត្ត ចំពោះការមកដល់របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើន ដែលធ្វើឲ្យពួកគេមានការភ័យខ្លាចថា ឆាប់ៗនឹងផ្ចាញពួកគេនៅកន្លែងបោះឆ្នោត ។ ពួកបរិសុទ្ធភាគច្រើនមកពីរដ្ឋខាងជើង ហើយជាទូទៅប្រឆាំងនឹងទាសករស្បែកខ្មៅដែលរស់នៅស្របច្បាប់នៅក្នុងរដ្ឋមីសសួរី ។
« សារាចរ ពេលខ្លះសំដៅទៅលើដូចជារដ្ឋធម្មនុញ្ញសម្ងាត់ ឮតៗគ្នាពីមាត់មួយទៅមាត់មួយដោយគូបដិបក្ស ដើម្បីទទួលបាននូវហត្ថលេខាពីអស់អ្នកដែលមានឆន្ទៈចង់កម្ចាត់ ‹ ពួកមរមនដែលមានទោស › ។ អារម្មណ៍នៃការស្អប់ខ្ពើមអស់ទាំងនេះឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៨៣៣ ពេលក្រុមចោរដែលមានចំនួន ៤០០ នាក់បានជួបជុំនៅសាលាកាត់ក្ដីនៅ អ៊ិនឌីប៉ែនដែនស៍ ដើម្បីសម្របសម្រួលការប្រឹងប្រែងរបស់ពួកគេ ។ ការប្ដឹងទាមទារជាលាយលក្ខ័អក្សរបានធ្វើឡើងពីមុនអ្នកដឹកនាំរបស់សាសនាចក្រប្រាប់ពួកបរិសុទ្ធឲ្យចាកចេញពីឃុំចាកសុន ដើម្បីបញ្ឈប់ការបោះពុម្ពផ្សាយកាសែតរបស់ពួកគេដែលមានឈ្មោះថា ផ្កាយព្រឹក និងផ្កាយល្ងាច ហើយមិនអនុញ្ញាតឲ្យមានសមាជិកនៃសាសនាចក្របន្ថែមទៀតមកនៅឃុំចាកសុនឡើយ ។ ពេលក្រុមចោរដឹងថាអ្នកដឹកនាំរបស់សាសនាចក្រ នឹងមិនឯកភាពចំពោះការទាមទារមិនស្របច្បាប់ទាំងនេះ ពួកគេវាយលុកចូលការិយាល័យសារព័ត៌មាន ដែលជាកន្លែងបោះពុម្ពផ្សាយរបស់លោក វិលាម ដបុលយូ ហ្វែប្ស ។ អ្នកចូលវាយប្រហារបានលួចម៉ាស៊ីនបោះពុម្ព ហើយបានបំផ្លាញអគារ ។…
« ហ្វូងមនុស្សកំណាចបានមកម្ដងទៀតនៅថ្ងៃទី ២៣ ខែកក្កដា [ឆ្នាំ ១៨៣៣] ហើយពួកអ្នកដឹកនាំសាសនាចក្របានស្ម័គ្រចិត្តប្រគល់ខ្លួនជាថ្នូរ បើសិនហ្វូងមនុស្សកំណាចនឹងមិនធ្វើទុក្ខទោសដល់ប្រជាជន ។ ប៉ុន្តែហ្វូងមនុស្សកំណាចបានគំរាមគំហែងធ្វើឲ្យមានការខូចខាតដល់សាសនាចក្រទាំងមូល ហើយបានបង្ខំឲ្យបងប្អូនប្រុសទាំងនោះធ្វើសេចក្តី ព្រមព្រៀងថា ឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ចាកចេញពីទីនោះ ។ ខណៈដែលទង្វើរបស់ហ្វូងមនុស្សកំណាចមានការមិនសមស្របប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងរដ្ឋ មិសសួរី អ្នកដឹកនាំសាសនាចក្រស្វែងរកជំនួយពីអភិបាល គឺលោក ដានីយ៉ែល ដាក់គ្លីន ។ គាត់បានឲ្យដំបូន្មានពួកគេពីសិទ្ធិជាពលរដ្ឋរបស់ពួកគេ ហើយបង្ហាញផ្លូវឲ្យពួកបរិសុទ្ធទទួលការប្រឹក្សាស្របច្បាប់ ។
« នៅចុងឆ្នាំ ១៨៣៣ ពួកបរិសុទ្ធភាគច្រើនបានឆ្លងកាត់ទន្លេ មិសសួរី នៅខាងជើង ទៅដល់ឃុំ ឃ្លៃ ហើយបានរកជម្រកបណ្ដោះអាសន្ននៅទីនោះ » (កេរដំណែលរបស់យើង ៖ ប្រវត្តិសាសនាចក្រសង្ខេបអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឆ្នាំ ១៩៩៦ ] ទំព័រ ៤០, ៤២, ៤៣ ) ។