មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៧–១៩ ( មេរៀនទី ៥ )
សេចក្តីផ្ដើម
មេរៀននេះនឹងជួយសិស្សរៀនពី មូលហេតុដែលការប្រែចិត្តមានភាពចាំបាច់ ។ វានឹងជួយពង្រីកការយល់ដឹងរបស់ពួកគេអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ កាលណាយើងយល់កាន់តែច្រើនអំពីការបូជា និង ការគោរពប្រតិបត្តិរបស់ព្រះយេស៊ូវគ្រីស្ទ នោះ ការសង្ស័យពីសមត្ថភាពរបស់យើងដើម្បីជួយក្នុងកិច្ចការរបស់ព្រះអម្ចាស់នឹងកាត់បន្ថយ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តី សញ្ញា ១៧
ព្រះអម្ចាស់សន្យាដល់ពួកសាក្សីបីនាក់ថា ពួកគេនឹងអនុញ្ញាតឲ្យមើលឃើញផ្ទាំងចំណារ និងវត្ថុពិសិដ្ឋដទៃទៀត
សូមយកវត្ថុមួយដែលគួរឲ្យចាប់អារម្មណ៍មកថ្នាក់រៀន ប៉ុន្តែសូមកុំឲ្យសិស្សមើលឃើញឡើយ ។ នៅពេលថ្នាក់ចាប់ផ្ដើម សូមប្រាប់សិស្សថាអ្នកបានយកវត្ថុមួយមក ។ សូមសួរសិស្ស ប្រសិនបើពួកគេជឿថាអ្នកមានវត្ថុនោះ ទោះបីជាពួកគេពុំបានឃើញវាក្តី ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលសាក្សីបីនាក់ចាំបាច់ត្រូវមានពីមុនពួកគេអាចមើលផ្ទាំងមាសបាន ។
-
ហេតុអ្វីអ្នកគិតថា សាក្សីបីនាក់ត្រូវមានសេចក្ដីជំនឿមុននឹងពួកគេអាចឃើញផ្ទាំងចំណារបានយ៉ាងដូច្នេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៣-៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានតម្រូវឲ្យសាក្សីបីនាក់ធ្វើ បន្ទាប់ពីពួកគេបានឃើញផ្ទាំងមាស និង វត្ថុពិសិដ្ឋៗផ្សេងទៀត ។
-
តើព្រះអម្ចាស់បានប្រាប់សាក្សីបីនាក់ឲ្យពួកគេត្រូវធ្វើអ្វីខ្លះ បន្ទាប់ពីពួកគេបានឃើញផ្ទាំងមាស និង វត្ថុពិសិដ្ឋៗផ្សេងទៀត ?
-
តើព្រះអម្ចាស់រំពឹងអ្វីខ្លះពីយើង បន្ទាប់ពីយើងទទួលបានសាក្សីនៃសេចក្តីពិតនោះ ? ( បន្ទាប់ពីយើងទទួលបានសាក្សីនៃសេចក្ដីពិត នោះយើងមានទំនួលខុសត្រូវដើម្បីថ្លែងទីបន្ទាល់អំពីវា ) ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានដឹងថាពិត និង របៀបដែលពួកគេបានថ្លែងទីបន្ទាល់ពីវត្ថុទាំងនោះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨-១៩
ព្រះអម្ចាស់បានមានព្រះបន្ទូលពីការរងទុក្ខរបស់ទ្រង់ ហើយបង្រៀនពីសារៈសំខាន់នៃការប្រែចិត្ត
សូមបង្ហាញផ្លែឈើមួយចំណិតដល់សិស្ស ឬ បង្ហាញរូបភាពនៃផ្លែឈើមួយចំណិត ។ សូមសួរពួកគេថា តើពួកគេដឹងដោយរបៀបណាថាផ្លែឈើនេះអាចហូបបាន ។ ( រូបរាងរបស់វា ឬ លក្ខណៈពិសេសផ្សេងទៀតដែលបង្ហាញថាវាទុំ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពី អ្វីដែលទុំសុះនៅក្នុងសេចក្តីទុច្ចរិត ។
-
តើអ្នកគិតថា « ពិភពលោកលោកកំពុងតែទុំសុះនៅក្នុងសេចក្តីទុច្ចរិត » មានន័យយ៉ាងណា ?
-
តើភស្តុតាងអ្វីខ្លះដែលអ្នកឃើញថាការណ៍នេះកំពុងតែកើតឡើង ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨០:១០ ( ដែលជាផ្នែកមួយនៃវគ្គចំណេះចំណានខគម្ពីរ ) ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលព្រះអម្ចាស់មានព្រះទ័យចំពោះមនុស្សទាំងអស់ ទោះទាំងអស់អ្នកដែលទុំសុះនៅក្នុងសេចក្តីទុច្ចរិត ។ បន្ទាប់មក សូមឲ្យពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ឲ្យឮៗ រួមគ្នា ជាច្រើនដង រហូតទាល់តែសមាជិកម្នាក់ៗនៃថ្នាក់អាចសូត្រចាំ ។
-
តើព្រះអម្ចាស់មានព្រះទ័យយ៉ាងណាចំពោះកូនចៅរបស់ទ្រង់ ?
-
តើការដឹងពីការណ៍នេះ អាចជះឥទ្ធិពលលើរបៀបដែលអ្នកប្រព្រឹត្តចំពោះមនុស្សនៅជុំខ្លួនអ្នកដោយរបៀបណា ?
-
តើមនុស្សម្នាក់អាចដឹងថាខ្លួនគេមានតម្លៃមហិមាចំពោះព្រះដោយរបៀបណា ?
សូមចង្អុលបង្ហាញថា នៅក្នុងស្ថានភាពជាច្រើនតម្លៃនៃវត្ថុមួយគឺត្រូវបានកំណត់ដោយឆន្ទៈដ៏អនេករបស់បុគ្គលម្នាក់ដែលចង់បង់ថ្លៃសម្រាប់វា ។ អ្នកអាចនឹងចង់ដាក់បង្ហាញវត្ថុពីរបីដែលមានតម្លៃផ្សេងៗពីគ្នាដើម្បីបង្ហាញពីចំណុចនេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១១-១២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលតម្លៃដែលព្រះអង្គសង្គ្រោះបានបង់ថ្លៃចំពោះព្រលឹងរបស់យើង ។
-
តើតម្លៃអ្វីខ្លះត្រូវបានបង់សម្រាប់ព្រលឹងរបស់យើង ? ហេតុអ្វីបានជាវាត្រូវបានបង់ថ្លៃឲ្យ ? ( អ្នកអាចសរសេរនូវគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ តម្លៃនៃបុគ្គលម្នាក់ គឺធំមហិមាអ្វីម៉្លេះ ដែលធ្វើឲ្យព្រះយេស៊ូវគ្រីស្ទ បានរងទុក្ខ ហើយបានសុគត ដូច្នេះខ្ញុំអាចបានប្រែចិត្ត ហើយត្រឡប់ទៅព្រះវរបិតាសួគ៌វិញ) ។
-
តើការប្រែចិត្តត្រូវតែធ្វើអ្វីជាមួយនឹងការមកកាន់ព្រះអង្គសង្គ្រោះ ?
ដើម្បីជួយសិស្សយល់កាន់តែប្រសើរពីរបៀបជួយយើងមកកាន់ព្រះអង្គសង្គ្រោះ សូមឲ្យសិស្សម្នាក់អានឃ្លាខាងក្រោមមកពីកូនសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ៖
« ការប្រែចិត្តគឺវាសំខាន់ជាងការគ្រាន់តែដឹងពីការធ្វើខុស ។ វាគឺជាការផ្លាស់ប្តូរនៃគំនិត និង ចិត្តដែលផ្តល់ដល់យើងនូវការយល់ដឹងថ្មីអំពីព្រះ អំពីខ្លួនរបស់យើងផ្ទាល់ និង អំពីពិភពលោកនេះ ។ វារួមមានការបែរចេញពីអំពើបាប ហើយបែរទៅរកព្រះសម្រាប់ការអភ័យទោស ។ វាត្រូវបានជម្រុញដោយសេចក្ដីស្រឡាញ់ដល់ព្រះ និង បំណងដ៏ស្មោះត្រង់ក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់» ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងនៃដំណឹងល្អឆ្នាំ ២០០៤], ទំព័រ ១៣២ ) ។
សូមលើកទឹកចិត្តឲ្យសិស្សគិតពិចារណាពី អំពើបាប អកប្បកិរិយា និង បុគ្គលលក្ខណៈណាមួយ ដែលពួកគេត្រូវការដកខ្លួនចេញពីវាដើម្បីប្រែចិត្ត ហើយមកកាន់ព្រះគ្រីស្ទ ។
សូមសរសេរសេចក្ដីយោងបទគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៣–១៦ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានខគម្ពីរទាំងនេះឲ្យឮៗ ខណៈដែលសិស្សទាំងអស់ទៀតផ្ទៀងតាម ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំពាក្យណាស្រដៀងនឹង ការប្រែចិត្ត នៅក្នុងខគម្ពីរទាំងនេះ (ប្រែចិត្ត និង ការប្រែចិត្ត) ។ បន្ទាប់ពីអានខគម្ពីរនេះហើយ សូមសួរសិស្សពីអ្វីដែលខគម្ពីរទាំងនេះបានបង្រៀនអំពី ការប្រែចិត្ត ។ អ្នកអាចចង្អុលបង្ហាញថា គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៥-១៦ ជាវគ្គចំណេះចំណានខគម្ពីរមួយ ។
សូមបន្ថែមសេចក្ដីពិត ដែលសិស្សស្វែងរកដាក់លើក្តារខៀន ។ សិស្សអាចរកឃើញគោលការណ៍ផ្សេងៗគ្នា ប៉ុន្តែសូមប្រាកដឲ្យច្បាស់ថា ប្រសិនបើយើងជួយអ្នកដទៃឲ្យប្រែចិត្ត ហើយមករកព្រះអម្ចាស់ នោះ យើងនឹងទទួលអារម្មណ៍នៃក្ដីអំណរ ជាមួយពួកគេនៅក្នុងនគរនៃព្រះ ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលនឹងទទួលបាន នៅពេលពួកគេត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះដើម្បីទទួលការកាត់ទោស ។ សូមសួរពួកគេពីរបៀបដែលពួកគេដាក់ផែនការសម្រាប់ប្រព្រឹត្តិការណ៍ដ៏ធំនោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលហើយគួរធ្វើដើម្បីរៀបចំខ្លួនសម្រាប់ថ្ងៃនោះ ។
-
យោងតាមខគម្ពីរនេះ តើមានអ្វីកើតឡើងប្រសិនបើយើងជ្រើសរើសពុំប្រែចិត្តនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៣-១៩ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលលទ្ធផលសម្រាប់អស់អ្នកដែលជ្រើសរើសពុំប្រែចិត្ត ។
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩, តើមានមូលហេតុអ្វីខ្លះ ដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យចំពោះហេតុផលដែលទ្រង់រងទុក្ខចំពោះអំពើបាបរបស់យើងនោះ ? ( អ្នកអាចបន្ថែមគោលលទ្ធិខាងក្រោមលើគោលលទ្ធិផ្សេងៗនៅលើក្តារខៀន ៖ ព្រះអង្គសង្គ្រោះបានរងទុក្ខចំពោះអំពើបាបរបស់យើង ដូច្នេះយើងអាចប្រែចិត្តហើយពុំរងទុក្ខដូចជាទ្រង់បានរងទុក្ខឡើយ) ។
សូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះនៅក្នុងច្បារគែតសេម៉ានី ដូចជារូបភាពដែលព្រះយេស៊ូវអធិស្ឋាននៅក្នុងច្បារគែតសេម៉ានី (សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ ២០០៩ ], លេខ ៥៦ សូមមើលផងដែរគេហទំព័រ LDS.org) ។ សូមពន្យល់ថា ដំណើររឿងភាគច្រើនអំពីសេចក្ដីរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានផ្ដល់ឲ្យដោយមនុស្សផ្សេងទៀតក្រៅពីព្រះអង្គទ្រង់ ( សូមមើល ម៉ាថាយ ២៦:៣៦–៣៩; លូកា ២២:៣៩–៤៤) ប៉ុន្តែ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩ មាននូវដំណើររឿងនៃការរងទុក្ខរបស់ព្រះអង្គសង្គ្រោះផ្ទាល់ ។
សូមអញ្ជើញសិស្សឲ្យរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៨–១៩ ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលព្រះអង្គសង្គ្រោះបានពិពណ៌នាអំពីសេចក្ដីរងទុក្ខ ដែលទ្រង់បានជួបអំឡុងពេលធ្វើដង្វាយធួន ។
សូមសរសេរ សំណួរពីរខាងក្រោម នៅលើក្ដារខៀន ៖
សូមអញ្ជើញសិស្សឲ្យជ្រើសរើសសំណួរមួយ ហើយពិភាក្សាចម្លើយរបស់ពួកគេជាមួយដៃគូ ។
សូមអញ្ជើញសិស្សឲ្យច្រៀង ឬ ស្តាប់ទំនុកបទនៃទំនុកតម្កើង « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ »(ទំនុកតម្កើង, លេខ ១១៥ ) ។ សូមឲ្យពួកគេសញ្ជឹងគិតពីទំនុកបទនៃទំនុកតម្កើងនេះ ហើយគិតអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកគេ ។
ប្រសិនបើមានពេល សូមអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ និង ពរជ័យនៃការប្រែចិត្ត ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមអារម្មណ៍ ឬ ការបំផុសគំនិតដែលពួកគេមានដើម្បីប្រែចិត្ត ហើយត្រឡប់មករកព្រះអង្គសង្គ្រោះវិញ ។
ដើម្បីបញ្ចប់មេរៀននេះ សូមអញ្ជើញសិស្សឲ្យសូត្រ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣ ពីការចងចាំ ឬ អានវារួមគ្នាពីព្រះគម្ពីររបស់ពួកគេ ។ សូមសួរពួកគេពីរបៀបដែលពួកគេគិតអំពីចំណេះចំណានខគម្ពីរនេះ ទាក់ទងនឹងការប្រែចិត្ត និង សេចក្តីសង្ឃឹមនៃការអភ័យទោស ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ២០-២៣)
តើយើងធ្វើអ្វីខ្លះនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ដែលដូចគ្នាក្នុងសម័យដែលសាសនាចក្រត្រូវបានស្ថាបនាឡើងនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០នោះ ? តើអ្វីខ្លះជាតម្រូវការនៃបុណ្យជ្រមុជទឹក ? តើការណែនាំរបស់អ្នកកាន់បព្វជិតភាពដើម្បីប្រសិទ្ធិពរសាក្រាម៉ង់យ៉ាងដូចម្តេចដែរ ? តើកាតព្វកិច្ចរបស់គ្រូ ឬ សង្ឃមានអ្វីខ្លះ ? សិស្សនឹងរៀនឆ្លើយសំណួរទាំងនេះនៅពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០–២៣ ។