មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១–១២៣ការស្ថាបនាទីក្រុងណៅវូ ( មេរៀនទី ២៦ )
សេចក្តីផ្ដើម
នៅក្នុងមេរៀននេះ សិស្សនឹងរំឭកឡើងវិញនូវការបង្រៀនមួយចំនួនចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២១–១២២ ដែលអាចជួយពួកយើង នៅពេលយើងជូបប្រទះនឹងបញ្ហាលំបាកនៅក្នុងជីវិត ។ ពួកគេនឹងឃើញផងដែរថាការបៀតបៀនអាចជះឥទ្ធពលដល់កិច្ចការរបស់ព្រះឲ្យឆ្ពោះទៅមុខជាជាងបញ្ឈប់ការរីកចម្រើនរបស់វា ។ ជាចុងក្រោយ សិស្សនឹងរៀនអំពីការស្ថាបនាសមាគមសង្គ្រោះនៅក្នុងទីក្រុងណៅវូ រដ្ឋអិលលីណោយ និងចែកចាយពីរបៀបដែលសមាគមសង្គ្រោះ ប្រទានពរដល់មនុស្សនាពេលបច្ចុប្បន្ននេះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១-១២២
ពួកបរិសុទ្ធបានរៀនពីមេរៀនសំខាន់ចេញពី បទពិសោធន៍របស់ខ្លួនជាមួយនឹងការបៀតបៀន
នៅលើក្តារខៀនសូមសរសេរពាក្យ ការបញ្ជាឲ្យសម្លាប់ផ្តាច់ពូជ រោងម៉ាស៊ិនកិនស្រូវហន និង គុកលីប៊ើរធី ។ សូមអញ្ជើញសិស្សឲ្យប្រើពាក្យទាំងនេះ សង្ខេបពីអ្វីដែលពួកគេបានរៀនអំពីការបៀតបៀននានា ដែលពួកបរិសុទ្ធបានជួបប្រទះនៅក្នុងរដ្ឋមិសសួរីនៅក្នុងឆ្នាំ ១៨៣៨–៣៩ ។
សូមសរសេរ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧–១០; ១២២:៧–៩ នៅលើក្តារខៀន ។ សូមរំឭកសិស្សថានៅក្នុងខគម្ពីរទាំងនេះព្រះអម្ចាស់បានបើកសម្តែងគោលការណ៍នានាដល់ព្យាការីយ៉ូសែប ស្ម៊ីធ ដើម្បីលួងលោមលោក និង ពួកបរិសុទ្ធអំឡុងពេលនៃការសាកល្បងរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យអានខគម្ពីរទាំងនេះដោយស្ងាត់ស្ងៀម រកមើលរបៀបនៃការបង្រៀនក្នុងខគម្ពីរទាំងនេះអាចជួយពួកគេអំឡុងពេលនៃការសាកល្បងរបស់ខ្លួន ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។
អំឡុងសប្តាហ៍នេះ សិស្សបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦, ៤១-៤២, ដែលជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចសូមឲ្យពួកគេរំឭកពីខគម្ពីរនេះដោយការសូត្រ ខ ៣៦ ជាមួយគ្នា ។ អ្នកក៏អាចគិតពីការសូមឲ្យពួកគេសរសេរទង្វើសុចរិតនានាដែលព្រះអម្ចាស់បានមានបន្ទូលនៅក្នុង ខ ៤១–៤២ផងដែរ ។
-
តើអ្នកស្គាល់នរណាដែលជាគំរូនៃគោលការណ៍សុចរិតទាំងនេះ ?
សូមចែកចាយអំណរគុណដែលអ្នកមានចំពោះអ្នកកាន់បព្វជិតភាពសុចរិត និង អស់ទាំងពរជ័យដែលមនុស្សបានទទួលតាមរយៈអំណាចនៃបព្វជិតភាព ។
ការស្ថាបនាទីក្រុងណៅវូ
សូមឲ្យសិស្សរកឈ្មោះវត្ថុនានាដែលអាចពន្លត់ភ្លើងបាន ។ ក្រោយមកសួរពួកគេពីវត្ថុនានាដែលអាចធ្វើឲ្យភ្លើងកាន់តែឆេះខ្លាំងឡើង ។ សូមពន្យល់ថាយ៉ូសែប ស៊្មីធ បានប្រៀបធៀបកិច្ចការរបស់ព្រះអម្ចាស់ទៅនឹងភ្លើង ។
-
តើអ្នកគិតថាការបៀតបៀនដែលពួកបរិសុទ្ធបានជួបនៅរដ្ឋមិសសួរី ដូចជាទឹកដែលបានចាប់ផ្តើមពន្លត់កិច្ចការរបស់ព្រះ ឬ ដូចជាប្រេងសាំងដែលជួយឲ្យកិច្ចការនោះកាន់តែរីកចម្រើន ? ហេតុអ្វី ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការីយ៉ូសែប ស៊្មីធឲ្យឮៗ ។ សូមពន្យល់ថាព្យាការីយ៉ូសែប ស៊្មីធ បានសរសេរសេចក្តីថ្លែងការនេះនៅក្នុងលិខិតមួយទៅកាន់អ្នកបោះពុម្ពកាសែតឈ្មោះ ចន វីនវ៉ស នៅថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៤២ ។
« ការបៀតបៀនពុំបានបញ្ឈប់ការរីកចម្រើននៃសេចក្តីពិតឡើយ ប៉ុន្តែវាកាន់តែបន្ថែមប្រេងសាំងទៅលើភ្លើងទៅវិញ ។…
«…បទដ្ឋាននៃសេចក្តីពិតត្រូវបានបង្កើតឡើង គ្មានដៃដែលមិនស្អាតស្អំណា អាចបញ្ឈប់កិច្ចការនេះពីការរីកចម្រើនឡើយ ការបៀតបៀនអាចកញ្ជ្រោលឡើង ពួកមនុស្សកំណាចអាចប្រមូលផ្ដុំគ្នា ពួកទាហានអាចប្រជុំគ្នា ពួកអ្នកមួលបង្កាច់អាចបង្ខូចកេរ្តិ៍ឈ្មោះ តែសេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខដោយក្លៀវក្លា ថ្លៃថ្នូរ និង ឯករាជរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បានឮដល់គ្រប់ត្រចៀក រហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏អស្ចារ្យនឹងមានបន្ទូលថា កិច្ចការបានចប់ហើយ » ( នៅក្នុង History of the Church, ៤:៥៤០ ) ។
-
តើយើងរៀនគោលការណ៍អ្វីខ្លះពីសេចក្តីថ្លែងការណ៍នេះ ? ( សិស្សអាចរកឃើញគោលការណ៍សេចក្តីពិតផ្សេងៗគ្នា ប៉ុន្តែសូមគូសបញ្ជាក់ដូចខាងក្រោមនេះ ៖ គ្មានអ្វីអាចបញ្ឈប់កិច្ចការរបស់ព្រះទូទាំងផែនដីនេះមិនឲ្យរីកចម្រើនបានឡើយ) ។
-
តើមានភស្តុតាងអ្វីខ្លះដែលអ្នកឃើញអំពីគោលការណ៍នេះនៅពេលបច្ចុប្បន្ន ?
-
តើមានវិធីណាខ្លះដែលអ្នកអាចចូលរួមក្នុងការធ្វើឲ្យកិច្ចការរបស់ព្រះរីកចម្រើន ?
សូមពន្យល់ថា នៅពេលយ៉ូសែប ស្ម៊ីធ បានសរសេរនៅក្នុងការព្យាករណ៍នេះនៅក្នុងលិខិតរបស់លោកទៅកាន់ចន វីនវ៉ស នោះព្រះអម្ចាស់បានចាប់ផ្តើមហៅអ្នកផ្សព្វផ្សាយសាសនាឲ្យបង្រៀនដំណឹងល្អនៅក្នុងប្រទេសជាច្រើន ។ ការព្យាករនោះត្រូវបានបំពេញនៅពេលមនុស្សរាប់ពាន់នាក់—ជាពិសេសចក្រភពអង់គ្លេស—បានជ្រមុជទឹក ។ សមាជិកថ្មីនោះបានធ្វើឲ្យសាសនាចក្រកាន់តែរឹងមាំ ហើយមានមនុស្សជាច្រើនបានធ្វើដំណើរមកចូលរួមជាមួយពួកបរិសុទ្ធនៅក្នុងទីក្រុងណៅវូ ។
សូមប្រាប់សិស្សថានៅទីក្រុងណៅវូ រដ្ឋអិលលីណោយស្ត្រីនៃសាសនាចក្រគឺជាកម្លាំងដ៏អស្ចារ្យមួយនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឃ្លាពីរខាងក្រោម ៖
នៅក្នុងឆ្នាំ ១៨៤២ស្ត្រីមួយចំនួននៅក្នុងទីក្រុងណៅវូ រដ្ឋអិលលីណោយបានជួបជុំគ្នាពិភាក្សាពី របៀបដែលពួកគេអាចជួយក្នុងការសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ។ ពួកគេបានបង្កើតសមាគមមួយ ហើយក្រោយមកបានសូមគំនិតពីព្យាការី យ៉ូសែប ស្ម៊ីធ អពីសមាគមនោះ ។ លោកបានអនុមតិវា ប៉ុន្តែលោកត្រូវបានបំផុសគំនិតឲ្យរៀបចំសមាគមសង្គ្រោះឡើង « រៀបចំស្ត្រីនៅក្រោមបព្វជិតភាព តាមគំរូនៃបព្វជិតភាព » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៤៥១សូមមើល Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ], ទំព័រ ១២) ។
អិមម៉ា ស្ម៊ីធ ត្រូវបានហៅឲ្យធ្វើជាប្រធានសមាគមសង្គ្រោះទូទៅដំបូងគេ ។ បងស្រីអ៊ីឡៃស្សា អរ ស្នូ ដែលបានបម្រើជាលេខានៃសមាគមសង្គ្រោះនៅទីក្រុង ណៅវូ ហើយក្រោយមកត្រូវបានហៅឲ្យបម្រើជាប្រធានសមាគមសង្គ្រោះទូទៅទីពីរបានបង្រៀនថា « ថ្វីដ្បិតតែឈ្មោះ [ សមាគមសង្រ្គោះ ] មានភាពទំនើបក្តី ប៉ុន្តែស្ថាប័ននេះមានប្រភពដើមពីបុរាណ ។ យើងត្រូវបានប្រាប់ដោយ [ ព្យាការី យ៉ូសែប ស៊្មីធ ] ថាអង្គការដូចគ្នានេះបានមានក្នុងសាសនាចក្រកាលពីបុរាណ » ( « Female Relief Society » Deseret News, ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៨៦៨ ទំព័រ ១ សូមមើលផងដែរ Daughters in My Kingdom, ទំព័រ ៧) ។
-
តើយើងអាចរៀនអ្វីខ្លះអំពីសមាគមសង្គ្រោះពីសេចក្តីថ្លែងការណ៍របស់ អ៊ីឡៃស្សា អរ ស្នូ ? ( នៅពេលសិស្សឆ្លើយ សូមសរសេរសេចក្តីពិតនេះនៅលើក្តារខៀន ៖ សមាគមសង្គ្រោះគឺជាផ្នែកដ៏បំផុសគំនិតមួយនៃការស្តារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ) ។
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់សម្រាប់យើងឲ្យយល់ពីសេចក្តីពិតនេះ ?
សូមអញ្ជើញឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដែលទាក់ទងនឹងគោលបំណងនៃសមាគមសង្គ្រោះឲ្យឮៗ ៖
« សមាគមសង្គ្រោះត្រូវបានបង្កើតឡើង ដើម្បីជួយរៀបចំបុត្រីរបស់ព្រះដើម្បីទទួលពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ គោលបំណងនៃសមាគមសង្គ្រោះ គឺដើម្បីបង្កើនសេចក្ដីជំនឿ និងសេចក្ដីសុចរិតផ្ទាល់ខ្លួន ពង្រឹងក្រុមគ្រួសារ និងគេហដ្ឋាន និងផ្ដល់ការសង្គ្រោះដោយស្វែងរក និងជួយអ្នកទាំងឡាយណាដែលត្រូវការជំនួយ » (Daughters in My Kingdom,xi ) ។
សូមឲ្យសិស្សរំឭកឡើងវិញពីអ្វីដែលពួកគេបានសរសេរ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេសម្រាប់ថ្ងៃទី ៤ កិច្ចការទី ៧ ។ ( ពួកគេត្រូវបានសុំឲ្យនិយាយជាមួយសមាជិកម្នាក់នៃសមាគមសង្គ្រោះ ហើយសរសេររបៀបមួយចំនួនដែលសមាគមសង្គ្រោះបានប្រទានពរដល់ជីវិតនាង និង បានផ្តល់ឱកាសឲ្យនាងចូលរួមនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ) ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនពីសកម្មភាពនេះ ។
សូមបញ្ចប់មេរៀននេះដោយចែកចាយទីបន្ទាល់របសអ្នកពីរបៀបដែលកិច្ចខិតខំនៃបុរស និង ស្ត្រីទាំងនេះសព្វថ្ងៃនេះ កំពុងជួយកិច្ចការរបស់ព្រះអម្ចាស់ឲ្យបន្តសាយភាយទូទាំងផែនដី ។ សូមអញ្ជើញសិស្សឲ្យរស់នៅដោយស្មោះត្រង់ ដូច្នេះពួកគេអាចបន្តចូលរួមក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤-១២៨)
សូមឲ្យសិស្សគិតអំពីគ្រានានា នៅពេលពួកគេបានចូលរួមពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់សម្រាប់មរណជន ។ សូមពន្យល់ថាការសិក្សារបស់ពួកគេភាគច្រើននៅសប្តាហ៍ក្រោយគឺសិក្សាអំពីព្រះវិហារបរិសុទ្ធទីក្រុងណៅវូ និង ការស្តារឡើងវិញនៃពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកសម្រាប់មរណជន ។