មេរៀនទី ១១៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨
បុព្វកថា
នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៨៣៥ ឡៃម៉ាន ស៊ើម៉ាន ជាសមាជិកស្មោះត្រង់ក្នុងជំរុំស៊ីយ៉ូន និងប្រធានម្នាក់ក្នុងចំណោមប្រធានប្រាំពីរនាក់ នៃកូរ៉ុមនៃក្រុមចិតសិបនាក់ បានធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ឲ្យសួរព្យាការី យ៉ូសែប ស៊្មីធ រកការដឹកនាំទាក់ទងនឹងតួនាទីរបស់លោក ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨ មានវិវរណៈដែលបានប្រទានដល់ ឡៃម៉ាន តាមរយៈព្យាការី ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:១-៣
ព្រះអម្ចាស់អភ័យទោសឲ្យ ឡៃម៉ាន ស៊ើម៉ាន ចំពោះអំពើបាបរបស់គាត់
សូមចាប់ផ្ដើមបង្រៀនដោយសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកធ្លាប់ត្រូវបានបំផុសគំនិត ដោយព្រះវិញ្ញាណឲ្យធ្វើអ្វីមួយដែរឬទេ ? តើពរជ័យអ្វីខ្លះដែលអ្នកបានទទួល ពេលអ្នកធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណនោះ ?
សូមអញ្ជើញសិស្សឲ្យអានសេចក្ដីណែនាំកណ្ឌ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨ដោយស្ងាត់ស្ងៀម រកមើលអ្នកដែលបានមករកព្យាការី ដើម្បីស្នើសុំវិវរណៈ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានពត័មានខាងក្រោម ដោយ ឡៃម៉ាន ស៊ើម៉ាន ឲ្យឮៗ ៖
ឡៃម៉ាន ស៊ើម៉ាន ជាសមាជិកស្មោះត្រង់ម្នាក់របស់សាសនាចក្រ ដែលបានបម្រើនៅក្នុងជំរុំស៊ីយ៉ូន ហើយត្រូវបានហៅជាប្រធានម្នាក់ក្នុងចំណោមប្រធានប្រាំពីរនាក់ នៃកូរ៉ុមនៃក្រុមចិតសិបនាក់ ។ ព្យាការី យ៉ូសែប ស៊្មីធ បានកត់ត្រានៅក្នុងកំណត់ហេតុរបស់លោកនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៨៣៥ ថា « បងប្រុស ឡៃម៉ាន ស៊ើម៉ាន បានមករកខ្ញុំ ហើយបានស្នើសុំព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈខ្ញុំ គាត់បាននិយាយថា ‹ ព្រោះខ្ញុំត្រូវបានបំភ្លឺឲ្យដឹងថា ខ្ញុំត្រូវបង្ហាញអារម្មណ៍ និងបំណងប្រាថ្នារបស់ខ្ញុំដល់ព្យាការី ហើយខ្ញុំត្រូវបានសន្យាថា នឹងទទួលបាននូវវិវរណៈដែលបង្ហាញប្រាប់ពីតួនាទីរបស់ខ្ញុំ ›» ( នៅក្នុង History of the Church, ២:៣៤៥ សូមមើលផងដែរ Journals, វ៉ុល ១: ១៨៣២–១៨៣៩, វ៉ុល ១ of the Journals series of The Joseph Smith Papers [ឆ្នាំ ២០០៨]ទំព័រ ១៣៧ ) ។
-
តើអ្នកគិតថា ឡៃម៉ាន មានន័យយ៉ាងណានៅពេលដែលគាត់និយាយថា « បំភ្លឺ » ឲ្យនិយាយទៅកាន់ យ៉ូសែប ស៊្មីធ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:១ ឲ្យឮៗ ។ សូមសូមឲ្យសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពរជ័យដែលព្រះអម្ចាស់បានប្រទានឲ្យ ឡៃម៉ាន ស៊ើម៉ាន ព្រោះលោកធ្វើតាមការបំផុសគំនិតឲ្យនិយាយទៅកាន់ព្យាការី ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាមអ្វីដែលព្រះអម្ចាស់បានបើកសម្ដែងដល់ ឡៃម៉ាន ស៊ើម៉ាន តើពរជ័យអ្វីដែលយើងចង់អោយមានក្នុងជីវិតរបស់យើង នៅពេលយើងធ្វើតាមព្រះសូរសៀងរបស់ព្រះអម្ចាស់ដោយពេញចិត្តនោះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរបង្ហាញអំពីគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ នោះយើងត្រូវបានអញ្ជើញឲ្យសុំការអភ័យទោសពីទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀន) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាការធ្វើតាមការបំផុសគំនិតពីព្រះអម្ចាស់ គឺជាអញ្ជើញឲ្យមានការអភ័យទោស ?
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមពន្យល់ថា ព្រះបន្ទូលរបស់ព្រះអម្ចាស់ អាចត្រូវបានស្ដាប់ឮតាមរយៈព្រះគម្ពីរ ពាក្យសម្ដីព្យាការីថ្ងៃចុងក្រោយរបស់ទ្រង់ និងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ ការធ្វើតាមព្រះ រួមមានការបំពេញជីវិតរបស់យើងដោយសកម្មភាពសុចរិត ដែលនាំមកនូវអំណាចខាងវិញ្ញាណ ។ សូមអញ្ជើញសិស្សឲ្យអានការពន្យល់ដូចខាងក្រោមដកស្រង់ពី ពិតចំពោះសេចក្ដីជំនឿឲ្យឮៗ ៖ « ការគោរពយ៉ាងឥតល្អៀង នាំមកនូវអំណាចពេញលេញនៃដំណឹងល្អមកក្នុងជីវិតរបស់អ្នក រួមទាំងការបង្កើនកម្លាំងឲ្យយកឈ្នះលើភាពទន់ខ្សោយ ។ ការគោរពនេះ រួមមានសកម្មភាពដែលអ្នកមិនអាចគិតដល់ពីដំបូងនៃផ្នែកនៃការប្រែចិត្តដូចជា ការចូលរួមការប្រជុំ ការបង់ដង្វាយមួយភាគដប់ ការផ្តល់ការបម្រើ និងការអភ័យទោសដល់អ្នកដទៃ ។ ព្រះអម្ចាស់បានសន្យាថា ‹ អ្នកណាដែលប្រែចិត្ត ហើយធ្វើតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ នោះនឹងបានអត់ទោស › ( គ. និង ស. ១:៣២ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ[ ឆ្នាំ ២០០៤ ]ទំព័រ ១៣៥ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:២ ដោយស្ងាត់ស្ងៀម ហើយរកមើលដំបូន្មានរបស់ព្រះអម្ចាស់ទៅកាន់ ឡៃម៉ាន ស៊ើម៉ាន បន្ទាប់ពីគាត់ ត្រូវបានប្រាប់ថាអំពើបាបរបស់គាត់ត្រូវបានអត់ទោស ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថា « សូមឲ្យព្រលឹងអ្នកបានស្ងប់ស្ងៀមអំពីរជំហរខាងវិញ្ញាណរបស់អ្នកចុះ » មានន័យយ៉ាងណា ?
-
តើអ្នកគិតថា ការប្រឹក្សា « កុំប្រឆាំងនឹងសំឡេងរបស់[ ព្រះអម្ចាស់ ] » អាចជួយនរណាម្នាក់ឲ្យព្រលឹងបានស្ងប់ស្ងៀមដោយរបៀបណា ?
សូមឲ្យសិស្សប្រាប់ពីគោលការណ៍ដែលដកស្រង់ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:១-២ អំពីការអត់ទោសរបស់ព្រះអម្ចាស់នាំមកនូវអ្វី ។ ( សិស្សអាចនឹងប្រាប់អំពីគោលការណ៍ផ្សេងៗ ប៉ុន្តែសូមប្រាកដថា ត្រូវគូសបញ្ជាក់អំពីសេចក្ដីពិតដូចខាងក្រោម ៖ ការអត់ទោសរបស់ព្រះអម្ចាស់នាំមកនូវការស្ងប់ស្ងៀមដល់ព្រលឹងរបស់យើង ) ។
សូមចង្អុលបង្ហាញថា ពេលខ្លះមនុស្សដែលបានប្រែចិត្ត ឆ្ងល់ថាតើពួកគេត្រូវបានអត់ទោសបាបហើយឬនៅ ព្រោះពួកគេនៅតែមានអារម្មណ៍ពីបន្ទុករបស់អំពើបាប ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលដំបូន្មាន សម្រាប់អ្នកដែលអាចកំពុងពុះពារ ឲ្យព្រលឹងពួកគេបានស្ងាត់ស្ងៀម ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖
« [ព្រឹក] ព្រលឹមនៃការអត់ទោស អាចនឹងមិនកើតឡើងទាំងអស់ក្នុងពេលតែមួយនោះទេ ។ សូមកុំចុះចាញ់ បើអ្នកបរាជ័យលើកដំបូងនោះ ។ ជាញឹកញាប់ ចំណុចដ៏ពិបាកបំផុតនៃការប្រែចិត្ត គឺត្រូវអត់ទោសឲ្យខ្លួនឯង ។ ការបាក់ទឹកចិត្ត គឺជាចំណែកមួយនៃការសាកល្បងនោះ ។ សូមកុំចុះចាញ់ ។ ទិវាដ៏ចែងចាំងនឹងកើតឡើង ។
« យ៉ាងនោះ ‹ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពី … គំនិត › នឹងកើតមាននៅក្នុងជីវិតរបស់អ្នកសាជាថ្មី ។ [ ភីលីព ៤:៧ ] ។ ហើយនោះអ្នកនឹងបានដូចទ្រង់ គឺមិននឹកចាំអំពើបាបរបស់អ្នកទៀតឡើយ ។ តើអ្នកនឹងដឹងដោយរបៀបណា ? អ្នកនឹងដឹង ! [ សូមមើល ម៉ូសាយ ៤:១–៣ ] » ។ « The Brilliant Morning of Forgiveness » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២០ ) ។
-
តើអ្នកនឹងពិពណ៌នាថាតើការធ្វើឲ្យព្រលឹងអ្នកបានស្ងប់ស្ងៀម ធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៣ ដោយស្ងាត់ស្ងៀម ហើយរកមើលការទូន្មានដែលព្រះអម្ចាស់បានប្រទានដល់ ឡៃម៉ាន ស៊ើម៉ាន។
-
តើការទូន្មានអ្វីដែលព្រះអម្ចាស់បានប្រទានដល់បងប្រុស ស៊ើម៉ាន ? ( ដើម្បី « ក្រោកឡើង ហើយសូមប្រយ័ត្នពីពេលនេះតទៅ ក្នុងការគោរពតាមសម្បថទាំងឡាយរបស់[គាត់] » ។ ពាក្យ គោរពតាម មានន័យថា ព្រមធ្វើតាម ឬប្រតិបត្តិតាម ។ ពាក្យសម្បថ គឺជាការសន្យា ឬជាសេចក្ដីសញ្ញា ) ។
-
តើយើងបានធ្វើសម្បថអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀប ដែលពួកគេអាច « ប្រយ័ត្នពីពេលនេះតទៅ » ក្នុងការគោរពតាមសម្បថរបស់ពួកគេ ។ បើមានពេល អញ្ជើញពួកគេឲ្យសរសេរពីរបៀបដែលពួកគេអាចមានការប្រយ័ត្នកាន់តែខ្លាំងក្នុងការគោរពតាមសម្បថរបស់ពួកគេ ។
សូមអញ្ជើញសិស្សពីរបីនាក់ ពន្យល់ ពីរបៀបនៃសេចក្ដីពិតដែលពួកគេរកឃើញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:១–៣ អាចលើកទឹកចិត្តពួកគេ ឬមិត្តភក្ដិ ឬសមាជិកក្រុមគ្រួសារឲ្យគោរពតាមសំឡេងរបស់ព្រះអម្ចាស់ និងទទួលបានការអត់ទោស ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេអាចអនុវត្តគោលការណ៍ទាំងនេះ ហើយមានអារម្មណ៍ស្ងប់ស្ងៀមអំពីជំហរខាងវិញ្ញាណរបស់អ្នក នៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៤ -៨
ព្រះអម្ចាស់ប្រទានការទូន្មាន និងការសន្យាបន្ថែមដល់ ឡៃម៉ាន ស៊ើម៉ាន
សូមសួរដល់សិស្សថាតើពួកគេបានឮពីសេចក្តីប្រកាសឲ្យមានជំនុំមុតមាំមួយឬទេ ។ បើមាននរណាម្នាក់បានឮ សូមសូមឲ្យពួកគេពន្យល់ពីអ្វីដែលពួកគេបានយល់អំពីសេចក្តីប្រកាសនោះ ។ បើពួកគេត្រូវការជំនួយ សូមពន្យល់ថាសេចក្តីប្រកាសឲ្យមានជំនុំមុតមាំមួយ គឺការប្រមូលផ្ដុំពិសេសសម្រាប់ « ការបង្រៀនពិសេសដល់អ្នកដឹកនាំបព្វជិតភាព និងការគាំទ្រសម្រាប់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ និងការគាំទ្រប្រធានសាសនាចក្រថ្មី » ( David B. Haight, « Solemn Assemblies » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ទំព័រ ១៤ ) ។ នៅខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានសន្យាចំពោះពួកបរិសុទ្ធថា បើពួកគេសាងសង់ព្រះវិហារបរិសុទ្ធ និងមានក្រុមជំនុំដ៏មុតមាំមួយ នោះព្រះអម្ចាស់នឹងប្រទានពរជ័យដ៏អស្ចារ្យមកលើពួកបរិសុទ្ធ ( សូមមើល គ. និង ស. ៨៨:៧០–៧៥, ១១៧–១១៩ ) ។ នៅខែ ធ្នូ ឆ្នាំ ១៨៣៥ នៅពេលដែលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨ ត្រូវបានប្រទានដល់ ឡៃម៉ាន ស៊ើម៉ាន នោះព្រះវិហារបរិសុទ្ធ ខឺតឡង់ នៅសល់តែបីខែទៀតប៉ុណ្ណោះដើម្បីធ្វើការឧទ្ទិស ។ នៅចម្លោះខែ មករា និងខែ ឧសភា ឆ្នាំ ១៨៣៦ មានការប្រជុំមួយចំនួនត្រូវបានធ្វើឡើងនៅទីក្រុង ខឺតឡង់ ការប្រជុំមួយចំនួនត្រូវបានចាត់ថាជាជំនុំមុតមាំ ។ អំឡុងសប្ដាហ៍នៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ ១៨៣៦ ជំនុំមុតមាំ ត្រូវបានធ្វើឡើងជាផ្នែកនៃការឧទ្ទិសឆ្លងនៃព្រះវិហារបរិសុទ្ធ ខឺតឡង់ រួមទាំងជំនុំមុតមាំមួយដើម្បីបង្រៀនដល់អ្នកដឹកនាំបព្វជិតភាព ដែលបានធ្វើឡើងនៅថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ១៨៣៦ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៤-៦ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានសន្យានឹង ឡៃម៉ាន ថាលោកនឹងបានទទួលនៅក្នុងជំនុំមុតមាំ ។
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ ឡៃម៉ាន ស៊ើម៉ាន ថាគាត់នឹងទទួលបានអ្វី ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨: ៧-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលការបង្រៀន ដែលព្រះអម្ចាស់បានប្រទានដល់បងប្រុស ស៊ើម៉ាន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចត្រូវពន្យល់ថា សេចក្តីដាស់តឿន គឺជាពាក្យនៃការទូន្មាន ឬការលើកទឹកចិត្ត ។
-
តើព្រះអម្ចាស់មានព្រះទ័យចង់ឲ្យ ឡៃម៉ាន ស៊ើម៉ាន ពង្រឹងដល់បងប្អូនប្រុសរបស់គាត់ដោយរបៀបណា ?
សូមសូមឲ្យសិស្សរកមើលសេចក្ដីពិតនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៧-៨ ។ ពួកគេអាចរកឃើញសេចក្ដីពិតខុសៗគ្នា រួមទាំងសេចក្ដីពិតដូចខាងក្រោម ៖ យើងពង្រឹងអ្នកដទៃតាមរយៈការសន្ទនា និងទង្វើរបរស់យើង។ អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើអ្នកអាចពង្រឹងមនុស្សទាំងឡាយដែលនៅជំវិញខ្លួនអ្នកតាមរយៈការសន្ទនាដោយរបៀបណា ? តើអ្នកអាចពង្រឹងមនុស្សទាំងឡាយដែលនៅជុំវិញខ្លួនអ្នកតាមរយៈទង្វើរបស់អ្នកដោយរបៀបណា ?
សូមឲ្យសិស្សរៀបរាប់បទពិសោធន៍ ពេលដែលនរណាម្នាក់បានពង្រឹងពួកគេតាមរបៀបដែលព្រះអម្ចាស់បានទូន្មានដល់ ឡៃម៉ាន ស៊ើម៉ាន នៅក្នុង ខ ៧ ។
សូមអញ្ជើញសិស្សឲ្យគិតពីនរណាម្នាក់ដែលពួកគេអាចពង្រឹងនៅថ្ងៃនេះ និងសកម្មភាពជាក់លាក់ណាមួយដែលពួកគេនឹងធ្វើ ដើម្បីពង្រឹងអ្នកនោះ ។
សូមប្រាប់សិស្សថា ឡៃម៉ាន ស៊ើម៉ាន បន្តមានសេចក្ដីជំនឿរហូតដល់គាត់ស្លាប់ ។ ព្យាការី យ៉ូសែប ស៊្មីធ ដែលនៅក្នុងគុកលីប៊ើទី បានហៅ ហើយតែងតាំង ឡៃម៉ាន ធ្វើជាសមាជិកម្នាក់ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ១៨៣៩ ប៉ុន្តែ ឡៃម៉ាន បានស្លាប់មុនពេលទទួលសំបុត្រពីការហៅថ្មីរបស់គាត់ពីព្យាការី ។
សូមបញ្ចប់ដោយការចែកចាយបទពិសោធន៍ ពេលនរណាម្នាក់បានពង្រឹងអ្នក ឬពេលអ្នកបានពង្រឹងនរណាម្នាក់ ។