មេរៀនទី ១៥៨
ការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ
បុព្វកថា
តាំងពីការចាប់ផ្ដើមនៃការស្ដារឡើងវិញ កិច្ចការនៃព្រះអម្ចាស់បានពង្រីកទៅទូទាំងពិភពលោក ។ យើងរស់នៅក្នុងជំនាន់មួយ ដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។ យុវវ័យនៃសាសនាចក្រមានធនធាន និងឱកាសជាច្រើនដើម្បីរួមចំណែកចំពោះការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់ កំពុងពន្លឿនកិច្ចការរបស់ទ្រង់
សូមអញ្ជើញសិស្សឲ្យដើរពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀតនៃបន្ទប់ថ្នាក់រៀនដោយល្បឿនធម្មតា ។ បន្ទាប់មកសុំសិស្សឲ្យដើរឆ្លងកាត់បន្ទប់ម្ដងទៀត ហើយដើរក្នុងដំណើរលឿន ឬបង្កើនល្បឿន ។ ខណៈដែលសិស្សកំពុងដើរឆ្លងកាត់បន្ទប់ជាលើកទីពីរ សូមសួរដល់សិស្សក្នុងថ្នាក់នូវសំណួរដូចខាងក្រោម ៖
-
តើការពន្លឿនអ្វីមួយមានន័យយ៉ាងណា ? ( បង្កើនល្បឿនវា ) ។ តើមានមូលហេតុបែបណាខ្លះដែលមនុស្សអាចនឹងពន្លឿន ឬបង្កើនល្បឿនការងារនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ស្វែងរកអ្វី ដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងពន្លឿន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថាការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ មានន័យយ៉ាងណាចំពោះទ្រង់ ?
យោងទៅលើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣អែលឌើរ រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ពេលវេលានៃការពន្លឿននោះ គឺជាពេលឥឡូវនេះហើយ » («Thus Shall My Church Be Called» Ensign ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ១៧ ) ។ សូមសរសេរនូវគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖យើងរស់នៅក្នុងគ្រាមួយដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។
-
តើអ្នកបានធ្វើជាសាក្សីថា ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ តាមរបៀបណាខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ស្វែងរកនូវអ្វីដែលខគម្ពីរនេះ ផ្ដល់យោបល់អំពីមូលហេតុដែលព្រះអម្ចាស់នឹងពន្លឿនកិច្ចការរបស់ទ្រង់ ។
-
តើខគម្ពីរនេះផ្ដល់យោបល់ដូចម្តេចខ្លះ អំពីមូលហេតុដែលព្រះអម្ចាស់នឹងពន្លឿនកិច្ចការរបស់ទ្រង់ ? ( ដើម្បីជួយមនុស្សត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ) ។
សូមដាក់បង្ហាញរូបភាព ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល (សៀវភៅសិល្បៈដំណឹងល្អ [ឆ្នាំ ២០០៩ ] ទំព័រ ១៣៣, សូមមើលផងដែរ LDS.org) ។ សូមពន្យល់ថា អំឡុងពេលការបម្រើរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ក្នុងនាមជាប្រធានសាសនាចក្រ ព្រះអម្ចាស់បានពន្លឿនកិច្ចការរបស់ទ្រង់ ។ ឧទាហរណ៍ កិច្ចការផ្សព្វផ្សាយសាសនាបានពង្រីក ហើយសាសនាចក្របានបោះពុម្ពកំណែថ្មីនៃព្រះគម្ពីរ ។ នៅពេលលោកលើកទឹកចិត្តដល់សមាជិកសាសនាចក្រឲ្យបោះជំហានឆ្ពោះទៅមុខ នោះប្រធាន ឃឹមបឹលបានមានប្រសាសន៍ថា សាសនាចក្រ « បានបញ្ឈប់ជំហាននៅត្រង់កន្លែងខ្លះ យូរល្មមគ្រប់គ្រាន់ហើយ » ( «Let Us Move Forward and Upward» Ensign ខែ ឧសភា ឆ្នាំ ១៩៧៩ ទំព័រ ៨២ ) ។ លោកក៏បានបង្រៀនផងដែរថា « យើងត្រូវតែពង្រីកការបោះជំហានរបស់យើង ហើយត្រូវតែធ្វើវាឥឡូវនេះ » (Always a Convert Church: Some Lessons to Learn and Apply This Year » Ensign ខែកញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៣ ) ។
-
តើអ្នកគិតថាប្រធាន ឃឹមបឹល ចង់មានន័យយ៉ាងណា នៅពេលលោកមានប្រសាសន៍ថា យើងត្រូវតែ « ពង្រីកការបោះជំហានរបស់យើង » ?
ដើម្បីជួយសិស្សយល់អំពីរបៀបមួយចំនួន ដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់បច្ចុប្បន្ននេះ និងរបៀបមួយចំនួនដែលពួកគេអាចចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ សូមធ្វើសកម្មភាពដូចខាងក្រោម ៖
សូមបំបែកសិស្សជាបីក្រុម ហើយផ្ដល់ដល់សិស្សក្នុងក្រុមនិមួយៗនូវ ច្បាប់ចម្លងនៃកិច្ចការបង្រៀនមួយដូចខាងក្រោម។ សូមផ្ដល់ដល់សិស្សនូវរយៈពេលពីរបីនាទីដើម្បីសិក្សា និងត្រៀមខ្លួនដើម្បីបង្រៀនតាមកិច្ចការរបស់ពួកគេដល់មិត្តរួមថ្នាក់ ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយនោះ សូមរៀបចំសិស្សជាក្រុមៗដែលមានបីនាក់ ដោយមានសិស្សម្នាក់ពីក្រុមដើមនិមួយៗ ។ សូមអញ្ជើញសិស្សឲ្យផ្លាស់វេនគ្នាង្រៀនក្រុមរបស់ពួកគេ អំពីរបៀបដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ និងរបៀបដែលពួកគេអាចចូលរួមក្នុងកិច្ចការនោះ ។
ទំនួលខុសត្រូវរបស់យើងនៅក្នុងការជម្រុញកិច្ចការឲ្យឆ្ពោះទៅមុខ
បន្ទាប់ពីសិស្សបានបញ្ចប់ការបង្រៀនរបស់ពួកគេនៅក្នុងក្រុមតូចៗហើយ អញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិត និងអារម្មណ៍របស់ពួកគេ អំពីការពន្លឿនកិច្ចការនៃព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ. ហេត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ ហើយស្វែងរកនូវអ្វីដែលអាចកើតមានឡើង នៅពេលយើងមានចំណែកនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។
រូបភាពអែលឌើរ ដាវីឌ ប៊ី ហេត« បងប្អូនប្រុសស្រី ព្រះអម្ចាស់កំពុងបើកផ្លូវ ហើយធ្វើឲ្យមានលទ្ធភាពដើម្បីពង្រីកកិច្ចការរបស់ទ្រង់នៅទូទាំងពិភពលោក ហើយនោះជាពរជ័យមួយសម្រាប់យើងទាំងអស់គ្នា-- ដែលបុគ្គលម្នាក់ៗត្រូវចូលរួមចំណែក--តាមរបៀបផ្ទាល់ខ្លួន ។…
« តើមាននរណាក្រៅពីពួកព្យាការីនៃព្រះ អាចមើលឃើញជាមុនអំពីអព្ភូតហេតុនៃការរីកចម្រើនយ៉ាងលឿននៃកិច្ចការរបស់ព្រះអម្ចាស់ ? ពិតណាស់ ដូចដែលព្រះអម្ចាស់បានប្រាប់ជាមុននៅក្នុងកណ្ឌ ៨៨ អំពី គោលលទ្ធិ និង សេចក្ដីសញ្ញា នោះទ្រង់កំពុងពន្លឿនកិច្ចការរបស់ទ្រង់តាមពេលវា ( សូមមើលគ. និង ស. ៨៨:៧៣Missionary Work—Our Responsibility,»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៣, ទំព័រ ៦១, ៦២ ) ។
-
ស្របតាមអែលឌើរ ហេត តើមានអ្វីខ្លះអាចកើតឡើង នៅពេលយើងមានចំណែកនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ? ( នៅពេលសិស្សឆ្លើយ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖យើងអាចត្រូវបានប្រទានពរដោយការចូលរួមចំណែកនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ) ។
-
តើពរជ័យអ្វីខ្លះដែលអ្នកបានទទួលពិសោធន៍ នៅពេលអ្នកបានចូលរួមក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីឱកាសទាំងឡាយ ដែលពួកគេត្រូវរួមចំណែកដើម្បីពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សឆ្លើយនឹងសំណួរខាងក្រោម នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។
-
តើមានវិធីមួយចំនួនណាខ្លះ ដែលអ្នកអាចរួមចំណែកដើម្បីពន្លឿនដល់កិច្ចការរបស់ព្រះអម្ចាស់ ?
បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យដាក់គោលដៅមួយដើម្បីធ្វើតាមអ្វីដែលពួកគេបានសរសេរ ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ និងទំនួលខុសត្រូវ និងឱកាសរបស់យើងដើម្បីចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
« យើងត្រូវតែពង្រីកជំហានរបស់យើង »
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ៖
រូបភាពប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល« តើយើងមានអ្វីមួយដែលយើងចាំបាច់ត្រូវចែកចាយដែរឬទេ ? » មាន ! យើងមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អនៃសេចក្ដីសុខសាន្ដ ដំណឹងល្អនៃសេចក្ដីអំណរ ។ យើងមានសេចក្ដីពិតដែលអាចធ្វើឲ្យនរណាម្នាក់បានល្អប្រសើរ និងកាន់តែពេញលេញ អាចធ្វើឲ្យអាពាហ៍ពិពាហ៍កាន់តែមានសុភមង្គល និងកាន់តែផ្អែមល្ហែម អាចធ្វើឲ្យគេហដ្ឋានកាន់តែដូចជាស្ថានសួគ៌ ។ យើងមានអំណាចបព្វជិតភាពនៃព្រះ ដើម្បីប្រទានពរដល់គេហដ្ឋាន និងជីវិតរបស់យើង និងជីវិតរបស់អ្នកដទៃ ។ មែនហើយ វាគឺចំពោះខ្លួនយើង គេហដ្ឋានរបស់យើង កូរ៉ុមរបស់យើង ថ្នាក់រៀនរបស់យើង កិច្ចការសាសនាចក្ររបស់យើង ដែលយើងត្រូវតែអនុវត្តឲ្យកាន់តែក្លៀវក្លានូវរឿងទាំងឡាយដែលយើងបានទទួល ។ ហើយឥឡូវយើងត្រូវបានសុំឲ្យ ‹ផ្ដល់នូវអ្វីដែលយើងមាន› ចំពោះអ្នកជិតខាងដែលពុំមែនជាសមាជិករបស់យើង និងសហការីរបស់យើងផងដែរ ។ ព្រះអម្ចាស់បានបញ្ជាយើងឲ្យធ្វើដូច្នោះ ។ យើងត្រូវតែពង្រីកជំហានរបស់យើង ហើយត្រូវតែធ្វើវាឥឡូវនេះ » (Always a Convert Church: Some Lessons to Learn and Apply This Year»Ensignខែកញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៣ ) ។
កូរ៉ុមនៃពួកចិតសិបនាក់
ការពង្រីកនៃករ៉ុមនៃពួកចិតសិបនាក់ គឺជាភស្ដុតាងដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។
នៅឆ្នាំ ១៩៧៦ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានរៀបចំកូរ៉ុមទីមួយនៃពួកចិតសិបនាក់ និងកូរ៉ុមបន្ថែមទៀតនៃពួកចិតសិបនាក់ ត្រូវបានបន្ថែម នៅពេលសាសនាចក្របានរីកចម្រើន ។ ចំនួននៃកូរ៉ុមអាចបន្ដពង្រីកតាមដែលចាំបាច់ ។
« [ នៅឆ្នាំ ២០១៤ ] មាន … កូរ៉ុម នៃពួកចិតសិបនាក់ចំនួនប្រាំបី ។ កូរ៉ុមនីមួយៗ អាចមានចំនួនសមាជិកដល់ទៅ ៧០ នាក់ ។ សមាជិកនៃកូរ៉ុមនៃពួកចិតសិបនាក់ ជាញឹកញាប់ត្រូវបានហៅជាសាមញ្ញថា ‹ ពួកចិតសិបនាក់ › ។ ពួកចិតសិបនាក់ ត្រូវបានហៅឲ្យប្រកាសដំណឹងល្អ និងស្ថាបនាសាសនាចក្រ ។ ពួកគេធ្វើការនៅក្រោមការដឹកនាំនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងគណៈប្រធាននៃពួកចិតសិបនាក់ ។…
« … សមាជិកនៃកូរ៉ូមទីមួយ និងទីពីរនៃពួកចិតសិបនាក់ ត្រូវបានចាត់ទុកជាពួកអ្នកមានសិទ្ធិអំណាចទូទៅ មានន័យថា ពួកគេមានសិទ្ធិអំណាចដើម្បីបម្រើនៅគ្រប់ទីកន្លែងក្នុងពិភពលោក ។ សមាជិកនៃកូរ៉ុមផ្សេងទៀត ត្រូវបានហៅថាពួកចិតសិបនាក់ប្រចាំតំបន់ ហើយសិទ្ធិអំណាចរបស់ពួកគេ ត្រូវបានកំណត់តាមតំបន់ដែលពួកគេបម្រើ » («Quorums of the Seventy,» LDS.org) ។