មេរៀនទី ១៣៤
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧; ១២៨:១–១១
បុព្វកថា
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ មានលិខិតមួយមកពីព្យាការីយ៉ូសែប ស្ម៊ីធ ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៤២ ដែលបានណែនាំពួកបរិសុទ្ធឲ្យរក្សាកំណត់ត្រានៃបុណ្យជ្រមុជទឹកដែលពួកគេបានធ្វើសម្រាប់មរណជន ។ ប្រហែលជាមួយសប្ដាហ៍ក្រោយមក យ៉ូសែបបានសរសេរសំបុត្រមួយទៀតអំពីប្រធានបទនៃពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ ។គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨អត្ថន័យក្នុងលិខិតនេះបង្រៀនពីមូលហេតុដែលយើងរក្សាកំណត់ត្រានៃពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:១-៤
យ៉ូសែប ស្ម៊ីធ នៅតែអររីករាយទោះមានការបៀតបៀន និង សេចក្តីទុក្ខលំបាក
សូមចាប់ផ្តើមថ្នាក់ ដោយបង្ហាញ នូវក្រឡធំថ្លាមួយដែលមានបិទពាក្យថា ជីវិតមែងស្លាប់ និង ទឹកមួយថូរបិទពាក្យ សេចក្តីទុក្ខលំបាក ។ សូមសួរសិស្សពីអ្វីដែលជាសេចក្តីទុក្ខលំបាករបស់ពួកគេដែលបានធ្លាប់ជួប ឬ បានឃើញមនុស្សដទៃបានជួប ។ សម្រាប់សេចក្តីទុក្ខលំបាកនិមួយៗដែលពួកគេលើកឡើង សូមចាក់ទឹកខ្លះចេញពីថូរទៅក្នុងក្រឡថ្លានោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសេចក្តីទុក្ខលំបាកអ្វីខ្លះដែលយ៉ូសែប ស្ម៊ីធបានជួបប្រទះនៅក្នុងទីក្រុងណៅវូ ឆ្នាំ ១៨៤២ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថានៅក្នុងខែ ឧសភា ឆ្នាំ ១៨៤២ លីលបឹន ដ័បុលយូ បកស៏ ដែលជាអតីតអភិបាលនៃរដ្ឋ មិសសួរីដែលបានចេញបញ្ជាឲ្យសម្លាប់ផ្តាច់ពូជប្រឆាំងនឹងពួកបរិសុទ្ធ ត្រូវបានរងរបួសដោយឃាតករមិនស្គាល់មុខម្នាក់ ។ អាជ្ញាធររដ្ឋ មិសសួរី បានចោទប្រកាន់យ៉ូសែប ស្ម៊ីធពីការរៀបចំមនុស្សម្នាក់នោះឲ្យមកធ្វើឃាត លោក បកស៏ ហើយបានព្យាយាមនាំយកព្យាការីត្រឡប់ទៅរដ្ឋ មិសសួរីវិញដើម្បីកាត់ទោស ។ យ៉ូសែប ស្ម៊ីធ បានចាកចេញពីរដ្ឋ មិសសួរីប៉ុន្មានឆ្នាំមុន ហើយបានរស់នៅក្នុតតំបន់នៃទីក្រុង ណៅវូ រដ្ឋ អិលលីណោយនៅពេលនោះ ។ ដោយដឹងថា បើសិនលោកត្រឡប់ទៅរដ្ឋ មិសសួរីវិញលោកនឹងត្រូវគេសម្លាប់ នោះព្យាការីបានលាក់ខ្លួនពីអជ្ញាធររដ្ឋ មិសសួរីមួយរយៈដើម្បីចៀសវាងពីការចាប់ខ្លួនដោយខុសច្បាប់នោះ ។ នៅក្នុងខែ មករា ឆ្នាំ ១៨៤៣ ដីកាចាប់ខ្លួនយ៉ូសែប ស្ម៊ីធ និង បត្យាប័ននាំខ្លួនលោកមករដ្ឋ មិសសួរីគឺខុសច្បាប់ ។
សូមពន្យល់ថា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧ គឺជាលិខិតមួយដែលយ៉ូសែប ស្ម៊ីធបានសរសេរទៅសមាជិកនៃសាសនាចក្រ ខណៈដែលលោកកំពុងប្តូរទីលំនៅដើម្បីគេចពីការចាប់ខ្លួនខុសច្បាប់ពីសំណាក់អជ្ញាធរ រដ្ឋ មិសសួរី ។ លិខិតនេះត្រូវបានអានឲ្យពួកបរិសុទ្ធនៅទីក្រុងណៅវូប៉ុន្មានថ្ងៃក្រោយមក ។
សូមបង្ហាញបាល់ពីរដល់សិស្ស ដែលបាល់នោះមានទំហំប្រហាក់ប្រហែលគ្នា បាល់មួយអណ្តែតទឹក ហើយមួយទៀតលិច ។ ( ឧទាហរណ៍ អ្នកអាចប្រើបាល់វាយកូនហ្គោលផ្លាស្ទីក និង បាល់វាយកូនហ្គោលធម្មតា ) ។ សូមដាក់បាល់ទាំងពីរនោះនៅក្នុងក្រឡទឹកនោះ ហើយសួរសំណួរដូចខាងក្រោម ៖
-
តើបាល់ទាំងពីរនេះ អាចតំណាងឲ្យវិធីផ្សេងគ្នាដែលមនុស្សឆ្លើយតបនឹងសេចក្តីទុក្ខលំបាកយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពីរបៀប ដែលយ៉ូសែប ស្ម៊ីធបានឆ្លើយតបចំពោះ សេចក្តីទុក្ខលំបាកនោះ ។
-
តើបាល់មួយណាដែលតំណាងឲ្យការឆ្លើយតបចំពោះសេចក្តីទុក្ខលំបាករបស់យ៉ូសែប ស្ម៊ីធ ? ហេតុអ្វី ?
-
តើយ៉ូសែប ស្ម៊ីធ បានដឹងថាលោកនឹងឈ្នះលើសេចក្តីទុក្ខលំបាក និង គ្រោះថ្នាក់របស់លោកដោយរបៀបណា ?
-
យោងតាមអ្វីដែលយ៉ូសែប ស្ម៊ីធ បានសរសេរទៅកាន់ពួកបរិសុទ្ធ តើអ្វីដែលអាចជួយយើងឲ្យស៊ូទ្រាំនឹងសេចក្តីទុក្ខលំបាកបាន ? ( នៅពេលសិស្សឆ្លើយតប សូមសង្ខេបប្រយោគរបស់ពួកគេ ដោយសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ការទុកចិត្តលើព្រះវរបិតាសួគ៌អាចជួយយើងឲ្យស៊ូទ្រាំនឹងសេចក្តីទុក្ខលំបាក) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីមនុស្សម្នាក់ដែលពួកគេស្គាល់ ( ឬ ធ្លាប់រៀនពីម្នាក់នោះ ) ដែលអាចស៊ូទ្រាំសេចក្តីទុក្ខលំបាក ដោយសារគាត់បានទុកចិត្តលើព្រះវរបិតាសួគ៌ ។ សូមឲ្យសិស្សពីរបីនាក់ពន្យល់ពីមនុស្សដែលពួកគេបានគិតដល់នោះ និង របៀបដែលការទុកចិត្តលើព្រះវរបិតាសួគ៌ បានជួយបុគ្គលនេះឲ្យស៊ូទ្រាំទុក្ខវេទនា ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៣-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្យាការីបានប្រាប់ពួកបរិសុទ្ធ ។ សូមអញ្ជើញសិស្សស្វែងរក ហើយចែកចាយឃ្លាដែលមានអត្ថន័យចំពោះពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៥-១២
ព្យាការីយ៉ូសែប ស្ម៊ីធ ទូន្មានពួកបរិសុទ្ធឲ្យរក្សាកំណត់ត្រានៃបុណ្យជ្រមុជទឹកដែលពួកគេបានធ្វើសម្រាប់មរណជន
សូមរំឭកសិស្សថា ប្រហែលជាមួយឆ្នាំកន្លះពីមុនយ៉ូសែប ស្ម៊ីធ បានសរសេរលិខិតនេះ ព្រះអម្ចាស់បានប្រាប់ពួកបរិសុទ្ធថាពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់គួរតែត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល គ. និង ស. ១២៤:៣០) ។ ទោះជាយ៉ាងណា ព្រះអម្ចាស់បានអនុញ្ញាតឲ្យពួកបរិសុទ្ធធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជននៅក្នុងទន្លេ និង ស្ទឹងដែលនៅក្បែរនោះសម្រាប់មួយរយៈពេលខ្លី ។ ព្រះអម្ចាស់បានប្រាប់ពួកគេថានៅពេលព្រះវិហារបរិសុទ្ធសង់រួចស្រេចបាច់ ពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់អាចទទួលយកបានបើសិនបានធ្វើឡើងនៅតែក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ។ ពួកបរិសុទ្ធបានចាប់ផ្តើមធ្វើបុណ្យជ្រមុជទឹកសម្រាប់មរណជននៅក្នុងព្រះវិហារបរិសុទ្ធទីក្រុង ណៅវូ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ១៨៤១ ។
សូមឲ្យសិស្សគិតអំពីពេលចុងក្រោយគេដែលពួកគេបានចូលរួមនៅក្នុងពិធីបុណ្យជម្រុជទឹកសម្រាប់មរណជន ។ សូមអញ្ជើញពួកគេឲ្យពិពណ៌នាពីបទពិសោធន៍ រួមទាំងអស់អ្នកដែលអង្គុយនៅក្បែរអាងជ្រមុជទឹកអំឡុងពេលបុណ្យជ្រមុជទឹក ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៥-៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថានរណាដែលគួរតែមានវត្តមាននៅពេលគេធ្វើបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាម ខ ៧, ហេតុអ្វីបានវាសំខាន់ថាកំណត់ត្រាគឺជាសាក្សីនៃពិធីបុណ្យជ្រមុជទឹក ?
សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនៅលើក្តារខៀន ៖ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដែលយើងធ្វើនៅលើផែនដី នេះគឺ…
សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍យោងតាម ខ ៥–៩ ។ ( សិស្សគួរតែបំពេញសេចក្តីថ្លែងការណ៍នេះ ដែលឲ្យស្រដៀងទៅនឹងសេចក្តីពិតដូចខាងក្រោម ៖ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដែលយើងធ្វើនៅលើផែនដីនេះកំពុងតែចងវានៅក្នុងឋានសួគ៌ដែរ) ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាដែលថាពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធនឹងត្រូវចងភ្ជាប់នៅក្នុងឋានសួគ៌ ?
-
តើការដឹងពីសេចក្តីពិតនេះអាច ជួយអ្នកបំពេញទំនួលខុសត្រូវដើម្បីធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធសម្រាប់ « មរណជនរបស់អ្នក » យ៉ាងដូចម្តេច ?
សូមសង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:១០–១២ ដោយពន្យល់ថា យ៉ូសែប ស៊្មីធ ចង់បង្រៀនពួកបរិសុទ្ធបន្ថែមទៀតអំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ប៉ុន្តែដោយសារលោកកំពុងលាក់ខ្លួននោះលោកពុំអាចបង្រៀនពួកគេបានឡើយ ។ លោកបានសន្យាថាសរសេរលិខិតបន្ថែមឲ្យពួកបរិសុទ្ធអំពីបុណ្យជ្រមុជទឹកសម្រាប់មរណជន និង ប្រធានបទសំខាន់ដទៃទៀត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១-១១
យ៉ូសែប ស៊្មីធ ពន្យល់ពីមូលហេតុដែលយើងរក្សាកំណត់ត្រាសម្រាប់ពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ
ប្រហែលជាមួយសប្តាហ៍បន្ទាប់ពីលោកបានសរសេរលិខិតនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧, យ៉ូសែប បានសរសេរលិខិតមួយទៀតឲ្យពួកបរិសុទ្ធទាក់ទងនឹងពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ លិខិតនេះមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១-៥ ដោយពន្យល់ថា យ៉ូសែប បានបង្រៀនថាកំណត់ត្រាក្នុងមូលដ្ឋានគួរតែត្រូវបានធ្វើឡើងដើម្បីជាសាក្សី និង កត់ត្រាអំពីពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ។ លោកក៏បានបង្រៀនថាអ្នកកត់ត្រាទូទៅ គួរតែត្រូវបានតែងតាំងដើម្បីចងក្រងកំណត់ត្រាក្នុងមូលដ្ឋានឲ្យទៅជាកំណត់ត្រាសាសនាចក្រទូទៅ ។
សូមបង្ហាញលិខិតឆ្លងដែនមួយ ( ឬ រូបភាពនៃលិខិតឆ្លងដែន ) ។ សូមសួរថាតើឯកសិទ្ធបែបណាដែលអ្នកកាន់លិខិតឆ្លងដែនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ។
-
ហេតុអ្វីបានជាអ្នកពុំអាចប្រើលិខិតឆ្លងដែនអ្នកដទៃចូលទៅក្នុងប្រទេសមួយទៀតបាន ?
-
តើនឹងមានអ្វីកើតឡើងបើសិនអ្នកព្យាយាមចូលទៅក្នុងប្រទេសមួយទៀត ប៉ុន្តែព័ត៌មាននៅក្នុងលិខិតឆ្លងដែនរបស់អ្នកពុំបានបំពេញចប់សព្វគ្រប់នោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:៦-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលថាតើកំណត់ត្រាអ្វីដែលនឹងត្រូវបានប្រើប្រាស់ដើម្បីសម្រេច ថាបើសិនយើងអាចត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងវត្តមានរបស់ព្រះ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ សូមចង្អុលបង្ហាញថា យ៉ូហាន និងយ៉ូសែប ស៊្មីធ បាននិយាយពីកំណត់ត្រាជាច្រើន ៖ « បញ្ជីបានបើកឡើង » ហើយ « បញ្ជីមួយទៀត…គឺជាបញ្ជីជីវិត » ។
-
យោងតាម ខ ៧, តើបញ្ជីដំបូងដែលបាននិយាយដោយយ៉ូហាននោះគឺជាបញ្ជីអ្វី ? ( បញ្ជីទាំងឡាយដែលបានរក្សាទុកនៅលើផែនដី ) ។
-
តើបញ្ជីជីវិតគឺជាអ្វី ? ( បញ្ជាដែលបានរក្សាទុកនៅលើឋានសួគ៌ ) ។
-
តើមានអ្វីខ្លះដែលបានកត់ត្រានៅក្នុងបញ្ជីទាំងនេះ ? ( កិច្ចការរបស់យើង ) ។
-
តើកិច្ចការអ្វី ខ្លះដែលត្រូវតែកត់ត្រានៅក្នុងបញ្ជីនេះ ដើម្បីត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងវត្តមានរបស់ព្រះបាន ?
បន្ទាប់ពីសិស្សចែកចាយគំនិតរបស់ពួកគេទាក់ទងនឹងសំណួរនោះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញា ក្លាយជាប័ណ្ណសម្គាល់ខ្លួនយើងសម្រាប់ការចូលទៅក្នុងវត្តមាន [ វត្តមានរបស់ព្រះ ] (« Covenants »Ensign, ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ២៤ ) ។
-
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធាន ផាកកឺ តើអ្វីនឹងកើតឡើងនៅថ្ងៃនៃសេចក្តីជំនុំជម្រះ បើសិនបញ្ជីរបស់មនុស្សម្នាក់បង្ហាញថាគាត់ពុំធ្លាប់ទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកនោះ ?
សូមសរសេរឃ្លាខាងក្រោមលើក្តារខៀន ៖ មិនថាអ្វីដែលអ្នកចងភ្ជាប់នៅលើផែនដីនេះ នោះនឹងត្រូវបានចងភ្ជាប់លើនៅឋានសួគ៌ដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលព្យាការីយ៉ូសែប ស្ម៊ីធ បានពន្យល់ពីសេចក្តីថ្លែងការណ៍នេះទៅកាន់ពួកបរិសុទ្ធ ។ នៅពេលសិស្សរាយការណ៍ពីអារម្មណ៍របស់ពួកគេ សូមជំនួសពាក្យ ចង ជាមួយពាក្យ បញ្ជី ដោយពាក្យ បានចង ដោយពាក្យ បានកត់ត្រា នៅលើក្តារខៀន ។
-
តើយើងរៀនអ្វីខ្លះពី ខ ៨ អំពីការកត់ត្រាពិធីបរិសុទ្ធដែលយើងទទួលនោះ ? ( អ្នកអាចពន្យល់ថាឃ្លា « ដោយខ្លួនពួកគេផ្ទាល់ » សំដៅលើមនុស្សដែលបានជ្រមុជទឹកសម្រាប់ខ្លួនពួកគេ ហើយឃ្លា « ភ្នាក់ងាររបស់គេផ្ទាល់ » សំដៅលើអស់អ្នកដែលបានជ្រមុជទឹកក្នុងនាមជាអ្នកជំនួស ) ។
សូមសរសេរដូចខាងក្រោមនៅលើក្ដារខៀន៖ នៅពេលពិធីបរិសុទ្ធមួយត្រូវបានធ្វើឡើងដោយ ហើយបានរក្សាយ៉ាងត្រឹមត្រូវ ពិធីបរិសុទ្ធនេះត្រូវបានចងនៅលើផែនដី និង នៅលើឋានសួគ៌ ។
-
យោងតាម ខ ៨, តើអ្វីដែលចាំបាច់ត្រូវតែកើតមានដើម្បីឲ្យពិធីបរិសុទ្ធត្រូវបានចងនៅលើផែនដី និង នៅឋានសួគ៌ ? ( នៅពេលសិស្សឆ្លើយ សូមអញ្ជើញសិស្សឲ្យបំពេញសេចក្តីពិតនៅលើក្តារខៀនដូចខាងក្រោមនេះ ៖ នៅពេលពិធីបរិសុទ្ធមួយត្រូវបានធ្វើឡើងដោយអ្នកមានសិទ្ធិអំណាចបព្វជិតភាព ហើយកំណត់ត្រាត្រូវបានរក្សាត្រឹមត្រូវ នោះពិធីបរិសុទ្ធនោះកំពុងបានចងនៅលើផែនដី និងនៅក្នុងឋានសួគ៌) ។
-
តើសេចក្តីសង្ឃឹមអ្វីខ្លះដែលគោលការណ៍នេះផ្តល់ដល់អស់អ្នកដែលបានស្លាប់ទៅ ដោយពុំមានចំណេះដឹងអំពីដំណឹងល្អនោះ ?
-
តើការទទួលខុសត្រូវអ្វីខ្លះដែលយើងត្រូវមានដើម្បីបំពេញគោលការណ៍នេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែល យ៉ូសែប ស៊្មីធបានប្រសាសន៍អំពីគោលការណ៍នេះ ។
-
តើព្រះអម្ចាស់បានធ្វើអ្វីខ្លះនៅក្នុងគ្រប់សម័យកាន់កាប់ត្រួតត្រាទាំងអស់នៃបព្វជិតភាព ? ( ព្រះអម្ចាស់បានប្រទានសិទ្ធិអំណាចយ៉ាងហោចណាស់ដល់អ្នកបម្រើរបស់ទ្រង់ម្នាក់ដើម្បីកាន់ និង ប្រើប្រាស់កូនសោនៃការផ្សារភ្ជាប់នៃបព្វជិតភាព ) ។
-
យោងតាម ខ ៩, តើអ្វីកើតឡើងនៅពេលពិធីបរិសុទ្ធមួយត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាព និង បានរក្សាកំណត់ត្រាត្រឹមត្រូវនោះ ? ( វាក្លាយជាក្រឹត្យវិន័យមួយលើផែនដី និង នៅក្នុងឋានសួគ៌ ហើយមិនអាចក្លាយជាអសារឥតការឡើយ លុះត្រាតែបុគ្គលនោះដែលទទួលវានោះរស់នៅពុំសក្តិសម ) ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១០-១១ ដោយពន្យល់ថា គឺដូចជាព្រះអង្គសង្គ្រោះបានប្រទានកូនសោផ្សារភ្ជាប់នៃបព្វជិតភាពដល់ពេត្រុស នោះទ្រង់បានប្រទានកូនសោនោះដល់ជំនាន់យើងនេះម្តងទៀត ។
សូមបញ្ចប់មេរៀនដោយសរសេរ សំណួរខាងក្រោម នៅលើក្តារខៀន ហើយ សូមឲ្យសិស្សឆ្លើយសំណួរទាំងនោះ នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរជាមួយសិស្សនៅក្នុងថ្នាក់ ។ អ្នកក៏អាចចែកចាយទីបន្ទាល់របស់អ្នកអំពីការធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។