មេរៀនទី ២៦
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៣៦
បុព្វកថា
នៅក្នុងវិវរណៈមួយទៅកាន់ ព្យាការីយ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានបញ្ជាថា សាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ត្រូវរៀបចំឡើងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ ។ ទ្រង់ក៏បានបង្រៀនអំពីសារៈសំខាន់នៃព្រះគម្ពីរមរមន ហើយបានប្រទានការណែនាំជាច្រើនអំពីការគ្រប់គ្រងសាសនាចក្ររបស់ទ្រង់ រួមទាំង តំណែងបព្វជិតភាព ពិធីបរិសុទ្ធ និងទម្រង់ការនានានៃសាសនាចក្រដែលបានស្ដារឡើងវិញថ្មីនោះ ។ វិវរណៈនេះត្រូវបានហៅថា « មាត្រា និងសេចក្ដីសញ្ញា » កាលពីជំនាន់មុនក្នុងសាសនាចក្រ ឥឡូវមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០ ។ វិវរណៈនេះត្រូវបានកត់ត្រានៅក្នុងរយៈពេលពីរបីថ្ងៃក្រោយពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ ប៉ុន្តែព្រះអម្ចាស់ប្រហែលជាបានបើកសម្ដែងតែផ្នែកៗទេ ទៅកាន់ព្យាការី នៅដើមរដូវក្ដៅនៃឆ្នាំ ១៨២៩ ។ ដោយសារវាវែង នោះ គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវបានបែងចែកទៅជាបីមេរៀននៅក្នុងសៀវភៅសិក្សានេះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៤
ព្រះបញ្ជាថា សាសនាចក្រត្រូវតែបានស្ថាបនាឡើងវិញ
សូមអញ្ជើញសិស្សឲ្យគិតអំពីការប្រជុំលើកមុន ដែលពួកគេបានចូលរួម ដែលមានការចែកចាយទីបន្ទាល់ ។ សូមពួកគេឲ្យពិពណ៌នាអំពីរបៀបដែលការថ្លែងទីបន្ទាល់ គឺមានភាពខុសគ្នាពីការប្រាប់រឿង ឬការបង្ហាញនូវអំណរគុណ ។
សូមសូមឲ្យសិស្សម្នាក់អាននិយមន័យដូចខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ទីបន្ទាល់អំពីដំណឹងល្អគឺជាសាក្សីផ្ទាល់ខ្លួនមួយ ដែលថ្លែងដល់ព្រលឹងយើងដោយព្រះវិញ្ញាណបរិសុទ្ធថា ភាពពិតជាក់លាក់នៃសារៈសំខាន់ដ៏អស់កល្ប គឺជាការពិត ហើយដែលយើងដឹងថាវាជាការពិត » ( Testimony » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨, ២៦ ) ។
សូមសរសេរនៅលើក្ដារខៀនដូចខាងក្រោម ៖ យើងដឹងថា …
សូមអញ្ជើញសិស្សឲ្យបើកទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០ ។ សូមពន្យល់ថា ពួកអ្នកដឹកនាំសាសនាចក្រអានកណ្ឌនេះឮៗនៅក្នុងសន្និសីទសាសនាចក្រ ដែលបានធ្វើឡើងនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ១៨៣០ និងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២៨៣០ ដែលបានជួយរំឭកដល់សមាជិកនៃសាសនាចក្រថ្មីអំពីសារៈសំខាន់ជាច្រើននៃសេចក្ដីពិតដំណឹងល្អ ។ សូមលើកទឹកចិត្តដល់សិស្សឲ្យស្រាវជ្រាវរកគោលលទ្ធិ និងគោលការណ៍ទាំងឡាយក្នុងកណ្ឌនេះ ដែលអាចត្រូវបានចាប់ផ្ដើមដោយឃ្លា « យើងដឹងថា… »
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-២ ដោយស្ងាត់ស្ងៀម រកមើលគំនិតបំភ្លឺអំពីការស្ដារឡើងវិញនៃដំណឹងល្អ ។
-
តើខគម្ពីរទាំងនេះ បានថ្លែងទីបន្ទាល់អំពីសេចក្ដីពិតស្ដីអំពីការស្ដារឡើងវិញនៃដំណឹងល្អអ្វីខ្លះ ? ( គោលលទ្ធិមួយ ដែលសិស្សអាចប្រាប់គឺថា យ៉ូសែប ស៊្មីធ ត្រូវបានហៅពីព្រះ ហើយបានបញ្ជាឲ្យរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរគោលលទ្ធិនេះ ព្រមទាំងឲ្យសិស្សផ្សេងទៀតប្រាប់អំពីអ្វីនៅលើក្ដារខៀន ក្រោមឃ្លាថា « យើងដឹងថា … » សិស្សទាំងឡាយអាចនឹងបង្កើតបញ្ជីស្រដៀងគ្នាមួយ នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ) ។
ដើម្បីជួយសិស្សយល់អំពីសារៈសំខាន់នៃសេចក្ដីពិតទាំងនេះ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាអំពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីការហៅដ៏ទេវភាពរបស់យ៉ូសែប ស្ម៊ីធ និងសេចក្ដីពិតពេញលេញនៃសាសនាចក្រ ។ អ្នកអាចនឹងចង់ សុំឲ្យសិស្សចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់ អំពីរបៀបដែលពួកគេបានមកដឹងថារឿងទាំងនេះថាជាការពិត ។
-
តើអ្នកគិតថាពាក្យ « ការតាំងឡើង » នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១ មានន័យយ៉ាងណា ទាក់ទងទៅនឹងការរៀបចំសាសនាចក្រ ? ( អ្នកអាចនឹងចាំបាច់ត្រូវរំឭកដល់សិស្សអំពីការក្បត់សាសនា និងតម្រូវការសម្រាប់ការស្ដារឡើងវិញ ) ។
-
តើយើងអាចជួយសាសនាចក្ររបស់ព្រះអម្ចាស់ បន្ដ «ការតាំងឡើង » នៅជំនាន់របស់យើងយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥-១៦
ព្រះអម្ចាស់បានរៀបរាប់សង្ខេបអំពីព្រឹត្តការណ៍មួយចំនួននៃការស្ដារឡើងវិញ
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវរឿងទាំងឡាយដែលបានរៀបចំយ៉ូសែប ស្ម៊ីធ ឲ្យរៀបចំសាសនាចក្រម្ដងទៀតនៅលើផែនដី ។
-
តើយ៉ូសែប មានបទពិសោធន៍អ្វីខ្លះ ដែលអាចឲ្យលោករៀបចំសាសនាចក្រពិតម្ដងទៀតនៅលើផែនដី ? ( លោកត្រូវបានណែនាំដោយព្រះ និងពួកទេវតា ហើយត្រូវបានប្រទានអំណាចឲ្យបកប្រែព្រះគម្ពីរមរមន ) ។
សូមពន្យល់ថា នៅពេលសាសនាចក្រត្រូវបានរៀបចំឡើងនៅខែមេសា ឆ្នាំ ១៨៣០ នោះព្រះគម្ពីរមរមនទើបតែបានបោះពុម្ពរួច ។ សូមសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៩-១២ ដោយស្ងាត់ស្ងៀម រកមើលសេចក្ដីពិត ដែលព្រះគម្ពីរមរមនបង្រៀន ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំនូវអ្វីដែលពួកគេរកឃើញ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន៖ ព្រះគម្ពីរមរមន បង្ហាញដល់ពិភពលោកថា …
សូមអញ្ជើញសិស្សមួយចំនួនឲ្យឡើងមកក្ដារខៀន ហើយបញ្ចប់ប្រយោគដោយប្រើឃ្លានានា ដែលពួកគេបានរកឃើញនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៩–១២ ។ អ្នកអាចចង្អុលទៅបញ្ជីចម្លើយរបស់ពួកគេ ហើយសួរសំណួរដូចខាងក្រោម៖
-
ហេតុអ្វីក៏វាសំខាន់ដល់ម្ល៉េះដើម្បីទទួលបានទីបន្ទាល់មួយថា ព្រះគម្ពីរមរមន គឺជាការពិតនោះ ?
-
បើព្រះគម្ពីរមរមន គឺជាការពិត ចុះតើវាបង្ហាញអ្វីខ្លះអំពីយ៉ូសែប ស្ម៊ីធ ?
សូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមន គឺជាភស្ដុតាងថា ព្រះបានស្ដារដំណឹងល្អនៅក្នុងជំនាន់របស់យើងឡើងវិញ ។ សេចក្តីពិតនេះអាចត្រូវបានសរសេរនៅលើក្តារខៀនក្រោមពាក្យ « យើងដឹងថា … »
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៤-១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកនូវអ្វីដែលព្រះអម្ចាស់ សន្យាដល់អ្នកទាំងឡាយដែលទទួលព្រះគម្ពីរមរមន ហើយរស់នៅតាមការបង្រៀនក្នុងព្រះគម្ពីរនោះ ។
-
តើព្រះអម្ចាស់សន្យាពរជ័យអ្វីខ្លះ ចំពោះអ្នកទាំងឡាយដែលទទួលបានព្រះគម្ពីរមរមនដោយសេចក្ដីជំនឿ ?
-
តើមានអ្វីខ្លះនឹងកើតឡើងដល់អ្នកទាំងឡាយដែលមានចិត្តរឹងរូសក្នុងការឥតជំនឿ ហើយបដិសេធព្រះគម្ពីរមរមននោះ ?
-
តើមានវិធីអ្វីខ្លះ ដែលអ្នកអាចទទួលបានព្រះគម្ពីរមរមនដោយសេចក្ដីជំនឿ ?
-
តើព្រះគម្ពីរមរមនអាចដឹកនាំមនុស្សម្នាក់ឲ្យ « ធ្វើការសុចរិត » យ៉ាងដូចម្ដេច ?
សូមឲ្យសិស្សពិចារណាអំពី (១) របៀបដែលទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរមរមន បានជួយពួកគេកាន់តែគោរពបទបញ្ញត្តិរបស់ព្រះ និង (២) អ្វីខ្លះដែលពួកគេអាចធ្វើ ដើម្បីពង្រឹងដល់ទីបន្ទាល់របស់ពួកគេអំពីវានោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧-៣៦
ព្រះគម្ពីរមរមន បង្រៀន និងបញ្ជាក់អំពីគោលលទ្ធិសំខាន់ៗនៃដំណឹងល្អ
អ្នកអាចនឹងអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« នៅក្នុងកណ្ឌទី ២០ នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ព្រះម្ចាស់បានប្រទានខគម្ពីរជាច្រើន ដើម្បីសង្ខេបអំពីសេចក្ដីពិតដ៏សំខាន់ ដែលព្រះគម្ពីរមរមនបង្រៀន ។ ( សូមមើល ខ ១៧-៣៦ ) ។ វាថ្លែងអំពីព្រះ ការបង្កបង្កើតនៃមនុស្ស ការធ្លាក់ ដង្វាយធួន ការយាងឡើងទៅស្ថានសួគ៌វិញរបស់ព្រះគ្រីស្ទ ពួកព្យាការី សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធ ការកាន់ខ្ជាប់ការអធិស្ឋាន ភាពយុត្តិធម៌ និងការញែកចេញឲ្យបរិសុទ្ធ តាមរយៈព្រះគុណ និងសេចក្ដីស្រឡាញ់ និងការបម្រើព្រះ » ( A New Witness for Christ, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៤, ទំព័រ ៧ ) ។
សូមអញ្ជើញសិស្សឲ្យមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧, ២៩, ៣០, ៣១, ៣៥ ហើយប្រាប់ឃ្លាដែលត្រូវបានថ្លែងដដែលៗនៅជិតនឹងការចាប់ផ្ដើមខគម្ពីរនីមួយៗ ។ ( សិស្សគួរតែប្រាប់ឃ្លាថា « យើងដឹងថា » ឬ ការផ្សេងៗអំពីវា ) ។ សូមពន្យល់ថានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧–៣៦យើងអាចរកឃើញគោលលទ្ធិសំខាន់មួយចំនួន ដែលសាសនាចក្ររបស់ព្រះអម្ចាស់ បានប្រកាសដល់ពិភពលោក ជាលទ្ធផលមួយអំពីការនិមិត្តដំបូង និងការចេញមកនៃព្រះគម្ពីរមរមន ។ នៅក្នុងចំណោមសេចក្ដីពិតទាំងនេះអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ និងអ្វីដែលយើងត្រូវតែធ្វើដើម្បីត្រូវបានសង្គ្រោះនៅក្នុងនគរនៃព្រះ ។
សូមសរសេរសេចក្ដីយោងដូចខាងក្រោមនៅលើក្ដារខៀន ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧–១៩, គោលលទ្ធិ និង សេចក្តីសញ្ញា ២០:២១–២៥, គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:២៦–២៨ ។
ដើម្បីជួយសិស្សឲ្យបំពេញតួនាទីរបស់ពួកគេនៅក្នុងដំណើរការរៀនសូត្រ ហើយរៀបចំពួកគេឲ្យប្រាប់អំពីសេចក្ដីពិតដំណឹងល្អ ដោយបំបែកពួកគេជាគូៗ ហើយចាប់គូនីមួយៗនូវវគ្គគម្ពីរមួយនៅលើក្ដារខៀន ។ សូមអញ្ជើញពួកគេឲ្យសិក្សាខគម្ពីរដែលបានចាត់ឲ្យពួកគេជាមួយគ្នា រកមើលសេចក្ដីពិតអំពីព្រះបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ និងអ្វីដែលពួកទ្រង់បានធ្វើសម្រាប់សេចក្ដីសង្គ្រោះរបស់យើង ។
បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយសេចក្ដីពិតមួយដែលពួកគេបានប្រាប់អំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ឬ ព្រះវិញ្ញាណបរិសុទ្ធ ហើយពន្យល់ពីមូលហេតុដែលវាសំខាន់ចំពោះពួកគេ ។ អ្នកអាចនឹងលើកទឹកចិត្តសិស្សឲ្យសរសេរសេចក្ដីពិត ដែលមានអត្ថន័យជាក់លាក់ចំពោះពួកគេនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀនរបស់ពួកគេ និងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ។
នៅពេលសិស្សរកឃើញសេចក្តីពិតទាំងនេះ អ្នកអាចបន្ថែមសេចក្តីពិតទាំងនោះទៅលើបញ្ជីនៅលើក្តារខៀនក្រោមពាក្យ « យើងដឹងថា…» ។ គោលលទ្ធិមួយចំនួនដែលសិស្សអាចរកឃើញរួមមានដូចតទៅនេះ ៖
មានព្រះមួយអង្គ ដែលនៅជានិរន្ដរ៍ និងអស់កល្បជានិច្ច ឥតប្រែប្រួល ( ខ ១៧ ) ។
យើងត្រូវបានបង្កើតឡើងតាមរូបអង្គទ្រង់ និងដូចជារូបរបស់ព្រះ ( ខ ១៨ ) ។
ព្រះប្រទានព្រះរាជបុត្រាសំណប់តែមួយគត់របស់ទ្រង់ ដើម្បីត្រូវគេឆ្កាង ហើយរស់ឡើងវិញម្ដងទៀត ដើម្បីមនុស្សទាំងអស់ដែលជឿ ត្រូវបានជ្រមុជទឹក និងកាន់ខ្ជាប់នៅក្នុងសេចក្ដីជំនឿ អាចត្រូវបានសង្គ្រោះ ( ខ ២១–២៥ ) ។
ព្រះវិញ្ញាណបរិសុទ្ធ ថ្លែងទីបន្ទាល់អំពីព្រះបិតា និងព្រះរាជបុត្រា ( ខ ២៧ ) ។
ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ធ្វើការរួមគ្នាដើម្បីរៀបចំយើងសម្រាប់ជីវិតដ៏អស់កល្បជានិច្ច ( ខ ១៧–២៨ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២៩–៣៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលការទទួលខុសត្រូវ ដែលយើងមាន បើយើងចង់ទទួលបានជីវិតដ៏អស់កល្បជានិច្ចជាមរតក ។ ដើម្បីជួយសិស្សឲ្យយល់ខទាំងនេះ អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា យុត្តិធម៌ ( ខ ៣០) មានន័យថា ត្រូវបានអភ័យទោស អត់ទោស ហើយប្រកាសថា គ្មានកំហុស ។ ការញែកជាបរិសុទ្ធ ( ខ ៣១) មានន័យថាក្លាយជាស្អាតស្អំ បរិសុទ្ធ ពិសិដ្ឋ និងមានលក្ខណៈដូចជាព្រះគ្រីស្ទ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ ដែលយើងត្រូវធ្វើដើម្បីបានសង្គ្រោះនៅក្នុងនគរនៃព្រះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៥–៣៦ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យរកមើលនូវអ្វីដែលពួកគេអាចធ្វើដើម្បីបង្ហាញថា ពួកគេដឹងថារឿងទាំងនេះគឺជាការពិត ។
-
តើយើងអាចថ្វាយព្រះកិត្តិយស និងសិរីល្អដល់ព្រះនាមដល់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សួមឲ្យសិស្សមើលបញ្ជីនៅលើក្តារខៀនឡើងវិញក្រោមពាក្យ « យើងដឹងថា… » ។ សូមឲ្យពួកគេពិចារណាដោយស្ងៀមស្ងាត់ថា តើគោលការណ៍ណាមួយដែលពួកគេដឹងថាពិត ។ បើពួកគេបានសរសេរបញ្ជីស្រដៀងគ្នានៅក្នុងសៀវភៅកត់ចំណាក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ នោះអ្នកអាចអញ្ជើញពួកគេឲ្យដាក់សញ្ញាគូសធីក នៅជិតនឹងសេចក្ដីពិតទាំងនោះ ។
សូមបញ្ចប់មេរៀនដោយការអញ្ជើញឲ្យសិស្សជ្រើសរើសគោលការណ៍ដែលបានលើកឡើងមួយ ហើយចែកចាយពីរបៀបដែលពួកគេបានដឹងអំពីសេចក្ដីពិតពេញលេញរបស់គោលការណ៍នោះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥-៨ ។ គម្រោងអំពីព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ
តារាងខាងក្រោម គូសគ្រោងនូវព្រឹត្តការណ៍មួយចំនួនអំពីការស្ដារឡើងវិញ ដែលបានប្រាប់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥–៨៖
ខគម្ពីរ |
ព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ |
---|---|
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥ « បន្ទាប់ពីបានបើកសម្ដែងដ៏ជាក់ស្ដែងដល់អែលឌើរទី ១ [ យ៉ូសែប ស៊្មីធ ] នេះថា លោកបានទទួលការផ្ដាច់បាបនៃលោក » |
នៅនិទារឃរដូវ ឆ្នាំ ១៨២០ យ៉ូសែប ស្ម៊ីធ បានទទួលការនិមិត្តដំបូង ( សូមមើល យ.ស.--ប្រវត្តិ. ១:១៥-២០សូមមើលផងដែរ Milton V. Backman Jr., Joseph’s Recitals of the First Vision, »Ensignខែ មករា ឆ្នាំ ១៩៨៥, ១៣ ) ។ |
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥ យ៉ូសែប ស៊្មីធ « ត្រូវបានជំពាក់ក្នុងអំពើអសារឥតការនៃពិភពលោកម្ដងទៀត » |
ឆ្នាំ ១៨២០-១៨២៣ ៖ « ក្នុងចន្លោះពេលដែលខ្ញុំបានឃើញការនិមិត្ត ទៅទល់នឹងឆ្នាំ ១៨២៣ … ខ្ញុំត្រូវបានទុកឲ្យប្រទះការល្បួងគ្រប់បែបយ៉ាង … ហើយខ្ញុំបានធ្លាក់ទៅក្នុងការខុសឆ្គងជាច្រើន ហើយបានសម្ដែងនូវការទន់ខ្សោយនៃយុវវ័យ និងការឆ្កួតលីលានៃមនុស្សលោក » ( យ.ស.--ប្រវត្តិ. ១:២៨ ) ។ |
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៦ « ព្រះបានឧបត្ថម្ភដល់លោកដោយទេវតាដ៏បរិសុទ្ធមួយអង្គ » |
ខែ កញ្ញា ឆ្នាំ ១៨២៣ ៖ ទេវតាមរ៉ូណៃបានបម្រើដល់ យ៉ូសែប ( សូមមើល យ.ស.--ប្រវត្តិ. ១:៣០-៣៣ ) ។ |
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧ « ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក ដែលបានបំភ្លឺគំនិតលោក » |
ខែ កញ្ញា ឆ្នាំ ១៨២៣ ៖ ទេវតាមរ៉ូណៃ បានផ្ដល់ការណែនាំដល់ យ៉ូសែប ( សូមមើល យ.ស.--ប្រវត្តិ. ១:៣៤-៤២ ) ។ |
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៨ « ហើយបានប្រទានអំណាចដល់លោកមកពីស្ថានដ៏ខ្ពស់ ដោយមធ្យោបាយទាំងឡាយដែលបានរៀបចំទុកជាមុន ដើម្បីបកប្រែព្រះគម្ពីរមរមន » |
ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៨២៧-រដូវក្ដៅ ឆ្នាំ ១៨២៩ ៖ យ៉ូសែប បានទទួលផ្ទាំងចំណារមាស និង យូរីម និងធូមីម ហើយបកប្រែព្រះគម្ពីរមរមន ( សូមមើល យ.ស.--ប្រវត្តិ. ១:៥៩-៧៥ ) ។ |
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣០–៣១ ។ សេចក្ដីយុត្តិធម៌ និងការញែកជាបរិសុទ្ធ
សេចក្ដីថ្លែងការណ៍ដូចខាងក្រោមចេញមកពីអត្ថបទមួយ ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ផ្នែកបានដកស្រង់នៅខាងក្រោម ពន្យល់ដោយសង្ខេបតែអំពីគោលលទ្ធិ នៃសេចក្ដីយុត្តិធម៌ និងការញែកជាបរិសុទ្ធប៉ុណ្ណោះ ។ អ្នកអាចនឹងចង់អានអត្ថបទទាំងស្រុងដើម្បីទទួលបានការយល់ដឹងកាន់តែពេញលេញអំពីគោលលទ្ធិទាំងនេះ ។
« ដោយសារតែ ‹តម្លៃជានិរន្ដរ៍នៃ និងពលិកម្មធួនដ៏មហិមារបស់ទ្រង់› នោះព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យស្កប់ស្កល់ ឬ ‹ ចម្លើយចុងបំផុតនៃច្បាប់› ជំនួសយើង ។ ការអភ័យទោសកើតមានតាមរយៈព្រះគុណនៃទ្រង់ ដែលបានធ្វើឲ្យស្កប់ស្កល់ដល់តម្រូវការនៃសេចក្ដីយុត្តិធម៌ តាមរយៈការរងទុក្ខព្រះអង្គទ្រង់ផ្ទាល់ ‹ជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ› ( ពេត្រុសទី ១ ៣:១៨ ) ។ ទ្រង់បានដកយកការដាក់ទោសរបស់យើង ដោយពុំដកច្បាប់ចេញនោះទេ ។ យើងត្រូវបានអត់ទោស ហើយបានដាក់នៅក្នុងស្ថានភាពនៃសេចក្ដីសុចរិតជាមួយទ្រង់ ។ យើងប្រែក្លាយដូចជាទ្រង់ ដោយគ្មានអំពើបាប ។ យើងត្រូវបានគាំទ្រ និងបានការពារដោយច្បាប់ ដោយសេចក្ដីយុត្តិធម៌ ។ យើងគឺត្រូវបាន រាប់ជាសុចរិត ។
« ហេតុដូច្នេះហើយ យើងអាចនឹងនិយាយដោយសមរម្យអំពីមនុស្សដែលត្រូវបានរាប់ជាសុចរិត ជាអ្នកដែលបានអភ័យទោស គ្មានអំពើបាប ឬគ្មានកំហុស ។ ឧទាហរណ៍ ‹ អស់អ្នកណាដែលប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ដោយនូវនាមយើង នោះត្រូវបានពោរពេញ ហើយបើអ្នកនោះកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះយើងនឹងចាប់អ្នកនោះទុកថា ជាឥតទោស នៅចំពោះព្រះវរបិតាយើង នៅក្នុងថ្ងៃដែលយើងនឹងឈរជំនុំជម្រះមនុស្សលោក› ( នីហ្វៃទី ៣ ២៧:១៦គូសបញ្ជាក់បន្ថែម ) ។ ប៉ុន្ដែសិរីរុងរឿងកាលបានផ្ដាច់បាប គឺជាដង្វាយធួន បានសម្រេចកាន់តែច្រើនជាងនេះទៅទៀត ។ « កាន់តែច្រើនជាងនេះទៅទៀត » នោះគឺត្រូវបានបង្ហាញដោយមរ៉ូណៃថា៖
« ‹ ហើយម្យ៉ាងទៀត បើសិនជាដោយសារព្រះគុណនៃព្រះដែលអ្នករាល់គ្នាបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ ហើយពុំបានបដិសេធព្រះចេស្ដារបស់ទ្រង់ទេ នោះអ្នករាល់គ្នានឹងត្រូវបាន ញែកចេញជាបរិសុទ្ធ នៅក្នុងព្រះគ្រីស្ទ ដោយសារព្រះគុណនៃព្រះ ដោយការច្រូចព្រះលោហិតនៃព្រះគ្រីស្ទ ដែលមាននៅក្នុងសេចក្ដីសញ្ញានៃព្រះវរបិតា ចំពោះការផ្ដាច់បាបដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដោយគ្មានប្រឡាក់អ្វីសោះឡើយ› ( មរ៉ូណៃ ១០:៣៣គូសបញ្ជាក់បន្ថែម ) ។
« ដើម្បីញែកចេញជាបរិសុទ្ធតាមរយៈព្រះលោហិតនៃព្រះគ្រីស្ទ គឺត្រូវបានក្លាយជាស្អាតស្អំ បរិសុទ្ធ និងពិសិដ្ឋ ។ បើការរាប់ជាសុចរិត ដករាល់ទណ្ឌកម្មសម្រាប់អំពើបាបកាលពីមុន នោះការញែកចេញជាបរិសុទ្ធ ដកចេញនូវស្នាមប្រឡាក់ ឬឥទ្ធិពលនៃអំពើបាប ។ ព្យាការី យ៉ូសែប ស៊្មីធបានថ្លែងទីបន្ទាល់ថា៖
« ‹ ហើយនេះគឺជាដំណឹងល្អ ជាដំណឹងដ៏រីករាយ ដែលសំឡេងចេញពីផ្ទៃមេឃបានថ្លែងទីបន្ទាល់ប្រាប់ដល់យើង--
« ‹ ថាទ្រង់បានយាងមកក្នុងពិភពលោក គឺព្រះយេស៊ូវ ដើម្បីត្រូវគេឆ្កាងជំនួសពិភពលោក ហើយដើម្បីផ្ទុក [ បង្ហាញភស្ដុតាង ] អំពើបាបទាំងឡាយនៃពិភពលោក ហើយដើម្បីញែកពិភពលោកចេញជាបរិសុទ្ធ ហើយដើម្បីជម្រះពិភពលោកឲ្យស្អាតចេញពីអំពើដ៏ឥតសុចរិតទាំងអស់› ( គ. និង ស. ៧៦:៤០–៤១) » ( « Justification and Sanctification, » Ensignខែ មិថុនា ឆ្នាំ ២០០១, ទំព័រ ២០–២២ ) ។