មេរៀនទី ១៤១
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១-៣៥
បុព្វកថា
នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ១៨៣១ រយៈពេលពីរថ្ងៃបន្ទាប់ពីព្រះអម្ចាស់បានដឹកនាំ យ៉ូសែប ស៊្មីធ ឲ្យបោះពុម្ពព្រះគម្ពីរនៃព្រះបញ្ញត្តិ ព្យាការីបានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣។ វិវរណៈនេះត្រូវបានដាក់បញ្ចូលនៅក្នុងការបោះពុម្ពឆ្នាំ ១៨៣៥ នៃគោលលទ្ធិ និង សេចក្ដីសញ្ញា ជាកណ្ឌទី ១០០ ហើយត្រូវបានកំណត់ទុកថាជាសេចក្ដីបន្ថែមរបស់ព្រះគម្ពីរ ។ អ្នកទាំងឡាយណាដែលកំពុងធ្វើការជាមួយនឹងឯកសារសរសេរដោយដៃកាលពីដើម មានបំណងចង់ដាក់វិវរណៈនេះនៅខាងក្រោយគេនៃការបោះពុម្ពឆ្នាំ ១៨៣៥ ។ វិវរណៈនឹងត្រូវបានបែងចែកជាមេរៀនពីរ ។ មេរៀននេះពិភាក្សាអំពីបញ្ជារបស់ព្រះអម្ចាស់ថា រាស្ត្ររបស់ទ្រង់ត្រូវរៀបចំខ្លួនគេ និងអ្នកដទៃសម្រាប់ការយាងមកជាលើកទីពីរ ។ វាក៏ពិភាក្សាអំពីការព្យាករណ៍អំពីព្រឹត្តការណ៍ទាំងឡាយដែលទាក់ទងនឹងយាងមកជាលើកទីពីររបស់ទ្រង់ និងរាជ្យនៃសហស្សវត្សរ៍ផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១-៣
ព្រះអម្ចាស់ពិពណ៌នាអំពីការយាងមកជាលើកទីពីរ
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ។ ( សេចក្ដីថ្លែងមាននៅក្នុង « Preparation for theSecond Coming »EnsignឬLiahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧ ) ។
សូមចាប់ផ្ដើមថ្នាក់ដោយការសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកធ្លាប់ទៅសាលារៀន ហើយបានដឹងថា អ្នកបានភ្លេចត្រៀមខ្លួនសម្រាប់ការប្រឡងដែរឬទេ ? បើធ្លាប់ តើអ្នកមានអារម្មណ៍ដូចម្តេច ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រឡងមួយនោះ ?
សូមបង្វែរអារម្មណ៍របស់សិស្សឲ្យផ្ដោតលើសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍នេះឲ្យឮៗ។ បន្ទាប់មកសួរសិស្សក្នុងថ្នាក់នូវសំណួរខាងក្រោម ៖
-
តើព្រឹត្តការណ៍អ្វីខ្លះដែលអ្នកគិតថា អែលឌើរ អូក កំពុងតែសំដៅទៅលើ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១-៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលព្រឹត្តការណ៍ដែលយើងត្រូវធ្វើ ដើម្បីត្រៀមខ្លួន និងមូលហេតុមួយថា ហេតុអ្វីយើងត្រូវត្រៀមខ្លួននោះ ។ ( មុនពេលសិស្សអាន អ្នកអាចនឹងចង់ពន្យល់ថា ឃ្លា « លាតព្រះពាហុបរិសុទ្ធរបស់ទ្រង់ » សំដៅទៅលើព្រះអម្ចាស់បើកសម្ដែងនូវកម្លាំង និងព្រះចេស្ដារបស់ទ្រង់ដល់ពិភពលោក ) ។
-
តើព្រឹត្តការណ៍អ្វីខ្លះ ដែលព្រះអម្ចាស់សំដៅទៅលើក្នុងខគម្ពីរទាំងនេះ ? ( បើសិស្សត្រូវការជំនួយ សូមអញ្ជើញពួកគេឲ្យមើលទៅខ ២ លេខយោងក ។បន្ទាប់មក បំពេញសេចក្ដីថ្លែងការណ៍របស់អែលឌើរ អូក នៅលើក្ដារខៀនដោយការសរសេរការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ )។
-
ស្របតាមខ ២តើអ្វីខ្លះនឹងកើតឡើងចំពោះពួកអាក្រក់ ឬពួកទុច្ចរិត នៅក្នុងការយាងមកជាលើកទីពីរ ? ( សិស្សគប្បីប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖នៅក្នុងការយាងមកជាលើកទីពីរ ព្រះយេស៊ូវគ្រីស្ទនឹងយាងមកជំនុំជំរះ ជំទាស់នឹងពួកមនុស្សអាក្រក់ ។ អ្នកអាចផ្ដល់យោបល់ឲ្យសិស្សសរសេរគោលលទ្ធិនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរខ ២) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤-១៦
ព្រះអម្ចាស់បញ្ជាដល់រាស្ត្ររបស់ទ្រង់ឲ្យរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់
ដើម្បីជួយសិស្សយល់អំពីបរិបទនៃវិវរណៈនេះ សូមអញ្ជើញសិស្សឲ្យអានឮៗនូវសេចក្ដីណែនាំដល់កណ្ឌចំពោះគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣។ សូមឲ្យសិស្សផ្ទៀងតាម រកមើលរបៀបដែលវិវរណៈនេះត្រូវបានដាក់បញ្ចូលពីដើមនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ។ បន្ទាប់ពីពួកគេរាយការណ៍នូវអ្វីដែលពួកគេរកឃើញ សូមអញ្ជើញសិស្សឲ្យកត់សម្គាល់អំពីកាលបរិច្ឆេទដែលវិវរណៈនេះដែលត្រូវបានផ្ដល់ឲ្យ ។ សូមពន្យល់ថា វិវរណៈនេះគឺនៅក្រៅលំដាប់នៃមាតិកា ព្រោះតែវាត្រូវបានដាក់បន្ថែមពីដើមដំបូងទៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ។ វិវរណៈនេះ និងកណ្ឌ ១ ត្រូវបានចងក្រងសម្រាប់វិវរណៈទាំងឡាយដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ។
សូមអញ្ជើញសិស្សឲ្យមើលត្រួសៗនូវខ ៤ដោយស្ងាត់ស្ងៀម ហើយស្វែងរកនូវអ្វីដែលព្រះអម្ចាស់បានបញ្ជាដល់រាស្ត្ររបស់ទ្រង់ឲ្យធ្វើ ទាក់ទងនឹងការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
តើព្រះអម្ចាស់បញ្ជារាស្ត្ររបស់ទ្រង់ឲ្យធ្វើអ្វីខ្លះ ? ( ត្រៀមខ្លួន ហើយប្រមូលផ្ដុំគ្នានៅក្នុងស៊ីយ៉ូន ) ។
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ ជួយរៀបចំយើងសម្រាប់ការយាងមកលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមបំបែកសិស្សជាគូ ៗ ។ សូមអញ្ជើញដៃគូឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤-១៦ជាមួយគ្នា រកមើលនូវពាក្យ និងឃ្លាដែលបង្រៀនអំពីរបៀបដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។
សូមអញ្ជើញដៃគូនិមួយៗឲ្យរាយការណ៍នូវអ្វីដែលពួកគេបានរកឃើញ ហើយសុំសិស្សម្នាក់ឲ្យបំពេញសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ដោយការសរសេរចម្លើយរបស់សិស្សនៅក្រោមកន្លែងទំនេរ ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែល្អប្រសើរ អំពីរបៀបមួយចំនួនដែលយើងអាចត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់សូមថតចម្លងសកម្មភាពដូចខាងក្រោមសម្រាប់សិស្សម្នាក់ៗ ។ សូមអញ្ជើញសិស្សឲ្យបំពេញសកម្មភាពជាមួយដៃគូរបស់ពួកគេ ហើយត្រៀមខ្លួនដើម្បីចែកចាយការយល់ដឹងរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ ( អ្នកអាចនឹងលើកទឹកចិត្តដល់សិស្សឲ្យសរសេរចម្លើយរបស់ពួកគេ មុនពេលពួកគេចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់ ) ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយនោះ សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ ( ដើម្បីជួយឲ្យសិស្សគ្រប់រូបចូលរួម សូមអនុញ្ញាតឲ្យដៃគូផ្សេងៗឆ្លើយតបចំពោះសំណួរផ្សេងៗ ) ។ នៅពេលសិស្សពិភាក្សាខ ១៥ពួកគេគប្បីប្រាប់គោលការណ៍មួយស្រដៀងគ្នាដូចខាងក្រោម ៖បើយើងត្រឡប់ទៅរកសេចក្ដីទុច្ចរិត និងអំពើបាបពីអតីតកាលរបស់យើងវិញ នោះយើងនឹងពុំបានត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។
យោងត្រឡប់ទៅការសរសេរនៅលើក្ដារខៀនអំពីអ្វីៗទាំងឡាយដែលយើងអាចធ្វើដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមចង្អុលបង្ហាញថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យរាស្ត្រគ្រប់រូបរបស់ទ្រង់ ត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីរ ។ សូមអញ្ជើញសិស្សឲ្យមើលគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤-១៥យ៉ាងរហ័ស ហើយប្រាប់អំពីខទាំងឡាយដែលបង្រៀនយើងអំពីរបៀបដើម្បីផ្សាយដំណឹងល្អ និងអញ្ជើញអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ។
-
តើខគម្ពីរណាខ្លះ បង្រៀនយើងថា យើងចាំបាច់ត្រូវផ្សាយដំណឹងល្អ ហើយអញ្ជើញអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ? ( សិស្សគប្បីប្រាប់ថាខ ៨-១០) ។
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីខទាំងនេះអំពីកិច្ចការផ្សព្វផ្សាយសាសនា ? ( សិស្សអាចប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងចែកចាយដំណឹងល្អ នោះយើងជួយអ្នកដទៃឲ្យត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងផ្ដល់យោបល់ដល់សិស្សឲ្យសរសេរចំណាំគោលកាណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេ) ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ឲ្យឮៗដូចខាងក្រោម ដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្ដាប់នូវអ្វីដែលអែលឌើរ អាន់ឌើរសិន បានប្រាប់ថាជាការទទួលខុសត្រូវរបស់យើង និងជាវិធីមួយដែលយើងអាចបំពេញនូវទំនួលខុសត្រូវនោះ ។
« ការទទួលខុសត្រូវដ៏ចាំបាច់មួយរបស់អ្នក គឺត្រូវជួយរៀបចំមនុស្សទទួលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។…
« បេសកកម្មរបស់អ្នកនឹងក្លាយជាឱកាសមួយដ៏ពិសិដ្ឋក្នុងការនំាមនុស្សទូទៅមករកព្រះគ្រីស្ទ ហើយជួយរៀបចំពួកគេទទួលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។…
« … ពិភពលោកកំពុងត្រូវបានរៀបចំសម្រាប់ការយាង មកជា លើក ទីពីររបស់ព្រះអង្គសង្គ្រោះនៅក្នុងទំហំដ៏ធំមួយ ដោយសារ តែកិច្ចការរបស់ព្រះអម្ចាស់ តាមរយៈអ្នក ផ្សព្វផ្សាយសាសនារបស់ទ្រង់ » ( Preparing the World for the Second Coming, » Ensign ឬលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៤៩, ៥០, ៥១ ) ។
-
ហេតុអ្វីអ្នកគិតថា ការរៀបចំតែខ្លួនឯង មិនគ្រប់គ្រាន់សម្រាប់ការយាងមកជាលើកទីពីរ ?
-
តើអ្នកគិតថា ការជួយអ្នកដទៃឲ្យរៀបចំសម្រាប់ការយាងមកជាលើកទីពីរ នឹងជួយអ្នកឲ្យរៀបចំខ្លួនផងដែរដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីអ្នកទាំងឡាយដែលបានជួយពួកគេឲ្យចូលមកកាន់តែជិតព្រះគ្រីស្ទ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយរបៀបដែលអ្នកដទៃបានជះឥទ្ធិពល និងបានជួយដល់ពួកគេ ។
សូមឲ្យសិស្សមើលឡើងវិញក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៦ដោយស្ងៀមស្ងាត់ រកមើលនូវអ្វីដែលព្រះអម្ចាស់បានបញ្ជារាស្ត្រទាំងអស់ឲ្យធ្វើ ដើម្បីត្រៀមខ្លួនដើម្បីជួបទ្រង់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នករកឃើញអ្វីខ្លះនៅក្នុងខ ១៦ដែលទាក់ទងទៅនឹងនឹងកិច្ចការផ្សព្វផ្សាយសាសនា ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចប្រាប់នៅក្នុងខ ១៦ដែលនឹងជួយយើងត្រៀមខ្លួនដើម្បីជួបនឹងព្រះអម្ចាស់នៅពេលទ្រង់យាងមក ? ( វិធីមួយដែលសិស្សអាចសម្ដែងគោលការណ៍នេះ គឺថានៅពេលយើងប្រែចិត្ត នោះយើងត្រៀមខ្លួនដើម្បីជួបនឹងព្រះអម្ចាស់ )។
-
តើការប្រែចិត្តជួយរៀបចំយើងសម្រាប់ការយាងមកលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមសរសេរប្រយោគមិនពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖
ដើម្បីជួយសិស្សអនុវត្តសេចក្ដីពិតដែលពួកគេបានរៀនសព្វថ្ងៃនេះ សូមឲ្យពួកគេបំពេញបញ្ចប់សេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៧-៣៥
ព្រះអម្ចាស់បានបើកសម្ដែងព្រឹត្តការណ៍មួយចំនួនដែលជាប់ទាក់ទងនឹងការយាងមកជាលើកទីពីរ និងរាជ្យនៃសហស្សវត្សរ៍របស់ទ្រង់
សូមពន្យល់ថា បន្ទាប់ពីការបង្រៀនអំពីរបៀបដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ នោះព្រះអម្ចាស់បានបង្គាប់ឲ្យយើងត្រៀមខ្លួន ។
សូមបែងចែកសិស្សជាគូៗម្ដងទៀត ដូច្នេះពួកគេមានដៃគូថ្មី ។ សូមអញ្ជើញដៃគូពាក់កណ្ដាលឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៧-២៥ជាមួយគ្នា រកមើលព្រឹត្តការណ៍ដែលទាក់ទងនឹងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យដៃគូពាក់កណ្ដាលទៀតធ្វើដូចគ្នាជាមួយនឹងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:២៦-២៥។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញដៃគូនិមួយៗឲ្យរៀបរាប់ទៅដល់សិស្សក្នុងថ្នាក់នូវរឿងមួយដែលពួកគេបានរកឃើញ ។
-
ស្របតាមខ ១៧តើយើងគួរធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ? ហេតុអ្វីបានជាការណ៍នេះសារៈសំខាន់ខ្លាំងម្ល៉េះ ? ( ដើម្បីជួយសិស្សឆ្លើយតបសំណួរនេះ អ្នកអាចនឹងផ្ដល់យោបល់ឲ្យពួកគេអានអាលម៉ា ៧:៩, ១៤-១៩។ សូមចង្អុលបង្ហាញថា ឃ្លា « តម្រង់ផ្លូវតូចថ្វាយទ្រង់ » ទាក់ទងនឹងទំនួលខុសត្រូវរបស់យើងដើម្បីប្រែចិត្ត ហើយផ្សាយដំណឹងល្អដល់អ្នកដទៃ ដូច្នេះពួកគេអាចប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការប្រែចិត្តនៅក្នុងការត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។ សូមលើកទឹកចិត្តសិស្សឲ្យរស់នៅដោយសុចរិត ដើម្បីពួកគេអាចទទួលបានបទពិសោធន៍នៃភាពពេញលេញតាមការសន្យារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។