មេរៀនសិក្សានៅផ្ទះ
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-៦៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ២ ( មេរៀនទី ២ )
សេចក្តីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅ ពីការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ ។ វាក៏បានផ្តល់ឱកាសមួយដល់ពួកគេឲ្យរៀនពីការខំប្រឹងប្រែង ដើម្បីស្វែរករកចម្លើយចំពោះសំណួរ ហើយមានអំណរគុណចំពោះតួនាទីរបស់ខ្លួននៅក្នុងការរៀនសូត្រដំណឹងល្អផងដែរ ។ សិស្សនឹងរៀនពីរបៀបដើម្បីពង្រឹងទីបន្ទាប់របស់ពួកគេ ប្រឆាំងនឹងការបៀតបៀន និង ឧបសគ្គនានាដែលពួកគេអាចជួប ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-២០
ព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានបង្ហាញអង្គទ្រង់ដល់យ៉ូសែប ស្ម៊ីធ
សូមឲ្យសិស្សគិតអំពីពេលមួយដែលពួកគេចង់បានចម្លើយខាងវិញ្ញាណ ឬ សំណួរដែលទាក់ទងនឹងដំណឹងល្អ ។ បន្ទាប់មក សួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់អ្នក ?
សូមរំឭកថាកាលនោះយ៉ូសែប ស្ម៊ីធមានអាយុប្រហែលសិស្សថ្នាក់សិក្ខាសាលាដែរ នៅពេលលោកបានមានកង្វល់ពីសំណួរដ៏សំខាន់ ហើយបានចាប់ផ្តើមស្វែងរកចម្លើយ ។ ដោយសារបទពិសោធន៍របស់យ៉ូសែបពិតជាពិសេស នោះព្រឹត្តិការណ៍ដែលនាំឲ្យវាកើតឡើងនោះគឺជាគំរូមួយដល់ពួកយើងថា យើងអាចធ្វើតាមលោកដើម្បីទទួលជំនួយ និង ចម្លើយពីព្រះ ។
អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំឃ្លា « ខ្ញុំបានចេះដឹងដោយខ្លួនខ្ញុំថា » យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០។
សូមចែកសិស្សជាក្រុម ដែលមួយក្រុមៗមានគ្នាពីរ ឬ បីនាក់ ។ សូមឲ្យក្រុមនិមួយៗអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១១–១២, ១៤–១៥, ដោយរកមើលអ្វីដែលយ៉ូសែប ស្ម៊ីធ បានធ្វើដើម្បីទទួលបានចម្លើយចំពោះសំណួររបស់លោក ។ សូមអញ្ជើញក្រុមនិមួយៗឲ្យផ្តល់អ្នកតំណាងក្រុមមកមុខក្តារខៀន ដើម្បីសរសេរពីចំណុចសំខាន់មួយដែលក្រុមរបស់ខ្លួនរកឃើញ ។ សូមប្រាប់សិស្សកុំឲ្យសរសេរអ្វីដែលមានដូចគ្នានៅលើក្តារខៀនឡើយ ។ ប្រសិនបើសិស្សមានការលំបាកក្នុងការស្វែងរកអ្វីដែលយ៉ូសែប ស្ម៊ីធ បានធ្វើ នោះអ្នកអាចជួយពួកគេ ដោយផ្តល់យោបល់មួយចំនួនខាងក្រោមនេះ ៖ យ៉ូសែប បានគិតពិចារណាយ៉ាងម៉ត់ចត់ ( គិត ) បានចូលរួមការប្រជុំសាសនាចក្រ បានសិក្សាការបង្រៀនពីបក្សនិកាយផ្សេងៗ បានសិក្សាព្រះគម្ពីរ បានអធិស្ឋានដោយការប្តេជ្ញាចិត្ត ។
សូមសួរសំណួរខាងក្រោម ៖
-
តើគោលការណ៍អ្វីខ្លះដែលអ្នកអាចរៀនពីយ៉ូសែប ស្ម៊ីធ អំពីអ្វីដែលតម្រូវឲ្យធ្វើ ដើម្បីរៀនកិច្ចការខាងវិញ្ញាណនោះ ? ( ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងៗពីគ្នាក្តី ពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ ការររៀនសូត្រខាងវិញ្ញាណតម្រូវឲ្យមានការខិតខំផ្ទាល់ខ្លួនរបស់យើង ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់សម្រាប់យើងដើម្បីខិតខំអស់ពីចិត្តដើម្បី រៀនសេចក្តីពិតខាងវិញ្ញាណ ?
-
តើការអនុវត្តគោលការណ៍នេះអាចជួយអ្នកនៅក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញានាផ្ទាល់ខ្លួនបានដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស៊្មីធ– ប្រវត្តិ ១:១៦-១៧ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមក្នុងព្រះគម្ពីររបស់ខ្លួន ហើយរកមើលអ្វីដែលយ៉ូសែបបានជួបប្រទះនៅពេលលោកបានខិតខំដើម្បីទទួលបានចំណេះដឹងនោះ ។
-
យោងតាម ខ ១៧តើយ៉ូសែប ស្ម៊ីធបានឃើញនរណា ? ( សូមប្រាកដថា យ៉ូសែប ស៊្មីធ បានឃើញព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ) ។
-
តើលោកបានរៀនអ្វីខ្លះអំឡុងពេលនៃការនិមិត្តនេះអំពីតួអង្គទាំងពីរនេះ ?
សូមឲ្យសិស្សម្នាក់អានឮនូវសេចក្ដីថ្លែងការណ៍ខាងក្រោមពីប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ដែលបានពន្យល់ពីសារៈសំខាន់នៃការនិមិត្តដំបូងនេះ ៖
« ព្រឹត្តការណ៍ដ៏ធំបំផុត ដែលបានកើតឡើងនៅក្នុងពិភពលោក ចាប់តាំងពីការរស់ឡើងវិញនៃព្រះរាជបុត្រារបស់ព្រះ ដែលយាងចេញពីផ្នូរ និងការយាងឡើងទៅស្ថានសួគ៌វិញ នោះគឺការយាងមករបស់ព្រះវរបិតា និងព្រះរាជបុត្រាមកជួបក្មេងប្រុស យ៉ូសែប ស៊្មីធ » (Gospel Doctrine, ការបោះពុម្ពទី ៥ [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៩៥ )
-
តើហេតុអ្វីអ្នកគិតថាវាសំខាន់ ដើម្បីមានទីបន្ទាល់ថាព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទពិតបានបង្ហាញអង្គទ្រង់ដល់យ៉ូសែប ស្ម៊ីធមែន ?
សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៨-២០ ឲ្យឮៗ ហើយសូមឲ្យសិស្សស្វែងរកអ្វីដែលយ៉ូសែប ស្ម៊ីធ បានរៀនសម្រាប់ខ្លួនលោក ដោយសារតែការខិតខំរបស់លោកដើម្បីធ្វើវាដោយសេចក្តីជំនឿ ។ បន្ទាប់មក សួរសំណួរខាងក្រោមនេះ ៖
-
តើយ៉ូសែបបានរៀនអ្វីខ្លះសម្រាប់ខ្លួនលោក ?
-
តើយើងអាចរៀនអ្វីខ្លះពីបទពិសោធន៍របស់ យ៉ូសែប ស៊្មីធ អំពីអ្វីដែលអាចកើតឡើងនៅពេលយើងសិក្សាព្រះបន្ទូលរបស់ព្រះ ហើយបន្ទាប់មកអនុវត្តតាមអ្វីដែលយើងបានអាន ? ( ចម្លើយអាចរួមមានសេចក្តីពិតខាងក្រោមនេះ ៖ ប្រសិនបើយើងសិក្សាព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាម ហើយធ្វើសកម្មភាពដោយសេចក្ដីជំនឿ នោះយើងអាចដឹងសេចក្ដីពិតនៃដំណឹងល្អដោយខ្លួនយើងផ្ទាល់ ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ហើយអញ្ជើញឲ្យសិស្សសរសេរវាចូលក្នុងគែមព្រះគម្ពីររបស់ពួកគេ ) ។
-
តើសេចក្តីពិតនេះអាចជួយមិត្តម្នាក់ ឬ សមាជិកគ្រួសារដែលមានសំណួរអំពី ដំណឹងល្អដោយរបៀបណា ?
-
តើសេចក្តពិតនេះអាចជួយអ្នកឆ្លើយនឹងសំណួរ និង កង្វល់នានាដោយរបៀបណា ?
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០-៦៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ២
យ៉ូសែប ស៊្មីធ បានរៀបការជាមួយអិមម៉ា ហែល ទទួលផ្ទាំងមាស ហើយបានចាប់ផ្តើមការបកប្រែ
សូមឲ្យសិស្សរំឭកពីអ្វីដែលបានកើតឡើងចំពោះយ៉ូសែប ស្ម៊ីធ បន្ទាប់ពីការនិមិត្តដំបូងរបស់លោក ។ សូមប្រាកដថាពួកគេយល់ថាបទពិសោធន៍ដែលព្យាការីបានជួបការបៀតបៀនដ៏ធ្ងន់ធ្ងរបន្ទាប់ពីប្រាប់មនុស្សដទៃពីការនិមិត្តនោះ ។ សូមអញ្ជើញពួកគេឲ្យអានឃ្លាចុងបញ្ចប់នៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ដោយខ្លួនពួកគេផ្ទាល់ ដែលចាប់ផ្ដើមជាមួយឃ្លា « មើលទៅហាក់បីដូចជា ។…» ។ បន្ទាប់មកសូមសួរសំណួរខាងក្រោមដល់សិស្ស ៖
-
តាមរយៈយ៉ូសែប ស៊្មីធ ហេតុអ្វីបានជាលោកទទួលបទពិសោធន៍នៃការបៀតបៀនដ៏ធំនេះ តាំងពីវ័យក្មេងដូច្នេះ ? ( ការបៀតបៀនចេញមកពីអំណាចសាតាំង ដោយសារវាស្គាល់ថាយ៉ូសែប ស្ម៊ីធ ជា « អ្នកឆាឆៅ និងជាអ្នករំខាននគររបស់[ សាតាំង ] ») ។
-
តើមានស្ថានភាពមួយចំនួនណាខ្លះដែលអ្នក ឬ មនុស្សដទៃដែលអ្នកស្គាល់អាចមានបទពិសោធន៍នៃការបៀតបៀននៅសព្វថ្ងៃនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៤-២៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយស្វែងរកអ្វីដែលយើងអាចធ្វើ ដើម្បីទទួលកម្លាំងអំឡុងគ្រាលំបាកទាំងនោះ ។
-
តើយើងអាចធ្វើអ្វីខ្លះអំឡុងគ្រាលំបាក ដើម្បីទទួលបានកម្លាំងបន្តនៅស្មោះត្រង់នោះ ? ( សិស្សអាចផ្ដល់ចម្លើយផ្សេងៗគ្នា ។ សូមប្រាកដថាពួកគេរកឃើញគោលការណ៍ខាងក្រោមនេះ ៖ អំឡុងគ្រាលំបាក យើងអាចទាញយកកម្លាំងមកពីគំរូរបស់បុគ្គលស្មោះត្រង់នានានៅក្នុងបទគម្ពីរ) ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ហើយអញ្ជើញឲ្យសិស្សសរសេរវាចូលក្នុងគែមព្រះគម្ពីររបស់ពួកគេ ) ។
សូមអញ្ជើញសិស្សឲ្យរំឭក យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤–២៥, ដោយស្វែងរកមើលពាក្យ ឬ ឃ្លា ដែលអាចផ្តល់ក្តីក្លាហាន ឬ កម្លាំងដល់ពួកគេ ដើម្បីធ្វើអ្វីដែលត្រឹមត្រូវក្នុងពេលមានការបៀតបៀន ។ បន្ទាប់ពីសិស្សប្រាប់ពីឃ្លាដែលពួកគេរកឃើញអ្នកអាចផ្តល់យោបល់ថាពួកគេអាចគូសចំណាំឃ្លា « ខ្ញុំបានឃើញការនិមិត្ត ខ្ញុំដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំដឹងថា ព្រះទ្រង់ក៏ដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ » ។
សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើឃ្លានេះបង្រៀនអ្នកអ្វីខ្លះអំពីទីបន្ទាល់របស់ យ៉ូសែប ស៊្មីធ អំពីការនិមិត្ដដំបូង ?
-
តើឃ្លានេះអាចជួយអ្នកដោយរបៀបណា នៅពេលមាននរណាម្នាក់ធ្វើឲ្យអ្នកមានឧបសគ្គចំពោះទីបន្ទាល់ ឬ បៀតបៀនអ្នកដោយសារតែសេចក្តីជំនឿរបស់អ្នក ?
សូមបញ្ចប់មេរៀននេះ ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀននេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីបទពិសោធន៍ ឬ អារម្មណ៍របស់ខ្លួនអំពីសេចក្តីពិតនេះ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣–៧; ១០; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៦៧)
តើឯកសារទាំង ១១៦ ទំព័រនៃព្រះគម្ពីរមរមនដែលយ៉ូសែប ស្ម៊ីធ បានបកប្រែរួចបានបាត់ ហើយពុំបានទទួលវិញដោយរបៀបណា ? នៅពេលសិស្សសិក្សាមេរៀនបន្ទាប់ នោះពួកគេនឹងរៀនអំពីម៉ាទីន ហារីស និង ការបាត់ឯកសារសរសេរដោយដៃ ។ ពួកគេក៏នឹងរៀនផងដែរអំពីព្រះឱវាទរបស់ព្រះអម្ចាស់ដល់អស់អ្នកដែលមានបំណងបម្រើព្រះ ។