មេរៀនទី ៧៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១-១៩
បុព្វកថា
នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុងធ្វើការជាមួយនឹងកំណែថ្មីដ៏បំផុសគំនិតចំពោះព្រះគម្ពីរប៊ីប ( ពេលខ្លះត្រូវបានហៅថា ការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ ) ។ ខណៈដែលពួកគេកំពុងបកប្រែ និងពិចារណាអំពីអត្ថន័យនៃយ៉ូហាន ៥:២៩នោះពួកគេត្រូវបានបង្ហាញនូវការនិមិត្តមួយ ដែលត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦។ អំឡុងការនិមិត្តនេះ ព្រះអង្គសង្គ្រោះបានបង្ហាញដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នូវដំណើរតៗគ្នានៃការនិមិត្តជាក់លាក់ ដែលបញ្ជាក់ពីភាពពិត និងភាពជាព្រះរបស់ ព្រះយេស៊ូវគ្រីស្ទ ដែលបានបង្រៀនអំពីការធ្លាក់របស់សាតាំង និងពួកកូនអន្ដរធាន ហើយបានបើកសម្ដែងពីលក្ខណៈនៃនគរនៃសិរីល្អទាំងឡាយ និងអ្នកទាំងឡាយដែលនឹងទទួលគ្រងមរតក ។ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានមានប្រសាសន៍ថា « ខ្ញុំនឹងសំដៅទៅលើតែ ‹ ការនិមិត្ត › [នៅក្នុងកណ្ឌ ៧៦] តែប៉ុណ្ណោះ ថាជាវិវរណៈមួយ ដែលផ្ដល់នូវពន្លឺកាន់តែខ្លាំង កាន់តែពិត និងមានគោលការណ៍ច្រើនជាងវិវរណៈណាៗទាំងអស់ ដែលមាននៅក្នុងគម្ពីរផ្សេងទៀតដែលយើងធ្លាប់អាន ។ វានឹងពន្យល់កាន់តែច្បាស់ដើម្បីឲ្យយើងយល់ដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់យើង ថាយើងមកពីណា ហេតុអ្វីយើងនៅទីនេះ និងតើយើងនឹងទៅកន្លែងណា ។ មនុស្សម្នាក់អាចដឹងតាមរយៈវិវរណៈនេះ អំពីផ្នែក និង ស្ថានភាពដែលគាត់នឹងមាន » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ], ទំព័រ ១២០–២១) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ នឹងត្រូវបានបង្រៀនជាបួនមេរៀន ។ មេរៀននេះ គ្របដណ្ដប់នូវទស្សនៈរួមសង្ខេបមួយអំពីការនិមិត្ត ពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ដល់ពួកស្មោះត្រង់ និងទង្វើទាំងឡាយដែលនាំឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានទទួលការនិមិត្ត ។
យោបល់សម្រាប់ការបង្រៀន
ទស្សនៈរួមនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦
សូមឲ្យសិស្សប្រាប់ពីទីកន្លែងមួយចំនួនដែលពួកគេចង់ទៅនៅវិស្សមកាល ឬនៅថ្ងៃបុណ្យ ។ ( សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ) ។ សូមគូសរង្វង់លើទិសដៅមួយដែលបានសរសេរនៅលើក្ដារខៀន ។ សូមឲ្យសិស្សសរសេរនូវការពិពណ៌នាមួយអំពីផ្លូវដែលពួកគេនឹងចាំបាច់ត្រូវធ្វើដំណើរដើម្បីទៅដល់ទិសដៅដែលពួកគេបានជ្រើសរើស ។ បន្ទាប់ពីមួយឬ ពីរនាទី សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពិពណ៌នាអំពី អ្វីដែលពួកគេបានសរសេរ ។ បន្ទាប់មកជ្រើសរើសទិសដៅមួយ ដែលមានរៀបរាប់នៅលើក្ដារខៀន ដែលមានចំណុចពិសេសខុសគ្នាពីទិសដៅទីមួយ រួចហើយសួរសំណួរដូចខាងក្រោម ៖
-
បើអ្នកធ្វើតាមផ្លូវដែលអ្នកបានពិពណ៌នាសម្រាប់ទិសដៅទីមួយ តើវានឹងនាំអ្នកទៅកាន់ទិសដៅផ្សេងនេះឬទេ ?
-
តើទិសដៅដែលអ្នកជ្រើសរើសមានឥទ្ធិពលលើផ្លូវដែលអ្នកត្រូវតែធ្វើដំណើរដើម្បីទៅដល់ទីនោះយ៉ាងដូចម្ដេច ?
សូមពន្យល់ថា នៅខែកុម្ភៈ ឆ្នាំ ១៨៣២ ព្យាការីយ៉ូសែប ស្ម៊ីធ និង ស៊ីឌីនី រិកដុន បានទទួលការនិមិត្តមួយ ដែលបានបើកសម្ដែងពីទិសដៅដ៏អស់កល្បជានិច្ចរបស់មនុស្សលោកដែលអាចមាន ។ ការនិមិត្តនេះ បានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ពិពណ៌នាអំពីកម្រិតទាំងបី ( ឬនគរ ) នៃសិរីល្អ និងកម្រិតនៃការអភិវឌ្ឍខាងវិញ្ញាណរបស់មនុស្សទាំងឡាយដែលនឹងទទួលគ្រងវា ។ សូមអញ្ជើញសិស្សឲ្យប្រាប់ពីជម្រើសដែលនាំទៅរកជីវិតអស់កល្បនៅក្នុងនគរសេឡេស្ទាល នៅពេលពួកគេសិក្សាអំពីការនិមិត្តនេះនៅមេរៀនបួនខាងក្រោយទៀត ។ បន្ថែមពីលើនោះ សូមអញ្ជើញពួកគេឲ្យពិចារណាថា បើសិនជាជម្រើសដែលពួកគេបានធ្វើថ្មីៗនេះ កំពុងនាំពួកគេទៅកាន់ទិសដៅអស់កល្បជានិច្ច ដែលនឹងនាំពួកគេទៅកាន់សុភមង្គលដ៏មហិមាបំផុត ។
ដើម្បីផ្ដល់នូវទស្សនៈរួមសង្ខេបមួយអំពីមាតិកានៃគោលលទ្ធិ និង សេចក្តីសញ្ញា ៧៦សូមផ្ដល់ច្បាប់ចម្លងនៃឌីយ៉ាក្រាមអមដល់សិស្សម្នាក់មួយច្បាប់ ។ ( អ្នកអាចនឹងចង់ធ្វើការថតចម្លងតូចៗល្មម ដើម្បីសិស្សអាចនឹងដាក់ស៊កវានៅក្នុងគម្ពីររបស់ពួកគេ ហើយអាចយកវាមកមើល នៅពេលពួកគេសិក្សាកណ្ឌ ៧៦ ) ។ សូមពន្យល់ថា ឌីយ៉ាក្រាម ចែងពីអ្វីដែល យ៉ូសែប និង ស៊ីឌនី បានឃើញ និងបានរៀន នៅក្នុងការនិមិត្តដែលពួកលោកបានទទួល ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១-១០
ព្រះអម្ចាស់សន្យាថាប្រទានពរជ័យជាច្រើនដល់អ្នកទាំងឡាយដែលស្មោះត្រង់ចំពោះទ្រង់
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១-៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលពាក្យ ឬឃ្លាទាំងឡាយ ដែលពិពណ៌នាអំពីលក្ខណៈរបស់ ព្រះយេស៊ូវគ្រីស្ទ ។
-
តើលក្ខណៈរបស់ ព្រះយេស៊ូវគ្រីស្ទ ដែលបានប្រាប់នៅក្នុងខទាំងនេះមួយណា ដែលសំខាន់ចំពោះអ្នក ? ហេតុអ្វី ?
សូមទាញចំណាប់អារម្មណ៏របស់សិស្សផ្ដោតទៅលើលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ដែលបានពិពណ៌នានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥។
-
ស្របតាមខ ៥ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីមានបទពិសោធន៍នៃក្ដីមេត្តា និងព្រះគុណរបស់ព្រះអម្ចាស់ ? ( យើងត្រូវតែកោតខ្លាចដល់ទ្រង់ ។ សូមពន្យល់ថា នៅក្នុងបរិបទនេះ ដើម្បីកោតខ្លាចព្រះអម្ចាស់ មានន័យថា មានគារវភាព គោរព និងស្រឡាញ់ទ្រង់ ) ។
-
តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានកិត្តិយសពីព្រះអម្ចាស់ ? តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីបម្រើព្រះអម្ចាស់ « ដោយនូវសេចក្ដីសុចរិត និងដោយនូវសេចក្ដីពិតរហូតដល់ចុងបំផុត » ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦-៩ ដោយស្ងាត់ស្ងៀម ហើយរកមើលពរជ័យដែលព្រះអម្ចាស់បានសន្យាដល់អ្នកទាំងឡាយណា ដែលមានគារវភាព និងបម្រើទ្រង់ ។
-
យោងតាមខគម្ពីរទាំងនេះ តើពរជ័យអ្វីខ្លះ នឹងកើតមានដល់អ្នកទាំងឡាយដែលមានគារវភាព និងបម្រើដល់ព្រះអម្ចាស់ ? ( អ្នកអាចនឹងចង់រំឭកសិស្សថា ពាក្យសេចក្ដីអាថ៌កំបាំងនៅក្នុងខ ៧សំដៅទៅលើសេចក្ដីពិតខាងវិញ្ញាណ ដែលអាចនឹងត្រូវបានស្គាល់តែតាមរយៈវិវរណៈប៉ុណ្ណោះ ) ។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងគោរពដល់ព្រះអម្ចាស់ ហើយបម្រើទ្រង់ដល់ទីបំផុត នោះទ្រង់នឹងប្រទានកិត្តិយសដល់យើងដោយ …
សូមអញ្ជើញសិស្សឲ្យបំពេញគោលការណ៍នៅលើក្ដារខៀន ។ ពួកគេគួរតែប្រាប់ដូចខាងក្រោម ៖ បើយើងគោរពដល់ព្រះអម្ចាស់ ហើយបម្រើទ្រង់ដល់ទីបំផុត នោះទ្រង់នឹងប្រទានកិត្តិយសដល់យើងដោយការបើកសម្ដែងសេចក្ដីពិតមកកាន់យើង ។
ដើម្បីជួយសិស្សយល់អំពីរបៀបដែលព្រះអម្ចាស់អាចបើកសម្ដែងសេចក្ដីពិតដល់យើង សូមលើកអំពូលភ្លើង ( ឬពិល ) ឡើង ហើយសួរថាតើវាទាក់ទងនឹងឥទ្ធិពលនៃព្រះវិញ្ញាណយ៉ាងដូចម្ដេច ។ បន្ទាប់ពីពួកគេបានឆ្លើយតបហើយ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវគំនិតបន្ថែមអំពីរបៀបដែល អំពូលភ្លើងមួយ (ឬពិល) មួយ អាចទាក់ទងទៅនឹងឥទ្ធិពលនៃព្រះវិញ្ញាណ ។
-
តើឥទ្ធិពលនៃព្រះវិញ្ញាណដូចជាប្រភពនៃពន្លឺមួយ ដូចជាអំពូលភ្លើងយ៉ាងដូចម្ដេច ? ( ចម្លើយរបស់សិស្សអាចនឹងឆ្លុះបញ្ចាំងអំពីសេចក្ដីពិតដូចខាងក្រោម ៖ព្រះអម្ចាស់បំភ្លឺគំនិតយើងតាមរយៈព្រះវិញ្ញាណ )។
-
តើការបំភ្លឺមានន័យយ៉ាងណា ? ( ដើម្បីផ្ដល់ចំណេះដឹង ឬគំនិតខាងវិញ្ញាណដែលបង្កើនការយល់ដឹងរបស់យើង ឬជួយយើងឲ្យមើលឃើញសេចក្ដីពិត ) ។
-
តើអ្នកទទួលបទពិសោធន៍ពី ការទទួលបានការបំភ្លឺដោយព្រះវិញ្ញាណនៅពេលណា ? ( បន្ទាប់ពីសិស្សបានឆ្លើយតបរួចហើយ អ្នកក៏អាចចង់ចែកចាយបទពិសោធន៍មួយរបស់អ្នកផងដែរ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១-១៩
យ៉ូសែប ស៊្មីធ និងស៊ីឌនី រិកដុន បានពិពណ៌នាអំពីស្ថានភាពទាំងឡាយដែលនាំទៅរកការនិមិត្តរបស់ពួកលោក
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១-១៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវការបំពេញនៃការសន្យាដែលបានប្រាប់នៅក្នុងខ ៥-១០។
-
តើបទពិសោធន៍របស់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បំពេញនូវការសន្យាទាំងឡាយដែលបានប្រាប់នៅក្នុងខ ៥-១០តាមរបៀបណា ?
សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាដែលពួកគេបានអានព្រះគម្ពីរ ហើយពុំយល់នូវអ្វីដែលពួកគេកំពុងអាន ។
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីយល់ពីបទគម្ពីរឲ្យបានល្អប្រសើរ ?
សូមពន្យល់ថា សកម្មភាពរបស់ យ៉ូសែប ស៊្មីធ និងស៊ីឌនី រិកដុនពីមុនការទទួលបាននូវការនិមិត្តនេះ អាចបង្រៀនយើងអំពីរបៀបដែលយើងអាចយល់ពីបទគម្ពីរកាន់តែល្អប្រសើរ ហើយអញ្ជើញព្រះវិញ្ញាណដើម្បីបើកសម្ដែងសេចក្ដីពិតមកកាន់យើង ។
សូមចាត់សិស្សឲ្យធ្វើការជាគូៗ ។ សូមអញ្ជើញឲ្យសិស្សម្នាក់ក្នុងចំណោមដៃគូនិមួយៗ អាននូវការណែនាំ នៃក្បាលកណ្ឌសម្រាប់គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ឲ្យឮៗ ។ សូមអញ្ជើញសិស្សម្នាក់ទៀតក្នុងចំណោមដៃគូនិមួយៗ ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៥-១៩ ដោយស្ងាត់ស្ងៀម ។ សូមឲ្យសិស្សរកមើលនូវអ្វីដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានធ្វើ ឬកំពុងធ្វើ ដែលបានរៀបចំពួកគេឲ្យទទួលបានការយល់ដឹងអំពីបទគម្ពីរតាមរយៈវិវរណៈ ។ ( ដើម្បីជួយសិស្សយល់កាន់តែល្អប្រសើរនូវសេចក្ដីណែនាំកណ្ឌ នោះអ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ពាក្យsundry(ផ្សេងៗ) មានន័យច្រើន ។ អ្នកក៏អាចនឹងចង់ពន្យល់ថា នៅក្នុងជំនាន់របស់ យ៉ូសែប ស៊្មីធ មនុស្សភាគច្រើនបំផុតដែលជឿទៅលើព្រះគម្ពីរប៊ីប បានគិតថា បន្ទាប់ពីការជំនុំជម្រះចុងក្រោយ នោះមនុស្សទាំងអស់នឹងត្រូវបានបញ្ជូនទៅស្ថានសួគ៌ ឬទៅស្ថាននរក ) ។ បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីអានហើយ សូមពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញទៅដល់ដៃគូរបស់ពួកគេ ។ បន្ទាប់មក សូមសួរសិស្សនូវសំណួរដូចខាងក្រោមនេះ ៖
-
តើ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានធ្វើអ្វីខ្លះ ដែលបានរៀបចំពួកលោកឲ្យទទួលការនិមិត្តនេះ ? ( ពួកលោក កំពុងសិក្សា និងសញ្ជឹងគិតអំពីយ៉ូហាន ៥:២៩) ។
-
តើវាមានន័យយ៉ាងណាដើម្បីសញ្ជឹងគិតព្រះគម្ពីរ ? ( ចម្លើយអាចរួមមានទាំង ការពិចារណា ឬការគិតអំពីអ្វីដែលអ្នកកំពុងអាន ការសួរសំណួរអំពីអ្វីដែលអ្នកកំពុងអាន និងការភ្ជាប់នូវអ្វីដែលអ្នកកំពុងតែរៀនជាមួយនឹងអ្វីដែលអ្នកបានដឹងរួចហើយ ) ។
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនពីគំរូរបស់យ៉ូសែប ស្ម៊ីធ និងស៊ីឌនី រិកដុន ? ( សិស្សអាចនឹងផ្ដល់យោបល់អំពីគោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា គូសបញ្ជាក់អំពីគោលការណ៍ដូចខាងក្រោម ៖នៅពេលយើងសិក្សា និងពិចារណាបទគម្ពីរប្រកបដោយការអធិស្ឋាន នោះយើងបានត្រៀមខ្លួនដើម្បីទទួលនូវការយល់ដឹងមកពីព្រះអម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ )។
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរអំពីរបៀបដើម្បីសិក្សា និងពិចារណាបទគម្ពីរប្រកបដោយការអធិស្ឋាន សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលសកម្មភាពដែលជាប់ទាក់ទងជាមួយនឹងការសិក្សា និងការពិចារណាបទគម្ពីរប្រកបដោយការអធិស្ឋាន ។ ( អ្នកអាចនឹងចង់ផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ដល់សិស្សម្នាក់មួយច្បាប់ ដើម្បីពួកគេអាចធ្វើតាម ) ។
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« នៅពេលដែលខ្ញុំនិយាយថា ‹ សិក្សា › ខ្ញុំមានន័យថាជាអ្វីមួយ ដែលពិសេសជាងការគ្រាន់តែអានទៅទៀត ។… ខ្ញុំឃើញថា ពេលខ្លះអ្នកអានពីរបីខគម្ពីរ ឈប់ ដើម្បីសញ្ជឹងគិតអំពីខគម្ពីរនោះ សូមអានខគម្ពីរនេះម្តងទៀតដោយយកចិត្តទុកដាក់ ហើយនៅពេលអ្នកគិតអំពីអត្ថន័យរបស់វា សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹង សួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ រួចសរសេរទុកនូវការបំផុសគំនិត និង ទស្សនវិស័យជ្រៅជ្រះដែលនឹងកើតមាន ដើម្បីឲ្យអ្នកអាចចងចាំ ហើយរៀនសូត្របានកាន់តែប្រសើរឡើង ។ ការសិក្សារបៀបនេះ អ្នកប្រហែលមិនបានអានច្រើនជំពូក ឬ ច្រើនខគម្ពីរនៅក្នុងរយៈពេលកន្លះម៉ោងនោះទេ ប៉ុន្ដែអ្នកនឹងទុកកន្លែងមួយសម្រាប់ព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់អ្នក ហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់អ្នក » ។(When Thou Art Converted,» Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ១១ ) ។
-
តើសកម្មភាពអ្វីខ្លះ ដែលអែលឌើរ គ្រីស្តូហ្វឺសិន បានភ្ជាប់ជាមួយនឹងការសិក្សា និងការពិចារណាបទគម្ពីរប្រកបដោយការអធិស្ឋាននោះ ?
-
បន្ថែមពីលើយោបល់របស់អែលឌើរ គ្រីស្តូហ្វឺសិន តើអ្នកបានធ្វើអ្វីផ្សេងទៀតដើម្បីសិក្សា និងពិចារណាបទគម្ពីរប្រកបដោយការអធិស្ឋាន ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះ ជាលទ្ធផលមកពីការសិក្សា និងការពិចារណាបទគម្ពីរប្រកបដោយការអធិស្ឋាន ?
សូមលើកទឹកចិត្តដល់សិស្សឲ្យអនុវត្តសកម្មភាពទាំងឡាយ ដែលបានពិភាក្សានៅថ្ងៃនេះ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមពិចារណាធ្វើការចែកចាយទីបន្ទាល់របស់អ្នកអំពីការសិក្សា និងការពិចារណាប្រកបដោយការអធិស្ឋាន ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
ការសង្ខេបនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦។ សូមជ្រើសរើសផ្លូវត្រឹមត្រូវសម្រាប់ទិសដៅដែលប្រាថ្នាចង់បាន
រឿងខាងក្រោម បានរៀបរាប់ដោយអែលឌើរ ស្ទើរលីង ដ័បុលយូ សីល នៃពួកចិតសិបនាក់ បង្ហាញអំពីសារៈសំខាន់នៃការជ្រើសរើសផ្លូវដែលនឹងនាំយើងទៅកាន់ទិសដៅដ៏អស់កល្បជានិច្ច ដែលយើងប្រាថ្នាចង់បានបំផុតថា ៖
រូបភាពអែលឌើរ ស្ទើរលីង ដបុលយូ ស៊ីល« យើងប្រហែលជារៀនមេរៀនសំខាន់ៗជាច្រើនមកពីរឿងដែលបានប្រាប់កាលពីច្រើនឆ្នាំមកហើយដោយ វេជ្ជបណ្ឌិត ហារី អ៊ីមើរសុន ហ្វូសឌីក ដែលមានចំណងជើងថា ‹ នៅលើឡានក្រុងខុស › ។ រឿងនោះនិយាយអំពីបុរសម្នាក់ [ នៅសហរដ្ឋ ] ដែលជិះឡានក្រុងដោយមានបំណង ប្រាថ្នាទៅទីក្រុង ដេត្រ័ត ។ ប៉ុន្តែនៅពេលគាត់បានទៅដល់នៅចុងបញ្ចប់នៃការធ្វើដំណើរដ៏យូរ នោះគាត់បានឃើញថា គាត់នៅក្នុងទីក្រុង ខាន់សាសទៅវិញ ។ ដំបូងឡើយ គាត់ពុំជឿទេ ។ នៅពេលគាត់បានសួរអំពី [ទិសដៅទៅកាន់] ផ្លូវវូឌវើត ហើយគេប្រាប់ថា គ្មានផ្លូវវូឌវើតទេ នោះគាត់ បានខឹង--គាត់ដឹងថាមាន ។ ដល់ពេលមួយសន្ទុះធំ មុនពេលដែលគាត់បានដឹងការពិតថា បំណង និងសេចក្តីប្រាថ្នាដ៏ស្មោះរបស់គាត់ដែលចង់ទៅ ដេត្រ័យ គឺគាត់ពុំទៅដល់ ដេត្រ័យទេ តែគាត់នៅក្នុងទីក្រុង ខាន់សាសទៅវិញទេតើ ។ អ្វីៗគ្រប់យ៉ាងគឺល្អទាំងអស់ លើកលែងតែរឿងតូចមួយ គាត់បានជិះឡានក្រុងខុសខ្សែ ។
« វាគួរឲ្យចាប់អារម្មណ៍ណាស់ដែលថា មានមនុស្សជាច្រើនដែលបានទៅដល់កន្លែងខ្លះៗក្នុងជីវិត ដែលពួកគេពុំដែលចង់ទៅ ។ យើងជ្រើសយកគោលដៅ នៃកិត្តិយស និងជោគជ័យ និងសុភមង្គល រួចហើយពេលខ្លះ យើងឡើងជិះឡានក្រុងដែលនាំយើងទៅកាន់ទិសដៅដែលគ្មានកិត្តិយស បរាជ័យ ហើយពុំរីករាយ ។ គោលបំណងចម្បងមួយនៃជីវិតរមែងស្លាប់របស់យើង គឺដើម្បីរៀបចំខ្លួនសម្រាប់ជីវិតដែលនៅខាងមុខ ។ ហើយទិសដៅដែលអាចទៅដល់របស់យើង ត្រូវបានបំបែកទៅជាបីធំៗ ដែលប៉ុលបានប្រៀបធៀបថាជាពន្លឺនៃព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ។…
« ហើយដូច្នេះយើងត្រឡប់មកគំនិតដ៏ល្អនេះម្ដងទៀត ដែលគឺជាគំនិតសំខាន់បំផុតមួយក្នុងពិភពលោកគឺ ៖ ទីមួយ ថាយើងដឹងថា យើងចង់ទៅទីណា ហើយទីពីរ ថាយើងឡើងជិះឡានដែលនឹងនាំយើងទៅទីនោះ » (« On the Wrong Bus, »New Eraខែ កក្កដា ឆ្នាំ ១៩៨៣ ទំព័រ ៤, ៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១-១២។ « ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណ នោះភ្នែករបស់យើងខ្ញុំបានបើក »
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានថ្លែងថា ខណៈដែលពួកលោកកំពុងបកប្រែយ៉ូហាន ៥:២៩នោះពួកលោក « ស្ថិតក្នុងព្រះវិញ្ញាណ » (គ. និង ស. ៧៦:១១) ហើយ « ដោយព្រះចេស្ដានៃព្រះវិញ្ញាណ » (គ. និង ស. ៧៦:១២) នោះភ្នែករបស់ពួកលោកត្រូវបានបើក ។ នៅក្នុងបរិបទនេះ ឃ្លាទាំងនេះ សំដៅទៅលើលក្ខខណ្ឌខាងរូបកាយបណ្ដោះអាសន្ន និងលក្ខខណ្ឌខាងវិញ្ញាណ ដែលហៅថា ប្រែរូប ។ ការប្រែរូប បានកើតឡើងនៅពេល « មនុស្ស … ត្រូវបានផ្លាស់ប្រែរូបរាង និងលក្ខណៈជាបណ្ដោះអាសន្ន-- ដែលត្រូវបានលើកឡើងទៅកម្រិតខាងវិញ្ញាណកាន់តែខ្ពស់--ដើម្បីពួកគេអាចស៊ូទ្រាំនៅក្នុងវត្តមាន និងសិរីល្អនៃតួអង្គសួគ៌ា » ( សេចក្ដីណែនាំដល់បទគម្ពីរ « ការប្រែរូប » scriptures.lds.org) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៩។ ការសិក្សា និងការពិចារណាបទគម្ពីរ
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានបង្រៀនអំពីភាពខុសគ្នារវាងការសិក្សា និងការពិចារណា និងអំពីទំនាក់ទំនងរវាងការពិចារណា និងការទទួលវិវរណៈថា ៖
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« ការអាន ការសិក្សា និងការពិចារណាគឺពុំដូចគ្នាទេ ។ យើងអានពាក្យទាំងឡាយ ហើយយើងអាចទទួលបានគំនិតនានា ។ យើងសិក្សា ហើយយើងអាចរកឃើញគំរូ និង ទំនាក់ទំនងទាំងឡាយនៅក្នុងបទគម្ពីរ ។ ប៉ុន្តែ ពេលយើងសញ្ជឹងគិត យើងអញ្ជើញវិវរណៈតាមរយៈព្រះវិញ្ញាណ ។ ចំពោះខ្ញុំ ការសញ្ជឹងគិតគឺជាការគិត និង ជាការអធិស្ឋាន ដែលខ្ញុំធ្វើបន្ទាប់ពីការអាន និង ការសិក្សានៅក្នុងព្រះគម្ពីរដោយប្រុងប្រយ័ត្ន » (Serve with the Spirit, » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦០ ) ។
អែលឌើរ ម៉ាវិន ជេ អាស្តុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ៖
រូបភាពអែលឌើរ ម៉ាវីន ជេ អាស្តុន« តាមរយៈការពិចារណា នោះយើងផ្ដល់ឱកាសឲ្យព្រះវិញ្ញាណដើម្បីបញ្ជាក់ និងដឹកនាំ » (There Are Many Gifts, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦។ « ការនិមិត្ត »
នៅក្រោមការដឹកនាំរបស់ យ៉ូសែប ស៊្មីធ កំណែថ្មីខាងនិពន្ធវិជ្ជានៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ជាទូទៅបានហៅថា « ការនិមិត្ត » ត្រូវបានសរសេរទុក ។ កំណាព្យត្រូវបានបោះពុម្ព នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៨៤៣ នៅក្នុងTimes and Seasonsកាសែតសាសនាចក្រ បានបោះពុម្ពនៅ ណៅវូ រដ្ឋ អិលលីណោយ ចាប់ទីខែវិច្ឆិកា ឆ្នាំ ១៨៣៩ ដល់ខែកុម្ភៈ ឆ្នាំ ១៨៤៦ ( សូមមើលTimes and Seasonsថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៨៤៣ ទំព័រ ៨២-៨៥ ) ។ តារាងខាងក្រោមបង្ហាញអំពីផ្នែកនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ស្របទៅនឹងបទបន្ទដកស្រង់ចេញពី កំណាព្យ ហើយយើងអាចបង្កើនការយល់ដឹងយ៉ាងជ្រាលជ្រៅទាំងពីរ។
សម្រាយនិពន្ធវិជ្ជា |
ការយល់ដឹង | |
---|---|---|
« ថាដោយសារព្រះអង្គ និងតាមរយៈព្រះអង្គ ហើយពីព្រះអង្គ នោះពិភពលោកទាំងឡាយ មានឡើង ហើយបានបង្កើតមក ហើយបណ្តាជននៅទីនោះ គឺ ជាបុត្រាបុត្រីបង្កើតចំពោះព្រះ » ។ |
កំណែថ្មី ១៩ -២០ « ១៩. ហើយខ្ញុំស្ដាប់ឮសំឡេងដ៏មហិមា ថ្លែងកំណត់ត្រាពីសួគ៌ា ទ្រង់ជាព្រះអង្គសង្គ្រោះ និងជាបុត្រស្ងួនភ្ងាតែមួយរបស់ព្រះ-- តាមទ្រង់ ពីទ្រង់ និងដោយសារទ្រង់ ពិភពលោកត្រូវបានធ្វើឡើង ទាំងអ្វីទាំងអស់ដែលផ្លាស់យ៉ាងលឿននៅក្នុងស្ថានសួគ៌ដ៏ទូលាយ « ២០. ទាំងមនុស្សលោកពីដំបូងដល់ចុងបញ្ចប់ផងដែរ ត្រូវបានសង្គ្រោះដោយព្រះអង្គសង្គ្រោះយើង ប្រាកដណាស់ថា យើងជាបុត្រាបុត្រីសំណព្វរបស់ព្រះ ដោយសេចក្ដីពិត និងព្រះចេស្ដាដដែលនេះ » ។ |
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះ ពុំគ្រាន់តែសម្រាប់មនុស្សនៃពិភពយើងទេ តែក៏សម្រាប់មនុស្សនៅគ្រប់ទាំងភពដែលបង្កើតឡើងដោយទ្រង់ ។ |
« មើលចុះ ពួកគេនេះហើយដែលបានស្លាប់ទៅ ដោយគ្មានក្រឹត្យវិន័យ « ហើយពួកគេក៏ជាវិញ្ញាណនៃមនុស្សដែលជាប់ឃុំ ដែលព្រះរាជបុត្រាបានយាងទៅជួប ហើយផ្សាយដំណឹងល្អដល់ពួកគេ ដើម្បីឲ្យពួកគេអាចបានជាប់ជំនុំជំរះខាងឯសាច់ឈាម តាមបែបមនុស្ស » ។ |
កំណែថ្មី ៥៤ -៥៥ « ៥៤. មើលចុះ ពួកគេនេះហើយដែលបានស្លាប់ទៅ ដោយគ្មានក្រឹត្យវិន័យ ជំនាន់មនុស្សដែលពុំមានក្ដីសង្ឃឹម និងអ្នកទាំងឡាយដែលនៅក្នុងភូមិភាគ និងក្រោមម្លប់នៃសេចក្ដីស្លាប់ ជាពួកវិញ្ញាណនៅជាប់ក្នុងឃុំ នោះពន្លឺត្រូវបាននាំទៅបំភ្លឺដល់ ។ « ៥៥. ចំពោះវិញ្ញាណក្នុងការជាប់ឃុំឃាំង ព្រះអង្គសង្គ្រោះបានយាងទៅផ្សាយ ហើយបង្រៀនដំណឹងល្អដល់ពួកគេ ដោយព្រះចេស្ដាថ្មីស្រឡាង រួចហើយមនុស្សរស់ធ្វើបុណ្យជ្រមុជដល់មរណជនពួកគេ ដើម្បីពួកគេអាចត្រូវបានជំនុំជំរះ នៅក្នុងសាច់ឈាម » ។ |
ខុសពី អាលវិន ស្ម៊ីធ ដែលនឹងទទួលយកដំណឹងល្អ បើគាត់មានឱកាសទទួលយកវាពីមុនគាត់ស្លាប់ ( សូមមើលគ. និង ស. ១៣៧) មានមនុស្សជាច្រើនដែលនឹងបដិសេធដំណឹងល្អ បើពួកគេបានស្ដាប់ឮដំណឹងល្អអំឡុងពេលជីវិតរមែងស្លាប់ ។ ប៉ុន្តែដោយសារព្រះគុណដ៏មហិមានៃព្រះ នោះមនុស្សទាំងនេះនឹងមានឱកាសស្ដាប់ឮ និងទទួលយកដំណឹងល្អនៅក្នុងទីឃុំវិញ្ញាណ ហើយត្រូវបានជំនុំជំរះ ពេលពួកគេនៅជាសាច់ឈាម ។ |
« ដែលពុំបានទទួលទីបន្ទាល់ពីព្រះយេស៊ូវ កាលនៅក្នុងសាច់ឈាម ប៉ុន្តែក្រោយមក បានទទួលទីបន្ទាល់នោះ ។ « ពួកគេនេះហើយ ដែលជាមនុស្សមានកិត្តិយសនៅលើផែនដី ដែលខ្វាក់ដោយសារឧបាយកលនៃមនុស្ស ។ « ពួកគេនេះហើយ ដែលទទួលសិរីល្អរបស់ទ្រង់ ប៉ុន្តែពុំមែនភាពពោរពេញរបស់ទ្រង់ឡើយ ។ ពួកគេនេះហើយដែលទទួលវត្តមាននៃព្រះរាជបុត្រាប៉ុន្តែ ពុំមែនភាពពោរពេញនៃព្រះវរបិតាឡើយ » ។ |
កំណែថ្មី ៥៦ -៥៧ « ៥៦. ទាំងនេះជាពួកអ្នកដែលមានកិត្តិយសលើផែនដី ដែលខ្វាក់ និងបញ្ឆោតដោយមនុស្សមានកល្ប ៖ ពួកគេពុំទទួលសេចក្ដីពិតនៃព្រះអង្គសង្គ្រោះពីគ្រាដំបូងឡើយ ប៉ុន្តែបានទទួល នៅពេលពួកគេស្ដាប់ឮម្ដងទៀត ពេលនៅក្នុងទីឃុំឃាំង ។ « ៥៧. ពួកគេពុំក្លាហានក្នុងសេចក្ដីពិត ពួកគេពុំទទួលបានមកុដ ប៉ុន្តែពួកគេទទួលបានសិរីល្អតាមបែបជាពន្លឺព្រះចន្ទ ៖ ពួកគេជា ពួកអ្នកដែលមករកវត្តមានព្រះគ្រីស្ទ ប៉ុន្តែពុំមកកាន់ភាពពេញលេញនៃព្រះ នៅបល្ល័ង្គទ្រង់ » ។ |
មានមនុស្សមានកិត្តិយសជាច្រើនដែលបដិសេធដំណឹងល្អនៅក្នុងជីវិតនេះ ប៉ុន្ដែក្រោយមកបានប្រែចិត្ត ហើយទទួលយកដំណឹងល្អ នៅពេលត្រូវបានបង្រៀនដល់ពួកគេនៅក្នុងពិភពវិញ្ញាណ ។ ពួកគេនឹងទទួលសិរីល្អទេរេសទ្រាល ដែលប្រៀបដូចជាពន្លឺនៃព្រះចន្ឌ ។ ពួកគេនឹងអាចទាក់ទងជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែពួកគេនឹងពុំទទួលភាពពេញលេញនៃព្រះជាព្រះបិតាឡើយ ។ |