មេរៀនទី ៨៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១
បុព្វកថា
នៅថ្ងៃទី ៨ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានហៅ ចែស៊ី កស និង ស៊ីឌនី រិកដុន ឲ្យបម្រើជាទីប្រឹក្សារបស់ យ៉ូសែប ស៊្មីធ ។ នៅមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានប្រទានវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨១។ នៅក្នុងវិវរណៈនេះ ទ្រង់បានពិពណ៌នាអំពីតួនាទីរបស់ទីប្រឹក្សាទៅកាន់ប្រធានសាសនាចក្រ និងបានចែងពីពរជ័យទាំងឡាយសម្រាប់អ្នកទាំងឡាយដែលស្មោះត្រង់នៅក្នុងការបម្រើរបស់ពួកគេ ។ ចែស៊ី កស ពុំបន្ដនៅស្មោះត្រង់ទេ រួចព្រះអម្ចាស់បានហៅ ហ្រ្វែឌើរិក ជី វិលលាម្ស ដែលឥឡូវមានឈ្មោះនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១ឲ្យជំនួសតំណែងរបស់ កស នៅក្នុងគណៈប្រធាន ។ នៅគ្រានៃវិវរណៈនេះ ប្រធាននៃសាសនាចក្រ និងទីប្រឹក្សារបស់លោក ត្រូវបានហៅជាគណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ។ ចាប់ផ្ដើមនៅក្នុងឆ្នាំ ១៨៣៤ វិវរណៈសំដៅទៅលើប្រធាន និងទីប្រឹក្សារបស់លោក ក្នុងនាមជាគណៈប្រធានទីមួយ ( សូមមើលគ. និង ស. ១០២:២៦-២៨) ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:១-៧
ព្រះអម្ចាស់ពិពណ៌នាអំពីតួនាទីនៃទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ
ពីមុនថ្នាក់ចាប់ផ្ដើម សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖
សូមចាប់ផ្ដើមដោយការអញ្ជើញសិស្សឲ្យឆ្លើយតបនឹងសំណួរនៅលើក្ដារខៀន ។ ជាចំណែកនៃការពិភាក្សា អ្នកអាចពន្យល់ថា ទោះជាអ្នកដឹកនាំសាសនាចក្រម្នាក់ អាចនឹងទទួលការបំផុសគំនិតដើម្បីហៅសមាជិកនៃសាសនាចក្រម្នាក់ផ្តល់នូវតំណែងជាក់លាក់មួយក្ដី ក៏វាគឺអាស្រ័យទៅលើបុគ្គលដែលទទួលការហៅឲ្យឆ្លើយតបចំពោះការហៅដោយស្មោះត្រង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវការណែនាំក្បាលកណ្ឌនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៨១។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគំរូមួយរបស់មនុស្សម្នាក់ដែលបានហៅដោយព្រះអម្ចាស់ ប៉ុន្តែពុំបានធ្វើការហៅរបស់គាត់ដោយស្មោះត្រង់ ។
-
តើនរណាដែលព្រះអម្ចាស់បានហៅដំបូងគេឲ្យបម្រើជាទីប្រឹក្សាដល់ យ៉ូសែប ស៊្មីធ នៅក្នុងគណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ?
-
ហេតុអ្វី ចែស៊ី កស បាត់បង់ការហៅរបស់គាត់ ?
សូមពន្យល់ថា ចែស៊ី កស ត្រូវបានហៅឲ្យធ្វើជាទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ នៅខែមិនា ឆ្នាំ ១៨៣២ ។ នៅក្នុងថ្ងៃទី ១ ខែសីហា ឆ្នាំ ១៨៣២ គាត់បានចេញដំណើរទៅបេសកកម្មមួយជាមួយ ស៊ីប៊ីឌី ខូលទ្រីន ។ ខណៈដែលនៅក្នុងបេសកកម្មនេះ បងប្រុស កស បានជួបនឹងភរិយារបស់គាត់ ហើយបានព្យាយាមដើម្បីបញ្ចុះបញ្ចូលនាងអំពីសេចក្ដីពិត ប៉ុន្តែនាងបដិសេធមិនចូលរួមក្នុងសាសនាចក្រ ។ មិនយូរប៉ុន្មានក្រោយមក បងប្រុស ខូលទ្រីន បានឈឺជាទម្ងន់ រួចបានត្រឡប់ទៅខឺតឡង់វិញ ។ ជាអកុសល បងប្រុស កស ពុំបានបញ្ចប់បេសកកម្មរបស់គាត់ ហើយពុំបាននៅស្មោះត្រង់នៅក្នុងសាសនាចក្រទេ ។
-
ស្របតាមសេចក្ដីណែនាំកណ្ឌ តើព្រះអម្ចាស់បានហៅនរណាឲ្យជំនួស ចែស៊ី កស ?
អ្នកអាចនឹងចង់ឲ្យផ្តល់យោបល់ថា សិស្សគូសចំណាំនូវឃ្លាដូចខាងក្រោម នៅក្នុងសេចក្ដីណែនាំកណ្ឌ ៖ « វិវរណៈ… គួរតែទុកជាជំហានមួយដើម្បីរៀបចំជាផ្លូវការនូវគណៈប្រធានទីមួយ » ។ សូមពន្យល់ថា ប្រធាននៃសាសនាចក្រ និងទីប្រឹក្សារបស់លោក ( គណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ) នឹងពុំសំដៅជា « គណៈប្រធានទីមួយ » ទេ រហូតដល់ឆ្នាំ ១៨៣៤ ( សូមមើល គ. និង ស. ១០២:២៦-២៨) ។ ព្រះអម្ចាស់ពុំបើកសម្ដែងនូវការរៀបចំពេញលេញនៃសាសនាចក្ររបស់ទ្រង់ដល់ព្យាការីទាំងអស់ក្នុងពេលតែម្ដងនោះទេ ។ ទ្រង់បានបើកសម្ដែងផ្នែកផ្សេងគ្នានៃការរៀបចំនៅពេលដែលតម្រូវការកើតមានឡើង និងពេលពួកបរិសុទ្ធត្រៀមខ្លួនជាស្រេចដើម្បីទទួលយក ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានបង្រៀន ហ្រ្វែឌើរិក ជី វិលលាម្ស អំពីគណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ។
-
ស្របតាមខ ២តើគណៈប្រធានកាន់អ្វីខ្លះ ? ( សិស្សគួរតែស្គាល់នូវសេចក្ដីពិតដូចខាងក្រោម ៖គណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ កាន់កូនសោនៃនគររបស់ព្រះនៅលើផែនដី ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សគូសចំណាំពាក្យ និងឃ្លានានាដែលបង្រៀនពីសេចក្ដីពិតនេះ ) ។
ដើម្បីជួយសិស្សយល់នូវគោលលទ្ធិនេះ សូមរំឭកពួកគេថា « កូនសោបព្វជិតភាពគឺជាសិទ្ធិអំណាចព្រះ ដែលបានប្រទានដល់អ្នកដឹកនាំបព្វជិតភាពទាំងឡាយដើម្បី ដឹកនាំ គ្រប់គ្រង និង ត្រួតត្រាការប្រើប្រាស់បព្វជិតភាពរបស់ទ្រង់នៅលើផែនដី ។ ការអនុវត្តសិទ្ធិអំណាចនៃបព្វជិតភាព គឺត្រូវបានគ្រប់គ្រងដោយអ្នកទាំងឡាយដែលកាន់កូនសោ ( សូមមើលគ. និង ស. ៦៥:២,៨១:២,១២៤:១២៣) ។ អ្នកទាំងឡាយដែលកាន់កូនសោមានសិទ្ធិដើម្បីធ្វើជាអធិបតី និងដឹកនាំសាសនាចក្រនៅក្នុងដែនកំណត់មួយ ។
« ព្រះយេស៊ូវគ្រីស្ទបានកាន់កូនសោបព្វជិតភាពទាំងអស់សម្រាប់សាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានប្រគល់ឲ្យពួកសាវករបស់ទ្រង់ម្នាក់ៗនូវរាល់កូនសោ ដែលមានសម្រាប់នគរព្រះនៅលើផែនដី ។ សាវកច្បងដែលនៅរស់ ជាប្រធានសាសនាចក្រ គឺជាបុគ្គលតែម្នាក់គត់នៅលើផែនដីដែលត្រូវបានផ្ដល់សិទ្ធិអំណាចឲ្យដើម្បីអនុវត្តរាល់កូនសោបព្វជិតភាព (ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ [ ឆ្នាំ ២០១០ ], ២.១.១ ) ។
-
តើកូនសោនៃបព្វជិតភាពអាចជួយឲ្យគណៈប្រធានទីមួយធ្វើអ្វីខ្លះ ? ( ដឹកនាំកិច្ចការព្រះអម្ចាស់នៅលើផែនដី ) ។
សូមបង្ហាញរូបភាពមួយរបស់គណៈប្រធានទីមួយបច្ចុប្បន្ន ឬរូបភាពផ្សេងៗគ្នានៃសមាជិកនៃគណៈប្រធាន ) ។ សូមសួរដល់សិស្ស បើពួកគេអាចរៀបរាប់ឈ្មោះរបស់គណៈប្រធានទីមួយ ។
សូមសរសេរក្បាលរឿងដូចខាងក្រោមនៅលើក្ដារខៀន ៖ទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានទីមួយ ។
-
តាមការយល់ដឹងរបស់អ្នក តើកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយមានអ្វីខ្លះ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការណែនាំដែលព្រះអម្ចាស់បានប្រទានដល់ហ្រ្វែឌើរិក ជី វិលលាម្ស អំពីការហៅរបស់លោកក្នុងនាមជាទីប្រឹក្សាម្នាក់ នៅក្នុងគណៈប្រធានទីមួយ ។
-
ស្របតាមខ ៣តើហ្រ្វែឌើរិក ជី វិលលាម្ស ត្រូវធ្វើអ្វីខ្លះ ក្នុងនាមជាទីប្រឹក្សាម្នាក់នៅក្នុង គណៈប្រធានទីមួយ ? ( សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ក្រោមក្បាលរឿង។ អ្នកអាចនឹងចង់ពន្យល់ថា ទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ គាំទ្រ និងពង្រឹងដល់ប្រធាន ) ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដើម្បីឲ្យទីប្រឹក្សាម្នាក់ « ស្មោះត្រង់នៅក្នុងការប្រឹក្សា » ទៅដល់ប្រធាន ?
ដើម្បីជួយសិស្សឲ្យយល់បានកាន់តែល្អប្រសើរពីអត្ថន័យនៅស្មោះត្រង់នៅក្នុងការប្រឹក្សា សូមអញ្ជើញសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការដូចខាងក្រោម ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវរបៀបដែលទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធាន គួរតែប្រឹក្សាជាមួយប្រធាន ។
« [ ទីប្រឹក្សាម្នាក់ ] គឺជា ជំនួយការនៃប្រធានរបស់គាត់ ។…
« ក្នុងនាមជាជំនួយការម្នាក់ នោះទីប្រឹក្សាមិនមែនជាប្រធានឡើយ ។ គាត់មិនអាចសន្មត់អំពីការទទួលខុសត្រូវ ហើយនាំមុខប្រធានរបស់ខ្លួននោះទេ ។
« នៅក្នុងការប្រជុំគណៈប្រធាន ទីប្រឹក្សាម្នាក់ៗមានសេរីភាពបញ្ចេញមតិរបស់ខ្លួន ទៅលើបញ្ហាដែលមានចំពោះមុខគណៈប្រធាន ។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាបុព្វសិទ្ធិរបស់ប្រធានដើម្បីធ្វើការសម្រេចចិត្ត ហើយវាគឺជាករណីយកិច្ចរបស់ទីប្រឹក្សា ដែលត្រូវគាំទ្រលោកលើការសម្រេចចិត្តនោះ ។ ការសម្រេចចិត្តរបស់លោក បន្ទាប់មកក្លាយជាការសម្រេចចិត្តរបស់ពួកគេ មិនថាគំនិតពីមុនរបស់ពួកគេយ៉ាងណាទេ » (In … Counsellors There Is Safety » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៤៩ ) ។
-
ស្របតាមប្រធាន ហ៊ិងគ្លី តើទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានមួយ គួរប្រឹក្សាជាមួយប្រធានយ៉ាងដូចម្ដេច ?
-
តើការយល់ដឹងអំពីរបៀបដើម្បីស្មោះត្រង់នៅក្នុងការប្រឹក្សាជួយនរណាម្នាក់ ដែលកំពុងបម្រើជាទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានក្នុងសាសនាចក្រយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាដែលពួកគេបានបម្រើ ( ឬបានឃើញអ្នកដទៃបម្រើ ) នៅក្នុងគណៈប្រធាននៅក្នុងសាសនាចក្រ ។ ( អ្នកអាចនឹងចង់ចង្អុលបង្ហាញថា គណៈប៊ីស្សពធ្វើជាគណៈប្រធានមួយក្នុងវួដ ) ។ សូមឲ្យពួកគេពិចារណាអំពីអ្វីដែលពួកគេ ឬអ្នកដទៃបានធ្វើដើម្បីផ្ដល់ការគាំទ្រដោយមានប្រសិទ្ធភាពនៅក្នុងគណៈប្រធានក្នុងកូរ៉ូមបព្វជិតភាពរបស់ពួកគេ ឬថ្នាក់យុវនារី ។ សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយគំនិតរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៤ដោយស្ងាត់ស្ងៀម ដើម្បីរកមើលនូវអ្វីដែលព្រះអម្ចាស់បានសន្យានឹង ហ្រ្វែឌើរិក ជី វិលលាម្ស បើលោកនឹងស្មោះត្រង់នៅក្នុងការហៅរបស់លោកនោះ ។ អ្នកអាចនឹងចង់ពន្យល់ថា ឃ្លា « តម្កើងសិរីល្អដល់ព្រះអម្ចាស់របស់អ្នក … » នៅក្នុងបរិបទនេះ អនុវត្តថា ដោយការស្មោះត្រង់នៅក្នុងការហៅរបស់យើង នោះយើងអាចជួយដឹកនាំមនុស្សឲ្យគោរព និងថ្វាយបង្គំដល់ព្រះអម្ចាស់ ។
-
ស្របតាមខ ៤តើយើងអាចធ្វើអ្វីខ្លះ បើយើងស្មោះត្រង់នៅក្នុងការហៅរបស់យើង ? (ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងក្ដី ក៏ចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ដូចខាងក្រោម ៖បើយើងស្មោះត្រង់នៅក្នុងការហៅរបស់យើង នោះយើងអាចធ្វើការល្អអស្ចារ្យចំពោះអ្នកដទៃ ហើយតម្កើងសិរីល្អថ្វាយព្រះ ។ សូមប្រើពាក្យរបស់សិស្ស សរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើការបម្រើដោយស្មោះត្រង់នៅក្នុងការហៅបម្រើក្នុងសាសនាចក្ររបស់យើង ជួយយើងឲ្យធ្វើការល្អអស្ចារ្យចំពោះមនុស្សដទៃយ៉ាងដូចម្ដេច ?
-
តើការបម្រើដោយស្មោះត្រង់នៅក្នុងការហៅបម្រើក្នុងសាសនាចក្ររបស់យើង ជួយតម្កើងសិរីល្អថ្វាយព្រះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាមួយ ដែលពួកគេបានឃើញបុគ្គលម្នាក់ធ្វើរឿងល្អអស្ចារ្យចំពោះអ្នកដទៃ ដោយការបម្រើដោយស្មោះត្រង់នៅក្នុងការហៅបម្រើរបស់ពួកគេនោះ ។ សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយការសង្កេតឃើញរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការប្រឹក្សាបន្ថែម ដែលព្រះអម្ចាស់បានប្រទានឲ្យ ហ្រ្វែឌើរិក ជី វិលលាម្ស ។
-
ផ្ដោតទៅលើអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ហ្រ្វែឌើរិក ជី វិលលាម្ស នៅក្នុងខ ៥តើយើងអាចរៀនអ្វីខ្លះ អំពីការស្មោះត្រង់នៅក្នុងការហៅបម្រើក្នុងសាសនាចក្ររបស់យើង ឬការធ្វើជាសមាជិកនៃសាសនាចក្រដ៏ស្មោះត្រង់ ?
-
តើអ្នកគិតថាការ «ជួយអ្នកទន់ខ្សោយ លើកដៃដែលរោយ ហើយចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង» មានន័យដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ម៉ាវិន ជេ អាស្តុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកគំនិតដែលជួយបំភ្លឺពីអត្ថន័យនៃឃ្លាទាំងនេះ ។
« នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥ខនេះអាចត្រូវបានបកប្រែជាការជម្រុញរបស់ព្រះអម្ចាស់ដល់ហ្រ្វែឌើរិក ជី វិលលាម្ស ផ្ដល់កម្លាំងដល់មនុស្សទន់ខ្សោយ (ជួយអ្នកទន់ខ្សោយ) ផ្ដល់ការលើកទឹកចិត្តដល់អ្នកទាំងឡាយដែលនឿយហត់ ឬបាក់ទឹកចិត្ត ( លើកដៃដែលរោយ) ហើយផ្ដល់ភាពក្លាហាន និងកម្លាំងដល់អ្នកទាំងឡាយដែលមានក្បាលជង្គង់ញ័រ និងដួងចិត្តភ័យខ្លាច » (Strengthen the Feeble Knees,»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៧០ ) ។
-
តើវិធីមួយចំនួនដែលយើងអាច «ជួយអ្នកទន់ខ្សោយ លើកដៃដែលរោយ ហើយចំរើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង» មានអ្វីខ្លះ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
តើអ្នកបានលើកទឹកចិត្ត ឬពង្រឹងដល់នរណាម្នាក់ នៅពេលណា ?
សូមសំណូមពរដល់សិស្សឲ្យរើសយកវត្ថុមួយចេញពីបញ្ជីចម្លើយនៅលើក្ដារខៀន ហើយស្វែងរកឱកាសដើម្បីជួយអ្នកទាំងឡាយដែលនៅជុំវិញពួកគេ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៦-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យទាំងឡាយដែលព្រះអម្ចាស់បានសន្យាដល់ហ្រ្វែឌើរិក ជី វិលលាម្ស បើលោកនឹងស្មោះត្រង់រហូតដល់ទីបញ្ចប់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការបន្តនៅស្មោះត្រង់នៅក្នុងការហៅរបស់យើង និងការជួយដល់អ្នកទាំងឡាយដែលនៅជុំវិញយើង ដើម្បីពួកគេអាចសក្ដិសមសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចផងដែរ ។