មេរៀនទី ៩៩
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤-៩៦
បុព្វកថា
ព្រះអម្ចាស់បានបើកសម្ដែងវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ១៨៣៣ ហើយបានដឹកនាំពួកបរិសុទ្ធឲ្យស្ថាបនាទីក្រុងខឺតឡង់ស្រដៀងគ្នានឹងរបៀបដែលទ្រង់បានណែនាំពួកគេឲ្យស្ថាបនាទីក្រុងស៊ីយ៉ូននៅរដ្ឋ មិសសួរី ផងដែរ។ ព្រះអម្ចាស់ក៏បានបញ្ជាពួកបរិសុទ្ធ ឲ្យសាងសង់កន្លែងមួយសម្រាប់គណៈប្រធាន ( អគាររដ្ឋបាលសាសនាចក្រ ) និងកន្លែងសម្រាប់បោះពុម្ពបន្ថែមពីលើព្រះវិហារបរិសុទ្ធ ដែលទ្រង់ធ្លាប់បានបង្គាប់កាលពីមុនដល់ពួកបរិសុទ្ធឲ្យសាងសង់ ។ ពីរខែមុន នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលរកបាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥ដែលព្រះអម្ចាស់បានវាយផ្ចាលពួកបរិសុទ្ធសម្រាប់ការពន្យាពេលការសាងសង់ព្រះវិហារបរិសុទ្ធ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៦មាននូវការណែនាំរបស់ព្រះអម្ចាស់សម្រាប់តែងតាំង នូវល ខេ វីតនី « កាន់កាប់ » (គ. និង ស. ៩៦:២) ជាអចលនទ្រព្យដែលព្រះវិហារបរិសុទ្ធខឺតឡង់នឹងត្រូវបានសាងសង់លើនោះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤
ព្រះអម្ចាស់បង្គាប់ឲ្យពួកបរិសុទ្ធសាងសង់គេហដ្ឋានពីរ ហើយបញ្ជាក់បន្ថែមអំពីសេចក្ដីត្រូវការដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។
សូមឲ្យសិស្សស្រមៃពីឱកាសដែលពួកគេមានដើម្បីធ្វើដំណើរពេញប្រទេសទៅកាន់ទីក្រុងជាច្រើន ។ នៅពេលពួកគេធ្វើដំណើរ ពួកគេបានកត់សម្គាល់ថា មានកីឡាដ្ឋាននៅកណ្ដាលទីក្រុងក្នុងទីក្រុងទាំងឡាយ ។
-
តើការណ៍នេះអាចនឹងផ្ដល់យោបល់អំពីមនុស្សនៃប្រទេសនេះយ៉ាងណាខ្លះ ?
-
បើអ្នកនឹងទៅរៀបចំទីក្រុងធំមួយ តើអ្នកនឹងដាក់អ្វីខ្លះនៅកណ្ដាលទីក្រុង ? ហេតុអ្វី ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤:១, ៣, ១០ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីអគារចំនួនបី ដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកបរិសុទ្ធនៅក្នុងទីក្រុងខឺតឡង់ រដ្ឋ អូហៃអូត្រូវសាងសង់ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
អគារទាំងបីនេះ បង្ហាញអ្វីខ្លះ ដែលសំខាន់ចំពោះព្រះអម្ចាស់ ? ( ពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ កិច្ចការនៃគណៈប្រធានទីមួយ នៅក្នុងការទទួលបានវិវរណៈ និងការបម្រើក្នុងសាសនាចក្រ និងការបោះពុម្ពព្រះគម្ពីរ និងកិច្ចការដទៃទៀតដែលព្រះអម្ចាស់បង្គាប់មក ) ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤:១៣-១៧ដោយការពន្យល់ថា ព្រះអម្ចាស់បានណែនាំដល់ ហៃរ៉ុម ស្ម៊ីធ, រេយណុល្ស ខាហ៊ូន និង យ៉ារេឌ ខារតើរ ដើម្បីបង្កើតជាគណៈកម្មការមួយសម្រាប់អគារទាំងឡាយដែលបានប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៩៤។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤:១៦ដោយស្ងាត់ស្ងៀម ដើម្បីរកនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ពួកបរិសុទ្ធអំពីការសាងសង់អគារទាំងឡាយសម្រាប់គណៈប្រធាន និងសម្រាប់ការបោះពុម្ព ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីសង់ព្រះវិហារបរិសុទ្ធឡើង មុនអគារពីរផ្សេងទៀត ? តើការណ៍នេះអាចបង្រៀនយើងអំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធយ៉ាងដូចម្តេចខ្លះ ? ( អ្នកអាចប្រាប់ដល់សិស្សថា អគារពីរផ្សេងទៀត ពុំដែលបានសាងសង់ឡើងទេ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥
ព្រះអម្ចាស់បានវាយផ្ចាលដល់ពួកបរិសុទ្ធសម្រាប់ការពន្យាពេលសាងសង់ព្រះវិហារបរិសុទ្ធ
សូមរំឭកសិស្សថា ដំបូងឡើយព្រះអម្ចាស់ចេញបទបញ្ញត្តិឲ្យសង់ព្រះវិហារបរិសុទ្ធខឺតឡង់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ដែលបានកត់ត្រានៅថ្ងៃទី ២៧ និង ២៨ ខែធ្នូ ឆ្នាំ ១៨៣២ ។ ( សូមសរសេរកាលបរិច្ឆេទនេះនៅលើក្ដារខៀន ) ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវនៅក្នុងសេចក្ដីណែនាំកណ្ឌគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥អំពីកាលបរិច្ឆេទដែលវិវរណៈនេះត្រូវបានប្រទានឲ្យ ។ សូមឲ្យពួកគេគណនាអំពីពេលវេលាប្រហាក់ប្រហែលដែលបានកន្លងទៅនៅចន្លោះកាលបរិច្ឆេទទាំងពីរនេះ ។ សូមពន្យល់ថា អំឡុងគ្រានេះ អ្នកដឹកនាំសាសនាចក្របានដឹងអំពីដីកម្មសិទ្ធិនៅទីក្រុងខឺតឡង់ ដែលត្រូវសាងសង់ព្រះវិហារបរិសុទ្ធ ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ១៨៣៣ ពួកបរិសុទ្ធពុំបានចាប់ផ្ដើមសាងសង់ព្រះវិហារបរិសុទ្ធ ឬរៀបចំចាក់គ្រឹះឡើយ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ប្រាប់នូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ពួកបរិសុទ្ធអំពីការពន្យាពេលរបស់ពួកគេនៅក្នុងការសាងសង់ព្រះវិហារបរិសុទ្ធ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើព្រះអម្ចាស់ធ្វើអ្វីខ្លះ សម្រាប់អ្នកទាំងឡាយដែលទ្រង់ស្រឡាញ់ ? ( សិស្សគួរតែប្រាប់អំពីសេចក្ដីពិតដូចខាងក្រោម ៖ព្រះបានវាយផ្ចាលដល់អ្នកទាំងឡាយដែលទ្រង់ស្រឡាញ់ ។ អ្នកអាចឲ្យយោបល់សិស្សឲ្យគូសចំណាំពាក្យ ដែលបង្រៀនអំពីសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
តើការវាយផ្ចាលមានអត្ថន័យយ៉ាងណា ? ( ដើម្បីលត់ដំ ឬកែតម្រូវ ) ។ ស្របតាមខគម្ពីរទាំងនេះ ហេតុអ្វីព្រះវាយផ្ចាលដល់អ្នកទាំងឡាយដែលទ្រង់ស្រឡាញ់យ៉ាងដូច្នេះ ?
សូមឲ្យសិស្សពិចារណាអំពីរបៀបដែលពួកគេឆ្លើយតបជាញឹកញាប់ នៅពេលពួកគេត្រូវបានវាយផ្ចាល ឬកែតម្រូវដោយនរណាម្នាក់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សស្ដាប់អំពីរបៀបដែលពួកបរិសុទ្ធមួយចំនួនបានឆ្លើយតបចំពោះការវាយផ្ចាលរបស់ព្រះអម្ចាស់ ៖
បន្ទាប់ពី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥ពួកអ្នកដឹកនាំសាសនាចក្រ បានធ្វើសន្និសីទមួយដើម្បីពិភាក្សាអំពីការសាងសង់ព្រះវិហារបរិសុទ្ធ ។ « មនុស្សមួយចំនួនចូលចិត្តក្នុងការសាងសង់គ្រោងនៃផ្ទះ ហើយអ្នកដទៃទៀតចង់សង់ផ្ទះពីឈើហ៊ុប ។ យ៉ូសែប បានរំឭកពួកគាត់ថា ពួកគាត់ពុំមែនសាងសង់ដំណាក់មួយឡើងសម្រាប់មនុស្សនោះទេ ប៉ុន្តែគឺសម្រាប់ព្រះ លោកបានមានប្រសាសន៍ថា ‹ បងប្អូនប្រុសទាំងឡាយអើយ តើយើងនឹងសាងសង់ដំណាក់សម្រាប់ព្រះរបស់យើងពីឈើហ៊ុបឬ ? ទេ ខ្ញុំមានផែនការល្អប្រសើរជាងនោះ ។ ខ្ញុំមានប្លង់នៃដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គផ្ទាល់បានប្រទានឲ្យ ›» ។ បន្ទាប់មក យ៉ូសែប បានពន្យល់អំពី គំរូពេញលេញនៃព្រះវិហារបរិសុទ្ធ នោះបងប្អូនប្រុសទាំងអស់មានចិត្តរំភើបរីករាយ ។ ពួកគេបានធ្វើដំណើរទៅទីតាំងនៃការសាងសង់ ដករបង ហើយបានដាក់ដីបំពេញក្នុងស្រែដែលបានដាំដុះដោយគ្រួសារស្ម៊ីធកាលពីមុន ។ បន្ទាប់មកស្រូវបានជម្រះយ៉ាងស្អាត រួចហើយ ហៃរ៉ុម ស្ម៊ីធ « បានចាប់ផ្ដើមជីកធ្វើជាគ្រឹះជញ្ជាំង » ។ (សូមមើល លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother,បានបោះពុម្ពដោយ Preston Nibley [ឆ្នាំ ១៩៥៨], ទំព័រ ២៣០, ២៣១ )។
-
តើយើងអាចរៀនមកពីពួកបរិសុទ្ធទាំងនេះអ្វីខ្លះ អំពីរបៀបដើម្បីឆ្លើយតបចំពោះការវាយផ្ចាល ?
សូមចង្អុលបង្ហាញថា នៅក្នុងខ ៣ព្រះអម្ចាស់បានពិពណ៌នាអំពីការពន្យាពេលការសាងសង់ព្រះវិហារបរិសុទ្ធរបស់ពួកបរិសុទ្ធ គឺជា « អំពើបាបដ៏ធ្ងន់ណាស់ » ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៥-៦ដើម្បីមើលឃើញនូវអ្វីដែលព្រះអម្ចាស់បានប្រៀបធៀបជាអំពើបាបដ៏ធ្ងន់ធ្ងរ ។ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
-
តើការមិនអើពើរនឹងបទបញ្ញត្តិរបស់ព្រះអម្ចាស់ក្នុងការស្ថាបនាព្រះវិហារបរិសុទ្ធ ដូចជា « ដើរនៅក្នុងសេចក្ដីងងឹតទាំងកណ្ដាលថ្ងៃត្រង់ » យ៉ាងដូចម្ដេច ? តើយើងអាច « ដើរនៅក្នុងសេចក្ដីងងឹតទាំងកណ្ដាលថ្ងៃត្រង់ » យ៉ាងដូចម្ដេច បើយើងជ្រើសរើសបដិសេធបទបញ្ញត្តិផ្សេងទៀតនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៤, ៨-៩ ជាមួយដៃគូ ។ សូមឲ្យពួកគេប្រាប់អំពីមូលហេតុ ដែលព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធឲ្យសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ។ ( អ្នកអាចពន្យល់ថា ឃ្លា « ប្រយោជន៏ឲ្យយើងអាចសម្រេចកិច្ចការប្លែកៗរបស់យើងបាន » [ខ ៤] អាចសំដៅទៅលើរបៀបដែលមនុស្សពុំជឿទៅលើវិវរណៈ ការយាងមកជួបពីស្ថានសួគ៌ និងរឿងខាងវិញ្ញាណដទៃទៀត អាចមើលឃើញថាការស្ដារឡើងវិញនៃដំណឹងល្អ គឺជារឿងចម្លែក ) ។
-
តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីមូលហេតុដែលព្រះអម្ចាស់បញ្ជាឲ្យយើងសាងសង់ព្រះវិហារបរិសុទ្ធ ? ( បន្ទាប់ពីសិស្សឆ្លើយតប អ្នកអាចនឹងចង់សរសេរនូវគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់បានរៀបចំពួកអ្នកបម្រើទ្រង់ ឲ្យធ្វើកិច្ចការរបស់ទ្រង់ ហើយប្រទានអំណាចដល់ពួកគេ )។
សូមពន្យល់ថាប្រទានមានន័យថា ផ្ដល់ដល់នរណាម្នាក់នូវអំណោយមួយ ។ ការទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ មានន័យថាទទួលបានអំណាច និងចំណេះដឹងខាងវិញ្ញាណ ។ សូមអញ្ជើញសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន ៖
រូបភាពប្រធាន ថូម៉ាស អេស ម៉នសុន«ទាល់តែអ្នកបានចូលក្នុងដំណាក់នៃព្រះអម្ចាស់ ហើយបានទទួលគ្រប់ពរជ័យដែលរង់ចាំអ្នកនៅទីនោះ បើមិនដូច្នោះទេ អ្នកមិនបានទទួលអ្វីៗទាំងអស់ដែលសាសនាចក្របានផ្តល់ឲ្យទេ ។ ពរជ័យសំខាន់ និងអស្ចារ្យបំផុតទាំងអស់ នៃសមាជិកភាពនៅក្នុងសាសនាចក្រ គឺជាពរជ័យទាំងឡាយណាដែលយើងបានទទួលនៅក្នុងដំណាក់នៃព្រះ » ( The Holy Temple—a Beacon to the World»Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៣ ) ។
-
តើពិធីបរិសុទ្ធនៃការសង្គ្រោះពីរ ដែលយើងអាចទទួលតែនៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះ មានអ្វីខ្លះ ? ( អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងការផ្សាភ្ជាប់អាពាហ៍ពិពាហ៍ ) ។
-
តើរឿងមួយចំនួនដែលអ្នកអាចធ្វើនាពេលឥឡូវនេះ ដើម្បីត្រៀមខ្លួនទទួលពិធីបរិសុទ្ធ និងពរជ័យនៅក្នុងព្រះវិហារបរិសុទ្ធទាំងនេះមានអ្វីខ្លះ? ( ចម្លើយអាចរួមមានការស្មោះត្រង់ចំពោះសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនានា ដែលពួកគេបានទទួលរួចហើយ និងរស់នៅដោយសក្ដិសមជានិច្ច ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ) ។
សូមពន្យល់ថា ការសាងសង់ព្រះវិហារបរិសុទ្ធ ខឺតឡង់ គឺជាកិច្ចការដ៏ធំដែលត្រូវសម្រេចរបស់ពួកបរិសុទ្ធ ។ នៅដើមឆ្នាំ ១៨៣៣ មានសមាជិកសាសនាចក្រប្រហែលជា តិចជាង ២០០ នាក់នៅក្នុងរដ្ឋ អូហៃអូ ហើយភាគច្រើនគឺជាអ្នកក្រ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១១-១២ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពីអ្វីដែលព្រះអម្ចាស់បានសន្យាថា បើពួកបរិសុទ្ធនឹងរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
-
តើព្រះអម្ចាស់សន្យាអ្វីខ្លះ បើពួកបរិសុទ្ធនឹងគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ?
សូមជូនដំណឹងដល់សិស្សក្នុងថ្នាក់ថា ពួកបរិសុទ្ធនៅ អូហៃអូ បានបន្ដមានសេចក្ដីជំនឿទៅលើការសន្យារបស់ព្រះអម្ចាស់ ហើយបានសាងសង់ព្រះវិហារបរិសុទ្ធ ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនមកពី ខ ១១នេះ ? (សិស្សគួរប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖បើយើងរក្សាបទបញ្ញត្តិទាំងឡាយ នោះយើងនឹងមានអំណាចដើម្បីធ្វើអ្វី ដែលព្រះអម្ចាស់បានសុំឲ្យយើងធ្វើ )។
-
តើស្ថានភាពមួយចំនួន ដែលអ្នកអាចនឹងប្រឈមមុខក្នុងគោលលទ្ធិនេះអាចអនុវត្តមានអ្វីខ្លះ ? តើអ្នកមានអារម្មណ៍ថា អ្នកបានទទួលជំនួយរបស់ព្រះអម្ចាស់ឲ្យធ្វើអ្វីមួយ ដោយសារតែអ្នករក្សាបទបញ្ញត្តិទ្រង់ នៅពេលណា ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១៣-១៧ដោយការពន្យល់ថា ព្រះអម្ចាស់បានប្រទានការណែនាំអំពីទំហំ និងមុខងារនៃបន្ទប់ជាក់លាក់នៃព្រះវិហារបរិសុទ្ធខឺតឡង់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ខ ១៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវរបៀបមួយ ដែលព្រះអម្ចាស់បានបង្ហាញថា ទ្រង់នឹងបំពេញនូវការសន្យានេះ ដើម្បីប្រទានដល់ពួកគេនូវព្រះចេស្ដាដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។ ( អ្នកអាចបង្ហាញថា ព្រះអម្ចាស់បានសន្យាថានឹងបង្ហាញដល់មនុស្សបីនាក់អំពីរបៀបដែលព្រះវិហារបរិសុទ្ធគួរត្រូវបានសាងសង់ ។ បុរសទាំងបីរូបនេះ គឺជាគណៈប្រធានទីមួយ ) ។
ដើម្បីជួយសិស្សមើលឃើញពីរបៀបដែលការសន្យានេះ ត្រូវបានបំពេញ សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាកណ្ឌដូចខាងក្រោមឲ្យឮៗ ៖
យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន និង ហ្រ្វែឌើរិក ជី វិលលាម្ស បានអធិស្ឋានរួមគ្នា ហើយបានឃើញព្រះវិហារបរិសុទ្ធនៅក្នុងការនិមិត្ត ។ បន្ទាប់ពីការមើលឃើញនូវផ្នែកខាងក្រៅយ៉ាងលម្អិត « អគារហាក់ដូចជាលេចមកលើ [ពួកលោក] » ហើយពួកលោកបានមើលឃើញផ្នែកខាងក្នុងនៃអគារ ដូចជាពួកលោកបានស្ថិតនៅខាងក្នុងអគារនោះ ( សូមមើលTeachings of Presidents of the Church: Joseph Smith២០០៧], ទំព័រ២៧១ ) ។ ក្រោយមក នៅពេលព្រះវិហារបរិសុទ្ធសាងសង់ជិតហើយ នោះហ្រ្វែឌើរិក ជី វិលលាម្ស បាននិយាយថា វាមានរូបរាងដូចគំរូដែលគាត់បានមើលឃើញនៅក្នុងការនិមិត្ត ចាប់តាំងពីរឿងលម្អិតៗតូចតាចបំផុត ហើយគាត់ពុំអាចប្រាប់ពីភាពខុសគ្នារវាងគំរូព្រះវិហារបរិសុទ្ធនៅក្នុងការនិមិត្ត និងព្រះវិហារបរិសុទ្ធដែលបានសាងសង់នោះទេ ។
-
នៅក្នុងឧទាហរណ៍នេះ តើព្រះអម្ចាស់បានប្រទានពរដល់ពួកបរិសុទ្ធនូវអំណាចដើម្បីធ្វើនូវអ្វីដែលទ្រង់បានសុំឲ្យពួកគេធ្វើយ៉ាងដូចម្ដេចខ្លះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៦
នូវល ខេ វីតនី ត្រូវបានចាត់តាំងឲ្យកាន់កាប់នូវរាល់ទ្រព្យសម្បត្តិរបស់សាសនាចក្រទាំងអស់
សូមពន្យល់ថា នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៦ព្រះអម្ចាស់បានណែនាំថា ប៊ីស្សព នូវល ខេ វីតនី គួរតែកាន់កាប់នូវរាល់ទ្រព្យសម្បត្តិរបស់សាសនាចក្រ ។ ព្រះវិហារបរិសុទ្ធនឹងសាងសង់នៅកន្លែងដែលបានកំណត់ដោយព្រះអម្ចាស់ ហើយ ប៊ីស្សព វិតនី នឹងបែកចែកដីធ្លីដែលនៅសល់ជាឡូដ៍ៗសម្រាប់អ្នកទាំងឡាយដែលនឹងស្វែងរកកេរមរតក ។ ដីឡូដ៍ៗមួយចំនួនទាំងនេះ ត្រូវបានកំណត់ដើម្បីអ្នកដឹកនាំសាសនាចក្រ មើលខុសត្រូវសម្រាប់ការបោះពុម្ពវិវរណៈទាំងឡាយ ។ ការទទួលបានកេរតមរតកនេះ នឹងជួយពួកគេលះបង់ពេលវេលារបស់ពួកគេដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់ ដែលរួមមានទាំងការបោះពុម្ពព្រះបន្ទូលនៃព្រះផងដែរ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៦:៤-៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម និងប្រាប់អំពីរបៀបដែលការបោះពុម្ពព្រះបន្ទូលនៃព្រះ នឹងជួយដល់ពួកបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។
សូមពន្យល់ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានដឹកនាំផងដែរថា យ៉ូហាន ចនសុន គួរតែអនុញ្ញាតឲ្យចូលជាសមាជិកនៃសហសមាគម ដែលមើលខុសត្រូវលើហិរញ្ញវត្ថុរបស់សាសនាចក្រ ការបោះពុម្ព និងប្រតិបត្តិការអាជីវកម្មទាំងឡាយ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យសង្ខេបសេចក្ដីពិត ដែលពួកគេបានរៀនមកពីមេរៀននេះ ។ សូមលើកទឹកចិត្តដល់ពួកគេឲ្យធ្វើតាមសេចក្ដីពិត ដែលពួកគេបានរៀន ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១-២។ « ដល់អ្នកណាដែលយើងស្រឡាញ់ នោះយើងវាយផ្ចាល »
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីរបៀបដែលការវាយផ្ចាលរបស់ព្រះអម្ចាស់គឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ថា ៖
រូបភាពអែលឌើរ ដាល្លិន អេក អូក« សេចក្ដីស្រឡាញ់របស់ព្រះ គឺល្អឥតខ្ចោះណាស់ ដែលទ្រង់តម្រូវដោយក្ដីស្រឡាញ់ឲ្យយើងគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដោយសារតែទ្រង់ដឹងថា មានតែតាមរយៈការគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ទ្រង់ប៉ុណ្ណោះ ទើបយើងអាចប្រែក្លាយជាល្អឥតខ្ចោះ ដូចទ្រង់ដូច្នោះដែរ » (Love and Law,»Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៧ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« ទោះបីជា រឿយៗ វាពិបាកស៊ូទ្រាំ តែជាការពិត យើងគួរតែរីករាយដែលព្រះទ្រង់ចាត់ទុកថាយើងមានតម្លៃសមនឹងពេលវេលា និង បញ្ហាដែលត្រូវកែតម្រូវ ។
« ការវាយផ្ចាលពីព្រះ យ៉ាងហោចណាស់ មានគោលបំណងបីយ៉ាង ៖ (១) ដើម្បីបញ្ចុះបញ្ចូលយើងឲ្យប្រែចិត្ត (២) ដើម្បីបន្សុទ្ធ ហើយញែកយើងចេញឲ្យបរិសុទ្ធ និង (៣) នៅពេលខ្លះតម្រង់ផ្លូវយើងជាថ្មីនៅក្នុងជីវិតឲ្យត្រូវទៅតាមអ្វីដែលព្រះជ្រាបថាជាផ្លូវដ៏ប្រសើរមួយ ។
« ចូរយើងទាំងអស់គ្នាអធិស្ឋានសុំការកែប្រែដ៏បំផុសគំនិតប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់ » («As Many as I Love, I Rebuke and Chasten»Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៨, ១០០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៤ ។ « កិច្ចការប្លែកៗរបស់យើង »
ឃ្លាថា « កិច្ចការប្លែកៗរបស់យើង » ចេញមកពីអេសាយ ២៨:២១ដែលព្រះអម្ចាស់មានបន្ទូលថា ទ្រង់កែតម្រង់ដល់រាស្ត្រមួយដែលពុំជឿ ថាពួកគេចាំបាច់ត្រូវប្រែចិត្ត ។ ការស្ដារឡើងវិញនៃដំណឹងល្អ និងការស្ថាបនាសាសនាចក្រពិតមកលើផែនដី គឺជាការកើតឡើងដ៏ចម្លែកមួយចំពោះមនុស្សដែលចាត់ទុកថា ការជឿទៅលើវិវរណៈ ការយាងមកជួបពីស្ថានសួគ៌ និងរឿងខាងវិញ្ញាណដទៃទៀត ជារឿងឆ្កួតលីលា ។ សារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អ ត្រូវបានផ្សាយដល់មនុស្សជាច្រើនដែលជឿថា ពួកគេបានមានសេចក្ដីពិតរួចហើយ ។ មនុស្សមួយចំនួនទាំងនេះ អាចនឹងគិតថា កិច្ចការរបស់យើងចម្លែក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៨-៩។ តើការប្រទានឲ្យ « ដោយព្រះចេស្ដាពីស្ថានលើ » ជាអ្វី ?
រូបភាពអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី« ការប្រទានឲ្យគឺជាអំណោយមួយ ឬកេរមរតកមួយ ។ នៅក្នុងសាសនាចក្រ ជាធម្មតាវាសំដៅទៅលើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ដែលសមាជិកធ្វើការសន្យាជាក់លាក់ ហើយបានទទួលអំណោយទាននៃចំណេះដឹង និងអំណាចខាងវិញ្ញាណត្រឡប់មកវិញ ។ អំណោយទានពិសិដ្ឋដែលបាននិយាយនៅទីនេះ ទោះជាយ៉ាងណាក៏ដោយ គឺពុំមានភាពដូចគ្នានឹងពិធីដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធនៅជំនាន់ក្រោយទេ ។ សមាជិកបព្វជិតភាពនៅក្នុងទីក្រុងខឺតឡង់ បានចូលរួមនៅក្នុង ‹ ពិធីអំណោយទានពិសិដ្ឋខ្លះៗ ដែលពិធីបរិសុទ្ធពេញលេញ ត្រូវបានរក្សាទុក្ខសម្រាប់កិច្ចការនាពេលអនាគត នៅពេលព្រះវិហារបរិសុទ្ធ ត្រូវបានរចនាឡើងសម្រាប់តែធ្វើពិធីបរិសុទ្ធទាំងឡាយប៉ុណ្ណោះ › ( ប្រ៊ូស អរ ម៉ាក់ខនឃី ‹ A New Commandment: Save Thyself and Thy Kindred! › Ensign ខែ សីហា ឆ្នាំ ១៩៧៦ ទំព័រ ១០ ) ។ អំណោយទានពិសិដ្ឋដែលបានបញ្ចប់លើកដំបូងនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ គឺត្រូវបានប្រគល់ឲ្យដោយ យ៉ូសែប ស៊្មីធ នៅក្នុងរដ្ឋ ណៅវូ នៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ១៨៤២ ។
« អំណោយទានពិសិដ្ឋដែលបានទទួលនៅទីក្រុងខឺតឡង់ មានរួមបញ្ចូលទាំងការលាង ការតែងតាំងក៏ដូចជាការលាងជើងសម្រាប់បងប្អូនប្រុសបព្វជិតភាពជាផ្លូវការផងដែរ ។ ព្រះអម្ចាស់ក៏បានចាក់ស្រោចនូវព្រះវិញ្ញាណរបស់ទ្រង់ ឬជាពាក្យម្យ៉ាងទៀតថាបានប្រទានដល់ពួកគេនូវអំណាចខាងវិញ្ញាណ ហើយមនុស្សជាច្រើនបានទទួលវិវរណៈ ឬអំណោយផ្សេងទៀត ( សូមមើលHistory of the Church២:៣០៨–១០)» (Doctrine and Covenants Student Manual,បានបោះពុម្ពជាលើកទី ២ [ Church Educational System manual, 2001 ],ទំព័រ ២២៦) ។