មេរៀនទី ១១៦
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១-៤៦
បុព្វកថា
ពួកបរិសុទ្ធធ្វើការអស់រយៈពេលជិតបីឆ្នាំ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធទីក្រុងខឺតឡង់ ។ ពេលពួកគេបានបញ្ចប់ ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធ ពីការអធិស្ឋានដើម្បីឧទ្ទិសព្រះវិហារបរិសុទ្ធ ។ ព្យាការីបានអានការអធិស្ឋាន ជាផ្នែកមួយនៃការឧទ្ទិសនៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ។ ការអធិស្ឋាននោះ គឺត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩ ។ មេរៀននេះ បង្ហាញពីផ្នែកទីមួយនៃការអធិស្ឋាន ដែលមានការទូលអង្វរដល់ព្រះអម្ចាស់ឲ្យទទួលយកព្រះវិហារបរិសុទ្ធ និងបំពេញការសន្យាដែលទ្រង់បានធ្វើទាក់ទងនឹងព្រះវិហារបរិសុទ្ធ រួមទាំងការការពារ និងពរជ័យសម្រាប់អ្នកដែលគោរពបូជានៅទីនោះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១-២៣
យ៉ូសែប ស៊្មីធ បានទូលសូមឲ្យព្រះអម្ចាស់ទទួលយកព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ហើយសូមឲ្យទ្រង់ប្រទានពរដល់អ្នកដែលគោរពបូជានៅទីនោះ ។
សូមបង្ហាញរូបព្រះវិហារបរិសុទ្ធពីរបីសន្លឹក ។ អ្នកអាចសួរសិស្សថាតើពួកគេស្គាល់ថាព្រះវិហារនិមួយៗមានទីតាំងនៅទីណាឬទេ ។
សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើហេតុអ្វីបានជាយើងសាងសង់ព្រះវិហារបរិសុទ្ធ ? សូមអញ្ជើញសិស្សឲ្យចាប់គូ ហើយពិភាក្សារកចម្លើយ ចំពោះសំណួរនេះ ។ ក្រោយពីបានផ្តល់ពេលវេលាគ្រប់គ្រាន់ហើយ សូមពន្យល់ថា យើងអាចស្វែងរកចម្លើយ ចំពោះសំណួរនេះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩ ។
បង្ហាញរូបភាព នៃ ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ( សូមមើល Gospel Art Book [ឆ្នាំ ២០០៩] ទំព័រ ១១៧ សូមមើលផងដែរ LDS.org និង josephsmith.net ) ។ សូមពន្យល់ថា ពួកបរិសុទ្ធបានធ្វើការ ហើយបានលះបង់អស់រយៈពេលជិតបីឆ្នាំ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ ពួកគេបានឃើញការបំពេញការសន្យារបស់ព្រះអម្ចាស់ថា បើពួកគេកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះពួកគេនឹង « មានអំណាច ដើម្បីកសាងគេហដ្ឋាននោះ » ( គ. និង ស. ៩៥:១១ ) ។ នៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ពួកបរិសុទ្ធបានចូលរួមការឧទ្ទិសព្រះវិហារបរិសុទ្ធ ហើយព្យាការី យ៉ូសែប ស៊្មីធ បានផ្ដល់ការអធិស្ឋានបើកឧទ្ទិសឆ្លង ។ លោកបានទទួលពាក្យអធិស្ឋាន ដោយវិវរណៈមុនពេលពិធីឧទ្ទិសឆ្លង ។ វិវរណៈនោះ គឺត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩ ។
សូមពន្យល់ថា ពួកបរិសុទ្ធថ្ងៃចុងក្រោយជិត ១,០០០នាក់បានចូលរួមការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ មានសមាជិកជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្តែអគារនោះ បានពេញហើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បានរៀបចំឲ្យពួកគេចូលរួមការប្រជុំនៅក្នុងអគារមួយផ្សេងទៀត ហើយ ការឧទ្ទិសឆ្លងបានធ្វើឡើងវិញម្ដងហើយម្តងទៀតចំនួនពីរបីថ្ងៃសម្រាប់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យស្រមៃពីការចូលរួមក្នុងពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ៖ ពួកគេមានអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ខណៈពេលក្រុមចម្រៀងច្រៀងចម្រៀងបើក ។ ហើយ ស៊ីឌនី រិកដុន បានផ្តល់ទេសនកថា ។ បន្ទាប់ពីការសម្រាកបន្តិចមក ពួកគេមានឱកាសផ្ដល់ការគាំទ្រដល់ពួកអ្នកដឹកនាំសាសនាចក្រ ។ បន្ទាប់មក ព្យាការី យ៉ូសែប ស៊្មីធ បានឈរ ហើយអានការអធិស្ឋានឧទ្ទិសឆ្លង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យក្រោកឈរ ហើយអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលហេតុផលទីមួយដែលពួកបរិសុទ្ធកសាងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។
-
តើអ្វីជាមូលហេតុទីមួយ ដែលធ្វើឲ្យពួកបរិសុទ្ធ កសាងព្រះវិហារបរិសុទ្ធ ខឺតឡង់? ( សិស្សគួរឃើញថា ពួកបរិសុទ្ធកសាងព្រះវិហារបរិសុទ្ធ ដោយសារព្រះអម្ចាស់បានបញ្ជា ។ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បញ្ជាយើងឲ្យកសាងព្រះវិហារបរិសុទ្ធ) ។
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យក្រោកឈរ ហើយអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលរៀបរាប់ពីការលះបង់របស់ពួកបរិសុទ្ធ ដើម្បីកសាងព្រះវិហារបរិសុទ្ធ ។
-
តើអ្នកបានសម្គាល់ឃើញឃ្លាអ្វី ? ( ចម្លើយអាចមាន « ការវេទនាដ៏ខ្លាំង » « ចេញពីភាពក្រខ្សត់ » និង « ថ្វាយរបស់របរនៃទូលបង្គំទាំងអស់គ្នា » ) ។
ដើម្បីជួយសិស្សឲ្យយល់ពីការលះបង់ដែលពួកបរិសុទ្ធបានធ្វើ ដើម្បីកសាងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ សូមឲ្យសិស្សម្នាក់អានសេចក្ដីសង្ខេបដូចខាងក្រោម ៖
នៅចន្លោះខែ មិថុនា ឆ្នាំ ១៨៣៣ និងខែ មិនា ឆ្នាំ ១៨៣៦ សមាជិកសាសនាចក្របានលះបង់ពេលវេលា ប្រាក់កាស និងទ្រព្យសម្បត្តិដើម្បីជួយកសាងព្រះរាជដំណាក់សម្រាប់ព្រះអម្ចាស់ ។ បុរសទាំងឡាយបានស្ម័គ្រចិត្តផ្ដល់កម្លាំងជួយសាងសង់ ។ ស្រ្តីទាំងឡាយបានដេរសម្លៀកបំពាក់ និងផ្ដល់កន្លែងស្នាក់នៅ ។ នៅពេលបុរសជាច្រើនបានចេញទៅឆ្ងាយជាមួយជំរុំស៊ីយ៉ូន ស្រ្តីមួយចំនួនបានបន្តសាងសង់ព្រះវិហារបរិសុទ្ធ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួន ដូចជា ចន ថានណឺ និង វីអែណា ចាកស៍ បានផ្ដល់ទ្រព្យសម្បត្តិមួយចំនួនធំ ដើម្បីកសាងព្រះវិហារបរិសុទ្ធ ។ អ្នកដទៃទៀតបានផ្ដល់ជំនាញពលកម្ម ។ ឧទាហរណ៍ ព្រិកហាំ យ៉ង់ បានធ្វើបុណ្យជ្រមុជទឹកឲ្យបុរសម្នាក់ដែលមានឈ្មោះថា អាថេមុស មីលលែត នៅប្រទេស កាណាដា ។ បងប្រុស មីលលែត បានបោះបង់ការងាររបស់គាត់ជាជាងថ្មកំបោរឲ្យរដ្ឋាភិបាល កាណាដា ដូច្នេះគាត់ និងក្រុមគ្រួសារគាត់អាចផ្លាស់ទៅរស់នៅទីក្រុង ខឺតឡង់ ហើយគាត់បានបម្រើជាមេជាងនៃការកសាងព្រះវិហារបរិសុទ្ធ ។ សរុបមក ព្រះវិហារបរិសុទ្ធមានតម្លៃប្រហែល ៦០,០០០ ដុល្លារអាមេរិក ជាចំនួនដ៏ច្រើននៅសម័យនោះ ជាពិសេសបើគិតពីភាពក្រីក្ររបស់ពួកបរិសុទ្ធ ។ បើប្រៀបធៀបនឹងចំនួនទឹកប្រាក់សព្វថ្ងៃនេះ ចំនួននោះអាចលើសពី ១,០០០,០០០ ដុល្លារអាមេរិក ។
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីការលះបង់របស់ពួកបរិសុទ្ធ បានធ្វើដើម្បីកសាងព្រះវិហារបរិសុទ្ធ ?
សូមអញ្ជើញសិស្សឲ្យអាន ខ ៥ ដោយស្ងៀមស្ងាត់ ហើយរកមើលសេចក្ដីពិតដែលពន្យល់ពីមូលហេតុដែលពួកបរិសុទ្ធបានលះបង់ជាច្រើន ដើម្បីកសាងព្រះវិហារបរិសុទ្ធ ។
-
តើសេចក្ដីពិតអ្វីដែលអ្នករកឃើញ អំពីមូលហេតុដែលពួកបរិសុទ្ធចង់កសាងព្រះវិហារបរិសុទ្ធ ? ( សិស្សគួរតែបង្ហាញថា នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់អាចបើកសម្ដែងអង្គទ្រង់ដល់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សពាក់កណ្ដាកថ្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១០-១១ ដោយស្ងៀមស្ងាត់ ហើយរកមើលអ្វីដែល យ៉ូសែប ស៊្មីធ បានទូលសូមឲ្យព្រះអម្ចាស់ធ្វើ ដើម្បីឲ្យមនុស្សអាចទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១២-១៣ ដោយស្ងាត់ស្ងៀម រកមើលឃ្លាដែលជួយពួកគេឲ្យយល់ពីរបៀបដែលព្រះអម្ចាស់សម្ដែងអង្គទ្រង់ដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមសួរក្រុមទីមួយនូវសំណួរដូចខាងក្រោម ៖
-
តើ យ៉ូសែប ស៊្មីធ បានទូលសូមឲ្យព្រះអម្ចាស់ធ្វើអ្វី ដើម្បីឲ្យមនុស្សគ្រប់រូបអាចទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ? ( ដើម្បីជួយពួកគេដោយព្រះគុណទ្រង់ ដូច្នេះពួកគេអាចមានភាពសក្ដិសមនៅក្នុងព្រះនេត្រទ្រង់ ) ។
-
នៅពេលយើងព្យាយាមឲ្យមានភាពសក្ដិសម ដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ តើហេតុអ្វីបានជាយើងត្រូវការព្រះគុណព្រះអម្ចាស់ ?
សូមសួរក្រុមទីពីរនូវសំណួរខាងក្រោម ៖
-
តើឃ្លាអ្វីដែលអ្នករកឃើញថាជួយអ្នកឲ្យយល់ ពីរបៀបដែលព្រះអម្ចាស់សម្ដែងអង្គទ្រង់ដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ? ( អ្នកអាចសូមឲ្យសិស្សគូសចំណាំឃ្លាដែលមិត្តរួមថ្នាក់របស់ពួកគេបានចែកចាយ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយជាគូ ឬជាមួយនឹងសិស្សក្នុងថ្នាក់ទាំងអស់ នូវបទពិសោធន៍ដែលពួកគេមាន ពេលដែលពួកគេមានអារម្មណ៍ថានៅជិតព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមរំឮកថា បទពិសោធន៍មួយចំនួនពិសិដ្ឋ ឬផ្ទាល់ខ្លួនណាស់ ដែលពុំគួរចែកចាយទេ ។ សូមគិតពីការចែកចាយនូវបទពិសោធន៍ផ្ទាល់ខ្លួនអ្នក ។
-
តើការមានអារម្មណ៍ថានៅជិតព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ មានឥទ្ធិពលយ៉ាងណានៅក្នុងជីវិតរបស់អ្នក ពេលអ្នកនៅក្រៅព្រះវិហារបរិសុទ្ធ ?
សូមអញ្ជើញសិស្សបន្តអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១៤-២៣ ដោយខ្លួនឯង ហើយរកមើលពរជ័យបន្ថែមដែលព្រះអម្ចាស់បានសន្យាចំពោះអ្នកដែលគោរពបូជានៅក្នុងព្រះវិហារបរិសុទ្ធ ។
-
តើពរជ័យបន្ថែមអ្វីខ្លះដែលព្រះអម្ចាស់បានសន្យាចំពោះអ្នកដែលគោរពបូជានៅក្នុងព្រះវិហារបរិសុទ្ធ ? ( សិស្សគួររកឃើញពរជ័យជាច្រើននៅក្នុងខគម្ពីរទាំងនេះ។ ( អ្នកអាចសរសេរពរជ័យទាំងនេះនៅលើក្ដារខៀន ) ។
ពី ខ ២២-២៣តើការគោរពបូជានៅក្នុងព្រះវិហារបរិសុទ្ធ នាំមកនូវលទ្ធផលអ្វីខ្លះ ? ( ក្នុងការភ្ជាប់ទៅនឹងចម្លើយដែលសិស្សផ្ដល់ឲ្យ សូមជួយពួកគេឲ្យប្រាប់ពីសេចក្ដីពិតដូចខាងក្រោម ៖ ការទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ផ្ដល់ឲ្យយើងនូវព្រះស្ដា និងជំនួយរបស់ព្រះអម្ចាស់ ពេលដែលយើងបម្រើទ្រង់ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។ អ្នកក៏អាចផ្ដល់យោបល់ដែរថា សិស្សគួរតែកត់ត្រាវានៅក្នុងព្រះគម្ពីររបស់ពួកគេផងដែរ ) ។
-
តើអ្នកគិតថាការ « ប្រដាប់ទៅដោយព្រះចេស្ដារបស់ [ព្រះអម្ចាស់] » មានអត្ថន័យយ៉ាងដូចម្តេច ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរអំពីអត្ថន័យនៃការប្រដាប់ទៅដោយព្រះចេស្ដារបស់ព្រះអម្ចាស់ សិស្សអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឲ្យឮៗ ៖
រូបភាពអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សមាជិកស្មោះត្រង់នៅក្នុងសាសនាចក្រ អាចត្រូវបានប្រទានអំណោយទានដល់ ‹ ដោយព្រះចេស្ដាពីស្ថានលើ › [ គ. និង ស. ៩៥:៨ជាព្រះចេស្ដាដែលនឹងជួយយើងឲ្យទប់ទល់នឹងការល្បួង គោរពតាមសេចក្ដីសញ្ញា ធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ និងថ្លែងទីបន្ទាល់ដល់គ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងដោយភាពក្លៀវក្លា »( Cultivating Divine Attributes »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៨,ទំព័រ ២៧ ) ។
-
តើព្រះចេស្ដាបែបនេះ អាចជាពរជ័យដល់អ្នក និងក្រុមគ្រួសាររបស់អ្នកដោយរបៀបណា ? តើព្រះចេស្ដាបែបនេះ អាចជាពរជ័យដល់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:០៤-៤៦
យ៉ូសែប ស៊្មីធ បានទូលសូមដល់ព្រះអម្ចាស់ឲ្យការពារ និងប្រទានពរដល់អ្នកដែលគោរពបូជានៅក្នុងព្រះវិហារបរិសុទ្ធ និងអ្នកដែលផ្សាយដំណឹងល្អ ។
សូមគូររូប ស្លាបព្រាបាយអ និងដាវ នៅលើក្ដារខៀន ។ អ្នកអាចពន្យល់ថា ស្លាបព្រាបាយអ គឺត្រុវបានប្រើដើម្បីបៀកបាយអនៅចន្លោះឥដ្ឋ ឬថ្ម ។ សូមសួរសិស្សពីរបៀបដែលឧបករណ៍ទាំងនេះ ត្រូវបានប្រើក្នុងការកសាងព្រះវិហារបរិសុទ្ធ ។
សូមពន្យល់ថា នៅពេលសាងសង់ព្រះវិហារបរិសុទ្ធ ខឺតឡង់ ពួកមនុស្សកំណាចបានកំទេចព្រះវិហារបរិសុទ្ធ ។ ប្រធាន ព្រិកហាំ យ៉ង់ បានប្រាប់ « អ្នករៀបជញ្ញាំង ឲ្យកាន់ដាវនៅដៃម្ខាងដើម្បីការពារខ្លួនគេពីពួកមនុស្សកំណាច ហើយដៃម្ខាងទៀតរៀបឥដ្ឋ និងបៀកបាយអ » ( Discourses of Brigham Young, sel. John A. Widtsoe [ឆ្នាំ ១៩៥៤],ទំព័រ ៤១៥ ) ។ មានពេលខ្លះ បុរសដែលសាងសង់ព្រះវិហារបរិសុទ្ធនៅពេលថ្ងៃ ត្រូវយាមនៅពេលយប់ ។
សូមពន្យល់ថា បន្ថែមពីលើការធ្វើការដោយឧស្សាហ៍ ដើម្បីការពារព្រះវិហារបរិសុទ្ធ និងខ្លួនគេហើយ ពួកបរិសុទ្ធបានទូលសូមការការពារពីព្រះអម្ចាស់ផងដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:២៤-២៨ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ រកមើលការការពារដែលព្យាការី យ៉ូសែប ស្ម៊ីធ ស្នើសុំព្រះអម្ចាស់ បន្ទាប់ពីព្រះវិហារបរិសុទ្ធបានសាងសង់ហើយ។
-
តើការការពាប្រភេទណាដែល យ៉ូសែប ស្ម៊ីធ បានអធិស្ឋានសូម ?
-
យោងតាម ខ ២៤តើយើងអាចធ្វើអ្វីដើម្បីទទួលបានការការពារដូចនេះ ?
-
តើយើងអាចរៀនអ្វីខ្លះពីខគម្ពីរទាំងនេះ អំពីរការទទួលការការពារពីអំពើអាក្រក់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ បើប្រជាជនរបស់ព្រះអម្ចាស់មានភាពសក្ដិសម ហើយគោរពបូជាទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ នោះអំពើអាក្រក់នឹងមិនអាចយកឈ្នះលើពួកគេឡើយ ។)
សូមសង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៩–៤៦ ដោយពន្យល់ថា ព្យាការីបានអធិស្ឋានថាអ្នកដែលផ្សាយការកុហក ពីពួកបរិសុទ្ធនឹងត្រូវបានធ្វើឲ្យខ្មាស ហើយថាសមាជិកសាសនាចក្រ នឹងអាចក្រោកឡើង ហើយធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ លោកក៏បានទូលសូមដល់ព្រះអម្ចាស់ឲ្យបំពេញព្រះវិហារបរិសុទ្ធដោយសិរីល្អរបស់ទ្រង់ ហើយផ្ដល់ឲ្យអ្នកបម្រើរបស់ទ្រង់នូវទីបន្ទាល់ និងព្រះចេស្ដាដែលពួកគេត្រូវការដើម្បីប្រកាសដំណឹងល្អ ។
ដើម្បីបញ្ចប់ សូមលើកទឹកចិត្តសិស្សឲ្យកាន់បណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពជានិច្ច ទោះបីជាពួកគេមិនរស់នៅជិតព្រះវិហារបរិសុទ្ធក៏ដោយ ។ សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖
រូបភាពប្រធាន ហាវើដ ដបុលយូ ហឹនធើរ« ជាការពិតណាស់ ព្រះអម្ចាស់សព្វព្រះទ័យឲ្យរាស្រ្តទ្រង់ ធ្វើជាមនុស្សដែលមានការជម្រុញចិត្តចង់ ធ្វើកិច្ចការព្រះវិហារបរិសុទ្ធ ។ វាជាបំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតចេញពីដួងចិត្តរបស់ខ្ញុំ សូមឲ្យសមាជិកគ្រប់រូប នៃសាសនាចក្រមានភាពសក្តិសមសម្រាប់ព្រះវិហារបរិសុទ្ធ ។… សូមឲ្យយើងធ្វើជាមនុស្សដែលចូលរួម និងស្រឡាញ់ព្រះវិហារបរិសុទ្ធ។ សូមយើងប្រញាប់ទៅកាន់ព្រះវិហារបរិសុទ្ធឲ្យកាន់តែញឹកញាប់តាមពេលវេលា តាមមធ្យោបាយ និងតាមស្ថានភាពដែលអំណោយផលឲ្យ » ( The Great Symbol of Our Membership »Ensign, ខែ តុលា ឆ្នាំ ១៩៩៤,ទំព័រ ៥ ) ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩ ។ ប្លង់ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់
រូបភាព ខាងក្រោមនេះ បង្ហាញពីការរៀបចំជាន់ទីមួយនៅក្នុងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ជាទីកន្លែងដែលការឧទ្ទិសឆ្លងបានធ្វើឡើង ៖
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:២-៣ ។ បានពង្រឹងដោយវិវរណៈ និងព្រះបញ្ញត្តិ
នៅក្រោមការដឹកនាំរបស់ព្រះយេស៊ូវគ្រីស្ទ ព្យាការីយ៉ូសែប ស្ម៊ីធ អាចបំពេញកិច្ចការធំជាងអ្វីដែលលោកអាចធ្វើបានដោយខ្លួនឯង ។ សូមមើលការរចនាម៉ូតនៃព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ប្រធាន ព្រិកហាំ យ៉ង់ បានប្រកាសថា ៖
រូបភាពប្រធាន ព្រិកហាំ យ៉ង់« បើគ្មានវិវរណៈទេ យ៉ូសែប មិនអាចដឹងពីអ្វីដែលត្រូវការនោះទេ ដូចជាបុរសដទៃទៀតដែរ បើគ្មានព្រះបញ្ញត្តិទេ នោះសាសនាចក្រនឹងមិនរីកចម្រើន ទន់ខ្សោយក្នុងសេចក្ដីជំនឿ និងក្រីក្រ ហើយមិនអាចកសាងអ្វីដែលស្កឹមស្កៃដូចនោះបានឡើយ » ( Discourses of Brigham Young, sel. John A. Widtsoe [ឆ្នាំ ១៩៥៤],ទំព័រ ៤១៥ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៥ ។ « ចេញពីភាពក្រខ្សត់របស់ទូលបង្គំទាំងអស់គ្នា នោះទូលបង្គំទាំងអស់គ្នាបានថ្វាយរបស់របរនៃទូលបង្គំទាំងអស់គ្នា»
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ពីការលះបង់ថា សក្ដិសមនឹងទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ៖
រូបភាពប្រធាន ថូម៉ាស អេស ម៉នសុន« កម្រិតនៃការពលិកម្មមួយចំនួនមានជាប់ទាក់ទងក្នុងការសាងសង់ព្រះវិហាបរិសុទ្ធ និងការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ មានសមាជិកជាច្រើនឥតគណនា ដែលបានធ្វើការ និងពុះពារដើម្បីទទួលបានពរជ័យសម្រាប់ខ្លួនគេ និង គ្រួសាររបស់ពួកគេ ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះ ។
« តើហេតុអ្វីបានជាមានមនុស្សជាច្រើន ស្ម័គ្រចិត្តធ្វើការលះបង់ជាច្រើន ដើម្បីទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ? អ្នកដែលយល់ពីពរជ័យដ៏អស់កល្បជានិច្ច ដែលមកពីព្រះវិហារបរិសុទ្ធ ដឹងថាគ្មានការពលិកម្មណាមួយមហិមាខ្លាំងពេក គ្មានតម្លៃណាធ្ងន់ធ្ងរពេក និងគ្មានការពុះពារណាលំបាកពេក ក្នុងការទទួលពរជ័យទាំងនោះឡើយ ។ មិនដែលមានការធ្វើដំណើរទៅឆ្ងាយពេក ឧបសគ្គឲ្យពុះពារច្រើនពេក ឬភាពមិនស្រណុកស្រួលឲ្យស៊ូទ្រាំច្រើនពេកនោះទេ ។ ពួកគេយល់ថាពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះទាំងឡាយ ដែលបានទទួលក្នុងព្រះវិហារបរិសុទ្ធ ដែលអនុញ្ញាតឲ្យយើងត្រឡប់ទៅព្រះវរបិតាសួគ៌នៅថ្ងៃមួយក្នុងទំនាក់ទំនងគ្រួសារអស់កល្បជានិច្ច និង ត្រូវបានប្រទានឲ្យនូវពរជ័យ និង អំណាចមកពីទីខ្ពស់ គឺមានតម្លៃគ្រប់ការពលិកម្ម និងការខិតខំទាំងអស់ ។ (The Holy Temple—a Beacon to the World »Ensignឬ Liahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ) ។