មេរៀនសិក្សានៅផ្ទះ
សាសនាចក្រប្តូរទៅរដ្ឋមិសសួរីភាគខាងជើង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣–១២០ ( មេរៀនទី ២៥ )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបនៃព្រឹត្តិការណ៍ គោលលទ្ធិ និងគោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា « សាសនាចក្រប្តូរទៅរដ្ឋមិសសួរីភាគខាងជើង » និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣-១២០ ( មេរៀនទី ២៥ ) មិនមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀនផ្ដោតលើគោលលទ្ធិ និង គោលការណ៍តែពីរបីទាំងនេះប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី ១ ( សាសនាចក្រប្តូរទៅរដ្ឋមិសសួរីភាគខាងជើង )
នៅពេលសិស្សបានសិក្សាអំពីព្រឹត្តិការណ៍ដែលនាំឲ្យទីស្នាក់ការកណ្តាលរបស់សាសនាចក្រផ្លាស់ប្តូរទៅរដ្ឋមិសសួរីភាគខាងជើង នោះពួកគេបានរៀនថា នៅពេលយើងជ្រើសរើសទប់ទល់នឹងការសាកល្បងដោយសេចក្តីជំនឿជាជាងការងឿងឆ្ងល់ នោះទីបន្ទាល់របស់យើងអាចត្រូវបានពង្រឹង ។ ពួកគេក៏បានរៀនផងដែរថានៅពេលពួកគេគាំទ្រព្យាការី ហើយធ្វើតាមការទូន្មានរបស់លោក នោះយើងទទួលបានសុវត្ថិភាពខាងវិញ្ញាណដែលចងភ្ជាប់យើងទៅនឹងព្រះ ។ សិស្សបានឃើញថា នៅពេលយើងអភ័យទោសឲ្យមនុស្សដទៃ នោះព្រះអម្ចាស់អាចផ្សះផ្សារទំនាក់ទំនងរបស់យើង ។ ក្រៅពីនេះទៀត មេរៀននេះផ្តល់ឱកាសដល់សិស្សឲ្យពិចារណាពីរបៀបដែលទង្វើ និង ពាក្យសម្តីរបស់យើងអាចជះឥទ្ធិពលដល់មនុស្សដទៃដែលគិតអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣-១១៤)
មិនយូរប៉ុន្មានបន្ទាប់ពីបានទៅដល់ ហ្វា វេស រដ្ឋមិសសួរីហើយនោះ ព្យាការីយ៉ូសែប ស្ម៊ីធ បានត្រូវបានសួរឲ្យបញ្ជាក់ឲ្យច្បាស់ពីវគ្គបទគម្ពីរលំបាកៗមួយចំនួននៅក្នុងគម្ពីរអេសាយ ។ ចេញពីវិវរណៈរបស់ព្រះអម្ចាស់ដែលជាចម្លើយចំពោះសំណួរទាំងនោះ នោះសិស្សបានរៀនថាព្យាការីយ៉ូសែប ស្ម៊ីធបានទទួលកូនសោនៃនគរសម្រាប់ការប្រមូលសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ នៅពេលសិស្សបានសិក្សាអំពីដាវីឌ ដ័បុលយូ ប៉ាទិន ដែលជាសាវកម្នាក់នៃសាវកសម័យមុន នោះពួកគេបានឃើញថា ប្រសិនបើយើងស្តាប់តាមការណែនាំរបស់ព្រះអម្ចាស់ នោះយើងនឹងត្រូវបានរៀបចំសម្រាប់អ្វីៗដែលទ្រង់មានផែនការសម្រាប់ពួកយើង ។
ថ្ងៃទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥-១១៦)
នៅក្នុងមេរៀននេះ សិស្សបានរៀនថាប្រសិនបើពួកគេក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ នោះពន្លឺរបស់យើងទៅជាបមាណីយដល់សាសន៍នានា ។ ពួកគេក៏បានឃើញផងដែរថា អស់អ្នកដែលប្រមូលគ្នាទៅស្តេកនៃស៊ីយ៉ូន អាចទទួលបានការការពារ និង មានសុវត្ថិភាព ហើយថាប្រធានសាសនាចក្រកាន់កូនសោដើម្បីដឹកនាំកិច្ចការរបស់ព្រះអម្ចាស់នៅលើផែនដីនេះ ។
ថ្ងៃទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧-១២០)
ចេញពីព្រះឱវាទរបស់ព្រះអម្ចាស់ចំពោះ នូវល ខេ វីតនី និង វិលលាម ម៉ាក ទាក់ទងនឹងទ្រព្យសម្បត្តិនៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ សិស្សបានរៀនថាការលោភចង់បានអ្វីៗខាងសាច់ឈាមអាចបណ្តាលឲ្យយើងចោលសេចក្តីដែលមានទម្ងន់ជាង ។ ចេញពីគំរូរបស់ អូលីវើរ គ្រែងគើរ នោះពួកគេបានរៀនថាការលះបង់ដែលយើងធ្វើនៅក្នុងការបម្រើនៃព្រះអម្ចាស់គឺពិសិដ្ឋចំពោះទ្រង់ ។
សេចក្តីផ្ដើម
មេរៀននេះនឹងជួយសិស្សឲ្យយល់ពីច្បាប់ដង្វាយមួយភាគក្នុងដប់ និង ពរជ័យនានាដែលទទួលបាននៅពេលយើងរស់នៅតាមច្បាប់នេះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:១-៤
ព្រះអម្ចាស់បើកសម្តែងច្បាប់ដង្វាយមួយភាគក្នុងដប់
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ តើយើងត្រូវបានប្រទានពរតាមរបៀបណាខ្លះ នៅពេលយើងរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់នោះ ?
សូមពន្យល់ថានៅដើមឆ្នាំ ១៨៣៧ សាសនាចក្របានជួបប្រទះនឹងវិបត្តិខាងហិរញ្ញវត្ថុយ៉ាងខ្លាំង ព្រមទាំងសមាជិកគ្រប់រូបនៃសាសនាចក្រផងដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីណែនាំក្បាលកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្យាការីយ៉ូសែប ស្ម៊ីធ បានសួរដែលនាំឲ្យមាននូវវិវរណៈនេះ ។
-
តើយ៉ូសែប ស្ម៊ីធ បានសួរអ្វីខ្លះដល់ព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:១-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលចម្លើយរបស់ព្រះអម្ចាស់ចំពោះការស្នើសុំរបស់យ៉ូសែប ស៊្មីធ ។
-
យោងតាម ខ ៤, តើដង្វាយមួយភាគក្នុងដប់គឺជាអ្វី ? ( សិស្សគួរតែរកឃើញព្រះបញ្ញត្តិខាងក្រោមនេះ ៖ ព្រះអម្ចាស់បញ្ជាឲ្យពួកយើងបង់មួយភាគក្នុងដប់នៃនូវធនធានរបស់យើងថ្វាយទ្រង់ ទុកជាដង្វាយមួយភាគក្នុងដប់ ។ អ្នកអាចសរសេរព្រះបញ្ញត្តិនេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សឲ្យយល់អត្ថន័យនៃពាក្យ ធនធាន នៅក្នុង ខ ៤សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ឲ្យឮៗ ៖
រូបភាពប្រធាន ហាវើដ ដបុលយូ ហឹនធើរ« ក្រឹត្យវិន័យនេះគឺថ្លែងយ៉ាងសាមញ្ញថា ‹ មួយភាគដប់នៃធនធានទាំងអស់របស់ពួកគេ › ។ ធនធានមានន័យថា ប្រាក់ចំណេញ ប្រាក់សំណង ប្រាក់កំណើន ។ វាគឺជាប្រាក់ខែរបស់និយោជិតមួយរូប ជាប្រាក់ចំណេញពីការធ្វើអាជីវកម្ម ជាប្រាក់កំណើនរបស់បុគ្គលម្នាក់ដែលរីកចម្រើន ឬ រកបាន ឬ ជាប្រាក់ចំណូលរបស់មនុស្សម្នាក់ទោះមកពីប្រភពណាក៏ដោយ ។ ព្រះអម្ចាស់បានមានបន្ទូលថា វាជាក្រឹត្យវិន័យដែលនៅ ‹ អចិន្ត្រៃយ › ដូចដែលវាមានពីបុរាណកាលផងដែរ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៦៤, ទំព័រ ៣៥ ) ។
-
តើអ្នករៀនអ្វីខ្លះពីការបញ្ជារបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធឲ្យថ្វាយដង្វាយមួយភាគក្នុង នៅចំពេលដែលវាមានការលំបាកចំពោះពួកគេដើម្បីធ្វើការណ៍នោះដូច្នេះ ?
-
តើការថ្វាយដង្វាយមួយភាគក្នុងដប់គឺជាទង្វើនៃសេចក្តីជំនឿដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ៖
រូបភាពប្រធាន ជែមស៍ អ៊ី ហ្វោស្ត« ហេតុអ្វីសមាជិកទូទាំងពិភពលោកគួរតែ ត្រូវបានលើកទឹកចិត្តឲ្យរក្សាច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ ទោះបីជាពួកគេភាគច្រើនគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃរបស់ខ្លួនក៏ដោយ ? ដូចដែរប្រធាន ហ៊ិងគ្លី បានមានប្រសាសន៍នៅក្នុងទីក្រុង សេប៊ូ ទឹកដីនៃប្រទេសភីលីពថា ‹ ទោះបីសមាជិករស់នៅក្នុងភាពក្តីក្រ និង រងទុក្ខក្តី…ប្រសិនបើពួកគេទទួលយកដំណឹងល្អ ហើយរស់នៅតាមវា បង់ដង្វាយមួយភាគក្នុងដប់ និង ដង្វាយនានារបស់ពួកគេ សូម្បីតែអ្នកទាំងឡាយណាដែលមានស្តួចស្តើង …នោះពួកគេនឹងមានបាយនៅក្នុងចាន និង សម្លៀកបំពាក់សម្រាប់បិទបាំងខ្លួនប្រាណ និង មានទីជម្រកសម្រាប់ពួកគេ ។ ខ្ញុំពុំឃើញដំណោះស្រាយណាផ្សេងទៀតឡើយ › [« Inspirational Thoughts » Ensign, ខែ សីហា ឆ្នាំ ១៩៩៧ ទំព័រ ៧ ] ។
« មានមនុស្សមួយចំនួនប្រហែលមានអារម្មណ៍ថា ពួកគេពុំអាចមានប្រាក់គ្រប់គ្រាន់ដើម្បីថ្វាយដង្វាយមួយភាគក្នុងដប់ឡើយ ប៉ុន្តែព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងរៀបចំផ្លូវសម្រាប់ពួកយើងដើម្បីរក្សាគ្រប់ទាំងព្រះបញ្ញត្តិរបស់ទ្រង់ [ សូមមើល នីហ្វៃទី ១ ៣:៧] ។ ដើម្បីថ្វាយដង្វាយមួយភាគក្នុងដប់តម្រូវឲ្យមានសេចក្តីជំនឿយ៉ាងខ្លាំងនៅពេលដំបូង ។… ខ្ញុំជឿថា វាអាចផ្តាច់ចំណងនៃភាពក្រីក្រ ដោយការមានជំនឿថ្វាយត្រឡប់ទៅព្រះអម្ចាស់វិញនូវផ្នែកដែលមានបន្តិចបន្តួចរបស់យើង » (Opening the Windows of Heaven »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៥៩ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបថ្វាយដង្វាយមួយភាគក្នុងដប់ សូមបង្ហាញក្រដាសដង្វាយមួយភាគក្នុងដប់ និង ដង្វាយផ្សេងៗ ។ សូមឲ្យសិស្សស្រមៃថា ពួកគេទើបតែរកបានប្រាក់មួយចំនួន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យប៉ាន់ស្មានពីចំនួនប្រាក់នោះ ។
-
តើប្រាក់ចំនួនប៉ុណ្ណឹងត្រូវបង់ដង្វាយមួយភាគដប់ប៉ុន្មាន ?
សូមកត់ចំនួនប្រាក់នៃដង្វាយមួយក្នុងដប់នោះនៅកន្លែងត្រឹមត្រូវនៅលើក្រដាសនោះ ហើយសួរសំណួរខាងក្រោម ៖
-
ប្រសិនបើយើងចែក ១០ភាគរយនៃប្រាក់ចំណូលរបស់យើងក្នុងចំណោមខ្ទង់បរិច្ចាគផ្សេងៗទៀតនៅលើក្រដាសនេះ តើយើងបានបង់ដង្វាយមួយភាគក្នុងដប់ពេញលេញដែរឬទេ ? ( សូមប្រាកដថាសិស្សយល់ថា ១០ភាគរយនៃប្រាក់ចំណូលរបស់យើងគួរតែត្រូវដាក់ក្នុងខ្ទង់ដង្វាយមួយភាគក្នុងដប់ ។ ការបរិច្ចាគផ្សេងៗទៀតដែលពួកគេបរិច្ចាគ គឺជាមូលនិធិផ្សេងទៀតក្រៅពី ១០ភាគរយនោះ ) ។
សូមចែកសិស្សជាគូៗ ។ សូមឲ្យពួកគេពន្យល់គ្នាទៅវិញទៅមកអំពីការយល់ដឹងរបស់ពួកគេ អំពីរបៀបដែលមូលនិធិនៃដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើប្រាស់ ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអានការពន្យល់របស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:២។
-
យោងតាម ខ ២, តើមូលនិធិដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើសម្រាប់អ្វីខ្លះ ? ( ដង្វាយមួយភាគក្នុងដប់ ត្រូវបានប្រើ ‹ សម្រាប់ការកសាងដំណាក់របស់ [ ព្រះអម្ចាស់ ] [ កសាងព្រះវិហារបរិសុទ្ធ ] និង « សម្រាប់ការសង់គ្រឹះនៃស៊ីយ៉ូន និងសម្រាប់បព្វជិតភាព » [ ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ផ្នែកផ្សេងទៀតនៃកិច្ចការរបស់ព្រះអម្ចាស់ ដូចជាការសាងសង់ និងការថែរក្សាសាលាប្រជុំ ការបកប្រែ និងបោះពុម្ពព្រះគម្ពីរ និងការឧបត្ថមដល់អ្នកផ្សព្វផ្សាយសាសនា និងកិច្ចការពង្សប្រវត្តិនៅទូទាំងពិភពលោក ] ។ អ្នកអាចចង្អុលបង្ហាញថា សព្វថ្ងៃនេះសាសនាចក្រពុំជំពាក់បំណុលរបស់គេទេ ។ សូមសរសេរសេចក្តីពិតខាងក្រោមនៅលើក្ដារខៀន ៖ មូលនិធិនៃដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើប្រាស់ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ និង ដើម្បីសម្រេចកិច្ចការរបស់ព្រះអម្ចាស់ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៥-៧
ព្រះអម្ចាស់ពន្យល់ពីច្បាប់ដង្វាយមួយភាគក្នុងដប់
សូមអញ្ជើញសិស្សពីនាក់ឲ្យចូលរួមដើរតួសម្ដែងមួយ ។ សូមចាត់ឲ្យសិស្សម្នាក់សម្តែងធ្វើជាសមាជិកស្មោះត្រង់ម្នាក់នៃសាសនាចក្រ ហើយសិស្សទីពីរសម្តែងធ្វើជាអ្នកមិនមែនជាសមាជិកសាសនាចក្រ ។ សូមឲ្យសិស្សទីពីរនូវក្រដាសមួយសន្លឹកដោយសរសេរសំណួរខាងក្រោមនៅលើក្រដាសនោះ ៖ ខ្ញុំបានឮថាអ្នកបានបង់ ១០ភាគរយនៃប្រាក់ចំណូលរបស់អ្នកទៅក្នុងសាសនាចក្ររបស់អ្នក ។ ហេតុអ្វីអ្នកចង់ធ្វើបែបនោះ ?
សូមឲ្យសិស្សទីពីរអានសំណួរឲ្យឮៗ ហើយអញ្ជើញសិស្សទីមួយឲ្យឆ្លើយ ។ បន្ទាប់ពីសម្តែងចប់ សូមសួរសិស្សក្នុងថា្នក់ពីរបៀបដែលពួកគេអាចឆ្លើយចំពោះសំណួរនោះ ។ សូមចង្អុលបង្ហាញថាមានចម្លើយល្អៗជាច្រើនចំពោះសំណួរនេះ ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៦-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីខ្លះបានដែលសម្រេចបានតាមរយៈការគោរពប្រតិបត្តិចំពោះច្បាប់ដង្វាយមួយភាគក្នុងដប់ ។
-
យោងតាម ខ ៦តើមានអ្វីខ្លះដែលសម្រេចបានតាមរយៈការគោរពប្រតិបត្តិចំពោះច្បាប់ដង្វាយមួយភាគក្នុងដប់ ? ( ញែកដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធដល់ព្រះអម្ចាស់ ) ។
ដើម្បីជួយសិស្សឲ្យយល់ខគម្ពីរនេះ សូមពន្យល់ថាការញែកចេញជាបរិសុទ្ធ សំដៅលើការគ្មានអំពើបាប—បរិសុទ្ធ ស្អាតស្អំ និង បរិសុទ្ធតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះ សូមរំឭកសិស្សថាស៊ីយ៉ូនគឺជាមានន័យលើសពីទីតាំងទៅទៀត វាគឺជាមនុស្សដែលជា« អ្នកដែលមានចិត្តល្អសុទ្ធសាធ » (គ. និង ស. ៩៧:២១) ។
សូមអញ្ជើញសិស្សឲ្យសង្ខេបឥទ្ធិពលនៃការគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់ជាពាក្យសម្តីផ្ទាល់របស់ខ្លួន ។ ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នាក្តី ពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ ការបង់ដង្វាយមួយភាគក្នុងដប់ញែកយើងម្នាក់ៗ និង សាសនាចក្រចេញជាបរិសុទ្ធ ។
ដើម្បីជួយសិស្សឲ្យយល់ និង ដឹងពីសារៈសំខាន់នៃគោលការណ៍នេះ សូមសួរសំណួរខាងក្រោម ៖
-
តើមានវិធីណាខ្លះ ដែលអ្នកគិតថាការបង់ដង្វាយមួយភាគក្នុងដប់ជួយញែកបុគ្គលម្នាក់ឲ្យបរិសុទ្ធ ?
សូមមើលសំណួរនៅលើក្ដារខៀន ៖ តើយើងត្រូវបានប្រទានពរតាមវិធីណាខ្លះនៅពេលយើងរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់នោះ ? អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ និង ថ្លែងទីបន្ទាល់របស់ពួកគេអំពីច្បាប់ដង្វាយមួយភាគក្នុងដប់ ។ អ្នកក៏អាចថ្លែងទីបន្ទាល់បានផងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យអនុវត្តសេចក្តីជំនឿដោយការថ្វាយ ១០ភាគរយនៃធនធានរបស់ពួកគេជាដង្វាយមួយភាគក្នុងដប់ចំពោះព្រះអម្ចាស់ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២១–១២៣ការស្ថាបនាទីក្រុងណៅវូ )
សូមអញ្ជើញសិស្សឲ្យគិតអំពីការសាកល្បងនានាដែលពួកគេបានជួបប្រទះ និង អ្វីដែលពួកគេបានរៀនពីបទពិសោធន៍ទាំងនោះ ។ តើអ្នកមានអារម្មណ៍បែបណា ប្រសិនបើអ្នកត្រូវបានចោទប្រកាន់ដោយខុសឆ្គង ហើយចាប់ដាក់គុកនោះ ? សូមពន្យល់ថានៅអំឡុងសប្តាហ៍ក្រោយ ពួកគេនឹងសិក្សាពីគោលការណ៍មួយចំនួនដែលព្យាការីយ៉ូសែប ស្ម៊ីធ បានរៀនអំឡុងពេលការដាក់គុកដោយអយុត្តិធម៌របស់លោកនៅក្នុងគុកលីប៊ើរធី រួមទាំងព្រះរាជបំណងរបស់ព្រះអម្ចាស់ ដែលបណ្តោយឲ្យយើងទទួលនូវបទពិសោធននៃការសាកល្បងនោះ ។