មេរៀនទី ៨៩
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥-៨៦
បុព្វកថា
នៅចុងខែ វិច្ឆិកា ឆ្នាំ ១៨៣២ ពួកបរិសុទ្ធមួយចំនួនបានផ្លាស់ទៅកាន់ទីក្រុងស៊ីយ៉ូន ប៉ុន្តែពុំបានថ្វាយទ្រព្យសម្បត្តិរបស់ពួកគេ ដូចដែលព្រះអម្ចាស់បានបញ្ជាទេ ។ ដោយសារតែពួកគេពុំបានថ្វាយទ្រព្យសម្បត្តិរបស់ពួកគេ នោះពួកគេពុំទទួលបានមរតករបស់ពួកគេស្របតាមលំដាប់ដែលបានបង្កើតឡើងរបស់សាសនាចក្រឡើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បានថ្លែងអំពីបញ្ហានេះនៅក្នុងសំបុត្រដ៏បំផុសគំនិតមួយទៅកាន់ វិលាម ដ័បុលយូ ហ្វែប្ស ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ១៨៣២ ។ ចំណែកនៃសំបុត្រនេះ ត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥។ ក្រោយមក នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦នៅពេលលោកកំពុងធ្វើចំពោះកំណែថ្មីនៃព្រះគម្ពីរប៊ីបដ៏បំផុសគំនិត ។ វិវរណៈនេះ បានផ្ដល់ឲ្យដោយពន្យល់បន្ថែមអំពីរឿងប្រៀបធៀបនៃស្រូវ និងស្រងែ និងតួនាទីរបស់បព្វជិតភាពនៅក្នុងការជួយព្រះអម្ចាស់ប្រមូលពួកសុចរិតនៅក្នុងថ្ងៃចុងក្រោយ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥
ស្មៀនរបស់ព្រះអម្ចាស់គឺត្រូវរក្សាកំណត់ត្រាមួយអំពីរាស្ត្ររបស់ព្រះ
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា ពួកគេទើបតែត្រូវបានផ្ដល់រង្វាន់តំណែងជាកីឡាករជើងចាស់នៅក្នុងក្រុមកីឡាមួយ ។ ( អ្នកអាចរៀបរាប់អំពីក្រុមកីឡាដ៏ធំបំផុតនៅក្នុងវប្បធម៌របស់អ្នក និងក្រុមដ៏មានប្រជាប្រិយមួយដែលលេងកីឡានោះ ) ។ បន្ទាប់ពីលេងបានពីរបីថ្ងៃជាមួយនឹងក្រុមនេះ ពួកគេបានសង្កេតឃើញថា សមាជិកក្រុមម្នាក់ គឺជាអ្នកលេងដ៏អត្មានិយមម្នាក់ សមាជិកក្រុមខ្លះទៀតមិនលេងតាមផ្នែករបស់គេត្រឹមត្រូវទេ ហើយអ្នកផ្សេងទៀតពុំស្ដាប់គ្រូបង្វឹកឡើយ ។
-
ហេតុអ្វីក៏វាពិបាកសម្រាប់ក្រុមនេះដើម្បីយកឈ្នះ ? តើអ្វីខ្លះដែលចាំបាច់ត្រូវផ្លាស់ប្ដូរដើម្បីក្រុមនេះអាចលេងបានល្អប្រសើរជាងនេះ ?
ចូរពន្យល់ថា ស្ថានភាពស្រដៀងគ្នាមួយបានចាប់ផ្ដើមកើតមានឡើងនៅឆ្នាំ ១៨៣២ ជាការកើនចំនួនពួកបរិសុទ្ធដែលបានមកដល់រដ្ឋ មិសសួរី ។ វិវរណៈពីជំនាន់មុន បានរៀបរាប់ថា ទីក្រុងស៊ីយ៉ូន នឹងត្រូវបានសាងសង់ឡើងនៅក្នុងភូមិ ចាកសុន រដ្ឋ មិសសួរី ស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ និងក្រោមការដឹកនាំនៃបព្វជិតភាព ។ ស្របតាមក្រឹត្យវិន័យទាំងនេះ នោះសមាជិកសាសនាចក្រពុំធ្វើដំណើរទៅស៊ីយ៉ូនឡើយ លុះត្រាតែពួកគេបានទទួលវិញ្ញាបនបត្រមួយមកពីថ្នាក់ដឹកនាំសាសនាចក្រ ។ នៅពេលពួកគេបានទៅដល់ ពួកគេត្រូវថ្វាយប្រាក់ និងទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់ទៅសាសនាចក្រ ហើយទទួលមរតកមួយមកពីប៊ីស្សព ។ បន្ថែមពីលើនោះ ពួកគេត្រូវរក្សារាល់បទបញ្ញត្តិរបស់ព្រះ ។ ( សូមមើល គ. និង ស. ៦៤:៣៤–៣៥; ៧២:១៥–១៩, ២៤–២៦) ។
ដើម្បីជួយសិស្សយល់បរិបទនៃវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥សូមពន្យល់ថា ពួកបរិសុទ្ធជាច្រើននៅរដ្ឋ មិសសួរី បានរស់នៅសុខដុមនឹងក្រឹត្យវិន័យដែលព្រះអម្ចាស់បានដាក់ឲ្យដើម្បីស្ថាបនាស៊ីយ៉ូនឡើង ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកសាសនាចក្រមួយចំនួនពុំគោរពតាមបញ្ជារបស់ព្រះអម្ចាស់ដើម្បីថ្វាយទ្រព្យសម្បត្តិរបស់ពួកគេទេ ហើយបានធ្វើដំណើរទៅស៊ីយ៉ូន ទាំងគ្មានវិញ្ញាបនបត្រ័មកពីថ្នាក់ដឹកនាំរបស់ពួកគេផង ។ ដោយសារតែការណ៍នេះ ពួកគេពុំទទួលបានមរតករបស់ពួកគេឡើយ ។
-
ហេតុអ្វីក៏វាមានការលំបាកដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូននៅក្រោមស្ថានភាពទាំងនេះ ?
សូមពន្យល់ថា នៅក្នុងចម្លើយចំពោះការលំបាកទាំងនេះនៅក្នុងរដ្ឋ មិសសួរី នោះយ៉ូសែប ស៊្មីធ បានផ្ញើសំបុត្រមួយច្បាប់ទៅ វិលាម ដ័បុលយូ ហ្វែប្ស ជាអ្នកដឹកនាំសាសនាចក្រម្នាក់ ដែលកំពុងរស់នៅ អ៊ិនឌីប៉ែនដែនស៍ នាគ្រានោះ ( សូមមើលសេចក្ដីណែនាំកណ្ឌគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥) ។
សូមពន្យល់ថា សំបុត្ររបស់ព្យាការីបានផ្ដល់ការណែនាំសម្រាប់ស្មៀនរបស់ព្រះអម្ចាស់ យ៉ូហាន វីតមើរ ដែលបានរស់នៅក្នុងរដ្ឋ មិសសួរី ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់ បានណែនាំដល់ស្មៀនអំពីសាសនាចក្រ នៅរដ្ឋ មិសសួរី ឲ្យធ្វើ ។
-
តើស្មៀនត្រូវបានណែនាំឲ្យកត់ត្រាអ្វីខ្លះ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៣-៥ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលនរណាដែលព្រះអម្ចាស់បានមានបន្ទូលថា ពុំគួរមានឈ្មោះសរសេរនៅក្នុងកំណត់ត្រានៃសាសនាចក្រឡើយ ។
-
តើមនុស្សណាខ្លះដែលពុំមានឈ្មោះរបស់ពួកគេត្រូវបានសរសេរនៅក្នុងកំណត់ត្រានៃសាសនាចក្រ ?
សូមពន្យល់ថា កំណត់ត្រារបស់សាសនាចក្រត្រូវបានរក្សានៅក្នុងជំនាន់របស់យើង ក៏ដូចជានៅជំនាន់របស់ យ៉ូសែប ស៊្មីធ ផងដែរ ។ គោលបំណងមួយសម្រាប់ការណ៍នេះ គឺដើម្បីរក្សាកំណត់ត្រានៃឈ្មោះជនស្មោះត្រង់ និងដំណើររឿងនៃកិច្ចការរបស់ពួកគេផងដែរ ។
-
តើរឿងមួយចំនួនដែលយើងត្រូវធ្វើដើម្បីមានឈ្មោះរបស់យើងបានកត់ត្រាជាសមាជិកស្មោះត្រង់សាសនាចក្រមានអ្វីខ្លះ ?
បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរនូវសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងរស់នៅតាមក្រឹត្យវិន័យនៃព្រះ នោះឈ្មោះរបស់យើងនឹងត្រូវបានសរសេរនៅក្នុងកំណត់ត្រានៃសាសនាចក្រ ក្នុងនាមជាសមាជិកស្មោះត្រង់ ។ សូមពន្យល់ថា សកម្មភាពទាំងឡាយរបស់ជនស្មោះត្រង់ ដែលបានកត់ត្រានៅលើផែនដី ក៏ត្រូវបានកត់ត្រានៅក្នុងស្ថានសួគ៌ ជាអ្វីដែលត្រូវបានហៅថា សៀវភៅជីវិត ( សូមមើលគ. និង ស. ១២៨:៦-៧) ។ សូមអញ្ជើញសិស្សឲ្យមើលត្រួសៗនូវគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៥, ៩, ១១ហើយប្រាប់អំពីចំណងជើងផ្សេងទៀត ដែលបានប្រើដើម្បីពិពណ៌នាអំពីកំណត់ត្រាដែលត្រូវបានរក្សានៅលើផែនដីអំពីអ្នកទាំងឡាយដែលស្មោះត្រង់ ។ សូមប្រាប់ឲ្យពួកគេរៀបរាប់នូវអ្វីដែលពួកគេរកឃើញ ។
ដើម្បីជួយសិស្សមានអារម្មណ៍ដឹងអំពីសារៈសំខាន់នៃសេចក្ដីពិត ដែលអ្នកបានសរសេរនៅលើក្ដារខៀន សូមអញ្ជើញពួកគេឲ្យស្រមៃថា ពួកគេមានផែនការដើម្បីចូលរួមក្នុងព្រឹត្តការដ៏មានកិត្យានុភាពមួយ ។ សូមសួរពួកគេថា តើពួកគេនឹងមានអារម្មណ៍យ៉ាងណា បើពួកគេទៅដល់ព្រឹត្តការនោះ ប៉ុន្តែពុំត្រូវបានអនុញ្ញាតឲ្យចូលរួម ដោយសារតែឈ្មោះរបស់ពួកគេពុំមាននៅក្នុងបញ្ជីអញ្ជើញ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៩-១១ដោយស្ងាត់ស្ងៀម ហើយស្រមៃអំពីតើអារម្មណ៍បែបនោះនឹងទៅជាយ៉ាងណា ដែលឃើញថាឈ្មោះរបស់ពួកគេត្រូវបានបាត់ពីសៀវភៅនៃការចងចាំរបស់ព្រះអម្ចាស់នោះ ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដែលអ្នកទាំងឡាយមានឈ្មោះពុំត្រូវបានកត់ត្រា « នឹងពុំទទួលមរតក » ជាមួយពួកបរិសុទ្ធនោះ ? ( ពួកគេនឹងពុំទទួលពរជ័យដែលនឹងត្រូវបានប្រទានឲ្យពួកស្មោះត្រង់នោះទេ ) ។
-
ស្របតាមខ ១១តើអ្វីខ្លះដែលអាចបណ្ដាលឲ្យសមាជិកសាសនាចក្រត្រូវដកឈ្មោះចេញពីសៀវភៅនៃក្រឹត្យវិន័យរបស់ព្រះ ?
-
តើអ្នកនឹងសង្ខេបនូវអ្វីដែលអ្នកបានរៀនអំពីសារៈសំខាន់នៃការមានឈ្មោះរបស់អ្នកបានកត់ត្រាជាសមាជិកស្មោះត្រង់នៃសាសនាចក្រយ៉ាងដូចម្ដេច ?
សូមថ្លែងទីបន្ទាល់ថា កំណត់ត្រានានាត្រូវបានរក្សាទុកទាំងនៅទីនេះលើផែនដី និងនៅស្ថានសួគ៌ ។ យើងទាំងអស់គ្នានឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាព និងភាពស្មោះត្រង់របស់យើងក្នុងការរស់នៅតាមក្រឹត្យវិន័យនៃព្រះ ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអាកប្បកិរិយារបស់ពួកគេ និងការគោរពប្រតិបត្តិរបស់ពួកគេចំពោះក្រឹត្យវិន័យនៃព្រះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦
ព្រះអម្ចាស់ពន្យល់រឿងប្រៀបធៀបអំពីស្រូវ និងស្រងែ
មុនចាប់ផ្ដើមថ្នាក់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានម៉ាថាយ ១៣:២៤-៣០ហើយត្រៀមខ្លួនដើម្បីសង្ខេបរឿងប្រៀបធៀបអំពីស្រូវ និងស្រងែសម្រាប់សិស្សក្នុងថ្នាក់ ។ សូមសរសេរនូវពាក្យដូចខាងក្រោមនៅលើក្ដារខៀន ៖ស្រូវ ស្រងែ វាលស្រែ អ្នកព្រោះពូជ មារសត្រូវ ។
បន្ទាប់ពីសិស្សដែលបានជ្រើសរើសនោះ បានសង្ខេបរឿងប្រៀបធៀបរួចហើយ សូមសួរដល់សិស្សក្នុងថ្នាក់នូវសំណួរដូចខាងក្រោម ៖
-
តើស្រូវ និងស្រងែជានិមិត្តរូបឲ្យអ្វីខ្លះ ? ( ស្រូវ ជានិមិត្តរូបនៃសុចរិតភាព ហើយស្រងែជានិមិត្តរូបនៃទុច្ចរិតភាព [សូមមើល ម៉ាថាយ ១៣:៣៨] ) ។
-
ហេតុអ្វីក៏បុរសក្នុងរឿងប្រៀបធៀបរង់ចាំចង់ឲ្យដកស្រងែចេញ ?
សូមដាក់តាំងរូបភាពដែលមានអមជាមួយអំពីស្រូវ និងស្រងែ ឬគូរូបនៅលើក្ដារខៀន ។ សូមពន្យល់ថា ស្រងែជាប្រភេទស្មៅពុល ។ ស្រូវ និងស្រងែ គឺមើលទៅស្ទើរតែដូចគ្នា នៅពេលវាដុះពន្លកចេញមក ប៉ុន្តែវាអាចមើលទៅខុសគ្នាពេលវាធំឡើង ។ បើអ្នកច្រូតកាត់ ព្យាយាមដកស្រងែចេញមុនពេលស្រូវ និងស្រងែធំ នោះហាក់ដូចជាគាត់បំផ្លាញស្រូវអស់ច្រើនផងដែរ ។
សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១-៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអត្ថន័យនៃចម្ការ អ្នកព្រោះពូជ និងមារសត្រូវ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។
-
ដោយផ្អែកទៅលើការពន្យល់របស់ព្រះអម្ចាស់អំពីនិមិត្តរូប តើអ្នកនឹងសង្ខេបអត្ថន័យនៃរឿងប្រៀបធៀបយ៉ាងដូចម្ដេច ?
សូមពន្យល់ថា យ៉ូសែប ស៊្មីធ បានពិនិត្យមើល ហើយបានកែសម្រួលកំណែថ្មីនៃព្រះគម្ពីរប៊ីបដ៏បំផុសគំនិត ( ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ) នៅពេលលោកបានទទួលវិវរណៈនេះ ។ វិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦ពន្យល់បន្ថែមអំពីរឿងប្រៀបធៀប ដូចដែលបានកត់ត្រានៅក្នុងម៉ាថាយ ១៣:២៤-៣០។ ឧទាហរណ៍ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦យើងរៀនថា អ្នកព្រោះពូជនៅក្នុងរឿងប្រៀបធៀង តំណាងឲ្យពួកសាវករបស់ព្រះអម្ចាស់ ( សូមមើលខ ២) ហើយថា ស្រងែ « ដុះគ្របពីលើស្រូវ ហើយនាំព្រះវិហារចូលក្នុងទីរហោស្ថាន » (ខ ៣) ។ យើងក៏រៀនផងដែរថា « នៅថ្ងៃចុងក្រោយ » សំណាបស្រូវថ្មី នឹងចាប់ផ្ដើម « ដុះឡើងពន្លក » (ខ ៤)។ ការព្រោះស្រងែ អាចតំណាងឲ្យការក្បត់សាសនា ហើយការដុះពន្លកស្រូវថ្មី អាចតំណាងឲ្យការស្ដារឡើងវិញ ។
សូមចង្អុលបង្ហាញថា នៅក្នុងរឿងប្រៀបធៀប លោកចៅហ្វាយណែនាំដល់ពួកអ្នកបម្រើទ្រង់ឲ្យប្រមូលស្រងែមុនគេដើម្បីដុតចោល រួចហើយទើបប្រមូលស្រូវដាក់ក្នុងជម្រុក ( សូមមើលម៉ាថាយ ១៣:២៧-៣០) ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:៧ដោយស្ងាត់ស្ងៀម ដើម្បីរកមើលទស្សនៈនៃវិវរណៈនេះ ផ្ដល់ឲ្យដែលបញ្ជាក់អំពីលំដាប់នៃការប្រមូលទុក ។
-
តើយើងរៀនអ្វីខ្លះមកពីខ ៧អំពីលំដាប់នៃការប្រមូលផ្តុំ ?
-
តើរឿងនេះបង្រៀនអំពីអ្វីដែលនឹងកើតឡើងដល់ពួកសុចរិត និងពួកទុច្ចរិតនៅថ្ងៃចុងក្រោយអ្វីខ្លះ ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ព្រះអម្ចាស់នឹងប្រមូលពួកសុចរិតអំឡុងថ្ងៃចុងក្រោយ រួចហើយបំផ្លាញពួកទុច្ចរិតនៅក្នុងការយាងមកជាលើកទីពីររបស់ទ្រង់ )។
សូមដាក់តាំងរូបពួកអ្នកផ្សព្វផ្សាយសាសនា ៖ ពួកអែលឌើរនិងអ្នកផ្សព្វផ្សាយសាសនា ៖ ពួកស៊ីស្ទើរសៀវភៅរូបភាពដំណឹងល្អឆ្នាំ ២០០៩] លេខ
-
តើរូបភាពទាំងនេះទាក់ទងទៅនឹងរឿងប្រៀបធៀបអំពីស្រូវ និងស្រងែយ៉ាងដូចម្ដេច ? ( សូមជួយសិស្សឲ្យមើលឃើញថា យើងអាចជួយនៅក្នុងការប្រមូលពួកសុចរិត ដោយការចែកចាយដំណឹងល្អជាមួយអ្នកដទៃ ) ។
សូមពន្យល់ថា ការចងចាំវិធីជាច្រើន ដែលយើងត្រូវបានប្រទានពរក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ អាចបង្កើនបំណងប្រាថ្នារបស់យើងដើម្បីចែកចាយពរជ័យទាំងនោះជាមួយអ្នកដទៃ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:៨-១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវវិធីដែលយើងត្រូវបានប្រទានពរ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ ។
-
ស្របតាមខ ៨-១០តើវិធីមួយចំនួនដែលយើងត្រូវបានប្រទានពរ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់មានអ្វីខ្លះ ?
សូមចង្អុលបង្ហាញនូវឃ្លា « អ្នកគឺជាអ្នកគ្រងមរតកស្របច្បាប់ » នៅក្នុងខ ៩។ សូមពន្យល់ថា នេះ មានន័យថា សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺមានចំណែកនៃសេចក្ដីសញ្ញារបស់ព្រះ បានធ្វើជាមួយនឹងអ័ប្រាហាំ ដែលអ័ប្រាហាំ ត្រូវបានសន្យាថា កូនចៅរបស់លោក នឹងរីករាយនឹងពរជ័យនៃបព្វជិតភាព ហើយនឹងចែករំលែកពរជ័យទាំងនោះជាមួយអ្នកដទៃ ( សូមមើលអ័ប្រាហាំ ២:៩-១១) ។
-
តើអ្នកបានទទួលពរជ័យ តាមរយៈបព្វជិតភាពយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១១ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ ប្រាប់អំពីវិធីដែលយើងត្រូវជួយដល់អ្នកដទៃ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ យើងអាចនាំសេចក្ដីសង្គ្រោះដល់អ្នកដទៃដោយការជួយពួកគេឲ្យទទួលពរជ័យនៃបព្វជិតភាព ។
សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេមាន នៅពេលពួកគេអាចធ្វើគំរូសុចរិតសម្រាប់មនុស្សម្នាក់ទៀត ឬនៅពេលពួកគេជួយមនុស្សដទៃឲ្យទទួលបាននូវពរជ័យនៃបព្វជិតភាព ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៧-៨។ តើនរណាគឺជា « អ្នកខ្លាំងពូកែ និងមានឬទ្ធិម្នាក់ » ?
សេចក្ដីយោងទៅលើ « អ្នកខ្លាំងពូកែ និងមានឬទ្ធិម្នាក់ » (គ. និង ស. ៨៥:៧) ជាអ្នកដែលតាំងដំណាក់នៃព្រះឲ្យមានរបៀបរៀបរយ ហើយសំដៅទៅលើនរណាម្នាក់ដែល « ដាក់ដៃទៅទប់ទូកធំនៃព្រះ » (គ. និង ស. ៨៥:៨) ត្រូវបានប្រើដោយមនុស្សក្បត់សាសនាជាច្រើនដើម្បីកែការធ្លាក់ចេញពីសាសនាចក្ររបស់ពួកគេ ។ ពួកគេបានប្រកាសថា ប្រធានសាសនាចក្រពីមុនៗ បានបាត់បង់នូវការសព្វព្រះទ័យពីព្រះ ហើយត្រូវបានបដិសេធ ហើយថា ពួកគេ ដែលជាអ្នកក្បត់សាសនានោះ គឺជា « អ្នកខ្លាំងពូកែ និងមានឬទ្ធិម្នាក់ » ត្រូវបានហៅដោយព្រះដើម្បីរៀបចំរឿងឲ្យត្រឹមត្រូវ ។ ការប្រកាសដូច្នេះ ផ្ទុយពីអត្ថន័យនៃបទគម្ពីរ ។ នៅក្នុងសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយ ដែលបានចេញនៅឆ្នាំ ១៩០៥ គណៈប្រធានទីមួយ ( យ៉ូសែប អេហ្វ ស៊្មីធ, ចន អរ វិនឌើរ, និង អានថុន អេច ឡាន់ ) បានពិភាក្សាអំពីស្ថានភាព ដែលបាននាំមកនូវវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៧-៨ហើយអ្នកទាំងឡាយដែលឃ្លាទាំងនេះចង់សំដៅលើគឺ ៖
« ដំបូងបំផុត វាត្រូវបានសង្កេតឃើញថា ប្រធានបទនៃសំបុត្រនេះទាំងមូល [សំបុត្ររបស់ព្យាការីផ្ញើទៅកាន់ វិលាម ដ័បុលយូ ហ្វែប្ស ] ដែលក្រោយមកចំណែករបស់វាត្រូវបានទទួលយកជាវិវរណៈមួយ ទាក់ទងទៅនឹងកិច្ចការនៃសាសនាចក្រនៅក្នុងរដ្ឋ មិសសួរី ការប្រមូលផ្ដុំនៃពួកបរិសុទ្ធទៅកាន់ដែនដីនោះ និងការទទួលបាននូវកេរមតករបស់ពួកគេក្រោមក្រឹត្យវិន័យនៃការថ្វាយ និងការកាន់កាប់ត្រួតត្រា ហើយព្យាការីបានដោះស្រាយជាពិសេសជាមួយនឹងបញ្ហាដែលវានឹងកើតឡើងជាយ៉ាងណា ចំពោះអ្នកទាំងឡាយដែលពុំទទួលយកកេរមរតករបស់ពួកគេតាមលំដាប់លំដោយឬកិច្ចសន្យាស្របច្បាប់មកពីប៊ីស្សព ។…
« ប៊ីស្សព ប៉ាទ្រិច គឺជាមនុស្សម្នាក់ក្នុងចំណោមបងប្អូនប្រុស-- ដែលទោះជាគាត់ជាបុរសម្នាក់ដែលមានភាពសក្ដិសមបំផុត ជាមនុស្សម្នាក់ដែលព្រះអម្ចាស់បានស្រឡាញ់ ហើយដែលព្យាការីបានពិពណ៌នាថាជា ‹ គំរូនៃគុណធម៌មួយ › និងជា ‹ បុរសដ៏អស្ចារ្យម្នាក់របស់ព្រះអម្ចាស់ › ក្ដី -- ជួនកាលគាត់បានដាក់ខ្លួនទាស់នឹងព្យាការីនៅជំនាន់ដើមទាំងឡាយ ហើយបានព្យាយាមកែខ្លួនឯងនៅក្នុងការគ្រប់គ្រងកិច្ចការនៃសាសនាចក្ររបស់គាត់ ឬជាពាក្យម្យ៉ាងទៀតថា ‹ ដាក់ដៃទៅទប់ទូកធំនៃព្រះ › ។…
« ខណៈដែលមាននូវស្ថានភាពទាំងនេះដូចជា ការបះបោរ ការច្រណែន ភាពឆ្មើងឆ្មៃ ការឥតជំនឿ និងភាពរឹងរូសក្នុងដួងចិត្ត នៅក្នុងចំណោមបងប្អូនប្រុសនៅស៊ីយ៉ូន-- ភូមិចាកសុន រដ្ឋ មីសសួរី-- នៅក្នុងគ្រប់អ្វីៗដែលប៊ីស្សព ប៉ាទ្រិច បានចូលរួមចំណែក ដែលពាក្យនៃវិវរណៈបានដកចេញពីសំបុត្រទៅកាន់ វិលាម ដ័បុលយូ ហ្វែប្ស ដែលចុះនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ១៨៣២ ។ ‹ មនុស្សនោះដែលត្រូវបានហៅពីព្រះ ហើយបានតែងតាំងឡើង › ឲ្យ ‹ ចែកដល់ពួកបរិសុទ្ធ នូវកេរអាកររបស់ពួកគេ ›—គឺ អែតវឺត ប៉ាទ្រិច—បានគិតខុសឆ្គងនៅពេលនោះ ធ្វេសប្រហែសនឹងករណីយកិច្ចរបស់ខ្លួន ហើយដាក់ ‹ ដៃរបស់គាត់ទៅទប់ហឹបធំនៃព្រះ › ដូច្នេះហើយ គាត់ត្រូវបានព្រមានអំពីសេចក្ដីជំនុំជម្រះរបស់ព្រះដែលនឹងកើតឡើង ហើយការព្យាករណ៍ត្រូវបានធ្វើឡើងថា ‹ អ្នកខ្លាំងពូកែ និង មានឫទ្ធម្នាក់ › នឹងត្រូវបានបញ្ជូនពីព្រះមកជំនួសតំណែងរបស់គាត់ ជាគណៈប៊ីស្សព—ជាម្នាក់ដែលមានស្មារតី និង អំណាចនៃតំណែងជាន់ខ្ពស់នោះស្ថិតនៅជាមួយ ដែលគាត់នឹងមានអំណាចដើម្បី ‹ តាំងដំណាក់នៃព្រះឲ្យមានរបៀបរៀបរយ និង ដើម្បីរៀបចំតាមប្លង់នូវកេរមរតកនៃពួកបរិសុទ្ធ › និយាយបានម្យ៉ាងទៀតគឺ បុគ្គលម្នាក់នឹងធ្វើកិច្ចការ ដែល ប៊ីស្សព អែតវឺត ប៉ាទ្រិច ត្រូវបានចាត់តាំង ប៉ុន្តែ ពុំអាចសម្រេចវាបាន ។…
« … ហើយដរាបណាតាមរយៈការប្រែចិត្ត ហើយការលះបង់ និងការរងទុក្ខរបស់លោក នោះអែតវើត ប៉ាទ្រិច គឺមិនអាចគេចផុតពីការទទួលទណ្ឌកម្មបន្ដិចបន្ដួចនៃការជំនុំជំរះ ដែលបានគម្រាមគំហែងទាស់នឹងគាត់ចំពោះការធ្លាក់ចុះ ‹ ដោយសារព្រួញនៃសេចក្តីស្លាប់ ដូចជាដើមឈើ ដែលត្រូវកំទេចដោយសារន្ទះ › ដូច្នេះជាពេលសម្រាប់ការបញ្ជូនមនុស្សម្នាក់ទៀត ដើម្បីមកបំពេញតំណែងរបស់គាត់-- ជា ‹ អ្នកខ្លាំងពូកែ និងមានឬទ្ធិម្នាក់ដើម្បីតាំងដំណាក់នៃព្រះឲ្យមានរបៀបរៀបរយ ហើយរៀបចំតាមប្លង់នូវកេរមរតកនៃពួកបរិសុទ្ធ › -- ដែលវាក៏អាចត្រូវបានពិចារណាផងដែរថារឿងបានកន្លងផុតទៅ ហើយឧប្បទ្ទវហេតុទាំងមូលនៃការព្យាករណ៍ត្រូវបានបញ្ចប់ » ( នៅក្នុង James R. Clark, comp.,Messages of the First Presidency of The Church of Jesus Christ of Latter-day Saintsវ៉ុលទី ៦ [ ឆ្នាំ ១៩៦៥–៧៥ ], ៤:១១២, ១១៣, ១១៥, ១១៧; សូមមើលផងដែរDoctrine and Covenants Student Manual,បានបោះពុម្ពជាលើកទី ២ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ១៨៦–៨៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៨ ។ តើ « ការទប់ហឹបនៃព្រះ » មានន័យយ៉ាងណា ?
ឃ្លាថា «ការទប់ហឹបនៃព្រះ » សំដៅទៅលើ « ឧប្បទ្ទវហេតុមួយអំឡុងពេលរាជ្យនៃស្ដេចដេវីឌនៅជំនាន់អ៊ីស្រាអែលពីបុរាណ ។ ពួកសាសន៍ផាលីស្ទីន បានយកហឹបនៃសេចក្តីសញ្ញាទៅក្នុងចម្បាំង ប៉ុន្តែបានប្រគល់មកវិញ នៅពេលពួកគេត្រូវបានវាយប្រហារដោយសារគ្រោះកាចនានា (សូមមើលសាំយូអែលទី ១ ៤-៦) ។ ក្រោយមក ហ្លួងដាវីឌ និង ប្រជារាស្ត្រ បាននាំហិបត្រឡប់មកទីក្រុងយេរូសាឡិមវិញដាក់នៅលើរទេះគោ ដែលបរដោយ អ៊ុសា និង អ័ហ៊ីយ៉ូរ ។ ‹ លុះគេបានទៅដល់លានស្រូវរបស់ណាកុនហើយ នោះអ៊ុសាបានលូកដៃទៅចាប់ទប់ហឹបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង ។ ដូច្នេះព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ › (សាំយូអែលទី ២ ៦:៦-៧សូមមើលvv.១–១១) ។ ហឹប គឺជានិមិត្តរូបនៃវត្តមានរបស់ព្រះ សិរីល្អ និងឬទ្ធិរបស់ទ្រង់ ។ នៅពេលដែលបានប្រទានឲ្យពួកអ៊ីស្រាអែលលើកដំបូង ហឹបត្រូវបានដាក់នៅក្នុងរោងឧបោសថដ៏ពិសិដ្ឋនៃទីបរិសុទ្ធទាំងឡាយ ព្រមទាំងមិនអនុញ្ញាតឲ្យសង្ឃចូលទៅជិតផង ។ មានតែសង្ឃជាន់ខ្ពស់ ជាតំណាងនៃព្រះគ្រីស្ទប៉ុណ្ណោះ ទើបអាចចូលទៅជិតបាន ហើយមានតែតាមរយៈពិធីដ៏ល្អិតល្អន់បំផុតនៃការលាងសម្អាត និងការកែប្រែពីអំពើបាបរបស់គាត់បាន។…
« ទោះជាយ៉ាងណាក៏ដោយ អត្ថន័យដ៏ល្អអំពីបំណងរបស់អ៊ុសា គឺថា គាត់បានទៅជិតវត្ថុដែលអាចទៅជិតបានតែក្នុងលក្ខខណ្ឌដ៏តឹងរឹងបំផុត ដោយជាប់ជួន ។ គាត់ពុំមានសេចក្ដីជំនឿទៅលើព្រះចេស្ដានៃព្រះឡើយ ។ គាត់ស្មានថា ហឹបស្ថិតក្នុងគ្រោះថ្នាក់ ដោយភ្លេចថាវាគឺជានិមិត្តរូបខាងសាច់ឈាមអំពីព្រះ ដែលមានគ្រប់ព្រះចេស្ដា ។ យើងពុំអាចគិតស្មានថាសង្គ្រោះដល់ព្រះ និងនគរទ្រង់តាមរយៈកិច្ចខិតខំផ្ទាល់ខ្លួនរបស់យើងនោះ ។
«‹ អំពើរំលងរបស់អ៊ុសា មាននៅក្នុងភាពពិតថា គាត់បានបះហឹបដោយអារម្មណ៍មិនគោរពដល់វត្ថុពិសិដ្ឋ ទោះជាដោយបំណងល្អ ដូចជាដើម្បីការពារវាកុំឲ្យរអិលធ្លាក់ចុះពីលើរទេះក្ដី ។ ការបះហឹប ជាបល្ល័ង្គនៃសិរីល្អរបស់ព្រះ និងការសច្ចាប្រណិធានដែលមើលឃើញនឹងភ្នែកអំពីវត្តមាននៃព្រះអម្ចាស់ ដែលមើលមិនឃើញ គឺជាការល្មើសនឹងព្រះចេស្ដានៃព្រះដ៏បរិសុទ្ធ ។ « ហេតុដូច្នោះហើយ អ៊ុសា គឺជានិមិត្តរូបនៃអស់អ្នកទាំងឡាយណា ដែលមានបំណងល្អ និយាយដោយមនុស្សធម៌ ប៉ុន្តែមានគំនិតឥតបរិសុទ្ធ ដែលបង្អាក់នៅក្នុងកិច្ចការនៃនគរព្រះ មកពីគំនិតថា កិច្ចការនោះនៅក្នុងគ្រោះថ្នាក់ ហើយសង្ឃឹមថានឹងសង្គ្រោះកិច្ចការបាន » ( អូ. វី. ហ្គើរឡាច ) › ។ ( ខេល និង សាលីតស្សCommentarybk. ២: Joshua, Judges, Ruth, សាំយូអែលទី ១ និង ២ ‹ Second Book of Samuel, › ទំព័រ ៣៣៣) » ។ (Doctrine and Covenants Student Manual, បានបោះពុម្ពជាលើកទីពីរ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ១៨៨ ) ។
ព្រះអម្ចាស់បានយោងទៅឧប្បទ្ទវហេតុនេះនៅក្នុងវិវរណៈសម័យថ្មីដើម្បីបង្រៀនគោលការណ៍ថា យើងពុំគួរលើកដាក់លើខ្លួនយើងនូវទំនួលខុសត្រូវ ដែលត្រូវដឹកនាំ («ទប់ហឹប») ដែលបានប្រគល់ទៅឲ្យអ្នកដឹកនាំបព្វជិតភាព ឬអ្នកដទៃដែលព្រះបានហៅ និងបានតែងតាំងនោះទេ ( សូមមើលគ. និង ស. ៨៥:៨) ។ ប៉ុន្ដែក៏មានមនុស្សមួយចំនួនដែលខ្លាចហឹប គឺភ័យញ័រ ហើយធ្វើជាកាន់ហឹបនោះ ។ សមាជិកនៃសាសនាចក្រមួយចំនួន អាចមើលឃើញបញ្ហា ហើយមានអារម្មណ៍មួរម៉ៅនឹងអារម្មណ៍ដែលពួកគេមានចំពោះអ្នកដឹកនាំរបស់ពួកគេ ឬអ្នកដទៃទៀត ដែលកំពុងតែដោះស្រាយបញ្ហាទាំងនោះ ។ ពួកគេអាចមានអារម្មណ៍ថា ទោះបីជាពួកគេពុំមានសិទ្ធិអំណាចដើម្បីធ្វើដូច្នោះក្ដី ក៏ពួកគេចាំបាច់ត្រូវកែតម្រូវផ្លូវរបស់វួដរបស់ពួកគេ ឬសូម្បីតែសាសនាចក្រ ។ ទោះជាយ៉ាងណាក៏ដោយ បំណងល្អបំផុត គឺពុំអាចការពារការរំខានដូច្នេះជាមួយនឹងសាសនាចក្ររបស់ព្រះអម្ចាស់បានទេ ។
ប្រធាន ដេវីឌ អូ មិកឃេ បានបង្រៀនថា ៖
រូបភាពប្រធាន ដេវីឌ អូ មិកឃេ« វាគ្រោះថ្នាក់បន្ដិចសម្រាប់យើងដើម្បីចេញទៅក្រៅស្ថានភាពផ្ទាល់ខ្លួនរបស់យើង ហើយព្យាយាមដឹកនាំកិច្ចការរបស់មនុស្សដទៃទៀតដោយគ្មានសិទ្ធិអំណាចនោះ ។ អ្នកចងចាំហើយអំពីករណីរបស់ អ៊ុសា ដែលបានលាតដៃរបស់ខ្លួនទៅទប់ហឹបនោះ ។ [ សូមមើលរបាក្សត្រទី ១ ១៣:៧-១០] ។ គាត់ហាក់ដូចជាមើលទៅត្រឹមត្រូវ នៅពេលដែលគោកញ្ជ្រោល បានដាក់ដៃរបស់គាត់ទៅទប់ហឹប ដែលជានិមិត្តរូបនៃសេចក្ដីសញ្ញានោះ ។ សព្វថ្ងៃនេះ យើងគិតថា ការដាក់ទោសលើគាត់គឺហាក់ដូចជាធ្ងន់ធ្ងរពេកហើយ ។ ប៉ុន្ដែទោះជាករណីនេះដូច្នេះក៏ដោយ រឿងនេះបានបង្រៀននូវមេរៀនជីវិតមួយ ។ សូមយើងក្រឡេកមើលជុំវិញខ្លួនយើង ហើយមើលថាតើមនុស្សប៉ុនប៉ងក្នុងការទប់ហឹបដោយគ្មានការអនុញ្ញាតរហ័សប៉ុណ្ណាដែលបានស្លាប់ខាងវិញ្ញាណ ។ ព្រលឹងរបស់ពួកគេប្រែជាល្វីងជូរចត់ គំនិតរបស់ពួកគេបានបកស្រាយខុស ការវិនិច្ឆ័យរបស់ពួកគេខុសឆ្គង ហើយវិញ្ញាណរបស់ពួកគេអស់សង្ឃឹម ។ ដូច្នេះគឺជាស្ថានភាពសង្វេគរបស់មនុស្សដែលពុំខ្វល់ខ្វាយពីទំនួលខុសត្រូវរបស់ខ្លួនពួកគេ តែបែរជាចំណាយពេលក្នុងការរកកំហុសរបស់អ្នកដទៃទៅវិញនោះ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៣៦,ទំព័រ ៦០ ) ។