បុព្វកថានៃសៀវភៅសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលបំណងរបស់យើង
គោលបំណងរបស់ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា ៖
« គោលបំណងរបស់យើងគឺ ដើម្បីជួយយុវវ័យ និង យុវមជ្ឈិមវ័យឲ្យយល់ និង ពឹងផ្អែកលើការបង្រៀន និង ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យមានភាពសក្តិសមសម្រាប់ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួន ក្រុមគ្រួសាររបស់ពួកគេ និង អ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅឋានសួគ៌ » ។
ដើម្បីសម្រេចបាននូវគោលលបំណងរបស់យើង នោះយើងបង្រៀនសិស្សអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយនៃដំណឹងល្អ ដូចដែលមាននៅក្នុងព្រះគម្ពីរ និង ពាក្យសម្តីរបស់ព្យាការីទាំងឡាយ ។ គោលលទ្ធិ និង គោលការណ៍ទាំងនេះគឺត្រូវបានបង្រៀនតាមរបៀបមួយដែលដឹកនាំឲ្យមានការយល់ដឹង និង ការស្អាងឡើង ។ យើងជួយសិស្សទាំងឡាយ ឲ្យបំពេញតួនាទីរបស់ពួកគេនៅក្នុងដំណើរការនៃការរៀនសូត្រ និង រៀបចំពួកគេឲ្យបង្រៀនដំណឹងល្អដល់អ្នកដទៃទៀត ។
ដើម្បីជួយសម្រេចបានគោលបំណងទាំងនេះ នោះអ្នក និង សិស្សដែលអ្នកបង្រៀនត្រូវបានលើកទឹកចិត្តឲ្យសហការ ធ្វើតាមមូលដ្ឋានគ្រឹះនៃការបង្រៀន និង ការរៀនដំណឹងល្អ នៅពេលអ្នកសិក្សាព្រះគម្ពីររួមគ្នាដូចខាងក្រោម ៖
-
បង្រៀន និង រៀនសូត្រដោយព្រះវិញ្ញាណ ។
-
បង្កើតបរិយាកាសរៀនសូត្រដែលពោរពេញដោយសេចក្តីស្រឡាញ់ ការគោរព និង មានគោលបំណង ។
-
សិក្សាព្រះគម្ពីរ និង អានមេរៀននៃវគ្គសិក្សារៀងរាល់ថ្ងៃ ។ ( តារាងសម្រាប់តាមដានការអានព្រះគម្ពីរ អាចរកបាននៅក្នុងឧបសម្ព័ន្ធនៅខាងចុងនៃសៀវភៅសិក្សានេះនៅគេហទំព័រ LDS.org, និង store.lds.org [ សៀវភៅលេខ ១០៤៩៤ ] ) ។
-
យល់ពីបរិបទ និង មាតិកានៃព្រះគម្ពីរ ព្រមទាំងពាក្យសម្តីរបស់ព្យាការីទាំងឡាយ ។
-
ស្វែងរក យល់ ដឹងពីសេចក្តីពិត និង សារៈសំខាន់នៃដំណឹងល្អ ហើយអនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងឡាយនៃដំណឹងល្អ ។
-
ពន្យល់ ចែកចាយ និង ថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយនៃដំណឹងល្អ ។
-
ចាំស្ទាត់នូវខគម្ពីរសំខាន់ៗ និង គោលលទ្ធិគ្រឹះទាំងឡាយ។
សៀវភៅសម្រាប់គ្រូបង្រៀននេះបានរៀបចំឡើង ដើម្បីជួយដល់អ្នកឲ្យទទួលបានជោគជ័យក្នុងការសម្រេចនូវគោលបំណងទាំងនេះ ។
កម្មវិធីសិក្សារបស់យុវវ័យនៅថ្នាក់សិក្ខាសាលា និង នៅថ្ងៃអាទិត្យ
ការជួយយុវវ័យឲ្យកាន់តែប្រែចិត្តជឿចំពោះដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ការរួមបញ្ចូលគ្នា
គណៈប្រធានទីមួយបានអំពាវនាវឪពុកម្តាយ គ្រូបង្រៀន និង ថ្នាក់ដឹកនាំឲ្យ « យុវវ័យឲ្យដំណឹងល្អតាមរយៈការសិក្សា និង សេចក្តីជំនឿផ្ទាល់ខ្លួនពួកគេ រកឃើញភាពពោរពេញនៃសេចក្តីពិតអំពីដំណឹងល្អសម្រាប់ខ្លួនពួកគេ ហើយពង្រឹងគ្រួសាររបស់ពួកគេ និង មនុស្សដទៃតាមរយៈការចែកចាយបទពិសោធន ការយល់ដឹង និង ទីបន្ទាល់របស់ខ្លួន » ។ ការធ្វើដូច្នេះនឹងជួយពួកគេឲ្យធ្វើតាមផ្លូវដែល « នឹងនាំពួកគេឲ្យប្រែចិត្តជឿ » (Teaching the Gospel in the Savior’s Way [ ឆ្នាំ ២០១២ ] ទំព័រ ២ ) ។
នៅក្រោមការដឹកនាំបព្វជិតភាពអង្គការ យុវជន យុវនារី សាលាថ្ងៃអាទិត្យ និង ថ្នាក់សិក្ខាសាលា ធ្វើការសហការគ្នាដោយបានអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីជួយយុវវ័យឲ្យសម្រេចបាននូវគោលបំណងទាំងនេះ ។ ខណៈដែលអង្គការនិមួយៗមានតួនាទីពិសេសក្នុងការពង្រឹងយុវវ័យ នោះគោលបំណងសំខាន់នៃកម្មវិធីសិក្សាទាំងអស់របស់យុវវ័យគឺដើម្បីដឹកនាំយុវវ័យឆ្ពោះទៅកាន់ព្រះអង្គសង្គ្រោះ ហើយនាំឲ្យមានការប្រែចិត្តជឿលើដំណឹងល្អរបស់ទ្រង់ ។ កម្មវិធីសិក្សាសម្រាប់អង្គការយុវវ័យនិមួយៗគឺត្រូវបានរៀបចំឡើងដើម្បីធ្វើការឲ្យស៊ីសង្វាក់គ្នាជាមួយនឹងអង្គការយុវវ័យដទៃទៀត ។ ឧទាហរណ៍ ៖
-
« Teaching in the Savior’s Way » ( គឺជាការបោះពុម្ពដែលបានជ្រើសរើសទាំងមេរៀនសម្រាប់ថ្នាក់សិក្ខាសាលា និង កម្មវិធីសិក្សារបស់យុវវ័យនៅថ្ងៃអាទិត្យ ) ត្រូវបានដាក់បញ្ចូលគ្នាដោយអង្គការយុវវ័យ ដើម្បីជួយគ្រូបង្រៀន ឪពុកម្ដាយ និង ថ្នាក់ដឹកនាំរៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្រៀន ( សូមមើល ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតណែនាំសម្រាប់គ្រូបង្រៀន និង ថ្នាក់ដឹកនាំនៅក្នុងថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ] ទំព័រ v–vii Teaching the Gospel in the Savior’s Way [ ឆ្នាំ ២០១២ ] ទំព័រ ៤–៥ ) ។ « Teaching in the Savior’s Way » បង្ហាញពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយមនុស្សដទៃវិភាគឲ្យស៊ីជម្រៅអំពីសេចក្តីពិតដ៏ពិសិដ្ឋ ដែលទ្រង់បានបង្រៀនតាមរយៈការលើកទឹកចិត្តពួកគេឲ្យអនុវត្តដោយសេចក្តីជំនឿ ហើយធ្វើការយ៉ាងសកម្មនៅក្នុងដំណើរការរៀនសូត្រ ។ គោលការណ៍នៃការបង្រៀន និង ការរៀនសូត្រដំណឹងល្អទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់អង្គការយុវវ័យទាំងអស់ ។
-
កម្មវិធីសិក្សាសម្រាប់អង្គការយុវវ័យទាំងអស់ សង្កត់ធ្ងន់លើគោលលទ្ធិគ្រឹះដូចគ្នានេះផងដែរ ។ គោលលទ្ធិគ្រឹះ បានសង្កត់ធ្ងន់នៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាដែលត្រូវនឹង គោលការណ៍នៃគោលលទ្ធិគ្រឹះ ដែលបានបង្រៀននៅក្នុងកម្មវិធីសិក្សារបស់យុវវ័យ ។ នៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យនានា កម្មវិធីសិក្សារបស់យុវវ័យផ្តោតលើគោលលទ្ធិទាំងនេះរៀងរាល់ខែ ។ នៅក្នុងថ្នាក់សិក្ខាសាលា គោលលទ្ធិទាំងនេះត្រូវបានសង្កត់ធ្ងន់ នៅពេលយុវវ័យសិក្សាបទដ្ឋានព្រះគម្ពីរនិមួយៗ ។ ការរួមបញ្ចូលគ្នានេះជួយពង្រឹងសេចក្តីពិតដែលយុវវ័យបានរៀននៅថ្ងៃអាទិត្យ ជាមួយនឹងអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់សិក្ខាសាលា ហើយដូចគ្នាផងដែរនឹងអ្វីដែលយុវវ័យរៀននៅក្នុងថ្នាក់សិក្ខាសាលានឹងជួយពង្រឹងពួកគេនូវអ្វីដែលពួកគេរៀននៅថ្ងៃអាទិត្យផងដែរ ។ ការសង្កត់ធ្ងន់លើគោលលទ្ធិខ្លឹមដូចគ្នានេះនៅក្នុងកម្មវិធីសិក្សាទាំងអស់របស់យុវវ័យ ធ្វើឲ្យមានបទពិសោធន៍កាន់តែល្អឥតខ្ចោះសម្រាប់យុវវ័យ គ្រូបង្រៀន និង ឪពុកម្ដាយ ។
-
កម្មវិធីសិក្សាសម្រាប់អង្គការនិមួយៗត្រូវបានរៀបចំឡើង ដើម្បីជួយយុវវ័យឲ្យពង្រីកការយល់ដឹង និង ទីបន្ទាល់របស់ពួកគេកាន់តែជ្រៅជ្រះ អំពីដំណឹងល្អ ព្រមទាំងរៀនពីរបៀបដើម្បីបង្រៀនវាដល់អ្នកដទៃ ។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ ទាំងមេរៀនថ្នាក់សិក្ខាសាលា និង កម្មវិធីសិក្សារបស់យុវវ័យគឺមានបំណងជួយយុវវ័យ ឲ្យអនុវត្តនូវតួនាទីរបស់ខ្លួនឲ្យកាន់តែសកម្មឡើងក្នុងនាមជាអ្នកសិក្សាដំណឹងល្អ ស្វែងរកសេចក្តពិតនៃដំណឹងល្អសម្រាប់ខ្លួនពួកគេ ហើយពន្យល់ ចែកចាយ និង ថ្លែងទីបន្ទាល់អំពីសេចក្តីពិតទាំងនេះទៅកាន់មនុស្សដទៃទៀត ។
-
អស់អ្នកដែលត្រូវបានហៅឲ្យបង្រៀននៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ យុវជន យុវនារី ឬ ថ្នាក់សិក្ខាសាលា នឹងអាចមើលឃើញពីវិធីសាស្ត្រាដែលស្រដៀងគ្នានេះដើម្បីបង្រៀន និង រៀនដំណឹងល្អ ។ ទាំងមេរៀនថ្នាក់សិក្ខាសាលា និង កម្មវិធីសិក្សាយុវវ័យផ្តោតលើការជួយយុវវ័យឲ្យពង្រីកការប្រែចិត្តជឿរបស់ពួកគេឲ្យកាន់តែជ្រាលជ្រៅ ។ ជាលទ្ធផលនៃគោលបំណងដែលបានចែកចាយនេះ មានឯកសារបំពាក់បំប៉ន និង ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្កើតឡើងសម្រាប់គ្រូបង្រៀន ប្រើប្រាស់កម្មវិធីសិក្សាថ្ងៃអាទិត្យរបស់យុវវ័យដែលបានចែកចាយដោយថ្នាក់សិក្ខាសាលា និង រួមមាននៅលើគេហទំព័រ LDS.org។
លក្ខណៈពិសេសៗ
អង្គការយុវវ័យនិមួយៗមានតួនាទីពិសេស ក្នុងការជួយយុវវ័យឲ្យកាន់តែប្រែចិត្តជឿចំពោះដំណឹងល្អ ( សូមមើល Teaching the Gospel in the Savior’s Way, ទំព័រ ១២–១៣ ) ។ ឧទាហរណ៍ កម្មវិធីសិក្សាដែលបានប្រើនៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ យុវជន និង យុវនារីផ្តោតលើគោលការណ៍នៃគោលលទ្ធិគ្រឹះមួយជារៀងរាល់ខែ ។ ផ្ទុយទៅវិញ សិស្សនៅក្នុងថ្នាក់សិក្ខាសាលារៀនគោលលទ្ធិ និង គោលការណ៍នៃដំណឹងល្អ នៅពេលពួកគេសិក្សាបទដ្ឋានព្រះគម្ពីរតាំងពីដើមរហូតដល់ចប់ ។
តាមរយៈការសិក្សាដំណឹងល្អ តាមប្រធានបទនៅក្នុងថ្នាក់ថ្ងៃអាទិត្យ នោះយុវវ័យអាចធ្វើឲ្យការយល់ដឹងរបស់ខ្លួនអំពីគោលលទ្ធិជាក់លាក់នានាកាន់តែជ្រាលជ្រៅ តាមរយៈការរកមើលលក្ខណៈខុសៗគ្នានៃសេចក្តីពិតទាំងនោះ និង ការបង្រៀនគោលលទ្ធិទាំងនោះដល់គ្នាទៅវិញទៅមក ។ នៅក្នុងថ្នាក់សិក្ខាសាលាយុវវ័យអាចឃើញ និង យល់នូវគោលលទ្ធិដូចគ្នាទាំងនោះ នៅក្នុងបរិបទដែលទាក់ទងនឹងសេចក្តពិតនៅក្នុងព្រះគម្ពីរ ហើយមើលឃើញពីគោលលទ្ធិទាំងនោះបង្ហាញនៅក្នុងជីវិត និង ការបង្រៀនរបស់បុគ្គលម្នាក់ៗនៅក្នុងព្រះគម្ពីរ ។ លើសពីនេះទៀត តាមរយៈការសិក្សាព្រះគម្ពីរតាំងពីដើមរហូតដល់ចប់ នោះយុវវ័យអាចរីកចម្រើនលើទំនុកចិត្តរបស់ខ្លួនថា « ព្រះវរបិតាសួគ៌កំពុងមានព្រះបន្ទូលយ៉ាងពិតប្រាកដទៅកាន់ពួកគេតាម រយៈព្រះគម្ពីរ និង [ ទទួលបាន ] ទំនុកចិត្តដែលពួកគេអាចបែរទៅអានព្រះគម្ពីរ ហើយស្វែងរកចម្លើយចំពោះបញ្ហា និង ការអធិស្ឋាននានារបស់គេ » ( ហាវើដ ដបុលយូ ហឹនធើរ « Eternal Investments » [ address to Church Educational System religious educators ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ [ ១៩៨៩ ] ទំព័រ ២ គេហទំព័រ LDS.org ) ។ យុវវ័យក៏នឹងកាន់តែយល់ដឹងជាមួយព្រះគម្ពីរ ដូច្នេះពួកគេអាចប្រើវាយ៉ាងមានប្រសិទ្ធិភាព ក្នុងពេលខាងមុខក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា អ្នកដឹកនាំ និង ឪពុកម្ដាយ ។ របៀបទាំងពីរនៃការសិក្សាគោលលទ្ធិនៃដំណឹងល្អធ្វើការរួមគ្នា ដើម្បីជួយយុវវ័យឲ្យពង្រីកការយល់ដឹងរបស់ពួកគេអំពីដំណឹងល្អ ហើយរៀបចំពួកគេដើម្បីបង្រៀនដំណឹងល្អដល់អ្នកដទៃ ។
ការរៀបចំមេរៀន
ព្រះអម្ចាស់បានបញ្ជាដល់អស់អ្នកដែលបង្រៀនដំណឹងល្អរបស់ទ្រង់ឲ្យ « បង្រៀនគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់យើង ដែលមាននៅក្នុងព្រះគម្ពីរប៊ីប និង ព្រះគម្ពីរមរមន គឺជាភាពពោរពេញនៃដំណឹងល្អ » (គ. និង ស. ៤២:១២) ។ ទ្រង់បានត្រាស់បង្គាប់បន្ថែមទៀតថា សេចក្តីពិតទាំងនេះគួរតែត្រូវបានបង្រៀនដូចដែល « ត្រូវបានដឹកនាំពីព្រះវិញ្ញាណ » ដែល « ត្រូវបានប្រទានដល់អ្នក … ដោយពាក្យអធិស្ឋាននៃសេចក្តីជំនឿ » (គ. និង ស. ៤២:១៣–១៤) ។ នៅពេលរៀបចំមេរៀននិមួយៗ សូមអធិស្ឋានស្វែងរកការដឹកនាំពីព្រះវិញ្ញាណ ដើម្បីជួយអ្នកយល់ព្រះគម្ពីរ និង គោលលទ្ធិ ព្រមទាំងគោលការណ៍នានាដែលមាននៅក្នុងគម្ពីរ ។ ដូចគ្នានេះផងដែរ សូមធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណ នៅពេលដាក់ផែនការពីរបៀបដើម្បីជួយសិស្សឲ្យយល់ពីបទគម្ពីរ ដែលត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ និង ទទួលមានឆន្ទៈដើម្បីអនុវត្តអ្វីដែលពួកគេរៀន ។
នៅក្នុងវគ្គសិក្សានេះ គោលលទ្ធិ និង សេចក្តីសញ្ញាគឺជាអត្ថបទចម្បងរបស់អ្នក នៅពេលអ្នករៀបចំ និង បង្រៀន ។ សូមសិក្សាកណ្ឌ ឬ ខគម្ពីរនានាដែលអ្នកនឹងបង្រៀនដោយការអធិស្ឋាន ។ សូមព្យាយាមយល់ពីបរិបទ និង មាតិកានៃបណ្តុំបទគម្ពីរ រួមទាំងខ្សែរឿង មនុស្ស ទីកន្លែង និង ព្រឹត្តិការណ៍នានា ។ នៅពេលអ្នកកាន់តែស្គាល់បរិបទ និង មាតិកានៃបណ្តុំបទគម្ពីរនិមួយៗ នោះសូមព្យាយាមស្វែងរកគោលលទ្ធិ និង គោលការណ៍ដែលមាននៅក្នុងខគម្ពីរនោះ ហើយសម្រេចចិត្តថាសេចក្តីពិតណាមួយដែលសំខាន់សម្រាប់សិស្សរបស់អ្នកដើម្បីយល់ ហើយអនុវត្តវានោះ ។ កាលណាអ្នកបានរកឃើញ អ្វីដែលផ្តោតចិត្តទុកដាក់ហើយនោះ នោះអ្នកអាចសម្រេចពីវិធីសាស្ត្រ យុទ្ធសាស្ត្រ និង សកម្មភាពណាមួយដែលជួយសិស្សរបស់អ្នកបានល្អបំផុតឲ្យរៀន និង អនុវត្តសេចក្តីពិតដ៏ពិសិដ្ឋដែលមាននៅក្នុងព្រះគម្ពីរ ។
សៀវភៅសិក្សានេះ ត្រូវបានរៀបចំឡើងដើម្បីជួយអ្នកក្នុងដំណើរការនេះ ។ សូមរំឭកមេរៀនដោយយកចិត្តទុកដាក់ ឲ្យស្របទៅនឹងបណ្តុំបទគម្ពីរដែលអ្នកនឹងបង្រៀន ។ អ្នកអាចជ្រើសប្រើប្រាស់យោបល់ណែនាំទាំងអស់ ឬមួយចំនួនសម្រាប់បណ្តុំបទគម្ពីរ ឬ អ្នកអាចសម្របសម្រួលទៅតាមគំនិត ដែលបានណែនាំទៅតាមតម្រូវការ និង ស្ថានភាពសិស្សដែលអ្នកបង្រៀន ។
វាសំខាន់ថា អ្នកជួយសិស្សឲ្យសិក្សាបណ្តុំបទគម្ពីរទាំងមូលនៅក្នុងមេរៀននីមួយៗ ។ ការធ្វើដូច្នេះនឹងជួយសិស្សឲ្យចាប់យកសារលិខិតពេញលេញ ដែលអ្នកសរសេរព្រះគម្ពីរមានបំណងចង់បង្ហាញ ។ ប៉ុន្តែ នៅពេលអ្នកគ្រោងមេរៀនរបស់ខ្លួន អ្នកអាចរកឃើញថា អ្នកពុំមានពេលគ្រប់គ្រាន់នៅក្នុងម៉ោងបង្រៀន ដើម្បីប្រើគ្រប់អស់ទាំងយោបល់នៃការបង្រៀននៅក្នុងសៀវភៅសិក្សានេះឡើយ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ ហើយពិចារណាដោយការអធិស្ឋានអំពីតម្រូវការនៃសិស្សរបស់អ្នក នៅពេលអ្នកសម្រេចចិត្តដើម្បីបញ្ជាក់អត្ថន័យលើផ្នែកណាមួយនៃបណ្តុំបទគម្ពីរ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីពិត និង សារៈសំខាន់របស់សេចក្តីពិតនៃដំណឹងល្អ ហើយអនុវត្តវានៅក្នុងជីវិតរបស់ពួកគេ ។ ប្រសិនបើពេលវេលាខ្លី អ្នកត្រូវតែសម្របសម្រួលផ្នែកដទៃទៀតនៃមេរៀន ដោយសង្ខេបក្រុមខគម្ពីរនោះឲ្យខ្លី ឬ តាមរយៈការនាំសិស្សឲ្យរកឃើញគោលការណ៍ ឬ គោលលទ្ធិមួយយ៉ាងលឿន ពីមុនបន្តទៅក្រុមខគម្ពីរបន្ទាប់ទៀត ។
នៅពេលអ្នកពិចារណអំពីរបៀបដើម្បីសម្របសម្រួលមេរៀន សូមប្រាកដថាបានធ្វើតាមការប្រឹក្សានេះ ពីអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំស្ដាប់ឮប្រធាន ផាកកឺ បានបង្រៀនជាញឹកញាប់ថា ដំបូងយើងត្រូវទទួលយក បន្ទាប់មកសម្របតាមវា ។ ប្រសិនបើយើងចេះច្បាស់នៅក្នុងមេរៀនដែលបានពិពណ៌នា ដែលយើងត្រូវបង្រៀន នោះយើងអាចធ្វើតាមព្រះវិញ្ញាណដើម្បីកែសម្រួលវា » (A Panel Discussion with Elder Dallin H. Oaks » Seminaries and Institutes of Religion satellite broadcast ថ្ងៃទី ៧ ខែ សីហា ឆ្នាំ [ ២០១២ ] គេហទំព័រ sis.lds.org
នៅពេលអ្នករៀបចំបង្រៀន សូមនឹកគិតដល់សិស្សដែលមានតម្រូវការជាពិសេសផង ។ សូមសម្របសម្រួលសកម្មភាពនានា និងការរំពឹងទុកទាំងឡាយដើម្បីជួយសិស្សឲ្យទទួលបានជោគជ័យ ។ ទំនាក់ទំនងជាមួយនឹងឪពុកម្ដាយ និង អ្នកដឹកនាំដែលនឹងជួយអ្នកឲ្យដឹងពីតម្រូវការរបស់សិស្ស ហើយជួយអ្នកឲ្យបានជោគជ័យ ក្នុងការផ្ដល់នូវបទពិសោធន៍ដ៏មានន័យសម្រាប់ពួកគេ ។
អំឡុងពេលនៃការរៀបចំមេរៀនរបស់អ្នក អ្នកអាចជ្រើសរើសប្រើប្រាស់ឧបករណ៍កំណត់ចំណាំ និង សៀវភៅកំណត់ហេតុនៅលើគេហទំព័រ LDS.org ឬ នៅក្នុង Gospel Library សម្រាប់ឧបករណ៍ចល័តរបស់អ្នក ។ អ្នកអាចប្រើប្រាស់ឧបករណ៍ទាំងនេះដើម្បីគូសចំណាំព្រះគម្ពីរ សុន្ទរកថាសន្និសីទ អត្ថបទទស្សនាវដ្តីនៃសាសនាចក្រ និង មេរៀននានា ។ អ្នកអាចបន្ថែម ឬ រក្សាទុកកំណត់ចំណាំនោះសម្រាប់ប្រើវាអំឡុងពេលអ្នកបង្រៀន ។ ដើម្បីរៀនបន្ថែមពីរបៀបប្រើប្រាស់ឧបករណ៍ទាំងនេះ សូមមើល Notes and Journal Help នៅគេហទំព័រ LDS.org។
ការប្រើសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនប្រចាំថ្ងៃ
សេចក្ដីណែនាំនៃបណ្តុំបទគម្ពីរ
សេចក្ដីណែនាំនៃបណ្តុំបទគម្ពីរផ្ដល់នូវទិដ្ឋភាពទូទៅដ៏ខ្លីមួយនៃបរិបទ និង មាតិកានៃបណ្តុំបទគម្ពីរសម្រាប់មេរៀននីមួយៗ ។
សេចក្ដីសង្ខេបនៃក្រុមខគម្ពីរ និង បរិបទ
ជាញឹកញាប់ បណ្តុំបទគម្ពីរត្រូវបានបែងចែកចេញទៅជាវគ្គតូចៗ ឬ ក្រុមខគម្ពីរដែលផ្តោតលើប្រធានបទ ឬ សកម្មភាពជាក់លាក់មួយ ។ សេចក្ដីយោងនៃក្រុមខគម្ពីរនីមួយៗ ត្រូវបានបន្តដោយសេចក្ដីសង្ខេបខ្លីនៃហេតុការណ៍ ឬការបង្រៀននៅក្នុងក្រុមខគម្ពីរនោះ ។
ជំនួយក្នុងការបង្រៀន
ជំនួយក្នុងការបង្រៀននឹងពន្យល់អំពីគោលការណ៍ និង វិធីបង្រៀនដំណឹងល្អ ។ វាអាចជួយអ្នកនៅក្នុងការខិតខំ ដើម្បីកែលម្អក្នុងនាមជាគ្រូបង្រៀនម្នាក់ ។
តួសេចក្តីនៃមេរៀន
តួសេចក្តីនៃមេរៀនមានសេចក្តីណែនាំសម្រាប់អ្នក នៅពេលអ្នកសិក្សា និង បង្រៀន ។ វាផ្ដល់គំនិតបង្រៀន រួមមានសំណួរ សកម្មភាព ការដកស្រង់ ដ្យាក្រាម និង តារាងនានា ។
គោលលទ្ធិ និង គោលការណ៍
ជាធម្មតានៅពេលគោលលទ្ធិ និង គោលការណ៍នានាបង្ហាញចេញមកពីការសិក្សានៃអត្ថបទព្រះគម្ពីរ វាត្រូវបានគូសចំណាំជាអក្សរក្រាស់ខ្មៅដើម្បីជួយដល់អ្នកឲ្យរកឃើញ និង សង្កត់ធ្ងន់ លើវា នៅក្នុងការពិភាក្សារបស់អ្នកជាមួយសិស្ស ។
រូបភាព
រូបភាពនៃអ្នកដឹកនាំសាសនាចក្រ និង ព្រឹត្តិការណ៍នានាអំពីព្រះគម្ពីរ តំណាងឲ្យជំនួយចក្ខុវិស័យ ដែលអ្នកអាចបង្ហាញ ប្រសិនបើវាមាននៅពេលអ្នកបង្រៀន ។
ចន្លោះជួរឈរ
ចន្លោះជួរឈរអាចត្រូវបានប្រើ សម្រាប់ការរៀបចំមេរៀនរួមមានការសរសេរកត់ចំណាំ គោលការណ៍ បទពិសោធន៍ ឬ គំនិតផ្សេងទៀតនៅពេលអ្នកទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
ការដកស្រង់ និង ការពន្យល់បន្ថែមត្រូវបានផ្ដល់ឲ្យនៅចុងបញ្ចប់មេរៀនមួយចំនួន ដើម្បីផ្ដល់ដល់អ្នកនូវការយល់ដឹងបន្ថែមនៃប្រវត្តិបរិបទ សិក្ខាបទជាក់លាក់ ឬ វគ្គបទគម្ពីរ ។ សូមប្រើព័ត៌មាននៅក្នុងផ្នែកនេះ ដើម្បីរៀបចំឆ្លើយនឹងសំណួរ ឬ ផ្ដល់ការយល់ដឹងបន្ថែមនៅពេលអ្នកបង្រៀន ។ សេចក្តីអធិប្បាយបន្ថែមផ្សេងទៀត អាចរកបាននៅក្នុងទម្រង់អេឡិចត្រូនិចនៃសៀវភៅសិក្សានេះនៅគេហទំព័រ LDS.org។
គំនិតបន្ថែមសម្រាប់ការបង្រៀន
គំនិតបន្ថែមនានាសម្រាប់ការបង្រៀន មាននៅខាងចុងនៃមេរៀនមួយចំនួន ។ គំនិតនេះផ្តល់យោបល់សម្រាប់ការបង្រៀនគោលលទ្ធិ និង គោលការណ៍ដែលពុំអាចរកឃើញ ឬ សង្កត់ធ្ងន់នៅក្នុងតួមេរៀន ។ ពួកគេក៏ផ្តល់ផងដែរនូវយោបល់ស្តីពី ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ ដូចជាឌី.វី.ឌី.បទបង្ហាញ និង វីដេអូនៅលើគេហទំព័រ LDS.org។ គំនិតបន្ថែមនានាសម្រាប់ការបង្រៀន អាចរកបាននៅក្នុងទម្រង់អេឡិចត្រូនិចនៃសៀវភៅសិក្សានេះនៅគេហទំព័រ LDS.org។
កម្មវិធីសិក្សាថ្នាក់សិក្ខាសាលាប្រចាំថ្ងៃ ( ម៉ោងសិក្សាអំពីសាសនា និង ម៉ោងព្រឹកព្រលឹម )
សៀវភៅសិក្សានេះ រួមមានមូលដ្ឋានគ្រឹះដូចខាងក្រោមសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលាប្រចាំថ្ងៃ ៖ មេរៀនប្រចាំថ្ងៃសម្រាប់គ្រូបង្រៀនចំនួន ១៦០មេរៀន ជំនួយក្នុងការបង្រៀន និង ធនធានសម្រាប់ការបង្រៀនចំណេះចំណានខគម្ពីរ និង គោលលទ្ធិគ្រឹះទាំងឡាយ ។
មេរៀនប្រចាំថ្ងៃសម្រាប់គ្រូបង្រៀន
ទម្រង់នៃមេរៀន
មេរៀននីមួយៗនៅក្នុងសៀភៅសិក្សានេះផ្តោតលើបណ្តុំបទគម្ពីរមួយ ជាជាងផ្តោតទៅលើគំនិត គោលលទ្ធិ ឬ គោលការណ៍ពិសេសណាមួយ ។ ទម្រង់នៃមេរៀននេះជួយអ្នក និង សិស្សរបស់អ្នកឲ្យសិក្សាព្រះគម្ពីរតាមលំដាប់លំដោយ ហើយពិភាក្សាពីគោលលទ្ធិ និង គោលការណ៍ដែលវាមាននៅក្នុងអត្ថបទព្រះគម្ពីរ ។ នៅពេលសិស្សរៀនមាតិកានៅក្នុងគោលលទ្ធិ ឬ គោលការណ៍ដែលរកឃើញ នោះការយល់ដឹងរបស់ពួកគេអំពីសេចក្តីពិតនោះនឹងកាន់តែជ្រាលជ្រៅ ។ លើសពីនេះទៅទៀត សិស្សនឹងមើលឃើញ ហើយយល់កាន់តែប្រសើរឡើងអំពីវិសាលភាពទាំងមូលនៃសារលិខិតដែលបំផុសគំនិតដល់អ្នកសរសេរគម្ពីរ ដែលមានបំណងចង់បង្ហាញ ។ ការបង្រៀនព្រះគម្ពីរតាមរបៀបនេះក៏នឹងជួយសិស្សឲ្យរៀនផងដែរ ពីរបៀបស្វែងរក និង អនុវត្តសេចក្តីពិតដ៏អស់កល្បនានានៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។
នៅក្នុងមេរៀននីមួយៗគ្រប់ផ្នែកទាំងអស់នៃបណ្តុំបទគម្ពីរពុំត្រូវបានសង្កត់ធ្ងន់ឡើយ ។ ផ្នែកមួយចំនួនត្រូវបានផ្តោតលើតិចតួច ដោយសារវាពុំសូវផ្តោតសំខាន់លើសារលិខិតទាំងមូល នូវការបំផុសគំនិតរបស់អ្នកសរសេរ ឬ ដោយសារវាពុំសូវពាក់ព័ន្ធចំពោះយុវវ័យទេ ។ អ្នកមានទំនួលខុសត្រូវដើម្បីកែសម្រួលមេរៀនទាំងនេះទៅតាមតម្រូវការ និង ការចាប់អារម្មណ៍របស់សិស្សដែលអ្នកបង្រៀន ។ អ្នកអាចសម្របសម្រួលគំនិតនៃមេរៀននៅក្នុងសៀវភៅសិក្សានេះ ដោយជ្រើសយកការសង្កត់ធ្ងន់កាន់តែខ្លាំងចំពោះគោលលទ្ធិ ឬ គោលការណ៍ពិសេសៗ ជាជាងគំនិតនានាដែលត្រូវបានផ្តល់ឲ្យក្នុងមេរៀន ឬ ដោយជ្រើសយកការសង្កត់ធ្ងន់តែបន្តិចបន្តួចលើផ្នែកមួយនៃបណ្តុំបទគម្ពីរ ដែលត្រូវបានបង្កើតឡើងឲ្យយល់កាន់តែច្បាស់នៅក្នុងសៀវភៅសិក្សានេះ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យធ្វើការកែសម្រួលនេះ នៅពេលអ្នករៀបចំ និង បង្រៀន ។
គោលលទ្ធិ និង គោលការណ៍
នៅក្នុងតួសេចក្តីនៃមេរៀននិមួយៗ អ្នកនឹងឃើញគោលលទ្ធិ និង គោលការណ៍គន្លឹះមួយចំនួននោះដែលត្រូវបានគូសចំណាំជាអក្សរដិតខ្មៅ ។ គោលលទ្ធិ និង គោលការណ៍ទាំងនេះត្រូវបានរកឃើញនៅក្នុងកម្មវិធីសិក្សាដោយសារ (១) វាឆ្លុះបញ្ចាំងពីសារលិខិតសំខាន់នៃបណ្តុំបទគម្ពីរ (២) វាអាចត្រូវបានអនុវត្តបានចំពោះសេចក្តីត្រូវការ និង ស្ថានភាពនានានរបស់សិស្ស (៣) វាគឺជាសេចក្តីពិតគន្លឹះដែលអាចជួយសិស្សឲ្យមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយព្រះអម្ចាស់ ។ សូមដឹងថា គោលលទ្ធិ និង សេចក្តីសញ្ញាបង្រៀនសេចក្តីពិតមួយចំនួន ហួសពីសេចក្តីពិតទាំងអស់ដែលមាននៅក្នុងកម្មវិធីសិក្សា ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានបង្រៀនថាព្រះគម្ពីរមាននូវ « បណ្តុំនៃសេចក្តីពិតដ៏អស់កល្បដែលនឹងបំពេញនូវសេចក្តីត្រូវការនៃជនគ្រប់រូបនៅក្នុងគ្រប់ស្ថានភាពទាំងអស់ » (« The Great Plan of Happiness » [ CES Symposium on the Doctrine and Covenants/Church History, ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៩៩៣ ] គេហទំព័រ LDS.org; សូមមើលផងដែរ Teaching Seminary: Preservice Readings [ ឆ្នាំ ២០០៤ ] ទំព័រ ៦៩ គេហទំព័រ LDS.org) ។
នៅពេលអ្នកបង្រៀន សូមផ្តល់ឱកាសឲ្យសិស្សជានិច្ចដើម្បីស្វែងរកគោលលទ្ធិ និង គោលការណ៍នានានៅក្នុងព្រះគម្ពីរ ។ នៅពេលសិស្សបង្ហាញសេចក្តីពិតដែលពួកគេរកឃើញ នោះជាញឹកញាប់ពួកគេអាចប្រើពាក្យ ដែលខុសគ្នាអំពីរបៀបដែលគោលលទ្ធិ ឬ គោលការណ៍នោះបានថ្លែងនៅក្នុងសៀវភៅសិក្សានោះ ។ ពួកគេក៏អាចរកឃើញផងដែរ នូវសេចក្តីពិតដែលពុំមាននៅក្នុងគម្រោងមេរៀន ។ សូមប្រុងប្រយ័ត្ន កុំផ្តល់យោបល់ដោយងាយៗថា ចម្លើយរបស់សិស្សគឺខុស ដោយសារតែពាក្យដែលពួកគេប្រើដើម្បីបង្ហាញពីសេចក្តីពិត ខុសពីអ្វីដែលបានប្រើនៅក្នុងសៀវភៅសិក្សា ឬ ដោយសារពួកគេបានរកឃើញសេចក្តីពិតមួយ ដែលពុំបានលើកឡើងនៅក្នុងកម្មវិធីសិក្សានោះ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើប្រយោគរបស់សិស្សម្នាក់ខុសពីគោលលទ្ធិ នោះវាជាទំនួលខុសត្រូវរបស់អ្នកដើម្បីជួយសិស្សដោយឥរិយាបទទន់ភ្លន់ ដើម្បីជួយកែតម្រូវសេចក្តីថ្លែងការណ៍របស់គាត់ ដោយធ្វើការនេះដោយសេចក្តីស្រឡាញ់ និង ការទុកចិត្ត ។ ការធ្វើដូច្នោះអាចផ្ដល់នូវបទពិសោធន៍រៀនសូត្រយ៉ាងសំខាន់ដល់សិស្សក្នុងថ្នាក់របស់អ្នក ។
ល្បឿនបង្រៀន
សៀវភៅសិក្សានេះមានមេរៀនថ្នាក់សិក្ខាសាលាប្រចាំថ្ងៃចំនួន ១៦០ មេរៀន ។ អ្នកអាចសម្របសម្រួលមេរៀននេះ និង ល្បឿននៃការបង្រៀនទៅតាមតម្រូវការនៃរយៈពេលដែលអ្នកមានដើម្បីបង្រៀនវគ្គសិក្សានេះ ។ សូមមើលឧបសម្ព័ន្ធនៅចុងបញ្ចប់នៃសៀវភៅសិក្សានេះ សម្រាប់សេចក្តីណែនាំគំរូនៃល្បឿនបង្រៀន ។ សេចក្តីណែនាំនៃល្បឿនបង្រៀនគឺផ្តោតលើ ៣៦សប្តាហ៍ ឬ ១៨០ថ្ងៃនៃឆ្នាំសិក្សា និង ២០ថ្ងៃ « ដែលអាចផ្លាស់ប្ដូរបាន » ដែលអ្នកអាចប្រើដើម្បីសម្រួលមេរៀនប្រចាំថ្ងៃ ជួយសិស្សឲ្យសូត្រចាំស្ទាត់វគ្គចំណេះចំណានខគម្ពីរ និង គោលលទ្ធិគ្រឹះ រំឭកមេរៀនពីមុនៗ និង ទុកពេលសម្រាប់កាលវិភាគដែលរំខាននានា ។
កិច្ចការជំនួសអវត្តមាន
សៀវភៅមគ្គុទេសន៍ការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា និង ប្រវត្តិសាសនាចក្រសម្រាប់សិស្សថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ អាចត្រូវបានប្រើប្រាស់ក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាប្រចាំថ្ងៃជាធនធាន ដើម្បីផ្តល់កិច្ចការជំនួសអវត្តមានដល់សិស្ស ។ មេរៀននៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សាសម្រាប់សិស្សដែលសិក្សានៅផ្ទះវាស្របនឹងមេរៀនដែលមាននៅក្នុងសៀវភៅសិក្សានេះ ។ សិស្សដែលអវត្តមានច្រើនលើសលុបអាចត្រូវបានចាត់ឲ្យបំពេញនូវកិច្ចការនានានៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សាដែលត្រូវគ្នានឹងមាតិកាដែលពួកគេខកខានពុំបានមករៀន ។ កិច្ចការនោះអាចបោះពុម្ពចេញពីគេហទំព័រ LDS.org, ដូច្នេះអ្នកពុំចាំបាច់ត្រូវផ្តល់សៀវភៅសិក្សាទាំងមូលនេះដល់សិស្ស ដែលត្រូវធ្វើកិច្ចការជំនួសអវត្តមានឡើយ ។ ព័ត៌មានបន្ថែមទាក់ទងនឹង សៀវភៅមគ្គុទេសន៍ការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា និង ប្រវត្តិសាសនាចក្រសម្រាប់សិស្សថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ គឺត្រូវបានផ្តល់ឲ្យនៅក្នុងវគ្គចំណងជើង « កម្មវិធីសិក្សាថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ » នៅក្នុងឯកសារណែនាំទាំងនេះ ។
ជំនួយក្នុងការបង្រៀន
ជំនួយក្នុងការបង្រៀនមាននៅគែមទំព័រនៃសៀវភៅសិក្សានេះ ។ ការបង្រៀនទាំងនេះជួយពន្យល់ និង បង្ហាញពីរបៀបដែលអ្នក និង សិស្សដែលអ្នកបង្រៀនអាចអនុវត្តការបង្រៀន និង ការរៀនសូត្រមូលដ្ឋានគ្រឹះនៃដំណឹងល្អ នៅក្នុងការសិក្សារបស់អ្នក អំពីគោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ ។ វាក៏ផ្តល់ផងដែរនូវយោបល់នានាស្តីអំពីរបៀបដ៏មានប្រសិទ្ធភាព ដើម្បីប្រើវិធីសាស្ត្រ ជំនាញ និង យុទ្ធសាស្ត្រាបង្រៀនផ្សេងៗ ។ នៅពេលអ្នកយល់គោលការណ៍ដែលមាននៅក្នុងជំនួយក្នុងការបង្រៀន សូមរកមើលរបៀបនានាដើម្បីអនុវត្ត ហើយប្រើវាឲ្យបានជាប់លាប់នៅក្នុងការបង្រៀនរបស់អ្នក ។
ការប្រើប្រាស់មេរៀនដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនរបស់សិស្ស
សេចក្ដីសង្ខេបនេះនឹងជួយអ្នកឲ្យស្គាល់បរិបទ និង គោលលទ្ធិ ព្រមទាំងគោលការណ៍នានា ដែលសិស្សបានសិក្សាក្នុងមួយសប្ដាហ៍ នៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្ស ។
សេចក្ដីផ្ដើមនៃមេរៀន
សេចក្ដីផ្ដើមនៃមេរៀននេះនឹងជួយអ្នកឲ្យស្គាល់ពីផ្នែកខ្លះៗនៃបណ្តុំបទគម្ពីរណាមួយ ដែលនឹងត្រូវសង្កត់ធ្ងន់នៅក្នុងមេរៀននេះ ។
តួសេចក្តីនៃមេរៀន
តួសេចក្តីនៃមេរៀនផ្តល់នូវសេចក្តីណែនាំសម្រាប់អ្នក នៅពេលអ្នកសិក្សា និង បង្រៀន ។ វាផ្ដល់គំនិតបង្រៀន រួមមានសំណួរ សកម្មភាព ការដកស្រង់ គូររូបភាព និង តារាងនានា ។
សេចក្ដីសង្ខេបនៃក្រុមខគម្ពីរ និង បរិបទ
ខគម្ពីរត្រូវបានដាក់ជាក្រុម ស្របតាមទីតាំងដែលផ្លាស់ប្តូរនៅក្នុងបរិបទ ឬ មាតិកាដែលមានពាសពេញទាំងបណ្តុំបទគម្ពីរ ។ សេចក្ដីយោងនៃក្រុមខគម្ពីរនិមួយៗ ត្រូវបានបន្តដោយសេចក្ដីសង្ខេបខ្លីនៃហេតុការណ៍ ឬ ការបង្រៀននៅក្នុងក្រុមខគម្ពីរនោះ ។
គោលលទ្ធិ និង គោលការណ៍
នៅពេលគោលលទ្ធិ និង គោលការណ៍នានាមាននៅក្នុងការសិក្សាអត្ថបទព្រះគម្ពីរ នោះវាត្រូវបានគូសចំណាំ ជាអក្សរខ្មៅដិតដើម្បីជួយអ្នកឲ្យរកឃើញ និង សង្កត់ធ្ងន់លើវានៅក្នុងការពិភាក្សារបស់អ្នកជាមួយសិស្ស ។
សេចក្ដីណែនាំនៃមេរៀនបន្ទាប់
កថាខណ្ឌចុងក្រោយនៃមេរៀននីមួយៗផ្តល់ការចង្អុលបង្ហាញមួយទៅមេរៀនបន្ទាប់ ។ សូមចែកចាយកថាខណ្ឌនេះជាមួយសិស្សរបស់អ្នក នៅពេលបញ្ចប់មេរៀននីមួយៗ ដើម្បីជួយពួកគេឲ្យខ្នះខ្នែងសិក្សាព្រះគម្ពីរអំឡុងពេលនៃសប្ដាហ៍ក្រោយ ។
កម្មវិធីថ្នាក់សិក្ខាសាលាសិក្សានៅផ្ទះ
ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន និង អ្នកតំណាង ស&វ នោះថ្នាក់សិក្ខាសាលាសិក្សានៅផ្ទះអាចត្រូវបានរៀបចំឡើងនៅកន្លែងណា ដែលសិស្សពុំអាចចូលរួមរៀននៅក្នុងថ្នាក់រៀងរាល់ថ្ងៃបាន ដោយសារតែចម្ងាយធ្វើដំណើរ ឬ កត្តាផ្សេងៗទៀត ( ដូចជាពិការភាពជាដើម ) ។ ថ្នាក់សិក្ខាសាលាសិក្សានៅផ្ទះជាទូទៅពុំមានដូចថ្នាក់រៀនដែលបង្រៀនរៀងរាល់ថ្ងៃ ( ថ្ងៃនៃសប្តាហ៍ ) នៅពេលព្រឹកព្រលឹម ឬ ម៉ោងសិក្សាអំពីសាសនាឡើយ ។
កម្មវិធីសិក្សានៅផ្ទះអនុញ្ញាតឲ្យសិស្សទទួលក្រេឌីតនៅក្នុងថ្នាក់សិក្ខាសាលា តាមរយៈការបំពេញមេរៀននិមួយៗនៅផ្ទះជាជាងចូលរួមរៀននៅក្នុងថ្នាក់រាល់ថ្ងៃនៃសប្តាហ៍ ។ មេរៀនទាំងនេះមាននៅក្នុងសៀវភៅសិក្សាផ្សេងមួយទៀត សៀវភៅមគ្គុទេសន៍ការសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រសម្រាប់សិស្សថ្នាក់សិក្ខាសាលាសិក្សានៅផ្ទះ ។ មួយសប្ដាហ៍ម្ដង សិស្សនឹងជួបជាមួយគ្រូបង្រៀនថ្នាក់សិក្ខាសាលា ដើម្បីប្រគល់កិច្ចការរបស់ពួកគេ និង ចូលរួមក្នុងមេរៀនប្រចាំសប្ដាហ៍ ។ សៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្ស និង មេរៀនប្រចាំសប្តាហ៍ ត្រូវបានពន្យល់បន្ថែមទៀតនៅខាងក្រោមនេះ ។
សៀវភៅមគ្គុទេសន៍ការសិក្សាសម្រាប់សិស្សសិក្សានៅផ្ទះ
សៀវភៅមគ្គុទេសន៍ការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា និង ប្រវត្តិសាសនាចក្រសម្រាប់សិស្សថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ ត្រូវបានរៀបចំឡើងដើម្បីជួយសិស្សដែលសិក្សានៅផ្ទះទទួលនូវបទពិសោធន៍នៅក្នុងការសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រស្រដៀងនឹងសិស្សដែលចូលរៀននៅក្នុងថ្នាក់រៀនរៀងរាល់ថ្ងៃនៃសប្តាហ៍ ។ ហេតុដូច្នោះហើយ ល្បឿនបង្រៀននៃសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្ស ព្រមទាំងគោលលទ្ធិ និង គោលការណ៍ដែលវាសង្កត់ធ្ងន់នោះ វាស្របទៅនឹងមេរៀននៅក្នុងសៀវភៅសិក្សានេះ ។ សៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្ស ក៏រួមមាននូវសេចក្តីណែនាំអំពីចំណេះចំណានខគម្ពីរផងដែរ ។ វគ្គចំណេះចំណានខគម្ពីរត្រូវបានរៀបរាប់នៅក្នុងបរិបទ ដូចដែលវាមាននៅក្នុងអត្ថបទព្រះគម្ពីរ ហើយជាញឹកញាប់សកម្មភាពសរសេរនានា ត្រូវបានផ្តល់ឲ្យនៅក្នុងមេរៀននានាដែលមានវគ្គបទគម្ពីរនោះ ។
រៀងរាល់សប្តាហ៍ សិស្សថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ ត្រូវបញ្ចប់មេរៀនបួនមកពីសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្ស ហើយចូលរួមនៅក្នុងមេរៀនប្រចាំសប្តាហ៍មួយ ដែលបង្រៀនដោយគ្រូថ្នាក់សិក្ខាសាលារបស់ពួកគេ ។ សិស្សបំពេញកិច្ចការមួយចំនួនពីសៀវភៅមគ្គុទេសន៍ការសិក្សា នៅក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សិស្សគួរតែមានសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរពីរក្បាល ដូច្នេះពួកគេអាចទុកមួយនៅជាមួយគ្រូ ហើយទុកមួយទៀតសម្រាប់សរសេរខ្លួនឯង ។ នៅពេលសិស្សជួបជាមួយគ្រូរបស់ខ្លួនរាល់សប្តាហ៍ សៀវភៅកំណត់ហេតុមួយដែលសិក្សានៅផ្ទះត្រូវឲ្យទៅគ្រូ ហើយសៀវភៅមួយក្បាលទៀតត្រូវប្រគល់ឲ្យសិស្សវិញដើម្បីប្រើសរសេរមេរៀនបន្ទាប់ ។ ( ឧទាហរណ៍ អំឡុងមួយសប្តាហ៍ សិស្សបញ្ចប់កិច្ចការនៅក្នុងសៀវភៅកំណត់ហេតុទី ១ ។ បន្ទាប់មកសិស្សយកសៀវភៅកំណត់ហេតុនោះទៅថ្នាក់រៀន ហើយប្រគល់វាទៅឲ្យគ្រូបង្រៀន ។ អំឡុងសប្តាហ៍បន្ទាប់ សិស្សបញ្ចប់កិច្ចការនៅក្នុងសៀវភៅកំណត់ហេតុទី ២ ។ នៅពេលសិស្សប្រគល់សៀវភៅកំណត់ទី ២ឲ្យគ្រូ នោះគ្រូនឹងឲ្យសៀវភៅកំណត់ហេតុទី ១មកវិញ ។ បន្ទាប់មកសិស្សប្រើសៀវភៅកំណត់ហេតុទី ១ ដើម្បីបំពេញកិច្ចការនៅសប្តាហ៍បន្ទាប់ ) ។
សិស្សថ្នាក់សិក្ខាសាលាទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ហើយអានមេរៀននានា ប៉ុន្ដែសិស្សសិក្សានៅផ្ទះគួរយល់ថា ពួកគេត្រូវបានរំពឹងឲ្យចំណាយពេលពី ៣០ ទៅ ៤០នាទីបន្ថែមទៀត សម្រាប់មេរៀននិមួយនៅក្នុងមេរៀនទាំងបួន សម្រាប់ការសិក្សានៅផ្ទះនៅក្នុងមេរៀននិមួយៗ ហើយចូលរួមនៅក្នុងថ្នាក់សិក្សានៅផ្ទះប្រចាំសប្ដាហ៍ ។
មេរៀនប្រចាំសប្ដាហ៍សម្រាប់គ្រូបង្រៀនដែលបង្រៀនសិស្សដែលសិក្សានៅផ្ទះ
មេរៀននិមួយៗនៅក្នុង សៀវភៅមគ្គុទេសន៍ការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា និង ប្រវត្តិសាសនាចក្រសម្រាប់ សិស្សថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ ត្រូវគ្នានឹងមេរៀនប្រាំនៅក្នុងសៀវភៅសិក្សាប្រចាំរបស់គ្រូបង្រៀន ។ នៅចុងបញ្ចប់នៃមេរៀនទាំងប្រាំនេះនៅក្នុងសៀវភៅសិក្សានេះ អ្នកនឹងឃើញមានមេរៀនប្រចាំសប្តាហ៍មួយ សម្រាប់គ្រូបង្រៀនដែលបង្រៀនសិស្សនៅផ្ទះ ។ មេរៀនសិក្សានៅផ្ទះនឹងជួយសិស្សរំឭក ពង្រីកការយល់ដឹងរបស់ពួកគេ និង អនុវត្តគោលលទ្ធិ និង គោលការណ៍ដែលពួកគេបានរៀននៅពេលពួកគេបញ្ចប់មេរៀននៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្សអំឡុងសប្តាហ៍នោះ ។ មេរៀនទាំងនេះអាចបង្ហាញនូវសេចក្តីពិតបន្ថែមដែលពុំមាននៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្សឡើយ ។ ( សម្រាប់ជំនួយនៅក្នុងការរៀបចំកាលវិភាគមេរៀនរបស់អ្នក សូមមើលសេចក្តីណែនាំពីល្បឿននៃការបង្រៀនសម្រាប់គ្រូបង្រៀនសិស្សដែលសិក្សានៅផ្ទះនៅក្នុងឧបសម្ព័ន្ធដែលនៅចុងបញ្ចប់នៃសៀវភៅសិក្សានេះ ) ។
ក្នុងនាមជាគ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ អ្នកអាចមានការយល់ដឹងទាំងស្រុងពីអ្វីដែលសិស្សរបស់អ្នកកំពុងសិក្សានៅផ្ទះរាល់សប្តាហ៍ ដូច្នេះអ្នកអាចឆ្លើយសំណួរ និង បង្កើតការពិភាក្សានានាដ៏មានអត្ថន័យនៅពេលអ្នកជួបជាមួយពួកគេ ។ សូមឲ្យសិស្សយកព្រះគម្ពីរ សៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ និង សៀវភៅមគ្គុទេសន៍ការសិក្សាសិស្ស របស់ពួកគេមកថ្នាក់រៀនរាល់សប្តាហ៍ ដូច្នេះពួកគេអាចប្រើប្រាស់វាពេលកំពុងរៀន ។ សូមសម្របសម្រួលមេរៀននានាស្របទៅតាមតម្រូវការរបស់សិស្ស នៅពេលអ្នកបង្រៀន និង ស្របទៅតាមការណែនាំនៃព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកក៏អាចប្រើប្រាស់មេរៀនប្រចាំថ្ងៃរបស់គ្រូបង្រៀននៅក្នុងសៀវភៅសិក្សានេះ នៅពេលអ្នករៀបចំ និង បង្រៀនផងដែរ ។ ការសិក្សាពីជំនួយក្នុងការបង្រៀន និង វិធីសាស្ត្រនានា ដែលបានប្រើនៅក្នុងមេរៀនប្រចាំថ្ងៃ អាចជួយពង្រីកការបង្រៀនប្រចាំសប្តាហ៍របស់អ្នក ។ សូមតម្រូវទៅតាមសេចក្តីត្រូវការពិសេសនានានៃសិស្សដែលអ្នកបង្រៀន ។ ឧទាហរណ៍ ប្រសិនបើសិស្សម្នាក់មានការលំបាកក្នុងការសរសេរ សូមឲ្យគាត់ប្រើម៉ាស៊ីនថតសំឡេង ឬ និយាយគំនិតនោះទៅសមាជិកគ្រួសារ ឬ មិត្តភក្ដិ ដែលអាចសរសេរចម្លើយរបស់គាត់ទុក ។
នៅចុងបញ្ចប់នៃមេរៀនរាល់សប្តាហ៍ សូមប្រមូលសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់សិស្ស ហើយលើកទឹកចិត្តពួកគេឲ្យបន្តសិក្សារបស់ពួកគេ ។ សូមផ្តល់សៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរសម្រាប់កិច្ចការសប្តាហ៍បន្ទាប់ ដូចដែលបានពន្យល់មកពីខាងលើនៅក្នុងវគ្គដែលហៅថា « សៀវភៅមគ្គុទេសន៍ការសិក្សាសម្រាប់សិស្សដែលសិក្សានៅផ្ទះ » ។ ( ក្រោមការដឹកនាំថ្នាក់ដឹកនាំបព្វជិតភាព និង ឪពុកម្ដាយ ស្តេក [ ដែលបានហៅ ] គ្រូបង្រៀនថ្នាក់សិក្ខាសាលាអាចទាក់ទងសិស្សថ្នាក់សិក្ខាសាលាតាមប្រព័ន្ធអេឡិចត្រូនិចជាមួយសិស្សដែលចុះឈ្មោះចូលរៀនថ្នាក់សិក្ខាសាលានៅផ្ទះ ) ។
នៅពេលអ្នកអានកិច្ចការរបស់សិស្សសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់សិស្សចប់ហើយ សូមឆ្លើយតបចំពោះកិច្ចការរបស់ពួកគេរៀងរាល់ខែ ដោយសរសេរកំណត់ចំណាំ ឬ មូលវាចារណ៍ខ្លីមួយនៅពេលអ្នកជួបពួកគេលើកក្រោយ ។ អ្នកក៏អាចស្វែងរកវិធីនានាដើម្បីផ្តល់ការគាំទ្រ និង ផ្តល់មតិកែលម្អដ៏មានអត្ថន័យផងដែរ ។ ការណ៍នេះនឹងជួយសិស្សឲ្យដឹងថា អ្នកខ្វល់អំពីកិច្ចការរបស់ពួកគេ និង ជួយជំរុញទឹកចិត្តពួកគេឲ្យធ្វើកិច្ចការរបស់ពួកគេបានកាន់តែហ្មត់ចត់ ។
កិច្ចខិតខំភាគច្រើនរបស់សិស្ស ដើម្បីសូត្រវគ្គបទគម្ពីរគន្លឹះឲ្យចាំស្ទាត់នឹងអាចធ្វើបាន នៅពេលពួកគេបំពេញមេរៀនសិក្សានៅផ្ទះរបស់ខ្លួន។ គ្រូបង្រៀនដែលបង្រៀនសិស្សនៅផ្ទះ អាចតាមដានកិច្ចខិតខំរបស់សិស្ស អំឡុងពេលមេរៀនសិក្សានៅផ្ទះ ដោយអញ្ជើញសិស្សឲ្យសូត្រ ឬ រំឭកវគ្គចំណេះចំណានខគម្ពីរ ដែលមាននៅក្នុងអត្ថបទសម្រាប់មេរៀនសិក្សានៅសប្តាហ៍នោះ ។
ធនធានផ្សេងទៀត
Joseph Smith Papers Project ( គម្រោឯកសាររបស់យ៉ូសែប ស្ម៊ីធ )
ព័ត៌មានប្រវត្តិសាស្ត្រភាគច្រើននៅក្នុងសៀវភៅសិក្សានេះបានដកស្រង់ចេញពី History of the Church និង Joseph Smith Papers Project ( គម្រោឯកសាររបស់យ៉ូសែប ស្ម៊ីធ ) ។ ជាពិសេសគឺភាគទី ១ និង ២នៃ Documents series of The Joseph Smith Papers ( គម្រោឯកសាររបស់យ៉ូសែប ស្ម៊ីធ ) ដែលបានបោះពុម្ពដោយកាសែតប្រវត្តិសាស្ត្ររបស់សាសនាចក្រ ( ការបោះពុម្ពនៃនាយកដ្ឋានប្រវត្តិសាស្ត្រសាសនាចក្រនៃ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ) ។ ដើម្បីមើលរូបភាពជាអេឡិចត្រូនិច និង អានអត្ថបទនៃឯកសារដើមនៅក្នុង Joseph Smith Papers Project ( គម្រោងឯកសាររបស់យ៉ូសែប ស្ម៊ីធ ) សូមមើលគេហទំព័រ josephsmithpapers.org។
Notes and Journal Tools ( ឧបករណ៍កំណត់ចំណាំ និង កំណត់ហេតុ )
សៀវភៅសិក្សាថ្នាក់សិក្ខាសាលារបស់គ្រូបង្រៀន និង សៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្សមាននៅគេហទំព័រ LDS.org និង នៅក្នុង Gospel Library សម្រាប់ឧបករណ៍ចល័តនានា ។ គ្រូបង្រៀន និង សិស្សអាចប្រើ Notes and Journal tools ( ឧបករណ៍កំណត់ចំណាំ និង កំណត់ហេតុ ) តាមអ៊ិនធើរណែត និង ឧបករណ៍ចល័ត ដើម្បីគូសចំណាំ និង បន្ថែមកំណត់ចំណាំលើសៀវភៅសិក្សាទាំងនេះតាមអ៊ិនធើរណែត នៅពេលពួកគេរៀបចំមេរៀន និង សិក្សាព្រះគម្ពីរ ។ សៀវភៅសិក្សារបស់គ្រូបង្រៀន និង សៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្សក៏មាន សម្រាប់ការទាញយក ជាទម្រង់នានា ( ដូចជាឯកសារជា PDF, ePub, និង mobi [Kindle] ) នៅលើគេហទំព័រ LDS.org។
សម្ភារបន្ថែម
ធនធានខាងក្រោមនេះមាននៅលើអ៊ិនធើរណែត តាមរយៈអ្នកគ្រប់គ្រងរបស់អ្នក តាមរយៈមជ្ឈមណ្ឌលចែកចាយរបស់សាសនាចក្រនៅក្នុងមូលដ្ឋាន និង តាមរយៈហាងទំនិញតាមអ៊ិនធើរណែតរបស់សាសនាចក្រនៅគេហទំព័រ (store.lds.org) ៖
-
Doctrine and Covenants and Church History Visual Resource DVDsទំនិញលេខ.០៨០៤២ មានតែភាសាអង់គ្លេស អេស្ប៉ាញ និង ព័រទុយហ្គាយ ប៉ុណ្ណោះ )
-
Doctrine and Covenants and Church History DVDទំនិញលេខ.៥៤០១២)
-
Media Library នៅគេហទំព័រ LDS.org
-
សៀវភៅសិល្បៈដំណឹងល្អទំនិញលេខ. ០៦០៤៨ )
-
ពិតចំពោះសេចក្តីជំនឿ ៖ ឯកសារយោងដំណឹងល្អទំនិញលេខ. ៣៦៨៦៣ )
-
ប្រធានបទនៃដំណឹងល្អនៅលើគេហទំព័រ LDS.org
-
ដើម្បីកម្លាំងនៃយុវជនកូនសៀវភៅ ( ទំនិញលេខ. ០៩៤០៣ )