មេរៀនទី ៧៩
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-៤៩
បុព្វកថា
នៅផ្នែកដំបូងនៃកំណែថ្មី បានបង្ហាញដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ១៨៣២ ពួកលោកបានមើលឃើញសិរីល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបានថ្លែងជាសាក្សីអំពីទ្រង់ ។ ពួកលោកបានមើលឃើញសាតាំងត្រូវបានបណ្ដេញចេញពីវត្តមានរបស់ព្រះ នៅក្នុងជីវិតមុនជីវិតរមែងស្លាប់ ដោយសារការបះបោរ ។ ពួកលោកក៏ត្រូវបានបង្ហាញផងដែរអំពីកូនអន្ដរធាន ហើយបានរៀនអំពីលទ្ធផលដ៏អស់កល្បនៃអ្នកទាំងឡាយដែលជ្រើសរើសដើរតាមសាតាំង ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-២៤
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានមើលឃើញការនិមិត្តមួយអំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ
សម្រាប់ទំនុកដម្កើងធម្មានិដ្ឋាន សូមអញ្ជើញសិស្សក្នុងថ្នាក់ច្រៀងបទ « ខ្ញុំដឹងថា ព្រះប្រោសលោះខ្ញុំនៅរស់ » (ទំនុកតម្កើងទំព័រ ១៣៦ ) ។ ពាក្យពេចន៏នៃទំនុកតម្កើងនេះ អាចជួយសិស្សឲ្យមានអារម្មណ៍ពីព្រះចេស្ដានៃសេចក្ដីពិតដែលពួកគេនឹងរៀននៅថ្ងៃនេះ ។
សូមចាប់ផ្ដើមថ្នាក់រៀនដោយការអញ្ជើញសិស្សពិចារណាអំពីស្ថានភាពដូចខាងក្រោម ៖ ខណៈពេលកំពុងអង្គុយនៅក្នុងថ្នាក់រៀនមួយនៅសាលារៀន គ្រូបង្រៀនរបស់អ្នកចាប់ផ្ដើមការពិភាក្សាអំពីសាសនាក្នុងពិភពលោក ។ គ្រូបង្រៀនបានសួរថា បើមាននរណាជាគ្រីស្ទសាសនិកក្នុងថ្នាក់នេះ សូមស្ម័គ្រចិត្តចែកចាយអំពីជំនឿរបស់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
បើអ្នកស្ថិតនៅក្នុងស្ថានភាពនេះ តើអ្នកនឹងនិយាយថា អ្នកជឿ ហើយស្គាល់អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងណាខ្លះ ?
សូមអញ្ជើញសិស្សឲ្យមើលទៅឌីយ៉ាក្រាម ដែលពួកគេបានទទួលពីមុនរៀនមេរៀន ដែលចែងអំពីការនិមិត្តដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦។ សូមពន្យល់ថា នៅក្នុងមេរៀនថ្ងៃនេះ ពួកគេនឹងរៀនអំពីផ្នែកបីដំបូងនៃការនិមិត្ត ដែលបានបើកបង្ហាញដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ។ នៅផ្នែកទីមួយនៃការនិមិត្ត ពួកលោកបានមើលឃើញ ព្រះវរបិតា និង ព្រះរាជបុត្រា នៅកណ្ដាលសិរីល្អរបស់ទ្រង់ ។ សូមសរសេរក្បាលរឿងបីដូចខាងក្រោមនៅលើក្ដារខៀន ៖
សូមសិស្សឲ្យសរសេរក្បាលរឿងក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ រួចហើយអញ្ជើញពួកគេឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-២៤ដោយស្ងាត់ស្ងៀមហើយសរសេរពាក្យ ឬឃ្លានានាដកស្រង់ចេញពីខគម្ពីរ នៅពីក្រោមក្បាលរឿងដែលត្រូវ ។ បន្ទាប់ពីផ្ដល់ពេលឲ្យគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យមកកាន់ក្ដារខៀន ហើយធ្វើជាស្មៀន។ សូមឲ្យសិស្សក្នុងថ្នាក់ចែកចាយពាក្យ ឬឃ្លាទាំងឡាយ ដែលពួកគេបានប្រាប់នៅក្រោមក្បាលរឿងពីរដំបូង ខណៈដែលសិស្សសរសេរវានៅក្រោមក្បាលរឿងត្រឹមត្រូវនៅលើក្ដារខៀន ។
-
តើគោលលទ្ធិក្នុងខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? ( សូមអញ្ជើញសិស្សឲ្យសរសេរបញ្ជីចម្លើយរបស់សិស្សក្នុងថ្នាក់ដាក់នៅលើក្ដារខៀន នៅពីក្រោមក្បាលរឿងអ្វីដែលពួកលោកបានស្ដាប់ឮ )។
សិស្សអាចនឹងប្រាប់អំពីគោលលទ្ធិផ្សេងៗ រួមមានដូចខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទជាតួអង្គមានព្រះជន្មរស់ ជាតួអង្គរុងរឿង ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គផ្សេងពីគ្នា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រាសំណប់តែមួយគត់របស់ព្រះបិតា ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គបង្កបង្កើតនៃពិភពលោកនេះ និងពិភពដទៃទៀតហើយយើងគឺជាបុត្រាបុត្រីសំណប់របស់ព្រះ ។
សូមជួយសិស្សឲ្យត្រៀមខ្លួនចែកចាយពីអារម្មណ៍ និងទីបន្ទាល់របស់ពួកគេ អំពីសេចក្ដីពិតដែលពួកគេបានពិពណ៌នានៅក្នុង ខ ២០-២៤ ដោយសុំឲ្យពួកគេឆ្លើយតបនឹង សំណួរមួយ នៃ សំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ( សូមសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ) ៖
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសរសេរ សូមឲ្យសិស្សម្នាក់អានឲ្យឮៗអំពីទីបន្ទាល់របស់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅក្នុងគ. និង ស. ៧៦:២២។ បន្ទាប់មកអញ្ជើញសិស្សណាម្នាក់ដែលស្ម័គ្រចិត្តដើម្បីចែកចាយអារម្មណ៍ និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ ដើម្បីធ្វើដូច្នោះ ។ សូមពិចារណាធ្វើការចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះផងដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៥-២៩
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានមើលឃើញការនិមិត្តមួយអំពីការធ្លាក់របស់លូស៊ីហ្វើរ
បើអាចធ្វើទៅបាន សូមផ្ដល់ដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងនៃលំហាត់ ត្រូវ/ខុស ដូចខាងក្រោម ឬសរសេរសេចក្ដីថ្លែងការណ៍នៃលំហាត់នោះនៅលើក្ដារខៀន ។ សូមណែនាំសិស្សឲ្យសរសេរនៅលើច្បាប់ចម្លង ឬក្រដាសរបស់ពួកគេថាតើសេចក្ដីថ្លែងការណ៍និមួយៗ ត្រូវ ឬខុស ។
បន្ទាប់ពីសិស្សបានបញ្ចប់លំហាត់ហើយ សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៥-២៩ពិពណ៌នាអំពីការនិមិត្តដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានមើលឃើញការធ្លាក់របស់ លូស៊ីហ្វើរ ។ សូមអញ្ជើញសិស្សឲ្យអានខគម្ពីរទាំងនេះដោយស្ងាត់ស្ងៀម ហើយធ្វើការផ្លាស់ប្ដូរទៅលើចម្លើយរបស់ពួកគេដោយផ្ដោតទៅលើអ្វីដែលពួកគេបានអាន ។ បន្ទាប់ពីសិស្សបានបញ្ជាក់អំពីចម្លើយរបស់ពួកគេហើយ សូមមើលសេចក្ដីថ្លែងការណ៍និមួយៗរបស់សិស្សក្នុងថ្នាក់ ហើយអញ្ជើញសិស្សឲ្យពន្យល់អំពីចម្លើយរបស់ពួកគេ ដោយប្រើនូវអ្វីដែលពួកគេបានរៀន ។ សេចក្ដីថ្លែងការណ៍ទី ១ គឺ ត្រូវ ( សូមមើលគ. និង ស. ៧៦:២៦) ។ សេចក្ដីថ្លែងការណ៍ទី ២ គឺ ត្រូវ ផងដែរ ( សូមមើលគ. និង ស. ៧៦:២៥-២៧) ។ អ្នកអាចនឹងចង់ពន្យល់ដល់សិស្សថា ឈ្មោះលូស៊ីហ្វើរ មានន័យថា អ្នកនាំពន្លឺ ឬការបញ្ចេញពន្លឺមួយ ។ វាក៏ត្រូវបានស្គាល់ថាជា « បុត្រានៃពេលព្រឹក » ។ ( សូមមើល Bible Dictionary « Lucifer » សេចក្ដីណែនាំដល់ព្រះគម្ពីរ« Lucifer »scriptures.lds.org ) ។
ដូចសិស្សពន្យល់ចម្លើយរបស់ពួកគេចំពោះសេចក្ដីថ្លែងការណ៍ទី ៣ ដែលខុស ( សូមមើលគ. និង ស. ៧៦:២៥ ២៨) ជួយពួកគេឲ្យយល់ថា សាតាំងបានបះបោរ ។ វាបានព្យាយាមដើម្បីដណ្ដើមបល្ល័ង្គរបស់ព្រះបិតាសួគ៌ ហើយចង់យកអំណាច នគរ និងសិរីល្អទ្រង់ ។
-
ស្របតាមខ ២៥តើលទ្ធផលនៃការបះបោររបស់លូស៊ីហ្វើរទាស់នឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានអ្វីខ្លះ ? ( អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យសរសេរគោលលទ្ធិដូចខាងក្រោមនៅរឹមទំព័រនៃគម្ពីររបស់ពួកគេនៅជិតនឹងខ ២៥៖នៅក្នុងជិវិតមុនជីវិតលើផែនដី លូស៊ីហ្វើរបានបះបោរទាស់នឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយត្រូវបានបណ្ដេញចេញ )។
បន្ទាប់ពីសិស្សពន្យល់អំពីចម្លើយរបស់ពួកគេចំពោះសេចក្ដីថ្លែងការណ៍ទី ៤ ដែលខុស ( សូមមើលគ. និង ស. ៧៦:២៦) សូមពន្យល់ថាកូនអន្ដរធានគឺជាឈ្មោះដែលដាក់ឲ្យលូស៊ីហ្វើរ មានន័យថា ការបំផ្លិចបំផ្លាញ ឬការវិនាសហិនហោច ។
នៅពេលសិស្សពន្យល់ចម្លើយរបស់ពួកគេចំពោះសេចក្ដីថ្លែងការណ៍ទី ៥ ដែលពិត ( សូមមើលគ. និង ស. ៧៦:២៩) សូមពិចារណាធ្វើការអញ្ជើញពួកគេឲ្យគូសចំណាំឃ្លានៅក្នុងខ ២៩ដែលបង្រៀនថាសាតាំងបានបង្កើតសង្គ្រាមជាមួយនឹងពួកបរិសុទ្ធនៃព្រះ ។
-
តើសង្គ្រាមជាមួយនឹងសាតាំងនេះ ចាប់ផ្ដើមនៅពេលណា ? ( នៅក្នុងជីវិតមុនជីវិតនេះ ) ។ តើពាក្យដកស្រង់ចេញពីខ ២៩ណាខ្លះ ដែលពន្យល់ថាសង្គ្រាមដែលចាប់ផ្ដើមនៅស្ថានសួគ៌បានបន្ដនៅសព្វថ្ងៃនេះ ? ( ពាក្យធ្វើនិងព័ទ្ធជុំវិញ គឺទាំងពីរនេះ ត្រូវបានប្រើនៅក្នុងកាលបច្ចុប្បន្នកាល ។ អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ព័ទ្ធជុំវិញ មានន័យថា ត្រូវបានហ៊ុំព័ទ្ធទាំងស្រុង ) ។
-
តើសាតាំងបង្កើតសង្គ្រាមទាស់នឹងពួកបរិសុទ្ធនៃព្រះនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣០-៤៩
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានមើលឃើញការនិមិត្តមួយអំពីការរងទុក្ខរបស់ពួកកូនអន្ដរធាន
-
នៅក្នុងសង្គ្រាមមួយ តើជនក្បត់ជាអ្វី ?
សូមអញ្ជើញសិស្សឲ្យមើលត្រួសៗគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣០-៣២រកមើលពួកជនក្បត់ព្រះអង្គសង្គ្រោះ ដែលព្រះអម្ចាស់បានបង្ហាញដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅក្នុងការនិមិត្ត ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣០-៣៥ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលជម្រើសដែលនាំឲ្យបុគ្គលម្នាក់ៗក្លាយទៅជាពួកកូនអន្ដរធាន ។
-
តើជម្រើសអ្វីខ្លះ ដែលដឹកនាំឲ្យក្លាយទៅជាកូនអន្ដរធាន ? ( ការជ្រើសរើសធ្វើតាមសាតាំង ការបដិសេធសេចក្ដីពិត និងបន្ថោកបន្ទាបព្រះចេស្ដាព្រះ បន្ទាប់ពីបានស្គាល់ [ សូមមើល គ. និង ស. ៧៦:៣១] ការបដិសេធព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីបានទទួល ហើយបដិសេធព្រះអង្គសង្គ្រោះ [ សូមមើលគ. និង ស. ៧៦:៣៥] ) ។
ពេលខ្លះ សិស្សមានកង្វល់ថា មនុស្សជាទីស្រឡាញ់ដែលប្រែជាមិនសូវសកម្មនៅក្នុងដំណឹងល្អ គឺជាពួកកូនអន្តរធាន ។ សូមពន្យល់ថា ពួកកូនអន្តរធាន គឺខុសពីសមាជិកសាសនាចក្រ ដែលមានទីបន្ទាល់អំពីសេចក្ដីពិតនៅពេលមួយ ប៉ុន្តែបានអសកម្មនៅក្នុងដំណឹងល្អ ។ ពួកកូនអន្តរធាន បានប្រព្រឹត្តអំពើបាបដែលមិនអាចលើកលែងឲ្យបាន គឺការបដិសេធព្រះវិញ្ញាណបរិសុទ្ធ ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ៖
« អំពើបាបទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ តម្រូវឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ដែលសម្ដែងចេញយ៉ាងច្បាស់នូវរឿងដែលមិនអាចធ្វើទៅរួច ក្នុងការប្រព្រឹត្តអំពើបាបនោះThe Miracle of Forgivenessឆ្នាំ ១៩៦៩ ] ទំព័រ ១២៣ ) ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣៦-៣៨, ៤៤-៤៩ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីស្ថានភាពនៃពួកកូនអន្ដរធាន ។
-
តើអ្នកនឹងពិពណ៌នាអំពីការរងទុក្ខដែលពួកកូនអន្ដរធាននឹងទទួលបទពិសោធន៍សម្រាប់ភាពអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
-
ស្របតាមខ ៣៧តើសេចក្ដីស្លាប់ប្រភេទណា ដែលពួកកូនអន្តរធាននឹងមាន ជាអ្នកដែលទទួលបទពិសោធន៍តែម្នាក់គត់នោះ ?
សូមពន្យល់ថា ពួកកូនអន្តរធាន នឹងមិនត្រូវបានប្រោសលោះពីការស្លាប់ខាងវិញ្ញាណជាលើកទីពីរឡើយ និងមិនស្នងនគរនៃសិរីល្អទុកជាមរតកដែរ បន្ទាប់ពីពួកគេត្រូវបានប្រោសឲ្យរស់ឡើងវិញនោះ ។ ផ្ទុយទៅវិញ ពួកគេនឹងរងទុក្ខដ៏អស់កល្បជានិច្ច ។
សូមចង្អុលបង្ហាញថា នៅក្នុងកណ្ដាលការនិមិត្តអំពីពួកកូនអន្ដរធាន យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានរៀនពីសេចក្ដីពិតដ៏មានសង្ឃឹមមួយ ។ ដើម្បីជួយសិស្សស្គាល់សេចក្ដីពិតនេះ សូមឲ្យសិស្សរៀបរាប់អំពីព័ត៌មានដ៏ល្អបំផុត ដែលពួកគេបានទទួលអំឡុងសប្ដាហ៍មុន ។ ( អ្នកអាចនឹងចង់នាំមកនូវឧទាហរណ៍អំពីដំណឹងល្អមួយចំនួន ចេញមកពីកាសែត ឬប្រភពផ្សេងៗ ) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣៩-៤៣ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវព័ត៌មានល្អៗមួយចំនួនដែលពិភពលោកបានទទួល ។
-
តើព័ត៌មានល្អអ្វីខ្លះ ដែលពិភពលោកនឹងទទួល ? ( អ្នកអាចពន្យល់ថាពាក្យ ដំណឹងល្អ មានន័យដើមថា ព័ត៌មានល្អ ) ។
ដើម្បីជួយសិស្សប្រាប់អំពីគោលលទ្ធិទាំងឡាយដែលបានបង្រៀននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣៩-៤៣ សុំឲ្យពួកគេសរសេរដើមរឿងខ្លីមួយនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ សរុបអំពី « ព័ត៌មានល្អ » ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។ ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ចែកចាយដើមរឿងរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ បន្ទាប់ពីសិស្សឆ្លើយតប អ្នកអាចនឹងចង់ផ្ដល់យោបល់ថា ពួកគេគូសចំណាំឃ្លានៅក្នុងខ ៣៩-៤៣ដែលបង្រៀនអំពីគោលលទ្ធិដូចខាងក្រោម ៖តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ កូនចៅទាំងអស់របស់ព្រះនឹងគ្រងកន្លែងមួយនៅក្នុងនគរនៃសិរីល្អ លើកលែងតែពួកកូនអន្តរធានប៉ុណ្ណោះ ។
-
ហេតុអ្វីបានជាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជា «ព័ត៌មានល្អ »សម្រាប់អ្នក ?
អ្នកអាចនឹងចង់បញ្ចប់មេរៀននេះ ដោយការចែកចាយនូវចម្លើយរបស់អ្នកចំពោះសំណួរនេះ ។