មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩៧ ( មេរៀនទី ២០ )
សេចក្តីផ្ដើម
ព្រះអម្ចាស់បានប្រទានវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ នៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៨៣៣ ។ មេរៀននេះផ្តោតទៅលើ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:១–២០, ដែលរៀបរាប់ខ្លីៗតែប៉ុណ្ណោះនៅក្នុងមេរៀនសិស្សសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣។ នៅក្នុងខគម្ពីរទាំងនេះព្រះយេស៊ូវគ្រីស្ទបានបង្រៀនពីរបៀបដែលយើងអាចស្គាល់ទ្រង់ និង របៀបដែលយើងអាចប្រែក្លាយដូចជាទ្រង់ និង ព្រះវរបិតាសួគ៌របស់យើង ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-៥
ព្រះយេស៊ូវគ្រីស្ទបង្រៀនអំពីរបៀបដែលបុគ្គលម្នាក់ៗអាចមើលឃើញព្រះភក្ត្ររបស់ទ្រង់ ហើយដឹងថាពិតជាមានទ្រង់មែន
សូមបង្ហាញរូបភាពមនុស្សល្បីម្នាក់ ដែលសិស្សរបស់អ្នកនឹងស្គាល់ ហើយសួរដល់ពួកគេបើពួកគេស្គាល់ឈ្មោះរបស់បុគ្គលម្នាក់នោះ ។ ( ប្រសិនបើអ្នកពុំមានរូបភាពដាក់បង្ហាញទេ សូមសរសេរឈ្មោះរបស់បុគ្គលនោះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សពន្យល់ថាអ្នកនោះជានរណា ហើយអ្វីដែលធ្វើឲ្យគាត់ល្បី ) ។
-
ហេតុអ្វីមនុស្សជាច្រើនស្គាល់មនុស្សម្នាក់នេះ ?
-
តើអ្នកគិតថាវាសំខាន់ឬទេដើម្បីស្គាល់មនុស្សម្នាក់នេះ ? ហេតុអ្វី ?
សូមដាក់តាំងរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ( អ្នកអាចប្រើរូបព្រះយេស៊ូវគ្រីស្ទ [សៀវភៅរូបភាពសិល្បៈដំណឹងល្អ ( ឆ្នាំ ២០០៩ ) លេខ ១ ] សូមមើលផងដែរ LDS.org) ហើយពន្យល់ថា មនុស្សជាច្រើនសព្វថ្ងៃនេះ ពុំស្គាល់ថាទ្រង់ជានរណាទេ ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដើម្បីស្គាល់ថាព្រះយេស៊ូវគ្រីស្ទថាជានរណា ?
សូមពន្យល់ថានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ ព្រះអម្ចាស់បានបង្រៀនអំពីរបៀបដែលយើងអាចបង្កើនចំណេះដឹងរបស់យើងអំពីទ្រង់ និង អំពីព្រះចេស្ដារបស់ទ្រង់ដើម្បីប្រទានពរដល់យើងនៅពេលឥឡូវនេះ និង រហូតដល់ភាពអស់កល្បជានិច្ច ។ សូមសរសេរសំណួរពីរខាងក្រោមនៅលើក្ដារខៀន ដោយទុកចន្លោះឲ្យសិស្សសរសេរចម្លើយរបស់ពួកគេនៅក្រោមសំណួរទាំងនោះ ៖
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-៥ ឲ្យឮៗ ។ មុនពេលសិស្សចាប់ផ្ដើមអាន សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់រកមើលចម្លើយចំពោះសំណួរទីមួយ ហើយសិស្សពាក់កណ្ដាលថ្នាក់ទៀតរកមើលចម្លើយចំពោះសំណួរទីពីរ ។ បន្ទាប់ពីខគម្ពីរត្រូវបានអាន សូមអញ្ជើញសិស្សពីរបីនាក់ឡើងមកមុខក្ដារខៀន ហើយសរសេរចម្លើយរបស់ពួកគេតបនឹងសំណួរទាំងនោះ ។ បន្ទាប់មកសូមសួរសិស្សនូវសំណួរខាងក្រោម ៖
-
តើអ្នកនឹងថ្លែងអំពីសេចក្ដីសន្យានៅក្នុង ខ ១ ជាគោលការណ៍ « ប្រសិនបើ-នោះ » យ៉ាងដូចម្ដេច ? ( ការឆ្លើយតបរបស់សិស្សគួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ខាងក្រោម ៖ ប្រសិនបើយើងបោះបង់ចោលអំពើបាបរបស់យើង មករកព្រះគ្រីស្ទ អំពាវនាវរកព្រះនាមរបស់ទ្រង់ គោរពតាមសំឡេងទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ បន្ទាប់មកយើងនឹងមើលឃើញព្រះភក្ត្រទ្រង់ ហើយស្គាល់ទ្រង់ថាជានរណា )។
អ្នកអាចគូសបញ្ជាក់ថាពរជ័យនេះនឹងកើតមានតាមពេលវេលារបស់ព្រះអម្ចាស់ផ្ទាល់ តាមមាគ៌ារបស់ទ្រង់ ហើយស្របតាមព្រះទ័យទ្រង់ ( សូមមើល គ. និង ស. ៨៨:៦៨; សូមមើលផងដែរ អេណុស ១:២៧) ។
-
តើសកម្មភាពនិមួយៗនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១ ជួយយើងឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
-
ចេញមកពីអ្វីដែលអ្នកបានរៀននៅក្នុង ខ ៣តើគោលលទ្ធិអ្វីដែលសំខាន់ដើម្បីយល់ដឹងអំពីព្រះវរបិតា និង ព្រះរាជបុត្រា ? ( សិស្សគួរតែរកឃើញគោលលទ្ធិខាងក្រោម ៖ ព្រះវរបិតា និង ព្រះរាជបុត្រាគឺតែមួយ )។
-
តើឃ្លាថាព្រះវរបិតា និង ព្រះរាជបុត្រាគឺតែមួយមានន័យដូចម្តេច ?
សូមជួយសិស្សយល់ថាព្រះវរបិតា និង ព្រះរាជបុត្រាគឺមានតួអង្គពីផ្សេងគ្នា ហើយដាច់ដោយឡែកពីគ្នា មួយអង្គៗមានព្រះកាយជាសាច់ និង ឆ្អឹងដែលមានសិរីរុងរឿង ( សូមមើល គ. និង ស. ១៣០:២២) ។ ទោះជាយ៉ាងណាក៏ដោយព្រះវរបិតា និង ព្រះរាជបុត្រាគឺព្រះរាជបំណង និង គោលលទ្ធិរួមគ្នាតែមួយ ។ ពួកទ្រង់រួមសាមគ្គីគ្នាដ៏ឥតខ្ចោះក្នុងការនាំមកនូវផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតា ។
សូមចង្អុលបង្ហាញនូវឃ្លាដូចខាងក្រោមនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤៖ « ជាព្រះវរបិតាពីព្រោះព្រះអង្គបានប្រទានដល់យើងនូវភាពពោរពេញរបស់ទ្រង់ » ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៧-២៦ឲ្យឮៗ ។ សូមសួរសំណួរខាងក្រោម ៖
-
តើការដែលព្រះយេស៊ូវគ្រីស្ទបានទទួលនូវភាពពោរពេញរបស់ព្រះវរបិតាមានន័យដូចម្ដេច ? ( សូមមើល គ. និង ស. ៩៣:១៦-១៧, ២៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៦-២០
កំណត់ត្រារបស់យ៉ូហាន ត្រូវបានប្រើដើម្បីជួយយើងយល់ដឹងអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ បានទទួលនូវភាពពេញលេញនៃសិរីល្អរបស់ព្រះវរបិតាសួគ៌
សូមគិតពីការរៀបចំជាមុននូវការបង្ហាញខាងក្រោម ដើម្បីរៀបចំសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះបានទទួលនូវភាពពេញលេញរបស់ព្រះវរបិតាសួគ៌ ។ សូមអញ្ជើញសិស្សដែលបានបង្កើននូវជំនាញពិសេសមួយ ដូចជាលេងកីឡាពិសេសណាមួយ ឬ លេងឧបករណ៍តន្ត្រីមួយ ឬ បង្កើតសិល្បៈផ្សេងៗ ដើម្បីធ្វើបទបង្ហាញខ្លីៗ ឬ ពិពណ៌នាពីជំនាញនោះ ។ បន្ទាប់មកសូមឲ្យសិស្សទាំងនោះប្រាប់សិស្សក្នុងថ្នាក់ អំពីឱកាសមួយដែលគាត់បានអភិវឌ្ឍជំនាញនោះ ។ ( ចម្លើយរបស់សិស្សគួរតែជួយសិស្សក្នុងថ្នាក់យល់ថា ដើម្បីប្រែក្លាយជាកីឡាករ តន្ត្រីករ ឬ ជាងគំនូរដ៏ជំនាញម្នាក់ វាគឺជាដំណើរការដែលតម្រូវឲ្យមានការខ្នះខ្នែងជាប់ជានិច្ច ហើយវាពុំអាចកើតមានឡើងភ្លាមៗក្នុងមួយពព្រិចភ្នែកឡើយ ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១២-១៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រែក្លាយដូចជាព្រះវរបិតាទ្រង់ ។
-
តើព្រះយេស៊ូវគ្រីស្ទប្រែក្លាយដូចជាព្រះវរបិតាទ្រង់យ៉ាងដូចម្ដេច ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទបានធំឡើងពីព្រះគុណថែមលើព្រះគុណ រហូតដល់ទ្រង់ទទួលបាននូវភាពពេញលេញនៃសិរីល្អរបស់ព្រះវរបិតា ។ អ្នកអាចឲ្យយោបល់សិស្សគូសចំណាំគោលការណ៍នេះនៅក្នុង ខ ១៣) ។
-
តើអ្នកគិតថាព្រះយេស៊ូវគ្រីស្ទបានបន្ដពីព្រះគុណថែមលើព្រះគុណរហូតដល់ទ្រង់បានទទួលបាននូវភាពពេញលេញយ៉ាងដូចម្ដេច ?
សូមជួយសិស្សយល់ថា ព្រះគុណគឺជាកម្លាំង និង ជាព្រះចេស្ដាមកពីព្រះដែលអនុញ្ញាតឲ្យយើងទទួលបានជីវិតដ៏អស់កល្បជានិច្ច និង ភាពតម្កើងឡើង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៩-២០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យ សម្រាប់ការបើកសម្ដែង អំពីរបៀបដែលទ្រង់ទទួលបានភាពពេញលេញនៃព្រះវរបិតា ។
-
យោងតាម ខ ១៩, ហេតុអ្វីព្រះអង្គសង្គ្រោះបើកសម្ដែងពីរបៀបដែលទ្រង់ទទួលបានភាពពេញលេញនៃព្រះវរបិតាដូច្នេះ ?
សូមជួយសិស្សឲ្យយល់ថា ព្រះអង្គសង្គ្រោះបានបើកសម្ដែងអំពីរបៀបដែលទ្រង់បានទទួលភាពពេញលេញមួយ គឺដើម្បីឲ្យយើងអាច « យល់ និង ស្គាល់ » ទ្រង់ និង ព្រះវរបិតាសួគ៌ ហើយស្គាល់របៀបដើម្បីថ្វាយបង្គំព្រះរវបិតា និង ទទួលនូវភាពពេញលេញរបស់ទ្រង់ ។ សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅលើក្តាខៀន ៖ ( សេចក្តីថ្លែងនេះត្រូវបានរកឃើញនៅក្នុង The Promised Messiah :The First Coming of Christ ( ឆ្នាំ ១៩៧៨ ) ទំព័រ ៥៦៨ ) ។
-
តើអ្នកគិតថាការថ្វាយបង្គំមានន័យដូចម្ដេច ?
-
តើយើងថ្វាយបង្គំដល់ព្រះវរបិតាសួគ៌របស់យើងយ៉ាងដូចម្ដេច ? ( សិស្សអាចបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖ យើងត្រូវថ្វាយបង្គំដល់ព្រះវរបិតាសួគ៌ ដោយការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចស្នើឲ្យសិស្សសរសេរគោលការណ៍នេះ នៅក្បែរគែមទំព័រនៃព្រះគម្ពីររបស់ពួកគេ ) ។
-
តើការរីកចម្រើនរបស់ព្រះអង្គសង្គ្រោះពីព្រះគុណថែមលើព្រះគុណ ស្រដៀងគ្នាទៅនឹងដំណើរការនៃការរៀនសូត្រ និង ការរីកចម្រើនដែលយើងអាចទទួលបទពិសោធន៍របៀបណា ?
-
តើសេចក្ដីសន្យាអ្វីខ្លះ ត្រូវបានប្រទានឲ្យនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២០ ដល់អ្នកទាំងឡាយណាដែលធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ? ( សិស្សគួរបង្ហាញគោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងរក្សាបទបញ្ញត្តិទាំងឡាយ នោះយើងអាចទទួលបានភាពពេញលេញនៃព្រះវរបិតា ដូចដែលព្រះយេស៊ូវគ្រីស្ទទទួលបានផងដែរ )។
សូមលើករូបភាពរបស់ព្រះអង្គសង្គ្រោះឡើង ដែលអ្នកបានដាក់តាំងនៅពេលចាប់ផ្តើមថ្នាក់ ។
-
ហេតុអ្វីវាសំខាន់ដើម្បីមានទីបន្ទាល់មួយអំពីគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ការបង្រៀន និងដង្វាយធួនរបស់ទ្រង់ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបន្ដ « ព្រះគុណថែមលើព្រះគុណ » (គ. និង ស. ៩៣:១៣) ហើយកាន់តែក្លាយដូចជាទ្រង់ ?
សូមឲ្យសិស្សគិតអំពីរបៀបជាក់លាក់មួយដែលពួកគេនឹងស្វែងរក ដើម្បីរីកចម្រើន និង កែលម្អតាមរយៈការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញពួកគេឲ្យដាក់ចំណុចនោះជាគោលដៅហើយព្យាយាមសម្រេចវាឲ្យបាន ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨-១០១)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ខ្លួននៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨-១០១អ្នកអាចអញ្ជើញពួកគេឲ្យពិចារណាពីសំណួរខាងក្រោម ៖ តើអ្នកធ្លាប់ត្រូវបានគេធ្វើបាប ហើយតើអ្នកធ្លាប់ឆ្ងល់ពីរបៀបដែលអ្នកគួរតែមានប្រតិកម្មតបតនឹងការធ្វើបាបនោះដោយរបៀបណា ? នៅក្នុងមេរៀនបន្ទាប់ អ្នកនឹងរៀនអំពីការបៀតបៀន និង រងទុក្ខរបស់ពួកបរិសុទ្ធដែលបានជួបប្រទះនៅក្នុងរដ្ឋមិសសួរី ។ អ្នកនឹងរៀនផងដែរអំពីអ្វីដែលព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធអំពីការឆ្លើយតបចំពោះការបៀតបៀន រួមទាំងព្រះទ័យរបស់ទ្រង់អំពីការចេញទៅធ្វើសង្គ្រាម ។