មេរៀនទី ១៦
គោលលទ្ធិ និង សេចក្តីសញ្ញា ៨
បុព្វកថា
នៅខែមេសា ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី បានចាប់ផ្ដើមជួយព្យាការីយ៉ូសែប ស្ម៊ីធ ជាមួយនឹងការបកប្រែនៃផ្ទាំងចំណារមាស ដោយធ្វើជាស្មៀន ។ ដោយសារព្រះអម្ចាស់ បានផ្ដល់ដល់ អូលីវើរ នូវអំណោយទាននៃការបកប្រែ បើលោកមានបំណងដូច្នោះ ( សូមមើល គ. និង ស. ៦:២៥) នោះអូលីវើរ « មានចិត្តរំភើបជាខ្លាំងដើម្បីមានអំណាចនៃការបកប្រែប្រទានមកដល់គាត់ » ( យ៉ូសែប ស៊្មីធ នៅក្នុង History of the Church១:៣៦ ) ។ ក្នុងការឆ្លើយតប ព្រះអម្ចាស់ បានមានបន្ទូលថា ទ្រង់នឹងផ្ដល់ដល់អូលីវើរ នូវសមត្ថភាពដើម្បីបកប្រែ ស្របតាមសេចក្ដីជំនឿរបស់អូលីវើរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១-៥
ព្រះអម្ចាស់សន្យានឹងអូលីវើរ ខៅឌើរី នូវអំណោយទាននៃវិវរណៈ
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ ដាក់ឲ្យសិស្សក្នុងថ្នាក់នូវសំណួរនីមួយៗដើម្បីសរសេរអំពីគោលការណ៍នានា ដែលសិស្សនឹងប្រាប់អំឡុងមេរៀន ។
សូមឲ្យសិស្សមើលទៅសំណួរនៅលើក្ដារខៀន ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីយល់អំពីចម្លើយចំពោះសំណួរទាំងនេះ ?
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨ មាននូវវិវរណៈមួយ ដែលព្រះអម្ចាស់បានប្រទានទៅឲ្យ អូលីវើរ ខៅឌើរី តាមរយៈ យ៉ូសែប ស៊្មីធ ។ នៅក្នុងវិវរណៈនេះ យើងអាចរកការណែនាំមកពីព្រះអម្ចាស់ ដែលជួយឆ្លើយសំណួរនៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១ដោយស្ងៀមស្ងាត់ រកមើលរបៀបដែលព្រះអម្ចាស់បានណែនាំឲ្យអូលីវើរ អធិស្ឋាន ។
-
តើការណែនាំអ្វីខ្លះ ដែលព្រះអម្ចាស់ប្រទានដល់អូលីវើរ អំពីរបៀបអធិស្ឋាន ?
-
តើអ្នកគិតថា វាមានអត្ថន័យដូចម្តេចដើម្បី « សុំដោយមានជំនឿ ដោយមានចិត្តទៀងត្រង់ »នោះ ?
នៅក្រោមសំណួរទីមួយនៅលើក្ដារខៀន សូមសរសេរដូចខាងក្រោមថា ៖ បើយើងអធិស្ឋាន យើងអាចទទួល .
ផ្អែកទៅលើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១ តើអ្នកនឹងបំពេញប្រយោគនេះយ៉ាងដូចម្ដេច ? ( ទោះជាសិស្សអាចបង្ហាញវាផ្សេងក្ដី ចម្លើយរបស់ពួកគេ គួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដែលថា បើយើងអធិស្ឋានដោយមានជំនឿ និងដោយមានចិត្តទៀងត្រង់ នោះយើងអាចទទួលបានចំណេះដឹងមកពីព្រះ ។ សូមប្រើពាក្យសម្ដីរបស់ពួកគេ បំពេញប្រយោគនៅលើក្ដារខៀន ) ។
-
ហេតុអ្វីអ្នកគិតថា សេចក្ដីជំនឿ និងភាពទៀងត្រង់របស់យើង មានឥទ្ធិពលទៅលើលទ្ធភាពរបស់យើង ដើម្បីទទួលចំណេះដឹងមកពីព្រះដូច្នេះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគ្រាមួយ ពេលពួកគេបានទទួលបទពិសោធន៍ទទួលនូវពរជ័យ ពេលពួកគេអធិស្ឋានដោយមានជំនឿ និងដោយដួងចិត្តទៀងត្រង់ ។
ដើម្បីជួយសិស្សទទួលបានការយល់ដឹងនៅក្នុងសំណួរទីពីរនៅលើក្ដារខៀន សូមអញ្ជើញសិស្សម្នាក់ឲ្យរៀបរាប់ដំណើររឿងអំពី ម៉ូសេ ដឹកនាំកូនចៅអ៊ីស្រាអែល ចេញពីទាសភាពក្រោមការដេញតាមពីសំណាក់កងទ័ពអេស៊ីព្ទដោយសង្ខេបឡើងវិញ ( សូមមើល និក្ខមនំ១៤ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២-៣ ឲ្យឮៗ ។ សូមលើកទឹកចិត្តដល់សិស្សក្នុងថ្នាក់ឲ្យរកមើលរបៀបដែលព្រះបើកសម្ដែងដល់ម៉ូសេថា លោកគួរនាំកូនចៅអ៊ីស្រាអែលឆ្លងកាន់សមុទ្រក្រហម ។
-
តើព្រះបំផុសគំនិតម៉ូសេឲ្យញែកទឹកសមុទ្រក្រហមចេញបានយ៉ាងដូចម្ដេច ? ( ដោយវិញ្ញាណនៃវិវរណៈ ) ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងបានរៀនមកពីខគម្ពីរទាំងនេះ អំពីរបៀបដែលព្រះអម្ចាស់អាចមានបន្ទូលមកកាន់យើង ? ( សិស្សគួរតែបង្ហាញថា ព្រះអម្ចាស់ ថ្លែងមកកាន់គំនិត និងដួងចិត្តរបស់យើង តាមរយៈព្រះចេស្ដារនៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមសរសេរសេចក្ដីពិតនេះនៅក្រោមសំណួរទីពីរនៅលើក្ដារខៀន ) ។
សូមគូស ឌីយ៉ាក្រាមដែលអមជាមួយខាងក្រោមនេះដាក់លើក្ដារខៀន ។ បន្ថែមចំណុចព្រួញចង្អុលទៅរក គំនិត និងដួងចិត្ត ។
-
តើព្រះអម្ចាស់មានបន្ទូលមកកាន់គំនិតរបស់យើងតាមវិធីណាខ្លះ ? តើទ្រង់មានបន្ទូលមកកាន់ចិត្តរបស់យើងតាមវិធីណាខ្លះ ?
ដើម្បីជួយសិស្សឲ្យកាន់តែយល់អំពីរបៀបទទួលអារម្មណ៍ដឹងអំពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រធាន ប៊យដ៏ ឃេ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពប្រធាន ប៊យដ៏ ឃេ ផាកកឺអ្នកអាចរៀនឥឡូវនេះ នៅក្នុងយុវវ័យរបស់អ្នក ដើម្បីត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។
« ក្នុងនាមជាសាវកម្នាក់ ខ្ញុំស្ដាប់ឥឡូវនេះ ចំពោះការបំផុសគំនិតដូចគ្នា ដែលចេញមកពីប្រភពដូចគ្នា តាមវិធីដូចគ្នា ដែលខ្ញុំបានស្ដាប់កាលពីនៅក្មេង ។ សញ្ញាគឺមានកាន់តែច្បាស់ក្នុងពេលឥឡូវនេះ » ( Prayers and Answers, »Ensignខែវិច្ឆិកា ឆ្នាំ១៩៧៩, ទំព័រ ២១ ) ។
រួចហើយសូមអញ្ជើញសិស្សម្នាក់ទៀត ឲ្យអាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយអែលឌើរ រីឆាដ ជី ស្កត កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពអែលឌើរ រីឆាដ ជី ស្កត« ចំណាប់អារម្មណ៍ចំពោះ គំនិត គឺជាក់លាក់ណាស់ ។
« ពាក្យលម្អិតអាចនឹងត្រូវបានស្ដាប់ឮ ឬទទួលអារម្មណ៍ ហើយសរសេរទុក ដូចជាការណែនាំត្រូវបានសរសេរតាមដូច្នោះដែរ ។
« ទំនាក់ទំនងទៅកាន់ចិត្តគឺកាន់តែទូទៅជាង ។ ជាញឹកញាប់ ព្រះអម្ចាស់ ចាប់ផ្ដើមដោយការផ្ដល់នូវចំណាប់អារម្មណ៍ ។ ពេលដែលមាននូវការទទួលស្គាល់ពីសារៈសំខាន់របស់វា ហើយពួកគេបានគោរពតាម នោះអ្នកទទួលបានសមត្ថភាពកាន់តែច្រើន ដើម្បីទទួលការណែនាំលម្អិតកាន់តែច្រើននៅក្នុងគំនិត ។ ចំណាប់អារម្មណ៍ក្នុងចិត្ត បើធ្វើតាម គឺត្រូវបានបន្ថែមដោយការណែនាំកាន់តែជាក់លាក់ទៅដល់គំនិត » ( « “Helping Others to Be Spiritually Led” [ address to CES religious educators, ថ្ងៃ ទី ១១ ខែ សីហា ឆ្នាំ១៩៩៨ ], ទំព័រ ៣–៤, » LDS.org ) ។
អ្នកអាចពន្យល់ថា សម្រាប់មនុស្សមួយចំនួន ចំណាប់អារម្មណ៍ក្នុងចិត្ត អាចនឹងជាក់លាក់ដូចជាចំណាប់អារម្មណ៍ក្នុងគំនិត ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ និងទទួលស្គាល់របៀបដែលព្រះអម្ចាស់ទំនាក់ទំនងនឹងយើងម្នាក់ៗដូច្នេះ ?
សូមអញ្ជើញសិស្សឲ្យសរសេរក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរអំពី (១) គ្រាមួយដែលព្រះវរបិតាសួគ៌បានមានបន្ទូលមកកាន់គំនិតនិងដួងចិត្តរបស់ពួកគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ឬ (២) គ្រាមួយដែលពួកគេមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចសុំដល់សិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរទុក បើពួកគេមានអារម្មណ៍ថាចង់ចែកចាយវា ។ អ្នកក៏អាចចែកចាយអារម្មណ៍មួយ ដែលអ្នកបានទទួលថា ព្រះអម្ចាស់កំពុងមានបន្ទូលមកកាន់អ្នកផងដែរ ។
សូមពន្យល់ថា លទ្ធភាពដើម្បីស្វែងរក និងទទួលបានវិវរណៈផ្ទាល់ខ្លួន គឺមានចំពោះកូនចៅគ្រប់រូបទាំងអស់របស់ព្រះ ។
សូមទាញចំណាប់អារម្មណ៍របស់សិស្សមក គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:៤ ។ សូមអាននូវចំណែកខគម្ពីដូចខាងក្រោមឲ្យឮៗទៅដល់សិស្សក្នុងថ្នាក់ ៖ « ហេតុដូច្នោះហើយ នេះជាអំណោយទានរបស់អ្នក សូមអនុវត្តចុះ ហើយអ្នកមានពរហើយ » ។ សូមពន្យល់ថា ខគម្ពីរនេះ ពាក្យ អំណោយទាន សំដៅទៅលើលទ្ធភាពរបស់អូលីវើរ ដើម្បីទទួលបានវិវរណៈ ។
-
តើអ្នកគិតថា « សូមអនុវត្ត » ព្រះវិញ្ញាណនៃវិវរណៈ មានន័យដូចម្ដេចដែរ ? ( សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមឲ្យសិស្សពិចារណាអំពីរបៀបដែលពួកគេអាចអនុវត្តព្រះវិញ្ញាណនៃវិវរណៈកាន់តែល្អប្រសើរនៅក្នុងជីវិតរបស់ពួកគេ ។ សូមសរសេរដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងអនុវត្តព្រះវិញ្ញាណនៃវិវរណៈ .
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:៤-៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលព្រះអម្ចាស់បានសន្យានឹងអូលីវើរ បើលោកនឹង « អនុវត្ត » ព្រះវិញ្ញាណនៃវិវរណៈ ។ បន្ទាប់ពីសិស្សឆ្លើយរួច សូមឲ្យយោបល់ថា របៀបមួយដើម្បីបំពេញបញ្ចប់នៅក្នុងប្រយោគអាចជា ៖ បើយើងអនុវត្តព្រះវិញ្ញាណនៃវិវរណៈ នោះយើងអាចរំដោះពីសេចក្ដីអាក្រក់ និងគ្រោះថ្នាក់ ។ សូមបំពេញសេចក្ដីថ្លែងការណ៍នៅលើក្តារខៀន ។
-
តើព្រះអម្ចាស់ប្រើអំណាចនៃវិវរណៈដើម្បីការពារអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ពីសេចក្ដីអាក្រក់ ឬគ្រោះថ្នាក់យ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវវិធីមួយចំនួន ដែលយើងអាចនឹង « អនុវត្ត » អំណោយទាននៃវិវរណៈ ដើម្បីទទួលបានការការពារពីសេចក្ដីអាក្រក់ ។ សូមសួរពួកគេអំពីរបៀបដែលយោបល់របស់ពួកគេ អាចបង្កើតលទ្ធភាពរបស់យើង ដើម្បីទទួល និងទទួលស្គាល់វិវរណៈ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរនូវគោលដៅមួយ ដើម្បីធ្វើតាមយោបល់មួយនៃយោបល់ទាំងនេះ ។
អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃការព្យាយាមឲ្យមានព្រះវិញ្ញាណ នៃវិវរណៈ ហើយប្រាប់សិស្សអំពីរបៀបដែលការធ្វើដូច្នេះ បានប្រទានពរដល់ជីវិតរបស់អ្នក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:៦-៩
អូលីវើរ ខៅឌើរី មាន « អំណោយទាននៃអើរ៉ុន »
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:៦–៩ ដោយការប្រាប់ដល់សិស្សថា ព្រះអម្ចាស់ប្រទានពរដល់អូលីវើរ ខៅឌើរី ជាមួយនឹងអំណោយទានដែលនឹងជួយលោកឲ្យបំពេញតួនាទីរបស់លោកនៅក្នុងការស្ដារដំណឹងល្អឡើងវិញ ។ នៅក្នុងចំណោមអំណោយទានទាំងនេះ គឺជា « អំណោយទាននៃអើរ៉ុន » ដែលព្រះអម្ចាស់បានប្រាប់ដល់អូលីវើរថា លោកនឹងធ្វើ « កិច្ចការដ៏អស្ចារ្យ » ។ យើងពុំដឹងច្បាស់នូវអ្វីដែលមានក្នុង « អំណោយទាននៃអើរ៉ុន »នោះទេ ។ សូមរំឭកសិស្សថា អើរ៉ុនគឺជាបងប្រុសរបស់ម៉ូសេ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយថាលោកបានជួយម៉ូសេបំពេញតាមការទទួលខុសត្រូវដែលលោកបានព្យាករណ៍ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨:៧–៨ដោយស្ងៀមស្ងាត់ រកមើលអំណាចដែលនៅពីក្រោយអំណោយទានខាងវិញ្ញាណទាំងអស់ ។ សូមពន្យល់ថា នៅពេលណាដែលព្រះអម្ចាស់ហៅ ឬបញ្ជាយើងឲ្យធ្វើកិច្ចការជាក់លាក់មួយ នោះទ្រង់នឹងប្រទានពរដល់យើងជាមួយនឹងអំណោយទាននិងសមត្ថភាពដើម្បីសម្រេចវាហើយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១០-១២
ព្រះអម្ចាស់ សន្យានឹងអូលីវើរ ខៅឌើរី នូវអំណោយទានដើម្បីបកប្រែ បើលោកអនុវត្តសេចក្ដីជំនឿ ។
សូមទាញចំណាប់អារម្មណ៍របស់សិស្សទៅកាន់គោលការណ៍ដែលបានសរសេរនៅលើក្ដារខៀន ៖ បើយើងអធិស្ឋានដោយមានជំនឿ និងដោយចិត្តទៀងត្រង់ នោះយើងអាចទទួលចំណេះមកពីព្រះ » ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១០-១២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលគំនិតបន្ថែមអំពីការអធិស្ឋាន ។ បន្ទាប់ពីសិស្សរាយការណ៍នូវអ្វីដែលពួកគេបានរកឃើញ សូមសួរសំណួរដូចខាងក្រោម ៖ សូមឲ្យយោបល់ដល់សិស្សឲ្យពិចារណាអំពី សំណួរមួយសន្ទុះសិនមុនពេលពួកគេឆ្លើយ ៖
-
បើអ្នកស្ថិតនៅក្នុងស្ថានភាពរបស់អូលីវើរ តើអ្នកគិតថា ការប្រឹក្សានេះនឹងជួយអ្នកយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរនូវសំណួរពីរបីដែលពួកគេព្យាយាមស្វែងរកចម្លើយដោយស្មោះ ។ ពួកគេក៏អាចនឹងចង់សរសេរនូវការផ្លាស់ប្ដូរជាក់លាក់ខ្លះៗ ដែលពួកគេចង់ធ្វើនៅក្នុងរបៀបដែលពួកគេអធិស្ឋានសុំចម្លើយទាំងនោះផងដែរ ។
សូមថ្លែងទីបន្ទាល់ដល់សិស្សអំពីសេចក្ដីស្រឡាញ់របស់ព្រះនិងការចង់ឆ្លើយដល់ការអធិស្ឋានរបស់ពួកគេ ហើយនឹងការចង់ផ្ដល់វិវរណៈរបស់ទ្រង់ដល់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យសួរសំណួររបស់ពួកគេដល់ព្រះវរបិតាសួគ៌ដោយសេចក្ដីជំនឿ ហើយដើម្បីធ្វើតាមចម្លើយដែលពួកគេទទួលបានដោយបំណងស្មោះត្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១ ។ « សួរដោយសេចក្ដីជំនឿ »
អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
រូបភាពអែលឌើរ រីឆាត ជី ស្កត« ការអធិស្ឋាននឹងមានប្រសិទ្ធភាពបំផុត នៅពេលយើងព្យាយាមមានភាពស្អាតស្អំ និងគោរពប្រតិបត្តិ ដោយមានអារម្មណ៍សក្ដិសម ហើយមានឆន្ទៈធ្វើតាមអ្វីដែលទ្រង់សុំឲ្យធ្វើ ។ ការអធិស្ឋានដោយរាបសារ ដោយទុកចិត្ត នាំឲ្យមាននូវការដឹកនាំ និងភាពសុខសាន្ដ » ( Using the Supernal Gift of Prayer, » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧, ទំព័រ ៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២ ។ « យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធ »
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« មនុស្សម្នាក់អាចទទួលបានប្រយោជន៍តាមរយៈការកត់សម្គាល់នូវការប្រាប់ពីដំបូងនៃវិញ្ញាណនៃវិវរណៈ ។ ឧទាហរណ៍ នៅពេលអ្នកទទួលអារម្មណ៍បញ្ញាដ៏បរិសុទ្ធនៅក្នុងគំនិតរបស់អ្នក វិញ្ញាណនៃវិវរណៈនោះអាចបណ្តាលឲ្យអ្នកមានគំនិតភ្លាមៗ … ហេតុដូច្នេះហើយ តាមរយៈការរៀនសូត្រ និងការយល់ដឹងអំពីព្រះវិញ្ញាណនៃព្រះ នោះអ្នកអាចរីកចម្រើននៅក្នុងគោលការណ៍នៃវិវរណៈ រហូតដល់អ្នកប្រែក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ » ( Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ]១៣២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២ ។ វិវរណៈមានមកដោយសន្សឹមៗតាមពេវេលា
អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា សារលិខិតមកពីព្រះ ជាញឹកញាប់កើតមានមកក្នុងរបៀបតូចៗបន្តិចម្ដងៗ ។ លោកបានប្រឹក្សាដល់យើងកុំឲ្យបាក់ទឹកចិត្ត នៅពេលយើងពុំទទួលបាននូវបទពិសោធន៍ញឹកញាប់ រំភើបខ្លាំងនៅក្នុងចម្លើយនៃការអធិស្ឋានថា ៖
រូបភាពអែលឌើរ ដាវីឌ អេ បែដណា« អំពូលភ្លើងបើកនៅក្នុងបន្ទប់ងងឹត គឺដូចជាការទទួលសារលិខិតមកពីព្រះយ៉ាងឆាប់ ទាំងស្រុង ហើយកើតឡើងម្ដងក្នុងពេលតែមួយ ។ យើងរាល់គ្នាភាគច្រើន មានបទពិសោធន៍តាមគំរូនៃវិវរណៈនេះ ពេលយើងត្រូវបានប្រទានចម្លើយចំពោះ ការអធិស្ឋានដោយស្មោះ ឬត្រូវបានផ្ដល់នូវការដឹកនាំឬការការពារដែលចាំបាច់ ស្របតាមព្រះឆន្ទៈ និងពេលវេលារបស់ទ្រង់ ។ ការពិពណ៌នាអំពីការបើកបង្ហាញភ្លាមៗ និងដ៏ខ្លាំងក្លា ត្រូវបានរកឃើញនៅក្នុងបទគម្ពីរ បានរៀបរាប់ឡើងវិញនៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ និងមានភស្ដុតាងនៅក្នុងជីវិតរបស់យើងផ្ទាល់ ។ ប្រាកដណាស់ ការអព្ភូតហេតុដ៏អស្ចារ្យទាំងនេះពិតជាកើតឡើងមែន ។ ទោះជាយ៉ាងណាក៏ដោយ គំរូនៃវិវរណៈនេះ មានភាពកម្រជាងធម្មតា ។
« ការបង្កើនពន្លឺបន្ដិចម្ដងៗ មកពីពន្លឺព្រះអាទិត្យរះ គឺដូចជាការទទួលសារលិខិតមួយមកពីព្រះ ‹ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ › ( នីហ្វៃទី ២ ២៨:៣០ ) ។ ជានិច្ចកាល វិវរណៈកើតឡើងនៅក្នុងចំនួនដ៏តូចបន្តិចម្ដងៗ ហើយត្រូវបានផ្ដល់ឲ្យស្របតាមបំណងប្រាថ្នា ភាពសក្ដិសម និងការរៀបចំខ្លួនរបស់យើង ។ ការប្រាស្រ័យទាក់ទងបែបនោះគឺមកពីព្រះវរបិតាសួគ៌បន្តិចម្តងៗ ‹ ចុះមកលើ[ ព្រលឹងរបស់យើង ] ដូចជាទឹកសន្សើមចុះពីលើមេឃ › ( គ. និង ស.១២១:៤៥ ) ។ គំរូនៃវិវរណៈបែបនេះ ទំនងសម្បូជាងកម្រនឹងកើតឡើង ហើយជាក់ស្ដែងនៅក្នុងបទពិសោធន៍ទាំងឡាយរបស់នីហ្វៃ ពេលដែលលោកបានព្យាយាមរកវិធីផ្សេងៗមួយចំនួន មុនពេលទទួលបានជោគជ័យក្នុងការយកបាននូវផ្ទាំងលង្ហិនពីឡាបាន់ ( សូមមើល នីហ្វៃទី១ ៣-៤ ) ។ ទីបំផុត លោកត្រូវបានដឹកនាំដោយព្រះវិញ្ញាណចូលទៅក្រុងយេរូសាឡិម ‹ ដោយមិនដឹងជាមុនសោះឡើយថា តើ[ លោក ]នឹងត្រូវធ្វើអ្វីខ្លះ › ( នីហ្វៃទី១ ៤:៦ ) ។ ហើយលោកពុំបានរៀនពីរបៀបសង់សំពៅតាមក្បួនរបស់មនុស្សដ៏វិចិត្រទាំងអស់តែម្ដងនោះទេ តែនីហ្វៃត្រូវបានបង្ហាញដោយព្រះអម្ចាស់ ‹ ជាញយៗពីរបៀបដែល[ លោក ] ត្រូវធ្វើរាងសំពៅ › ( នីហ្វៃទី១១៨:១
« ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងមានទំនោរសង្កត់ធ្ងន់លើការបើកសម្ដែងខាងវិញ្ញាណដ៏អស្ចារ្យ និង រំភើបខ្លាំង ដែលយើងអាចនឹងភ្លេចភ្លាំងក្នុងការដឹងគុណ ហើយអាចនឹងមើលរំលងនូវគំរូដែលជាទម្លាប់ ដែលព្រះវិញ្ញាណបរិសុទ្ធសម្រេចនូវកិច្ចការរបស់ទ្រង់នោះ » ដោយ ‹ វិធីនេះងាយពេក › ( នីហ្វៃទី១១៧:៤១) នៃការទទួលចំណាប់អារម្មណ៍ខាងវិញ្ញាណតូចៗបន្ដិចម្ដងៗ ដែលយូរៗទៅ ហើយទីបំផុតបង្កើតជាចម្លើយឬការដឹកនាំជាទីប្រាថ្នាមួយ ដែលយើងត្រូវការ ដែលអាចបណ្ដាលឲ្យយើងមើល ‹ រំលងទីសម្គាល់ › ( យ៉ាកុប ៤:១៤ ) ។
« ខ្ញុំបាននិយាយជាមួយនឹងមនុស្សជាច្រើនដែលសង្ស័យនឹងកម្លាំងនៃទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយបានមើលស្រាលសមត្ថភាពខាងវិញ្ញាណរបស់ពួកគេ ដោយសារពួកគេពុំទទួលបានចំណាប់អារម្មណ៍ញឹកញាប់ ប្រកបដោយអព្ភូតហេតុ ឬខ្លាំងក្លានោះ ។ ប្រហែលជានៅពេលយើងពិចារណាអំពីបទពិសោធន៍របស់យ៉ូសែបនៅក្នុងព្រៃពិសិដ្ឋ បទពិសោធន៍របស់សូលនៅតាមផ្លូវទៅស្រុកដាម៉ាស និងអំពីអាលម៉ាតូច នោះយើងបែរជាមកជឿអ្វីមួយ ដែលខុស ឬខ្វះខាតនៅក្នុងខ្លួនយើងហើយបើយើងធ្លាក់ចុះក្នុងជីវិតរបស់យើងព្រោះតែគំរូដ៏គួរឲ្យចាប់អារម្មណ៍ខាងវិញ្ញាណ និងដ៏ល្បីល្បាញទាំងនេះ ។ បើអ្នកមានគំនិត ឬការសង្ស័យស្រដៀងគ្នានេះ សូមដឹងថាជារឿងធម្មតាទេ ។ សូមបន្ដដើរឆ្ពោះទៅមុខដោយការគោរព និងដោយសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ ។ នៅពេលអ្នកធ្វើដូច្នោះ អ្នក ‹ មិនអាចធ្វើខុសឡើយ › ( គ. និង ស. ៨០:៣) » ( « The Spirit of Revelation, » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៨៨-៨៩ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨:១-៤ ។ ត្រូវបានដឹកនាំដោយព្រះវិញ្ញាណ
អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
រូបភាពអែលឌើរ រីឆាត ជី ស្កត« សូមមានការអត់ធ្មត់នៅពេលអ្នកកំពុងត្រូវបានដុះខាត់សមត្ថភាពរបស់អ្នកឲ្យល្អឥតខ្ចោះ ដើម្បីត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ។ តាមរយៈការអនុវត្តដោយប្រុងប្រយ័ត្ន តាមរយៈការអនុវត្តគោលការណ៍ត្រឹមត្រូវ និងដោយការភ្ញោចដឹងនូវអារម្មណ៍ទាំងឡាយដែលកើតមានមក នោះអ្នកនឹងទទួលបានការណែនាំខាងវិញ្ញាណ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ អាចនិយាយមកកាន់គំនិត និងដួងចិត្តរបស់អ្នក ។ ពេលខ្លះ ចំណាប់អារម្មណ៍គ្រាន់តែជាអារម្មណ៍ទូទៅប៉ុណ្ណោះ ។ ពេលខ្លះ ការដឹកនាំកើតឡើងយ៉ាងច្បាស់ និងពុំមានខុសឆ្គងសោះ ដែលវាអាចត្រូវបានសរសេរទុកដូចជាការសរសេរតាមការអានខាងវិញ្ញាណ ។
« ខ្ញុំសូមថ្លែងជាសាក្សីដ៏ឧឡារិកថា នៅពេលអ្នកអធិស្ឋានដោយអស់ពីព្រលឹងរបស់អ្នកដោយភាពរាបសារ និងការដឹងគុណ នោះអ្នកអាចរៀនពីការដឹងនាំដោយព្រះវិញ្ញាណបរិសុទ្ធដ៏ខ្ជាប់ខ្ជួននៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតអ្នក ។ ខ្ញុំបានមានការបញ្ជាក់ពីភាពពិតពេញលេញនៃគោលការណ៍នោះក្នុងគ្រាលំបាកៗនៃជីវិតរបស់ខ្ញុំផ្ទាល់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ខ្លួនអ្នកផ្ទាល់អាចរៀន ដើម្បីទន្ទេញចាំគោលការណ៍ទាំងឡាយនៃការត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ។ តាមរបៀបនោះ ព្រះអង្គសង្គ្រោះ អាចណែនាំអ្នកឲ្យដោះស្រាយបញ្ហានានានៃជិវិត ហើយរីករាយនឹងភាពសុខសាន្ដ និងសុភមង្គលដ៏មហិមា » ( « To Acquire Spiritual Guidance » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩, ទំព័រ ៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:៣ ។ ម៉ូសេត្រូវបានដឹកនាំដោយព្រះវិញ្ញាណនៃវិវរណៈ
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលព្រះអម្ចាស់បានប្រើឧទាហរណ៍នៃការឆ្លងកាត់សមុទ្រក្រហមធ្វើជាគំរូមួយនៃវិញ្ញាណនៃវិវរណៈ ៖
រូបភាពអែលឌើរ ជេហ្វ្រី អ័រ ហូឡិន« សំណួរ ៖ ហេតុអ្វីព្រះអម្ចាស់នឹងប្រើឧទាហរណ៍នៃការឆ្លងកាត់សមុទ្រក្រហមធ្វើជាគំរូមួយនៃ ‹ វិញ្ញាណនៃវិវរណៈ › ដូច្នេះ ? ហេតុអ្វីក៏ទ្រង់មិនប្រើការនិមិត្តដំបូងវិញ ?… ឬការនិមិត្តរបស់បងរបស់យ៉ារ៉េឌ ? មែនហើយ ទ្រង់អាចនឹងប្រើមួយណាក៏បានដែរ ប៉ុន្តែទ្រង់ពុំប្រើ ។ នេះជាគោលបំណងមួយទៀតនៅក្នុងព្រះទ័យទ្រង់ ។
« ដំបូងបំផុត វិវរណៈស្ទើរតែកើតមានជាការឆ្លើយតបនឹងសំណួរមួយជានិច្ច តាមធម្មតាឆ្លើយនឹងសំណួរបន្ទាន់មួយ-- ពុំជានិច្ចកាលទេ ប៉ុន្តែតាមធម្មតា ។ ឧបសគ្គរបស់ម៉ូសេគឺជាវិធីដែលគាត់ និងពួកកូនចៅអ៊ីស្រាអែលត្រូវដកខ្លួនចេញពីស្ថានការណ៍ដ៏លំបាកដែលពួកគេកំពុងរស់នៅ ។ មានរទេះសេះជាច្រើនដេញតាមពីក្រោយពួកគេ មានផ្នូកខ្សាច់ជាច្រើននៅសង្ខាងពួកគេ ហើយមានទឹកដ៏ធំនៅខាងមុខ ។ លោកត្រូវការព័ត៌មាន-- ថាត្រូវធ្វើអ្វី-- ប៉ុន្តែវាពុំមែនជារឿងធម្មតាមួយ ដែលលោកកំពុងសុំនោះទេ ។ ក្នុងករណីនេះ វាគឺជារឿងស្លាប់រស់ ។
« អ្នកនឹងត្រូវការព័ត៌មានផងដែរ ប៉ុន្តែវាអាស្រ័យលើផលវិបាកដ៏ធំ វាមិនទំនងជានឹងកើតមានឡើងឡើយ លុះត្រាតែអ្នកចង់បានវាដោយបន្ទាន់ ដោយស្មោះត្រង់ និងរាបសារ ។ មរ៉ូណៃ ហៅវាថា ការស្វែងរក ‹ ដោយស្មោះអស់ពីចិត្ត › ( មរ៉ូណៃ១០:៤ ) ។ បើអ្នកអាចស្វែងរកតាមវិធីនោះ ហើយស្ថិតនៅក្នុងសភាពនោះ នោះមារសត្រូវពុំអាចធ្វើអ្វីដើម្បីទាញអ្នកចេញពីផ្លូវនៃសេចក្ដីសុចរិតមួយឡើយ ។
« សមុទ្រក្រហម នឹងបើកឡើងចំពោះអ្នកស្វែងរកវិវរណៈដោយស្មោះត្រង់ ។ មារសត្រូវមានអំណាចដាំដុះលើផ្លូវ ដើម្បីប្រមូលកម្លាំងរបស់ផារ៉ោន ហើយរុកគួនយើងពុំឲ្យទទួលការរំដោះបាន តែវាពុំអាចយកឈ្នះលើយើងបានឡើយ បើយើងមិនធ្វើតាមវានោះ ។ នោះគឺជាមេរៀនទីមួយ អំពីការឆ្លងកាត់សមុទ្រក្រហម សមុទ្រក្រហមរបស់អ្នក ដោយវិញ្ញាណនៃវិវរណៈ » ( « Remember How You Felt, »New Era ខែ សីហា ឆ្នាំ ២០០៤, ទំព័រ ៧ ) ។