មេរៀនទី ២១
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧
បុព្វកថា
ខណៈពេលដែល យ៉ូសែប ស្ម៊ីធ កំពុងបកប្រែព្រះគម្ពីរមរមន លោកបានរៀនថា សាក្សីបីនាក់ នឹងត្រូវបានអនុញ្ញាតឲ្យមើលផ្ទាំងចំណារ ( សូមមើល នីហ្វៃទី ២ ២៧:១២–១៤; អេធើរ ៥:២–៤; គ. និង ស. ៥:១១–១៥, ១៨ ) ។ នៅពេល អូលីវើរ ខៅឌើរី និងដាវីឌ វិតមើរ បានដឹងអំពីរឿងនេះ ពួកលោកទាំងពីរនាក់ បានទទួលអារម្មណ៍នៃបំណងប្រាថ្នាដ៏បំផុសគំនិតមួយ ដើម្បីធ្វើជាសាក្សី ។ ពីមុនហេតុការណ៍នេះ ព្រះអម្ចាស់ បានមានបន្ទូលថា បើម៉ាទីន ហារិស ចេះបន្ទាបខ្លួន និង គោរពប្រតិបត្តិល្មមគ្រប់គ្រាន់ នោះគាត់នឹងត្រូវបានអនុញ្ញាតឲ្យមើលឃើញផ្ទាំងចំណារ ( សូមមើល គ. និង ស. ៥:២៣–២៨ ) ។ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទីន ហារិស បានសុំដល់ព្យាការីឲ្យសួរដល់ព្រះអម្ចាស់ ថាតើពួកគេនឹងអនុញ្ញាតឲ្យមានឱកាសនេះឬទេ ។ ព្រះអម្ចាស់ បានបញ្ជាក់ថា បុរសទាំងបីនាក់នេះ នឹងត្រូវបានអនុញ្ញាតឲ្យមើលផ្ទាំងចំណារ ហើយនឹងវត្ថុផ្សេងៗទៀត បើពួកគេអនុវត្តសេចក្ដីជំនឿល្មមគ្រប់គ្រាន់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:១-២
ព្រះអម្ចាស់ ប្រាប់ដល់អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ និង ម៉ាទីន ហារិស ថាបើពួកគេមានសេចក្ដីជំនឿល្មមគ្រប់គ្រាន់ នោះពួកគេនឹងអនុញ្ញាតឲ្យមើលឃើញផ្ទាំងចំណារ និងវត្ថុពិសិដ្ឋដទៃទៀត ។
នៅលើក្ដារខៀន សូមសរសេរលេខ ១ ដល់លេខ ៥ បញ្ឈរពីលើចុះក្រោម ។ សូមសរសេរ ផ្ទាំងចំណារមាស នៅជិតនឹងលេខ ១ ។ សូមអញ្ជើញពួកគេឲ្យកត់ត្រានូវចំនួនលេខក្នុងបញ្ជី នោះចូលក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមឲ្យសិស្សបំពេញក្នុងបញ្ជីនោះ ដោយសរសេរនូវវត្ថុផ្សេងទៀត ដែលសាក្សីបីនាក់បានមើលឃើញ នៅពេលមរ៉ូណៃបានបង្ហាញផ្ទាំងចំណារដល់ពួកលោក ។ បន្ទាប់ពីឲ្យពេលល្មមគ្រប់គ្រាន់ សូមសួរដល់សិស្សឲ្យប្រៀបធៀបបញ្ជីរបស់ពួកគេជាមួយនឹងវត្ថុដែលមានប្រាប់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:១ ។
-
តើវត្ថុណាខ្លះ ដែលមានប្រាប់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:១ ដែលអ្នកចង់មើលឃើញបំផុត ? ហេតុអ្វី ?
-
តើការមើលឃើញវត្ថុទាំងនេះ បានពង្រឹងដល់ទីបន្ទាល់របស់សាក្សីបីនាក់យ៉ាងដូចម្ដេច ? ហេតុអ្វី ?
-
តើការមើលឃើញដាវរបស់ឡាបាន់ និងលីអាហូណា ផ្ដល់ជាសាក្សីបន្ថែមអំពីព្រះគម្ពីរមរមនដោយរបៀបណា ?
ដើម្បីជួយសិស្សយល់ដឹងអំពីប្រវត្តិជាប្រវត្តិសាស្ត្រនៃវិវរណៈ ដែលពួកគេនឹងសិក្សានៅថ្ងៃនេះ សូមសង្ខេបបុព្វកថានៃមេរៀននេះ ។ ព្រះអម្ចាស់ បានប្រាប់យ៉ូសែប ស្ម៊ីធ ថា ម៉ាទីន ហារិស អូលីវើ ខៅឌើរី និង ដាវីឌ វិតមើរ នឹងត្រូវបានអនុញ្ញាតឲ្យមើលឃើញផ្ទាំងចំណារ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់ បានតម្រូវឲ្យពួកគេធ្វើកិច្ចការមួយចំនួនជាមុនសិន ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់តាមជាមួយ រកមើលនូវអ្វីដែលសាក្សីបីនាក់ចាំបាច់ត្រូវធ្វើដើម្បីមើលផ្ទាំងចំណារបាន ។ ក្រោយពីសិស្សបានរាយការណ៍អំពីអ្វីដែលពួកគេបានរកឃើញហើយ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដើម្បីពឹងផ្អែកទៅលើព្រះបន្ទូលរបស់ព្រះ « ដោយស្មោះអស់ពីចិត្ត » នោះ ? ( អត្ថន័យមួយអាចថា យើងគោរពព្រះ ឬធ្វើតាមព្រះបន្ទូលរបស់ទ្រង់ដោយអស់ពីដួងចិត្តរបស់យើង ) ។
-
ហេតុអ្វីក៏អ្នកគិតថា បុរសទាំងនេះចាំបាច់ត្រូវបង្ហាញសេចក្ដីជំនឿ ដូចជាពួកព្យាការីជំនាន់ដើម ពីមុនព្រះអម្ចាស់នឹងអនុញ្ញាតឲ្យពួកគេមើលផ្ទាំងចំណារនោះដូច្នោះ ?
ទោះជាយ៉ាងណា យើងអាចនឹងគ្មានឱកាសមើលឃើញវត្ថុទាំងឡាយ ដូចដែលពួកសាក្សីបីនាក់មើលឃើញដោយផ្ទាល់ក៏ដោយ តែយើងអាចទទួលបានសាក្សីមួយអំពីសេចក្ដីពិតនៃដំណឹងល្អដែរ ។ សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោម នៅលើក្ដារខៀន ៖ បើយើងគោរព ហើយ យើងអាចទទួលបានសាក្សីមួយអំពីសេចក្ដីពិតនៃដំណឹងល្អ ។
សូមអញ្ជើញសិស្សឲ្យប្រាប់ពាក្យ ដើម្បីបំពេញសេចក្ដីថ្លែងការណ៍នេះ ។ ( សិស្សអាចនឹងឆ្លើយតបជាមួយអ្វីដូចនេះថា ៖ បើយើងគោរព ហើយអនុវត្តសេចក្ដីជំនឿទៅលើព្រះ នោះយើងអាចទទួលបានសាក្សីមួយអំពីសេចក្ដីពិត នៃដំណឹងល្អ ។ សូមសរសេរគោលការណ៍ពេញលេញនៅលើក្ដារខៀន ដោយប្រើពាក្យរបស់សិស្ស ) ។
-
តើអ្នកអនុវត្តសេចក្ដីជំនឿទៅលើព្រះ ដើម្បីទទួលបានសាក្សីមួយអំពីព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សយល់អំពីរបៀបដែលយ៉ូសែប ស្ម៊ីធ បានជួយដល់ ម៉ាទីន ហារិស អនុវត្តគោលការណ៍នេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដោយម្ដាយរបស់យ៉ូសែប ស៊្មីធ ឈ្មោះ លូស៊ី ម៉ាក ស្ម៊ីធ ដូចខាងក្រោមថា ៖
រូបភាពលូស៊ី ម៉ាក ស្ម៊ីធ« ព្រឹកស្អែកឡើង បន្ទាប់ពីការចូលរួមក្នុងកម្មវិធីប្រជុំតាមធម្មតារួចហើយ ដែលមានដូចជា ការអាន ការច្រៀង និងការអធិស្ឋាន នោះយ៉ូសែប បានក្រោកឡើងពីការលុតជង្គង់របស់គាត់ ហើយបានដើរទៅរក ម៉ាទីន ហារិស ដោយមុតមាំ ដែលធ្វើឲ្យនឹកចាំយ៉ាងស្ងើចសរសើររហូតមកដល់ពេលនេះ ដោយមានប្រសាសន៍ថា ‹ ម៉ាទិន ហារិស អ្នកត្រូវរាបសារនៅចំពោះព្រះថ្ងៃនេះ ដើម្បីអ្នកអាចទទួលបានការអភ័យទោសចំពោះអំពើបាបរបស់អ្នក ។ បើអ្នកធើ្វដូច្នោះ ព្រះឆន្ទៈរបស់ព្រះ ចង់ឲ្យអ្នកមើលឃើញផ្ទាំងចំណារ ព្រមជាមួយនឹងអូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ » ( History of Joseph Smith by His Mother, បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ១៥១–៥២ ) ។
-
តើម៉ាទីន ចាំបាច់ត្រូវកែប្រែខ្លួន ដើម្បីធ្វើជាសាក្សីម្នាក់អំពីផ្ទាំងចំណារមាសតាមរបៀបណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៣-៩
ព្រះអម្ចាស់ បើកបង្ហាញអំពីទំនួសខុសត្រូវរបស់ពួកសាក្សីបីនាក់ ដើម្បីថ្លែងទីបន្ទាល់អំពីផ្ទាំងចំណារ
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៣–៥ ដោយខ្លួនគេ រកមើលទំនួលខុសត្រូវដែលសាក្សីបីនាក់ នឹងមាន បន្ទាប់ពីមើលឃើញផ្ទាំងចំណាររួច ។ ( ពួកគេនឹងមានទំនួលខុសត្រូវដើម្បីថ្លែងទីបន្ទាល់អំពីអ្វីដែលពួកគេបានធ្វើជាសាក្សីផ្ទាល់ភ្នែក ) ។
-
តើយើងមានទំនួលខុសត្រូវអ្វីខ្លះ ពេលព្រះអម្ចាស់ប្រទានដល់យើងនូវសាក្សីអំពីសេចក្ដីពិតដ៏ទេវភាព ? ( សិស្សគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ បន្ទាប់ពីយើងទទួលបានសាក្សីមួយអំពីសេចក្ដីពិត យើងមានទំនួលខុសត្រូវដើម្បីថ្លែងទីបន្ទាល់អំពីវា ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សគូសចំណាំឃ្លានៅក្នុងគម្ពីររបស់ពួកគេ ដែលបង្រៀនពីគោលការណ៍នេះ ) ។
-
តើការមានឆន្ទៈរបស់យើងដើម្បីថ្លែងទីបន្ទាល់អំពីសេចក្ដីពិត បង្ហាញពីសេចក្ដីជំនឿរបស់យើងយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សយល់អំពីដំណើររឿងនៃសាក្សីបីនាក់ សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗអំពីដំណើររឿងដូចខាងក្រោម ដោយ យ៉ូសែប ស៊្មីធ ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« ម៉ាទីន ហារិស, ដាវីឌ វិតមើរ, អូលីវើរ ខៅឌើរី និង [ ខ្ញុំ ] … បានចូលទៅ [ កាន់ព្រៃដែលនៅជិតនឹងផ្ទះរបស់ វិតមើរ ] ហើយបានលុតជង្គង់ចុះ រួចពួកយើងបានចាប់ផ្ដើមអធិស្ឋានដោយសេចក្ដីជំនឿយ៉ាងខ្លាំងចំពោះព្រះដ៏មានមហិទ្ធិឬទ្ធិ ។…
« យោងតាមការរៀបចំពីមុន ខ្ញុំបានចាប់ផ្ដើមដោយការអធិស្ឋានជាសំឡេងទៅកាន់ព្រះវរបិតាសួគ៌ ហើយអ្នកដទៃទៀតម្នាក់ៗក៏បានធ្វើតាមតាមលេខរៀងផងដែរ ។ ទោះជាយ៉ាងណា តាំងពីគ្រាដំបូងមក យើងពុំបានទទួលចម្លើយ ឬការបើកសម្ដែងពីព្រះជំនួសឲ្យយើងនោះទេ ។ យើងបានសង្កេតមើលនូវរបៀបដូចគ្នានៃការអធិស្ឋាន… ប៉ុន្តែមានលទ្ធផលដូចគ្នានឹងពីមុន ។
« យើងបានបរាជ័យជាលើកទីពីរ ចំពោះរឿងនេះ ម៉ាទីន ហារិស បានស្នើសុំថា គាត់គួរតែដកខ្លួនចេញពីយើង តាមដែលគាត់បានបង្ហាញប្រាប់ដោយខ្លួនគាត់ថា គាត់ជឿថាវត្តមានរបស់គាត់ គឺជាមូលហេតុដែលយើងពុំអាចទទួលបានចម្លើយតាមដែលយើងប៉ងប្រាថ្នាសុំនោះទេ ។ រួចគាត់ក៏បានដកខ្លួនចេញពីយើងទៅ ហើយយើងបានលត់ជង្គង់ចុះម្ដងទៀត ហើយមិនបានប៉ុន្មាននាទីផង នៅក្នុងការអធិស្ឋាននោះ យើងបានឃើញពន្លឺមួយនៅចំពីលើយើងក្នុងអាកាស ដែលភ្លឺចែងចាំងយ៉ាងខ្លាំង ហើយមើលចុះ មានទេវតាមួយអង្គឈរនៅចំពោះយើង ។ នៅក្នុងដៃរបស់លោក លោកមានផ្ទាំងចំណារដែលយើងកំពុងអធិស្ឋានសុំឲ្យអ្នកទាំងឡាយនោះបានមើលឃើញ ។ លោកបានបើកមួយសន្លឹកម្ដងៗ ដើម្បីយើងអាចមើលឃើញវា ហើយយល់អំពីការឆ្លាក់ត្រានៅក្នុងនោះបានយ៉ាងច្បាស់ ។… យើងបានស្ដាប់ឮសំឡេងមួយចេញមកពីក្នុងពន្លឺនៅខាងលើយើង ដោយថ្លែងថា ‹ ផ្ទាំងចំណារទាំងនេះ ត្រូវបានបើកសម្ដែងឡើងដោយព្រះចេស្ដានៃព្រះ ហើយវាត្រូវបានបកប្រែដោយព្រះចេស្ដានៃព្រះ ។ ការបកប្រែរបស់វា ដែលអ្នកបានមើលឃើញគឺត្រឹមត្រូវ ហើយខ្ញុំបញ្ជាដល់អ្នកឲ្យថ្លែងទីបន្ទាល់អំពីអ្វីដែលឥឡូវអ្នកបានឃើញ និងស្ដាប់ឮនោះ › ។
« ឥឡូវខ្ញុំបានចាកចេញពីដេវីឌ និងអូលីវើរ ហើយបានទៅរកម៉ាទីន ហារិស ដែលខ្ញុំបានឃើញថា គាត់កំពុងតែអធិស្ឋានយ៉ាងក្លៀវក្លានៅកន្លែងឆ្ងាយមួយ ។ ទោះជាយ៉ាងណា មិនយូរប៉ុន្មាន គាត់បានប្រាប់ខ្ញុំថា គាត់ពុំទាន់បានទទួលជោគជ័យជាមួយព្រះអម្ចាស់នៅឡើយទេ ហើយបានស្នើសុំយ៉ាងក្លៀវក្លា ដើម្បីខ្ញុំចូលរួមនឹងគាត់ក្នុងការអធិស្ឋាន ដើម្បីគាត់អាចបានដឹងនូវពរជ័យដូចគ្នាដែលយើងបានទើបតែទទួលនោះផងដែរ ។ យើងបានចូលរួមក្នុងការអធិស្ឋាន ហើយទីបំផុតបានទទួលតាមបំណងរបស់យើង ដ្បិតមុនពេលយើងបានបញ្ចប់ការអធិស្ឋាន នោះមានការនិមិត្តដូចគ្នា ត្រូវបានបើកសម្ដែងឲ្យយើងឃើញ ហើយទីបំផុតវាត្រូវបានបើកឲ្យឃើញម្ដងទៀតចំពោះខ្ញុំ ហើយខ្ញុំបានមើលឃើញ និងស្ដាប់ឮនូវរឿងដូចគ្នាម្ដងទៀត ហើយក្នុងគ្រានោះ ម៉ាទីន ហារិស បានស្រែកឡើង ដោយក្ដីអំណរយ៉ាងខ្លាំងថា « ‹ គ្រប់គ្រាន់ហើយ គ្រប់គ្រាន់ហើយ ភ្នែករបស់ខ្ញុំផ្ទាល់បានមើលឃើញ ភ្នែករបស់ខ្ញុំផ្ទាល់បានមើលឃើញ› » ( នៅក្នុង History of the Church ១:៥៤–៥៥ ) ។
-
ហេតុអ្វីក៏អ្នកគិតថា ច្បាប់នៃសាក្សីភាព ឬការមានសាក្សីច្រើន សំខាន់យ៉ាងខ្លាំងនៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដូច្នេះ ?
សូមពិចារណាសុំដល់សិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដែលប្រាប់លម្អិតអំពីអារម្មណ៍របស់យ៉ូសែប ស្ម៊ីធ នូវបទពិសោធន៍នោះថា៖
រូបភាពលូស៊ី ម៉ាក ស្ម៊ីធ« នៅពេលពួកលោកត្រឡប់មកផ្ទះវិញ គឺនៅចន្លោះម៉ោងបីទៅបួនល្ងាច នោះលោក វិតមើរ លោក ស្ម៊ីធ និង រូបខ្ញុំ អង្គុយនៅក្នុងបន្ទប់គេងមួយ នាគ្រានោះ ។ ពេលមកដល់ផ្ទះ យ៉ូសែប បានទម្លាក់ខ្លួននៅជិតខ្ញុំ ហើយប្រកាសថា ‹ពុកអើយ ម៉ែអើយ លោកទាំងពីរពុំដឹងទេថាខ្ញុំសប្បាយចិត្តខ្លាំងយ៉ាងណា ៖ ឥឡូវ ព្រះអម្ចាស់បានបង្ហាញផ្ទាំងចំណារទៅដល់បុរសបីនាក់ផ្សេងទៀតក្រៅពីរូបខ្ញុំ ។ ពួកគេបានមើលឃើញទេវតា ដែលបានថ្លែងទីបន្ទាល់ដល់ពួកគេ ហើយពួកគេនឹងធ្វើជាសាក្សីចំពោះ សេចក្ដីពិតនៃអ្វីដែលខ្ញុំបាននិយាយ ដ្បិតឥឡូវនេះ ពួកគេបានដឹងដោយផ្ទាល់ខ្លួនគេហើយថា ខ្ញុំពុំបានទៅបោកបញ្ឆោតមនុស្សទេ ហើយខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រូវបានរួចពីបន្ទុកមួយ ដែលធ្ងន់យ៉ាងខ្លាំងស្ទើរតែខ្ញុំពុំអាចរែកបាននោះ ហើយវាធ្វើឲ្យព្រលឹងរបស់ខ្ញុំរីករាយ ដែលខ្ញុំឈប់ជាអ្នកដឹងតែឯងក្នុងលោកិយនេះទៀតហើយ› ។ ចំពោះរឿងនេះ ម៉ាទីន ហារិស បានចូលមក ៖ គាត់ហាក់ដូចជាគ្របដណ្ដប់ដោយក្ដីអំណរ ហើយថ្លែងទីបន្ទាល់យ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលគាត់បានទាំងមើលឃើញ និងស្ដាប់ឮនោះ ។ ហើយក៏ដូចគ្នានឹង ដាវីឌ វិតមើរផងដែរ បានបន្ថែមថា គ្មានអណ្ដាតណាអាចបង្ហាញប្រាប់ពីក្ដីអំណរនៃដួងចិត្តរបស់ពួកលោកឡើយ និងភាពមហិមានៃរឿងទាំងឡាយដែលពួកលោកបានទាំងមើលឃើញ និងស្ដាប់ឮនោះ » ( History of Joseph Smith by His Mother ១៥២ ) ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកស្ថិតនៅជាមួយនឹងអ្នកទាំងឡាយដែលដឹងថាដំណឹងល្អគឺជាការពិតនោះ ? តើទីបន្ទាល់របស់ពួកគេ ជួយដល់អ្នកដូចម្តេចដែរ ?
សូមបែងចែកសិស្សជាដៃគូ ។ សូមអញ្ជើញដៃគូនីមួយៗឲ្យអាន « ទីបន្ទាល់នៃសាក្សីបីនាក់ » ឲ្យឮៗ ( មាននៅបន្ទាប់ពីបុព្វកថានៃព្រះគម្ពីរមរមន ) ។ នៅពេលសិស្សអាន សូមអញ្ជើញពួកគេឲ្យរកមើលពាក្យ ឬឃ្លាដែលពង្រឹងដល់ទីបន្ទាល់របស់ពួកគេ ។
សូមពន្យល់ទៅដល់សិស្សថា ទោះបីជាសាក្សីទាំងបីនាក់ ដែលម្នាក់ៗបានធ្លាក់ចេញពីសាសនាចក្រក្ដី ( អូលីវើរ ខៅឌើរី និង ម៉ាទីន ហារិស ដែលក្រោយមកបានទទួលបុណ្យជ្រមុជទឹកឡើងវិញ ) នោះគ្មានពួកគេណាម្នាក់បានបដិសេធភាពជាសាក្សីរបស់ពួកគេអំពីព្រះគម្ពីរមរមននោះទេ ។
សូមឲ្យសិស្សនឹកគិតថា ទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះគម្ពីរមរមន អាចបន្ថែមទៅក្នុងច្បាប់នីមួយៗនៃព្រះគម្ពីរមរមន ។ សូមអញ្ជើញឲ្យសិស្សសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ នូវអ្វីដែលពួកគេនឹងចង់ដាក់បញ្ចូលទៅក្នុងទីបន្ទាល់របស់ពួកគេ ។ សូមពិចារណាធ្វើការអញ្ជើញដល់សិស្សមួយចំនួនឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៦ ដោយស្ងាត់ស្ងៀម រកមើលទីបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទអំពីព្រះគម្ពីរមរមន ។ ព្រះយេស៊ូវគ្រីស្ទ ក៏បានថ្លែងទីបន្ទាល់ផងដែរថា ព្រះគម្ពីរមរមនពិត !
-
តើទីបន្ទាល់របស់ព្រះអម្ចាស់អំពី ព្រះគម្ពីរមរមន ជួយពង្រឹងដល់ទីបន្ទាល់របស់អ្នកយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៧-៩ ឲ្យឮៗ ។ សូមឲ្យសិស្សតាមជាមួយ រកមើលនូវការសន្យាទាំងឡាយដែលបានផ្ដល់ទៅឲ្យពួកសាក្សីបីនាក់ ។ សូមនាំការផ្ដោតយកចិត្តទុកដាក់របស់សិស្សទៅលើឃ្លា « គោលបំណងដ៏សុចរិត » នៅក្នុង ខ ៩ ។
-
តើគោលបំណងរបស់ព្រះអម្ចាស់មួយចំនួន ដើម្បីមានសាក្សីបីនាក់មានអ្វីខ្លះ ? ( អ្នកអាចនឹងចង់ឲ្យសិស្សរំឮក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៤ ដើម្បីឆ្លើយសំណួរនេះផងដែរ ) ។
-
តើ « គោលបំណងដ៏សុចរិត » មួយ ដើម្បីផ្ដល់នូវសាក្សីនៃសេចក្ដីពិតដល់អ្នក ដែលអ្នកប្រាថ្នាចង់ដឹងគឺជាអ្វី ?
សូមរំឭកសិស្សថា យើងអាចទទួលបាន ឬពង្រឹងទីបន្ទាល់មួយ នៅពេលយើងចែកចាយវា ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ពិចារណាអំពីនរណាដែលពួកគេអាចចែកចាយទីបន្ទាល់របស់ពួកគេជាមួយ ដែលអាចទទួលបានផលប្រយោជន៍មកពីការស្ដាប់ឮវានោះ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយទីបន្ទាល់របស់ពួកគេជាមួយនឹងមនុស្សម្នាក់នោះក្នុងសប្ដាហ៍នេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:១ ។ ផ្ទាំងចំណារមាស, យ៉ូរីម និងធូមីម និងប្រដាប់បាំងទ្រូង ។
យ៉ូសែប ស៊្មីធ បានប្រគល់ផ្ទាំងចំណា ប្រដាប់បាំងទ្រូង និង យ៉ូរីម និងធូមីម ទៅទេវតាមរ៉ូណៃ នៅពេលលោកបានបញ្ចប់ ហើយបានសម្រេចកិច្ចការដែលព្រះតម្រូវឲ្យលោកធ្វើរួចហើយនោះ ( សូមមើល យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ១:៥២, ៥៩–៦០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៣, ៥ ។ ទីបន្ទាល់របស់អូលីវើរ ខៅឌើរី ដាវីឌ វិតមើរ និង ម៉ាទីន ហារិស
ទោះបីជាយើងពុំដឹងច្បាស់អំពីមូលហេតុដែលសាក្សីទាំងបីរូប ធ្លាក់ចេញពីសាសនាចក្រក្នុងពេលមួយគ្រាក្ដី គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៤ អាចនឹងជួយពន្យល់អំពីរបៀបដែលមនុស្សម្នាក់ អាចនឹងធ្លាក់ចេញ បន្ទាប់ពីបានទទួលនូវសាក្សីដ៏សំខាន់មួយ ដូចជាការមើលឃើញទេវតា និងផ្ទាំងចំណារថា ៖
« ដ្បិតទោះជាមនុស្សម្នាក់អាចមានវិវរណៈជាច្រើន ហើយមានអំណាចអាចធ្វើកិច្ចការដ៏អស្ចារ្យជាច្រើនបានក៏ដោយ តែបើគេអួតអាងដោយកម្លាំងរបស់ខ្លួន ហើយចាត់ទុកដំបូន្មានទាំងឡាយនៃព្រះទុកជាគ្មានតម្លៃ ហើយដើរតាមសេចក្តីបញ្ជោរនៃបំណង និងសេចក្តីប៉ងប្រាថ្នាខាងរូបកាយរបស់ខ្លួន អ្នកនោះត្រូវតែធ្លាក់ចុះ ហើយធ្វើឲ្យសេចក្តីសងសឹកនៃព្រះដ៏យុត្តិធម៌មានមកលើខ្លួនឯង » ។
ក្រៅពីការធ្លាក់ចេញពីសាសនាចក្រ នោះគ្មានសាក្សីណាម្នាក់នៃសាក្សីទាំងបីរូបនេះ ធ្លាប់បានបដិសេធនូវភាពជាសាក្សីរបស់ពួកគេអំពីព្រះគម្ពីរមរមនទេ ដូចបានចង្អុលបង្ហាញដោយដំណើររឿងដូចខាងក្រោម ៖
អូលីវើរ ខៅឌើរី បានចែកចាយទីបន្ទាល់ដូចខាងក្រោមនៅក្នុងសន្និសីទមួយ ដែលធ្វើឡើងនៅ កាន់នេស្វីល អៃអូវ៉ា ថ្ងៃទី ២១ ខែតុលា ឆ្នាំ ១៨៤៨ ៖
រូបភាពអូលីវើរ ខៅឌើរី« ខ្ញុំបានសរសេរដោយទឹកប៊ិចខ្ញុំផ្ទាល់ នូវព្រះគម្ពីរមរមនទាំងមូល ( លើកលែងពីរបីទំព័រ ) ដែលវាចេញពីមាត់របស់ព្យាការី យ៉ូសែប ស៊្មីធ កាលលោកបកប្រែវាដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ។ គម្ពីរនោះ គឺជា ការពិត ។ ស៊ិដនី រិកដុនពុំបានសរសេរវាឡើយ លោក ស្ពោលឌីលក៏ពុំបានសរសេរវាផងដែរ ខ្ញុំបានសរសេរវាដោយខ្លួនខ្ញុំតាមអ្វីដែលខ្ញុំទទួលអារម្មណ៍ឮមកពីមាត់របស់ព្យាការី » ( « The Three Witnesses » The Historical Record, បានបោះពុម្ពដោយ Andrew Jenson វ៉ុល ៦ nos. ៣–៥ [ ខែ ឧសភា ឆ្នាំ ១៨៨៧ ] ទំព័រ ២០១ សូមមើលផងដែរ George Reynolds « History of the Book of Mormon » The Contributor វ៉ុល. ៥, លេខ ១២ [ ខែ កញ្ញា ឆ្នាំ ១៨៨៤ ] ទំព័រ ៤៤៦ ) ។
កាសែតដែលហៅថា Richmond Democrat ( អ្នកកាន់លទ្ធិប្រជាធិបតេយ្យ រីចម៉ន្ដ )បានមាននូវដំណើររឿងរបស់ ដាវីឌ វិតមើរថ្លែងទីបន្ទាល់អំពីព្រះគម្ពីរមរមនដូចខាងក្រោម ៖
រូបភាពដាវិឌ វិតមើរ« នៅល្ងាចថ្ងៃអាទិត្យមួយ វេលាម៉ោង ៥:៣០ ល្ងាច ( ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៨៨៨ ) លោក វិតមើរ បានហៅគ្រួសាររបស់គាត់ និងមិត្តភក្ដិមួយចំនួនមកជិតគ្រែរបស់គាត់ ។… រួចហើយគាត់បានប្រាប់ដោយខ្លួនគាត់ទៅដល់មនុស្សទាំងអស់ដែលនៅជុំវិញគ្រែគាត់នូវពាក្យទាំងនេះថា ៖ ‹ ឥឡូវ អ្នកទាំងអស់គ្នាត្រូវតែស្មោះត្រង់ចំពោះព្រះគ្រីស្ទ ។ ខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នាថា គម្ពីរប៊ីប និងកំណត់ត្រានៃពួកសាសន៍នីហ្វៃ ( ព្រះគម្ពីរមរមន ) គឺជាការពិត ដូច្នេះអ្នកអាចនិយាយថា អ្នកបានស្ដាប់ឮខ្ញុំថ្លែងទីបន្ទាល់របស់ខ្ញុំពីលើគ្រែ ដែលខ្ញុំហៀបនឹងជិតស្លាប់នេះ ។ សូមអ្នកទាំងអស់គ្នាមានភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទ ហើយរង្វាន់របស់អ្នក នឹងមានស្របតាមកិច្ចការរបស់អ្នក ។ សូមព្រះប្រទានពរដល់អ្នកទាំងអស់គ្នា ។ ទំនុកចិត្តរបស់ខ្ញុំ គឺស្ថិតនៅលើព្រះគ្រីស្ទជារៀងរហូត ពិភលោកគ្មានទីបំផុត ។ អាម៉ែន › ។ [Richmond Democrat, ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៨៨៨, បានដកស្រង់នៅក្នុង Andrew Jenson, Latter-day Saint Biographical Encyclopedia,វ៉ុលទី ៤ ( ឆ្នាំ ១៩០១ ), ១:២៧០ ] » ( នៅក្នុង សៀវភៅសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញាសម្រាប់សិស្ស[ Church Educational System manual, ឆ្នាំ ២០០១ ], ៣៣ ) ។
មិនយូរប៉ុន្មានមុនពេលគាត់ទទួលមរណកាល ម៉ាទីន ហារិស បានថ្លែងទីបន្ទាល់ថា៖
រូបភាពម៉ាទិន ហារីស« បាទ ខ្ញុំបានមើលឃើញផ្ទាំងចំណា ដែលព្រះគម្ពីរមរមនបានចារទុក ខ្ញុំបានមើលឃើញទេវតា ខ្ញុំបានស្ដាប់ឮសំឡេងរបស់ព្រះ ហើយខ្ញុំបានដឹងថា យ៉ូសែប ស៊្មីធ ជាព្យាការីម្នាក់របស់ព្រះ ដែលកាន់កូនសោនៃបព្វជិតភាពដ៏បរិសុទ្ធ ។ [ «The Last Testimony of Martin Harris, » បានកត់ត្រាដោយ William H. Homer នៅក្នុងសេចក្ដីថ្លែងការមួយ ដែលបានស្បថនៅចំពោះមុខ J. W. Robinson, ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ១៩២៧, បានដកស្រង់នៅក្នុង Francis W. Kirkham, A New Witness for Christ in America, វ៉ុលទី ២ ( ឆ្នាំ ១៩៦០ ), ១:២៥៤ ] » ។ ( នៅក្នុង សៀវភៅសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា សម្រាប់សិស្ស ៣៣ ) ។
គោលលទ្ធិ និង សេចក្ដី សញ្ញា ១៧ ។ ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់
នៅប៉ុន្មានជាពីរបីថ្ងៃបន្ទាប់ពីសាក្សីបីនាក់ បានមើលឃើញផ្ទាំងចំណារមាស នោះមាន « សាក្សីប្រាំបីនាក់បន្ថែមទៀត -- ជាបុរសស្មោះត្រង់ ដែលជិតស្និតនឹងយ៉ូសែប អំឡុងពេលនៃការបកប្រែ--ក៏ត្រូវបានជ្រើសរើសឲ្យមើលឃើញផ្ទាំងចំណារផងដែរ ។… យ៉ូសែប ត្រូវបានអនុញ្ញាតឲ្យបង្ហាញដល់ពួកគេនូវផ្ទាំងចំណារ នៅជិតនឹងផ្ទះរបស់គ្រួសារស្ម៊ីធ នៅ ម៉ានឆែសស្ទើរ ពេលលោកកំពុងធ្វើការចាត់តាំងសម្រាប់ការបោះពុម្ពព្រះគម្ពីរ ។ [ សូមមើល History of the Church, ១:៥៨ ] ។ សាក្សីប្រាំបីនាក់ បានថ្លែងទីបន្ទាល់ថា ពួកគេបានកាន់ ហើយបានលើកផ្ទាំងចំណារ ហើយបានឃើញការឆ្លាក់ត្រានៅលើសន្លឹកផ្ទាំងចំណារនីមួយៗ ។ ទីបន្ទាល់របស់ពួកគេ ក៏មានគ្រប់កំណែថ្មីនៃព្រះគម្ពីរមរមនដែលបានបោះពុម្ពផងដែរ » ( Church History in the Fulness of Times Student Manual, បានបោះពុម្ពលើកទី ២ ។ [ Church Educational System manual, ឆ្នាំ ២០០៣ ], ៦០–៦១ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៦ ។ ទីបន្ទាល់របស់ព្រះ អំពីព្រះគម្ពីរមរមន
អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
រូបភាពអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី« សម្បថដ៏ឧឡារិកបំផុតមួយ ដែលធ្លាប់ប្រទានដល់មនុស្ស គឺរកបាននៅក្នុងបន្ទូលរបស់ព្រះអម្ចាស់ទាំងនេះ ទាក់ទងទៅនឹង យ៉ូសែប ស៊្មីធ និង ព្រះគម្ពីរមរមន ។ ‹ លោក [ សំដៅលើ យ៉ូសែប ស៊្មីធ ] បានបកប្រែព្រះគម្ពីរ សូម្បីតែចំណែកនោះ ដែលយើងបានបញ្ជាដល់លោក› ព្រះអម្ចាស់មានបន្ទូលថា ‹ហើយប្រាកដដូចជាព្រះអម្ចាស់របស់អ្នក និងព្រះរបស់អ្នក ទ្រង់មានព្រះជន្មរស់នៅ ការណ៍នោះពិតមែន › ។ ( គ. និង ស. ១៧:៦ ) ។
« នេះគឺជាទីបន្ទាល់របស់ព្រះ អំពីព្រះគម្ពីរមរមន ។ នៅក្នុងភាពជាព្រះរបស់ទ្រង់ផ្ទាល់ បានបង្ហាញពីភាពជាព្រះរបស់ទ្រង់នៅបន្ទាត់នោះ ។ ថាតើព្រះគម្ពីរនេះពិត ឬក៏ព្រះឈប់ជាព្រះ ។ គ្មានភាសាណាត្រូវបានស្គាល់ជាផ្លូវការ ឬមានអំណាចជាងភាសានេះ ចំពោះមនុស្ស ឬព្រះនោះទេ »The Doctrine of the Priesthood, » Ensign, ខែ ឧសភា ឆ្នាំ ១៩៨២, ៣៣ ) ។