មេរៀនទី ១២៣
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥-១១៦
បុព្វកថា
នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥ ។ នៅក្នុងនោះ ព្រះអម្ចាស់បានបើកសម្ដែងឈ្មោះរបស់សាសនាចក្រ និងបានបញ្ជាពួកបរិសុទ្ធឲ្យ « ក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ » ( គ. និង ស. ១១៥:៥ ) ហើយបានបើកសម្ដែងព្រះទ័យទ្រង់ទាក់ទងនឹងព្រះវិហារបរិសុទ្ធនៅក្នុងភូមិហ្វាវេសត៍ ។ នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៣៨ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៦ដែលបានរកឃើញថា ស្ព្រីង ហិល រដ្ឋ មិសសួរី ថាជា អ័ដាម អុនដៃ អាម៉ាន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:១-៦
ព្រះអម្ចាស់បញ្ជាឲ្យសមាជិកនៃសាសនាចក្ររបស់ទ្រង់ឲ្យ « ក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ »
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរខាងក្រោម នៅលើក្ដារខៀន ៖
សូមតាំងបង្ហាញឈ្មោះ ឬ ស្លាកសញ្ញារបស់ក្រុមហ៊ុន ឬ អង្គការសមរម្យមួយចំនួន ដែលសិស្សរបស់អ្នកទំនងជាស្គាល់ ។ សូមឈប់មួយសន្ទុះបន្ទាប់ពីការបង្ហាញស្លាកសញ្ញាមួយនោះៗ ហើយសូមឲ្យសិស្សឆ្លើយសំណួរដែលបានសរសេរលើក្តារខៀននោះ ។
សូមបង្ហាញឈ្មោះ និង ស្លាកសញ្ញារបស់សាសនាចក្រ ។ សូមអញ្ជើញសិស្សឲ្យរកមើលចម្លើយចំពោះសំណួរទាំងឡាយនៅលើក្តារខៀន ដែលទាក់ទងនឹងឈ្មោះរបស់សាសនាចក្រនៅពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១–៣ ដោយពន្យល់ថា វិវរណៈនេះត្រូវបានប្រទានឲ្យតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ដល់បុរសទាំងអស់ដែលមានឈ្មោះនៅក្នុង ខ ១–២ និង ចំពោះសមាជិកទាំងអស់នៃសាសនាចក្រ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤ ដោយស្ងាត់ស្ងៀម រកមើលឈ្មោះដែលព្រះអម្ចាស់បានរៀបចំឡើងសម្រាប់សាសនាចក្ររបស់ទ្រង់ ។ នៅពេលសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ សូមសរសេរឈ្មោះនៃសាសនាចក្រនៅលើក្តារខៀន ដូចខាងក្រោម ៖
ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃឈ្មោះរបស់សាសនាចក្រ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយដៃគូគិតពីអត្ថន័យនៃពាក្យ ឬ ឃ្លានិមួយៗដែលបានសរសេរនៅលើក្តារខៀន ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយការយល់ដឹងរបស់ខ្លួនទាក់ទងនឹងអត្ថន័យនៃពាក្យ ឬ ឃ្លានិមួយៗនោះ ។ បើសិនសិស្សត្រូវការជំនួយអ្នកអាចចង់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពាក្យថា សាសនាចក្របង្ហាញពីគោលជំហរពិសេសនៃសាសនាចក្រដែលបានស្តារឡើងវិញក្នុងចំណោមសាសនានានានៃពិភពលោក ។
« ពាក្យ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទប្រកាសថា វាជាសាសនាចក្ររបស់ទ្រង់ ។…
«នៃថ្ងៃចុងក្រោយពន្យល់ថា វាជាសាសនាចក្រតែមួយនឹងសាសនាចក្រដែលព្រះយេស៊ូវគ្រីស្ទបានបង្កើតឡើងក្នុងពេល នៃការគ្រប់គ្រងខាងសាច់ឈាមរបស់ទ្រង់ ហើយត្រូវបានស្ដារឡើងវិញនៅថ្ងៃចុងក្រោយនេះ ។…
«ពួកបរិសុទ្ធ …សំដៅយ៉ាងសាមញ្ញលើអស់អ្នកណាដែលព្យាយាមធ្វើឲ្យជីវិតរបស់ខ្លួនបរិសុទ្ធដោយចុះសេចក្តីសញ្ញាធ្វើតាមព្រះគ្រីស្ទ » (The Importance of a Name »Ensignឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨០ ) ។
-
តើសេចក្តីពិតសំខាន់ណាខ្លះ ដែលបង្ហាញដោយឈ្មោះរបស់សាសនាចក្រនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់រំពឹងចង់បានពីអស់អ្នកដែលជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។
-
តើព្រះអម្ចាស់រំពឹងអ្វីខ្លះពីយើងដែលជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ?
-
តើអ្នកគិតថា « សូមក្រោក ឡើង ហើយបញ្ចាំងពន្លឺចេញទៅ » មានន័យដូចម្ដេច ក្នុងនាមអ្នកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?
-
យោងតាម ខ ៥,តើពរជ័យអ្វីខ្លះនឹងបានប្រទានដល់យើងក្នុងនាមជាសមាជិកនៃសាសនាចក្រដែលបានធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ឲ្យក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅនោះ ? ( សិស្សគួរតែរកឃើញគោលការណ៍ខាងក្រោមនេះ ៖ បើសិនយើងក្រោកឡើង ហើយ បញ្ចាំងពន្លឺចេញទៅនោះពន្លឺរបស់យើងនឹងក្លាយជាបមាណីយដល់សាសន៍នានា ។ អ្នកអាចឲ្យយោបល់សិស្សគូសចំណាំគោលការណ៍នេះនៅក្នុង ខ ៥) ។
ដើម្បីជួយសិស្សយល់ពីគោលការណ៍នេះកាន់តែប្រសើរ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថាវាមានន័យយ៉ាងណាដែលថា ពន្លឺ ឬ គំរូរបស់យើងអាចក្លាយជា « បមាណីយដល់សាសន៍នានា ? » ( បមាណីយគឺជាទង់ជ័យ ឬ បដាមួយដែលត្រូវបានប្រើជាទីតាំងប្រមូលផ្តុំមួយ ឬ និមិត្តរូបនៃការបំផុសខាងវិញ្ញាណ ។ គំរូរបស់យើងក្នុងនាមជាសមាជិកនៃសាសនាចក្រ អាចបំផុសគំនិតមនុស្សដទៃ ហើយនាំពួកគេឲ្យខិតជិតព្រះអម្ចាស់ ) ។
-
តើព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះខាងក្រោមនេះដែលឲ្យក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ អាចទាក់ទាញមនុស្សដទៃទៀតឲ្យមកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលពន្លឺរបស់យើងអាចជួយមនុស្សដទៃ សូមអញ្ចើញសិស្សម្នាក់ឲ្យអាន ដំណើររឿងខាងក្រោមដែលបានចែកចាយដោយប្រធាន ជែមស៍ អ៊ី ហ្វាស្ត នៃគណៈប្រធានទីមួយ ៖
« ជាច្រើនឆ្នាំមុន ខនស្ទែន ជានិសិត្សគិលានុបដ្ឋាម្នាក់ត្រូវបានចាត់ឲ្យព្យាយាមជួយស្រ្តីម្នាក់ដែលមានរបួសជើងនៅក្នុងគ្រោះថ្នាក់មួយ ។ ស្ត្រីម្នាក់នោះបានបដិសេធជំនួយផ្នែកពេទ្យ ដោយសារតែគាត់មានបទពិសោធន៍មិនល្អជាមួយនរណាម្នាក់នៅមន្ទីរពេទ្យ ។ គាត់មានការភ័យខ្លាច ហើយបានដកខ្លួនចេញពីសង្គម ។ លើកទីមួយដែល ខនស្ទែន បានទៅផ្ទះគាត់ ស្រី្តរងរបួសនោះបានបញ្ជាឲ្យនាងចេញ ។ នៅក្នុងការព្យាយាមលើកទីពីរ គាត់ពុំអនុញ្ញាតឲ្យ ខនស្ទែន ចូលមកឡើយ ។ ប៉ុន្តែឥឡូវនេះជើងរបស់ស្ត្រីនោះបានមានដំបៅកាន់តែធំឡើងៗ ហើយមានសាច់មួយចំនួនបានរលួយ ។ ប៉ុន្តែ គាត់នៅតែមិនចង់ទទួលការព្យាបាល ។
« ខនស្ទែន បានអធិស្ឋានពីរឿងនោះ ហើយមួយថ្ងៃ ឬពីរថ្ងៃក្រោយមក នាងបានទទួលចម្លើយ ។ នាងបានយកទឹកលាងរបួស ទៅជាមួយនៅពេលនាងទៅលើកក្រោយ ។ ដោយសារតែវាមិនធ្វើឲ្យឈឺ ស្ត្រីចំណាស់នោះបានព្រមឲ្យនាងប្រើវានៅលើជើងគាត់ ។ ហើយពួកគេបាននិយាយអំពីការព្យាបាលដែលប្រាកដប្រជាជាងនេះ ។ ខនស្ទែន បានអះអាងនឹងគាត់ថា មន្ទីរពេទ្យនឹងព្យាយាមធ្វើឲ្យគាត់ស្នាក់នៅយ៉ាងសុខស្រួល ។ មួយថ្ងៃ ឬពីរថ្ងៃក្រោយមក ស្ត្រីនោះមានចិត្តក្លាហានទៅមន្ទីរពេទ្យ ។ នៅពេល ខនស្ទែន ទៅសួរសុខទុក្ខគាត់ ស្ត្រីនោះបានញញឹម ហើយបាននិយាយថា ‹ ក្មួយបានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរគំនិត › ។ ហើយគាត់បានសួរ ខនស្ទែន ដោយមិនបានរំពឹងទុកថា ‹ តើក្មួយជាសមាជិករបស់សាសនាចក្រមួយណាដែរ ? › ខនស្ទែន បានប្រាប់គាត់ថា នាងគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ស្ត្រីនោះបាននិយាយថា ៖ ‹ ខ្ញុំដឹងហើយ ។ ខ្ញុំដឹងថា ក្មួយត្រូវបានបញ្ជូនមកខ្ញុំ តាំងពីថ្ងៃទីមួយដែលខ្ញុំបានឃើញក្មួយ ។ មានពន្លឺមួយនៅលើមុខរបស់ក្មួយ ដែលខ្ញុំបានសម្គាល់ឃើញមាននៅលើមុខរបស់អ្នកដទៃទៀត ដែលមានជំនឿដូចក្មួយ ។ ខ្ញុំត្រូវទុកចិត្តលើក្មួយ › ។
« ជើងដំបៅរបស់គាត់បានជាសះស្បើយទាំងស្រុងក្នុងរយៈពេលបីខែ ។ សមាជិកនៅវួដដែលស្ត្រីចំណាស់នោះរស់នៅបានធ្វើផ្ទះ និង ជួសជុលរានហាលរបស់គាត់ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានជួបជាមួយគាត់ ហើយមិនយូរប៉ុន្មានក្រោយមកគាត់បានជ្រមុជទឹក [ សូមមើល Constance Polve ] « A Battle Won » New Era, ខែ មេសា ឆ្នាំ ១៩៨០ ទំព័រ ៤៤–៤៥ ] ។ ការណ៍ទាំងនេះ ដោយសារតែគាត់បានកត់សម្គាល់ពីពន្លឺដែលមានលើមុខរបស់និស្សិតគិលានុបដ្ឋាយិកាក្មេងនោះ » (The Light in Their Eyes » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ២២ ) ។
-
តើខុនស្តេនបានធ្វើអ្វីខ្លះដើម្បី « ក្រោកឡើងហើយបញ្ចាំងពន្លឺចេញទៅ ? »
-
តើពន្លឺនៅលើមុខរបស់ខុនស្តេនគឺជាបមាណីយដល់ស្ត្រីរបួសនោះយ៉ាងដូចម្តេច ?
ដើម្បីជួយសិស្សឲ្យបានទទួលអារម្មណ៍ពីសេចក្ដីពិត និង ពីសារៈសំខាន់នៃគោលការណ៍នេះ សូមអញ្ជើញពួកគេឲ្យគិតអំពីមនុស្សដែលពួកគេស្គាល់ ដែលជាគំរូល្អអំពីការក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្នកដែលពួកគេបានគិត និង របៀបដែលគំរូរបស់បុគ្គលម្នាក់នោះក្លាយជាពរជ័យមួយសម្រាប់ពួកគេ ។ នៅពេលអ្នក ស្តាប់ ចម្លើយរបស់ពួកគេ សូមសួរសំណួរតាមដាននានាដែលនឹងបំផុសគំនិតសិស្សឲ្យចែកចាយបន្ថែមពីអ្វីដែលពួកគេកំពុងគិត និង ទទួលអារម្មណ៍ ។
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀន ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីប្រែក្លាយកាន់តែជាបមាណីយដល់មនុស្សដែលនៅជុំវិញខ្លួនពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៦ ឲ្យឮៗ ។ សូមឲ្យសិស្សស្វែងរកពរជ័យដែលបានសន្យាដល់អស់អ្នកដែលបានប្រមូលផ្តុំគ្នាជាមួយសាសនាចក្រនៅក្នុងស្តេកនៃស៊ីយ៉ូន ?
-
តើពរជ័យអ្វីខ្លះដែលបានសន្យាដល់អស់អ្នកដែលបានប្រមូលផ្តុំគ្នានៅក្នុងស្តេកនៃស៊ីយ៉ូន ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមសរសេរសេចក្តីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ យើងប្រមូលផ្តុំគ្នាទៅស្តេកនៃស៊ីយ៉ូនសម្រាប់ការការពារ និង ជាទីជម្រក
-
តើយើងចាំបាច់ត្រូវការពារខ្លួនយើងពីអ្វីខ្លះ ? តើយើងចាំបាច់ត្រូវការទីជម្រកគេចពីអ្វីខ្លះ ? តើអ្នកបានឃើញការប្រមូលផ្តុំគ្នាក្នុងនាមជាពួកបរិសុទ្ធ ជួយយើងការពារខ្លួនយើង និង ស្វែងរកទីជម្រកយ៉ាងដូចម្តេចខ្លះ ?
សូមអញ្ជើញសិស្សឲ្យគិតពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានទទួលផលប្រយោជន៍មកពីការប្រមូលគ្នាជាមួយពួកបរិសុទ្ធ ។ សូមលើកទឹកចិត្តសិស្សឲ្យពន្លឺរបស់ពួកគេបញ្ចាំងចេញទៅ ដូច្នេះមនុស្សដទៃអាចត្រូវបាននាំទៅរកភាពសុខសាន្ត សុវត្ថិភាព និង ទីជម្រកដែលផ្តល់ឲ្យដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៧-១៩
ព្រះអម្ចាស់បញ្ជាពួកបរិសុទ្ធឲ្យស្ថាបនាទីក្រុង ហ្វាវេស ហើយឲ្យកសាងព្រះវិហារបរិសុទ្ធ
សូមពន្យល់ថារបៀបមួយដែលយើងអាចទទួលបានការការពារពីព្រះអម្ចាស់ និង សុវត្ថិភាពគឺតាមរយៈការថ្វាយបង្គំទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីពួកបរិសុទ្ធបានចាប់ផ្តើមប្តូរទីលំនៅទៅហ្វាវេស រដ្ឋ មិសសួរី នៅក្នុង ឆ្នាំ ១៨៣៦ ថ្នាក់ដឹកនាំសាសានាចក្រ បានរៀបចំផែនការកសាងព្រះវិហារបរិសុទ្ធមួយស្រដៀងទៅនឹងព្រះវិហារនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ ទោះបីជាដីមួយចំនួនត្រូវបានជីកហើយក្តី ក៏ការសាងសង់បន្ថែមត្រូវពន្យាពេល រហូតដល់ព្យាការី យ៉ូសែប ស៊្មីធអាចទទួលសេចក្តីណែនាំបន្ថែមទៀតពីព្រះអម្ចាស់ ។ ព្រះអម្ចាស់បានបើកសម្តែងព្រះឆន្ទៈរបស់ទ្រង់អំពីព្រះវិហារបរិសុទ្ធដែលជាផ្នែកមួយនៃវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៧-១៦ ដោយពន្យល់ថា ព្រះអម្ចាស់បានបើកសម្តែងថាព្រះវិហារបរិសុទ្ធមួយគួរតែត្រូវបានសាងសង់ឡើងនៅហ្វា វេស ស្របតាមគំរូដែលទ្រង់នឹងប្រទានដល់គណៈប្រធានទីមួយ ។ ព្រះអម្ចាស់ក៏បានផ្តល់ព្រះឱវាទដល់ថ្នាក់ដឹកនាំសាសនាចក្រ មិនឲ្យជំពាក់បំណុលគេដើម្បីកសាងព្រះវិហារបរិសុទ្ធឡើយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:១៧-១៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធធ្វើ ក្រោមការណែនាំរបស់យ៉ូសែប ស្ម៊ីធ នៅហ្វា វេស និង នៅតំបន់ក្បែរៗនោះ ។
-
តើព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យពួកបរិសុទ្ធធ្វើអ្វីខ្លះនៅហ្វា វេស ? តើកិច្ចការអ្វីខ្លះដែលពួកគេធ្វើក្រោមការណែនាំរបស់យ៉ូសែប ស្ម៊ីធនៅក្នុងតំបន់ជុំវិញ ហ្វា វេស ?
-
យោងតាម ខ ១៩, តើគុណសម្បត្តិអ្វីខ្លះដែលប្រធានសាសនាចក្របច្ចុប្បន្ននេះមានដើម្បីដឹកនាំកិច្ចការរបស់ព្រះអម្ចាស់លើផែនដីនេះ ? ( សិស្សគួររកឃើញគោលលទ្ធិខាងក្រោមនេះ ៖ ប្រធាននៃសាសនាចក្រកាន់កូនសោដើម្បីដឹកនាំកិច្ចការរបស់ព្រះអម្ចាស់នៅលើផែនដីនេះ) ។ អ្នកអាចឲ្យយោបល់សិស្សគូសចំណាំឃ្លាដែលបង្រៀនគោលលទ្ធិទាំងនេះនៅ ខ ១៩ ) ។
សូមឲ្យសិស្សមើលទៅសំណួរនៅលើក្តារខៀន ហើយសុំឲ្យពួកគេពន្យល់ពីរបៀបដែលពួកគេឆ្លើយនឹងសំណួរទាំងនោះដោយផ្អែកលើអ្វីដែលពួកគេបានរៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៦:១
ព្រះអម្ចាស់បានបញ្ជាក់ថា អ័ដាម អុនដៃ អាម៉ាន គឺជាទីតាំងនៃកន្លែងប្រជុំនាពេលអនាគតរវាងព្រះអម្ចាស់ និង ប្រជារាស្ត្ររបស់ទ្រង់
សូមពន្យល់ថា យ៉ូសែប ស្ម៊ីធ បានធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១៨ ហើយបានពិនិត្យមើលតំបន់នានានៅជុំវិញ ហ្វា វេស ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីណែនាំកណ្ឌសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៦ ឲ្យឮៗ ហើយសូមឲ្យសិស្សរកមើលឈ្មោះនៃទីតាំងដែលយ៉ូសែបបានពិនិត្យមើល ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៦:១ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលព្រះអម្ចាស់បានបើកសម្តែងអំពី ស្ព្រីង ហិល រដ្ឋ មិសសួរី ។ អ្នកអាចណែនាំឲ្យសិស្សបើកទៅ ផែនទី និង រូបភាពនៃ អ័ដាម អុនដៃ អាម៉ាននៅខាងក្រោយព្រះគម្ពីររបស់ពួកគេ ( សូមមើល ផែនទីប្រវត្តិសាស្ត្រសាសនាចក្រ ផែនទីទី ៥ « មិសសួរី អិលលីណោយ និង អៃអូវ៉ា តំបន់នៃ ស.រ.អា. » និង រូបថតប្រវត្តិសាសនាចក្រ រូបថតទី ១០ « អ័ដាម អុនដៃ អាម៉ាន ») ។
សូមពន្យល់ថា វិវរណៈនេះប្រាប់ពីទីតំាងនៃការបំពេញការព្យាករណ៏នាអនាគតដែលបានព្យាករណ៍តាំងពីបុរាណដោយព្យាការីដានីយ៉ែល ( សូមមើល ដានីយ៉ែល ៧:៩–១០, ១៣–១៤) ។ ការព្យាករណ៍នោះពិពណ៌នាអំពីព្រឹត្តិការណ៍នៃថ្ងៃចុងក្រោយដែលព្រះអង្គសង្គ្រោះ និង អ័ដាម នឹងមកផែនដី ហើយធ្វើជាអធិបតីលើការប្រជុំមួយពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដល់ពិភពលោកទាំងមូល ( សូមមើល គ. និង ស. ២៧:៥–១៤) ។ សូមគិតអំពីការបញ្ចូលមេរៀនដោយឲ្យសិស្សច្រៀងទំនុកតម្កើងបទ « Adam-ondi-Ahman » (ទំនុកតម្កើង លេខ ៤៩ ) ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១១-១២ ។ ព្រះវិហារបរិសុទ្ធនៅ ហ្វា វេស
ទោះបីជាពួកបរិសុទ្ធមានឆន្ទៈកសាងព្រះវិហារបរិសុទ្ធនៅ ហ្វា វេសក្តី ពួកគេពុំអាចធ្វើវាបានឡើយ ។ យោងតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ពួកគេបានចាក់ថ្មសីមានៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៨៣៨ ។ ប៉ុន្តែពួកគេពុំអាចបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធ ដែលចាប់ផ្តើមពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ ដូចដែលព្រះអម្ចាស់បានដឹកនាំនោះទេ ( សូមមើល គ. និង ស. ១១៥:១១), ដោយសារពួកគេត្រូវបានបង្ខំឲ្យភាសខ្លួនចេញពីរដ្ឋ មិសសួរីនៅខែ កុម្ភៈនៃឆ្នាំនោះ ។ ទោះជាយ៉ាងណាក៏ដោយ សាវកមួយចំនួនបានត្រឡប់ទៅកាន់ទីតាំងព្រះវិហារបរិសុទ្ធវិញ នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ ក្នុងការគោរពតាមវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨:៥, នៅពេលពួកគេបានចាកចេញទៅបម្រើបេសកកម្មរបស់ខ្លួននៅប្រទេសអង់គ្លេស ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៦:១ ។ តើពាក្យថា « អ័ដាម អុនដៃ អាម៉ាន » មានន័យដូចម្ដេច ?
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ដូចនេះ ៖
រូបភាពអែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី« អាម៉ាន គឺជាឈ្មោះមួយដែលព្រះបានស្គាល់ថាជាអ័ដាម ។ អ័ដាម អុនដៃ អាម៉ាន ជាឈ្មោះមួយដែលបានប្រែមកពីភាសាដ៏បរិសុទ្ធរបស់អ័ដាមទៅជាភាសាអង់គ្លេស ដែលជាឈ្មោះមួយដែលមិនបានប្រទាននូវការបើកសម្តែងដល់យើង ឲ្យបកប្រែនៃពាក្យនោះឲ្យបានត្រឹមត្រូវឡើយ ។ ដូចដែលយើងអាចវិនិច្ឆ័យបាន—ហើយទស្សនៈនេះបានមកពីបងប្អូនប្រុសជំនាន់មុនៗដែលទាក់ទងនឹងយ៉ូសែប ស្ម៊ីធ ដែលជាមនុស្សដំបូងគេប្រើឈ្មោះនេះនៅក្នុងសម័យកាន់កាប់ត្រួតត្រានេះ—អ័ដាម អុនដៃ អាម៉ាន មានន័យថាជាទីតាំង ឬ ដែនដីរបស់ព្រះដែលអ័ដាមបានរស់នៅ» (Mormon Doctrine, ការបោះពុម្ពលើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១៩–២០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៦:១ ។ « អ័ដាមនឹងមកជួបប្រជាជនរបស់លោក »
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនអំពីពេលដែលអ័ដាមនឹងមកជួបប្រជាជនរបស់លោក ៖
រូបភាពប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ« ការប្រមូលផ្តុំនៃកូនចៅរបស់អ័ដាមនេះ ដែលមានរាប់ពាន់នាក់ និង រាប់ម៉ឺននាក់ត្រូវបានជួបជុំគ្នានៅក្នុងការជំនុំជម្រះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតដែលពិភពលោកដ៏ច្របូកច្របល់នេះធ្លាប់បានឃើញ ។ នៅក្នុងសន្និសីទ ឬ ក្រុមប្រឹក្សានេះ អស់អ្នកដែលកាន់កូនសោនៃសម័យកាន់កាប់ត្រួតត្រានេះ នឹងរាយការណ៍ពីការទទួលខុសត្រូវរបស់ខ្លួន ។ អ័ដាមនឹងធ្វើដូច្នោះដែរ ហើយបន្ទាប់មកលោកនឹងប្រគល់សិទ្ធិអំណាចទាំងអស់ដល់ព្រះគ្រីស្ទ ។ បន្ទាប់មក អ័ដាម នឹងបញ្ជាក់នៅក្នុងការហៅបម្រើរបស់ខ្លួនថា ជាព្រះអម្ចាស់លើពូជពង្សរបស់ខ្លួន ហើយនឹងប្រគល់ឲ្យ និង គ្រងមកុដអស់កល្បជាផ្លូវការនៅក្នុងការហៅបម្រើជាអធិបតីនេះ ។ បន្ទាប់មកព្រះគ្រីស្ទ នឹងត្រូវបានទទួលស្គាល់ថាជាស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ។ យើងមិនដឹងថាមានរយៈពេលយូរប៉ុណ្ណានៃពេលប្រមូលផ្តុំនេះឡើយ ឬ មានសម័យប្រជុំប៉ុន្មានដែលនឹងធ្វើនៅក្នុងក្រុមប្រឹក្សាដ៏ធំនេះដែរ ។ វាល្មមគ្រប់គ្រាន់ដើម្បីដឹងថាវាជាការប្រមូលផ្តុំនៃអ្នកកាន់បព្វជិតភាពរបស់ព្រះតាំងពីការចាប់ផ្តើមនៃផែនដីរហូតដល់ពេលបច្ចុប្បន្ននេះ ដែលនឹងមានរបាយការណ៍ ហើយអស់អ្នកដែលបានផ្តល់( ទេពកោសល្យ ) នៅក្នុងសម័យកាន់កាប់ត្រួតត្រានេះ នឹងប្រកាសពីកូនសោ និង ការបម្រើរបស់ពួកគេ ហើយរាយការណ៍អំពីទំនួលខុសត្រូវរបស់ខ្លួនស្របតាមដំណើររឿងខ្លួន ។ ការជំនុំជម្រះនឹងត្រូវបានប្រគល់ដល់ពួកគេ ព្រោះនេះគឺជាការប្រមូលផ្តុំពួកសុចរិត អស់អ្នកដែលបានកាន់ និង បានកាន់កូនសោនៃសិទ្ធិអំណាចបព្វជិតភាពនៅក្នុងនគររបស់ព្រះនៅលើផែនដីនេះ ។ វាមិនមែនជាការការជំនុំជម្រះដល់ពួកទុច្ចរិតឡើយ ។ នៅពេលអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំ ហើយគ្រប់កូនសោ និង អំណាចត្រូវបានដាក់តាមលំដាប់ហើយជាមួយនឹងរបាយការណ៍ពេញលេញ និង ល្អឥតខ្ចោះពីមនុស្សម្នាក់ៗដែលមានទំនួលខុសត្រូវ បន្ទាប់មកព្រះគ្រីស្ទនឹងទទួលរបាយការណ៍ទាំងនេះ ហើយត្រូវបានប្រទានតំណែង ជាអ្នកគ្រប់គ្រងច្បាប់ដ៏ត្រឹមត្រូវនៅលើផែនដីនេះ ។ នៅក្នុងក្រុមប្រឹក្សាដ៏ធំនេះ លោកនឹងទទួលកន្លែងលោកដោយរួបរួមសំឡេងជាមួយមនុស្សទាំងរាប់ពាន់នាក់ដែលតាមរយៈសិទ្ធិនៃបព្វជិតភាពនឹងមានការប្រមូលផ្តុំនេះ ។ ការណ៍នេះនឹងកើតមុនថ្ងៃបំផ្លិចបំផ្លាញដ៏ធំនៃពួកទុច្ចរិត ហើយនឹងរៀបចំសម្រាប់រជ្ជកាលនៃសហស្សវត្សរ៍ » (The Progress of Man [ ឆ្នាំ ១៩៥២ ] ទំព័រ ៤៨១–៨២ ) ។
អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
រូបភាពអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី« ទ្រង់ [ ព្រះគ្រីស្ទ ] នឹងយាងមកដោយសម្ងាត់ជួបនឹងព្យាការី និង សាវករបស់ទ្រង់ដែលមានជីវិតរស់នៅ ។ អស់អ្នកដែលកាន់កូនសោ និង អំណាចព្រមទាំងសិទ្ធិអំណាចនានានៅគ្រប់សម័យកាលទាំងអស់ចាប់តាំងពីអ័ដាមដល់ពេលបច្ចុប្បន្ននេះនឹងមានវត្តមានផងដែរ ។ ហើយលើសពីនោះទៀត ពួកសមាជិកសាសនាចក្រដែលស្មោះត្រង់ទាំងអស់ដែលកំពុងនៅរស់ និង ពួកបរិសុទ្ធស្មោះត្រង់ទាំងអស់នៃគ្រប់សម័យបុរាណនឹងមានវត្តមានផងដែរ ។ វានឹងក្លាយជាក្រុមជំនុំដ៏ធំអស្ចារ្យនៃពួកបរិសុទ្ធដ៏ស្មោះត្រង់ ដែលបានជួបជុំគ្នានៅលើភពផែនដីទាំងមូល ។ វានឹងក្លាយជាការប្រជុំសាក្រាម៉ង់ ។ វានឹងក្លាយជាថ្ងៃជំនុំជម្រះសម្រាប់ពួកស្មោះត្រង់គ្រប់សម័យកាលទាំងអស់ ។ ហើយវានឹងកើតឡើងនៅក្នុងឃុំ ដាវីស រដ្ឋ មិសសួរី នៅកន្លែងមួយដែលហៅថា អ័ដាម អុនដៃ អាម៉ាន » (The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ ១៩៨២ ] ទំព័រ ៥៧៨–៧៩ ) ។