មេរៀនទី ១១៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០
បុព្វកថា
នៅថ្ងៃ អាទិត្យ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ការប្រជុំសាក្រាម៉ង់មួយត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ ក្នុងពេលប្រជុំនោះ យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី ទៅកន្លែងមួយនៃព្រះវិហារ ជាកន្លែងដែលវាំងននបានបំបែកពួកគេចេញពីក្រុមជំនុំ ។ ពួកលោកបានផ្ដល់ការអធិស្ឋាននៅទីនោះ ។ បន្ទាប់ពីពួកលោកបញ្ចប់ការអធិស្ឋាន ព្រះគ្រីស្ទ បានបង្ហាញអង្គទ្រង់ចំពោះពួកលោក ហើយបានទទួលយកព្រះវិហារបរិសុទ្ធដែលទើបតែបានឧទ្ទិសឆ្លងនោះ ។ បន្ទាប់មក ម៉ូសេ អេលីយ៉ាស់ និង អេលីយ៉ា បានបង្ហាញខ្លួនដល់ពួកលោក ហើយកូនសោបព្វជិតភាពត្រូវបានស្ដារឡើងវិញ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០គឺជារឿងនៃការនិមិត្តនេះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១-១០
ព្រះអម្ចាស់បង្ហាញអង្គទ្រង់ ហើយទទួលយកព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់
សូមសួរសិស្សថា អ្វីដែលបានសរសេរនៅខាងក្រៅព្រះវិហារបរិសុទ្ធគ្រប់កន្លែង ។ ( « ព្រះអម្ចាស់ដ៏បរិសុទ្ធ—ព្រះដំណាក់នៃព្រះអម្ចាស់ » ) ។
-
តើ ឃ្លា « ព្រះដំណាក់នៃព្រះអម្ចាស់ » មានអត្ថន័យយ៉ាងណាចំពោះអ្នក ?
បន្ទាប់ពីសិស្សបានពិភាក្សាសំណួរនេះហើយ សូមពន្យល់ថាព្រះអម្ចាស់បានយាងមកព្រះរាជដំណាក់របស់ទ្រង់នៅក្នុងទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ បន្ទាប់ពីបានឧទ្ទិសហើយ ។ ដើម្បីជួយសិស្សឲ្យយល់ពីស្ថានភាពនៅជុំវិញព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះ អញ្ជើញសិស្សឲ្យអានបុព្វកថាកណ្ឌក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាមានវត្តមាននរណាខ្លះ ហើយថាពួកគេបានធ្វើអ្វីមុនពេលដែលការនិមិត្តនេះប្រាកដឡើង ។
-
តើនរណាខ្លះមានវត្តមានអំឡុងពេលនៃការនិមិត្តនេះ ? តើពួកគេបានធ្វើអ្វីខ្លះ មុនពេលដែលការនិមិត្តនេះប្រាកដឡើង ?
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១-៣ ឲ្យឮៗ ។ មុនពេលដែលសិស្សអាន សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយព្យាយាមគិតក្នុងចិត្តពីអ្វីដែលបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះ ។
សូមអញ្ជើញសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៤-៥ ដោយស្ងាត់ស្ងៀម ដើម្បីរៀនពីអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលទៅកាន់ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ។
-
តើខគម្ពីរទាំងនេះ មានអត្ថន័យយ៉ាងណាខ្លះចំពោះអ្នក ? ហេតុអ្វី ?
សូមអញ្ជើញសិស្សបួនប្រាំនាក់ឲ្យឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៦-១០ ឲ្យឮៗ ។ សូមសូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលព្រះអម្ចាស់មានបន្ទូលថាពួកបរិសុទ្ធត្រូវអរសប្បាយ ។
-
ស្របតាម ខ ៧តើហេតុអ្វីបានជាពួកបរិសុទ្ធមានហេតុផលដើម្បីអរសប្បាយ ? ( ព្រះអម្ចាស់បានទទួលយកព្រះវិហារបរិសុទ្ធ ហើយបានសន្យាថានឹងបើកសម្ដែងអង្គទ្រង់ដល់អ្នកដែលនៅក្នុងព្រះវិហារបរិសុទ្ធនោះ ) ។
-
តើព្រះអម្ចាស់បើកសម្ដែងអង្គទ្រង់ដល់មនុស្សនៅក្នុងព្រះវិហារបរិសុទ្ធដោយរបៀបណា ? ( ពាក្យ បើកសម្ដែង មានន័យថា បើកសម្តែង ឬ បង្ហាញ ។ សូមរំឮកសិស្សថា ពួកគេបានពិភាក្សាពីរឿងនេះពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩ ។ ជារឿយៗ ព្រះអម្ចាស់បង្ហាញអង្គទ្រង់ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមអញ្ជើញសិស្សប្រាប់ពីគោលការណ៍មួយដកស្រង់ចេញពីការសន្យានៅក្នុង ខ ៧-៨ ។ សិស្សអាចនឹងប្រាប់នូវគោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា គូសបញ្ជាក់នូវគោលការណ៍ដូចខាងក្រោម ៖ បើយើងគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយរក្សាព្រះដំណាក់របស់អង្គទ្រង់ឲ្យបរិសុទ្ធ នោះទ្រង់នឹងបើកសម្ដែងអង្គទ្រង់ដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
ដើម្បីជួយសិស្សយល់ពីគោលការណ៍នេះកាន់តែប្រសើរ សូមពិភាក្សាពីសំណួរដូចខាងក្រោម ៖
-
តើយើងអាចរក្សាព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបរិសុទ្ធ និងស្អាតតាមរបៀបណា ?
-
តើហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់តម្រូវឲ្យយើងស្ដាប់បង្គាប់ និងស្អាតស្អំមុនពេលដែលទ្រង់នឹងសម្ដែងអង្គទ្រង់ដល់យើង នៅក្នុងព្រះដំណាក់របស់ទ្រង់ ?
បើសិស្សបានចូលរួមក្នុងព្រះវិហារបរិសុទ្ធ សូមឲ្យពួកគេគិតពីបទពិសោធន៍ដែលពួកគេបានមាន ពេលពួកគេបានមានអារម្មណ៍ខិតជិតព្រះអម្ចាស់នៅទីនោះ ។ សូមគិតពីការចែកចាយពីរបៀបដែលអ្នកមានអារម្មណ៍ កាលអ្នកថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៩-១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្នកដែលនឹងអរសប្បាយ និងពីមូលហេតុនោះ ។
-
ស្របតាមខគម្ពីរទាំងនេះ តើនរណានឹងត្រូវបានប្រទានពរឲ្យដោយសារការស្ដារឡើងវិញនៃពរជ័យព្រះវិហារបរិសុទ្ធ ?
-
តើពិភពលោកនឹងត្រូវបានប្រទានពរ ដោយសារព្រះវិហារបរិសុទ្ធ និងកិច្ចការនៃសេចក្ដីសង្គ្រោះសម្រាប់អ្នកដែលនៅរស់ និងអ្នកដែលបានស្លាប់ដោយរបៀបណា ?
-
តើព្រះវិហារបរិសុទ្ធជាពរជ័យនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០: ១១ - ១៦
ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បានបង្ហាញខ្លួន ហើយកូនសោរទាំងឡាយនៃបព្វជិតភាពត្រូវបានស្ដារឡើងវិញដល់ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី
សូមអញ្ជើញសិស្សឲ្យប្រាប់អំពីពេល ដែលសមាជិកក្រុមគ្រួសាររបស់ពួកគេ បានបែកចេញពីគ្នាជាបណ្ណោះអាសន្ន ។ សូមឲ្យសិស្សចែកចាយពីរបៀបដែលពួកគេមានអារម្មណ៍ពីការបែកគ្នានេះ ។ នៅពេលសិស្សសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១–១៦, សូមអញ្ជើញពួកគេឲ្យរកមើលរបៀបដែលការនិមិត្តនេះ ធានាថាក្រុមគ្រួសាររបស់យើងអាចយកឈ្នះលើការបែកគ្នានេះ ។
សូមចម្លង តារាងខាងក្រោម ដាក់លើក្ដារខៀន ។ សូមកុំសរសេរព័ត៌មាននៅក្នុងវង់ក្រចក ។
ម៉ូសេ |
អេលីយ៉ាស |
អេលីយ៉ា | |
---|---|---|---|
កូនសោបព្វជិតភាពត្រូវបានស្ដារឡើងវិញ |
( កូនសោនៃការប្រមូលផ្ដុំកូនចៅអ៊ីស្រាអែល ) |
( ការកាន់កាប់ត្រួតត្រានៃដំណឹងល្អនៃអ័ប្រាហាំ ) |
( កូនសោនៃការកាន់កាប់ត្រួតត្រានេះ ) |
តើកូនសោទាំងនេះ ដឹកនាំទៅរកអ្វី |
( កិច្ចការផ្សព្វផ្សាយសាសនា ) |
( អាពាហ៍ពិពាហ៍សេឡេស្ទាល និងពូជពង្សដ៏អស់កល្ប ) |
( អំណាចនៃការផ្សារភ្ជាប់ រួមទាំងកិច្ចការនៅក្នុងព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ) |
សូមពន្យល់ថា បន្ទាប់ពីការនិមិត្តនៃព្រះអង្គសង្គ្រោះត្រូវបានបញ្ចប់ នោះមានបុគ្គលបីនាក់ទៀតបានបង្ហាញខ្លួនម្ដងម្នាក់ៗដល់ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ។ សូមបង្ហាញរូបភាពរបស់ ម៉ូសេ និង អេលីយ៉ាស ( សូមមើល សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ១៤, ២០ សូមមើលផងដែរ LDS.org) ។ សូមឲ្យសិស្សពន្យល់ថាតើ ម៉ូសេ និងអេលីយ៉ា ជានរណា ហើយឲ្យប្រាប់ពីរឿងសំខាន់ដែលពួកលោកបានធ្វើ ( បើសិស្សត្រូវការជំនួយ សូមផ្ដល់យោបល់ឲ្យពួកគេរកមើលព្យាការីទាំងនេះនៅក្នុង Bible Dictionary ) ។ សូមពន្យល់ថា អេលីយ៉ាស អាចជាព្យាការីដែលរស់នៅក្នុងជំនាន់ អ័ប្រាហាំ ។ បន្ថែមពីលើឈ្មោះ អេលីយ៉ាស ក៏ជាងារដែលមានន័យថា អ្នកនាំមុខ ឬអ្នកស្ដារឡើងវិញ ( សូមមើល Bible Dictionary ឬ Guide to the Scriptures, « Elias » scriptures.lds.org ) ។
សូមបែងចែកសិស្សក្នុងថ្នាក់ជាបីក្រុម ។ សូមចាត់ឲ្យក្រុមនិមួយៗនូវឈ្មោះមួយក្នុងចំណោមឈ្មោះទាំងបី នៅក្នុងតារាងលើក្ដារខៀន ។ សូមពន្យល់ថា អ្នកនាំសារនិមួយៗ បានប្រគល់កូនសោបព្វជិតភាពដល់ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ។ សូមឲ្យសិស្សសិក្សាវគ្គបទគម្ពីរ ដែលបានសរសេរនៅក្រោមឈ្មោះដែលពួកគេបានចាត់ឲ្យ និងរកឃើញអ្វីដែលទេវតានាំសារបានស្ដារឡើងវិញ ។ បន្ទាប់ពីផ្តល់ពេលឲ្យគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សម្នាក់មកពីក្រុមនិមួយៗ អានវគ្គបទគម្ពីរដែលគេបានចាត់ឲ្យដល់សិស្សក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សទីពីរមកពីក្រុមនិមួយៗ សរសេរអ្វីដែលអ្នកនាំសារបានស្ដារឡើងវិញ នៅជួរដែលមានចំណងជើងថា « កូនសោបព្វជិតភាពដែលបានស្ដារឡើងវិញ » ក្នុងតារាងនៅលើក្ដារខៀន ។
ដើម្បី ជួយសិស្សឲ្យយល់ពីអ្វីដែលជាកូនសោនៃការប្រមូលផ្ដុំកូនចៅអ៊ីស្រាអែល សូមពិភាក្សាសំណួរខាងក្រោម ៖
-
នៅក្នុងជំនាន់របស់យើង តើព្រះអម្ចាស់បានប្រមូលផ្ដុំកូនចៅទ្រង់ មកក្នុងនគររបស់ទ្រង់យ៉ាងដូចម្ដេច ?
បន្ថែមពីលើ ឬបញ្ជាក់ចម្លើយរបស់សិស្ស ដោយការអញ្ជើញនរណាម្នាក់ឲ្យអានការពន្យល់ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« កិច្ចការផ្សព្វផ្សាយសាសនា មានសារៈសំខាន់ដល់ការប្រមូលផ្ដុំនៃកូនចៅអ៊ីស្រាអែល ។… នៅក្នុងប្រទេសជាតិជាច្រើន អ្នកផ្សព្វផ្សាយសាសនារបស់យើងបានស្វែងរកកូនចៅនៃសាសន៏អ៊ីស្រាអែលដែលបានបែកខ្ញែក » ( The Gathering of Scattered Israel »Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨១ ) ។
សូមសរសេរ កិច្ចការផ្សព្វផ្សាយសាសនា នៅលើក្ដារខៀនក្រោម « ម៉ូសេ » នៅជួរដែលមានចំណងជើងថា « អ្វីដែលកូនសោទាំងនេះចាក់ចេញ» ។
-
តើជីវិតរបស់អ្នកបានរងឥទ្ធិពលពីការស្ដារឡើងវិញនូវកូនសោរគ្រប់គ្រងកិច្ចការផ្សព្វផ្សាយសាសនារបស់ម៉ូសេ ដោយរបៀបណា ?
ការកាន់កាប់ត្រួតត្រានៃដំណឹងល្អនៃអ័ប្រាហាំ បានប្រគល់ឲ្យ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ដោយ អេលីយ៉ាស បានស្ដារឡើងវិញនូវការសន្យាដែលព្រះអម្ចាស់បានធ្វើជាមួយ អ័ប្រាហាំ ។ ដើម្បីជួយសិស្សឲ្យយល់ពីការកាន់កាប់ត្រួតត្រានៃ ដំណឹងល្អនៃអ័ប្រាហាំដែលបានស្ដារឡើងវិញដោយ អេលីយ៉ាស សូមអញ្ជើញសិស្សឲ្យអានការពន្យល់ដូចខាងក្រោម ដោយអែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
«អេលីយ៉ាសបាននាំមកវិញនូវ ‹ ដំណឹងល្អនៃអ័ប្រាហាំ › ជាសេចក្ដីសញ្ញារបស់អ័ប្រាហាំ ដែលថាមនុស្សស្មោះត្រង់ទទួលបាននូវការរីកចម្រើនដ៏អស់កល្ប សន្យាថាតាមរយៈអាពាហ៍ពិពាហ៍សេឡេស្ទាល ពូជពង្សដ៏អស់កល្បរបស់ពួកគេនឹងរាប់មិនអស់ដូចជាគ្រាប់ខ្សាច់នៅលើឆ្នេរសមុទ្រ ឬដូចជាផ្កាយដ៏ឥតគណនានៅលើមេឃ ។ អេលីយ៉ាស ផ្ដល់នូវការសន្យា—ដែលបានទទួលពីបុរាណដោយ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប—ហើយមនុស្សនៅសម័យទំនើប និងពូជពង្សគ្រប់ជំនាន់នឹងត្រូវបានប្រទានពរ ។ ហើយយើងកំពុងផ្ដល់ពរជ័យរបស់ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដល់អ្នកដែលនឹងទទួលយកវា » ( The Keys of the Kingdom » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ២២ ) ។
-
ស្របតាមអែលឌើរ ម៉ាក់ខនឃី តើសេចក្តីសន្យាអ្វីដែលបានប្រទានដល់ អ័ប្រាហាំ ? ( នៅពេលដែលសិស្សឆ្លើយ សូមសរសេរ អាពាហ៍ពិពាហ៍សេឡេស្ទាល ពូជពង្សដ៏អស់កល្ប នៅលើកក្ដារខៀនក្នុងជួរឈរក្រោម « អេលីយ៉ាស » ) ។
-
តើពរជ័យនៃអាពាហ៍ពិពាហ៍សេឡេស្ទាល និងពូជពង្សដ៏អស់កល្បមានអត្ថន័យយ៉ាងណាចំពោះអ្នក ? តើហេតុអ្វីបានជាវាសំខាន់ចំពោះអ្នក ?
ដើម្បីជួយសិស្សឲ្យយល់ពីកូនសោដែលបានស្ដារឡើងវិញដោយ អេលីយ៉ា សូមឲ្យសិស្សពីរនាក់អាននូវគោលការណ៍ដូចខាងក្រោម ៖
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀន ៖ « អំណាចនៃការផ្សារភ្ជាប់នេះបានប្រទានដល់អេលីយ៉ា គឺជាអំណាចដែលចងភ្ជាប់ស្វាមី និង ភរិយា ព្រមទាំងកូនចៅទៅនឹងឪពុកម្តាយសម្រាប់ពេលនេះ និង ពេលដ៏នៅអស់កល្បជានិច្ច ។ វាគឺជាអំណាចនៃចងភ្ជាប់ ដែលមាននៅក្នុងគ្រប់ពិធីបរិសុទ្ធទាំងអស់នៃដំណឹងល្អ ។… ដោយសារតែអំណាចនេះហើយ ទើបគ្រប់ពិធីបរិសុទ្ធទាំងអស់ដែលទាក់ទងនឹងសេចក្តីសង្គ្រោះត្រូវបានចងភ្ជាប់ ឬ ផ្សារភ្ជាប់ ហើយនោះគឺជាបេសកកម្មរបស់អេលីយ៉ាដែលត្រូវបង្ហាញខ្លួនមក ហើយស្តារវាឡើងវិញ » (Elijah the Prophet and His Missionឆ្នាំ ១៩៥៧ ] ទំព័រ ៥ ) ។
អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖ « ក្នុងនាមជាសមាជិកនៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះគ្រីស្ទ យើងមានទំនួលខុសត្រូវដែលភ្ជាប់ជាមួយសេចក្តីសញ្ញា ដើម្បីនឹងស្រាវជ្រាវស្វែងរកដូនតារបស់យើង ហើយធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះក្នុងដំណឹងល្អដល់ពួកលោក ។… « ដោយសារតែមូលហេតុនេះហើយ ទើបយើងធ្វើការស្រាវជ្រាវពង្សប្រវត្តិ កសាងព្រះវិហារបរិសុទ្ធ និង ធ្វើពិធីបរិសុទ្ធជំនួសមនុស្សដែលបានចែកឋានទៅ ។ ដោយសារហេតុផលនេះ អេលីយ៉ា ត្រូវបានបញ្ជូនឲ្យទៅស្ដារអំណាចផ្សារភ្ជាប់ ចំណងនៅលើផែនដី និងនៅស្ថានសួគ៌ » ( The Hearts of the Children Shall Turn »Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥-២៦ ) ។
-
ស្របតាមការពន្យល់ទាំងនេះ តើព្រះចេស្ដា ឬសិទ្ធិអំណាចអ្វីដែល អេលីយ៉ាបានស្ដារឡើងវិញ ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរ អំណាចផ្សារភ្ជាប់ រួមទាំងកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ នៅលើក្ដារខៀនក្នុងជួរឈរក្រោម « អេលីយ៉ា » ។ អ្នកអាចនឹងចង់រំឭកសិស្សថា បើគ្មានកូនសោបព្វជិតភាពទាំងនេះទេ « នោះផែនដីទាំងមូល នឹងត្រូវកំទេចចោលសូន្យឈឹង ក្នុងកាល [ព្រះអម្ចាស់] យាងមក » [ គ. និង ស. ២:៣ ] ។
-
តើអ្នកត្រូវបានប្រទានពរដោយការស្ដារឡើងវិញ នៃអំណាចផ្សារភ្ជាប់យ៉ាងណាខ្លះ ?
សូមពន្យល់ថា ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បានកត់ចំណាំថា ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ « ត្រូវបានកសាងឡើង ដើម្បីស្ដារឡើងវិញនូវកូនសោនៃសិទ្ធិអំណាច ។ ក្នុងការទទួលបានកូនសោទាំងនេះ ភាពពេញលេញនៃពិធីបរិសុទ្ធនៃដំណឹងល្អ [ត្រូវបាន] បើកសម្ដែង » ( Doctrines of Salvation comp. Bruce R. McConkie, វ៉ុល ៣ [ ឆ្នាំ១៩៥៤–៥៦ ] ២:២៤២ ) ។ ប្រធាននៃសាសនាចក្រ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បន្តអនុវត្តកូនសោនៃបព្វជិតភាពទាំងនេះ រហូតដល់សព្វថ្ងៃនេះ ។
សូមសរសេរសេចក្ដីថ្លែងការណ៍ដែលពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ កូនសោនៃកិច្ចការផ្សព្វផ្សាយសាសនា ក្រុមគ្រួសារដ៏អស់កល្ប និងកិច្ចការព្រះវិហារបរិសុទ្ធ ជួយយើងឲ្យ…
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១-១៦ ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលពួកគេអាចបំពេញគោលការណ៍នេះ ។
-
ស្របតាមខគម្ពីរទាំងនេះ តើហេតុអ្វីបានជាកិច្ចការផ្សព្វផ្សាយសាសនា ក្រុមគ្រួសារអស់កល្ប និងកិច្ចការព្រះវិហារបរិសុទ្ធ មានសារៈសំខាន់ ? ( នៅពេលដែលសិស្សឆ្លើយ សូមបំពេញសេចក្តីថ្លែងនោះនៅលើក្ដារខៀន ។ ចម្លើយរបស់ពួកគេ គួរតែឆ្លុះបញ្ចាំងពីគោលការណ៏ ដូចខាងក្រោម ៖ កូនសោនៃកិច្ចការផ្សព្វផ្សាយសាសនា ក្រុមគ្រួសារដ៏អស់កល្ប និងកិច្ចការព្រះវិហារបរិសុទ្ធ ជួយយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់) ។
ដើម្បីជួយសិស្សឲ្យយល់គោលលទ្ធិនេះ សូមចាត់ឲ្យក្រុមនិមួយៗគិតពីសំណួរមួយដូចខាងក្រោម ៖ (១) តើកិច្ចការផ្សព្វផ្សាយសាសនារៀបចំមនុស្សសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់របៀបណា? (២) តើការសន្យានៃអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារដ៏អស់កល្ប រៀបចំមនុស្សសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ? (៣) តើកិច្ចការព្រះវិហារបរិសុទ្ធរៀបចំមនុស្ស សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ? បន្ទាប់ពីផ្តល់ពេលឲ្យគ្រប់គ្រាន់ហើយ សូមសួរសិស្សម្នាក់ពីក្រុមនិមួយៗ ពីរបៀបដែលគេនឹងឆ្លើយសំណួរ ។
សូមសរសេរ សំណួរដូចខាងក្រោម នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ ៖
បន្ទាប់ពីទុកពេលឲ្យគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពិភាក្សាពីគំនិតរបស់ពួកគេជាមួយដៃគូ ។ សូមគិតពីការចែកចាយ ពីរបៀបដែលជីវិតអ្នកត្រូវបានប្រទានពរ ដោយសារកូនសោបព្វជិតភាពដែលបានស្ដារឡើងវិញទាំងនេះ ។