មេរៀនទី ១៣៦
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣
បុព្វកថា
នៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ការណែនាំដើម្បីជួយពួកបរិសុទ្ធឲ្យដឹងពីរបៀបខុសប្លែកគ្នានៃលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។ សេចក្តីណែនាំទាំងនេះត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៩ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មានការបង្រៀនរបស់ព្យាការីយ៉ូសែប ស្ម៊ីធ អំពីគោលលទ្ធិផ្សេងៗខណៈដែលលោកកំពុងជួបពួកបរិសុទ្ធនៅ រ៉ាមួស រដ្ឋ អិលលីណោយ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩
ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ការណែនាំអំពីលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។
សូមសួរសិស្សថា តើពួកគេនឹងប្រាប់អ្វីខ្លះដល់នរណាម្នាក់ដែលចង់ដឹងថា តើពួកបរិសុទ្ធថ្ងៃចុងក្រោយជឿលើពួកទេវតាឬទេ ។ បន្ទាប់ពីសិស្សឆ្លើយហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់គ្រប់ការកាន់កាប់ត្រួតត្រាទាំងអស់ ព្រះបានប្រើពួកទេវតាជាអ្នកផ្សព្វផ្សាយរបស់ទ្រង់នៅក្នុងការបង្ហាញសេចក្តីស្រឡាញ់ និង ការខ្វល់ខ្វាយចំពោះកូនចៅរបស់ទ្រង់ ។…
« ជាទូទៅទេវតាទាំងនោះគឺមនុស្សមើល មិន ឃើញឡើយ ។ ពេលខ្លះមើលឃើញ ។ ប៉ុន្តែទោះបីឃើញ ឬ មិនឃើញក្តីពួកគេគឺ តែង នៅក្បែរជានិច្ច ។ ពេលខ្លះការចាត់តាំងរបស់ពួកគេគឺធំអស្ចារ្យ ហើយមានសារៈសំខាន់ចំពោះពិភពលោកទាំងមូល ។ ពេលខ្លះ សារលិខិតនោះគឺសម្ងាត់ណាស់ ។ យូរៗម្តងគោលបំណងនៃពួកទេវតាគឺដើម្បីព្រមាន » (The Ministry of Angels » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៩ ) ។
សូមពន្យល់ថានៅដើមឆ្នាំ ១៨៣៩ និង បន្តរហូតដល់ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ការណែនាំដល់មនុស្សជាច្រើនដើម្បីជួយឲ្យពួកគេដឹងពីភាពខុសប្លែកគ្នាអំពីលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។ ការណែនាំមួយចំនួនត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលចំណុចសំខាន់ផ្សេងគ្នាមួយរវាងពួកទេវតា និង វិញ្ញាណទាំងឡាយ ។ ( អ្នកអាចពន្យល់ថាពាក្យ សុចរិត មានន័យថាពួកអ្នកសុចរិត ) ។
-
តើពួកទេវតាខុសពីវិញ្ញាណទាំងឡាយដូចម្តេច ? ( ពួកទេវតាមានរូបកាយរស់ឡើងវិញជាសាច់ និង ឆ្អឹង វិញ្ញាណទាំងឡាយពុំមានរូបកាយជាសាច់ និង ឆ្អឹងឡើយ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩:៤-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបមួយដើម្បីដឹងពីភាពខុសគ្នារវាងពួកទេវតា និង វិញ្ញាណសុចរិតទាំងឡាយ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើយើងរៀនអ្វីខ្លះពី ខ ៧ អំពីលក្ខណៈពិតនៃសារទូតដែលបានបញ្ចូនមកពីព្រះវរបិតាសួគ៌ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ អ្នកអាចស្នើឲ្យពួកគេសរសេរគោលលទ្ធិខាងក្រោមនេះនៅគែមព្រះគម្ពីររបស់ពួកគេ ៖ សារទូតពិតដែលបានបញ្ចូនមកពីព្រះវរបិតាសួគ៌នឹងមិនបោកប្រាស់យើងឡើយ) ។
សូមពន្យល់ថា ពេលខ្លះអារក្សព្យាយាមក្លែងខ្លួនជា « ទេវតានៃពន្លឺ » ដើម្បីបោកប្រាស់មនុស្ស ( សូមមើល គ. និង ស ១២៩:៨) ។ លើសពីនោះ« ព្រះគម្ពីរបាននិយាយផងដែរអំពីទេវតានៃអារក្ស ។ ទាំងនោះគឺជាពួកវិញ្ញាណដែលបានធ្វើតាមលូស៊ីហ្វើ ហើយត្រូវបានបណ្តេញចេញពីវត្តមានរបស់ព្រះនៅក្នុងជីវិតមុនឆាកជីវិតនេះ ហើយដេញចុះមកលើផែនដីនេះ (វិវរណៈ ១២:១–៩; នីហ្វៃ ទី ២ ៩:៩, ១៦; គ. និង ស. ២៩:៣៦–៣៧) » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពួកទេវតា » scriptures.lds.org ) ។ សូមកុំនិយាយពី បទពិសោធន៍ទាក់ទងនឹងសាតាំង ឬ វិញ្ញាណអាក្រក់ ឬ ធ្វើឲ្យការពិភាក្សាដែលបង្កើតឲ្យមានការទាក់ទងនឹង រឿងដែលបំផ្លើស និង អ្វីដែលកុហកឡើយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩:៨-៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលរបៀបដើម្បីទទួលស្គាល់វិញ្ញាណអាក្រក់ដែលស្វែងរកបោកប្រាស់ដោយការក្លែងខ្លួនជាទេវតានៃពន្លឺ ។ ( សូមពន្យល់ថា ពាក្យ ចាត់ចែង នៅក្នុង ខ ៩ សំដៅលើការបង្ហាញ ឬ ការមកជួបពីទេវតា ឬ វិញ្ញាណ ) ។ សូមអញ្ជើញសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។
-
បន្ថែមពីលើសេចក្តីណែនាំនៅក្នុងខគម្ពីរទាំងនេះ តើព្រះវរបិតាសួគ៌បានប្រទានអ្វីទៀតដល់អ្នកដើម្បីជួយអ្នកឲ្យដឹងពីការបោកប្រាស់របស់សាតាំង ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១-១១, ២២-២៣
ព្យាការី យ៉ូសែប ស៊្មីធ បានបញ្ជាក់ពីគោលលទ្ធិផ្សេងៗ
សូមពន្យល់ថានៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ យ៉ូសែប ស៊្មីធ បានប្រារព្ធធ្វើសន្និសីទស្តេកជាមួយពួកបរិសុទ្ធនៅ រ៉ាមូស រដ្ឋ អិលលីណោយ ដែលមានចម្ងាយ២០ ម៉ែលភាគអាគ្នេយ៍នៃទីក្រុងណៅវូ ។ អំឡុងការប្រជុំពេលព្រឹក អែលឌើរ អួរសុន ហៃឌ បានផ្សព្វផ្សាយទេសកថាមួយ ហើយបានបង្រៀនការបកស្រាយព្រះគម្ពីរដែលលោកបានរៀនកាលពីមុនជាមួយព្រះវិហារផ្សេង ។
-
តើ ទំនួលខុសត្រូវអ្វីខ្លះដែលព្យាការីបានមាននៅក្នុងស្ថានភាពនេះ ? ( កែប្រែគោលលទ្ធិក្លែងក្លាយដែលបានបង្រៀននៅក្នុងការប្រជុំ ) ។
សូមពន្យល់ថាថ្នាក់ដឹកនាំជាអធិបតីនៅក្នុងសាសនាចក្រដូចជាព្យាការី ប្រធានស្តេក និង ប៊ីស្សពមានទំនួលខុសត្រូវដើម្បីប្រាកដថាគោលលទ្ធិត្រឹមត្រូវត្រូវបានបង្រៀននៅក្នុងការប្រជុំសាសនាចក្រ ។ បន្ទាប់ការប្រជុំនៅពេលព្រឹក យ៉ូសែប ស៊្មីធ អួរសុន ហៃឌ នឹងមនុស្សពីរបីនាក់ផ្សេងទៀត បានទទួលទានអាហារថ្ងៃត្រង់នៅផ្ទះរបស់ប្អូនស្រីយ៉ូសែប ស្ម៊ីធ សូព្រូនៀ ។ អំឡុងពេលអាហារថ្ងៃត្រង់នោះព្យាការីបាននិយាយថាលោក « នឹងផ្តល់ការកែតម្រូវមួយចំនួនចំពោះការបង្រៀនរបស់ [ បងប្រុស ហៃឌ ] » ។ បងប្រុស ហៃឌ បានឆ្លើយថា « ពួកគេនឹងទទួលដោយអំណរគុណ » ( នៅក្នុង History of the Church, ៥:៣២៣ ) ។
-
តើយើងអាចរៀនអ្វីខ្លះពីរបៀបដែលយ៉ូសែប ស្ម៊ីធ បានដោះស្រាយក្នុងស្ថានភាពនោះ ?
-
តើយើងអាចរៀនអ្វីខ្លះមកពីការឆ្លើយតបរបស់អួរសុន ហៃឌចំពោះព្យាការី ?
សូមពន្យល់ថានៅក្នុងការនិយាយនាព្រឹកនោះ អួរសុន ហៃឌ បានបកស្រាយខុសនូវខគម្ពីរ យ៉ូហាន ១៤:២៣ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរនោះឲ្យឮៗ ។
សូមប្រាប់សិស្សក្នុងថ្នាក់ថា បន្ទាប់ពីអួរសុន ហៃឌបាននិយាយពីខគម្ពីរនេះហើយ លោកបានប្រាប់មនុស្សថា វាគឺជា « ឯកសិទ្ធិរបស់យើងដើម្បីមានព្រះវរបិតា និង ព្រះរាជាបុត្រាគង់នៅក្នុងដួងចិត្តរបស់យើង » ( នៅក្នុង History of the Church, ៥:៣២៣ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មានការកែប្រែរបស់យ៉ូសែប ស្ម៊ីធអំពីគំនិតនេះ ។ វាក៏មានការបង្រៀនបន្ថែមមួយចំនួនទៀតផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយរកមើលអ្វីដែលជាសេចក្តីថ្លែងការណ៍របស់អួរសុន ហៃឌទាក់ទងនឹងអត្ថន័យនៃគម្ពីរ យ៉ូហាន ១៤:២៣ គឺខុសឆ្គង ។ សូមឲ្យពួកគេរាយការណ៍អ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថាមនុស្សជាច្រើនសព្វថ្ងៃនេះទោះបីជាពុំគិតអំពីព្រះ ឬ ប្រហែលជាដូចជា អួរសុន ហៃឌ ដែលធ្លាប់ជាគ្រូបង្រៀនពួកខេមប៊ែលីតមានការយល់ដឹងខុសពីលក្ខណៈនៃអទិទេព ដោយសារតែទំនៀមទម្លាប់ក្លែងក្លាយនានា ។ យើងអាចជួយមនុស្សដទៃឲ្យយល់ពីលក្ខណៈពិតរបស់ព្រះវរបិតាសួគ៌ និង ទំនាក់ទំនងរបស់ពួកគេទៅកាន់ទ្រង់ ។
-
តើយើងអាចឆ្លើយតបដោយសេចក្តីសប្បុរស និង ការយល់ដឹង នៅពេលពិភាក្សាពីដំណឹងល្អជាមួយអស់អ្នកដែលមានគំនិតខុសឆ្គងដោយសារទំនៀមទម្លាប់ខុសឆ្គងដូម្តេចខ្លះ?
សូមអញ្ជើញសិស្សម្នាក់ឲ្យ អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២-២៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគោលលទ្ធិដែលពួកគេអាចពន្យល់នៅពេលបង្រៀនមនុស្សដទៃអំពីក្រុមព្រះ ។
-
តើគោលលទ្ធិអ្វីខ្លះដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? ( សិស្សគួរតែរកឃើញពីគោលលទ្ធិខាងក្រោម ៖ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាអង្គពីរផ្សេងគ្នាដោយមានរូបរាងកាយជាសាច់ និងឆ្អឹង ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាតួអង្គវិញ្ញាណ) ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដើម្បីយល់ថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាតួអង្គពីរខុសគ្នាដោយមានរូបរាងកាយជាសាច់ និងឆ្អឹង ?
ដើម្បីជួយសិស្សឲ្យយល់បន្ថែមពីគោលលទ្ធិនៃក្រុមព្រះ សូមចាត់តាំងពួកគេឲ្យធ្វើការជាគូ ។ សូមឲ្យដៃគូនិមួយៗនូវ សេចក្តីថ្លែងការណ៍ខាងក្រោម ។ សូមអញ្ជើញពួកគេឲ្យសិក្សាសេចក្តីថ្លែងនោះជាមួយដៃគូខ្លួន ហើយគូសបន្ទាត់ពីក្រោមសេចក្តីពិតនានាអំពីព្រះបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលលេចធ្លោចំពោះពួកគេ ។
បន្ទាប់ពីសិស្សបានបំពេញការចាត់តាំងនេះរួចមក សូមឲ្យពួកគេមួយចំនួនរាយការណ៍ពីអ្វីដែលពួកគេបានគូស ហើយពន្យល់ពីមូលហេតុដែលសេចក្តីពិតទាំងនោះលេចធ្លោចំពោះពួកគេ ។ អ្នកអាចបញ្ចប់សកម្មភាពនេះដោយអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីក្រុមព្រះជាមួយសិស្សក្នុងថ្នាក់ ។
ដើម្បីជួយសិស្សឲ្យរកឃើញគោលលទ្ធិមួយទៀតដែលយ៉ូសែប ស្ម៊ីធ បានបង្រៀនដល់ពួកបរិសុទ្ធនៅក្នុង រ៉ាមូស សូមអញ្ជើញពួកគេឲ្យមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២, រកមើលអ្វីដែលលោកបានមានប្រសាសន៍អំពីទំនាក់ទំនងរបស់យើង ។
-
តើពាក្យថា ទំនាក់ទំនង មានន័យយ៉ាងណា ? ( ទំនាក់ទំនងសំដៅលើលក្ខណៈនៃការប្រាស្រ័យគ្នា និង ការទាក់ទងផ្ទាល់ខ្លួន ) ។
-
តើព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនអ្វីទាក់ទងនឹងលក្ខណៈនៃទំនាក់ទំនងរបស់យើងនៅក្នុងឋានសួគ៌ ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញសេចក្តីពិតខាងក្រោម ៖ ទំនាក់ទំនងដែលយើងអាចមាននៅក្នុងឋានសួគ៌គឺដូចគ្នាទៅនឹងទំនាក់ទំនងទាំងអស់ដែលយើងរីករាយនៅលើផែនដីនេះ ប៉ុន្តែវានឹងរួមបញ្ចូលជាមួយសិរីរុងរឿងនៃភាពអស់កល្បជានិច្ច) ។
-
តើសេចក្ដីពិតនេះអាចជម្រុញឲ្យអ្នកមានការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃទៀតយ៉ាងដូចម្តេច ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមអំពីទំនាក់ទំនងអស់កល្បជានិច្ចដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយឲ្យឮៗ ៖
« ដោយសារការស្តារឡើងវិញនៃចំណេះដឹងអំពីក្រុមគ្រួសារអស់កល្បជានិច្ច នោះយើងមានសង្ឃឹម និង មានចិត្តសប្បុរសកាន់តែច្រើននៅក្នុងទំនាក់ទំនងគ្រួសាររបស់យើងទាំងអស់ ។ សេចក្តីអំណរដ៏អស្ចារ្យបំផុតនៅក្នុងជីវិតនេះគឺនៅក្នុងក្រុមគ្រួសារ នៅពេលពួកគេនឹងនៅក្នុងពិភពខាងមុខទៀត ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះការអះអាងដែលខ្ញុំមាន បើសិនយើងស្មោះត្រង់ នោះទំនាក់ទំនងដដែរនោះដែលរីករាយនៅទីនេះនៅក្នុងជីវិតនេះ នឹងបន្តនៅអស់កល្បជាមួយយើងនៅក្នុងពិភពខាងមុខនៅក្នុងសិរីរុងរឿងដ៏អស់កល្ប » [ សូមមើល គ. និង ស ១៣០:២] (The True and Living Church »EnsignឬLiahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២២ ) ។
សូមអញ្ជើញសិស្សឲ្យគិតពីទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សដទៃ ជាពិសេសជាមួយសមាជិកគ្រួសារពួកគេ ។ សូមអញ្ជើញពួកគេឲ្យសរសេរគោលដៅមួយដើម្បីពង្រឹងទំនាក់ទំនងទាំងនោះ ។
ដើម្បីជួយសិស្សរកឃើញគោលលទ្ធិផ្សេងទៀតដែលព្យាការីបានបង្រៀននៅពេលប្រជុំនៅ រ៉ាមូស សូមអញ្ជើញសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:៤-១១ ឲ្យឮៗ ។
អ្នកអាចពន្យល់ថាយោងតាម ខ ១០–១១, អស់អ្នកដែលគ្រងមរតកនៃនគរសេឡេស្ទាលនឹងទទួល យូរីម និង ធូមីម មួយដើម្បីជួយពួកគេឲ្យរៀន និង យល់អំពីអ្វីៗនៃឋានសួគ៌ ។ ព្យាការីពុំបានបរិយាយល្អិតល្អន់អំពីការបង្រៀននេះឡើយ ។