មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥-៤៨ មេរៀនទី ១១
សេចក្តីផ្ដើម
មេរៀននេះគឺនិយាយអំពីរបៀបនៃការគិតគូររបស់ព្រះយេស៊ូវគ្រីស្ទចំពោះពួកយើងគ្រប់គ្នា ។ សិស្សនឹងមានឱកាសភ្ជាប់គោលលទ្ធិ និង គោលការណ៍នានាដែលពួកគេបានរៀន ពេញមួយសប្តាហ៍នេះជាមួយនឹងរបៀប ដែលព្រះអម្ចាស់បើកសម្តែងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកយើង ។
កំណត់ចំណាំ ៖ នៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ សិស្សធ្វើការទន្ទេញ និង អនុវត្តវគ្គចំណេះចំណានខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៣៣ ។ អ្នកអាចសុំឲ្យពួកគេសូត្រវា ហើយចែកចាយពីរបៀបដែលពួកគេគិតពីយុវវ័យដែលអាច « ប្រព្រឹត្តិដោយគុណធម៌ និង ដោយបរិសុទ្ធភាព នៅចំពោះ [ ព្រះអម្ចាស់ ] ជានិច្ច » ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥-៤៦
ព្រះអម្ចាស់បង្រៀនអំពីសារៈសំខាន់នៃព្រឹត្តិការណ៍ និង អំណោយទាននានានៅក្នុងថ្ងៃចុងក្រោយ
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ តើឥឡូវនេះមាននរណាកំពុងគិតអំពីអ្នកឬទេ ?
អ្នកអាចលើកទឹកចិត្តសិស្សឲ្យឆ្លៀតពេលមួយសន្ទុះដើម្បីរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥–៤៦, រកមើលខគម្ពីរនានាដែលពួកគេបានគូសចំណាំ និង សេចក្តីពិតមួយចំនួនដែលពួកគេបានរកឃើញដែលគាំទ្រគំនិតដែលថា ព្រះអង្គសង្គ្រោះកំពុងគិតអំពីពួកគេ ហើយមានចំណាប់អារម្មណ៍ដោយអង្គទ្រង់ផ្ទាល់ចំពោះពួកគេ ។ សូមឲ្យសិស្សពិចារណារពីសំណួរនៅលើក្ដារខៀន ហើយសូមអញ្ជើញពួកគេឲ្យឆ្លើយ ។
-
តើអ្នកបានរៀនអ្វីខ្លះនៅក្នុងការសិក្សារបស់អ្នកក្នុងសប្តាហ៍នេះ ដែលជួយអ្នកឲ្យយល់ថាព្រះអម្ចាស់កំពុងតែគិតគូរពីអ្នក ? ( ចម្លើយរបស់សិស្សអាចឆ្លុះបញ្ចាំងឲ្យឃើញពីគំនិតខាងក្រោមនេះ ៖ ព្រះអង្គសង្គ្រោះគឺជាព្រះគាំទ្ររបស់យើងជាមួយព្រះវរបិតា ព្រះអង្គសង្គ្រោះបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់ពួកយើងដោយការបើកបង្ហាញពីព្រឹត្តិការណ៍ ដែលកើតមុនការយាងមកជាលើកទីពីរ ហើយព្រះបានប្រទានអំណោយទាននៃព្រះវិញ្ញាណ នៅពេលយើងព្យាយាម និង រស់នៅដោយសក្តិសមតាមអំណោយទានទាំងនោះ ) ។
សូមរំឭកសិស្សថា នៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រនាជំនាន់នោះ មារសត្រូវបានសាបព្រោះការកុហក និង របាយការណ៍ក្លែងក្លាយអំពីសាសនាចក្រ និង ព្យាការីយ៉ូសែប ស្ម៊ីធ ។ វិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ បានរំឭកពួកបរិសុទ្ធជាពិសេសថា អំឡុងពេលនៃគ្រាដ៏លំបាកនេះព្រះអម្ចាស់កំពុងតែគិតគូរអំពីពួកគេ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានការដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១-៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយពិចារណាពីរបៀបដែលវិវរណៈនេះអាចលួងលោមពួកបរិសុទ្ធអំឡុងពេលនៃការបៀតបៀននោះ ។ សូមគិតឲ្យសិស្សឈប់មួយសន្ទុះនៅក្នុងការអានរបស់ពួកគេ ដូច្នេះអ្នកអាចសួរសំណួរមួយចំនួនខាងក្រោម បន្ទាប់ពីបានអានខគម្ពីរដែលទាក់ទងនោះ ៖
-
តើគោលលទ្ធិដែលថា ព្រះយេស៊ូវគ្រីស្ទ បានបង្កើតឋានសួគ៌ និង ផែនដី (គ. និង ស. ៤៥:១) បង្ហាញពីចំណាប់អារម្មណ៍របស់ព្រះអង្គសង្គ្រោះផ្ទាល់ចំពោះអ្នកយ៉ាងដូចម្តេច ?
-
តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:២ បង្ហាញពីកង្វល់របស់ទ្រង់ចំពោះយើងយ៉ាងដូចម្តេច ?
-
ចេញពី ខ ៣, តើអ្នកយល់អ្វីខ្លះពីឃ្លាថា « អង្វរជំនួសអ្នករាល់គ្នា ? »
-
យោងតាម ខ ៤, តើព្រះអម្ចាស់បានមានបទពិសោធន៍អ្វីខ្លះដែលអាចធ្វើឲ្យទ្រង់ប្រែក្លាយជាព្រះគាំទ្ររបស់យើងជាមួយព្រះវរបិតាសួគ៌ ? ( ទ្រង់បានជួបការរងទុក្ខ និង ការសុគត ព្រមទាំងរស់នៅក្នុងជីវិតដែលគ្មានអំពើបាប ។ អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យពន្យល់ពីតួនាទីនៃអ្នកគាំទ្រចេញពីអ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាផ្ទាល់ខ្លួន ) ។
-
តើការដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គគាំទ្រជាមួយព្រះវរបិតាសួគ៌ ជះលទ្ធិពលលើការសម្រេចចិត្ត និង សកម្មភាពរបស់អ្នកក្នុងពេលនេះយ៉ាងដូចម្តេច ?
ដើម្បីគូសបញ្ជាក់អំពី ការគិតគូររបស់ព្រះអង្គសង្គ្រោះចំពោះយើង សូមអញ្ជើញសិស្សម្នាក់អាន សេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកគំនិតបន្ថែមអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាព្រះអង្គគាំទ្ររបស់យើង ។
« [ ព្រះយេស៊ូវគ្រីស្ទ ] គង់នៅចន្លោះព្រះវរបិតា និង មនុស្សលោក ។ ទ្រង់ទូលអង្វរជំនួសយើង ។ អ្នកដឹងថា នៅពេលទ្រង់គង់នៅលើផែនដី នោះទ្រង់បានអធិស្ឋានជាញឹកញាប់ ហើយទ្រង់បានអធិស្ឋានសម្រាប់ពួកសិស្សរបស់ទ្រង់ ទូលអង្វរជាមួយព្រះវរបិតាជំនួស ហើយទ្រង់បានទូលអង្វរតាំងពីនោះមក ហើយថាទ្រង់គង់នៅចន្លោះពួកយើង និង ព្រះដែលជាព្រះបិតាយើង » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៥៣ ទំព័រ ៥៨ ) ។
-
តើអ្នកគិតថាបុគ្គលម្នាក់អាចថ្លែងអំណរគុណដល់ព្រះអង្គសង្គ្រោះចំពោះការធ្វើជាព្រះអង្គគាំទ្ររបស់ខ្លួនដោយរបៀបណា ? ( ដើម្បីជួយសិស្សឲ្យចែកចាយចម្លើយដោយមានការគិតគូរចំពោះសំណួរនេះ នោះអ្នកអាចឲ្យពួកគេមើលអ្វីដែលពួកគេបានសរសេរ សម្រាប់ការចាត់ឲ្យសរសេរលើកទីពីររបស់ពួកគេនៅក្នុងមេរៀនរបស់ខ្លួនសម្រាប់ថ្ងៃទី ១ នៃមេរៀននេះ [គ. និង ស. ៤៥:១–១៥] ) ។
សូមឲ្យសិស្សគិតអំពីពេលមួយ ដែលពួកគេបានទទួលអារម្មណ៍ថា គ្មាននរណាម្នាក់គិតអំពីពួកគេ ឬ ពួកគេបានទទួលអារម្មណ៍ថា ពួកគេពុំសូវសំខាន់ជាងអ្នកផ្សេងទៀត ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សស្ដាប់រកមើលនូវរបៀបដែលព្រះអង្គសង្គ្រោះមានអារម្មណ៍អំពីពួកគេម្នាក់ៗ ។
« បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា គ្មានពួកយើងណាម្នាក់ត្រូវបានផ្តល់តម្លៃ ឬ ត្រូវបានស្រឡាញ់ពីព្រះតិចជាងនរណាម្នាក់ទៀតឡើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់ស្រឡាញ់ពួកយើងម្នាក់ៗទោះបីយើងនៅក្នុងស្ថានភាព—អសុវត្ថិភាព អន្ទះសារ អត្តរូប និង គ្រប់ស្ថានភាពទាំងអស់ ។ ទ្រង់ពុំវាស់វែងទេពកោសល្យរបស់យើង ឬ ភិនភាគនៃរូបរាងយើងឡើយ ទ្រង់ពុំវាស់វែងពីវិជ្ជាជីវៈ ឬ ទ្រព្យសម្បត្តិយើងឡើយ ។ ទ្រង់សព្វព្រះទ័យលើអ្នករត់ប្រណាំង គ្រប់រូប ដែលអំពាវនាវថាការប្រណាំងនោះគឺជំទាស់នឹងអំពើបាប, មិនមែន ប្រឆាំងជំទាស់គ្នានឹងគ្នាឡើយ ។ ខ្ញុំដឹងថាប្រសិនបើយើងនឹងស្មោះត្រង់ នោះមានសម្លៀកបំពាក់នៃសេចក្តីសុចរិតដែលបានកាត់កែតម្រូវដ៏ស្អាតឥតខ្ចោះរួចជាស្រេចទៅហើយ ដែលកំពុងតែរង់ចាំសម្រាប់ មនុស្សគ្រប់គ្នា» (« The Other Prodigal » Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៦៤ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលពួកគេមានអារម្មណ៍ថាព្រះគិតគូរពីពួកគេ ឬ នៅពេលពួកគេទទួលអារម្មណ៍ថាព្រះបានលើកទឹកចិត្តរបស់ពួកគេ ។
សូមពន្យល់ថា របៀបមួយដែលព្រះអង្គសង្គ្រោះបានលួងលោមពួកបរិសុទ្ធជំនាន់ដើម អំឡុងពេលនៃការបៀតបៀននោះគឺទ្រង់បានប្រាប់ពួកគេថា ទ្រង់នឹងយាងមកលើផែនដីម្តងទៀតដើម្បីប្រទានពរដល់ពួកគេ ។ សូមសរសេរសេចក្ដីយោងបទគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៥–៥៩ ។
សូមឲ្យសិស្សអានខគម្ពីរទាំងនេះដោយស្ងាត់ស្ងៀម រកមើលរបៀបដែលពួកបរិសុទ្ធត្រូវបានប្រទានពរឲ្យនៅពេលព្រះអម្ចាស់យាងមក ។
-
យោងតាម ខ ៥៧, តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ ? ( សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្តារខៀន ៖ បើយើងទទួលសេចក្ដីពិត ហើយទទួលយកព្រះវិញ្ញាណបរិសុទ្ធធ្វើជាអ្នកដឹកនាំយើង នោះយើងនឹងនៅខ្ជាប់ខ្ជួនក្នុងការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ) ។
-
តើអ្នកគិតថាការទទួលសេចក្តីពិត និង ការទទួលយកព្រះវិញ្ញាណធ្វើជាអ្នកដឹកនាំយើង ជួយរៀបចំយើង សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើអ្នកធ្លាប់បានធ្វើអ្វីខ្លះហើយដើម្បីទទួលបាន និង ទទួលយកសេចក្តីពិតនៅក្នុងជីវិតរបស់អ្នក ? តើអ្នកធ្លាប់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធកាលពីពេលណា ? ( បន្ទាប់ពីសិស្សបានឆ្លើយរួច សូមគិតពីការចែកចាយបទពិសោធន៍មកពីជីវិតអ្នកផ្ទាល់ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧-៤៨
ពួកបរិសុទ្ធត្រូវតែរក្សាទុកនូវប្រវត្តិសាស្ត្រឲ្យបានទៀងទាត់ ហើយចែកចាយធនធាននានារបស់ពួកគេដល់គ្នាទៅវិញទៅមក
សូមរំឭកសិស្សថា ផ្នែកមួយនៃការសិក្សារបស់ពួកគេនៅសប្តាហ៍នេះ បានផ្តោតសំខាន់ទៅលើសារៈសំខាន់នៃការរក្សាទុកនូវប្រវត្តិផ្តាល់ខ្លួន ឬ សៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ។ ដើម្បីលើកទឹកចិត្តដល់សមាជិកនៅក្នុងថ្នាក់ឲ្យបន្តកិច្ចខិតខំរបស់ខ្លួន ក្នុងការរក្សាប្រវត្តិផ្ទាល់ខ្លួន ឬ ចាប់ផ្តើមរក្សាទុកនូវប្រវត្តិផ្ទាល់ខ្លួន នោះអ្នកអាចសួរពួកគេពីមូលហេតុដ៏សំខាន់នៃការរក្សាប្រវត្តិផ្ទាល់ខ្លួន ។
សូមអញ្ជើញសិស្សឲ្យចែកចាយពរជ័យនានាដែលពួកគេបានមាន មកពីការរក្សាទុកនូវប្រវត្តិផ្ទាល់ខ្លួន ឬ ពរជ័យដែលបានមកពី ការអានប្រវត្តិសាស្ត្ររបស់ឪពុកម្តាយ ជីដូនជីតា ឬ បុព្វការីជនផ្សេងៗទៀត ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩-៥៦)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ពួកគេនៅ អំឡុងពេលនៃសប្តាហ៍, អ្នកក៏អាចអញ្ជើញពួកគេឲ្យពិចារណាពីសំណួរខាងក្រោម ៖ តើយើងផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដទៃដោយរបៀបណា ? តើអ្នកអាចប្រាប់ថា អ្នកកំពុងតែបង្រៀន ឬ កំពុងរៀនដោយព្រះវិញ្ញាណតាមរបៀបណា ? តើវាធ្លាប់មានការពិបាកដល់អ្នកដែរឬទេ ដើម្បីញែកឲ្យដឹងថាអ្វីមួយមកពីព្រះ ឬ មកពីប្រភពណាផ្សេងទៀតនោះ ? សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ ពួកគេនឹងរៀនពីអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីរបៀប ដើម្បីស្គាល់សេចក្តីពិត ហើយចៀសវាងពីការបង្រៀនក្លែងក្លាយ ។