មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨-៩; ១១–១៦; យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៨–៧៥ ( មេរៀនទី ៤ )
សេចក្តីផ្ដើម
អូលីវើរ ខៅឌើរី ហៃរ៉ុម ស្ម៊ីធ យ៉ូសែប ណៃ ស៊ីញ្ញ័រ ដាវីឌ វិតមើរ យ៉ូហាន វិតមើរ និង ពេត្រុស វិតមើរ អ្នកទាំងអស់នេះទទួលស្គាល់ថាយ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះ ហើយពួកគេមានចិត្តរំភើបក្នុងការជួយការស្តារឡើងវិញ ។ ព្រះអម្ចាស់បានបង្រៀនពួកគេអំពីវិញ្ញាណនៃវិវរណៈ ហើយពីអ្វីដែលបុគ្គលម្នាក់គួរតែធ្វើពីមុននឹងព្យាយាមប្រកាសដំណឹងល្អ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ៨-៩
ព្រះអម្ចាស់បង្រៀន អូលីវើរ ខៅឌើរី និង ហែរ៉ុម ស្ម៊ីធអំពីវិញ្ញាណនៃវិវរណៈ
សូមឲ្យសិស្សលើកដៃឡើង ប្រសិនបើពួកគេឆ្ងល់ពីរបៀបដើម្បី ដឹងថាពួកគេបានទទួលវិវរណៈមកពីព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សឲ្យរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៨ និង ៩ ឡើងវិញ ព្រមទាំងពីអ្វីដែលពួកគេបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេអំពីជំពូកទាំងនោះនៅក្នុងមេរៀននៃថ្ងៃទី ១សម្រាប់មេរៀនេះ ។ សូមឲ្យសិស្សស្វែងរកអ្វីដែលពួកគេបានរៀនអំពីការទទួល និង ការស្គាល់ពីចម្លើយចំពោះ ការអធិស្ឋាន ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន ។
-
តើឧបសគ្គអ្វីខ្លះដែលអ្នកបានជួបប្រទះ នៅពេលអ្នកព្យាយាមស្គាល់ថាអ្នកកំពុងទទួលការបំផុសគំនិត ឬ ការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ?
សូមរំឭកសិស្សថា គោលលទ្ធិ និង សេចក្តីសញ្ញា ៨ និង ៩ មាននូវការណែនាំរបស់ព្រះអម្ចាស់សម្រាប់អូលីវើរ ខៅឌើរី នៅពេលអូលីវើរបានព្យាយាមបកប្រែផ្ទាំងមាសនោះ ។ ចេញពីវិវរណៈទាំងនេះ នោះយើងអាចរៀនពីរបៀបដើម្បីទទួល និង ស្គាល់វិវរណៈ ។ សូមឲ្យសិស្សបើកទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣ ( ដែលជាចំណេះចំណានខគម្ពីរមួយ ) ហើយសូត្រវគ្គបទគម្ពីរនោះរួមគ្នា ។ ( សូមសរសេរសេចក្តីពិតខាងក្រោមនៅលើក្តារខៀន ៖ ព្រះអម្ចាស់ថ្លែងមកកាន់គំនិត និងដួងចិត្តរបស់យើងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
-
តើការយល់ពីសេចក្តីពិតនេះ អាចជួយអ្នកដោយរបៀបណា នៅពេលអ្នកព្យាយាមទទួលស្គាល់វិវរណៈមកពីព្រះអម្ចាស់ ?
សូមពន្យល់ថា លទ្ធភាពដើម្បីស្វែងរក និងទទួលបានវិវរណៈផ្ទាល់ខ្លួន គឺជាអំណោយទានមួយមកពីព្រះដែលមានចំពោះកូនចៅរបស់ទ្រង់ទាំងអស់ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨:៤ ឲ្យឮៗ ហើយសូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានសន្យានឹងអូលីវើរ ប្រសិនបើលោកនឹង « អនុវត្ត » អំណោយទាននៃវិវរណៈនេះ ។ បន្ទាប់មក សូមសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា « សូមអនុវត្ត » ព្រះវិញ្ញាណនៃវិវរណៈមានន័យដូចម្ដេចដែរ ? ( ស្វែងរកចម្លើយចំពោះ ការអធិស្ឋាន ហើយរស់នៅដោយសក្ដិសមដើម្បីទទួលវិវរណៈទាំងនេះ ) ។
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៨ :៤ ? ( ទោះជាសិស្សអាចប្រាប់នូវគោលការណ៍ផ្សេងៗគ្នាក្តី សូមប្រាកដថាពួកគេរកឃើញគោលការណ៍នេះ ប្រសិនបើយើងអនុវត្តព្រះវិញ្ញាណនៃវិវរណៈ នោះយើងអាចត្រូវបានរំដោះពីសេចក្ដីអាក្រក់ និងគ្រោះថ្នាក់ ។ សូមគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយ នៅពេលព្រះអម្ចាស់បានការពារពួកគេ ឬ នរណាម្នាក់ដែលពួកគេស្គាល់ដោយសារពួកគេបានស្វែងរក និង ស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១ ដោយស្ងាត់ស្ងៀម ហើយរកមើលវិធីនានា ដែលយើងអាចកែលម្អការអធិស្ឋានរបស់យើង ដើម្បី « អនុវត្ត » វិញ្ញាណនៃវិវរណៈ ។
ប្រសិនបើអាចធ្វើបាន សូមផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ខាងក្រោមរបស់អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដល់សិស្ស ( ឬ សរសេរវានៅលើក្ដារខៀនមុននឹងចាប់ផ្ដើមថ្នាក់ ៖ )
« … ដោយសារតែវិញ្ញាណខ្សឹបមកកាន់យើងដោយស្រទន់ និងផ្អែមល្ហែម នោះវាងាយដើម្បីយល់ថា ហេតុអ្វីយើងគួរតែគេចចេញពីប្រព័ន្ធផ្សព្វផ្សាយដែលពុំសមរម្យ ការណ៍អាសគ្រាម និង ចៀសវាងពីវត្ថុ ឬឥរិយាបទដែលនាំឲ្យញៀន និងគ្រោះថ្នាក់នានា ។ មធ្យោបាយរបស់មារសត្រូវទាំងនេះ អាចធ្វើឲ្យទន់ខ្សោយ និងបំផ្លាញដល់សមត្ថភាពរបស់យើងបន្ដិចម្ដងៗ ក្នុងការទទួលស្គាល់ និងឆ្លើយតបចំពោះសារលិខិតដ៏ប៉ិនប្រសប់មកពីព្រះ ដែលបានផ្ដល់ឲ្យដោយព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់ ។ យើងម្នាក់ៗ គួរតែគិតដោយហ្មត់ចត់ និងមានការពិចារណាប្រកបដោយការអធិស្ឋានអំពីរបៀបដែលយើងអាចបដិសេធនឹងការល្បួងរបស់អារក្ស ហើយ ‹ អនុវត្ត › ដោយសុចរិត រួមទាំងវិញ្ញាណនៃវិវរណៈនៅក្នុងជីវិតយើងផ្ទាល់ និងជីវិតក្រុមគ្រួសាររបស់យើង » (« The Spirit of Revelation » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។
សូមអញ្ជើញសិស្សឲ្យអានសេចក្តីថ្លែងការណ៍របស់អែលឌើរ បែដណាដោយស្ងៀមស្ងាត់ ហើយរកមើលឃ្លាដែលជួយពួកគេឲ្យយល់ពីរបៀបដើម្បី « អនុវត្ត » ឬ ស្វែងរកវិញ្ញាណនៃវិវរណៈឲ្យបានកាន់តែល្អប្រសើរ ។ អ្នកអាចស្នើថា ពួកគេគួរគូសចំណាំឃ្លាទាំងនេះ ។ បន្ទាប់មក សូមសួរសំណួរខាងក្រោមនេះ ៖
-
តើឃ្លាណាខ្លះដែលអ្នកបានកត់សម្គាល់ ហើយហេតុអ្វីអ្នកចាប់អារម្មណ៍ឃ្លាទាំងនោះ ?
-
យោងតាមអែលឌើរ បែដណាហេតុអ្វីបាន ជាសំខាន់ដើម្បីគេចផុតចេញពី អំពើអាក្រក់ ប្រសិនបើយើងប្រាថ្នាទទួល និង ស្គាល់វិវរណៈនោះ ?
សូមអញ្ជើញសិស្សឲ្យពិចារណារពីវិធីមួយចំនួនដែលពួកគេអាច « អនុវត្ត » អំណោយទាននៃវិវរណៈ ដើម្បីទទួលបានការការពារពីសេចក្ដីអាក្រក់ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យសរសេរគោលដៅពីរបៀបដែលពួកគេចង់ « អនុវត្ត » ចំពោះអំណោយទាននេះឲ្យកាន់តែពេញលេញនៅក្នុងជីវិតរបស់ពួកគេ ។
ដើម្បីជួយសិស្សឲ្យយល់ពីវិធីមួយទៀតដើម្បីស្វែងរកវិវរណៈ សូមរំឭកពួកគេថាអូលីវើរ ខៅឌើរី ត្រូវបានប្រទាននូវការអនុញ្ញាតដើម្បីបកប្រែ ប៉ុន្តែក្រោយមកគាត់បានចាប់ផ្តើម « ពុំបានធ្វើតទៅទៀត ដូចជា [ លោកបាន ] ចាប់ផ្ដើម » ( គ. និង ស. ៩:៥ ) ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៨ ឲ្យឮៗ ហើយសូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានប្រាប់អូលីវើរ ពីអ្វី ដែលគាត់ចាំបាច់ត្រូវធ្វើដើម្បីទទួលបានវិវរណៈ ។
-
ផ្អែកលើការទូន្មានរបស់ព្រះអម្ចាស់ចំពោះអូលីវើរ ខៅឌើរី តើយើងរៀនអ្វីខ្លះដែលជាផ្នែករបស់យើងដើម្បីទទួលបានវិវរណៈ ? ( គោលការណ៍មួយដែលសិស្សអាចស្វែងរកឃើញនោះគឺ ការទទួល និង ការស្គាល់វិវរណៈ តម្រូវឲ្យមានការខិតខំក្នុងផ្នែករបស់យើង ។ អ្នកអាចសរសេរសេចក្ដីពិតនេះ ឬ ស្រដៀងគ្នានេះដែលបង្ហាញដោយសិស្សនៅលើក្តារខៀន ) ។
-
សូមប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៨, តើអ្នកចង់ផ្តល់ដំបូន្មានអ្វីខ្លះដល់មិត្តអ្នកដែលកំពុងព្យាយាមធ្វើការសម្រេចចិត្តមួយដ៏សំខាន់ ?
អ្នកអាចសូមឲ្យសិស្សចែកចាយបទពិសោធន៍ផងដែរ នៅពេលពួកគេចាំបាច់ត្រូវអនុវត្តកិច្ចខិតខំដើម្បីធ្វើការសម្រេចចិត្តលំបាកៗ ហើយសួរព្រះវរបិតាសួគ៌ ប្រសិនបើពួកគេបានជ្រើសរើសត្រូវ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១–១២; ១៤–១៦
ព្រះអម្ចាស់ណែនាំហៃរ៉ុម ស្ម៊ីធ យ៉ូសែប ណៃ ស៊ីញ្ញ័រ និង បងប្អូនប្រុស វិតមើរអំពីតួនាទីរបស់ពួកគេនៅក្នុងកិច្ចការរបស់ព្រះ
សូមឲ្យសិស្សគិតស្រមៃថាពួកគេត្រូវបានសុំ ឲ្យចូលរួមនៅក្នុងបុព្វហេតុដ៏ធំមហិមាមួយដែលកើតឡើងនៅលើផែនដីនេះ ។ សូមប្រាប់ពួកគេថានៅក្នុងខែ ឧសភា និង ខែ មិថុនា ឆ្នាំ ១៨២៩ មានបុរសប្រាំនាក់ត្រូវបានណែនាំដោយផ្ទាល់ទាក់ទងនឹងព្រះឆន្ទៈរបស់ព្រះអម្ចាស់សម្រាប់ពួកគេ នៅក្នុងការស្តារដំណឹងល្អឡើងវិញ ។
សូមសរសេរ ក្បាលជំពូក និង ខគម្ពីរយោងខាងក្រោម នៅលើក្ដារខៀន ។ សូមឲ្យសិស្សអានខគម្ពីរទាំងនេះ ដើម្បីស្វែងរកអ្វីដែលព្រះអម្ចាស់ទូន្មានបុរសទាំងនោះឲ្យធ្វើ ដើម្បីជួយកសាងនគររបស់ព្រះនៅលើផែនដីនេះ ។ សូមអញ្ជើញឲ្យសិស្សអានខគម្ពីរទាំងបួននេះ ។ ( ប្រសិនបើមានពេលខ្លី សូមចែកសេចក្តីយោងទាំងនេះឲ្យសិស្ស ហើយសូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ) ។
ហៃរុម ស៊្មីធ |
យ៉ូសែប ណៃត ស៊ីញ្ញ័រ |
ដាវិឌ វិតមើរ |
យ៉ូហាន និង ពេត្រុស វិតមើរ |
---|---|---|---|
បន្ទាប់ពីសិស្សបានសិក្សាសេចក្តីសង្ខេបរួចហើយ សូមសួរសំណួរខាងក្រោម ៖
-
តើអ្នកបានកត់សម្គាល់ឃើញមានភាពស្រដៀងគ្នាអ្វីខ្លះក្នុងការបញ្ជារបស់ព្រះអម្ចាស់ចំពោះបុរសទាំងប្រាំនោះ ? តើអ្នកមើលឃើញមានភាពខុសគ្នាអ្វីខ្លះ ?
-
ចេញពីអ្វីដែលអ្នកបានរៀនពីខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១, ហេតុអ្វីបានជាព្រះអម្ចាស់ចង់ឲ្យ ហៃរ៉ុម ស្ម៊ីធ « ចាំបន្តិច » (គ. និង ស. ១១:១៦) ដើម្បីផ្សព្វផ្សាយដំណឹងល្អ ?
-
តើការទូន្មានអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់ហៃរ៉ុមនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១ ដែលនឹងមានប្រយោជន៍ចំពោះយុវជន ឬ យុវនារីដែលរៀបចំដើម្បីបម្រើបេសកកម្ម ? ( ចេញពីចម្លើយរបស់ពួកគេ សូមជួយសិស្សឲ្យរកឃើញគោលការណ៍ខាងក្រោម ៖ អ្នកទាំងឡាយដែលសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ នឹងទទួលព្រះវិញ្ញាណទ្រង់ និងអំណាចដើម្បីបញ្ចុះបញ្ចូលអ្នកដទៃឲ្យជឿសេចក្ដីពិតនៃដំណឹងល្អ) ។ អ្នកអាចសរសេរវានៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សពិចារណាអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីមានបំណងកាន់តែខិតខំក្នុងការសិក្សា និង ទទួលបាននូវព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយដាក់គោលដៅអនុវត្តតាមការបំផុសគំនិតដែល ពួកគេបានទទួលពេលពួកគេសញ្ជឹងគិត ។
ដើម្បីជួយសិស្សឲ្យសូត្រចាំចំណេះចំណានខគម្ពីរនេះបន្ថែមទៀតនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១សូមអញ្ជើញពួកគេឲ្យសូត្រវាជាមួយគ្នាពីអ្វីដែលពួកគេចាំ ។ សូមឲ្យពួកគេប្រើព្រះគម្ពីរប្រសិនបើចាំបាច់ ។ បន្ទាប់មកសូមចែកសិស្សជាគូៗ ហើយសូមឲ្យពួកគេប្រើប្រាស់វគ្គបទគម្ពីរនេះដើម្បីពន្យល់ដៃគូរបស់ខ្លួន ពីរបៀបដែលកូនសោនៃបព្វជិតភាពអើរ៉ុនជួយនាំមនុស្សឲ្យមករកព្រះគ្រីស្ទ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៧-១៩)
សូមប្រាប់សិស្សថា នៅពេលពួកគេសិក្សាមេរៀនបន្ទាប់នោះពួកគេនឹងរៀនអំពីមនុស្សដែលត្រូវបានជ្រើសរើសដើម្បីធ្វើជាសាក្សីមើលឃើញផ្ទាំងមាស លីអាហូណា និង វត្ថុពិសិដ្ឋៗផ្សេងទៀត ។ ពួកគេនឹងអានដំណើររឿងរបស់ព្រះអង្គសង្គ្រោះ អំពីការរងទុក្ខរបស់ទ្រង់នៅក្នុងសួនគែតសាម៉ានី និង នៅលើឈឺឆ្កាង ។ ពួកគេក៏នឹងបានអានការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីរបៀបដែលពួកយើងអាចចៀសវាងពីការរងទុក្ខបែបនោះ ។