មេរៀន ទី ៦
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-២០
បុព្វកថា
នៅឆ្នាំ ១៨៣៨ យ៉ូសែប ស៊្មីធ បានចាប់ផ្ដើមធ្វើការអំពីប្រវត្តិនៃគ្រួសារលោកជាផ្លូវការ ។ នៅក្នុងនោះ លោកបានពិពណ៌នាអំពីក្រុមគ្រួសារលោក និងទីកន្លែងទាំងឡាយដែលពួកលោកបានរស់នៅ ។ លោកក៏ប្រាប់លម្អិតអំពីក្តីរំភើបខុសប្រក្រតី អំពីសាសនាដែលមាននៅរដ្ឋនូវយ៉ោកខាងលិចនៅក្នុងឆ្នាំ ១៨២០ ។ ចំណង់ខាងសាសនានេះ បាននាំលោកឲ្យ « គិតពិចារណាដ៏ជ្រាលជ្រៅ ហើយមានចិត្តខ្វល់ខ្វាយជាខ្លាំង » ថាត្រូវចូលរួមនឹងព្រះវិហារណាមួយ (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨) ។ បន្ទាប់ពីការស្រាវជ្រាវបទគម្ពីរ ជាពិសេស នៅក្នុង យ៉ាកុប ១:៥ យ៉ូសែប បានសម្រេចចិត្តថាសូមសួរដល់ព្រះ នៅក្នុងការអធិស្ឋានរកចម្លើយចំពោះចម្ងល់ទាំងឡាយរបស់លោក ។ នៅក្នុងចម្លើយចំពោះការអធិស្ឋានរបស់លោក ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានលេចមកជួបលោក ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-៤
យ៉ូសែប ស៊្មីធ សរសេរប្រវត្តិសាស្ត្រនៃសាសនាចក្រ
សូមឲ្យសិស្សម្នាក់អានឲ្យឮៗនូវបទពិសោធន៍ដូចខាងក្រោមអំពីអ្នកផ្សព្វផ្សាយសាសនាពីររូបនៅក្នុងប្រទេសកាណាដា ដូចបានរាយការណ៍ដោយប្រធាន ថូម៉ាស អេស ម៉នសុន ( ដំណើររឿងដែលនៅសល់ នឹងប្រាប់នៅក្នុងមេរៀនពេលក្រោយទៀត ) ៖
« [ អ្នកផ្សព្វផ្សាយសាសនា ] ពីររូប បានហៅឲ្យទៅផ្ទះរបស់លោក អែលមើរ ផូឡាត ។… ពួកគេបានបង្ហាញសារលិខិតរបស់ពួកគេ ហើយសួរគាត់ បើគាត់នឹងចូលរួមក្នុងការអធិស្ឋានជាមួយពួកគេ ។ គាត់បានយល់ព្រម តែទាល់តែគាត់ជាអ្នកធ្វើការអធិស្ឋាន។
« ការអធិស្ឋានរបស់គាត់ បានធ្វើឲ្យអ្នកផ្សព្វផ្សាយសាសនាមានការភ្ញាក់ផ្អើលជាខ្លាំង ។ គាត់អធិស្ឋានថា ‹ ព្រះវរបិតាសួគ៌អើយ សូមប្រទានពរដល់អ្នកផ្សព្វផ្សាយសាសនាដ៏អភ័ព្វ និងល្ងិតល្ងង់ពីរនាក់នេះផង ដើម្បីពួកគេអាចត្រឡប់ទៅផ្ទះវិញ ហើយកុំខ្ជះខ្ជាយពេលវេលាដើរនិយាយប្រាប់ប្រជាជនកាណាដា អំពីសារលិខិត ដែលមិនគួរឲ្យជឿនេះ ហើយដែលពួកគេចេះតែបន្ដិចបន្ដួចនេះឡើយ › ។
« នៅពេលពួកគេក្រោកឡើង នោះលោក ផូឡាត បានសុំឲ្យអ្នកផ្សព្វផ្សាយសាសនាកុំត្រឡប់មកផ្ទះគាត់ទៀតឡើយ ។ នៅពេលពួកគេចាកចេញទៅ គាត់បាននិយាយចំអកដាក់ពួកគេ ‹ អ្នកមិនអាចនឹងប្រាប់ខ្ញុំថា អ្នកពិតជាជឿថា យ៉ូសែប ស៊្មីធ ជាព្យាការីម្នាក់របស់ព្រះផងហ្នឹង ណាស់ហើយចុះ › ហើយគាត់បានរុញទ្វារបិទយ៉ាងខ្លាំង » (The Prophet Joseph Smith: Teacher by Example » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៦៩ ) ។
-
បើអ្នកជាអ្នកផ្សព្វផ្សាយម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយទាំងពីរនោះ តើអ្នកនឹងនិយាយទៅលោក ផូឡាត យ៉ាងណាដែរ ?
-
តើមនុស្សម្នាក់អាចដឹងដោយខ្លួនឯងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលមូលហេតុដែលយ៉ូសែប ស្ម៊ីធ បានប្រាប់ក្នុងការសរសេរពីប្រវត្តិគ្រួសារលោក និងប្រវត្តិសាស្ត្រនៃសាសនាចក្រនោះ ។
-
ស្របតាម ខទី ១ តើមានការបោះពុម្ពផ្សាយអ្វីខ្លះ នៅក្នុងចំណោយប្រជាជនអំឡុងសម័យសាសនាចក្រជំនាន់ដើម ? ( មានការរាយការណ៍ខុសឆ្គងជាច្រើន ដែលបង្វែរចិត្តមនុស្សឲ្យទាស់នឹងសាសនាចក្រ ) ។
-
តើមូលហេតុអ្វីខ្លះ ដែលយ៉ូសែប ស្ម៊ីធ បានប្រាប់ក្នុងការសរសេរប្រវត្តិរបស់លោក ? ( ដើម្បីផ្ដល់ទៅឲ្យសារធារណៈជននូវដំណើររឿងពិត និងត្រឹមត្រូវអំពីព្រឹត្តការណ៍នានា អំពីការនិមិត្តដំបូង និងការស្ដារឡើងវិញ ) ។
សូមពន្យល់ថា នៅមានបុគ្គល និងក្រុមជាច្រើននាសព្វថ្ងៃនេះ ដែលបានផ្សាយព័ត៌មានខុសឆ្គង និងបោកបញ្ឆោត អំពីសាសនាចក្រ ដោយមានបំណងដើម្បីបំផ្លាញសេចក្ដីជំនឿ ។
-
តើយើងអាចរៀនអ្វីខ្លះ ចេញមកពីមូលហេតុដែលយ៉ូសែប ស្ម៊ីធ បានសរសេរនៅក្នុងប្រវត្តិរបស់លោក ដែលអាចជួយយើងឲ្យចៀសវាងពីការបញ្ឆោត ដោយព័ត៌មានខុសឆ្គង និងបោកបញ្ឆោតនោះ ? ( អ្នកទាំងឡាយដែលចង់បានសេចក្ដីពិតដោយស្មោះ គួរតែស្វែងរកដោយឧស្សាហ៍ព្យាយាមនូវប្រភពព័ត៌មានពិតអំពីសាសនាចក្រ និងប្រវត្តិវាជាជាងគ្រាន់តែទទួលយកព័ត៌មាននានាដែលគេស្ដាប់ឮ រួមទាំងអ្វីៗដែលមាននៅលើអ៊ិនធើរណិតនោះឡើយ ) ។
-
ហេតុអ្វីបានជាវាសំខាន់ ដើម្បី « ស្វែងរកសេចក្ដីពិត » អំពីការស្ដារឡើងវិញ រហូតទៅដល់ដំណើររឿងរបស់យ៉ូសែប ស្ម៊ីធដូច្នេះ ? ( អាស្រ័យទៅលើ ដំណើររឿងរបស់ព្យាការី អាចជួយបុគ្គលម្នាក់ៗចៀសវាងពីការបោកបញ្ឆោត ដោយព័ត៌មានខុសឆ្គង ឬបោកបញ្ឆោតបាន ) ។
-
តើការអានពាក្យសម្ដីផ្ទាល់របស់យ៉ូសែប ស្ម៊ីធ ជួយនរណាម្នាក់ឲ្យដឹងសេចក្ដីពិតអំពីបទពិសោធន៍របស់លោកយ៉ាងដូចម្ដេច ?
សូមចែកចាយនូវការព្រមានដូចខាងក្រោម មកពីអែលឌើរ ណិល អិល អាន់ឌើរសិន ៖
« វាតែងតែមានមនុស្សមួយចំនួនតូច ដែលចង់បំផ្លាញកេរ្ដិ៍ឈ្មោះរបស់សាសនាចក្រ និង ដើម្បីបំផ្លាញសេចក្ដីជំនឿ ។ សព្វថ្ងៃនេះ ពួកគេប្រើអ៊ិនធើណិត ។
« ព័ត៌មានមួយចំនួនអំពីសាសនាចក្រ មិនថាវាមានការបញ្ចុះបញ្ចូលយ៉ាងណាទេ វាមិនពិតឡើយ » (« ការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា », Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤១ ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ស្ដាប់អំពីរបៀបដែលយើងគួរតែវាយតម្លៃនូវអ្វីដែលយើងអានអំពីសាសនាចក្រ និងប្រវត្តិរបស់វា ។ ( អ្នកអាចផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ ឲ្យទៅសិស្សម្នាក់ៗ ដើម្បីពួកគេអាចផ្ទៀងតាម ) ។
« អ្នកអានពួកបរិសុទ្ធថ្ងៃចុងក្រោយ គួរតែ…ឆ្លាតវៃ… នៅក្នុងការវាយតម្លៃរបស់ពួកគេទៅលើអ្វីដែលពួកគេអាន ។
« ទីបន្ទាល់ផ្ទាល់ខ្លួនយើងម្នាក់ៗផ្អែកលើសាក្សីនៃព្រះវិញ្ញាណ ពុំមែននៅលើបណ្ដុំ ឬការផ្ដុំនូវហេតុការណ៍ខាងប្រវត្តិសាស្ត្រណាមួយនោះទេ ។ បើយើងផ្ដោតជីវិតយើងទៅលើសាក្សីនៃព្រះវិញ្ញាណ នោះគ្មានហេតុការណ៍ខាងប្រវត្តិសាស្ត្រណា អាចធ្វើឲ្យយើងសង្ស័យនឹងទីបន្ទាល់របស់យើងឡើយ ។ ព្រះវរបិតាសួគ៌របស់យើង ប្រទានដល់យើងនូវអំណាចនៃហេតុផល ហើយយើងត្រូវបានរំពឹងថាចេះប្រើវាពេញលេញបំផុត ។ ប៉ុន្តែទ្រង់ក៏ប្រទានដល់យើងនូវអង្គលួងលោមចិត្ត ដែលទ្រង់មានបន្ទូលថា នឹងដឹកនាំយើងនៅក្នុងសេចក្ដីពិត ហើយដោយអំណាចនោះហើយ ដែលយើងអាចដឹងសេចក្ដីពិតនៃរឿងគ្រប់យ៉ាង ។ នោះជាមគ្គុទេសន៍ដ៏គ្មានទីបំផុត សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលសក្ដិសម និងមានឆន្ទៈពឹងផ្អែកទៅលើនោះ » (« Reading Church History » [ address to CES religious educators ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៨៥ ], ទំព័រ ៧ ,LDS.org) ។
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលផុសក្នុងអារម្មណ៍របស់ពួកគេចំពោះដំបូន្មានរបស់អែលឌើរ អូក ហើយហេតុអ្វីក៏វាជាជំនួយដល់គេ ។
អ្នកអាចពន្យល់ថា យ៉ូសែប ស៊្មីធ បានសរសេរដំណើររឿងអំពីការនិមិត្តដំបូងនេះ នៅក្នុងឆ្នាំ ១៨៣៨ ជាផ្នែកនៃប្រវត្តិសាស្ត្រនៃសាសនាចក្រជាផ្លូវការមួយ ដើម្បីបោះពុម្ពទៅកាន់ពិភពលោក ។ មានដំណើររឿងដែលគេស្គាល់ចំនួនប្រាំបួនអំពីការនិមិត្តដំបូង--ដែលដំណើររឿងចំនួនបួន ត្រូវបានសរសេរ ឬនិពន្ធដោយយ៉ូសែប ស្ម៊ីធ ហើយការសរសេរចំនួនប្រាំទៀត ត្រូវបានសរសេរដោយអ្នកដទៃ ដែលប្រាប់ឡើងវិញអំពីបទពិសោធន៍របស់លោក ។ « សម្រាប់ព័ត៌មានបន្ថែម អំពីដំណើររឿងចំនួនបួនអំពីការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ សូមមើល Milton V. Backman Jr « Joseph Smith’s Recitals of the First Vision » Ensign ខែ មករា ឆ្នាំ ១៩៨៥ ទំព័រ ៨–១៧ ) ។
អ្នកក៏អាចពន្យល់ថា ដំណើររឿងជាច្រើនអំពីការនិមិត្ត ត្រូវបានរៀបចំនៅក្នុងគ្រាផ្សេងៗ និងសម្រាប់អ្នកស្ដាប់ផ្សេងៗគ្នា ។ នៅក្នុងដំណើររឿងទាំងនេះ យ៉ូសែប ស៊្មីធ បានគូសបញ្ជាក់អំពីទិដ្ឋភាពផ្សេងនៃបទពិសោធន៍លោកអំពី ការនិមិត្តដំបូង ប៉ុន្តែដំណើររឿងទាំងអស់ ព្រមព្រៀងគ្នានៅក្នុងសេចក្ដីពិតដ៏សំខាន់ ថាយ៉ូសែប ស្ម៊ីធ ពិតជាត្រូវបានស្ថានសួគ៌បើកបង្ហាញមកកាន់លោក ហើយលោកបានឃើញសារទូតរបស់ព្រះ រួមទាំង ព្រះជាព្រះវរបិតា និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារដំណើររឿងនៅឆ្នាំ ១៨៣៨ ជាចំណែកក្នុងប្រវត្តិសាស្ត្រជាផ្លូវការរបស់យ៉ូសែប ស្ម៊ីធ និងទីបន្ទាល់លោកទៅកាន់ពិភពលោក នោះវាក៏ត្រូវបានបញ្ជូលទៅក្នុងមុក្ដារដ៏មានតម្លៃមហិមា ជាគម្ពីរផងដែរ ។
-
ដូចដែលយ៉ូសែប ស្ម៊ីធ បានគូសបញ្ជាក់អំពីទិដ្ឋភាពផ្សេងគ្នានៃការនិមិត្តរបស់លោក នៅក្នុងដំណើររឿងជាច្រើនរបស់លោក នោះសាវកប៉ុល បានគូសបញ្ជាក់អំពីទិដ្ឋភាពផ្សេងគ្នានៃការនិមិត្តរបស់គាត់ អំពីព្រះអង្គសង្គ្រោះទៅដល់អ្នកស្ដាប់ផ្សេងគ្នាផងដែរ ( សូមមើលកិច្ចការ ៩:១–៩កិច្ចការ ២២:៥–១១ កិច្ចការ ២៦:១២–២០ ) ។ ហេតុអ្វីក៏អ្នកគិតថា យ៉ូសែប ស៊្មីធ និង ប៉ុល បានគូសបញ្ជាក់រឿងផ្សេងគ្នានៅរាល់លើក ដែលពួកលោករៀបរាប់ដំណើររឿងអំពីការនិមិត្តរបស់ពួកលោកដូច្នេះ ?
សូមសង្ខេប យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣–៤ ដោយការពន្យល់ថា យ៉ូសែប បានកើតនៅភូមិ វើរម៉ន្ដ ប៉ុន្តែផ្លាស់ទៅ ភូមិ ប៉ាល់ម៉ៃរ៉ា រដ្ឋនូវយោក ពេលដែលលោកមានអាយុ ១០ ឆ្នាំ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-១៣
នៅកណ្ដាលភាពចលាចលខាងសាសនា យ៉ូសែប ស៊្មីធ បានប្ដេជ្ញាចិត្តថាសូមសួរដល់ព្រះ ថាព្រះវិហារណាមួយត្រូវ ។
សូមពន្យល់ថា យ៉ូសែប ស្ម៊ីធ បានរស់នៅអំឡុងគ្រានៃការរំជើបរំជួលដ៏អស្ចារ្យអំពីសាសនា ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យផ្លាស់វេណគ្នាអានឲ្យឮៗមកពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-៧ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យ ឬឃ្លា ពិពណ៌នាអំពីស្ថានភាព ដែលយ៉ូសែបបានជួបប្រទះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរនៅលើក្ដារខៀននូវពាក្យ ឬឃ្លាដែលពួកគេរកឃើញ ។ បន្ទាប់មក អញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨,១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកការពិពណ៌នារបស់យ៉ូសែប ស្ម៊ីធ ថាលោកមានអារម្មណ៍ដូចម្ដេចអំឡុងគ្រានោះ ។
-
តើយ៉ូសែប មានអារម្មណ៍ដូចម្ដេច មកពីការរំភើបខាងសាសនាដែលនៅជុំវិញរូបលោកនោះ ?
-
តើលោកពុះពារនឹងសំណួរមួយចំនួនយ៉ាងណាខ្លះ ?
-
តើអ្នកមានធ្លាប់ត្រូវបានសួរសំណួរស្រដៀងគ្នានេះដែរឬទេ ? តើអ្នកបានធ្វើអ្វីដើម្បីដោះស្រាយវា ?
សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ដោយស្ងាត់ស្ងៀម ហើយស្វែងរកអ្វី ដែលយ៉ូសែបស្ម៊ីធ បានធ្វើដើម្បីរកចម្លើយចំពោះសំណួររបស់លោក ។
-
តើយ៉ូសែប បានងាកទៅទីណា ដើម្បីសុំជំនួយរកចម្លើយចំពោះសំណួរទាំងឡាយរបស់លោក ?
-
តើគោលការណ៍ ដែលបានបង្រៀននៅក្នុង យ៉ាកុប ១:៥ ដែលបានជួយយ៉ូសែប ស្ម៊ីធ មានទំនុកចិត្តថា លោកអាចរកបានចម្លើយចំពោះសំណួរដែលលោកមាននោះអ្វីខ្លះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា ពួកគេរកឃើញគោលការណ៍ដូចតទៅនេះ ៖ បើយើងសូមដល់ព្រះដោយសេចក្ដីជំនឿ នោះព្រះនឹងឆ្លើយតបការអធិស្ឋានរបស់យើង ។ អ្នកអាចពន្យល់ថា ព្រះនឹងឆ្លើយតបការអធិស្ឋានរបស់យើងតាមពេលវេលា និងតាមរបៀបរបស់ទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានយ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២-១៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ប្រាប់អំពីរបៀបដែលគោលការណ៍ បង្រៀននៅក្នុងយ៉ាកុប ១:៥ មានឥទ្ធិពលលើយ៉ូសែប ស្ម៊ីធ ។
យ៉ូសែប ស៊្មីធ – ប្រវត្តិ ១:១៤-២០
យ៉ូសែប ស៊្មីធ ឃើញព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានយ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤-១៥ ឲ្យឮៗ ។
-
តើអ្នកគិតថា ហេតុអ្វីសាតាំងបានព្យាយាមបញ្ឈប់យ៉ូសែប ស្ម៊ីធ កុំឲ្យអធិស្ឋានដូច្នេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានយ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦-១៧ ឲ្យឮៗ។ សូមឲ្យសិស្សនៅក្នុងថ្នាក់ប្រាប់អំពីរបៀបឆ្លើយតបរបស់យ៉ូសែប ស្ម៊ីធ ចំពោះរឿងផ្ទុយដែលលោកមានបទពិសោធន៍នោះ ។ សូមឲ្យពួកគេកត់ចំណាំឃ្លាមកពីទីបន្ទាល់របស់យ៉ូសែប ដែលមានអត្ថន័យចំពោះពួកគេ ឬដែលពួកគេអាចប្រើនៅក្នុងការបង្រៀនដល់អ្នកដទៃអំពីការនិមិត្តដំបូងផងដែរ ។
-
តើឃ្លាណាមួយក្នុងខគម្ពីរទាំងនេះ មានអត្ថន័យចំពោះអ្នក ? ហេតុអ្វី ?
សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ យ៉ូសែប ស្ម៊ីធ បានឃើញព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីមានទីបន្ទាល់មួយថា យ៉ូសែប ស៊្មីធ បានឃើញព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទដូច្នេះ ?
-
តើអ្នកដឹង ថា យ៉ូសែប ស៊្មីធ បានឃើញព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
បន្ទាប់ពីសិស្សមួយចំនួនបានចែកចាយទីបន្ទាល់របស់ពួកគេហើយ សូមពន្យល់ថា ការនិមិត្តដំបូង គឺជាព្រឹត្តការណ៍គ្រឹះនៃការស្ដារឡើងវិញ ។ ការនិមិត្តដំបូង ក៏ផ្ដល់ចម្លើយចំពោះសំណួរខាងគោលលទ្ធិសំខាន់ផងដែរ ។ សូមអញ្ជើញសិស្សឲ្យមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥-១៧ដោយស្ងាត់ស្ងៀម ស្វែងរកសេចក្ដីពិតដែលយើងអាចរៀនមកពីដំណើររឿងនេះ ។ អ្នកអាចចង់សួរសំណួរដូចខាងក្រោម ៖
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥-១៦ ដែលអាចជួយយើងយកឈ្នះលើការល្បួង ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ បើយើងស្វែងរកសុំជំនួយពីព្រះដោយឧស្សាហ៍ព្យាយាម ពេលសាតាំងព្យាយាមបំបាក់ទឹកចិត្តយើង នោះព្រះអាចជួយសង្គ្រោះយើង ) ។
-
តើខគម្ពីរទាំងនេះបង្រៀនអំពីលក្ខណៈរបស់ព្រះ ជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ? ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ មានព្រះជន្មរស់ ។ ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ជាតួអង្គផ្សេងពីគ្នា ហើយដាច់ដោយឡែក ) ។
-
តើបន្ទូលដំបូង ដែលព្រះមានបន្ទូលទៅយ៉ូសែប ស្ម៊ីធ គឺជាអ្វី ? ( យ៉ូសែប ) ។ ហេតុអ្វីការណ៍នេះសំខាន់ដើម្បីដឹង ? តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះចេញមកការណ៍នេះ ? ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ ព្រះវរបិតាសួគ៌ ស្គាល់ឈ្មោះយើងម្នាក់ៗ ។ ព្រះឆ្លើយតបការអធិស្ឋានរបស់យើង ) ។
ដើម្បីជួយសិស្សឲ្យយល់ និងដឹងពីសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍ ដែលពួកគេបានប្រាប់ក្នុងមេរៀននេះ នោះអ្នកអាចសួរនូវសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីក៏សេចក្ដីពិតទាំងនេះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សំខាន់ត្រូវចេះដឹង និងយល់ដូច្នេះ ?
-
តើនៅពេលណាដែលសេចក្ដីពិតមួយ ឬច្រើន បានប្រទានពរដល់ជីវិតអ្នក ? (សូមរំឮកសិស្សថា បទពិសោធន៍មួយចំនួន គឺពិសិដ្ឋ ឬផ្ទាល់ខ្លួនពេក ពុំគួរចែកចាយទេ ) ។
សូមពន្យល់ថា យ៉ូសែប ស៊្មីធ ក៏បានទទួលចម្លើយចំពោះសំណួររបស់លោកផងដែរ ក្នុងអំឡុងការនិមិត្តដំបូងនោះ ។ សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨-២០ ដោយស្ងៀមស្ងាត់ ។
-
តើយ៉ូសែប បានរៀនអ្វីខ្លះ ចំពោះចម្លើយសម្រាប់ការអធិស្ឋានរបស់លោកនោះ ?
សូមរំឭកសិស្សអំពី ដំណើររឿងនៃពួកអ្នកផ្សព្វផ្សាយសាសនា ដែលបានអាននៅដើមដំបូងក្នុងមេរៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងបញ្ចប់ ៖
« អ្នកទាំងពីរបានត្រឡប់មកគោះទ្វារបស់ លោក ផូឡាត វិញ ។ លោក ផូឡាត បានបើកទ្វាដោយខឹង រួចនិយាយថា ‹ ខ្ញុំគិតថា ខ្ញុំបានប្រាប់ឯងរួចហើយថាកុំឲ្យត្រឡប់មកវិញទៀត ! ›
« ដៃគូជុញ្ញ័រ ពេលនោះបាននិយាយដោយភាពក្លាហានរបស់ខ្លួនថា ‹ លោក ផូឡាត នៅពេលដែលយើងបានដើរចេញពីទ្វារផ្ទះលោក លោកបាននិយាយថា យើងពុំបានជឿពិតថា យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះ ។ ខ្ញុំចង់ថ្លែងទីបន្ទាល់ទៅ លោក ផូឡាត ថា ខ្ញុំដឹង ថា យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះ ថាតាមរយៈការបំផុសគំនិត លោកបានបកប្រែកំណត់ត្រាពិសិដ្ឋ ដែលស្គាល់ថាជាព្រះគម្ពីរមរមន ថាលោកបានឃើញព្រះជាព្រះវរបិតា និងព្រះយេស៊ូវ ជាព្រះរាជបុត្រា › ។ រួចហើយពួកអ្នកផ្សព្វផ្សាយសាសនាក៏បានដើរចេញពីមាត់ទ្វាទៅ ។
« [ ក្រោយមកលោក ផូឡា បានថ្លែងទីបន្ទាល់ថា ៖ ] ‹ នាល្ងាចនោះ ខ្ញុំគេងពុំលក់សោះ ។ ខ្ញុំប្រែខ្លួនចុះឡើងរហូត ។ ខ្ញុំបានឮពាក្យសម្ដីដែលថា « យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះ ម្ដងហើយម្ដងទៀតក្នុងគំនិតរហូត ។ ខ្ញុំដឹងពីរឿងនេះ ។… ខ្ញុំដឹងពីរឿងនេះ ។… ខ្ញុំដឹងពីរឿងនេះ » ។ ខ្ញុំរង់ចាំដល់ព្រឹកឡើងដោយអន្ទះសារ ។ ខ្ញុំបានទូរស័ព្ទទៅអ្នកផ្សព្វផ្សាយសាសនា ។… ពួកគេបានត្រឡប់មកវិញ ហើយគ្រានេះ ភរិយាខ្ញុំ គ្រួសារខ្ញុំ និងខ្ញុំ បានចូលរួមក្នុងការពិភាក្សា ក្នុងនាមជាអ្នកស្វែងរកសេចក្ដីពិតដោយអស់ពីចិត្ត ។ ជាលទ្ធផល យើងបានឱបក្រសោបយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ › » (« The Prophet Joseph Smith: Teacher by Example » ទំព័រ ៦៩ ) ។
សូមលើកទឹកចិត្តដល់សិស្សឲ្យអាន យ៉ូសែប ស៊្មីធ--ប្រវត្តិ ដោយខ្លួនឯង ហើយទូលសូមដល់ព្រះវរបិតាសួគ៌ឲ្យជួយពួកគេពង្រឹងទីបន្ទាល់របស់ខ្លួនថា ដំណើររឿងរបស់យ៉ូសែប ស្ម៊ីធ អំពីការនិមិត្តដំបូងគឺជាការពិត ។ អ្នកក៏អាចលើកទឹកចិត្តដល់ពួកគេឲ្យស្វែងរកឱកាសដើម្បីចែកចាយសារលិខិតនៃការនិមិត្តដំបូងជាមួយនឹងអ្នកផ្សេងផងដែរ ។ សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិត ដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។