យោបល់សម្រាប់ថ្ងៃដែលអាចផ្លាស់ប្តូរបាន
ការណែនាំពីល្បឿនបង្រៀនប្រចាំថ្ងៃសម្រាប់គ្រូបង្រៀន គឺផ្អែកទៅលើកាលវិភាគ ៣៦សប្តាហ៍ ឬ ១៨០ ថ្ងៃនៃឆ្នាំសិក្សា ។ សៀវភៅសិក្សានេះមាន ១៦០ មេរៀនដែលជាមេរៀនប្រចាំថ្ងៃ ដោយទុក ២០ ថ្ងៃទៀតគ្មានសម្ភារមេរៀនឡើយ ។ « ថ្ងៃដែលអាចផ្លាស់ប្តូរបាន » ទាំង ២០ ថ្ងៃនោះ គួរតែប្រើដោយឆ្លាតវៃសម្រាប់គោលដៅ និង សកម្មភាពនានាដែលមានតម្លៃរួមមានដូចខាងក្រោមនេះ ៖
-
ការវាយតម្លៃ ។ គោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា គឺដើម្បី « ជួយដល់យុវវ័យ និងមជ្ឈឹមវ័យវ័យក្មេងឲ្យយល់ និងពឹងផ្អែកទៅលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មានលក្ខណៈសម្បត្តិនឹងទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេផ្ទាល់ ក្រុមគ្រួសាររបស់ពួកគេ និងអ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតាសួគ៌របស់ពួកគេ » ។ ដោយគិតពីគោលបំណងនេះ ស. & វ. បានរៀបចំការវាយតម្លៃការរៀនសូត្រ ។ ការវាយតម្លៃទាំងនេះមានបំណងដើម្បីជួយសិស្សឲ្យយល់ ពន្យល់ ជឿ ហើយរស់នៅតាមអ្វីដែលពួកគេកំពុងតែរៀននៅក្នុងថ្នាក់ ។
ក្នុងឆ្នាំ ២០១៤ តម្រូវការសម្រាប់ការបញ្ចប់ថ្នាក់សិក្ខាសាលាបានកែតម្រូវ ដោយសិស្សត្រូវតែប្រឡងឲ្យជាប់សម្រាប់ការវាយតម្លៃការរៀនសូត្រសម្រាប់វគ្គសិក្សានីមួយៗ ដើម្បីអាចទទួលបានសញ្ញាបត្រ ។ អ្នកគួរធ្វើការវាយតម្លៃការរៀនសូត្រម្ដង រៀងរាល់ពាក់កណ្ដាលនៃឆ្នាំសិក្សា ។ ការវាយតម្លៃនីមួយៗមានពីរផ្នែក (១) ការមានការវាយតម្លៃដែលនឹងចំណាយពេលប្រមាណជា ៤០ នាទី ឬ ពេលសម្រាប់ថ្នាក់មួយថ្ងៃ និង (២) ការកែតម្រូវ និងការពិភាក្សាពីការវាយតម្លៃជាមួយនឹងសិស្សនៅម៉ោងសិក្សាលើកក្រោយ ។ ការពិនិត្យមើលនេះគឺជាផ្នែកមួយដ៏ចាំបាច់ ដើម្បីជួយសិស្សឲ្យរៀនពីបទពិសោធន៍នោះ ។ ប្រសិនបើថ្នាក់របស់អ្នកមានរយៈច្រើនជាង ៦០ នាទី អ្នកគួរតែចំណាយពេលតែម្តងគត់ក្នុងថ្នាក់ ដើម្បីចាត់ចែង និងពិនិត្យការវាយតម្លៃនេះ ។
ការវាយតម្លៃត្រូវតែយកមកប្រើដើម្បីជួយសិស្ស ។ កាលប្រកាសពីការបន្ថែមនៃការវាយតម្លៃការរៀនសូត្រសម្រាប់តម្រូវការនៃការបញ្ចប់ថ្នាក់សិក្ខាសាលា អែលឌើរ ប៉ុល វី.ចនសុន នៃពួកចិតសិបនាក់បានថ្លែងថា « ឥរិយាបថរបស់គ្រូបង្រៀនម្នាក់នឹងធ្វើឲ្យមានការខុសប្លែកយ៉ាងខ្លាំង ។ ប្រសិនបើគ្រូបង្រៀនអាចមើលឃើញពីរបៀប ដែលការណ៍នេះផ្ដល់ពរជ័យដល់ជីវិតរបស់សិស្ស នោះពួកគេនឹងមើលឃើញការវាយតម្លៃនេះថាជាវិធីមួយដើម្បីជួយដល់សិស្សរបស់ពួកគេ ។… ខ្ញុំគិតថា ប្រសិនបើមានការដាស់តឿនមួយ នោះវាអាចជាអ្វីដែលយើងពុំចង់ឲ្យគ្រូបង្រៀនចាត់ទុកច្បាប់នេះជាឧបករណ៍ ឬ ព្រនង់ដែលបានរៀបចំឡើងឡើយ—ប្រហែលជាព្រនង់ដែលមានន័យពីរយ៉ាងគឺ—ជាឧបករណ៍ទាលសម្រាប់វាយសំពងនរណាម្នាក់ ឬ ជាព្រនង់ដែលសំរិតសំរាំងគ្រាន់តែសម្រាប់សិស្សជាក់លាក់មួយចំនួននោះ ។ យើងចង់ឲ្យពួកគេមើលឃើញការវាយតម្លៃនេះជាអ្វីមួយ ដែលនឹងផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេយ៉ាងប្រាកដ » ( Elevate Learning Announcement »Seminaries and Institutes of Religion global faculty meeting ខែ មិថុនា ឆ្នាំ២០១៤ ] si.lds.org
-
កែសម្រួលមេរៀនប្រចាំថ្ងៃ ។ អ្នកអាចចំណាយពេលបន្ថែមទៀតលើមេរៀនមួយ ដែលអាចប្រើពេលច្រើន ដើម្បីបង្រៀនឲ្យមានប្រសិទ្ធភាព ។ អ្នកក៏អាចប្រើគំនិតសម្រាប់ការបង្រៀនបន្ថែម ដែលមាននៅចុងបញ្ចប់នៃមេរៀនមួយចំនួន ឬ ចំណាយពេលឆ្លើយសំណួរសិស្សអំពីវគ្គបទគម្ពីរពិសេស ឬ ប្រធានបទនៃដំណឹងល្អ ។ បណ្តាថ្ងៃដែលអាចផ្លាស់ប្តូរបាន ធ្វើឲ្យអ្នកទទួលប្រយោជន៍នៃឱកាសទាំងនេះ ដោយការរក្សាល្បឿននៃកាលវិភាគរបស់អ្នក ហើយបំពេញការចាត់តាំងរបស់អ្នក ដើម្បីបង្រៀនខគម្ពីរជាបន្តបន្ទាប់ ។
-
ចេះស្ទាត់នូវវគ្គបទគម្ពីរសំខាន់ៗ និង គោលលទ្ធិគ្រឹះទាំងឡាយ ។ អ្នកអាចប្រើសកម្មភាពរំឭកសម្រាប់វគ្គចំណេះចំណានខគម្ពីរ ដែលមាននៅក្នុងសៀវភៅសិក្សា និង ក្នុងឧបសម្ព័ន្ធ ។ អ្នកអាចបង្កើតសកម្មភាពរំឭកចំណេះចំណានខគម្ពីរបន្ថែម ដែលបំពេញតាមសេចក្តីត្រូវការ និង ចំណាប់អារម្មណ៍ជាក់លាក់របស់សិស្សនៅក្នុងថ្នាក់របស់អ្នក ។ អ្នកក៏អាចប្រើម៉ោងនៃថ្ងៃដែលអាចផ្លាស់ប្តូរបានសម្រាប់សកម្មភាពនានា ដែលជួយសិស្សឲ្យរំឭក និង យល់កាន់តែជ្រៅជ្រះអំពីគោលលទ្ធិគ្រឹះនានា ។
-
រំឭកមេរៀនមុនៗ ។ វាមានប្រយោជន៍សម្រាប់សិស្សឲ្យរំឭកម្តងម្កាលអំពីអ្វីដែលពួកគេបានរៀននៅក្នុងមេរៀនមុនៗ ឬ មកពីគម្ពីរជាក់លាក់មួយ ។ អ្នកអាចផ្តល់ឱកាសមួយដល់សិស្ស ឲ្យពន្យល់សេចក្តីពិតមួយពីមេរៀនមុនៗ ហើយចែកចាយពីរបៀបដែលសេចក្តីពិតនោះបានមានឥទ្ធិពលលើជីវិតរបស់ពួកគេ ។ អ្នកអាចបង្កើត ហើយធ្វើសំណួរ ឬ បង្កើតសកម្មភាពការរៀនសូត្រនានា ដែលរំឭកមេរៀនមុនៗ ។
-
អនុញ្ញាតឲ្យមានការរំខាននានាចំពោះកាលវិភាគ ។ សកម្មភាព ឬ ការប្រជុំនៅសាលារៀន ព្រឹត្តិការណ៍ក្នុងសហគមន៍ អាកាសធាតុ និង ការរំខានផ្សេងទៀត ដែលអាចតម្រូវឲ្យអ្នកលុបចោលការបង្រៀន ឬ បន្ថយម៉ោងបង្រៀនម្តងម្កាល ។ ថ្ងៃដែលអាចផ្លាស់ប្តូរបាន អាចត្រូវបានប្រើសម្រាប់ការរំខានបែបនោះ ។