សេចក្តីណែនាំស្ដីពីចំណេះចំណានខគម្ពីរ
ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនាបានជ្រើសរើសវគ្គចំណេះចំណានខគម្ពីរចំនួន ២៥ សម្រាប់ថ្នាក់សិក្ខាសាលានីមួយៗនៃវគ្គសិក្សាថ្នាក់សិក្ខាសាលាទាំងបួនវគ្គ ។ វគ្គខគម្ពីរទាំង ១០០ ផ្តល់សារៈសំខាន់ជាមូលដ្ឋានគ្រឹះមួយខាងបទគម្ពីរ សម្រាប់ការយល់ដឹង និង ការចែកចាយដំណឹងល្អព្រមទាំង សម្រាប់ការពង្រឹងដល់សេចក្តីជំនឿ ។
អ្នកត្រូវបានលើកទឹកចិត្តឲ្យទន្ទេញចាំចំណេះចំណានខគម្ពីរទាំងនេះ ។ ការទន្ទេញចាំចំណេះចំណានខគម្ពីររួមមានដូចតទៅ ៖
-
ការរកឃើញទីតាំង ខគម្ពីរទាំងឡាយដោយការដឹងពី សេចក្តីយោងព្រះគម្ពីរដែលទាក់ទងគ្នា
-
ការយល់ពីបរិបទ និង មាតិកានៃវគ្គបទគម្ពីរ
-
ការអនុវត្តន៍តាម គោលការណ៍ និង គោលលទ្ធិទាំងឡាយនៃដំណឹងល្អ ដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនោះ
-
ការទន្ទេញចាំនូវវគ្គបទគម្ពីរទាំងឡាយ
នៅក្នុងសេចក្តីណែនាំការសិក្សាទាំងនេះ អ្នកនឹងសិក្សាអំពីចំណានខគម្ពីរចំនួន ២៥ ខណៈដែលលេចឡើងនៅក្នុងវគ្គសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ ។ ការទន្ទេញចាំនូវវគ្គបទគម្ពីរទាំងឡាយ តម្រូវឲ្យមានការប្រឹងប្រែង ។ ការប្រព្រឹត្តដោយទៀងទាត់ និង ដដែលៗក្នុងការរៀនចំណេះចំណានខគម្ពីរ នឹងជួយអ្នកឲ្យចងចាំសេចក្ដីពិតនានាបានយ៉ាងយូរទៅពេលខាងមុខ ។ អ្នកអាចសម្រេចចិត្តចំណាយពេលពីរបីនាទីរាល់ថ្ងៃ សិក្សាវគ្គចំណេះចំណានខគម្ពីរ ។ សូមស្វែងរកឱកាសប្រើ ចំណេះចំណានខគម្ពីរទាំងនោះ នៅពេលអ្នកពន្យល់អំពីគោលលទ្ធិគ្រឹះនៃដំណឹងល្អទៅដល់មនុស្សទូទៅ ។