មេរៀនទី ៦ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៣៦
បុព្វកថា
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយទាំងនេះ [ ត្រូវបាន ] រៀបចំ និង តាំងឡើងស្របតាមច្បាប់របស់ [ សហរដ្ឋអាមេរិក ] » នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ( គ. និង ស. ២០:១) ។ ក្នុងចំណោមសមាជិកសាសនាចក្រពីដំបូង មានវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវបានស្គាល់ថាជា « មាត្រា និង សេចក្ដីសញ្ញា » នៃសាសនាចក្រ ព្រោះវាបង្ហាញយ៉ាងពិស្ដារអំពីជំនឿ តំណែង ពិធីបរិសុទ្ធ និង ទម្រង់ការទាំងឡាយនៃសាសនាចក្រដែលទើបតែបានស្ដារឡើងវិញថ្មោងថ្មី ។ អមជាមួយ គោលលទ្ធិ និង សេចក្តីសញ្ញា ២១–២២ ជាញឹកញាប់ កណ្ឌនេះត្រូវបានហៅថាជា « ធម្មនុញ្ញ » នៃសាសនាចក្រដែលបានស្ដារឡើងវិញ ។ ដោយសារតែប្រវែង និង មាតិការបស់វា នោះ គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវបានបែងចែកចេញជាបីមេរៀន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៤
ព្រះបញ្ជាថា សាសនាចក្រនេះត្រូវស្ថាបនាឡើង
សូមគិតអំពីការប្រជុំចុងក្រោយ ដែលអ្នកបានចូលរួម ដែលមានការថ្លែងទីបន្ទាល់ ។ ប្រសិនបើមិត្តភក្ដិម្នាក់ ដែលពុំមែនជាសមាជិកសាសនាចក្របានចូលរួមក្នុងការប្រជុំជាមួយអ្នក ហើយបានសួរថាតើទីបន្ទាល់គឺជាអ្វីនោះ តើអ្នកនឹងពន្យល់យ៉ាងដូចម្ដេច ?
សូមពិចារណាអំពីនិយមន័យនៃទីបន្ទាល់ដែលបានមានប្រសាសន៍ដោយ អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « ទីបន្ទាល់អំពីដំណឹងល្អ គឺជាសាក្សីផ្ទាល់ខ្លួនមួយ ដែលថ្លែងដល់ព្រលឹងយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា ភាពពិតជាក់លាក់នៃសារៈសំខាន់ដ៏នៅអស់កល្បជានិច្ច គឺជាការពិត ហើយយើងដឹងថា វាជាការពិត » ( «Testimony » Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២៦ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវបានអានឮៗនៅក្នុងសន្និសីទមួយចំនួនរបស់សាសនាចក្រកាលពីជំនាន់ដំបូង ហើយមានតួនាទីជាការរំឭកដល់សមាជិកសាសនាចក្រ អំពីសេចក្ដីពិតដ៏ចាំបាច់ជាច្រើននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១-២ ។ រួចសូមបំពេញគោលការណ៍ដូចតទៅនេះ ដោយបំពេញនៅក្នុងចន្លោះ ៖ យ៉ូសែប ស៊្មីធ គឺជា របស់ព្រះ ហើយត្រូវបានបញ្ជាឲ្យរៀបចំ ។
-
សូមពិចារណាអំពីទីបន្ទាល់ ឬ អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីការហៅដ៏ទេវភាពរបស់ យ៉ូសែប ស៊្មីធ និង អំពីសេចក្ដីពិតដ៏ពោរពេញនៃសាសនាចក្រ ដែលលោកត្រូវបានបញ្ជាឲ្យរៀបចំឡើង ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីបទពិសោធន៍មួយ ឬ ច្រើនជាងនេះដែលអ្នកមាន ដែលបានជួយដល់អ្នកឲ្យទទួលបានសក្ខីភាព ឬ ភាពរីកចម្រើនផ្ទាល់ខ្លួន ឆ្ពោះទៅរកការទទួលបានសក្ខីភាពអំពីតួនាទីរបស់ យ៉ូសែប ស៊្មីធ ក្នុងនាមជាព្យាការី ដែលការស្ដារឡើងវិញនូវសាសនាចក្ររបស់ព្រះអម្ចាស់នៅលើផែនដី ។
សូមកត់ចំណាំថា នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១ ព្រះអម្ចាស់បានប្រទានកាលបរិច្ឆេទថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ជាថ្ងៃដែលសាសនាចក្រទ្រង់ត្រូវបានរៀបចំឡើង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥-១៦
ប្រវត្តិសង្ខេបរបស់ព្រឹត្តិការណ៍ទាំងឡាយនៃការស្ដារឡើងវិញ
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥–៦ សំដៅលើការយាងមកជាលើកដំបូងរបស់ទេវតា មរ៉ូណៃ មកជួប យ៉ូសែប ស៊្មីធ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧–៨ រួចស្វែងរកអ្វីដែល មរ៉ូណៃ បានប្រទានដល់ យ៉ូសែប ស៊្មីធ ។
ព្រះគម្ពីរមរមនត្រូវបានបោះពុម្ពនៅថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ១៨៣០ ។ សាសនាចក្រត្រូវបានរៀបចំឡើងនៅពីរសប្ដាហ៍បន្ទាប់ពីបានបោះពុម្ពព្រះគម្ពីរ គឺនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ តើអ្នកគិតថា ហេតុអ្វីបានជាចាំបាច់ត្រូវបោះពុម្ពព្រះគម្ពីរមរមនឲ្យរួចជាស្រេច ពីមុនសាសនាចក្រត្រូវបានរៀបចំឡើង ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៩–១២ រួចស្វែងរកឃ្លាទាំងឡាយណា ដែលប្រាប់ពីរបៀបដែលព្រះគម្ពីរមរមនប្រទានពរដល់ពិភពលោក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមបំពេញឃ្លាខាងក្រោមទាំងនេះដោយប្រើអ្វីដែលអ្នកបានរៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៩–១២ ៖
-
ព្រះគម្ពីរមរមនបង្ហាញភស្ដុតាងទៅកាន់ពិភពលោកថា ពួកទេវតានៅតែ
-
ព្រះគម្ពីរមរមនបង្ហាញភស្ដុតាងទៅកាន់ពិភពលោកថា ព្រះគម្ពីរដ៏បរិសុទ្ធទាំងឡាយគឺ
-
ព្រះគម្ពីរមរមនបង្ហាញភស្ដុតាងទៅកាន់ពិភពលោកថា ព្រះពិតជាត្រាស់ហៅ ហើយ
-
ព្រះគម្ពីរមរមនបង្ហាញភស្ដុតាងទៅកាន់ពិភពលោកថា ព្រះគឺជា
-
សេចក្ដីថ្លែងការណ៍ទាំងនេះជួយយើងឲ្យយល់ថា ព្រះគម្ពីរមរមន គឺជាភស្ដុតាងថា ព្រះបានស្ដារដំណឹងល្អឡើងវិញនៅក្នុងជំនាន់របស់យើង ។ តើការស្គាល់ពីគោលការណ៍នេះ មានអានុភាពយ៉ាងដូចម្ដេច ទៅលើបំណងប្រាថ្នារបស់អ្នកដើម្បីចែកចាយព្រះគម្ពីរមរមនជាមួយនឹងនរណាម្នាក់ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១៤–១៥ រួចស្វែងរកការណ៍ ដែលព្រះអម្ចាស់បានសន្យាដល់អស់អ្នកដែលទទួលយកព្រះគម្ពីរមរមន ហើយរស់នៅតាមការបង្រៀនរបស់វា ។ សូមឆ្លើយសំណួរខាងក្រោមនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើព្រះអម្ចាស់សន្យាពរជ័យអ្វីខ្លះ ចំពោះអ្នកទាំងឡាយណា ដែលទទួលយកព្រះគម្ពីរមរមន « ដោយនូវសេចក្ដីជំនឿ » ?
-
តើមានវិធីណាខ្លះ ដែលមនុស្សម្នាក់អាចទទួលយកព្រះគម្ពីរមរមនដោយសេចក្ដីជំនឿនោះ ?
-
តើព្រះគម្ពីរមរមនអាចដឹកនាំបុគ្គលម្នាក់ឲ្យ « ធ្វើការសុចរិតភាព » យ៉ាងដូចម្ដេច ?
-
ដើម្បីជួយអ្នកឲ្យពិចារណាអំពីរបៀប ដែលអ្នកទទួលយកព្រះគម្ពីរមរមនដាក់នៅក្នុងជីវិតរបស់អ្នក សូមគូសរង្វង់លើតារាងខាងក្រោម ដែលពិពណ៌នាយ៉ាងច្បាស់អំពីបទពិសោធន៍របស់អ្នកជាមួយព្រះគម្ពីរមរមនឥឡូវនេះ ៖
ភាពញឹកញាប់ |
គុណភាព |
---|---|
ខ្ញុំអានព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ។ |
ខ្ញុំខិតខំដោយអស់ពីសមត្ថភាព ដើម្បីអនុវត្តនៅក្នុងជីវិតរបស់ខ្ញុំ នូវអ្វីដែលខ្ញុំបានរៀន ។ |
ខ្ញុំអានព្រះគម្ពីរមរមនស្ទើរតែរាល់ថ្ងៃ ។ |
ជួនកាល ខ្ញុំអនុវត្តនៅក្នុងជីវិតរបស់ខ្ញុំ នូវអ្វីដែលខ្ញុំបានរៀន ។ |
ខ្ញុំអានគម្ពីរមរមនយូរៗម្ដង តាមពេលវេលាដែលខ្ញុំទំនេរ ។ |
ជាធម្មតា ខ្ញុំពុំផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្ញុំកំពុងអាននោះទេ ។ |
ខ្ញុំពុំដែលអានព្រះគម្ពីរមរមនឡើយ ។ |
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលយកព្រះគម្ពីរមរមន « ដោយនូវសេចក្ដីជំនឿ » ឲ្យបានកាន់តែប្រសើរ ដាក់នៅក្នុងជីវិតរបស់អ្នក ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧-៣៦
សេចក្ដីពិតដ៏មានសារៈសំខាន់អំពីក្រុមព្រះ និង ផែនការនៃសេចក្ដីសង្គ្រោះ ត្រូវបានបង្រៀន
តើសេចក្ដីពិតសំខាន់ៗក្នុងផែនការនៃសេចក្ដីសង្គ្រោះមានអ្វីខ្លះ ? ប្រសិនបើមាននរណាម្នាក់ស្នើឲ្យអ្នកពន្យល់ដោយសង្ខេបអំពីផែនការនៃសេចក្ដីសង្គ្រោះ តើអ្នកនឹងបកស្រាយយ៉ាងដូចម្ដេច ? ដោយគ្រាន់តែប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១៧–២៩ នោះអ្នកអាចផ្ដល់ការពន្យល់សង្ខេបអំពីផែនការនៃសេចក្ដីសង្គ្រោះបាន ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧, ២៩-៣១, ៣៥ រួចគូសចំណាំឃ្លា ដែលត្រូវបានថ្លែងដដែលៗនៅក្បែរដើមខគម្ពីរនីមួយៗ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១៧–៣៦ មាននូវការណ៍សំខាន់ៗមួយចំនួន ដែលសាសនាចក្ររបស់ព្រះអម្ចាស់ប្រកាសដល់ពិភពលោក ដែលយើងដឹងថាជាការពិត ។ នៅក្នុងចំណោមការណ៍ទាំងនេះ គឺជាសេចក្ដីពិតអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណបរិសុទ្ធ និងអំពីអ្វីដែលយើងត្រូវតែធ្វើ ដើម្បីបានសង្គ្រោះនៅក្នុងនគរនៃព្រះ ។
-
សូមអានសេចក្ដីយោងបទគម្ពីរខាងក្រោម ក្រោយមក ឆ្លើយសំណួរទាំងឡាយដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧–១៩ ។ តើយើងដឹងអ្វីខ្លះ អំពីព្រះវរបិតាសួគ៌ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២១–២៥ ។ តើយើងដឹងអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២៥-២៦ ។ តើយើងដឹងអ្វីខ្លះ អំពីនិស្ស័យដ៏ខ្ពង់ខ្ពស់នៃដង្វាយធួន ? ( សូមមើលផងដែរ ម៉ូសាយ ៤:៧) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២៦-២៨ ។ តើយើងដឹងអ្វីខ្លះ អំពីព្រះវិញ្ញាណបរិសុទ្ធ ?
-
ឃ្លា « យើងដឹង » គឺជាសំនួនវោហារ ដែលបង្គ្រប់អត្ថន័យដល់សេចក្ដីថ្លែងការណ៍របស់ អែលឌើរ អូក ដែលថា « ទីបន្ទាល់អំពីដំណឹងល្អ គឺជាសាក្សីផ្ទាល់ខ្លួនមួយ ដែលថ្លែងដល់ព្រលឹងយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា ភាពពិតជាក់លាក់នៃសារៈសំខាន់ដ៏នៅអស់កល្បជានិច្ច គឺជាការពិត ហើយយើងដឹងថា វាជាការពិត » ( «Testimony » ទំព័រ ២៦) ។
ចម្លើយមួយចំនួន ដែលអ្នកបានសរសេរចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អាចបង្ហាញអំពីសេចក្ដីពិតទាំងនេះ ៖ ព្រះមានព្រះជន្មរស់ និង ជាអង្គដ៏ខ្ពង់ខ្ពស់ អស់កល្បជានិច្ច និង មិនប្រែប្រួល (ខទី ១៧) ។ យើងត្រូវបានបង្កើតឡើងតាមរូបអង្គទ្រង់ និងដូចជារូបរបស់ព្រះ (ខទី ១៨) ។ ព្រះប្រទានព្រះរាជបុត្រាសំណប់តែមួយគត់របស់ទ្រង់ ដើម្បីត្រូវគេឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញម្ដងទៀត ដើម្បីមនុស្សទាំងអស់ដែលជឿ បានជ្រមុជទឹក ហើយកាន់ខ្ជាប់នៅក្នុងសេចក្ដីជំនឿ អាចបានសង្គ្រោះ រួមបញ្ចូលទាំងអស់អ្នកដែលបានរស់នៅពីមុនព្រះអង្គសង្គ្រោះបានប្រសូត្រផងដែរ (ខទី ២១–២៥) ។ ព្រះវិញ្ញាណបរិសុទ្ធ ថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា (ខទី ២៧) ។ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ ធ្វើការរួមគ្នាដើម្បីរៀបចំយើងឲ្យទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច (ខទី ១៧–២៨) ។
-
សូមជ្រើសរើសគោលលទ្ធិមួយពីខាងលើនេះ ដែលមានសារៈសំខាន់ចំពោះអ្នក ហើយដែលអ្នកដឹង ឬ ជឿថាជាការពិត ។ សូមស្រមៃថា អ្នកមានឱកាសសរសេរអត្ថបទមួយកថាខណ្ឌដាក់នៅលើទស្សនាវដ្ដី ឬ កាសែតដ៏ល្បី ដោយប្រកាសប្រាប់អំពីអ្វី ដែលអ្នកដឹង ឬ ជឿថាជាការពិតចំពោះគោលលទ្ធិនោះ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគោលលទ្ធិណាមួយក្នុងចំណោមគោលលទ្ធិទាំងនេះ ដែលអ្នកនឹងជ្រើសរើស និង អំពីអ្វីដែលអ្នកនឹងចែកចាយ ហើយថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនោះ ។
សូមមើលថាតើអ្នកអាចរៀបពាក្យដូចតទៅនេះបានត្រឹមត្រូវដែរឬទេ ៖ ត្តចិប្រែ រិតរាប់សុចការជា ជារិការបសុទ្ធញែក ឡាស្រញ់ ម្រើប យ័ប្រត្ន ស្ឋាអធិន ។ ពាក្យទាំងនេះគូសបញ្ជាក់អំពីការទទួលខុសត្រូវ ដែលយើងត្រូវមានដើម្បីបង្ហាញថា យើងទទួលព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:២៩–៣៤ ដើម្បីស្វែងរកពាក្យបញ្ច្រាស់ទាំងនេះ ហើយបំពេញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ៖
-
« មនុស្សទាំងអស់ត្រូវតែ ហើយជឿដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ » ។
-
មានន័យថា ត្រូវបានអភ័យទោស និង ប្រកាសថាគ្មានទោស ។
-
មានន័យថា ក្លាយជាបរិសុទ្ធ បានបន្សុទ្ធពីផលប៉ះពាល់នៃអំពើបាប និង មានលក្ខណៈដូចជាព្រះគ្រីស្ទ ។
-
ព្រះគុណរបស់ព្រះអង្គសង្គ្រោះនឹងជួយដល់អស់អ្នកណាដែល ហើយ ព្រះ ។
-
យើងត្រូវតែ ហើយ ជានិច្ច ក្រែងធ្លាក់ទៅក្នុងការល្បួង ។
តើខគម្ពីរទាំងនេះបង្រៀនថា យើងត្រូវតែធ្វើអ្វីខ្លះ ដើម្បីបានសង្គ្រោះនៅក្នុងនគរព្រះ ?
សូមរំឭកអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលបានបោះពុម្ពជាអក្សរដិតពេញមួយមេរៀននេះ ។ សូមពិចារណាថាតើសេចក្ដីពិតណាមួយ ដែលអ្នកបានដឹងដោយខ្លួនឯងថាជាការពិត ។ នៅពេលអ្នករំឭកអំពីគោលលទ្ធិ និង គោលការណ៍ទាំងនោះ វាអាចនឹងមានគុណប្រយោជន៍ បើអ្នកគូសសញ្ញាកែងមួយនៅក្បែរសេចក្ដីពិតទាំងនោះ ដែលអ្នកដឹងថាជាការពិត ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១-៣៦ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖