មេរៀនទី ៣២ ៖ ថ្ងៃទី ៤
ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក
បុព្វកថា
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩៥ នៅក្នុងការប្រជុំសមាគមសង្គ្រោះទូទៅមួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានណែនាំអំពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ សេចក្ដីប្រកាសនេះ ចេញមកពីគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ប្រកាសទៅកាន់ពិភពលោកអំពីបទដ្ឋាន និងគោលលទ្ធិរបស់ព្រះអម្ចាស់អំពីក្រុមគ្រួសារ ។ សេចក្ដីប្រកាសក៏ផ្ដល់នូវការទូន្មានផងដែរ សម្រាប់ជាការពង្រឹងដល់ក្រុមគ្រួសារ និងការព្រមានអំពីលទ្ធផលនៃការបែកបាក់ក្រុមគ្រួសារ ។ ( ច្បាប់ចម្លងនៃការប្រកាសអំពីគ្រួសារនេះគឺមាននៅចុងមេរៀននេះ ) ។
គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចេញសេចក្ដីប្រកាសមួយទៅកាន់ពិភពលោក អំពីក្រុមគ្រួសារ
តើអ្នកធ្លាប់មានសំណួរ ឬស្គាល់នរណាម្នាក់ដែលមានសំណួរទាក់ទងនឹងបញ្ហាមួយដូចខាងក្រោមនេះឬទេ ?
-
សារៈសំខាន់នៃអាពាហ៍ពិពាហ៍ និងគ្រួសារ
-
ការលែងលះគ្នា
-
អាពាហ៍ពិពាហ៍ភេទដូចគ្នា
-
ភេទ
-
ឪពុកម្ដាយដែលពុំបានរៀបការនឹងគ្នា
-
ការមានកូន
-
ទំនាក់ទំនងផ្លូវភេទក្រៅចំណងអាពាហ៍ពិពាហ៍
-
តួនាទីរបស់ម្ដាយ
-
តួនាទីរបស់ឪពុក
-
ការពន្លូតកូន
សំណួរជាច្រើនអំពីបញ្ហាទាំងនេះ និងបញ្ហាគ្រួសារផ្សេងៗទៀត អាចត្រូវបានឆ្លើយ តាមរយៈការប្រើឯកសារ« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។
មុនពេលប្រធានហ្គរដិន ប៊ី ហ៊ិងគ្លី អានការប្រកាសនេះ លោកបានថ្លែងអំពីមូលហេតុមួយចំនួនថាហេតុអ្វីក៏ពិភពលោកត្រូវការសេចក្ដីពិតទាំងឡាយក្នុងសេចក្ដីប្រកាសនេះ ។ នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍របស់លោក សូមស្វែងរកមើល ហើយគូសបន្ទាត់ពីក្រោមមូលហេតុទាំងនេះ ។
« ជាមួយនឹងការបោកបញ្ឆោតដ៏ឈ្លាសវៃជាច្រើនដែលបន្លំថាជាសេចក្ដីពិត ជាមួយនឹងការបំភាន់ជាច្រើនអំពីបទដ្ឋាន និងគុណតម្លៃ ជាមួយនឹងការធ្វើឲ្យស្រើបស្រាល និងការរំភើបក្នុងការទទួលយកនូវស្នាមប្រឡាក់បន្តិចម្ដងៗនៃពិភពលោក នោះយើងមានអារម្មណ៍បំផុសថា ត្រូវព្រមាន និងហាមទុកជាមុន ។ បន្ថែមពីលើនេះ យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ ឥឡូវនេះបានចេញនូវសេចក្ដីប្រកាសមួយចំពោះសាសនាចក្រ និងពិភពលោក ជាសេចក្ដីប្រកាស និងការបញ្ជាក់ជាថ្មីអំពីបទដ្ឋាន គោលលទ្ធិ និងការអនុវត្តទាំងឡាយ ដែលទាក់ទងទៅនឹងក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៃសាសនាចក្រ បានថ្លែងដដែលៗនៅពេញប្រវត្តិសាសនាចក្រ » (Stand Strong against the Wiles of the World, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០០ ) ។
-
ដើម្បីជួយអ្នកស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលឆ្លើយតបនឹងសំណួរអំពីបញ្ហាដែលបានរៀបរាប់នៅខាងដើមមេរៀន សូមចម្លងតារាងដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយទុកកន្លែងដើម្បីសរសេរចម្លើយរបស់អ្នកផងដែរ ។ ( អ្នកអាចនឹងចង់ដាក់លេខតាមកថាកណ្ឌក្នុងច្បាប់ចម្លងនៃការប្រកាសនៅចុងមេរៀននេះ ) ។
បញ្ហាទាំងឡាយទាក់ទងនឹងគ្រួសារ
គោលលទ្ធិ និងគោលការណ៍ទាំងឡាយចេញមកពីការប្រកាសអំពីគ្រួសារ
បានបង្រៀនកថាកណ្ឌមួយណានៅក្នុងការប្រកាស ?
សារៈសំខាន់នៃអាពាហ៍ពិពាហ៍ និងគ្រួសារ
ការលែងលះគ្នា
អាពាហ៍ពិពាហ៍ភេទដូចគ្នា
ភេទ
ភេទប្រុសស្រី គឺជាលក្ខណៈពិសេស នៃអត្តសញ្ញាណ និង គោលបំណងរបស់បុគ្គលម្នាក់ៗនៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និង នៅអស់កល្បជានិច្ច ។
កថាកណ្ឌទី ២
ការមានកូន
តួនាទីរបស់ឪពុក
តួនាទីរបស់ម្ដាយ
ទំនាក់ទំនងផ្លូវភេទក្រៅចំណងអាពាហ៍ពិពាហ៍
ការពន្លូតកូន
ការបង្កបង្កើតជីវិតរមែងស្លាប់ គឺជាផ្នែកមួយដ៏ពិសិដ្ឋ និងសំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ។
កថាកណ្ឌទី ៣ និង ៥
សូមអានកថាកណ្ឌ ១-៥ នៃការប្រកាសអំពីគ្រួសារ រួចរកមើលគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងបញ្ហាគ្រួសារទាំងនេះ ។ ចេញមកពីអ្វីដែលអ្នករកបាននៅក្នុងការប្រកាសអំពីគ្រួសារ ចូរប្រាប់អំពីគោលលទ្ធិ ឬគោលការណ៍ដែលទាក់ទងនឹងបញ្ហានីមួយៗ នៅក្នុងតារាង ។ ចូរសរសេរអ្វីទាំងនេះនៅក្នុងកូឡោនត្រឹមត្រូវ នៅជិតនឹងបញ្ហាក្នុងតារាងនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ ចូរសរសេរផងដែរថា កថាកណ្ឌមួយណា ឬកថាកណ្ឌទាំងឡាយណា នៃការប្រកាសអំពីគ្រួសារ ដែលអ្នកប្រើដើម្បីជួយអ្នកស្គាល់គោលលទ្ធិ ឬគោលការណ៍នីមួយៗ ។ ( ព័ត៌មានពីរជួរក្នុងតារាងត្រូវបានបំពេញឲ្យអ្នក សម្រាប់ជាឧទាហរណ៍ ) ។
-
សូមជ្រើសរើសគោលលទ្ធិ ឬគោលការណ៍ចំនួនពីរ ដែលអ្នកបានប្រាប់នៅក្នុងតារាងរបស់អ្នក ។ សូមឆ្លើយនឹងសំណួរខាងក្រោមនេះចំពោះគោលលទ្ធិ ឬគោលការណ៍នីមួយៗដែលអ្នកបានជ្រើសរើសដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីយល់អំពីគោលលទ្ធិ ឬគោលការណ៍នេះ ?
-
តើការយល់ដឹង និងការជឿទៅលើគោលលទ្ធិ ឬគោលការណ៍នេះ អាចមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់អ្នកយ៉ាងដូចម្ដេច ?
-
ការប្រកាសអំពីក្រុមគ្រួសារ ជួយយើងស្ថាបនាក្រុមគ្រួសារដោយជោគជ័យ
សូមអានកថាកណ្ឌទី ៦-៧ នៃ « គ្រួសារ ៖ ការប្រកាសដល់ពិភពលោក » រកមើលនូវអ្វីដែលអាចជួយអ្នកសម្រេចបាននូវសុភមង្គលក្នុងគ្រួសាររបស់អ្នក ។
គោលការណ៍មួយដែលយើងរៀនចេញមកពីការប្រកាសអំពីគ្រួសារ គឺថា ៖ សុភមង្គលនៅក្នុងជីវិតគ្រួសារអាចសម្រេចទៅបានល្អបំផុតនៅពេលផ្ដោតទៅលើការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ចូរសរសេរគោលការណ៍ដែលមាននៅក្នុងកថាកណ្ឌទី ៧ នៃការប្រកាសអំពីគ្រួសារ ដែលជួយដល់ក្រុមគ្រួសាររកឃើញសុភមង្គល ។ ( អ្នកអាចនឹងចង់គូសចំណាំគោលកាណ៍នេះនៅក្នុងច្បាប់នៃសេចក្ដីប្រកាសអំពីក្រុមគ្រួសាររបស់អ្នក ) ។ បន្ទាប់មកសូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើគំរូអ្វីខ្លះដែលអ្នកបានមើលឃើញក្រុមគ្រួសារបានធ្វើតាមការបង្រៀនទាំងនេះ ?
-
ហេតុអ្វីអ្នកគិតថាក្រុមគ្រួសារដែលធ្វើតាមការបង្រៀនទាំងនេះ គឺហាក់ដូចជាមានក្តីរីករាយជាងដូច្នេះ?
-
-
ចូរគិតអំពីរបៀបដែលការបង្រៀនទាំងនេះអាចបន្ថែមទៅលើសុភមង្គលក្នុងគ្រួសារមួយ ។ ចូរគិតពិចារណាថាតើការបង្រៀនណាមួយ ដែលអ្នកអាចរស់នៅតាមបានល្អប្រសើរ ដើម្បីនាំមកនូវសុភមង្គលកាន់តែខ្លាំងចំពោះអ្នក និងគ្រួសាររបស់អ្នក ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ចូរសរសេរគោលដៅមួយដើម្បីជួយអ្នកឲ្យរស់នៅកាន់តែល្អតាមការបង្រៀនទាំងនេះឲ្យបានមួយ ឬច្រើននៅក្នុងគ្រួសាររបស់អ្នក ។
នៅពាក់កណ្ដាលចុងក្រោយនៃឃ្លា ទី ៧ នៃការប្រកាសអំពីគ្រួសារ តើការទទួលខុសត្រូវរបស់ឪពុកមានអ្វីខ្លះ ?
ចូរគិតអំពីរបៀបដែលអ្នកបានមើលឃើញឪពុកអ្នក ឬឪពុកដទៃទៀត បានបំពេញតាមការទទួលខុសត្រូវទាំងនេះ ។
នៅពាក់កណ្ដាលចុងក្រោយនៃឃ្លា ទី ៧ តើការទទួលខុសត្រូវចម្បងរបស់ម្ដាយមានអ្វីខ្លះ ?
ចូរគិតអំពីរបៀបដែលអ្នកបានមើលឃើញអ្នកម្ដាយអ្នក ឬអ្នកម្ដាយដទៃទៀត បានបំពេញតាមតួនាទីនេះ ?
យោងតាមឃ្លា ទី ៧ ទំនួលខុសត្រូវ ឬតួនាទីរបស់ម្ដាយ និងឪពុក គឺ « តាមផែនការរបស់ព្រះ » ។ នេះមានន័យថាការណ៍នេះបង្កើតឡើងដោយព្រះវរបិតាសួគ៌របស់យើង ។ ហេតុអ្វីក៏អ្នកគិតថា កិច្ចការនេះសំខាន់ដើម្បីយល់ដឹង ?
នៅក្នុងឃ្លា ទី ៧ យើងក៏រៀនផងដែរថា ឪពុក និងម្ដាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមក ជាដៃគូស្មើភាពគ្នានៅក្នុងការទទួលខុសត្រូវក្នុងគ្រួសាររបស់ពួកគេ។ ចូរគិតអំពីគ្រាដែលអ្នកបានឃើញម្ដាយ និងឪពុកធ្វើការជាមួយគ្នាដើម្បីជួយគ្នាទៅវិញទៅមក ជាដៃគូស្មើភាពគ្នានៅក្នុងទំនួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះ ។
ប្រយោគដូចខាងក្រោមមាននៅជិតចុងបញ្ចប់នៃឃ្លាទី ៧ ៖ « អសមត្ថភាព មរណភាព ឬកាលៈទេសៈផ្សេងៗទៀត អាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ » ។ ព្រះអម្ចាស់បានញាណដឹងអំពីស្ថានភាពទាំងនេះ ហើយទ្រង់ប្រទានពរដល់ឪពុកម្ដាយ និងក្រុមគ្រួសារ នៅពេលពួកគេព្យាយាមដើម្បីបំពេញនូវកាតព្វកិច្ចរបស់ពួកគេដោយអស់ពីសមត្ថភាពរបស់ពួកគេ ។
សូមអានឡើងវិញនូវប្រយោគចុងក្រោយនៃឃ្លាទី ៧ នៃការប្រកាសអំពីគ្រួសារ រួចរកមើលថានរណាផ្សេងទៀតដែលអាចជួយម្ដាយ និងឪពុកនៅក្នុងទំនួលខុសត្រូវរបស់ពួកគេ ។ កូនៗក៏អាចជួយឪពុកម្ដាយពួកគេបំពេញទំនួលខុសត្រូវបានផងដែរ ។
គ្រប់ក្រុមគ្រួសារមានការលំបាក និងកាលៈទេសៈជាក់លាក់ផ្ទាល់ខ្លួន ប៉ុន្តែគ្រប់ក្រុមគ្រួសារអាចរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ និងរកឃើញសុភមង្គល ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរនូវអ្វីដែលអ្នកថ្លែងអំណរគុណចំពោះឪពុកម្តាយ ឬ អាណាព្យាបាលរបស់អ្នក ។
សូមអានឃ្លាទី ៨-៩ នៃការប្រកាសអំពីគ្រួសារ រួចរកមើលអ្វីដែលនឹងកើតឡើង ប្រសិនបើយើងពុំបំពេញតាមទំនួលខុសត្រូវរបស់យើងនៅក្នុងក្រុមគ្រួសារយើងទេនោះ ។
គោលការណ៍មួយក្នុងឃ្លាទាំងនេះ បង្រៀនថាព្រះអម្ចាស់នឹងធ្វើឲ្យយើងទទួលខុសត្រូវ បើយើងពុំបំពេញតាមទំនួលខុសត្រូវរបស់យើងនៅក្នុងក្រុមគ្រួសារនោះទេ ។ អ្នកអាចនឹងចង់សរសេរសេចក្ដីពិតនេះនៅលើច្បាប់ចម្លងនៃការប្រកាសអំពីគ្រួសាររបស់អ្នក ។
ចូរពិចារណាអំពីរបៀបដែលអ្នកបំពេញទំនួលខុសត្រូវរបស់អ្នកនៅក្នុងគ្រួសាររបស់អ្នក ។ ចូរចងចាំក្នុងការស្វែងរកជំនួយពីព្រះអម្ចាស់ នៅពេលអ្នកធ្វើការឆ្ពោះទៅរកគោលដៅរបស់អ្នក ដើម្បីរស់នៅឲ្យបានកាន់តែប្រសើរតាមការបង្រៀនមួយរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងគ្រួសាររបស់អ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី « គ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និងការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖