មេរៀនទី ៣០ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩-៤២
សេចក្ដីផ្ដើម
ក្នុងខែ មករា ឆ្នាំ ១៨៤៧ ប្រធាន ព្រិកហាំ យ៉ង់ បានទទួលវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦ នៅ វិនទើរ ខ្វរទើរ្ស រដ្ឋ នេប្រាស្កា ។ មេរៀននេះគ្របដណ្ដប់លើ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩–៤២ ដែលរួមបញ្ចូលទាំងឱវាទរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធ ស្ដីពីរបៀបដែលពួកគេត្រូវប្រព្រឹត្តនៅពេលធ្វើដំណើរ ទ្រង់ប្រទានការអះអាង ហើយត្រាស់បង្គាប់ពួកគេឲ្យគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩-២៩
ព្រះអម្ចាស់ប្រទានឱវាទដល់ពួកបរិសុទ្ធ ស្ដីពីរបៀបដែលពួកគេត្រូវប្រព្រឹត្តនៅពេលធ្វើដំណើរ
សូមគិតអំពីឱកាសមួយ ដែលអ្នកធ្លាប់មាន ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃនៅក្នុងក្រុម ។ តើទិដ្ឋភាពវិជ្ជមានមួយចំនួន នៃការធ្វើការជាមួយមនុស្សដទៃនៅក្នុងក្រុមមានអ្វីខ្លះ ?
ការធ្វើការជាក្រុម អនុញ្ញាតឲ្យយើងជួយគ្នាទៅវិញទៅមក ប៉ុន្តែ វាក៏អាចបង្កើតជាបញ្ហាច្រើនដែរ ។
នៅពេលពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ណៅវូ នៅដើមឆ្នាំ ១៨៤៦ ហើយបានចាប់ផ្ដើមធ្វើដំណើរទៅភាគខាងលិច នោះមានមនុស្សជាច្រើនពុំបានត្រៀមខ្លួនធ្វើដំណើរទេ ។ ក្រុមពួកបរិសុទ្ធដំបូងគេ បានចេញទៅជាច្រើនគីឡូម៉ែត្រ ដែលធ្វើឲ្យពួកគេពុំអាចជួយគ្នាទៅវិញទៅមកបានទេ ។ នៅក្នុងវិវរណៈមួយដែលប្រធាន ព្រិកហាំ យ៉ង់ បានទទួលនៅ វិនទើរ ខ្វរទើរ្ស រដ្ឋ នេប្រាស្កា ប្រហែលជាមួយឆ្នាំក្រោយមក ព្រះអម្ចាស់បានណែនាំឲ្យពួកបរិសុទ្ធរៀបចំខ្លួនដើម្បីពួកគេអាចជួយគ្នាទៅវិញទៅមក នៅពេលពួកគេបន្ដការធ្វើដំណើរ ។
សូមរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:២, ៨–១០ ដោយស្វែងរកសេចក្ដីណែនាំពីព្រះអម្ចាស់ អំពីរបៀបដែលពួកបរិសុទ្ធត្រូវជួយគ្នាទៅវិញទៅមក ។
ទោះបីជាការធ្វើការជាក្រុមអនុញ្ញាតឲ្យយើងជួយគ្នាទៅវិញទៅមកក្ដី ក៏វាអាចបង្កើតជាបញ្ហាច្រើនផងដែរ ។ សូមគិតអំពីឧបសគ្គមួយចំនួន ដែលអាចកើតឡើងនៅពេលធ្វើការជាមួយគ្នា ?
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១៩-២៧ ដោយស្វែងរកឱវាទពីព្រះអម្ចាស់ទៅដល់ពួកបរិសុទ្ធ នៅពេលពួកគេធ្វើដំណើរ និង ធ្វើការរួមគ្នា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើឱវាទអ្វីខ្លះដែលអ្នកបានអាន ដែលបានជួយដល់ពួកបរិសុទ្ធធ្វើដំណើរ និង ធ្វើការរួមគ្នា ?
-
តើអ្នកគិតថា ហេតុអ្វីបានជាឱវាទនេះមានប្រយោជន៍ ?
-
តើអ្នកអាចអនុវត្តតាមឱវាទនេះ នៅពេលអ្នកប្រាស្រ័យទាក់ទង ហើយធ្វើការជាមួយមនុស្សទូទៅតាមរបៀបណា ?
-
សូមរំឭក ខទី ២៣–២៤ ។ សូមកត់ចំណាំថា ព្រះអម្ចាស់បានប្រទានឱវាទដល់ពួកបរិសុទ្ធឲ្យ « ឈប់ការផឹកប្រមឹក » ( គ. និង ស. ១៣៦:២៤ ) ទោះជាវិវរណៈនេះបានប្រទានមកបន្ទាប់ពី ពួកបរិសុទ្ធបានទទួលពាក្យសម្ដីនៃប្រាជ្ញាវាងវៃយ៉ាងណាក្ដី ។ ពួកបរិសុទ្ធបានរីកចម្រើនបន្ដិចម្ដងៗ នៅពេលគោរពប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ នៅពេលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦ បានប្រទានឲ្យ កាលនោះពួកបរិសុទ្ធថ្ងៃចុងក្រោយ មិនត្រូវបានហាមឃាត់ពីការប្រើគ្រឿងស្រវឹងទាំងអស់ ដូចជាយើងនៅសព្វថ្ងៃនេះទេ ។
ស្របតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:២៤ តើពាក្យសម្ដីទាំងឡាយរបស់យើងគួរតែស្ដែងចេញយ៉ាងដូចម្ដេច ចំពោះមនុស្សនៅជុំវិញខ្លួន ? ដើម្បីឆ្លើយសំណួរនេះ សូមបញ្ចប់គោលការណ៍ដូចតទៅ ៖ ពាក្យសម្ដីទាំងឡាយរបស់យើងគួរតែ . សូមគិតអំពីការគូសចំណាំឃ្លា ដែលបង្រៀនគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ដើម្បីស្អាងគ្នា មានន័យថា ស្ថាបនានរណាម្នាក់ឡើងខាងវិញ្ញាណ ឬ ខាងសតិអារម្មណ៍ ។
-
សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ចំពោះពួកបរិសុទ្ធ ដើម្បីប្រើពាក្យស្អាងគ្នា នៅពេលពួកគេធ្វើដំណើរជាមួយគ្នានោះ ?
-
សូមអធិប្បាយអំពីគ្រាដែលអ្នកធ្លាប់បានឃើញនរណាម្នាក់ ប្រើពាក្យសម្ដីស្អាងដល់មនុស្សដទៃ ?
-
សូមគិតអំពីពាក្យសម្ដីអ្នកអាចនិយាយ ដែលនឹងស្អាងមនុស្សជុំវិញខ្លួនអ្នកឡើង ។
នៅពេលអ្នកអានដំណើររឿងខាងក្រោម អំពីបទពិសោធន៍នានារបស់ពួកបរិសុទ្ធនៅពេលពួកគេបានចាប់ផ្ដើមការធ្វើដំណើរឆ្ពោះទៅភាគខាងលិច សូមគិតថាតើអ្នកអាចនឹងមានអារម្មណ៍ដូចម្ដេច និង អំពីមូលហេតុដែលពួកបរិសុទ្ធដ៏ស្មោះត្រង់ទាំងនេះ បានមានឆន្ទៈឆ្លងកាត់ការសាកល្បងដូចនេះ ៖
ម៉ារី អាណ វេស្ដុន មូហាន បានសរសេរ ៖ « យើងត្រូវបានហៅឲ្យទៅបញ្ចុះសពមនុស្សពីរនាក់ក្នុងក្រុមយើង ដែលបានស្លាប់នៅព្រឹកនេះដោយសារតែជំងឺអាសន្នរោគ បុរសនោះឈ្មោះ ប្រោណ និង កុមារតូចម្នាក់ ។ មានអ្នកជំងឺច្រើនទៀតនៅក្នុងជំរំ ។ ដោយបានទៅដល់ ទន្លេ ប្លាត ពេញមួយថ្ងៃ ។ បានធ្វើដំណើរ ២៤ គីឡីម៉ែត្រ បានបោះជំរុំនៅ សលត៍ ក្រិក ។ មិនយូរប៉ុន្មាន ក្មេងម្នាក់ទៀតក្នុងជំរំយើងបានស្លាប់ ។ ពួកគេបានបញ្ចុះសពនៅពេលថ្ងៃលិច តាមច្រាំងទន្លេក្រិក ។ មានមនុស្សច្រើនទៀតឈឺ ។ វាធ្វើឲ្យយើងមានអារម្មណ៍សោកសៅ ដែលត្រូវបញ្ចុះសពមិត្តរបស់យើងនៅតាមផ្លូវ ។ អាកាសធាតុក្ដៅខ្លាំង » ( Mary Ann Weston Maughan journal វ៉ុល ៣ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៨៥០ ២:១ Family History Library, Salt Lake City; spelling, capitalization, and punctuation modernized ) ។
ក្លារីសា យ៉ង់ ស្ពែនស៊ើរ ( កូនស្រីរបស់ ព្រិកហាំ យ៉ង់ ) បានសរសេរ ៖ « គុណសម្បត្តិលេចធ្លោបំផុតរបស់លោកឪពុកក្នុងនាមជាអ្នកដឹកនាំម្នាក់ គឺជាឥរិយាបទដែលលោកបានមើលថែដល់សុខុមាលភាពរបស់ប្រជាជនលោកទាំងខាងសាច់ឈាម និង ខាងសង្គម ព្រមទាំងដឹកនាំពួកគេ ចំពោះសេចក្ដីត្រូវការខាងវិញ្ញាណរបស់ពួកគេផងដែរ ។ នៅក្នុងការធ្វើដំណើរដ៏អស្ចារ្យឆ្លងកាត់ទីវាលទំនាប ពេលដែលមនុស្សគ្រប់គ្នាដើរដោយទន់ល្វើយក្នុងផ្លូវដ៏វែងឆ្ងាយ បើសិនជាអាកាសធាតុអំណោយផលនោះ ពួកបរិសុទ្ធបានជួបជុំគ្នាដុតភ្នក់ភ្លើងរាំកម្សាន្តនៅពេលល្ងាច ។ មានចម្រៀងបានបន្លឺឡើង តន្ត្រីប្រគុំដោយអ្នកលេងវីយូឡុង ហើយពួកបុរសស្ត្រីបានបំភ្លេចភាពនឿយហត់ក្នុងការដើរអស់ចម្ងាយម្ភៃបួនគីឡូម៉ែត្រជាដើមនៅលើវាលខ្សាច់ល្ហល្ហេវ ខណៈដែលពួកគេចូលរួមនៅក្នុងការរាំជារង្វង់ ។ នេះជារបៀបរបស់លោកក្នុងការជួយមនុស្សឲ្យរក្សា ‹ លីសធម៌ › មុនពេលលោកបានថ្លែងចេញអ្វីមួយ » ( ជាមួយ Mabel Harmer One Who Was Valiant [ ឆ្នាំ ១៩៤០ ] ទំព័រ ១៦២ ) ។
យោងតាមដំណើររឿងទាំងនេះ តើអ្នកនឹងពិពណ៌នាអំពីបទពិសោធន៍នៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលជាអ្នកត្រួសត្រាយផ្លូវ យ៉ាងដូចម្ដេច ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:២៨-២៩ ដោយស្វែងរកឱវាទ ដែលមាននៅក្នុងខគម្ពីរទាំងនេះ ។ ក្រោយមក សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវគោលការណ៍មួយដែលប្រាប់អំពីអ្វីយើងគួរធ្វើនៅពេលយើងរីករាយ និង គោលការណ៍មួយដែលប្រាប់អំពីអ្វីយើងគួរធ្វើនៅពេលមានទុក្ខព្រួយ ។
សូមគិតអំពីគ្រាដែលព្រះវរបិតាសួគ៌ បានឆ្លើយតបការអធិស្ឋានរបស់អ្នក ដោយបានជួយអ្នកឲ្យមានភាពរីករាយ ។ សូមពិចារណាក្នុងការចែកចាយបទពិសោធន៍មួយ ទៅកាន់សមាជិកគ្រួសារ ឬ មិត្តភក្ដិម្នាក់ ។
សូមចងចាំថាត្រូវសរសើរតម្កើង ហើយថ្លែងអំណរគុណដល់ព្រះអម្ចាស់ នៅពេលអ្នករីករាយ និង អធិស្ឋានសុំជំនួយ នៅពេលអ្នកមានទុក្ខព្រួយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៣០-៤២
ព្រះអម្ចាស់អះអាងដល់ពួកបរិសុទ្ធ ហើយប្រទានឱវាទឲ្យពួកគេឧស្សាហ៍ព្យាយាម ក្នុងការរក្សាព្រះបញ្ញត្តិទាំងអស់របស់ទ្រង់
ពួកបរិសុទ្ធបានស៊ូទ្រាំនឹងការសាកល្បងដ៏ធំ ហើយពួកគេបានដឹងថា ការធ្វើដំណើរបន្ដទៅភាគខាងលិចរបស់ពួកគេ គឺជាការលំបាកដ៏ខ្លាំង ។
តើអ្នកគិតថា មានអ្វីខ្លះដែលបានជួយពួកបរិសុទ្ធឲ្យបន្ដនៅស្មោះត្រង់ ទោះជាស្ថិតនៅក្រោមស្ថានភាពដ៏លំបាកដូច្នេះក្ដីនោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៣០-៤០ ដោយស្វែងរកគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលបានលើកទឹកចិត្តដល់ពួកបរិសុទ្ធ ។
អ្នកអាចនឹងរកឃើញគោលលទ្ធិ និង គោលការណ៍ទាំងឡាយដូចខាងក្រោម ៖
-
យើងពុំគួរខ្លាចមារសត្រូវរបស់យើងទេ ពីព្រោះពួកវាស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។
-
ការសាកល្បងរបស់យើង អាចរៀបចំយើងឲ្យទទួលបានសិរីល្អដែលព្រះមានសម្រាប់យើង ។
-
បើយើងបន្ទាបខ្លួន ហើយអំពាវនាវដល់ព្រះ នោះព្រះវិញ្ញាណនឹងបំភ្លឺចិត្តយើង ។
-
បើយើងមានចិត្តស្មោះត្រង់នៅក្នុងការធ្វើតាមព្រះបន្ទូលទាំងអស់ ដែលព្រះអម្ចាស់ប្រទានដល់យើង នោះយើងនឹងមើលឃើញសិរីល្អទ្រង់នៅថ្ងៃណាមួយ ។
-
ព្រះអម្ចាស់ប្រទានដល់យើងនូវព្រះបន្ទូលទ្រង់ តាមរយៈពួកព្យាការីរបស់ទ្រង់ ។
-
ព្រះអម្ចាស់អាចរំដោះយើងពីមារសត្រូវរបស់យើង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា គោលលទ្ធិ និង គោលការណ៍ទាំងនេះ បានជួយដល់ពួកបរិសុទ្ធ ឲ្យបន្ដមានចិត្តស្មោះត្រង់ដោយរបៀបណា ?
-
តើគោលការណ៍ទាំងនេះ អាចជួយយើងបន្ដមានចិត្តស្មោះត្រង់អំឡុងពេលដែលអ្នកជួបបទពិសោធន៍លំបាកផ្ទាល់ខ្លួនរបស់យើងបានយ៉ាងដូចម្ដេច ?
សូមពិចារណាអំពីសារលិខិតទាំងស្រុង ដែលអ្នកគិតថាពួកបរិសុទ្ធអាចបានរៀនពីព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៣០–៤០ ។
ទោះជាអ្នកបានរកឃើញគោលលទ្ធិ និង គោលការណ៍ផ្សេងៗនៅក្នុងខគម្ពីរទាំងនេះក្ដី ក៏ព្រះអម្ចាស់បានប្រទានការអះអាងដល់ពួកបរិសុទ្ធថា អ្វីៗទាំងឡាយនឹងដោះស្រាយបាន ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៤១-៤២ ដោយស្វែងរកការអះអាង និង ឱវាទបន្ថែមពីព្រះអម្ចាស់ ។
សូមប្រើអ្វីដែលអ្នកបានរៀន ចេញពីឱវាទរបស់ព្រះអម្ចាស់នៅក្នុង ខទី ៤២ ដើម្បីបញ្ចប់គោលការណ៍ដូចតទៅនេះ ៖ បើយើងមានចិត្តព្យាយាម នោះសេចក្ដីជំនុំជម្រះរបស់ព្រះអម្ចាស់នឹងមិនធ្លាក់មកលើយើងឡើយ ចំណែកឯសេចក្ដីជំនឿយើងនឹងរឹងមាំ ហើយនៅទីបញ្ចប់ពួកមារសត្រូវនឹងមិនអាចមានជ័យជំនះលើយើងបាននោះទេ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើគោលការណ៍នេះ អាចជួយអ្នកយ៉ាងដូចម្ដេច ?
ពួកបរិសុទ្ធបានគោរពប្រតិបត្តិ ដល់ព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ។ ក្រុមទីមួយនៃអ្នកត្រួសត្រាយផ្លូវ បានចាកចេញពី វិនធើរខ្វរទើរ្ស នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៨៤៧ ។ ពួកគេបានធ្វើដំណើរជាង ១៦០០ គីឡូម៉ែត្រ និង បានមកដល់ច្រកភ្នំ សលត៍ លេក នៅចុងខែ កក្កដា ឆ្នាំ ១៨៤៧ ។ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ នៅពេលប្រធាន ព្រិកហាំ យ៉ង់ បានធ្វើដំណើរហួសច្រកភ្នំ សលត៍ លេក លោកបានទទួលការបញ្ជាក់ពីព្រះវិញ្ញាណថា ពួកបរិសុទ្ធបានរកឃើញលំនៅដ្ឋានថ្មីរបស់ពួកគេហើយ ។ នៅពេលនោះលោកបានជិះពីខាងក្រោយរទេះរបស់ វិលហ្វូឌ វូឌដ្រុព្វ ដោយសារតែលោកមានជំងឺគ្រុនក្ដៅ ។
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានតំណាលប្រាប់អំពីដំណើររឿង នៃការយល់ឃើញរបស់ប្រធាន យ៉ង់ ចំពោះជ្រលងភ្នំ សលត៍ លេក ៖ « នៅពេលយើងបានមកដល់… មើលឃើញទិដ្ឋភាពទាំងមូលនៃជ្រលងភ្នំ ខ្ញុំបានបង្វែរទេះរបស់ខ្ញុំមួយជុំ ឲ្យបែរទៅទិសខាងលិច ហើយប្រធាន ព្រិកហាំ យ៉ង់ បានក្រោកឡើងពីគ្រែរបស់លោក រួចបានសម្លឹងមើលទៅជុំវិញ ។ នៅពេលកំពុងមើលទៅទិដ្ឋភាពពីខាងមុខយើង លោកបានស្លុងទៅក្នុងការនិមិត្ត អស់មួយសន្ទុះធំ ។ លោកបានឃើញជ្រលងភ្នំនេះពីមុននៅក្នុងការនិមិត្ត ហើយនៅពេលនេះ លោកបានឃើញអនាគតដ៏រុងរឿងនៃស៊ីយ៉ូន និង នៃសាសន៏អ៊ីស្រាអែល ។… នៅពេលការនិមិត្តបានបញ្ចប់ទៅ នោះលោកបានមានប្រសាសន៍ថា ‹ វាគ្រប់គ្រាន់ហើយ ។ នេះគឺជាកន្លែងត្រឹមត្រូវហើយ ។ ចូរបន្ដទៅមុខទៀត › ។ ដូច្នេះខ្ញុំក៏បានបររទេះទៅកាន់ជុរំ ដែលបានបោះដោយពួកបរិសុទ្ធបានធ្វើដំណើរទៅពីមុនយើង » (Teaching of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ១៤៦) ។
ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះ ព្រិកហាំ យ៉ង់ និង ពួកបរិសុទ្ធ ដែលត្រូវទទួលបានការបញ្ជាក់ថា ជ្រលងភ្នំ សលត៍ លេក គឺជាកន្លែងដែលត្រឹមត្រូវដើម្បីតាំងលំនៅ ? ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នក ដែលត្រូវមានការអះអាងថា អ្នកកំពុងតែធ្វើអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើហើយនោះ ?
សូមព្យាយាមគោរពតាមរាល់ព្រះបញ្ញត្តិ ហើយស្ដាប់ការអះអាងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩-៤២ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖