មេរៀនទី ១៥ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨
សេចក្ដីផ្ដើម
នៅថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ បានជួបនឹងពួកអែលឌើរមួយក្រុមនៅភូមិហៃរាំ រដ្ឋ អូហៃអូ ដើម្បីធ្វើសន្និសីទពិសេសមួយ ។ ពួកលោកបានពិភាក្សាអំពីការបោះពុម្ពព្រះគម្ពីរនៃបទបញ្ញត្តិ ដែលជាការជ្រើសរើសចេញពីវិវរណៈទាំងឡាយ ដែលព្យាការីបានទទួល ។ មានពួកអែលឌើរបួនរូបនៅក្នុងសន្និសីទនេះ បានស្នើឲ្យ យ៉ូសែប ស៊្មីធ ទូលសូមដល់ព្រះអម្ចាស់អំពីព្រះឆន្ទៈទ្រង់ដែលមានចំពោះពួកគាត់ ។ ដើម្បីឆ្លើយតបទៅនឹងសំណើនេះ នោះព្យាការីបានទទួលវិវរណៈ ដែលសព្វថ្ងៃនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨ ។ វិវរណៈនេះរួមបញ្ចូលទាំងឱវាទទៅដល់ អ្នកដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អ សេចក្ដីណែនាំអំពីការហៅបម្រើរបស់ប៊ីស្សព និង ព្រះបញ្ញត្តិដែលមានចំពោះឪពុកម្ដាយដែលត្រូវបង្រៀនអំពីគោលការណ៍ និង គោលលទ្ធិទាំងឡាយនៃដំណឹងល្អទៅដល់កូនចៅរបស់ខ្លួន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១-១២
ព្រះអង្គសង្គ្រោះប្រទានឱវាទទៅដល់អ្នកទាំងឡាយ ដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អ
សូមពិចារណាសំណួរខាងក្រោម ៖
-
តើការបារម្ភ ឬកង្វល់អ្វីខ្លះ អាចកើតមានចំពោះមនុស្សដែលហៀបនឹងបម្រើបេសកកម្មពេញម៉ោង ?
-
តើមានហេតុផលមួយចំនួនណាខ្លះ ដែលពេលខ្លះមនុស្សមានអារម្មណ៍ភ័យខ្លាច អំពីការចែកចាយដំណឹងល្អជាមួយសមាជិកក្រុមគ្រួសារ និង មិត្តភក្ដិរបស់ខ្លួន ?
នៅអំឡុងសន្និសីទនៅថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ពួកអែលឌើរចំនួនបួនរូប ដែលនឹងបម្រើជាអ្នកផ្សព្វផ្សាយសាសនា បានចូលទៅជួបព្យាការី យ៉ូសែប ស៊្មីធ ហើយបានសុំដឹងអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ ដែលមានចំពោះពួកគាត់ ។ ដើម្បីឆ្លើយតប ព្រះអម្ចាស់បានបើកសម្ដែងលំនាំមួយនៃការផ្សាយដំណឹងល្អ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:១-៥ដោយស្វែងរកលំនាំមួយនៃការផ្សាយដំណឹងល្អ ។ សូមគិតពីការគូសចំណាំអ្វីដែលអ្នករកឃើញ ។ ( អ្នកនឹងរកឃើញពាក្យ គំរូ នៅក្នុង ខទី ២ និង ទី ៣ ។ គំរូ គឺជាលំនាំ ឬ តួយ៉ាង ) ។
ចំណុចខាងក្រោមនេះ តើមួយណាដែល មិនមែនជា ផ្នែកនៃលំនាំនៃការផ្សាយដំណឹងល្អ ដែលមាននៅក្នុង ខទី ១ ?
-
ច្រៀងចម្រៀងនៃសេចក្ដីស្រឡាញ់ដ៏អស់កល្បជានិច្ច ។
-
ប្រកាសដំណឹងល្អដោយព្រះវិញ្ញាណ ។
-
ពិភាក្សាជាមួយមនុស្សដែលអ្នកបង្រៀន ។
-
បរិយាយបទគម្ពីរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៦ដោយស្វែងរកការលើកទឹកចិត្តបន្ថែម ដែលព្រះអម្ចាស់បានប្រទានឲ្យដល់ពួកអ្នកបម្រើរបស់ទ្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើមានគោលការណ៍អ្វីខ្លះ ដែលអ្នកឃើញមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨: ៦ ដែលអាចនឹងនាំមកនូវការលួងលោមចិត្តដល់អ្នកផ្សព្វផ្សាយសាសនា ?
-
ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នក ដែលត្រូវដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរអ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់របស់ទ្រង់ ?
-
តើការសន្យានេះ អាចជួយអ្នកនៅក្នុងកិច្ចខិតខំដើម្បីផ្សាយដំណឹងល្អនាពេលបច្ចុប្បន្ននេះយ៉ាងដូចម្ដេច ?
-
អ្នកអាចនឹងចង់សរសេរគោលការណ៍ដូចតទៅនេះដាក់នៅក្នុងព្រះគម្ពីររបស់អ្នកក្បែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៤ ៖ នៅពេលពួកអ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ នោះពាក្យសម្ដីរបស់ពួកលោកនឹងដឹកនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ ។
ទន្ទឹមនឹងពេលអ្នកដែលត្រូវបានតែងតាំងឲ្យផ្សាយដំណឹងល្អអាចជួយយើងឲ្យដឹងអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ នោះមានតែប្រធាននៃសាសនាចក្រតែម្នាក់គត់ ដែលមានសិទ្ធិទទួលបាន ហើយប្រកាសអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់សម្រាប់សាសនាចក្រទាំងមូល ។ នៅក្រោមការដឹកនាំរបស់លោក នោះសមាជិកក្នុងគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏មានសិទ្ធអំណាចប្រកាសអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់សម្រាប់យើងដែរ ។ ដូច្នេះ គោលការណ៍ដែលមានបង្រៀននៅក្នុង ខទី ៤ អាចអនុវត្តនៅគ្រប់ពេលដែលសមាជិកក្នុងគណៈប្រធានទីមួយ ឬ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឡើងថ្លែងសុន្ទរកថានៅក្នុងសន្និសីទទូទៅ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៣–៥ ម្ដងទៀត រួចស្វែងរកការសន្យា ដែលព្រះអម្ចាស់បានប្រទានឲ្យដល់ពួកអ្នកបម្រើរបស់ទ្រង់ដែលត្រូវបានតែងតាំងនោះ ។ សូមបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ នៅពេលពួកអ្នកបម្រើរបស់ព្រះអម្ចាស់ថ្លែងកាលបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ នោះពាក្យសម្ដីរបស់ពួកលោកក៏នឹងដឹកនាំទៅតាមព្រះវិញ្ញាណដែរ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមានមធ្យោបាយណាខ្លះ ដែលយើងអាចអញ្ជើញឲ្យមានអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងចែកចាយដំណឹងល្អ ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៧–១២យើងអានថា ព្រះអម្ចាស់បានហៅពួកអែលឌើរទាំងបួនរូបនេះ ឲ្យផ្សាយដំណឹងល្អ ហើយធ្វើពិធីបុណ្យជ្រមុជទឹកឲ្យអ្នកដែលនឹងទទួលជឿ ។ យើងក៏អានផងដែរអំពីពរជ័យទាំងឡាយ ដែលកើតមានចំពោះពួកគាត់ និង ចំពោះអ្នកដែលជឿដល់ពាក្យសម្ដីរបស់ពួកគាត់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១៣-២៤
ព្រះអម្ចាស់បើកសម្ដែងអំពីគុណសម្បត្តិសម្រាប់តំណែងនៃប៊ីស្សព
សូមស្រមៃថា មានមិត្តភក្ដិម្នាក់ដែលមានជំនឿផ្សេងសួរថា « តើប៊ីស្សពរបស់អ្នកត្រូវបានជ្រើសតាំងយ៉ាងដូចម្ដេច » ? តើអ្នកនឹងនិយាយថាដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:១៤-១៥, ២០ដោយស្វែងរករបៀប ដែលប៊ីស្សពត្រូវបានជ្រើសតាំង ។
ឃ្លា « ពូជពង្សនៃលោកអើរ៉ុនពិត » សំដៅទៅលើខ្សែស្រឡាយនៃប្អូនប្រុសរបស់ ម៉ូសេ គឺ អើរ៉ុន នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ ខ្សែស្រឡាយនេះ នឹងមានសិទ្ធិចំពោះតំណែងនៃប៊ីស្សពជាអធិបតី ប្រសិនបើត្រូវបានហៅ ហើយអនុមតិដោយគណៈប្រធានទីមួយ ។ នៅជំនាន់របស់ ម៉ូសេ មានតែខ្សែស្រឡាយនៃអំបូរលេវីតែប៉ុណ្ណោះ ដែលបានកាន់បព្វជិតភាពលេវី ឬ បព្វជិតភាពអើរ៉ុន ។ បុគ្គលម្នាក់ត្រូវតែមានឈាមជ័រជាខ្សែស្រឡាយនេះ ទើបត្រូវបានប្រគល់បព្វជិតភាពឲ្យ ។ សិទ្ធិទទួលបានបព្វជិតភាពនេះ គឺផ្ដល់ពីឪពុកទៅកូន ។ នៅជំនាន់នោះ ប្រសិនបើឪពុកពុំបានកាន់បព្វជិតភាពទេនោះ កូនប្រុសក៏នឹងមិនមានឱកាសកាន់បព្វជិតភាពដែរ ។
សូមសរសេរគោលការណ៍ដូចតទៅនេះដាក់នៅក្នុងព្រះគម្ពីររបស់អ្នក ៖ ប៊ីស្សពត្រូវតែបានអនុមតិដោយគណៈប្រធានទីមួយ និង ត្រូវបានតែងតាំងដោយអ្នកមានសិទ្ធអំណាចត្រឹមត្រូវ ។
នៅជំនាន់ដំបូងនៃសាសនាចក្រ សមាជិកក្នុងគណៈប្រធានទីមួយ តែងតាំង ហើយញែកចេញចំពោះប៊ីស្សពទាំងឡាយ ។ នៅក្នុងសាសនាចក្រនាពេលបច្ចុប្បន្ន របៀបនេះនៅតែអនុវត្តចំពោះប៊ីស្សពជាអធិបតី ។ ទោះជាយ៉ាងណាក៏ដោយ ការហៅ ការតែងតាំង និងការញែកចេញនៃពួកប៊ីស្សព គឺត្រូវបានដឹកនាំដោយប្រធានស្ដេក នៅក្រោមការដឹកនាំរបស់ គណៈប្រធានទីមួយ ។ ប្រធានស្ដេកម្នាក់ ដោយមានការគាំទ្រមកពីទីប្រឹក្សារបស់លោក នៅក្នុងគណៈប្រធានស្ដេក ស្វែងរកវិវរណៈដើម្បីស្គាល់នៅពេលណាត្រូវហៅប៊ីស្សពថ្មី ឬត្រូវហៅនរណា ។ លោកផ្ញើអនុសាសន៍ទៅកាន់គណៈប្រធានទីមួយ ដើម្បីធ្វើការអនុមតិ ។ នៅពេលគណៈប្រធានទីមួយអនុមតិការហៅនេះ នោះពួកលោកអនុញ្ញាតឲ្យប្រធានស្តេក តែងតាំង ហើយញែកចេញចំពោះប៊ីស្សពថ្មី ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នក ដែលត្រូវដឹងថា គណៈប្រធានទីមួយ អនុមតិចំពោះការហៅរបស់ប៊ីស្សព ?
ពីមុនព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨អែតវឺត ប៉ាទ្រិច គឺជាប៊ីស្សពតែម្នាក់គត់នៅក្នុងសាសនាចក្រ ។ នៅពេលប៊ីស្សពឯទៀតត្រូវបានហៅ នោះប៊ីស្សព ប៉ាទ្រិច បានបម្រើជាប៊ីស្សពជាអធិបតី ។ សព្វថ្ងៃនេះ ប៊ីស្សពជាអធិបតី គឺជាអ្នកមានសិទ្ធិអំណាចទូទៅ ហើយទទួលខុសត្រូវលើកិច្ចការអាណាចក្ររបស់សាសនាចក្រទាំងមូល ( សូមមើល គ. និង ស. ១០៧:៦៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥-៣៥
ព្រះអម្ចាស់បញ្ជាឲ្យឪពុកម្ដាយ បង្រៀនកូនចៅរបស់ខ្លួន
តើអ្នកធ្លាប់គិតអំពីលទ្ធភាពនៃការដែលបានរៀបការហើយ និង ការដែលមានកូនចៅនៅប៉ុន្មានឆ្នាំខាងមុខទៀតដែរឬទេ ?
សូមធ្វើបញ្ជីនៃអ្វីដែល អ្នកនឹងចង់បង្រៀនកូនចៅរបស់អ្នក ៖
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥-២៧រួចគូសចំណាំគោលលទ្ធិ ដែលព្រះអម្ចាស់បានបញ្ជាឲ្យឪពុកម្ដាយ បង្រៀនដល់កូនចៅរបស់ខ្លួន ។ ប្រសិនបើអ្វីទាំងនេះមិនមាននៅក្នុងបញ្ជីរបស់អ្នកទេនោះ សូមសរសេរបញ្ចូលបន្ថែម ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីថាតើអ្នកគិតថា ហេតុអ្វីបានជាឪពុកម្ដាយត្រូវបានបញ្ជាឲ្យបង្រៀនកូនចៅខ្លួន ដើម្បីពួកគេយល់អំពីគោលលទ្ធិនៃការប្រែចិត្ត សេចក្ដីជំនឿលើព្រះគ្រីស្ទ ពិធីបុណ្យជ្រមុជទឹក និង អំណោយទានព្រះវិញ្ញាណបរិសុទ្ធ ។ តើឪពុកម្ដាយរបស់អ្នកបានជួយអ្នក ឲ្យរៀនអំពីដំណឹងល្អយ៉ាងដូចម្ដេច ? សូមគិតអំពីការសរសេរលិខិតថ្លែងអំណរគុណមួយច្បាប់ ដើម្បីជូនចំពោះពួកលោក ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៨–៣១ព្រះអម្ចាស់បានប្រទានឱវាទបន្ថែមទៅដល់ឪពុកម្ដាយទាំងឡាយ ក៏ដូចជាទៅដល់ពួកបរិសុទ្ធនៅទីក្រុង ស៊ីយ៉ូន ដែរ ។
-
ដើម្បីជួយអ្នកឲ្យត្រៀមខ្លួនធ្វើជាឪពុកម្ដាយ សូមធ្វើលំហាត់ខាងក្រោមពីរ ឬ ច្រើនជាងនេះ ។ សូមឆ្លើយសំណួរទាំងឡាយ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៨ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បញ្ជាឲ្យឪពុកម្ដាយ បង្រៀនដល់កូនចៅរបស់ខ្លួន ។
-
ហេតុអ្វីអ្នកគិតថា វានឹងសំខាន់ចំពោះអ្នកដើម្បីបង្រៀនកូនចៅឲ្យអធិស្ឋាន ?
-
តើអ្នកត្រូវបានបង្រៀនឲ្យចេះអធិស្ឋានតាមរបៀបណា ?
-
តើការអធិស្ឋានបានប្រទានពរដល់អ្នក និង ក្រុមគ្រួសារអ្នកតាមរបៀបណា ?
-
តាមគំនិតរបស់អ្នក តើការអធិស្ឋានជួយយើងឲ្យ « ដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » តាមរបៀបណា ?
-
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៩ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បញ្ជាឲ្យបណ្ដាជននៃទីក្រុង ស៊ីយ៉ូន ( សមាជិកសាសនាចក្រ ) ធ្វើ ។
-
តើអ្នកបានរៀនពីឪពុកម្ដាយរបស់អ្នក ឬ មនុស្សដទៃទៀត អំពីការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធយ៉ាងដូចម្ដេច ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់អ្នក ឲ្យរក្សាថ្ងៃឈប់សម្រាកជាបរិសុទ្ធ ?
-
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៣០ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បញ្ជាដល់ឪពុកម្ដាយ និង កូនចៅធ្វើ ។ ( សូមកត់ចំណាំថា ពាក្យ មនុស្សខ្ជិលច្រអូស សំដៅទៅលើមនុស្សដែលខ្ជិល ឬ គ្មានឆន្ទៈនឹងចូលរួមក្នុងសកម្មភាពដែលមានប្រយោជន៍ ) ។
-
តើអ្នកធ្លាប់បានឃើញពរជ័យ ដែលកើតចេញពីការខិតខំធ្វើការនៅពេលណាខ្លះ ?
សូមអានព័ត៌មានដូចតទៅនេះអំពីភាពខ្ជិលច្រអូស ៖ « ព្រះអម្ចាស់បានបញ្ជា កុំឲ្យយើងខ្ជិលច្រអូស ។ ភាពខ្ជិលច្រអូសអាចនាំទៅរកអាកប្បកិរិយាមិនសមរម្យ ទំនាក់ទំនងមិនល្អ និង អំពើបាប ។ ទម្រង់មួយនៃភាពខ្ជិលច្រអូសគឺការចំណាយពេលហួសហេតុទៅលើសកម្មភាពទាំងឡាយ ដែលរារាំងអ្នកពីកិច្ចការដែលមានប្រយោជន៍ ដូចជាការប្រើអ៊ីនធឺណែត លេងវីដេអូហ្គេម និង មើលទូរទស្សន៍ជាដើម » (ដើម្បីកម្លាំងនៃយុវជនកូនសៀវភៅ [ឆ្នាំ ២០១១ ] ទំព័រ ៤០) ។
-
តើភាពខ្ជិលច្រអូលនាំទៅរកសេចក្ដីទុច្ចរិតយ៉ាងដូចម្ដេច?
-
តើកត្តាណាខ្លះ ដែលអាចជួយបុគ្គលម្នាក់ឲ្យយកឈ្នះលើការទោរទន់ទៅរកភាពខ្ជិលច្រអូសបាន ?
-
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៣១-៣២ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បញ្ជាឲ្យឪពុកម្ដាយ និង ពួកកូនចៅធ្វើ ។
-
តើអ្នកគិតថាការលោភលន់អាចនឹងជះឥទ្ធិពលដល់គ្រួសារមួយយ៉ាងដូចម្ដេច ?
-
តើអ្នកអាចធ្វើអ្វីខ្លះក្នុងជីវិត ដើម្បីយកឈ្នះលើភាពអាត្មានិយម និង ភាពលោភលន់បាន ?
-
-
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីបានជាវាមានសារៈសំខាន់ ដែលត្រូវត្រៀមខ្លួននាពេលឥឡូវនេះ ដើម្បីធ្វើជាឪពុកម្ដាយដ៏ល្អ ?
-
តើគោលដៅអ្វីដែលអ្នកនឹងដាក់ ដែលនឹងជួយអ្នកឲ្យត្រៀមខ្លួនធ្វើជាឪពុកម្ដាយដ៏ល្អ ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖