ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៤ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០


មេរៀន​ទី ២៤ ៖ ថ្ងៃទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១១០

បុព្វកថា

នៅ​ថ្ងៃ​អាទិត្យ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ការប្រជុំ​សាក្រាម៉ង់​មួយ​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ នៅ​ពេល​កំពុង​ប្រជុំ​នោះ​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ​ដើម្បី​ទៅ​អធិស្ឋាន ។ ក្រោយ​ពី​បាន​ក្រោក​ឈរ​ឡើង​ពី​អធិស្ឋាន ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​អង្គ​ទ្រង់​ទៅ​ដល់​ពួក​លោក ហើយ​បាន​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិសឆ្លង​ថ្មី​នោះ ។ បន្ទាប់មក ម៉ូសេ អេលីយ៉ាស់ និង អេលីយ៉ា បាន​បង្ហាញ​ខ្លួន​ដល់​ពួក​លោក ហើយ​កូនសោ​បព្វជិតភាព​ត្រូវ​បាន​ស្ដារឡើងវិញ. គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ គឺ​ជា​ដំណើររឿង​នៃ​ការនិមិត្ត​ទាំងនេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១-១០

ព្រះអម្ចាស់​បង្ហាញ​អង្គ​ទ្រង់ ហើយ​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់

បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា

តើ​អ្នក​ធ្លាប់​កត់ចំណាំ​ឃ្លា ដែល​បាន​ឆ្លាក់​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​គ្រប់​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ? វា​ឆ្លាក់​ថា « បរិសុទ្ធ​ដល់​ព្រះអម្ចាស់—ព្រះដំណាក់​របស់​ព្រះអម្ចាស់ » ។

ដោយសារតែ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ តើ​អ្នក​អាច​គិត​អំពី​គ្រា​មួយ​ដែល​ព្រះអម្ចាស់​បាន​យាង​មក​ម្ដង​នោះ​ដែរ​ឬ​ទេ ?

ការយាង​មក​ម្ដង​នោះ​បាន​កើតឡើង នៅ​មិន​យូរប៉ុន្មាន​បន្ទាប់​ពី ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ដោយ​ស្វែងរក​ថាតើ​នរណាខ្លះ ដែល​មាន​វត្តមាន​នៅ​ទីនោះ និង អ្វី​ខ្លះ​ដែល​ពួក​លោក​បាន​ធ្វើ​ពីមុន​ឆ្លង​កាត់​បទពិសោធន៍​បែប​នេះ ។

ព្រះគ្រីស្ទ​យាង​មក​ជួប យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី

សូម​អាន​ដំណើររឿង​របស់​ព្យាការី យ៉ូសែប ស៊្មីធ អំពី​ការនិមិត្ត​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១–៣ ។ សូម​សាកល្បង​គិត​ស្រមៃ​អំពី​អ្វី​ដែល​បាន​កើតឡើង និង ស្រមៃ​ថាតើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច​បើសិនជា​អ្នក​មាន​វត្តមាន​នៅ​ទី​នោះ ។ បន្ទាប់មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:៤–៥រួច​ស្វែងរក​អ្វី​ដែល​ព្រះអង្គសង្គ្រោះ បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លាទាំងឡាយ ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:៤–៥ រួច​ពន្យល់​អំពី​មូលហេតុ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:៥ មាន​នូវ​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់​ចំពោះ យ៉ូសែប និង អូលីវើរ ដើម្បី​ឲ្យ​ពួកលោក​ងើប​មុខ​ឡើង ហើយ​អរសប្បាយ​រីករាយ​ចុះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:៦–១០រួច​ស្វែងរក​មូលហេតុ​ដែល យ៉ូសែប និង អូលីវើរ ថែមទាំង​ពួក​បរិសុទ្ធ ត្រូវ​អរសប្បាយ​រីករាយ ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

មូលហេតុ​មួយ​ដែល​ពួកបរិសុទ្ធ​ត្រូវ​អរសប្បាយ​រីករាយ មាន​នៅ​ក្នុង ខទី ៧–៨ ។ ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​គោលការណ៍​ដូចតទៅ ៖ បើសិនជា​យើង​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ហើយ​រក្សា​ព្រះដំណាក់​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ នោះ​ទ្រង់​នឹង​សម្ដែង​អង្គ​ទ្រង់​ឲ្យ​យើង​ឃើញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

  1. journal iconបើសិនជា​អ្នក​ជា​ធ្លាប់​មាន​ឱកាស​ទៅ ឬ ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា​នៅ​ក្បែរ​ព្រះអម្ចាស់​នៅ​ទី​នោះ ។ បើសិនជា​អ្នក​ពុំ​ទាន់​មាន​ឱកាស​ទេ​នោះ សូម​សរសេរ​អំពី​អារម្មណ៍​ដែល​អ្នក​អាច​នឹង​មាន​នៅ​ទីនោះ ។ បន្ទាប់​មក​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ព្រះអម្ចាស់​អាច​សម្ដែង​អង្គ​ទ្រង់ ទៅ​កាន់​មនុស្ស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច ? ( ពាក្យ សម្ដែង មាន​ន័យ​ថា បង្ហាញ ឬ ធ្វើ​ឲ្យ​គេ​ដឹង ដូចបាន​ពិភាក្សា​នៅ​ក្នុង​មេរៀន​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩ ) ។

    2. តើ​យើង​អាច​រក្សា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ឲ្យ​មាន​ភាពបរិសុទ្ធ និង ស្អាតស្អំ​បាន​យ៉ាង​ដូចម្ដេច ?

    3. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះទ័យ​តម្រូវ​ឲ្យ​យើង​គោរពប្រតិបត្តិ និង ស្អាតស្អំ ពីមុន​ទ្រង់​នឹង​សម្ដែង​អង្គ​ទ្រង់​ឲ្យ​យើង​ឃើញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:៩–១០រួច​ស្វែងរក​ថាតើ​នរណា​ដែល​នឹង​មាន​ពរ តាម​រយៈ​ការស្ដារ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ ។

  1. journal iconនៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ពិភពលោក​មាន​ពរ​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ និង កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​មនុស្ស​រស់​ផង និង មនុស្ស​ដែល​បាន​អស់​ជីវិត​ទៅ​ហើយ​ផង​យ៉ាង​ដូចម្ដេច ?

    2. តើ​ព្រះវិហារ​បរិសុទ្ធ បាន​ប្រទានពរ​ជ័យ​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១-១៦

ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បង្ហាញ​ខ្លួន ហើយ​កូនសោ​បព្វជិតភាព​ត្រូវបាន​ស្ដារឡើងវិញ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី

សូម​មើល​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១–១៣ ស្វែងរក​ថាតើ​នរណា​ដែល​បាន​បង្ហាញ​ខ្លួន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បន្ទាប់​ពី​បាន​ឃើញ​ការនិមិត្ត​នៃ​ព្រះអម្ចាស់ ។ អ្នក​អាច​ចង់​គូសចំណាំ ឈ្មោះ​ទាំងនេះ ។

ម៉ូសេ​កាន់​ផ្ទាំង​ចំណារ

ម៉ូសេ

អេលីយ៉ា

អេលីយ៉ា

តើ​អ្នក​ស្គាល់​ថា​ម៉ូសេ និង អេលីយ៉ា​គឺ​ជា​នរណា និង កិច្ចការ​ដ៏​អស្ចារ្យៗ​មួយ​ចំនួន ដែល​ពួកលោក​បាន​ធ្វើ កាល​ពួកលោក​បាន​រស់នៅ​លើ​ផែនដី​នេះ​ដែរ​ឬ​ទេ ? ដើម្បី​រៀន​បន្ថែម​អំពី​ព្យាការី​ព្រះគម្ពីរ​សញ្ញាចាស់​ទាំងពីរ​រូប​នេះ សូម​ស្វែងរក​ឈ្មោះ​របស់​ពួកលោក​នៅ​ក្នុង Bible Dictionary ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

អេលីយ៉ាស​អាច​ជា​ព្យាការី​មួយ​រូប ដែល​បាន​រស់នៅ​ជំនាន់​របស់​អ័ប្រាហាំ ។ លើស​ពី​ឈ្មោះ​ទៅ​ទៀត អេលីយ៉ាស គឺ​ជា​ងារ​មួយ​ដែល​មាន​ន័យ​ថា អ្នក​នាំ​មុខ ឬ អ្នក​ស្ដារឡើងវិញ ។ ( សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ អេលីយ៉ាស »scriptures.lds.org; Bible Dictionary, “Elias” » ) ។

សារទូត​ទាំង​បី​រូប​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ បាន​ប្រទាន​កូនសោ​បព្វជិតភាព​ទៅ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។

  1. journal iconសូម​ចម្លង​តារាង​ខាងក្រោម​នេះ ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់​មក សូម​សិក្សា​វគ្គ​បទគម្ពីរ​ដែល​មាន​សរសេរ​ពី​ក្រោម​ឈ្មោះ​ព្យាការី​ម្នាក់ៗ រួច​សរសេរ​អំពី​អ្វី​ដែល​ពួកលោក​ម្នាក់ៗ​បាន​ស្ដារឡើងវិញ ។

ម៉ូសេ

( គ. និង ស. ១១០:១១ )

អេលីយ៉ាស

( គ. និង ស. ១១០:១២ )

អេលីយ៉ា

( គ. និង ស. ១១០:១៣-១៦ )

ព័ត៌មាន​ខាង​ក្រោម​នេះ អាច​ជួយ​អ្នក​យល់​អំពី​កូនសោ ឬ សិទ្ធិអំណាច​ដែល​អ្នក​ឃើញ​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១–១៦ ។

« កូនសោ​នៃ​ការប្រមូល​រាស្ត្រ​អ៊ីស្រាអែល »

ព្រះអម្ចាស់​បាន​ប្រទាន​ឈ្មោះ អ៊ីស្រាអែល ទៅ​ដល់ យ៉ាកុប ដែល​ជា​កូន​ប្រុស​របស់ អ៊ីសាក និង ជា​ចៅ​ប្រុស​របស់ អ័ប្រាហាំ ( សូម​មើល លោកុប្បត្តិ ៣២:២៨ ) ។ ពូជអំបូរ​របស់​យ៉ាកុប ដែល​ត្រូវបាន​ស្គាល់​ថា​ជា អាណាចក្រ​អ៊ីស្រាអែល​នោះ គឺ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ ។ អស់​រយៈ​ពេល​ជា​យូរយារ​ក្រោយ​មក រាស្ត្រ​អ៊ីស្រាអែល និង ពូជអំបូរ​របស់​ពួកគេ​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​ផែនដី ដោយសារតែ​ភាពទុច្ចរិត​របស់​ខ្លួន ។ ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​ប្រមូល​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ( សូម​មើល នីហ្វៃ​ទី​១ ១៥:១៣–១៤; នីហ្វៃទី​៣ ៥:២៤; ១៦:៥; ២៩:១, ៣ ) ។ ពូជអំបូរ​របស់​យ៉ាកុប និង រាស្ត្រ​ដទៃ​ទៀត​ត្រូវបាន​ប្រមូល​ទៅ​កាន់​អាណាចក្រ​របស់​ព្រះអម្ចាស់​តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ កូនសោ​បព្វជិតភាព​ដែល​ម៉ូសេ បាន​ស្ដារឡើងវិញ​នោះ បាន​ពង្រីក​ឡើង​ជា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​សាសនាចក្រ​នៅ​ពាសពេញ​ផ្ទៃ​ផែនដី ។

ប្រធាន រ័សុល អិម ណិលសុន

អែលឌើរ រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖ « កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ចាំបាច់ ក្នុង​ការប្រមូល​ពួក​អ៊ីស្រាអែល ។… នៅ​ក្នុង​ប្រទេស​ជាតិ​ជា​ច្រើន អ្នកផ្សព្វផ្សាយ​សាសនារបស់​យើង​បាន​ស្វែងរក​កូនចៅ​នៃសាសន៏អ៊ីស្រាអែល​ដែល​បាន​បែកខ្ញែក » (The Gathering of Scattered Israel » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨១ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖ « ការប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល​រួមមាន ការចូលរួម​ក្នុង​សាសនាចក្រ​ដ៏​ពិត និង ការស្គាល់​ព្រះ​ដ៏​ពិត ។… ហេតុដូច្នេះ​ហើយ បើ​សិនជា​បុគ្គល​ណា​ម្នាក់​ដែល​បាន​ទទួល​យក​ដំណឹង​ល្អ​ដែល​បាន​ស្តារឡើង​វិញ និង អស់​អ្នក​ដែល​ឥឡូវ​នេះ​ស្វែងរក​ការថ្វាយ​បង្គំ​ព្រះអម្ចាស់​ជា​ភាសា​របស់​ខ្លួន ព្រមទាំង​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​រស់នៅ នោះ​មាន​ន័យ​ថា​បាន​អនុវត្ត​តាម​ក្រឹត្យវិន័យ​នៃ​ការប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួលបាន​មរតក​នៃ​ពរជ័យ​ទាំងអស់ ដែល​បាន​សន្យា​ចំពោះ​ពួកបរិសុទ្ធ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​បង្អស់ » (The Teachings of Spencer W. Kimballការបោះពុម្ព​របស់ អ៊ីវើត អិល ឃឹមបឹល [ ឆ្នាំ ១៩៨២ ] ទំព័រ ៤៣៩ ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​ពាក្យ កិច្ចការ​ផ្សព្វផ្សាយ​សាសនា នៅ​លើ​តារាង ក្នុង​ប្រអប់​ឈរ​ពី​ក្រោម​ចំណងជើង « ម៉ូសេ » ។

« សម័យ​កាន់កាប់​ត្រួតត្រា នៃ​ដំណឹងល្អ​នៃ​លោក​អ័ប្រាហាំ »

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

សម័យ​កាន់កាប់​ត្រួតត្រា នៃ​ដំណឹងល្អ​នៃ​លោក​អ័ប្រាហាំ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ដោយ អេលីយ៉ា ដែល​បាន​បំពេញ​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖ « អេលីយ៉ាស បាន​នាំ​ត្រឡប់​មក​វិញ នូវ ‹ ដំណឹងល្អ​នៃ​លោក​អ័ប្រាហាំ › គឺ​ជា​សេចក្តី​សញ្ញា​នៃ​អ័ប្រាហាំ​ដ៏​អស្ចារ្យ ដែល​ពួក​អ្នក​ស្មោះត្រង់​ទទួលបាន​ការសន្យា​ឲ្យ​មាន​ការរីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច គឺ​ជា​ការសន្យា​ថា តាមរយៈ​អាពាហ៍ពិពាហ៍​សេឡេស្ទាល នោះ​ពូជពង្ស​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ​នឹង​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ឬ ដូច​ជា​ផ្កាយ​រាប់​មិន​អស់​នៅ​លើ​មេឃ ។ អេលីយ៉ាស បាន​ផ្ដល់​ការសន្យា—ដែល​ទទួលបាន​ដោយ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប​ពី​បូរាណ—ថា​មនុស្ស​នៅ​សម័យ​ថ្មី និង កូនចៅ​របស់​លោក​គ្រប់​ជំនាន់​នឹង​មាន​ពរ ។ ហើយ​យើង​កំពុង​ផ្ដល់​ពរជ័យ​របស់ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ដល់​អ្នក​ដែល​នឹង​ទទួល​យក​វា » ( The Keys of the Kingdom » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ២២ ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​ពាក្យ អាពាហ៍ពិពាហ៍​សេឡេស្ទាល និង ពូជពង្ស​ដ៏​អស់កល្ប​ជានិច្ច នៅ​លើ​តារាង ក្នុង​ប្រអប់​ឈរ​ពី​ក្រោម​ចំណងជើង « អេលីយ៉ាស » ។

« កូនសោ​ទាំងឡាយ​នៃ​គ្រាកាន់កាប់​ត្រួតត្រា​នេះ »

ដើម្បី​ជួយ​អ្នក​យល់​អំពី​កូនសោ​បព្វជិតភាព​ដែល អេលីយ៉ា​បាន​ស្ដារឡើងវិញ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូចខាងក្រោម ៖

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន ៖ « អំណាច​នៃ​ការផ្សារភ្ជាប់​នេះ​បាន​ប្រទាន​ដល់​អេលីយ៉ា គឺ​ជា​អំណាច​ដែល​ចងភ្ជាប់​ស្វាមី និង ភរិយា ព្រម​ទាំង​កូនចៅ​ទៅ​នឹង​ឪពុក​ម្តាយ​សម្រាប់​ពេល​នេះ និង ពេល​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ វា​គឺ​ជា​អំណាច​នៃ​ចងភ្ជាប់ ដែល​មាន​នៅ​ក្នុង​គ្រប់​ពិធី​បរិសុទ្ធ​ទាំងអស់​នៃ​ដំណឹង​ល្អ ។… ដោយសារតែ​អំណាច​នេះ​ហើយ ទើប​គ្រប់​ពិធី​បរិសុទ្ធ​ទាំងអស់​ដែល​ទាក់ទង​នឹង​សេចក្តី​សង្គ្រោះ​ត្រូវ​បាន​ចងភ្ជាប់ ឬ ផ្សារភ្ជាប់ ហើយ​នោះ​គឺ​ជា​បេសកកម្ម​របស់​អេលីយ៉ា​ដែល​ត្រូវ​បង្ហាញ​ខ្លួន​មក ហើយ​ស្តារ​វា​ឡើង​វិញ » (Elijah the Prophet and His Mission [ ឆ្នាំ ១៩៥៧ ] ទំព័រ ៥ ) ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

អែលឌើរ ដាវីឌ អេ បែដណា

« ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ដែល​ត្រូវបាន​ស្ដារឡើងវិញ​របស់​ព្រះគ្រីស្ទ​នេះ យើង​មាន​ទំនួលខុសត្រូវ​ដោយ​សេចក្ដីសញ្ញា​ក្នុង​ការស្រាវជ្រាវ​រក​ជីដូនជីតា​របស់​យើង ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ការសង្គ្រោះ​នៃ​ដំណឹងល្អ​សម្រាប់​ពួក​លោក ។ ‹ ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ ក្រៅ​ពី​យើង​ឡើយ › ( ហេព្រើរ ១១:៤០ … ) ។ ហើយ ‹ រីឯ​យើង​ក៏​ពុំ​អាច​បាន​ល្អ​ឥតខ្ចោះ​ក្រៅ​ពី​មនុស្ស​ស្លាប់​របស់​យើង​ដែរ › ( គ. និង ស. ១២៨:១៥ ) ។

« ដោយសារតែ​មូលហេតុ​នេះ​ហើយ ទើប​យើង​ធ្វើ​ការស្រាវជ្រាវ​ពង្សប្រវត្តិ កសាង​ព្រះវិហារ​បរិសុទ្ធ និង ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​មនុស្ស​ដែល​បាន​ចែកឋាន​ទៅ ។ ដោយ​សារ​ហេតុផល​នេះ អេលីយ៉ា ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ស្ដារ​អំណាច​ផ្សារភ្ជាប់ ចំណង​នៅលើ​ផែនដី និង​នៅ​ស្ថានសួគ៌ » ( « The Hearts of the Children Shall Turn » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥-២៦ ) ។

យោង​តាម​ការបកស្រាយ​ទាំងនេះ តើ​អំណាច ឬ សិទ្ធិអំណាច​អ្វី​ដែល​អេលីយ៉ា​បាន​ស្ដារឡើងវិញ ? ( អ្នក​អាច​នឹង​ចង់​សរសេរ​ចម្លើយ​របស់​អ្នក នៅ​លើ​តារាង​ក្នុង​ប្រអប់​ឈរ ពី​ខាង​ក្រោម​ចំណងជើង « អេលីយ៉ា » ) ។

អេលីយ៉ា​មក​ជួប យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី

នៅ​ពេល​អេលីយ៉ា បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ លោក​បាន​បំពេញ​ការព្យាករណ៍​ដែល​ថា អេលីយ៉ា​នឹង​មក « មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់ » ដើម្បី « នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ » ( ម៉ាឡាគី ៤:៥–៦ ) ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ថាតើ​ជីវិត​របស់​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ តាមរយៈ​ការស្ដារឡើងវិញ​នៃ​យ៉ាងហោចណាស់​កូនសោ​បព្វជិតភាព​មួយ ( កិច្ចការ​ផ្សព្វផ្សាយ​សាសនា អាពាហ៍ពិពាហ៍​សេឡេស្ទាល និង ពូជពង្ស​ដ៏​អស់កល្ប​ជានិច្ច ឬ អំណាច​នៃ​ការផ្សារភ្ជាប់ រួម​បញ្ចូល​ទាំង​ព្រះវិហារ​បរិសុទ្ធ និង កិច្ចការ​ពង្សប្រវត្តិ ) ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​កត់ត្រា​ថា ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ « ត្រូវបាន​កសាង​ឡើង​ជា​បឋម សម្រាប់​ការស្ដារឡើងវិញ​នៃ​កូនសោ​សិទ្ធិអំណាច ។ នៅក្នុង​ការទទួល​កូនសោ​ទាំង​នេះ នោះ​ភាព​ពោរពេញ​នៃ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ទាំង​នេះ [ ត្រូវបាន ] សម្តែង​ឡើង » (Doctrines of Salvation, comp . Bruce R. McConkie 3 vols. [១៩៥៤–៥៦] ២:២៤២ ) ។ កូនសោ​នេះ​មាន​នៅ​ដល់​សព្វថ្ងៃ​នេះ ដែល​កាន់​ដោយ​ប្រធាន​នៃ​សាសនាចក្រ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ៖ ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១–១៦ យើង​រៀន​ថា កូនសោ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ក្រុម​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង កិច្ចការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ត្រៀមខ្លួន​សម្រាប់

អ្នក​រស់នៅ​ក្នុង​ជំនាន់​ដែល​អ្នក​អាច​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា កិច្ចការ​ពង្ស​ប្រវត្តិ និង កិច្ចការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ជា​ពេល​ដែល​អ្នក​អាច​សម្លឹង​មើល​ទៅ​មុខ​ទៀត​រួម​បញ្ចូល​ទាំង​ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ផងដែរ ។ សូម​គិត​អំពី​ការដាក់​គោលដៅ​ដើម្បី​រួម​ចំណែក​ក្នុង​កិច្ចខ្នះខ្នែង​ទាំងនេះ ដើម្បី​ត្រៀមខ្លួន​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។ អ្នក​ក៏​អាច​ដាក់​គោលដៅ​ជាក់លាក់​មួយ លើ​របៀប​ដែល​អ្នក​នឹង​ត្រៀមខ្លួន​រៀប​អាពាហ៍ពិពាហ៍​សេឡេស្ទាល ។ សូម​ទូល​សូម​ព្រះវរបិតាសួគ៌ ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​គោលដៅ​នោះ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖