ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២២ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣


មេរៀន​ទី ២២ ៖ ថ្ងៃទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣

សេចក្ដីផ្ដើម

នៅ​ក្នុង​ការប្រជុំ​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ទីក្រុង ខឺត​ឡង់ ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៨៣៤ ប៉ាលី ភី ប្រាត្ត និងឡាយមិន វ៉ាយ បាន​ស្វែងរក​ការដឹកនាំ​ពី​ការប្រជុំ​ក្រុមប្រឹក្សា អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី អាច​ទទួល​បាន​ជំនួយ​ខាង​សាច់ឈាម ហើយ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​របស់​ខ្លួន​នៅ​ឃុំ​ចាកសុន​មក​វិញ ។ នៅ​ថ្ងៃ​នោះ​ដែរ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣ជា​វិវរណៈ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា ដែនដី​ស៊ីយ៉ូន​នឹង​ត្រូវបាន​រំដោះ​មក​វិញ ។ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឲ្យ​ប្រមូល​ធនធាន និង កេណ្ឌ​ទាហាន​ទៅ​ជួយ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ ក្រុម​នេះ​ត្រូវបាន​ស្គាល់​ថា កង​ទ័ពជំរំស៊ីយ៉ូន ។

កង​ទ័ពជំរំស៊ីយ៉ូន

កង​ទ័ពជំរំស៊ីយ៉ូន ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋ មិសសួរី

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:១-២១

ព្រះអម្ចាស់​សន្យា​ថា ស៊ីយ៉ូន​នឹង​ត្រូវបាន​រំដោះ

តើ​អ្វី​ខ្លះ ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពួក​សុចរិត នា​ពេល​សព្វថ្ងៃ​នេះ ?

សូម​គិត​អំពី​របៀប​ដែល​ពួក​ខ្មាំងសត្រូវ​របស់​ព្រះអម្ចាស់ ព្យាយាម​បង្អាក់​ភាពលូតលាស់​ខាង​វិញ្ញាណ និង វឌ្ឍនភាព​របស់​សាសនាចក្រ ។ នៅ​ពេល​អ្នក​សិក្សា​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣សូម​ស្វែងរក​គោលលទ្ធិ និង គោលការណ៍ ដែល​នឹង​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ខ្មាំង​សត្រូវ​ប្រភេទ​នេះ ។

ដូច​បាន​ពន្យល់​នៅ​ក្នុង​សេចក្ដី​ណែនាំ​នៃ​មេរៀន​នេះ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ អំពី​របៀប​ជួយ​ដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ នៅ​ពេល​ចាប់ផ្ដើម​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ទ្រង់ ទុក​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​បៀតបៀន​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:១-៤ដោយ​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​ទុក​ឲ្យ​រឿង​ដ៏​អាក្រក់​នេះ កើតឡើង​ដល់​រាស្ត្រ​របស់​ទ្រង់ ។

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ដែល​ថា ព្រះអម្ចាស់​បាន​ចាត់ទុក​អ្នក​ដែល​បៀតបៀន​ពួក​បរិសុទ្ធ ថា​ជា​ខ្មាំង​សត្រូវ​របស់​ទ្រង់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:៥–៧រួច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដូចតទៅ​នេះ ៖ បើ​ពួក​បរិសុទ្ធ​ធ្វើតាម​ឱវាទ​ព្រះអម្ចាស់ « ចាប់ពី​ម៉ោង [ នេះ ] ទៅ » តើ​ពរជ័យ​អ្វី​ខ្លះ ដែល​ពួកគេ​ទទួល​បាន ? ( អ្នក​អាច​នឹង​ចង់​គូសចំណាំ​ចម្លើយ​ទាំងនេះ ពេល​អ្នក​រក​វា​ឃើញ ។ សូម​កត់ចំណាំ​ថា ពាក្យ ឈ្នះ មាន​ន័យ​ថា ខ្លាំង​ជាង​គូបដិបក្ខ ឬ មាន​ជ័យ​ជម្នះ ) ។

ខគម្ពីរ​ទាំងនេះ​បង្រៀន​គោលការណ៍​មួយ ដែល​អាច​អនុវត្ត​ចំពោះ​កិច្ច​ខិតខំ​របស់​អ្នក ក្នុង​ការយក​ឈ្នះ​លើ​អានុភាព​នៃ​លោកិយ ៖ នៅ​ពេល​យើង​ចាប់ផ្ដើម​ធ្វើតាម​ឱវាទ​ព្រះអម្ចាស់ នោះ​យើង​ទទួល​បាន​កម្លាំង ដើម្បី​ចាប់ផ្ដើម​យក​ឈ្នះ​លើ​លោកិយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:៨-១០ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ថា​នឹង​កើតឡើង បើ​សិន​ជា​ពួក​បរិសុទ្ធ​ជ្រើសរើស​មិន​គោរព​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​ទ្រង់ ។

តើ​គោលការណ៍​អ្វី​ដែល​ព្រះអម្ចាស់​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ អំពី​ការណ៍​ដែល​នឹង​កើតឡើង បើ​សិន​ជា​យើង​មិន​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​នោះ ? សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍ « បើ​សិន​ជា–នោះ » ដូចតទៅ​នេះ ៖ បើ​សិន​ជា​យើង​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ នោះ  ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៣:៩ ម្ដង​ទៀត ។ តើ​យើង​អាច​ធ្វើ​ជា « ពន្លឺ​ដល់​ពិភពលោក » បាន​តាម​របៀប​ណា ? តើ​អ្នក​អាច​ធ្វើ​ជា​អ្នក​សង្គ្រោះ បាន​តាម​របៀប​ណា ?

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​គំរូ​មួយ​ចំនួន​ណា​ខ្លះ នៃ​របៀប​ដែល​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអម្ចាស់​ព្យាយាម​យក​ឈ្នះ​លើ សមាជិក​នៃ​សាសនាចក្រ​នា​ពេល​បច្ចុប្បន្ន​នេះ ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​មនុស្ស​ម្នាក់​ដែល​ពុំ​គោរពប្រតិបត្តិ​ព្រះអម្ចាស់ ឬ គោរពប្រតិបត្តិ​តែ​ផ្នែក​មួយ​ចំនួន ពុំ​អាច​នឹង​មាន​លទ្ធភាព​យក​ឈ្នះ​លើ​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអម្ចាស់​បាន ?

    3. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​បាន​ឃើញ​មនុស្ស​ណា​ម្នាក់ មាន​ជ័យ​ជម្នះ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះអម្ចាស់ ដោយ​ព្យាយាម​គោរពប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ទ្រង់ ? ( ឧទាហរណ៍ អ្នក​អាច​នឹង​គិត​អំពី​មនុស្ស​ណា​ម្នាក់ ដែល​បាន​យក​ឈ្នះ​លើ​ការញៀន ឬ អ្នក​ដែល​សព្វថ្ងៃ​នេះ​រស់នៅ​តាម​ដំណឹងល្អ បន្ទាប់​ពី​បាន​រស់នៅ​តាម​ជីវិត​ខាង​លោកិយ ) ។

  2. journal iconសូម​សរសេរ​អ្វី​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​អ្នក​អាច​ចាប់ផ្ដើម​ធ្វើ « ចាប់​ពី​ម៉ោង​នេះ​ទៅ » ( គ. និង ស. ១០៣:៥ ) ដើម្បី​ស្ដាប់​តាម​ឱវាទ​របស់​ព្រះអម្ចាស់​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។ សូម​សរសេរ​ផែនការ​អំពី​របៀប ដែល​អ្នក​នឹង​ធ្វើ​វា ។

សូម​ចងចាំ​ថា ខណៈ​ពេល​ដែល​អ្នក​អាច​នឹង​មិន​គោរពប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​យ៉ាង​ល្អ​ឥតខ្ចោះ បើសិនជា​អ្នក​ព្យាយាម​គោរពប្រតិបត្តិ​ទ្រង់​ដោយ​ចិត្ត​ឧស្សាហ៍ ហើយ​បើសិនជា​នៅ​ពេល​អ្នក​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​ខុស អ្នក​ប្រែចិត្ត ហើយ​ស្វែងរក​ការអត់ទោស​ដោយ​ស្មោះ​ពី​ចិត្ត​តាមរយៈ​ដង្វាយធួន​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​អ្នក ឲ្យ​យក​ឈ្នះ​លើ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:១១–២១យើង​អាន​អំពី​ការសន្យា​របស់​ព្រះអម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា បន្ទាប់​ពី​ពួក​បរិសុទ្ធ​បាន​ទទួល​រង​ទុក្ខលំបាក​ហើយ នោះ​ទីក្រុង ស៊ីយ៉ូន នឹង​ត្រូវបាន​រំដោះ​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។ ប៉ុន្តែ ទ្រង់​ក៏​បាន​ព្រមាន​ពួកគេ​ដែរ​ថា បើ​សិន​ជា​ពួក​បរិសុទ្ធ​បង្ខូច​កេរមរតក​របស់​ខ្លួន នោះ​ពួកគេ​នឹង​ត្រូវ​ទម្លាក់​ចុះ ។ លោក​បាន​មាន​ព្រះបន្ទូល​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ថា​ជា​បុរស​ប្រៀបធៀប​ទៅ​នឹង ម៉ូសេ ដែល​បាន​ដឹកនាំ​ប្រជារាស្ត្រ ( សូម​មើល គ. និង ស. ១០៣:១៦, ២១សូម​មើល​ផងដែរ គ. និង ស. ២៨:២ ) ។ ការប្រៀបធៀប​នេះ​គឺ​ពិត​ប្រាកដ​ណាស់ ចំពោះ​ប្រធាន​នៃ​សាសនាចក្រ​គ្រប់​រូប ( សូម​មើល គ. និង ស. ១០៧:៩១ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:២២-៤០

ព្រះអម្ចាស់​បើកសម្ដែង​អំពី របៀប​ដែល​ដែនដី​ស៊ីយ៉ូន ត្រូវបាន​រំដោះ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:២២-២៣ ។ ខគម្ពីរ​ទាំងនេះ​មាន​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់ ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​គ្រា​នោះ គឺ​ក្នុង​ឆ្នាំ ១៨៣៤ ។ ទ្រង់​បាន​ត្រាស់​បង្គាប់​ពួកលោក​ឲ្យ​ប្រមូល​គ្នា ទៅ​ដែនដី​ស៊ីយ៉ូន រដ្ឋ មិសសួរី ហើយ​ជួយ​ពួក​បរិសុទ្ធ​នៅ​ទី​នោះ ។ ក្រុម​បុរស​ដែល​មាន​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ប្រមូល​គ្នា ដើម្បី​ដឹកនាំ​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ នោះ ត្រូវបាន​ស្គាល់​ថា កង​ទ័ពជំរំស៊ីយ៉ូន (ជំរំ គឺ​ជា​ពាក្យ​មួយ​ទៀត​នៃ​ពល​ទ័ព ) ។ សមាជិក​នៃ​ជំរំ​មរមន មាន​គោលបំណង​ចំនួន​ពីរ ។ ទីមួយ ពួក​លោក​ត្រូវ​នាំ​យក​ធនធាន​នានា ទៅ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ ដោយ​មាន​ធនធាន​ទាំងនេះ ពួកគេ​អាច​ផ្ដល់​ជំនួយ​ដល់​ពួក​បរិសុទ្ធ ហើយ​មាន​លទ្ធភាព​ជួយ​ពួកគេ​អាច​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ ។ ពួកលោក​ក៏​ប្រើ​ធនធាន​ទាំងនេះ ដើម្បី​ទិញ​ដីធ្លី​បន្ថែម​ដែរ ។ ទី​ពីរ ដោយ​បាន​ទទួល​ការអនុញ្ញាត​ពី​លោក​អភិបាល ដានីយ៉ែល ដាំងឃ្លីន នៃ​រដ្ឋ មិសសួរី បន្ទាប់​ពី​កងជីវពល​រដ្ឋ បាន​ជួយ​ការពារ​ពួក​បរិសុទ្ធ​ឲ្យ​ត្រឡប់​ទៅ​កាន់​ឃុំ​ចាកសុន​វិញ នោះ​កង​ទ័ពជំរំស៊ីយ៉ូន នឹង​ត្រូវបាន​ទុក​ឲ្យ​ទីនោះ ដើម្បី​ជួយ​ការពារ​សណ្ដាប់ធ្នាប់ និងសន្តិភាព ។

ហ៊ីប៊ើរ ស៊ី ឃិមបឹល គឺ​ជា​បងប្អូនប្រុស​ម្នាក់ ដែល​បាន​ឆ្លើយ​តប​ដោយ​ស្មោះត្រង់ទៅ​នឹង​ការហៅ​ឲ្យ​ចូលរួម​ជំស៊ីយ៉ូន ។ ក្រោយ​មក គាត់​បាន​បម្រើ​ជា សមាជិក​ក្នុង​គណៈ​ប្រធាន​ទី​មួយ ។ គាត់​បាន​រៀបរាប់​អំពី​អារម្មណ៍​របស់​គាត់ នៅ​ពេល​គាត់​បាន​ចាកចេញ​ទៅ​ជាមួយ​កង​ទ័ពជំរំស៊ីយ៉ូន ៖ « យើង​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ៥ ខែ ឧសភា ហើយ​នោះ​គឺ​ជា​វេលា​ព្រឹក​ដ៏​ក្រៀមក្រំ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​បាន​ចាកចេញ​ពី​ភរិយា និងកូនៗ ព្រម​ទាំង​មិត្តភក្ដិ​របស់​ខ្ញុំ ដោយ​មិន​រំពឹង​ថា​នឹង​បាន​ជួប​មុខ​ពួកគេ​ម្ដង​ទៀត​ឡើយ ព្រោះ​ខ្លួន​រូប​ខ្ញុំ​ផ្ទាល់ រួម​ទាំង​ពួក​បងប្អូនប្រុស​ផងនោះ ត្រូវបាន​គំរាមកំហែង​ទាំង​នៅ​ក្នុង​ប្រទេស និង នៅ​រដ្ឋ មិសសួរី ពី​សំណាក់​ពួក​ខ្មាំង​សត្រូវ ដែល​ពួកគេ​អាច​នឹង​បំផ្លាញ​យើង​បង់ ហើយ​ប្រល័យ​យើង​ចោល​ចេញ​ពី​ដែនដី » ( នៅ​ក្នុង “Extract from the Journal of Heber C. Kimball,” Times and Seasons,ថ្ងៃ​ទី ១៥ ខែ មករា ឆ្នាំ ១៨៤៥ ទំព័រ ៧៧១ សូម​មើល​ផងដែរ Church History in the Fulness of Times Student Manualការបោះពុម្ព​លើក​ទី ២ [Church Educational System manual, ២០០៣] ទំព័រ ១៤៣) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. បើ​សិន​ជា​អ្នក​បាន​រស់នៅ​ក្នុង​គ្រា​នោះ តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​ឆន្ទៈ​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​ចាកសុន ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ដែរ​ឬ​ទេ ? ហេតុអ្វី​អ្នក​មាន​ឆន្ទៈ ឬ ហេតុអ្វី​អ្នក​មិន​មាន​ឆន្ទៈ ?

    2. ការចូលរួម​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន តម្រូវ​ឲ្យ​ចាកចេញ​ពី​ក្រុមគ្រួសារ និងការងារ​ផ្សេងៗ ដើម្បី​ធ្វើ​ដំណើរ​ប្រមាណ ១,៤៥០ គីឡូម៉ែត្រ ឆ្លង​កាត់​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន ចូល​ទៅ​កន្លែង​ដែល​មាន​ការប្រឆាំង និងប្រកប​ដោយ​គ្រោះ​ថ្នាក់ ។ សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៣:២០ ។ តើ​ការសន្យា​នៅ​ក្នុង​ខគម្ពីរ​នេះ មាន​អានុភាព​ទៅ​លើ​ការសម្រេចចិត្ត​របស់​អ្នក​ក្នុង​ការស្ម័គ្រចិត្ត​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៣:២៧-២៨ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន ។ អ្នក​អាច​នឹង​ពិចារណា​អំពី​ការបង្កើត​ឃ្លា ដែល​បង្រៀន​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ពួក​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ មាន​ឆន្ទៈ​លះបង់​ជីវិត​ពួកគេ​ដើម្បី​ទ្រង់ ។

ចំពោះ​ពួក​បរិសុទ្ធ​នៅ​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន សក្ដានុពល​ក្នុង​ការបាត់បង់​ជីវិត​របស់​ខ្លួន​គឺ​មាន​ច្រើន ។ ទោះជា​អ្នក​អាច​នឹង​មិន​ប្រឈម​មុខ​ចំពោះ​ហានិភ័យ​ដូចគ្នា​នេះ​ក៏​ដោយ ក៏​សេចក្ដីពិត​នេះ​នៅ​តែ​អាច​អនុវត្ត​ចំពោះ​អ្នក​ដែរ ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

ប្រធាន ជេម អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទី​មួយ បាន​ផ្ដល់​មធ្យោបាយ​មួយ​ទៀត ដើម្បី​គិត​អំពី​ការពលី​ជីវិត​ដើម្បី​ព្រះអម្ចាស់ ៖ « សម្រាប់​យើង​ភាគ​ច្រើន … អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ​នោះ គឺ​ពុំ​ចាំបាច់ ស្លាប់ដើម្បី​សាសនាចក្រ​នោះ​ទេ ប៉ុន្តែ គឺ​ត្រូវ រស់នៅដើម្បី​សាសនាចក្រ ។ សម្រាប់​មនុស្ស​ជា​ច្រើន ការ​រស់​នៅ​ដូច​ជា​ព្រះយេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ អាច​មាន​ការ​លំបាក ជាង​ការ​ប្ដូរ​ជីវិត​ខ្លួន​ទៅទៀត » ( Discipleship » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២២ ) ។

  1. journal iconសូម​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

    1. សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ហ្វោស្ត ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ រួច​សួរ​ពួកគេ​នូវ​សំណួរ​ដូចតទៅ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​អាច​នឹង​មាន​សភាព​លំបាក​ក្នុង ការរស់នៅ ដើម្បី​ព្រះអម្ចាស់ ជាង ការស្លាប់ ដើម្បី​ទ្រង់ ?

    2. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​អំពី​មនុស្ស​ដែល​អ្នក​សួរ រួច​សរសេរ​ចម្លើយ​របស់​ពួកគេ ។ សូម​សរសេរ​បញ្ចូល​ការយល់ដឹង​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ហ្វោស្ដ និង សំណួរ​ដែល​ចោទ​សួរ​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:៣០-៣៤ដោយ​ស្វែងរក​ចំនួន​អ្នក​ស្ម័គ្រចិត្ត ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ឲ្យ​ចូលរួម​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន ។

តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ ឲ្យ​មាន​អ្នក​ស្ម័គ្រចិត្ត​ប៉ុន្មាន​នាក់ ?

តើ​ចំនួន​អប្បបរមា ដែល​ព្រះអម្ចាស់​បាន​តម្រូវ​ឲ្យ​មាន គឺ​ប៉ុន្មាន ?

កង​ទ័ពជំរំស៊ីយ៉ូន

កង​ទ័ពជំរំស៊ីយ៉ូន

នៅ​ចុង​បញ្ចប់​នៃ​ការប្រជុំ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ពិភាក្សា​អំពី​ស្ថានភាព​នៃ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​រំដោះ​ទីក្រុង ស៊ីយ៉ូន ។ មាន​បុរស​ប្រមាណ ៣០ ឬ ៤០ នាក់ ក៏​បាន​លើកដៃ​ស្ម័គ្រចិត្ត​ដែរ ។ បន្ទាប់​មក ព្រះអម្ចាស់​បាន​ចាត់តាំង​បុរស ៨ នាក់​ឲ្យ​ចេញ​ទៅ​ជួប​បណ្ដាជន​នៃ​សាសនាចក្រ ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន ហើយ​ស្វែងរក​មូលនិធិ​ជា​គ្រឿង​ឧបភោគ​បរិភោគ និង ប្រាក់កាស​សម្រាប់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ( សូម​មើល គ. និង ស. ១០៣:៣៧–៤០ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:៣៥–៣៦រួច​ស្វែងរក​អ្វី​ដែល​ពួក​បរិសុទ្ធ​ត្រូវ​ធ្វើ ដើម្បី​ជោគជ័យ​ដល់​ការខិតខំ​របស់​ពួកគេ​ក្នុង​ការរំដោះ​ទីក្រុង ស៊ីយ៉ូន ។ សូម​ពិចារណា​អំពី​សេចក្ដីពិត ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅ​ក្នុង ខទី ៣៦ អំពី​របៀប​ដែល​យើង​អាច​មាន​ជ័យ​ជម្នះ ក្នុង​ការបំពេញ​កិច្ចការ​របស់​ទ្រង់ ។

សូម​គិត​អំពី​របៀប​ដែល​អារក្ស ព្យាយាម​បង្អាក់​ភាពរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក ។ តើ​មាន​អំពើបាប ការល្បួង ឬ ឧបសគ្គ​ណា​មួយ ដែល​កំពុង​ប្រឆាំង​អ្នក​ក្នុង​ការខិតខំ​ដើម្បី​ដើរតាម​ព្រះអម្ចាស់​ដែរ​ឬ​ទេ ? សូម​មើល​ទៅ​ចម្លើយ​របស់​អ្នក​ចំពោះ លំហាត់​ទី ២ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ តើ​ចម្លើយ​របស់​អ្នក ទាក់ទង​ទៅ​នឹង​ការមានចិត្ត​ឧស្សាហ៍​ព្យាយាម និង ស្មោះត្រង់ និងការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ? សូម​ចងចាំ​ថា ដូចជា​ពួក​បរិសុទ្ធ​នៅ​ជំនាន់ យ៉ូសែប ស៊្មីធ ដែរ អ្នក​មាន​លទ្ធភាព​ទទួល​បាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះអម្ចាស់ ហើយ​សម្រេច​គោលបំណង​របស់​ព្រះអម្ចាស់ ដរាប​ណា​អ្នក​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ និងដរាប​ណា​អ្នក​គោរពប្រតិបត្តិ​តាម​ព្រះបន្ទូល​ទ្រង់​ដោយ​មាន​ចិត្ត​ឧស្សាហ៍​ព្យាយាម និងស្មោះត្រង់ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖