ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៦៦


មេរៀន​ទី ១៥ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៦៦

សេចក្ដីផ្ដើម

នៅ​ថ្ងៃ​ទី ១២ ខែ កញ្ញា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និង ក្រុមគ្រួសារ​លោក បាន​ផ្លាស់​ទីលំនៅ​ពី​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ទៅ ភូមិ ហៃរាំ រដ្ឋ អូហៃអូ ដែល​មាន​ចម្ងាយ​ប្រមាណ ៤៨ គីឡីម៉ែត្រ​ទៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង ខឺត​ឡង់ ។ ពួកគាត់​ធ្វើ​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការបញ្ជា​របស់​ព្រះអម្ចាស់ ( សូម​មើល គ. និង ស. ៦៣:៦៥ ) ។ ព្យាការី និង ក្រុមគ្រួសារ​របស់​លោក​បាន​ផ្លាស់​ទី​លំនៅ​ទៅ​ជាមួយ​ក្រុម​គ្រួសារ​របស់ ចន និង អាលីស ចនសុន ដែល​ជា​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​នៅ​ក្នុង​សាសនាចក្រ ។ មូលហេតុ​ចម្បង​នៃ​ការផ្លាស់​ទីលំនៅ​ពី​ទីក្រុង ខឺត​ឡង់ គឺ​ដើម្បី​បន្ត​ការងារ​បកប្រែ​ដ៏​បំផុសគំនិត​លើ​ព្រះគម្ពីរ​ប៊ីប ( ដែល​ជា​ញឹកញាប់​សំដៅ​ទៅ​លើ ការបកប្រែ​របស់ យ៉ូសែប ស៊្មីធ ឬ ក.យ.ស. ) ។ នៅ​ពេល​ទៅ​ដល់​ភូមិ ហៃរាំ យ៉ូសែប បាន​ចាប់ផ្ដើម​ការងារ​នោះ​សាជាថ្មី ។ នៅ​ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បង្រៀន​ថា ដំណឹងល្អ​នឹង​ត្រូវបាន​ចែកចាយ​ពាសពេញ​លើ​ផែនដី ជា​ការប្រុងប្រៀប​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ហើយ​ពួក​បរិសុទ្ធ​ត្រូវ​អធិស្ឋាន ដើម្បី​ឲ្យ​មាន​វឌ្ឍនភាព​ចំពោះ​នគរ​ព្រះ ។

វិលលាម អ៊ី ម៉័កខ្លេលិន បាន​ទទួល​ពិធី​បុណ្យជ្រមុជទឹក​នៅ​ថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ ១៨៣១ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​គាត់​ត្រូវបាន​តែងតាំង​ជា​អែលឌើរ គាត់​បាន​ចូលរួម​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ជាមួយ ហៃរុម ស៊្មីធ សម្រាប់​ពេល​ពីរ​បី​សប្ដាហ៍ ។ ក្នុង​ខែ តុលា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ អូហៃអូ ដើម្បី​ចូលរួម​សន្និសីទ​នៃ​សាសនាចក្រ ។ កាល​កំពុង​នៅ​ទីនោះ គាត់​បាន​ជួប​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ។ តាមរយៈ​ព្យាការី ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​ណែនាំ និង ការព្រមាន​ដើម្បី​ជួយ​គាត់​ឲ្យ​នៅ​តែ​ស្មោះត្រង់ ហើយ​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ទី​បំផុត ។ វិវរណៈ​នេះ មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៦ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥

ព្រះអម្ចាស់​ប្រកាស​ថា ដំណឹងល្អ​នឹង​មាន​ពាសពេញ​ផ្ទៃ​ផែនដី

  1. journal iconសូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការណ៍​មួយ​ចំនួន​ដែល​អ្នក​អធិស្ឋាន​ទូល​សុំ​ជា​ប្រចាំ​ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥ គឺ​ជា​វិវរណៈ​អំពី​ការអធិស្ឋាន ។ នៅ​ពេល​អ្នក​សិក្សា​វិវរណៈ​នេះ អ្នក​នឹង​ឃើញ​មាន​ឱវាទ​ព្រះអម្ចាស់​ស្ដីពី​ការណ៍​ដែល​អ្នក​គួរតែ​អធិស្ឋាន​សុំ—ជា​ពិសេស​នៅ​ពេល​យើង​ធ្វើ​សាក្សី​ចំពោះ​ការសម្រេច​បាន​នូវ​ព្រឹត្តិការណ៍​ទាំងឡាយ ដែល​បាន​ព្យាករ​ឲ្យ​កើតឡើង​នៅ​ថ្ងៃ​ចុងក្រោយ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:១–២ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់ បាន​ពិពណ៌នា​អំពី​ការចែកចាយ​ដំណឹងល្អ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អំពី​ទីកន្លែង ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ទៅ​ដល់ ។

សូម​កត់ចំណាំ​ថា​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « កូនសោ​ទាំងឡាយ​នៃ​នគរ​ព្រះ ត្រូវបាន​ផ្ទុកផ្ដាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី » ( គ. និង ស. ៦៥:២ ) ។ ឃ្លា « កូនសោ​ទាំងឡាយ​នៃ​នគរ » សំដៅ​ទៅ​លើ​សិទ្ធអំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​អធិបតី និង ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការគ្រប់គ្រង និង ការធ្វើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដែល​មាន​ក្នុង​សាសនាចក្រ ។ ដោយ​មាន​កូនសោ​បព្វជិតភាព​ទាំងនេះ នោះ​ប្រធាន​នៃ​សាសនាចក្រ ដឹកនាំ​ឲ្យ​មាន​កិច្ចខិតខំ​ផ្សាយ​ដំណឹងល្អ ។

ដានីយ៉ែល បកស្រាយ​សុបិន​របស់ នេប៊ូក្នេសា

តើ​អ្នក​ដឹង​អ្វី​ខ្លះ អំពី​ការស្រាយ​សុបិន​របស់ ដានីយ៉ែល ថ្វាយ​ស្ដេច នេប៊ូក្នេសា ដែល​មាន​កត់ត្រា​នៅ​ក្នុង ដានីយ៉ែល ២ ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ?

អ្នក​អាច​រំឭក​ថា ស្ដេច នេប៊ូក្នេសា មិន​សប្បាយ​ព្រះទ័យ​ដោយសារ​សុបិន​មួយ ហើយ​ថា​ព្រះអម្ចាស់​បាន​បើកសម្ដែង​សុបិន​នោះ ថែមទាំង​អត្ថន័យ​របស់​វា​ទៅ​ដល់​ព្យាការី ដានីយ៉ែល ។ នៅ​ក្នុង​សុបិន រូប​មួយ​យ៉ាង​ធំ​នោះ​តំណាង​ឲ្យ​នគរ​ជា​ច្រើន ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការដាប់​ផ្ដាច់​ថ្ម​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​ណា​ធ្វើ​ឡើយ ។ ថ្ម​នោះ​បាន​ចាប់ផ្ដើម​ពី​ទំហំ​តូច ប៉ុន្តែ​បាន​រីក​ធំ​ឡើង​រហូត​ដល់​បាន​បំពេញ​ផ្ទៃ​ផែនដី ។ ( សូម​មើល ដានីយ៉ែល ២:៣១–៤៥ ) ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥:២ឃ្លា « នគរ​ព្រះ » សំដៅ​ទៅ​លើ​នគរ​ព្រះ​នៅ​លើ​ផែនដី—ដែល​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:៥–៦ ) ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ២ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ពី ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ដោយ​ស្វែងរក​អ្វី​ដែល​លោក​បាន​មាន​ព្រះបន្ទូល​អំពី​នគរ​ព្រះ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​គឺ​ជា​ពលរដ្ឋ​នៅក្នុង​នគរ​ដ៏ធំបំផុត​នៅលើ​ផែនដី--​ជា​នគរ​មួយ​ដែលពុំ​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រាជ្ញា​មនុស្ស​ឡើយ ប៉ុន្តែ​បានដឹកនាំ​ដោយ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ វត្តមាន​របស់​នគរ គឺមានពិតមែន ។ ជោគវាសនា​របស់នគរ គឺ​មានជាក់ ។ នេះ​គឺ​ជា​នគរ​ដែល​ព្យាការី ដានីយ៉ែល បាន​ថ្លែង-- ថ្មមួយដុំ ដែល​គួរ​តែ​ត្រូវបាន​កាត់​ផ្ដាច់ពី​ភ្នំ​ដោយ​ឥតដៃណា​ធ្វើ ហើយ​រមៀល​ចេញទៅ រហូត​ដល់បាន​ពេញផែនដីទាំងមូល ។ ( សូម​មើល ដានីយ៉ែល ២:៣៤-៣៥ ) ។

« គ្មាន​មនុស្ស​ខាង​សាច់ឈាម​ណា បាន​បង្កើត​ព្រះនគរ​នេះ​ឡើង​នោះ​ទេ ។ វា​កើតឡើង​តាម​រយៈ​វិវរណៈ ដែល​បាន​មក​ពី​អង្គដឹកនាំ​នៅ​ស្ថានសួគ៌ ។ ហើយ​ចាប់តាំង​ពី​សតវត្សរ៍​ទី​ដប់​ប្រាំបួន​នៃ​ការកកើត​ព្រះនគរ​នេះ​មក វា​បាន​រីក​ធំ​ឡើង ដូចជា​ដុំ​ព្រិល​ដែល​រមៀល​ចេញ​ទៅ​មាន​ទំហំ​កាន់តែ​ធំ​ឡើង​ដូច្នោះ​ដែរ » ( « Pillars of Truth » Ensign ខែ មករា ឆ្នាំ ១៩៩៤ ទំព័រ ៤ ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ឃើញ​ថា ការព្យាករណ៍​របស់ ដានីយ៉ែល កំពុង​ត្រូវបាន​បំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​តាម​របៀប​ណា​ខ្លះ ? តើ​ការណ៍​នេះ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​យ៉ាង​ដូចម្ដេច ?

    2. តើ​ការធ្វើ​ជា​ចំណែក​មួយ​នៃ​នគរ​ព្រះ​លើ​ផែនដី មាន​ន័យ​ដូចម្ដេច​ចំពោះ​អ្នក ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ រួច​គិត​អំពី​របៀប​ដែល​អ្នក​នឹង​បញ្ចប់​ប្រយោគ​ចុងក្រោយ​បំផុត ៖

អែលឌើរ នែល អិល អាន់ឌើរសិន

« តើ​អ្នក​ធ្លាប់​គិត​អំពី​មូលហេតុ ដែល​អ្នក​ត្រូវបាន​បញ្ជូន​ឲ្យ​មក​កើត​នៅ​លើ​ផែនដី​នៅ​ជំនាន់​ដ៏​ពិសេស​នេះ​ដែរ​ឬ​ទេ ? អ្នក​ពុំ​កើត​មក​អំឡុង​ជំនាន់​របស់អ័ដាម និង អេវ៉ា ឬ​នៅពេល​ដែល ផារ៉ោន បាន​គ្រប់គ្រង​លើ​ប្រទេសអេស៊ីព្ទ ឬ​អំឡុង​ពេល រាជវង្ស មីងនោះទេ ។ អ្នក​បាន​មក​កាន់​ផែនដី​នៅគ្រា​នេះ ២០ សតវត្សរ៍ បន្ទាប់ពី​ការ​យាងមក​របស់ព្រះគ្រីស្ទ​ពីដំបូង ។ បព្វជិតភាព​របស់ព្រះ ត្រូវ​បាន​ស្ដារឡើងវិញ​នៅលើ​ផែនដី ហើយ​ព្រះអម្ចាស់​បាន​ដាក់ព្រះហស្ថ​ទ្រង់​រៀបចំ​ពិភពលោក​សម្រាប់​ការ​ត្រឡប់​មកវិញ​ដ៏រុងរឿង​របស់ទ្រង់ ។ ទាំង​នេះ គឺជា​បណ្តា​ពេល​វេលា​នៃ​ឱកាស និង​ការ​ទទួល​ខុសត្រូវ​ទាំង​ឡាយ​ដ៏​សំខាន់ ។ ទាំង​នេះ គឺជា​ពេល​វេលា​របស់​អ្នក ។

« ដោយ​នូវ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​អ្នក អ្នក​បាន​ប្រកាស​អំពី​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។… ទំនួល​ខុសត្រូវ​សំខាន់​មួយ​របស់អ្នក គឺត្រូវ … » (Preparing the World for the Second Coming, » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៤៩ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥:៣–៤ដោយ​ស្វែងរក​ការទទួល​ខុសត្រូវ​ទាំងឡាយ ដែល​អ្នក​មាន​ក្នុង​នាម​ជា​សមាជិក​នៃ​នគរព្រះ​នៅ​លើ​ផែនដី ។

នៅ​ក្នុង ខទី ៣ឃ្លា « ចូរ​រៀបចំ​ភោជនាអាហារ​ទទួល​កូនចៀម » សំដៅ​លើ​ការទទួលខុសត្រូវ​ក្នុង​ការរៀបចំ​លោកិយ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:៣–៤ ៖ យើង​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការត្រៀមខ្លួន​យើង និង មនុស្ស​ដទៃ​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

អែលឌើរ អាន់ឌើរសិន បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នេះ ។ លោក​បាន​បញ្ចប់​ប្រយោគ​ចុងក្រោយ​បង្អស់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាង​លើ​ដោយ​ប្រសាសន៍​ទាំង​នេះ ៖ « ការទទួលខុសត្រូវ​ដ៏​ចាំបាច់​មួយ​របស់​អ្នក​គឺ​ត្រូវ ជួយ​រៀបចំ​លោកិយ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ » ( Preparing the World for the Second Coming »ទំព័រ ៤៩ ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. នៅ​ពេល​អ្នក​គិត​អំពី​ការទទួលខុសត្រូវ​របស់​អ្នក​ក្នុង​ការរៀបចំ​ខ្លួន​ឯង និង មនុស្ស​ដទៃ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ តើ​អ្នក​មាន​គំនិត និង អារម្មណ៍​យ៉ាង​ដូចម្ដេច​ខ្លះ ?

    2. សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥:៤ ថា យើង​ត្រូវ « ប្រកាស​ប្រាប់​ពី​កិច្ចការ​ដ៏​អស្ចារ្យ [ របស់​ព្រះអម្ចាស់ ] នៅ​ក្នុង​ចំណោម​ប្រជាជន ។ តើ​មាន​មធ្យោបាយ​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥:៥–៦រួច​គូសចំណាំ​ឲ្យ​បាន​យ៉ាងហោចណាស់ ការណ៍​ចំនួន​បី​ដែល​អ្នក​គួរតែ​អធិស្ឋាន​សូម​ឲ្យ​កើតឡើង ។

តើ​ការអធិស្ឋាន​សម្រាប់​ការណ៍​ទាំងបី​នេះ ជួយ​អ្នក​ឲ្យ​ត្រៀមខ្លួន​ឯង និង មនុស្ស​ដទៃ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​យ៉ាង​ដូចម្ដេច ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ ប្រធាន ថូម៉ាស អេស ម៉នសុន ៖ សូម​ស្វែងរក​អ្វី​មួយ​ដែល ប្រធាន ម៉នសុន បាន​ស្នើ​ឲ្យ​យើង​បន្ត​អធិស្ឋាន​សូម​ឲ្យ​កើតឡើង ហើយ​សូម​គិត​ថា​តើ​ការអធិស្ឋាន​បែបនេះ អាច​ជួយ​រៀបចំ​លោកិយ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណា ។

ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​ស្នើសុំ​ឱ្យ​សេចក្តីជំនឿ និង​ការអធិស្ឋាន​របស់​អ្នក​បន្ត​ធ្វើ​ឡើង ដល់​គ្រប់​តំបន់​ទាំងឡាយ ដែល​ឥទ្ធិពល​របស់​យើង​នៅមាន​កំណត់ ហើយ​នៅកន្លែង​ដែល​យើង​ពុំ​ត្រូវ​អនុញ្ញាត ឱ្យ​ចែកចាយ​ដំណឹងល្អ​ដោយ​សេរី​ក្នុង​ពេល​នេះ ។ អព្ភូតហេតុ​ទាំងឡាយ​នឹង​កើត​ឡើង​ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ » (Welcome to Conference » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩, ទំព័រ ៦ ) ។

  1. journal iconចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥សូម​សរសេរ​អំពី​អ្វី​មួយ ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ជួយ​ត្រៀមខ្លួន​អ្នក និង មនុស្ស​ដទៃ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ដល់ វិលលាម អ៊ី ម៉័កខ្លេលិន ដើម្បី​បន្ត​ស្មោះត្រង់​ដរាប​ដល់​ចុងបំផុត ។

វិលលាម អ៊ី ម៉័កខ្លេលិន បាន​អធិស្ឋាន​ដោយ​សម្ងាត់ ដោយ​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ចម្លើយ​ចំពោះ​សំណួរ​ជាក់លាក់​ចំនួន​ប្រាំ តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ ដោយ​ពុំ​បាន​លើក​ឡើង​អំពី​សំណួរ វិលលាម បាន​ស្នើ​ឲ្យ​មាន​វិវរណៈ ។ នៅ​ថ្ងៃ​ទី ២៩ ខែ តុលា ឆ្នាំ ១៨៣១ នៅ​ពេល​ព្យាការី យ៉ូសែប បាន​កត់ត្រា​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦វិលលាម បាន​ឃើញ​ថា សំណួរ​នីមួយៗ​របស់​គាត់​ត្រូវបាន​ឆ្លើយ ។

ទោះជា វិលលាម អ៊ី ម៉័កខ្លេលិន ពុំ​បន្ត​ស្មោះត្រង់​យ៉ាង​ណា​ក្ដី ក៏​មាន​ការសរសេរ​មួយ​នៅ ១០ ឆ្នាំ​បន្ទាប់​ពី​គាត់​បាន​ចាកចេញ​ពី​សាសនាចក្រ ថា​គាត់​ពុំ​អាច​បដិសេធ​ចំពោះ​ការដែល ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបាន​បំផុសគំនិត​នោះ​ឡើយ ។ គាត់​បាន​កត់ត្រា​អំពី​វិវរណៈ​ដូចតទៅ​នេះ ៖ « ឥឡូវ​នេះ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​នៅ​ក្នុង​ការកោតខ្លាច​ដល់​ព្រះ ថា​រាល់​សំណួរ​ដែល​ខ្ញុំ​បាន​ទូល​សូម​ឮ​ដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវារ​នោះ ត្រូវបាន​ឆ្លើយ​តប​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង ។ ខ្ញុំ​ចង់​ឲ្យ​វា​ធ្វើ​ជា​ទីបន្ទាល់​ចំពោះ​ការបំផុសគំនិត​របស់ យ៉ូសែប ។ ហើយ​ខ្ញុំ​សូម​ថ្លែង​នៅ​ថ្ងៃ​នេះ ចាត់ទុក​ថា​ជា​ភស្ដុតាង​ដែល​ខ្ញុំ​ពុំ​អាច​បដិសេធ​បាន​ឡើយ » ( នៅ​ក្នុង Jan Shipps and John W. Welch, eds., The Journals of William E. McLellin 1831–1836 [ ឆ្នាំ ១៩៩៤ ] ទំព័រ ៥៧ ) ។

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦សូម​ស្វែងរក​ការសន្យា​លើក​ទឹក​ចិត្ត ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ទៅ​ដល់ វិលលាម អ៊ី ម៉័កខ្លេលិន ។ សូម​ស្វែងរក​ផងដែរ​នូវ​ព្រះ​បន្ទូល​កែតម្រូវ និង ការព្រមាន ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការសន្យា​មួយ និង ការព្រមាន​មួយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្រុស ម៉័កខ្លេលិន រួម​បញ្ចូល​ទាំង​លេខ​ខគម្ពីរ​ដែល​មាន​សរសេរ​អំពី​ការណ៍​ទាំងនោះ ។ រួច​សរសេរ​ប្រយោគ​ចំនួន​មួយ ឬ ពីរ ដោយ​ពន្យល់​អំពី​ការសន្យា និង ការព្រមាន​ដែល​បង្រៀន​អ្នក​អំពី​ព្រះអម្ចាស់ ។

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៦៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖