មេរៀនទី ១៤ ៖ ថ្ងៃទី ៤
មេរៀនទី ១៤ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០-៤៣
បុព្វកថា
ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៨៣១ ។ ប្រមាណជាពីរសប្ដាហ៍ពីមុនលោកបានទទួលវិវរណៈនេះ ព្យាការីបានត្រឡប់ទៅរដ្ឋ អូហៃអូ វិញ បន្ទាប់ពីបានមើលការខុសត្រូវលើការឧទ្ទិសឆ្លងដី និង ទីតាំងព្រះវិហារបរិសុទ្ធនៃស៊ីយ៉ូន នៅក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។. គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-៤៣មាននូវការបង្រៀនរបស់ព្រះអម្ចាស់អំពីពលិកម្ម ដែលទ្រង់តម្រូវឲ្យពួកបរិសុទ្ធមាន និងអំពីការស្ថាបនាស៊ីយ៉ូននៅថ្ងៃចុងក្រោយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-២៥
ព្រះអម្ចាស់បង្រៀនថា ទ្រង់តម្រូវចិត្តពីយើង
នៅលើបន្ទាត់ខាងក្រោមនេះ សូមសរសេរអំពីគ្រាមួយ ដែលអ្នកមានអារម្មណ៍ថា បានលះបង់ដើម្បីធ្វើតាមព្រះបញ្ញត្តិព្រះអម្ចាស់ ( ដូចជាចៀងវាងពីការចូលរួមព្រឹត្តិការណ៍កីឡា ឬ សកម្មភាពស្រដៀងនឹងនេះ ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ) ៖
សូមគិតអំពីរបៀបដែលអ្នកអាចបានពរ ដោយសារតែការលះបង់របស់អ្នក ។ អ្នកអាចរៀនកាន់តែច្រើនអំពីការលះបង់ ដែលព្រះអម្ចាស់តម្រូវឲ្យយើងធ្វើ នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០–៤៣ រួចអានព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដែលបានដាក់ដល់ អ៊ីសាក មួលី, ហ្វ្រែឌើរិក ជី វិលលាម្ស និង សមាជិកសាសនាចក្រកាលពីជំនាន់ដំបូងដទៃទៀត ។
អ៊ីសាក មួលី មានដីស្រែដ៏ធំមួយនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ គាត់បានអញ្ជើញសមាជិកសាសនាចក្រដោយស្មោះ រួមទាំង យ៉ូសែប ស៊្មីធ និង ក្រុមគ្រួសាររបស់លោកផងដែរ ឲ្យមករស់នៅលើដីស្រែនេះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០ដោយស្វែងរកការណ៍ដែលព្រះអម្ចាស់បានបញ្ជាឲ្យ អ៊ីសាក មួលី ធ្វើជាមួយនឹងដីស្រែរបស់គាត់នោះ ។ សូមសរសេរអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលឲ្យ អ៊ីសាក មួលី ធ្វើ ដាក់នៅក្នុងចន្លោះត្រឹមត្រូវនៃតារាងខាងក្រោមនេះ ។
ចំណេះចំណានខគម្ពីរ—( គ. និង ស. ៦៤:២០ ) |
ហ្វ្រែឌើរិក ជី វិលលាម្ស ( គ. និង ស. ៦៤:២១ ) | |
---|---|---|
តើព្រះអម្ចាស់បានមានព្រះបន្ទូលថាគាត់គួរតែធ្វើអ្វីខ្លះ ? | ||
តើគាត់មានប្រតិកម្មបែបណាចំពោះការបញ្ជានោះមកពីអម្ចាស់ ? ( សូមមើលព័ត៌មានខាងលើ ) ។ | ||
តើការគោរពប្រតិបត្តិតាមការបញ្ជារបស់ព្រះអម្ចាស់ មានលទ្ធផលដូចម្ដេចខ្លះ ? ( សូមមើលព័ត៌មានខាងលើ ) ។ |
នេះគឺជាការលះបង់មួយដ៏ធំចំពោះ អ៊ីសាក មួលី ។ ប្រាក់មួយចំនួនធំដែលបានមកពីការលក់ដីស្រែនោះ ត្រូវបានប្រើប្រាស់ដើម្បីទិញដីសម្រាប់សមាជិកដទៃទៀតនៃសាសនាចក្រនៅក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០ដោយស្វែងរកពរជ័យដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យ អ៊ីសាក មួលី ប្រសិនបើគាត់លក់ដីស្រែរបស់គាត់នោះ ។ យើងរៀនចេញពីខគម្ពីរនេះថា បើយើងធ្វើតាមព្រះឆន្ទៈដែលព្រះមានចំពោះយើង នោះយើងនឹងមិនត្រូវបានល្បួងហួសកម្រិតដែលយើងអាចទ្រាំបានឡើយ ។
អ៊ីសាក មួលី បានធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ដែលត្រូវលក់ដីស្រែរបស់គាត់នោះ ហើយត្រូវបានព្រះប្រទានពរឲ្យមានលទ្ធភាពក្នុងការតតាំងនឹងការល្បួង ។ គាត់គឺជាម្នាក់ក្នុងចំណោមពួកបរិសុទ្ធជំនាន់ដំបូង ដែលតាំងលំនៅនៅក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ជាទីដែលគាត់បានប្រឹងប្រែងស្ថាបនាទីក្រុង ស៊ីយ៉ូន ឡើង ។ គាត់បានបម្រើព្រះអម្ចាស់យ៉ាងស្មោះត្រង់ ពេញមួយជីវិតរបស់គាត់ ។ សូមសរសេរអំពីប្រតិកម្មរបស់ អ៊ីសាក និង លទ្ធផលនៃទង្វើរបស់គាត់នោះ ដាក់នៅក្នុងតារាង ។
-
សូមធ្វើបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីព្រះបញ្ញត្តិចំនួនពីរ ឬ បី ដែលព្រះអម្ចាស់បានប្រទានដល់យើងទាំងអស់គ្នា ( មានដូចជា ព្រះបញ្ញត្តិដែលបញ្ជាឲ្យយើងអធិស្ឋានជានិច្ច ) ។ ក្រោយមក សូមពន្យល់អំពីរបៀបដែល ការគោរពប្រតិបត្តិទាំងនេះ អាចជួយអ្នកឲ្យចៀសផុតពីការល្បួង ។
បុរសម្នាក់ទៀតគឺ ហ្វ្រែឌើរិក ជី វិលលាម្ស ក៏មានដីស្រែមួយនៅទីក្រុង ខឺតឡង់ ដែរ ។ នៅលើដីស្រែគាត់មានផ្ទះពីរខ្នង ជង្រុកស្រូវដ៏ធំមួយ និង ផ្ទៃដីរាប់ហិចតា ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២១ដោយស្វែងរកព្រះបញ្ញត្តិ ដែលព្រះអម្ចាស់បានប្រទានឲ្យដល់ ហ្វ្រែឌើរិក ជី វិលលាម្ស ។
សូមសរសេរអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស ធ្វើ ជាមួយនឹងដីស្រែរបស់គាត់ ដាក់នៅក្នុងតារាងខាងលើ ។
ទោះជា ហ្វ្រែឌើរិក ជី វិលលាម្ស ពុំត្រូវបានតម្រូវឲ្យលក់ដីស្រែរបស់គាត់ដូចជា អ៊ីសាក មួលី យ៉ាងណាក៏ដោយ ក៏គាត់នៅតែបង្ហាញឆន្ទៈចង់ធ្វើការលះបង់ដែរ ។ គាត់បានជម្រាបព្យាការី យ៉ូសែប ស៊្មីធ ថា ដីស្រែគាត់អាចត្រូវបានប្រើប្រាស់ដើម្បីសង់ផ្ទះ ឲ្យសមាជិកដែលខ្វះខាត រួមទាំងឪពុកម្ដាយរបស់ព្យាការីផងដែរ ។ មិនតែប៉ុណ្ណោះ បងប្រុស វិលលាម្ស បានអនុញ្ញាតឲ្យធ្វើដំណាំកសិផល ហើយចិញ្ចឹមសត្វនៅលើដីស្រែនោះ ថែមទាំងផ្គត់ផ្គង់ដល់ពួកបរិសុទ្ធទៀតផង ។ ក្រោយមកទៀត គាត់បានប្រគល់ដីស្រែទាំងមូលរបស់គាត់ទៅដល់សាសនាចក្រ ដោយមិនគិតថ្លៃអ្វីសោះឡើយ ។ តាមរយៈការលះបង់របស់ ហ្វ្រែឌើរិក ជី វិលលាម្ស និង ពួកបរិសុទ្ធដ៏ស្មោះត្រង់ដទៃទៀតនៅរដ្ឋ អូហៃអូ នោះព្រះអម្ចាស់បានទុក « កន្លែងមាំមួនមួយនៅក្នុងដែនដី ខឺតឡង់ សម្រាប់អំឡុងពេលប្រាំឆ្នាំ » ( គ. និង ស. ៦៤:២១ ) ។ អំឡុងពេលប៉ុន្មានឆ្នាំនេះ ពួកបរិសុទ្ធបានសាងសង់ព្រះវិហារបរិសុទ្ធ ទីក្រុង ខឺតឡង់ ។ ពួកគេបានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធក្នុងឆ្នាំ ១៨៣៦ គឺប្រាំបន្ទាប់ពីបានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤ ។
សូមបំពេញប្រអប់ឈរសម្រាប់ ហ្វ្រែឌើរិក ជី វិលលាម្ស ដោយសរសេរនៅក្នុងចន្លោះត្រឹមត្រូវនៃតារាង អំពីអ្វីដែលគាត់បានធ្វើ និង លទ្ធផលនៃទង្វើនោះ ។
យើងរៀនពីគំរូរបស់ អ៊ីសាក មួលី និង ហ្វ្រែឌើរិក ជី វិលលាម្ស អំពីគោលការណ៍ដូចតទៅនេះ ៖ យើងមានពរនៅពេលយើងគោរពប្រតិបត្តិព្រះអម្ចាស់ ហើយលះបង់ទៅតាមអ្វីដែលទ្រង់បញ្ជាឲ្យយើងលះបង់ ។ អ្នកអាចនឹងចង់គូសចំណាំគោលការណ៍នេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
ការលះបង់ដែល អ៊ីសាក មួលី និង ហ្វ្រែឌើរិក ជី វិលលាម្ស បានធ្វើជាមួយនឹងដីស្រែរបស់គាត់ បង្ហាញពីការលះបង់មួយទៀត ដែលព្រះអម្ចាស់បានតម្រូវពីពួកគាត់ ហើយទ្រង់ក៏តម្រូវពីយើងផងដែរនាពេលបច្ចុប្បន្ននេះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២២ដោយស្វែងរកការលះបង់ ដែលព្រះអម្ចាស់តម្រូវពីយើង ។
អ្នកអាចនឹងចង់គូសចំណាំគោលការណ៍ដូចតទៅនេះនៅក្នុង ខទី ២២ ៖ ព្រះអម្ចាស់តម្រូវចិត្តពីយើង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលថា ព្រះអម្ចាស់តម្រូវចិត្តពីយើងនោះ ?
-
តើអ្នកអាចបង្ហាញដល់ព្រះអម្ចាស់ថា អ្នកមានឆន្ទៈថ្វាយចិត្តចំពោះទ្រង់ដែរឬទេ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២៣–២៥រួចស្វែងរកព្រះបញ្ញត្តិដែលយើងអាចគោរពប្រតិបត្តិ ដើម្បីបង្ហាញថា យើងបានថ្វាយចិត្តរបស់យើងចំពោះព្រះអម្ចាស់ ។
អំឡុងពេលនេះនៅក្នុងប្រវត្តិសាសនាចក្រ វាក្យសព្ទ « ដង្វាយមួយភាគក្នុងដប់ » សំដៅទៅលើដង្វាយ ឬ ការបរិច្ចាគដ៏សុទ្ធចិត្តទៅដល់សាសនាចក្រ ។ ក្នុងឆ្នាំ ១៨៣៨ ដង្វាយមួយភាគក្នុងដប់ ត្រូវបានឲ្យនិយមន័យថាជា មួយភាគនៃប្រាក់ចំណូលរបស់បុគ្គលម្នាក់ ( សូមមើលក្បាលកណ្ឌនៃ គ. និង ស. ១១៩) ។ ចាប់តាំងពីពេលនោះមក សមាជិកទាំងអស់ត្រូវបានតម្រូវឲ្យថ្វាយ ១០ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនជារៀងរាល់ឆ្នាំ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការថ្វាយដង្វាយមួយភាគក្នុងដប់ បង្ហាញថាយើងបានថ្វាយចិត្តរបស់យើងចំពោះព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើពរជ័យនៃការថ្វាយដង្វាយមួយភាគក្នុងដប់យ៉ាងពេញលេញ និង ដោយស្មោះមានអ្វីខ្លះ ?
-
សូមរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២៣ដោយស្វែងរកការសន្យា ដែលព្រះអម្ចាស់បានប្រទានដល់អ្នកដែលបង់ដង្វាយមួយភាគក្នុងដប់ ។
ទន្ទឹមនឹងពរជ័យដែលបានលើកឡើងនៅក្នុង ខទី ២៣ អនុវត្តនៅក្នុងពេលអនាគត នោះព្រះអម្ចាស់ក៏នឹងប្រទានពរដល់យើងនាពេលបច្ចុប្បន្ននេះ ចំពោះការថ្វាយដង្វាយមួយភាគក្នុងដប់ដែរ ។ សូមគិតអំពីបទពិសោធន៍នានា ដែលអ្នកបានមាននៅពេលអ្នក ឬ ក្រុមគ្រួសារអ្នកមានពរ ដែលជាលទ្ធផលនៃការថ្វាយដង្វាយមួយភាគក្នុងដប់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២៦-៤៣
ព្រះអម្ចាស់ ប្រទានការណែនាំអំពីការស្ថាបនាទីក្រុង ស៊ីយ៉ូន
សូមគិតអំពីគ្រាមួយដែលអ្នកត្រូវបានហៅឲ្យបំពេញកិច្ចការមួយ ដែលមានការលំបាក ឬ មានអារម្មណ៍ថាលើសកម្រិត ។
ក្នុងខែ សីហា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធនូវកិច្ចការមួយដ៏ធំ ដែលរកប្រាក់ទិញដីធ្លីដែលត្រូវការ ដើម្បីស្ថាបនាទីក្រុង ស៊ីយ៉ូន ឡើងនៅឃុំចាកសុន រដ្ឋ មិសសួរី ។ ពួកបរិសុទ្ធបានដឹងថា ដរាបណាដែលពួកគេបានទិញដីធ្លីហើយ នោះពួកគេនឹងត្រូវធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីស្ថាបនាទីក្រុង និង សាងសង់ព្រះវិហារបរិសុទ្ធឡើង ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២៦–២៩ មាននូវព្រះបញ្ញត្តិពីព្រះអម្ចាស់ទៅដល់ពួកអ្នកបម្រើទ្រង់ចំនួនពីរនាក់គឺ នូវល ខេ វិតនី និង ស៊ីឌនី គិលបឺត ដែលត្រូវប្រើផ្សាររបស់ពួកគេនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ពួកបរិសុទ្ធ ។ នេះគឺជាគំរូមួយនៃរបៀបដែលពួកបរិសុទ្ធមួយចំនួន ត្រូវបានបញ្ជាឲ្យលះបង់ ហើយបរិច្ចាគទៅក្នុងការស្ថាបនាទីក្រុង ស៊ីយ៉ូន ឡើង ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣០–៣៣ដោយស្វែងរកឃ្លាទាំងឡាយ ដែលប្រហែលជាបានលើកទឹកចិត្តដល់ពួកបរិសុទ្ធ ដែលប្រឹងប្រែងបំពេញកិច្ចការដ៏ធំនៃការស្ថាបនាទីក្រុង ស៊ីយ៉ូន ឡើង ។
យោងតាមអ្វីដែលអ្នកបានរៀនចេញពីការអានខគម្ពីរទាំងនេះ សូមបញ្ចប់គោលការណ៍ខាងក្រោមនេះ ៖
បើយើង នោះយើងនឹងអាចសម្រេចកិច្ចការដ៏ធំធេងបាន ។
បន្ទាប់ពីព្រះអម្ចាស់បានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យឧស្សាហ៍ធ្វើកិច្ចការល្អ នោះទ្រង់បានមានព្រះបន្ទូលអំពីការគោរពប្រតិបត្តិសាជាថ្មី ។ តើអ្នកធា្លប់គោរពប្រតិបត្តិឪពុកម្ដាយ ថ្នាក់ដឹកនាំសាសនាចក្រ គ្រូបង្រៀន ឬ គ្រូបង្វឹករបស់អ្នក ប៉ុន្តែធ្វើវាដោយមានឥរិយាបថគំរោះគំរើយដែរឬទេ ? សូមកត់ចំណាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣៤ នូវពាក្យដែលពិពណ៌នាអំពីឥរិយាបថ ដែលយើងគួរតែមាន នៅពេលយើងគោរពប្រតិបត្តិព្រះអម្ចាស់ ។
អ្នកអាចនឹងចង់សរសេរគោលការណ៍ដូចតទៅនេះដាក់នៅក្នុងព្រះគម្ពីររបស់អ្នកក្បែរ ខទី ៣៤ ៖ យើងត្រូវគោរពប្រតិបត្តិព្រះអម្ចាស់ដោយចិត្ត និង ដោយគំនិតដែលស្ម័គ្រតាម ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ការគោរពប្រតិបត្តិព្រះអម្ចាស់ដោយ « ចិត្ត និង គំនិតដែលស្ម័គ្រតាម » មានន័យដូចម្ដេច ?
-
សូមគិតអំពីគ្រាមួយ ដែលអ្នកបានគោរពប្រតិបត្តិព្រះអម្ចាស់ ដោយចិត្ត និង គំនិតដែលស្ម័គ្រតាម ។ តើទង្វើនេះមានសភាពខុសគ្នាយ៉ាងដូចម្ដេច ពីគ្រាដែលអ្នកពុំបានគោរពប្រតិបត្តិដោយស្ម័គ្រតាម ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៤១-៤៣ដោយស្វែងរកព័ត៌មាន ស្ដីពីការស្ថាបនាទីក្រុង ស៊ីយ៉ូន ឡើងនៅថ្ងៃចុងក្រោយបង្អស់ ។ វាសំខាន់ដែលត្រូវចងចាំថា នៅថ្ងៃចុងក្រោយបង្អស់ ទីក្រុង ស៊ីយ៉ូន នឹងមិនត្រូវបានស្ថាបនាឡើងនៅក្នុងទីតាំងភូមិសាស្ត្រតែមួយដូចជា ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី នោះទេ ។ ទីក្រុង ស៊ីយ៉ូន នឹងត្រូវបានស្ថាបនាឡើងនៅក្នុងគ្រប់ជាតិសាសន៍ ដែលមានមនុស្សគោរពប្រតិបត្តិព្រះអម្ចាស់ដោយចិត្ត និង គំនិតស្ម័គ្រតាម ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវគោលដៅនៃអ្វីមួយ ដែលអ្នកនឹងធ្វើដើម្បីគោរពប្រតិបត្តិព្រះអម្ចាស់ដោយស្មោះត្រង់ និង ការគោរពប្រតិបត្តិដែលស្ម័គ្រតាម ។ នៅពេលអ្នកកំពុងខិតខំសម្រេចគោលដៅនេះ សូមកត់ចំណាំអំពីភាពខុសប្លែក ដែលការគោរពប្រតិបត្តិនេះធ្វើឲ្យមាននៅក្នុងជីវិតអ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០-៤៣ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖