ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៣ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩-១០០; ១០៨


មេរៀន​ទី ២៣ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩-១០០១០៨

សេចក្តីផ្តើម

ចំណែក​ទី​មួយ​នៃ​មេរៀន​នេះ គ្រប​ដណ្ដប់​លើ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៣៩-១០០ ។ ទោះ​ជា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ ត្រូវបាន​កត់ត្រា​នៅ​ក្នុង​ខែ មេសា ឆ្នាំ ១៨៣៥ ក្ដី ក៏​មាតិកា​ភាគ​ច្រើន​នៅ​ក្នុង ខទី ៦០–១០០ ត្រូវបាន​ប្រទាន​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ តាម​រយៈ​វិវរណៈ​នៅ​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ។ ខគម្ពីរ​ដែល​យក​មក​ពិភាក្សា​នៅ​ក្នុង​មេរៀន​នេះ មាន​នូវ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ អំពី​របៀប​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក​កាល​ពី​ជំនាន់​បុរាណ ពី​ឪពុក​ទៅ​កាន់​កូន​ប្រុស ។ ខគម្ពីរ​ទាំងនោះ​ក៏​ផ្ដល់​សេចក្ដី​ណែនាំ អំពី​ករណីយកិច្ច​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ជា​ច្រើន​ផ្នែក​ដែរ ។ មេរៀន​នេះ​ក៏​គ្រប់​ដណ្ដប់​លើ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨ជា​កណ្ឌ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ និង ការសន្យា​ដល់ ឡៃម៉ាន ស៊ើម៉ាន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩-១០០

ព្រះអម្ចាស់​ត្រាស់​សម្ដែង​ថា កាល​ពី​បុរាណ បព្វជិតភាព​មិលគីស្សាដែក​ត្រូវបាន​ប្រគល់​បន្ត​ពី​ឪពុក​ទៅ​កាន់​កូន​ប្រុស

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​កាលៈទេសៈ​មួយ​ចំនួន​ដែល​អ្នក​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ ឬ នឹង​ជួប​ប្រទះ​នា​ពេល​ឆាប់ៗ ដែល​នៅ​ក្នុង​កាលៈទេសៈ​នោះ អ្នក​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ការទទួល​បាន​ការដឹកនាំ ឬ ការលួងលោមចិត្តពី​ព្រះវរបិតាសួគ៌​របស់​អ្នក ។

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩–១០០សូម​ស្វែងរក​សេចក្ដីពិត​នានា ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការដឹកនាំ និង ការលួងលោមចិត្ត ពី​ព្រះវរបិតាសួគ៌ ។

នៅ​ក្នុង​មេរៀន​មុន អ្នក​បាន​សិក្សា​អំពី ករណីយកិច្ច​របស់​គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ពួក​ចិតសិប​នាក់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩ដោយ​ស្វែងរក​ករណីយកិច្ច​មួយ​របស់​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ វាក្យសព្ទ « ការងារ​បម្រើ​ខាង​ការផ្សាយ​ដំណឹងល្អ » សំដៅ​ទៅ​លើ​អ្នក​ដែល​កាន់​តំណែង​លោកអយ្យកោ នៅ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក ( សូម​មើល Evangelist »scriptures.lds.org Bible Dictionary, “Evangelist” » ) ។

សូម​បញ្ចប់​ឃ្លា​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្វែងយល់​ចេញ​ពី ខទី ៣៩ ៖ លោកអយ្យកោ​ត្រូវបាន​ហៅ​ដោយ និង បាន​តែងតាំង​នៅ​ក្រោម​ការដឹកនាំ​របស់​ពួក​សាវក​ដប់ពីរ​នាក់ ។

យុវនារី​ម្នាក់​កំពុង​ទទួល ពរ​របស់​លោក​អយ្យកោ

អ្នក​ទាំងឡាយ​ដែល​កាន់​តំណែង​លោកអយ្យកោ ផ្ដល់​ពរជ័យ​ពិសេស ដែល​ត្រូវបាន​ហៅ​ថា ពរ​របស់​លោក​អយ្យកោ ទៅ​កាន់​សមាជិក​សាសនាចក្រ​ដែល​មាន​ភាពសក្ដិសម ។ ពរ​របស់​លោក​អយ្យកោ មាន​ឱវាទ​របស់​ព្រះអម្ចាស់​ទៅ​កាន់​បុគ្គល​ម្នាក់ ហើយ​ប្រកាស​អំពី​ខ្សែស្រឡាយ​របស់​បុគ្គល​នោះ​នៅ​ក្នុង​វង្ស​អ៊ីស្រាអែល ( សូម​មើល True to the Faith: A Gospel Reference[ឆ្នាំ ២០០៤ ] «Patriarchal Blessings» ទំព័រ ១១១–១៣ ) ។

នៅ​ពេល​សិក្សា​ពរ​របស់​លោក​អយ្យកោ​ផ្ទាល់​របស់​ពួកគេ នោះ​ពួកគេ​អាច​ទទួល​បាន​ការដឹកនាំ និង ការលួងលោមចិត្ត​ពី​ព្រះវរបិតាសួគ៌ ។ បើ​សិន​ជា​អ្នក​ពុំ​ទាន់​បាន​ទទួល​ពរ​របស់​លោក​អយ្យកោ​ទេ​នោះ សូម​ពិភាក្សា​ជាមួយ​ឪពុកម្ដាយ​របស់​អ្នក និង ប៊ីស្សព ឬ ប្រធាន​សាខា អំពី​ពេល​វេលា​ដ៏​សមរម្យ​បំផុត ដើម្បី​ទទួល​បាន​ពរ​របស់​លោក​អយ្យកោ និង អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ក្នុង​ការរៀបចំ​ខ្លួន​ទទួល​បទពិសោធន៍​នោះ ។

ពាក្យ លោកអយ្យកោ ក៏​សំដៅ​ទៅ​លើ​ឪពុក​ផងដែរ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៤១-៥៧ បង្រៀន​ថា អ័ដាម​គឺ​ជា​ឪពុក និង លោកអយ្យកោ​ដ៏​សុចរិត​ម្នាក់ ។ សូម​អាន ខទី ៤១–៥០ត្រួសៗ រួច​ស្វែងរក​លំនាំ​មួយ—មាន​កិច្ចការ​ចំនួន​ពីរ ដែល​អ័ដាម​បាន​ធ្វើ​ដដែលៗ នៅ​ពេល​គាត់​គ្រប់គ្រង​គ្រួសារ​របស់​គាត់ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៥៣ ។ នៅ​ក្នុង​ខគម្ពីរ​នេះ យើង​អាន​ថា អ័ដាម​បាន​ប្រសិទ្ធពរ​ដល់​កូនចៅ​ដ៏​សុចរិត​របស់​គាត់ ។

  1. journal iconចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៤១–៥៧សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​កិច្ចការ​ចំនួន​ពីរ ដែល​អ័ដាម​បាន​ធ្វើ​ដដែលៗ​នៅ​ពេល​ដែល​គាត់​គ្រប់គ្រង​ក្រុមគ្រួសារ​របស់​គាត់​នោះ មាន​អ្វី​ខ្លះ ?

    2. តើ​បទពិសោធន៍​របស់​អ័ដាម ដើរតួ​ជា​លំនាំ​មួយ​ចំពោះ​ឪពុក​គ្រប់​រូប​តាម​របៀប​ណា ?

សេចក្ដីពិត​មួយ​ដែល យើង​អាច​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៥៣ គឺ​ថា ឪពុក​ទាំងឡាយ​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក មាន​សិទ្ធិអំណាច​ដើម្បី​ប្រសិទ្ធពរ ដល់​កូនចៅ​របស់​ខ្លួន ។ បន្ថែម​ពី​លើ​ការតែងតាំង​ដល់​កូន​ប្រុស​ឲ្យ​កាន់​បព្វជិតភាព ឪពុក​ម្នាក់​អាច​នឹង​ផ្ដល់​ពរជ័យ​នៃ​បព្វជិតភាព ទៅ​ដល់​កូនប្រុស ឬ កូន​ស្រី​នៅ​ពេល​ពួកគេ​មាន​ជំងឺ ឬ ផ្ដល់​ការដឹកនាំ និង ការលួងលោមចិត្ត ។

អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក មិន​ត្រឹមតែ​អាច​ប្រសិទ្ធពរ​ដល់​កូនៗ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ពួកគាត់​អាច​នឹង​ប្រសិទ្ធពរ​ដល់​សមាជិក​ដទៃ​ទៀត​នៃ​គ្រួសារ ឬ មនុស្ស​ដទៃ​ទៀត​ដែល​ស្នើ​ដល់​ពួកគាត់ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖ « គេហដ្ឋាន​ទាំងឡាយ​ណា​ដែល​ពុំ​មាន​អ្នក​កាន់​បព្វជិតភាព ត្រូវតែ​បាន​មើល​ថែ និង បម្រើ​ដោយ​កូរ៉ុម​បព្វជិតភាព ។ ការ​ធ្វើ​បែបនេះ នឹង​នាំ​ឲ្យ​គ្មាន​ការ​ស្រេកឃ្លាន​ពរជ័យ​ក្នុង​ចំណោម​សមាជិក​នៃ​សាសនាចក្រ​ឡើយ » ( The Power of the Priesthood » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០,ទំព័រ ៩ ) ។

  1. journal iconសូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​អ្នក ឬ មនុស្ស​ដែល​អ្នក​ស្គាល់ បាន​ទាញ​យក​អត្ថប្រយោជន៍​ពី​ការទទួល​បាន​ពរជ័យ​ពី​ឪពុក ឬ ពី​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ដទៃ​ទៀត ។ បើសិនជា​អ្នក​ពុំ​មាន​ឱកាស​ទទួល​បាន​ពរជ័យ​នៃ​បព្វជិតភាព​ទេ​នោះ សូម​សរសេរ​អំពី​របៀប​ដែល​អ្នក​អាច​ទាញយក​អត្ថប្រយោជន៍​ពី​ការស្វែងរក​ពរជ័យ​ដូចនេះ ។

សូម​គិត​ត្រឡប់​ទៅ​កាលៈទេសៈ ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​លំហាត់​ទី ១ នៃ​មេរៀន​នេះ ។ សូម​ចងចាំ​ថា អ្នក​អាច​ស្វែងរក​ការដឹកនាំ និង ការលួងលោមចិត្ត​ពី​ព្រះវរបិតាសួគ៌​បាន តាម​រយៈ​ពរ​របស់​លោក​អយ្យកោ និង តាមរយៈ​ពរជ័យ​នៃ​បព្វជិតភាព ដែល​បាន​ផ្ដល់​ឲ្យ​តាមរយៈ​ឪពុក​របស់​អ្នក ឬ អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ដទៃ​ទៀត ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៥៨-៩៨យើង​អាន​អំពី​ករណីយកិច្ច​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ជា​ច្រើន​ផ្នែក ។ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ សូម​ពិចារណា​ថាតើ​អ្នក​ដែល​បំពេញ​ករណីយកិច្ច​ទាំងនេះ អាច​នាំ​ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព ឲ្យ​កើតមាន​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ទូទៅ​យ៉ាង​ដូចម្ដេច ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៩៩-១០០ដោយ​ស្វែងរក​សេចក្ដី​ណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ អ្នក​ទាំងឡាយ​ដែល​កាន់​បព្វជិតភាព ។

ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖ « បព្វជិតភាព​គឺ​ជា​ការទទួលខុសត្រូវ​ឲ្យ​បម្រើ​ដល់​មនុស្ស​ទូទៅ ច្រើន​ជាង​គ្រាន់តែ​ជា​អំណោយទាន ព្រោះ​វា​ជា​ឯកសិទ្ធិ​ដើម្បី​តម្កើង​ឡើង និង ជា​ឱកាស​ដើម្បី​ប្រទានពរ​ដល់​ជីវិត​នៃ​មនុស្ស​ដទៃ » ( «Our Sacred Priesthood Trust» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៥៧ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨

ព្រះអម្ចាស់​ប្រទាន​ឱវាទ និង ពរជ័យ​ដល់ ឡៃម៉ាន ស៊ើម៉ាន

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា បាន​ទទួល​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ឲ្យ​ធ្វើ​អ្វី​មួយ ហើយ​អ្នក​បាន​ធ្វើតាម​ការបំផុសគំនិត​នោះ ។ តើ​អ្នក​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ នៅ​ពេល​អ្នក​បាន​គោរពប្រតិបត្តិ​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ?

ឡៃម៉ាន ស៊ើម៉ាន គឺ​ជា​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​ម្នាក់ ដែល​បាន​បម្រើ​នៅ​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន ហើយ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​មួយ​រូប ក្នុង​ចំណោម​ប្រធាន​ទាំង​ប្រាំ​ពីរ​រូប​នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​កត់ត្រា​នៅ​ក្នុង​កំណត់ហេតុ​របស់​លោក​ថា នៅ​ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ១៨៣៥ « បងប្រុស ឡៃម៉ាន ស៊ើម៉ាន បាន​ដើរ​ចូល​មក ហើយ​បាន​ស្នើ​សូម​ឲ្យ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​តាមរយៈ​រូប​ខ្ញុំ ហើយ​បាន​ស្រដី​ថា ‹ ដ្បិត​ខ្ញុំ​ត្រូវបាន​សណ្ឋិត​ដោយ​ព្រះវិញ្ញាណ ដើម្បី​ប្រាប់​លោក​ឲ្យ​ដឹង​អំពី​អារម្មណ៍ និង បំណងប្រាថ្នា​របស់​ខ្ញុំ ហើយ​បាន​សន្យា​ថា ខ្ញុំ​នឹង​ទទួល​បាន​វិវរណៈ ដែល​ប្រាប់​ឲ្យ​ខ្ញុំ​ស្គាល់​អំពី​ករណីយកិច្ច​របស់​ខ្ញុំ › » ( នៅ​ក្នុង History of the Church ២:៣៤៥ ) ។

នៅ​ពេល ឡៃម៉ាន បាន​ពោល​ថា គាត់​ត្រូវ​បាន « សណ្ឋិត​ដោយ​ព្រះវិញ្ញាណ » ឲ្យ​ប្រាប់​ព្យាការី យ៉ូសែប ស៊្មីធ នោះ​មាន​ន័យ​ថា គាត់​ត្រូវបាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់ ឡៃម៉ាន នោះ យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:១ដោយ​ស្វែងរក​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ឡៃម៉ាន ដោយសារតែ​លោក​បាន​គោរពប្រតិបត្តិ​តាម​ការបំផុសគំនិត ឲ្យ​ប្រាប់​ដល់​ព្យាការី ។

ដោយ​យោង​តាម​អ្វី ដែល​ព្រះអម្ចាស់​បាន​ត្រាស់​សម្ដែង​ដល់ ឡៃម៉ាន ស៊ើម៉ាន សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ៖ នៅ​ពេល​យើង ព្រះសូរសៀង​របស់​ព្រះអម្ចាស់ នោះ​យើង​ទទួល​បាន​ការអត់ទោស​ពី​ទ្រង់ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការគោរព​ប្រតិបត្តិ​តាម​ការបំផុសគំនិត​ពី​ព្រះអម្ចាស់ ទទួល​បាន​ការអត់ទោស​ពី​ទ្រង់ ?

យុវជន និង យុវនារី​ម្នាក់ កំពុង​អាន​ព្រះគម្ពីរ

ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ អាច​ឮ​បាន​តាម​រយៈ​ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី​ទ្រង់ និង ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការគោរព​ប្រតិបត្តិ​តាម​ព្រះ រួម​មាន​ការធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ពេញ​ទៅ​ដោយ​ទង្វើ​ដ៏​សុចរិត ដែល​នាំ​ឲ្យ​មាន​អំណាច​ខាង​វិញ្ញាណ ។ ការគោរពប្រតិបត្តិ​ទាំងស្រុង នាំ​ឲ្យ​មាន​អានុភាព​ពេញលេញ​នៃ​ដំណឹងល្អ ទៅ​ក្នុង​ជីវិត​របស់​អ្នក ។ ការគោរពប្រតិបត្តិ​រួម​បញ្ចូល​ទាំង​ទង្វើ ដែល​អ្នក​មិន​អាច​គិត​ដល់​ពី​ដំបូង​ថា​ជា​ផ្នែក​នៃ​ការប្រែចិត្ត​មាន​ដូចជា ការចូលរួម​ការប្រជុំ ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការផ្តល់​ការបម្រើ និង ការអភ័យទោស​ដល់​មនុស្ស​ទូទៅ ។ ព្រះអម្ចាស់​បាន​សន្យា​ថា « អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ នោះ​នឹង​បាន​អត់ទោស » ( គ. និង ស. ១:៣២ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:២ដោយ​ស្វែងរក​ឱវាទ​របស់​ព្រះអម្ចាស់​ប្រទាន​ដល់ ឡៃម៉ាន ស៊ើម៉ាន បន្ទាប់​ពី​គាត់​បាន​ដឹង​ថា អំពើបាប​ទាំងឡាយ​របស់​គាត់​ត្រូវបាន​អត់ទោស​ហើយ ។

តើ​អ្នក​គិត​ថា « ចូរ​ឲ្យ​ព្រលឹង​អ្នក​បាន​ស្ងប់ស្ងៀម​អំពី​ជំហ​ខាង​វិញ្ញាណ​របស់​អ្នក​ចុះ » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ១០៨:២ ) ?

យើង​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:១–២ ថា ការអត់ទោស​របស់​ព្រះអម្ចាស់ នាំ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​របស់​យើង ។

ពេល​ខ្លះ មនុស្ស​ដែល​បាន​ប្រែចិត្ត​ហើយ​បាន​ឆ្ងល់ ថាតើ​ពួកគេ​ត្រូវបាន​អត់ទោស​ពី​អំពើបាប​របស់​ខ្លួន​ដែរ​ឬ​ទេ ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ សូម​គូសចំណាំ​ដំបូន្មាន ដែល​បាន​ផ្ដល់​ឲ្យ​ដល់​អ្នក​ទាំងឡាយ​ណា ដែល​ពុះពារ​ដើម្បី​ឲ្យ​ព្រលឹង​ខ្លួន​ទទួល​បាន​សេចក្ដី​សុខសាន្ត ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

ទិវា​នៃ​ការអត់ទោស​ដ៏​ធំ​នោះ មិន​អាច​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ សូម​កុំ​ចុះចាញ់​ឡើយ នៅ​ពេល​អ្នក​បរាជ័យ​ជា​លើក​ទី​មួយ​នោះ ។ ជា​ញឹកញាប់ ចំណុច​ដ៏​ពិបាក​បំផុត​នៃ​ការប្រែចិត្ត គឺ​ត្រូវ​អត់ទោស​ឲ្យ​ខ្លួន​ឯង ។ ការបាក់ទឹកចិត្ត គឺ​ជា​ចំណែក​មួយ​នៃ​ការសាកល្បង​នោះ ។ សូម​កុំ​ចុះចាញ់ ។ ទិវា​ដ៏​ចែងចាំង​នឹង​កើត​ឡើង ។

« យ៉ាង​នោះ ‹ សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី … គំនិត › នឹង​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​សាជាថ្មី ។ [ ភីលីព ៤:៧ ] ។ លំដាប់​នោះ អ្នក​នឹង​ពុំ​ចាំ​អំពី​អំពើបាប​ទាំងឡាយ​របស់​អ្នក​ទៀត​ទេ ដូចជា​ទ្រង់​ពុំ​ចាំ​អំពី​អំពើបាប​របស់​អ្នក​ដែរ ។ តើ​អ្នក​នឹង​ដឹង​ដោយ​របៀប​ណា ? អ្នក​នឹង​ដឹង ! [ សូម​មើល ម៉ូសាយ ៤:១–៣ ] » ។ (« The Brilliant Morning of Forgiveness » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២០ ) ។

ប្រធាន ហារ៉ូល ប៊ី លី

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន ៖ « ប្រសិនបើ​ពេល​នោះ​មក​ដល់ ជា​ពេល​ដែល​អ្នក​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​អ្នក មិន​ថា​អ្នក​ជា​នរណា អ្នក​នៅ​កន្លែង​ណា ហើយ​បាន​កែប្រែ ព្រមទាំង​ប៉ះប៉ូវ​ដោយ​អស់​ពី​សមត្ថភាព​របស់​អ្នក​នោះ​ទេ … អ្នក​នឹង​ចង់​ដឹង ថាតើ​ចំពោះ​ចម្លើយ​បញ្ជាក់​ប្រាប់​នោះ ព្រះអម្ចាស់​បាន​ទទួល​អ្នក​ហើយ​ឬ​នៅ ។ នៅ​ក្នុង​ព្រលឹង​ដែល​ខ្វាយខ្វល់​របស់​អ្នក ប្រសិនបើ​អ្នក​ស្រាវជ្រាវ ហើយ​ស្វែងរក​សេចក្ដី​សុខសាន្ដ​នៃ​សតិសម្បជញ្ញៈ ដោយ​ការបញ្ជាក់​នោះ អ្នក​អាច​ដឹង​ថា ព្រះអម្ចាស់​បាន​ទទួល​យក​ការប្រែចិត្ត​របស់​អ្នក​ហើយ » ( Stand Ye in Holy Places [ ឆ្នាំ ១៩៧៤ ] ទំព័រ ១៨៥ ) ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៣ដោយ​ស្វែងរក​ឱវាទ​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ឡៃម៉ាន ស៊ើម៉ាន ។ ( វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍ ក្នុង​ការដឹង​ថា​ពាក្យ គោរពតាម នៅ​ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ថា អនុវត្ត​តាម ឬ គោរពប្រតិបត្តិ​តាម ។ សម្បថ គឺ​ជា​ការសន្យា ឬ សេចក្ដី​សញ្ញា ) ។

តើ​ឱវាទ​ដែល​ប្រាប់​ថា​ឲ្យ​ប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង ក្នុង​ការគោរព​តាម​សម្បថ មាន​អត្ថប្រយោជន៍​យ៉ាង​ដូចម្ដេច ចំពោះ​បុគ្គល​ដែល​ត្រូវបាន​អត់ទោស​ពី​អំពើបាប ?

  1. journal iconសូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​សេចក្ដីពិត ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:១–៣ អាច​លើក​ទឹកចិត្ត​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ​ម្នាក់ ឲ្យ​គោរព​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ហើយ​ទទួល​បាន​ការអត់ទោស ។

តើ​អ្នក​ធ្លាប់​ឮ​វាក្យសព្ទ « ជំនុំ​មុតមាំ » ដែរ​ឬ​ទេ ? អែលឌើរ ដេវីឌ ប៊ី ហេត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖ « ជំនុំ​មុតមាំ ជា​ឈ្មោះ​ដែល​បង្ហាញ បញ្ជាក់​អំពី​ភាពពិសិដ្ឋ ភាពហ្មត់ចត់ និង ជា​ឱកាស​ដ៏​មាន​គារវភាព ដែល​ពួកបរិសុទ្ធ​ជួបជុំ​គ្នា​នៅ​ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ទី​មួយ ។ ជំនុំ​មុតមាំ ត្រូវ​បាន​ប្រើ​ក្នុងគោល​បំណង​បីយ៉ាង ៖ ការ​ឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ ការណែនាំ​ពិសេស​ចំពោះ​អ្នកដឹកនាំ​បព្វជិតភាព និង​ការ​គាំទ្រ​ប្រធាន​សាសនាចក្រ​ថ្មី » (Solemn Assemblies » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ១៤ ) ។

ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​សន្យា​នឹង​ពួក​បរិសុទ្ធ​ថា បើសិនជា​ពួកគេ​កសាង​ព្រះវិហារ​បរិសុទ្ធ ហើយ​ប្រារព្ធ​ជំនុំ​មុតមាំ នោះ​ទ្រង់​នឹង​ចាក់​បង្ហូរ​ព្រះពរ​ដ៏​អស្ចារ្យៗ​មក​លើ​ពួកគេ ( សូម​មើល គ. និង ស. ៨៨:៧០–៧៥, ១១៧–១៩ ) ។ ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣៥ នៅ​ពេល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨ ត្រូវបាន​ប្រទាន​ដល់ ឡៃម៉ាន ស៊ើម៉ាន នោះ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ នឹង​ត្រូវបាន​ឧទ្ទិសឆ្លង​ក្នុង​រយៈ​ពេល​តែ​បី​ខែ​ទៀត​ប៉ុណ្ណោះ ។

នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៤-៦សូម​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា ឡៃម៉ាន នឹង​ទទួល​បាន​នៅ​ក្នុង​ជំនុំ​មុតមាំ​នោះ ។

បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៧-៨ដោយ​ស្វែងរក​សេចក្ដី​ណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ឡៃម៉ាន ។ តើ​អ្នក​អាច​ចម្រើន​កម្លាំង​មនុស្ស​ទូទៅ « ដោយ​គ្រប់​វាចា​របស់​អ្នក » ( គ. និង ស. ១០៨:៧ ) បាន​យ៉ាង​ដូចម្ដេច ? វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍ ក្នុង​ការដឹង​ថា សេចក្តី​តាស់តឿន គឺ​ជា​ពាក្យ​ណែនាំ ឬ ការលើកទឹកចិត្ត​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា សេចក្ដី​ណែនាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៧–៨ អាច​ជួយ ឡៃម៉ាន ស៊ើម៉ាន នៅ​ពេល​គាត់​ប្រកាស​ដំណឹងល្អ​ដល់​មនុស្ស​ទូទៅ​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​អាច​អនុវត្ត​តាម ឱវាទ​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង ខទី ៧ នៅ​ក្នុង​ជីវិត​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩-១០០១០៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖