ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២ ៖ ថ្ងៃទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩


មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩

បុព្វកថា

លីម៉ាន ខូព្លី ជា​អ្នក​ប្រែចិត្តជឿ​ថ្មី​ម្នាក់​ចូល​ក្នុង​សាសនាចក្រ បាន​ចង់​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា ផ្សាយ​ដំណឹងល្អ​ទៅ​ដល់​សមាជិក​នៃ​ក្រុម​សាសនា​របស់​គាត់​ពី​មុន ដែល​ជា​ក្រុម សេកើរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​បន្ដ​កាន់​តាមជំនឿ​ខុសឆ្គង​មួយ​ចំនួន​មក​ពី​សាសនា​នោះ ។ ដោយ​មាន​កង្ខល់​អំពី​ជំនឿ​របស់ លីម៉ាន នោះ យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ដល់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ទី ៧ ខែ ឧសភា ឆ្នាំ ១៨៣១ ហើយ​បាន​ទទួល​វិវរណៈ​ដែល​ឥឡូវ​នេះ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​បញ្ជា ស៊ីឌនី រិកដុន និង ប៉ាលី ភី ប្រាត្ត ឲ្យ​រួម​ដំណើរ​នឹង លីម៉ាន ក្នុង​ការផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ក្រុម សេកើរ ។ ព្រះអម្ចាស់​ក៏​បាន​ស្រាយ​បំភ្លឺ​គោលលទ្ធិ ដែល​ពួក​សេកើរ បាន​យល់ខុស រួមទាំង​លក្ខណៈ​នៃ​ការយាងមក​ជា​លើក​ទី​ពីរ​នៃ​ព្រះគ្រីស្ទ តម្រូវការ​ឲ្យ​ធ្វើ​ពិធី​បុណ្យជ្រមុជទឹក សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ និង ការប្រើប្រាស់​សត្វ​ជា​អាហារ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១-៤

ព្រះអម្ចាស់ បាន​ហៅ ស៊ីឌនី រិកដុន, ប៉ាលី ភី ប្រាត្ត និង លីម៉ាន ខូព្លី ឲ្យ​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ពួក​សេកើរ

តើ​អ្នក​ធ្លាប់​ឃើញ​អន្ទាក់​ចាប់​សត្វ​ស្វា​ដែរ​ឬ​ទេ ? របៀប​មួយ​ដើម្បី​ចាប់​សត្វស្វា​គឺ​ត្រូវ​ដាក់​វត្ថុ​មួយ ដូចជា​សណ្តែក​ដី ឬ​អាហារ​មួយ​ដុំ​នៅក្នុង​ធុង​មួយ​ដែល​មាន​ប្រហោង​ធំ​ល្មម​ដើម្បី​ឲ្យ​សត្វ​ស្វា​នោះ​ដាក់​ដៃ​វា​ចូលបាន ។ ធុង​នោះ​ត្រូវបាន​ចងជាប់​នឹង​ខ្សែ ឬ​ខ្សែ​ភ្លើង​ដើម្បី​កុំ​ឲ្យ​ស្វា​នោះ​អាច​រត់​ចេញ​ពី​អន្ទាក់​បាន ។ នៅ​ពេល​ស្វា​លូក​ចូល​ដល់​ក្នុង ហើយ​ចាប់​បាន​វត្ថុ​នោះ​ហើយ វា​ពុំ​អាច​ដក​ដៃ​ចេញ​មក​វិញ​បាន​ឡើយ ព្រោះ​កណ្ដាប់​ដៃ​របស់​វា​ធំ​ជាង​ប្រហោង​ដែល​លូក​ចូល​ទៅ​ទៀត ។ ដោយ​ការតាំងចិត្ត​របស់​វា​កាន់​យ៉ាង​ជាប់​នឹង​របស់​នោះ ស្វា​មួយ​ចំនួន​នឹង​បណ្ដោយ​ឲ្យ​ខ្លួន​វា​ត្រូវ​គេ​ចាប់​បាន ។

អន្ទាក់​ស្វា

សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩ដោយ​ស្វែងរក​ស្ថានភាព ដែល​បាន​ពិពណ៌នា​អំពី​អន្ទាក់​ស្វា ។ តើ​ជំនឿ​ខុស​ឆ្គង​អ្វី​ខ្លះ​ដែល លីម៉ាន ខូព្លី ពុំ​ចង់​បោះបង់​ចោល ?

  1. journal iconសូម​សរសេរ​អំពី ជំនឿ​របស់​ពួក​សេកើរ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពី​របស់​អ្នក ។ បន្ទាប់​មក​សូម​ធ្វើ​បញ្ជី​អំពី​ជំនឿ​ចំនួន​បួន​របស់​ពួក​សេកើរ ដែល​មាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ណែនាំ​អំពី​កណ្ឌ ។ អ្នក​អាច​ចង់​គូសចំណាំ​វា​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សមាជិក​នៃ​សហគមន៍​រួម​នៃ​ពួក​អ្នក​ជឿ​លើ​ការលេច​ឡើង​នៃ​ព្រះគ្រីស្ទ​ជា​លើក​ទី​ពីរ ជា​ធម្មតា​ត្រូវបាន​ហៅ​ថា​ជា​ពួក​សេកើរ ព្រោះ​របៀប​នៃ​ការថ្វាយបង្គំ​របស់​ពួកគេ​មាន​បញ្ចូល​ទាំង​ការឡក​កញ្ឆេង​នៅ​ពេល​ពួកគេ​ច្រៀង រាំ ហើយ​ទះ​ដៃ​ទៅ​នឹង​ចង្វាក់​ភ្លេង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១-៤រួច​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​អំពី​ជំនឿ​របស់​ពួក​សេកើរ ។ នៅ​ក្នុង ខទី ២អ្នក​អាច​នឹង​ចង់​គូសចំណាំ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល អំពី​បំណង​ប្រាថ្នា​របស់​ពួក​សេកើរ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច​ដើម្បី « ដឹង​ពី​សេចក្ដីពិត​តាម​ភាគៗ ប៉ុន្តែ​មិនមែន​ទាំង​អស់​ទេ » ( គ. និង ស. ៤៩:២ ) ?

    2. តើ​មាន​ឧទាហរណ៍​បែប​ណា ដែល​បញ្ជាក់​ប្រាប់​ថា​សមាជិក​សាសនាចក្រ​អាច​នឹង​ទទួល​យក​សេចក្ដីពិត ឬ បទដ្ឋាន​មួយ​ចំនួន​នៃ​ដំណឹងល្អ ប៉ុន្តែ​ច្រាន​ចោល​សេចក្ដី​ពិត ឬ បទដ្ឋាន​ផ្សេង​ទៀត ?

តើ​អ្នក​នឹង​ដាក់​ពាក្យ​អ្វី​ចូល​ទៅ​ក្នុង​ចន្លោះ ដើម្បី​បញ្ចប់​គោលការណ៍​ខាង​ក្រោម​នេះ​ដែល​មាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:២ ? ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ព្រះអម្ចាស់ គឺ​រួម​បញ្ចូល​ទាំង​បំណងប្រាថ្នា​ដើម្បី​ទទួល នៃ​សេចក្ដីពិត ដែល​ទ្រង់​បាន​បើកសម្ដែង ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ២ ។ សូម​ពិចារណា​អំពី​ពរជ័យ ដែល​បុគ្គល​ម្នាក់​អាច​នឹង​បាត់បង់​ដោយ​ការគ្រាន់តែ​ជ្រើសរើស​ទទួលយក​សេចក្ដីពិត​តាម​ភាគៗ ។

អ្នក​អាច​គិត​អំពី​អន្ទាក់​មួយ​ចំនួន​ដែល​សមាជិក​សាសនាចក្រ​បាន​ជាប់ ។ សមាជិក​មួយ​ចំនួន​អាច​ទទួល​យក​ការបង្រៀន ឬ​បទដ្ឋាន​មួយ​ចំនួន ប៉ុន្តែ​មិន​ទាំងអស់ ខណៈ​ដែល​សមាជិក​មួយ​ចំនួន​ផ្សេង​ទៀត​អាច​តោង​ជាប់​នឹង​ឥរិយាបថ​ដែល​រារាំង​ពួកគេ « មិន​ត្រឹមត្រូវ​នៅ​ចំពោះ [ ព្រះអម្ចាស់ ] » (គ. និង ស. ៤៩:២) ។ ឧទាហរណ៍ បុគ្គល​ម្នាក់​អាច​នឹង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ ប៉ុន្តែ ពេល​ត្រឡប់​មក​វិញ​បាន​ធ្វើ​កម្មវិធី ដែល​មិន​គោរព​ដល់​ថ្ងៃ​ឈប់​សម្រាក ។ បុគ្គល​ម្នាក់​ទៀត​អាច​នឹង​អាន​ព្រះគម្ពីរ ហើយ​អធិស្ឋាន​សូម​ឲ្យ​មាន​ព្រះវិញ្ញាណ ប៉ុន្តែ​ក្រោយ​មក បែរ​ជា​ស្ដាប់​តន្ត្រី​ដែល​បណ្ដេញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​វិញ ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ៖

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« សាតាំង​គឺ​ជា​មេ​នៃ​សេចក្ដី​បញ្ឆោត និង ជា​បិតា​នៃ​អស់​ទាំង​សេចក្ដី​កុហក ។ មាន​តែ​តាម​រយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអង្គសង្គ្រោះ និង ពលិកម្មធួន​របស់​ទ្រង់ រួមទាំង​ការរក្សា​ព្រះបញ្ញត្តិ​ទាំងអស់​ប៉ុណ្ណោះ ដែល​អ្នក​អាច​បាន​ការពារ​ពី​ការប៉ុនប៉ង​ដ៏​មិន​រាថយ និង ដ៏​បោក​បញ្ឆោត​របស់​សាតាំង​ក្នុង​ការដឹកនាំ​អ្នក​យ៉ាង​ឈ្លាសវៃ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​វា ។

« អ្នក​មិន​អាច​ដើរ​តាម​ផ្លូវ​នៃ​ដំណឹងល្អ​បាន ដូចដែល​អ្នក​ចាប់​ម្ហូប​ប៊ូហ្វេ ដោយ​ជ្រើសរើស​យក​ពី​នេះ​បន្តិច ពី​នោះ​បន្តិច​បាន​ឡើយ ។ អ្នក​ត្រូវតែ​អង្គុយ​ចុះ​នៅ​ចំពោះ​មុខ​ម្ហូប​ទាំងអស់ ហើយ​រស់នៅ​តាម​ព្រះបញ្ញត្តិ​គួរ​ជា​ទី​ពេញ​ចិត្ត​របស់​ព្រះអម្ចាស់​យ៉ាង​ពេញលេញ ។

« អ្នក​បាន​រៀន​អំពី​ព្រះបញ្ញត្តិ​ទាំងឡាយ​រួច​មក​ហើយ ។ អ្នក​ស្គាល់​អ្វី​ដែល​ត្រូវ​ធ្វើ​មាន​ដូចជា ៖ អធិស្ឋាន សិក្សា​ព្រះគម្ពីរ តមអាហារ ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេងៗ ចូលរួម​រាល់​ការប្រជុំ ទទួលទាន​សាក្រាម៉ង់ តម្កើង​រាល់​ការហៅ​របស់​អ្នក ហើយ​បម្រើ​មនុស្ស​ដទៃ គាំទ្រ​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ ចុះ​សេចក្ដី​សញ្ញា ហើយ​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​នោះ ចែកចាយ​ដំណឹងល្អ មាន​ភាពទៀងត្រង់ ស្មោះត្រង់ បរិសុទ្ធ​ខាង​ផ្លូវភេទ មាន​ចិត្ត​មេត្តា និង មាន​គុណធម៌ » ( «It’s Your Choice»New Era ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ទំព័រ ៤ ) ។

  1. journal iconសូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រោះថ្នាក់​នៃ​ការទទួលយក​ព្រះបញ្ញត្តិ ឬ បទដ្ឋាន​មួយ​ចំនួន ប៉ុន្តែ កាន់​ជំនឿ ឬ លទ្ធិ​ខុសឆ្គង ។ តើ​ការធ្វើ​ដូចនេះ អាច​ជា « អន្ទាក់ » ខាង​វិញ្ញាណ​តាម​របៀប​ណា ?

សូម​ពិចារណា​អំពី​អ្វី​ទាំងឡាយ​ណា​ដែល​អ្នក​អាច​នឹង​ត្រូវ​ទុក​ចោល​មួយ​អន្លើ ដើម្បី​ទទួលបាន​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ប្រទាន​ឲ្យ​អ្នក ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលដៅ​មួយ​ដើម្បី​ទុក​ចោល​ការណ៍​ណា​មួយ​ដោយ​អន្លើ ជា​ការណ៍​ដែល​រារាំង​អ្នក​ពី​ការធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:៥-២៨

ព្រះអម្ចាស់​កែតម្រូវ​គោលលទ្ធិ​ខុសឆ្គង​មួយ​ចំនួន​របស់​ពួក​សេកើរ ហើយ​បញ្ជា​ពួក​អ្នក​បម្រើ​ទ្រង់​ឲ្យ​អញ្ជើញ​ពួកគេ​ប្រែចិត្ត ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក

ព្រះអម្ចាស់​បាន​បញ្ជា លីម៉ាន ខូព្លី ស៊ីឌនី រិកដុន និង ប៉ាលី ភី ប្រាត្ត ឲ្យ​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ពួក​សេកើរ ( សូម​មើល គ. និង ស. ៤៩:១–៤ ) ។ លីម៉ាន ខូព្លី បាន​សង្ឃឹម​ថា ពួក​អែលឌើរ​មួយ​ចំនួន​នឹង​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​សមាជិក​ក្នុង​ក្រុមជំនុំ​ពី​មុន​របស់​គាត់ ។

តើ​អ្នក​អាច​រមិលមើល​ខ្លួនឯង​បាន​ដែរ​ឬ​ទេ អំពី​ការប្រាប់​ទៅ​ដល់​មនុស្ស​មួយ​ក្រុម​ថា ជំនឿ​របស់​ពួកគេ​ខ្លះ​ខុសឆ្គង ហើយ​បន្ទាប់​មក​បង្រៀន​ពួកគេ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​ត្រឹមត្រូវ ? នៅ​ពេល ប៉ាលី ភី ប្រាត្ត ស៊ីឌនី រិកដុន និង លីម៉ាន ខូព្លី បាន​ទៅ​ជួប​ពួក​សេកើរ ពួកគាត់​បាន​យក​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩ មួយ​ច្បាប់​ទៅ​ជាមួយ ហើយ​បាន​អាន​ឲ្យ​ពួកគេ​ស្ដាប់ ។

សូម​សិក្សា​វគ្គ​បទគម្ពីរ​នីមួយៗ​ដែល​មាន​នៅ​ក្នុង​ប្រអប់​ខាង​ឆ្វេង​ក្នុង​តារាង​ខាង​ក្រោម ហើយ​បន្ទាប់​មក ផ្គូផ្គង​វា​ទៅ​នឹង​គោលការណ៍​ដែល​វា​បង្រៀន​នៅ​ក្នុង​ប្រអប់​ខាង​ស្ដាំ ។ រួច​សូម​ពិចារណា​អំពី​សំណួរ​ដែល​ភ្ជាប់​មក​ជាមួយ ។

  1. គ. និង ស. ៤៩:៥-៨

  1. គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​ឡើយ ។

  1. គ. និង ស. ៤៩:១១-១៤

  1. ប្រសិនបើ​យើង​ស្គាល់​អំពី​ទីសម្គាល់​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ នោះ​យើង​នឹង​ពុំ​ត្រូវ​បញ្ឆោត​ដោយ​សេចក្ដីអះអាង​ខុសឆ្គង​ឡើយ ។ ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​យើង ដើម្បី​ឲ្យ​ស្គាល់​អំពី​ទីសម្គាល់​ទាំងឡាយ​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ?

  1. គ. និង ស. ៤៩:១៥-១៧

  1. ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជា​ពួក​អ្នក​បម្រើ​ទ្រង់ ឲ្យ​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ជឿ​លើ​ទ្រង់ ប្រែចិត្ត ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហេតុអ្វី​បាន​ជា​អ្នក​មាន​អំណរគុណ ដែល​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ហើយ​បាន​ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ? ហេតុអ្វី​បាន​ជា​អ្នក​ទន្ទឹង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ពិធី​បរិសុទ្ធ​ទាំងនេះ ?

  1. គ. និង ស. ៤៩:១៨-២១

  1. ព្រះអម្ចាស់​បាន​ប្រទាន​សត្វ​នៅ​លើ​ផែនដី​សម្រាប់​ជា​ការប្រើប្រាស់​របស់​យើង ។ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ពុំ​សប្បាយ​ព្រះទ័យ ចំពោះ​ជន​ដែល​សម្លាប់​សត្វ​ដោយ​មិន​ចាំបាច់​អ្វី​សោះ ?

  1. គ. និង ស. ៤៩:២២-២៥

  1. អាពាហ៍​ពិពាហ៍​រវាង​បុរស និង ស្រ្តី គឺ​ត្រូវ​បាន​តែងតាំង​មក​ពី​ព្រះ ហើយ​ស្វាមី និង ភរិយា​ត្រូវបាន​បញ្ជា​ឲ្យ​ទៅ​ជា​សាច់​តែមួយ​សុទ្ធ ហើយ​បង្កើត​កូនចៅ ។ ( ឃ្លា « ដើម្បី​ឲ្យ​ផែនដី​អាច​បំពេញ​គោលបំណង​នៃ​ការបង្កបង្កើត… ដើម្បី​ឲ្យ​វា​បាន​ពេញ​ទៅ​ដោយ​មនុស្ស » បង្ហាញ​អំពី​គោលបំណង​មួយ​នៃ​ការបង្កបង្កើត​ផែនដី ) ។ តើ​គោលបំណង​អ្វី​ខ្លះ ដែល​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ បំពេញ​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖ « ព្រះបញ្ញត្តិ​ទី​មួយ ដែល​ព្រះ​បាន​ប្រទាន​ដល់ អ័ដាម និង អេវ៉ា ទាក់ទង​ទៅ​នឹង​សកា្ដនុពល​របស់​ពួក​គាត់​ជា​ឪពុកម្ដាយ ក្នុង​នាម​ជា​ស្វាមី និង ភរិយា ។ « យើង​សូម​ប្រកាស​ថា ព្រះ​បញ្ញាត្តិ​របស់​ព្រះ​សម្រាប់​ឲ្យ​កូន​ចៅ​របស់​ទ្រង់​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែន​ដី​នេះ​នៅ​តែ​ឲ្យ​ប្រតិបត្តិ​នៅ​ឡើយ ។ យើង​ក៏​សូម​ប្រកាស​ផង​ដែរ​ថា អំណាច​ដ៏​ពិសិដ្ឋ​នៃ​ការ​បង្កើត​ជីវិត គឺ​ត្រូវ​បាន​ប្រើ​រវាង​បុរស និង​ស្ត្រី​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់ ជា​ស្វាមី​ភរិយា​ប៉ុណ្ណោះ » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Ensign ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សាតាំង​ព្យាយាម​បំផ្លាញ​អាពាហ៍ពិពាហ៍ ? ហេតុអ្វី​បាន​ជា​វា​ព្យាយាម​បញ្ចុះបញ្ចូល​មនុស្ស​មិន​ឲ្យ​រៀប​អាពាហ៍ពិពាហ៍ ?

    2. ហេតុអ្វី​បាន​ជា​អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ? ហេតុអ្វី​បាន​ជា​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា រារាំង​ផែនការ​របស់​ព្រះអម្ចាស់ ?

    3. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​នា​ពេល​នេះ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​សេឡេស្ទាល ?

សូម​គិត​អំពី​អន្ទាក់​ស្វា ។ សូម​ពិចារណា​អំពី​គោលការណ៍ ដែល​យើង​ត្រូវ​ទទួលយក​រាល់​ការបង្រៀន​របស់​ព្រះអម្ចាស់ ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ទ្រង់ ។ បន្ទាប់មក សូម​អាន​ឱវាទ និង ការសន្យា​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:២៦-២៨ ។ នៅ​ពេល​អ្នក​អាន​ខគម្ពីរ​នេះ សូម​ស្រមៃ​ថា ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ដោយ​ផ្ទាល់ អំពី​ការខិតខំ​របស់​អ្នក​ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ទ្រង់ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ឱវាទ និង ការសន្យា​របស់​ទ្រង់​អនុវត្ត​ចំពោះ​អ្នក ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖