ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៣០-៣២


មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣០-៣២

សេចក្តីផ្តើម

ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣០ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ដល់ ដាវីឌ វិតមើរ ពេត្រុស វីតមើរ ជុញ្ញ័រ និង យ៉ូហាន វិតមើរ ។ ថូម៉ាស ប៊ី ម៉ាស ទទួលបាន​ការហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣១ ។ ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣២ ព្រះអម្ចាស់​បាន​ហៅ ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ឲ្យ​ចេញ​បេសកកម្ម​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ពួក​សាសន៍​លេមិន ។ នៅ​ពេល​អ្នក​សិក្សា​កណ្ឌ​ទាំងនេះ សូម​កត់ចំណាំ​អំពី​ឱវាទ និង ការសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣០

ព្រះអម្ចាស់​ត្រាស់​ហៅ ដាវីឌ វិតមើរ ពេត្រុស វីតមើរ ជុញ្ញ័រ និង យ៉ូហាន វិតមើរ ឲ្យ​ផ្សាយ​ដំណឹងល្អ ។

សូម​គិត​ស្រមៃ ថា​តើ​ការទទួល​បាន​ការហៅ​បម្រើ​ព្រះអម្ចាស់ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង មាន​សភាព​បែប​ណា ? សូម​សរសេរ​អារម្មណ៍ ដែល​អ្នក​គិត​ថា​អាច​មាន នៅ​ពេល​ទទួល​បាន​ការហៅ​ដូចនោះ ៖

ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​ពួក​បងប្អូន​ប្រុស វិតមើរ ទាំង​បី​នាក់​គឺ ដាវីឌ ពេត្រុស ជុញ្ញ័រ និង យ៉ូហាន ឲ្យ​ផ្សាយ​ដំណឹងល្អ ហើយ​បាន​ប្រទាន​ឱវាទ​ជាក់លាក់​ទៅ​ដល់​ពួកគាត់​រៀងៗ​ខ្លួន ។

សូម​អាន​ខគម្ពីរ​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៣០ នៅ​ក្នុង​ប្រអប់​ទី​មួយ​ក្នុង​តារាង​ខាង​ក្រោម រួច​ស្វែងរក​គោលការណ៍​នៅ​ក្នុង​ប្រអប់​ទី​ពីរ ដែល​ត្រូវបាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ ។ សូម​សរសេរ​លិខិត​នៃ​សេចក្ដីថ្លែងការណ៍​នៅ​លើ​បន្ទាត់​ក្បែរ​ឈ្មោះ និង សេចក្ដីយោងបទគម្ពីរ ។ ចម្លើយ​ដែល​ត្រឹម​ត្រូវ​គឺ​មាន​នៅ​ខាង​ចុង​នៃ​មេរៀន​នេះ ។

  1. ដាវីឌ ( ខទី ១–៤ )

  2. ពេត្រុស ( ខទី ៥–៨ )

  3. យ៉ូហាន ( ខទី ៩–១១ )

  1. យើង​គួរតែ​បម្រើ​ព្រះអម្ចាស់​ឲ្យ​អស់​ពី​ព្រលឹង​យើង ព្រោះ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​នឹង​យើង ។

  2. ផ្ទុយពី ការកោតខ្លាច​មនុស្ស យើង​គួរតែ​ពឹងផ្អែក​លើ​ភាពរឹងមាំ​ពី​ព្រះអម្ចាស់ ។

  3. យើង​ត្រូវ​គាំទ្រ ហើយ​ទ្រទ្រង់ អ្នក​ទាំងឡាយ​ណា ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ដឹកនាំ​កិច្ចការ​របស់​ទ្រង់ ។

  1. journal iconសូម​ជ្រើសរើស​គោលការណ៍​អក្សរ​ដិត​មួយ​នៅ​ក្នុង​តារាង​មុន​នេះ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ស្ថានភាព​មួយ ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ ដែល​គោលការណ៍​នេះ​អាច​មាន​អត្ថប្រយោជន៍​ជា​ពិសេស​សម្រាប់​អ្នក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:១-៨

ព្រះអម្ចាស់​បាន​ហៅ ថូម៉ាស ប៊ី ម៉ាស ឲ្យ​ផ្សាយ​ដំណឹងល្អ ហើយ​ជួយ​ស្ថាបនា​សាសនាចក្រ

សូម​គិត​អំពី​ក្រុមគ្រួសារ​របស់​អ្នក និង អារម្មណ៍​ដែល​អ្នក​មាន​ចំពោះ​ពួកគេ ។ តើ​មាន​នរណា​ម្នាក់​ក្នុង​គ្រួសារ​អ្នក ដែល​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ ឬ បច្ចុប្បន្ន​នេះ​ពុំ​បាន​រស់នៅ​តាម​សេចក្ដីសញ្ញា ដែល​ពួកគាត់​បាន​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់​ដែរ​ឬ​ទេ ? បើ​អ្នក​មាន តើ​សេចក្ដីសង្ឃឹម​អ្វី​ខ្លះ ដែល​អ្នក​មាន​សម្រាប់​គាត់ ? នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣១ យើង​អាន​អំពី​វិវរណៈ ដែល​បាន​ណែនាំ​ដល់​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​គឺ ថូម៉ាស ប៊ី ម៉ាស ។ ផ្នែក​មួយ​ចំនួន ប្រាប់​អំពី​ក្រុមគ្រួសារ​របស់​គាត់ ។ ថូម៉ាស បាន​រៀបការ ហើយ​មាន​កូន​តូចៗ​បី​នាក់ កាល​វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:១-២ ដោយ​ស្វែងរក​ការសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ថូម៉ាស អំពី​ក្រុមគ្រួសារ​របស់​គាត់ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា តាម​រយៈ​សេចក្ដី​ស្មោះត្រង់​របស់​យើង នោះ​គ្រួសារ​យើង អាច​នឹង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​ជឿ ហើយ​ស្គាល់​សេចក្ដីពិត ។ សូម​ពិចារណា​អំពី​របៀប ដែល​គោលការណ៍​នេះ អាច​មាន​អត្ថប្រយោជន៍​សម្រាប់​អ្នក បើ​អ្នក​មាន​សមាជិក​គ្រួសារ ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ ឬ មិន​បន្ត​រស់នៅ​តាម​សេចក្ដីសញ្ញា​របស់​ខ្លួន ។

  1. journal iconនៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​បុគ្គល​ម្នាក់ៗ​អាច​ត្រូវ​បានប្រទាន​ពរ​តាមរយៈ​សេចក្ដីស្មោះត្រង់​នៃ​សមាជិក​គ្រួសារ​គេ តាម​វិធី​ណា​ខ្លះ ?

    2. តើ​អ្នក​ធ្លាប់​បាន​ឃើញ​គំរូ​ដូចម្ដេច​ខ្លះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:៣–៤ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ ថូម៉ាស ប៊ី ម៉ាស ធ្វើ ។

វា​អាច​ពុំ​មែន​ជា​ការងាយស្រួល​នោះ​ទេ​ចំពោះ ថូម៉ាស ដើម្បី​ចាកចេញ​ពី​ក្រុមគ្រួសារ​គាត់​ទៅ​ផ្សាយ​ដំណឹងល្អ ក៏​ពុំ​មែន​ជា​ការងាយស្រួល​នោះ​ទេ ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ រួច​គូសចំណាំ​ការសន្យា ដែល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ធ្វើ​ជាមួយ​អ្នក​ទាំងឡាយ​ណា​ដែល​បម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ៖ « អ្នក​នឹង​ផ្ដល់​ពរ​ដល់​ជីវិត​មនុស្ស​ដែល​អ្នក​បង្រៀន ថែមទាំង​សណ្ដាន​ក្រោយ​ពួកគេ​ទៀត​ផង ។ អ្នក​នឹង​ផ្ដល់​ពរ​ដល់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។ អ្នក​នឹង​ប្រទានពរ​ដល់ជីវិត​នៃ​គ្រួសារ​អ្នក ដែល​នឹង​គាំទ្រ​អ្នក ហើយអធិស្ឋាន​សម្រាប់​អ្នក » (Of Missions, Temples, and Stewardship, » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៥, ៥២ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:៥–៨ រួច​ស្វែងរក​ពរជ័យ​ទាំងឡាយ ដែល​នឹង​កើត​មាន​ដល់​មនុស្ស​ដែល ថូម៉ាស ប៊ី ម៉ាស នឹង​បង្រៀន​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​ស្វែងរក​ផងដែរ​នូវ ពរជ័យ​ទាំងឡាយ ដែល​នឹង​កើតមាន​ចំពោះ ថូម៉ាស និង ក្រុមគ្រួសារ​របស់​គាត់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៩-១៣

ព្រះយេស៊ូវគ្រីស្ទ ប្រទាន​ឱវាទ​ដោយផ្ទាល់​ទៅ​ដល់ ថូម៉ាស ប៊ី ម៉ាស

នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:៩-១៣ មាន​នូវ​ឱវាទ ដើម្បី​ជួយ​ដល់ ថូម៉ាស ប៊ី ម៉ាស នៅ​ក្នុង​បេសកកម្ម និង ជីវិត​ផ្ទាល់ខ្លួន​របស់​គាត់ ។

  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ស្វែងរក​ចំណុច​មួយ​នៃ​ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ថូម៉ាស ប៊ី ម៉ាស ដែល​អ្នក​គិត​ថា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដើម្បី​ធ្វើតាម​នៅ​ក្នុង​ជីវិត រួច​សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ឱវាទ​នេះ​មាន​សារៈសំខាន់​ចំពោះ​អ្នក ហើយ​តើ​អ្នក​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការធ្វើតាម​ឱវាទ​នោះ​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:១៣ ម្ដង​ទៀត រួច​ស្វែងរក​ការសន្យា​ដែល​បាន​ប្រទាន​ដល់ ថូម៉ាស ប៊ី ម៉ាស បើ​គាត់​ស្មោះត្រង់​ក្នុង​ការគោរពប្រតិបត្តិ​តាម​ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​គាត់ ។

ដោយ​ប្រើ​ពាក្យ បើ និង នោះ សូម​សរសេរ​ការសន្យា​នោះ​ក្នុង​ទម្រង់​ជា​សេចក្ដី​ថ្លែងការណ៍​នៃ​គោលលទ្ធិ​មួយ ។

បើ នោះ  ។

  1. journal iconសូម​គូស​ប្រអប់​ពីរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ទីមួយ​ថា ទម្លាប់​ដ៏​សុចរិត និង ក្នុង​ប្រអប់​មួយ​ទៀត​ថា ជម្រើស​ដ៏​សុចរិត ។ សូម​រាយ​ជា​បញ្ជី​អនុវត្តន៍​ទាំងឡាយ ដែល​អ្នក​បាន​អនុវត្ត​តាម ឬ ត្រូវ​អនុវត្ត​តាម និង ជម្រើស​នានា ដែល​អ្នក​បាន​ធ្វើ ឬ ត្រូវ​ធ្វើ​នា​ពេល​ឥឡូវនេះ និង ក្នុង​ពេល​អនាគត ដែល​នឹង​ជួយ​អ្នក​ឲ្យ « មាន​ចិត្ត​ស្មោះត្រង់​រហូត​ដល់​ទីបំផុត » ( គ. និង ស. ៣១:១៣ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣២

ព្រះអម្ចាស់​ត្រាស់​ហៅ ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ឲ្យ​ចេញ​បេសកកម្ម​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ពួក​សាសន៍​លេមិន

វិវរណៈ​ដែល​អ្នក​បាន​សិក្សា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣០–៣១ និង វិវរណៈ​ទាំងឡាយ​ដែល​អ្នក​នឹង​សិក្សា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២–៣៤ គឺ​អំពី​ការហៅ​បម្រើ​បេសកកម្ម កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង ការត្រៀមខ្លួន​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ។ ក្នុង​ខែ តុលា ឆ្នាំ ២០១២ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី អាយុ​ចេញ​បម្រើ​ផ្សព្វផ្សាយ​សាសនា​ដោយ​ផ្អែក​ទៅ​លើ ការគោរពប្រតិបត្តិ សេចក្ដី​ស្មោះត្រង់ និង ភាពចាស់ចិត្ត​ចាស់​គំនិត​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ។

ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​រីករាយ​ដើម្បី​ប្រកាស​ពី​ប្រសិទ្ធិភាព​នោះ​ភ្លាមៗ​ថា យុវជន​ដែល​ស័ក្ដិសម និង មាន​សមត្ថភាព​ទាំងអស់​ដែល​បាន​រៀន​ចប់​វិទ្យាល័យ ឬ សាលា​ប្រហាក់ប្រហែល​គ្នា ដោយ​មិន​គិត​ពី​ទីកន្លែង​ដែល​ពួកគេ​រស់នៅ នឹង​មាន​ជម្រើស​ឲ្យ​បម្រើ​បេសកកម្ម​ចាប់តាំង​ពី​អាយុ ១៨ ជំនួស​ឲ្យ​អាយុ ១៩ ឆ្នាំ​វិញ ។ ខ្ញុំ​មិន​មែន​ណែនាំ​ឲ្យ យុវជន​ទាំងអស់​នឹង—ឬ គួរតែ—បម្រើ​នៅ​អាយុ​ក្មេង​បែបនេះ​នោះ​ទេ ។ ប៉ុន្ដែ ដោយ​ផ្អែក​លើ​កាលៈទេសៈ​របស់​បុគ្គល​ម្នាក់ៗ ក៏​ដូចជា​ការសម្រេចចិត្ត​ដោយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​នានា ជម្រើស​នេះ​បាន​អនុវត្ត​ហើយ ។

« នៅ​ពេល​យើង​បាន​សញ្ជឹងគិត​ដោយ​ការអធិស្ឋាន​ពី​អាយុ ដែល​យុវជន​អាច​ចាប់ផ្ដើម​ការបម្រើ​បេសកកម្ម​របស់​ពួកគេ នោះ​យើង​ក៏​បាន​ពិចារណា​ពី​អាយុ ដែល​យុវនារី​អាច​បម្រើ​ផងដែរ ។ ថ្ងៃនេះ ខ្ញុំ​រីករាយ​ដើម្បី​ប្រកាស​ថា យុវនារី​ដែល​មាន​សមត្ថភាព មាន​ភាពស័ក្ដិសម ដែល​មាន​បំណង​ចង់​បម្រើ អាច​លើក​ទឹកចិត្ត​ឲ្យ​បម្រើ​បេសកកម្ម​ចាប់​ពី​អាយុ ១៩ ជំនួស​ឲ្យ​អាយុ ២១ ឆ្នាំ​វិញ ។

« យើង​សូម​បញ្ជាក់​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា គឺជា​ករណីយកិច្ច​បព្វជិតភាព​មួយ—ហើយ​យើង​សូម​លើកទឹកចិត្ត​ដល់​យុវជន​ទាំងអស់ ដែល​មាន​ភាពស័ក្ដិសម និង ដែល​មាន​សមត្ថភាព​ខាង​រាងកាយ និង ខាង​ស្មារតី ឲ្យ​ឆ្លើយតប​ទៅ​នឹង​ការហៅ​បម្រើ​នេះ ។ យុវនារី​ជាច្រើន​ក៏​បម្រើ​ដែរ ប៉ុន្ដែ​ពួកគេ​មិន​នៅ​ក្រោម​ការបញ្ជា​ឲ្យ​បម្រើ​ដូចគ្នា​នឹង​យុវជន​នោះ​ទេ ។ ទោះយ៉ាងណា យើង​សូម​អះអាង​នឹង​យុវនារី​ទាំងឡាយ​ក្នុង​សាសនាចក្រ​ថា ពួកគេ​នឹង​ចូលរួម​ចំណែក​យ៉ាង​មាន​តម្លៃ​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​យើង​សូម​ស្វាគមន៍​ចំពោះ​ការបម្រើ​របស់​ពួកគេ ។ ( Welcome to Conference,” Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤–៥ ) ។

នៅ​ពេល​អ្នក​បន្ត​សិក្សា​វិវរណៈ​ទាំងនេះ​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា សូម​គិត​អំពី​ភាពស្រដៀងគ្នា និង ភាពខុសគ្នា​ក្នុង​ការរៀបចំ​ខ្លួន និង កិច្ចការ​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពី​ជំនាន់​ដំបូង និង ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទូទាំង​ពិភពលោក ។

ផែនទី ប៉ែក​ឦសាន​នៃ​សហរដ្ឋ

ទីតាំង ភូមិ​ហ្វាយែត រដ្ឋ​នូវ យ៉ោក និង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី នៅ​លើ​ផែនទី​ដែល​ភ្ជាប់​មក​ជាមួយ ( សូម​មើល​ផងដែរ Church history map ៦, “The Westward Movement of the Church,” នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ LDS.org ) ។ តើ​អ្នក​គិត​ថា ទីតាំង​ទាំង​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន ?

ព្រះអម្ចាស់​បាន​ត្រាស់​ហៅ អូលីវើរ ខៅឌើរី និង ពេត្រុស វីតមើរ ជុញ្ញ័រ ឲ្យ​ធ្វើ​ដំណើរ​ពី រដ្ឋ នូវ យ៉ោក ទៅ រដ្ឋ មិសសួរី ដើម្បី​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ពួក​សាសន៍​លេមិន នៅ​ព្រំដែន​ប៉ែក​ខាង​លិច រដ្ឋ មិសសួរី ( សូម​មើល គ. និង ស. ២៨:៨; ៣០:៥ ) ។ បេសកកម្ម​ទៅ​កាន់​ពួក​សាសន៍​លេមិន​នេះ បាន​ធ្វើ​ឲ្យ​មាន​ការរំភើប​ដ៏​ធំ​ក្នុង​ចំណោម​ពួក​អែលឌើរ​នៃ​សាសនាចក្រ ហើយ​មនុស្ស​មួយ​ចំនួន​បាន​ប្រាថ្នា​ចង់​ដឹង ថា​តើ​មាន​ពួក​អែលឌើរ​ណា​ទៀត ដែល​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ឲ្យ​ចេញ​បេសកកម្ម​ជាមួយ អូលីវើរ និង ពេត្រុស ។ វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣២ គឺ​ជា​ចម្លើយ​របស់​ព្រះអម្ចាស់ ។

ប៉ាលី ភី ប្រាត្ត បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣០ គឺ​មួយ​ខែ​គត់ ពី​មុន​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។ គាត់​បាន​ស្វែងយល់​អំពី​ព្រះគម្ពីរ​មរមន កាល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ នូវ យ៉ោក អំឡុង​ពេល​រដូវក្ដៅ​ឆ្នាំ ១៨៣០ ។ ក្រោយ​មក គាត់​បាន​សរសេរ​លិខិត​ឆ្លើយតប​របស់​គាត់ បន្ទាប់​ពី​គាត់​ទទួល​បាន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ថា ៖

ប៉ាលី ភី ប្រាត្ត

« ខ្ញុំ​បាន​បើក​មើល​វា​ដោយ​មាន​ចិត្ត​ចង់​ដឹង​ជា​ខ្លាំង ហើយ​បាន​អាន​ទំព័រ​ចំណងជើង​នៃ​សៀវ​ភៅ​នេះ ។ ក្រោយ​មក ខ្ញុំ​បាន​អាន​ទីបន្ទាល់​របស់​សាក្សី​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​របៀប​ដែល​វា​ត្រូវបាន​ចងក្រង​ឡើង និង បកប្រែ ។ បន្ទាប់មក ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​មាតិកា​មួយ​វគ្គ​ម្ដងៗ ។ ខ្ញុំ​បាន​អាន​ពេញ​មួយ​ថ្ងៃ ដែល​ការ​ទទួលទាន​អាហារ​របស់​ខ្ញុំ​ពុំ​សូវ​សំខាន់​ទៀត​ឡើយ ខ្ញុំ​ពុំ​ចង់​បរិភោគ​អាហារ​ទេ កាល​រាត្រី​ចូល​មក​ដល់ ការ​សម្រាន្ត​ពុំ​សូវ​សំខាន់​ទេ ដ្បិត​ខ្ញុំ​ចង់​អាន​ជាង​ការ​សម្រាន្ត​ទៅ​ទៀត ។

« នៅ​ពេល​ខ្ញុំ​អាន ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង ហើយ​បាន​យល់​ថា ព្រះគម្ពីរ​នេះ​គឺ​ជា​ការពិត ដែល​ច្បាស់ ហើយ​ជាក់ស្ដែង ដូចជា​មនុស្ស​ម្នាក់​ដែល​យល់ ហើយ​ដឹង​ថា គាត់​ពិត​ជា​មាន​ជីវិត​ដូច្នោះ​ដែរ » ( Autobiography of Parley P. Pratt, បាន​បោះពុម្ព​ដោយ ប៉ាលី ភី ប្រាត្ត [ ១៩៣៨ ] ទំព័រ ៣៧ ) ។

ប៉ាលី បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​នូវយ៉ោក ជា​កន្លែង​ដែល​គាត់​បាន​រៀន​បន្ថែម​អំពី ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ពី ហៃរុម ស៊្មីធ ។ មិន​យូរ​ប៉ុន្មាន ហៃរុម និង ប៉ាលី បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ភូមិ​ហ្វាយែត ជា​កន្លែង​ដែល ប៉ាលី បាន​ចូល​សាសនាចក្រ ហើយ​ត្រូវបាន​តែងតាំង​ជា​អែលឌើរ​មួយ​រូប​ដោយ អូលីវើរ ខៅឌើរី ។

យើង​ពុំ​សូវ​ដឹង​ច្រើន​អំពី​ការប្រែចិត្តជឿ​របស់ សៃបា ភីតើសុន នោះទេ ក្រៅ​ពី​គាត់​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដោយ អូលីវើរ ខៅឌើរី ក្នុង​ខែ មេសា ឆ្នាំ ១៨៣០ ហើយ​បាន​តែងតាំង​ជា​អែលឌើរ​មួយ​រូប​ក្នុង​ខែ មិថុនា ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣២:១–៥ ដើម្បី​ស្វែងយល់​អំពី​ការណ៍ ដែល​ព្រះអម្ចាស់​បាន​ត្រាស់​ហៅ ប៉ាលី និង សៃបា ឲ្យ​ធ្វើ ក៏​ដូចជា​ការណ៍​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកគាត់ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការសន្យា​នេះ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣២:៣ មាន​ភាព​ស្រដៀងគ្នា​ទៅ​នឹង​ការសន្យា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូហាន វិតមើរ នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:១១ និង ដល់ ថូម៉ាស ប៊ី ម៉ាស នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៣១:១៣ យ៉ាង​ដូចម្ដេច ?

    2. តើ​ការសន្យា​ទាំងនេះ បង្រៀន​អ្នក​អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់ ចំពោះ​អ្នក​ដែល​បម្រើ​ទ្រង់ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ?

ពួកអ្នកផ្សព្វផ្សាយសាសនានៅលើ​ព្រិល

អំឡុង​ពេល​ក្នុង​រដូវ​រងា​នា​ឆ្នាំ ១៨៣០–៣១ អូលីវើរ ខៅឌើរី ពេត្រុស វីតមើរ ជុញ្ញ័រ ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន បាន​ធ្វើ​ដំណើរ​ពី​ភូមិ​ហ្វាយែត រដ្ឋ​នូវ យ៉ោក ទៅ​កាន់ ភូមិ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ក្នុង​ចម្ងាយ​ប្រមាណ ២,៤០០ គីឡូម៉ែត ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ។ ពួកគាត់​បាន​តស៊ូ​ដើរ​កាត់​ព្រិល​កម្រាស់​ក្រាស់ៗ ភាពត្រជាក់​ខ្លាំង ខ្យល់​បោកបក់ និង ការនឿយហត់ ដែល​ការរស់នៅ​ដោយ​បរិភោគ​នំប៉័ង​កក​ធ្វើ​ពី​ពោត និង​សាច់​ជ្រូក​ឆៅ​ជា​ចម្បង ។

ទោះជាមាន​ភាពលំបាក​ទាំងនេះ​ក្ដី ក៏​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ បាន​ទទួល​ជោគជ័យ​ក្នុង​ការណែនាំ​ដំណឹងល្អ​ទៅ​កាន់​ពួក​កុលសម្ព័ន្ធ​អាមេរិកាំង​ជនជាតិ​ដើម​នៅ នូវ យ៉ោក អូហៃអូ និង មិសសួរី ដែរ ។ ពួកគាត់​ក៏​បាន​ផ្សាយ​ដំណឹងល្អ​នៅ ខឺតឡង់ រដ្ឋ​អូហៃអូ ទៅ​ដល់​ក្រុមជំនុំ​នៃ​ប្រជាជន ដែល​កំពុង​ស្វែងរក​ការស្ដារឡើងវិញ​នៃ​គ្រីស្ទចក្រ​សញ្ញា​ថ្មី ។ ប្រជាជន​ទាំងនោះ​ភាគ​ច្រើន បាន​ចូល​សាសនាចក្រ ។ ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រែចិត្ត​ជឿ​ទាំងនោះ​មក​ពី អូហៃអូ ឈ្មោះ ហ្វ្រែឌើរិក ជី វិលលាម្ស បាន​រួម​ដំណើរ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ការធ្វើដំណើរ​របស់​ពួកគាត់​ទៅ​កាន់ រដ្ឋ​មិសសួរី ។ ព្រះអម្ចាស់​បាន​បំពេញ​ការសន្យា​របស់​ទ្រង់​ថា ទ្រង់​នឹង​គង់​នៅ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ ហើយ​ថា​គ្មាន​អ្វី ដែល​នឹង​យកឈ្នះ​លើ​ពួកគាត់​នោះ​ទេ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣០-៣២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖