ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៣ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១-៣៨


មេរៀន​ទី ២៣ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១-៣៨

សេចក្តីផ្តើម

ក្នុង​ខែ មេសា ឆ្នាំ ១៨៣៥ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដែល​ត្រូវបាន​តែងតាំង​ថ្មីៗ បាន​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ដោយ​រៀបចំ​ខ្លួន​ចេញ​ដំណើរ​ទៅ​កាន់​បេសកកម្ម​កូរ៉ុម​ទី​មួយ ។ ពីមុន​ពួកគាត់​ចាកចេញ​ទៅ ព្យាការី យ៉ូសែប ស៊្មីធ បាន​ចែកចាយ​វិវរណៈ​មួយ​ចំនួន​ដែល​លោក​ទទួល​បាន ទៅ​កាន់​ពួកគាត់ ដែល​សព្វថ្ងៃ​នេះ​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ ។ នេះ​គឺ​ជា​មេរៀន​ទី​ពីរ​ក្នុង​ចំណោម​មេរៀន​ទាំង​បី នៃ​កណ្ឌ​មួយ​នេះ ។ នៅ​ក្នុង​ចំណែក​នៃ​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ណែនាំ​អំពី​ករណីយកិច្ច​របស់​កូរ៉ុម​ដែល​ជា​អធិបតី​នៃ​សាសនាចក្រ ៖ គណៈ​ប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ពួកចិតសិប​នាក់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១-២៦

ព្រះអម្ចាស់​ណែនាំ​អំពី​ករណីយកិច្ច និង សិទ្ធិអំណាច​នៃ​កូរ៉ុម​ដែល​ជា​អធិបតី​នៃ​សាសនាចក្រ

សូម​គិត​អំពី​គ្រា​មួយ​នៅ​ពេល​នរណា​ម្នាក់​បាន​ទ្រទ្រង់ គាំទ្រ ការពារ ហើយ​លើក​ទឹកចិត្ត​អ្នក ។ តើ​មាន​ភាពខុសប្លែក​យ៉ាង​ដូចម្ដេច នៅ​ពេល​មាន​នរណាម្នាក់​ជួយ​អ្នក​តាម​របៀប​នេះ ?

នៅ​ក្នុង​បទគម្ពីរ គាំទ្រ នរណាម្នាក់ មាន​ន័យ​ថា យើង​ទ្រទ្រង់ គាំទ្រ ការពារ ឬ លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១-២២ដោយ​ស្វែងរក​ថាតើ​នរណា ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា សមាជិក​គួរតែ​គាំទ្រ ។

ស្រប​តាម ខទី ២២តើ​យើង​គាំទ្រ​គណៈប្រធាន​ទី​មួយ​តាម​របៀប​ណា ? សូម​ឆ្លើយ​សំណួរ​នេះ ដោយ​បំពេញ​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ៖ គណៈប្រធាន​ទី​មួយ​ត្រូវបាន​គាំទ្រ​ដោយ , និង នៃ​សាសនាចក្រ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា ដែល​បង្រៀន​អំពី​សេចក្ដីពិត​នេះ ។ ( សូម​កត់ចំណាំ​ថា នៅ​ក្នុង ខទី ២២ឃ្លា « បាន​រើស​ឡើង​ដោយ​ក្រុម » ពុំ​មាន​ន័យ​ថា សមាជិក​សាសនាចក្រ ជ្រើសរើស​អ្នក​ដែល​ត្រូវ​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ​នោះ​ទេ ។ វា​សំដៅ​ទៅ​លើ​ឆន្ទៈ​របស់​សមាជិក​សាសនាចក្រ ដែល​ត្រូវ​គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​ទាំងនោះ ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច ដែល​ត្រូវ​គាំទ្រ​ដល់​គណៈប្រធាន​ទី​មួយ ដោយ​សេចក្ដី​ទុកចិត្ត សេចក្ដី​ជំនឿ និង សេចក្ដី​អធិស្ឋាន ?

    2. ចេញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក តើ​យើង​មាន​ពរ​តាម​របៀប​ណា នៅ​ពេល​យើង​ទ្រទ្រង់ ហើយ​គាំទ្រ​ដល់​គណៈប្រធាន​ទី​មួយ​នោះ ?

    3. តើ​អ្នក​រៀន​អ្វី​ខ្លះ ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១–២២ អំពី​គណៈប្រធាន​ទី​មួយ ?

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទី​មួយ សូម​គូសបន្ទាត់​ពី​ក្រោម​អ្វី ដែល​លោក​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ធ្វើ ដើម្បី​គាំទ្រ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង ៖

ប្រធាន ហិនរី ប៊ី អាវរិង

« ចំពោះ​យើង ដើម្បី​គាំទ្រ​ដល់​អ្នក​ទាំងឡាយ ដែល​ត្រូវ​បាន​ហៅ … យើង​ត្រូវតែ​ពិនិត្យ​ពិច័យ​លើ​ជីវិត​របស់​យើង ប្រែចិត្ត​បើចាំបាច់ សន្យា​ថា​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ហើយ​ធ្វើតាម​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។…

« … វា​នឹង​ជា​រឿង​ឈ្លាសវៃ​ក្នុង​ការប្ដេជ្ញាចិត្ត​ថា​នឹង​គាំទ្រ​ដោយ​សេចក្ដី​ជំនឿ និង សេចក្ដី​អធិស្ឋាន​របស់​យើង ដល់​អ្នក​ទាំងឡាយ​ដែល​បម្រើ​យើង​នៅ​ក្នុង​នគរ ។ ខ្ញុំ​យល់​ច្បាស់​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ អំពី​អំណាច​នៃ​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនាចក្រ ក្នុង​ការគាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​ហៅ ។… ខ្ញុំ​បាន​មាន​អារម្មណ៍​ពី​ការអធិស្ឋាន និង​សេចក្ដី​ជំនឿ​របស់​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ ហើយ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​ថា​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បានហៅ​ឲ្យ​បម្រើ តាម​រយៈ​កូនសោ​បព្វជិតភាព » (The True and Living Church » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨,ទំព័រ ២១ ) ។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​ការគាំទ្រ​ដល់​គណៈប្រធាន​ទី​មួយ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ ។ តើ​អ្នក​អាច​ទ្រទ្រង់ គាំទ្រ ការពារ ឬ លើក​ទឹក​ចិត្ត​ដល់​ពួកលោក​តាម​របៀប​ណា ?

កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៣ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​យ៉ាង​ដូចម្ដេច​ខ្លះ អំពី​ករណីកិច្ច​របស់​ពួក​សាវក​ដប់ពីរ​នាក់ ។ តើ​ពួក​សាវក​ដប់ពីរ​នាក់ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​អ្វី ?

អ្នក​អាច​នឹង​ចង់​គូសចំណាំ ពាក្យ ឬ ឃ្លា​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ដែល​បង្រៀន​អំពី​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ពួកសាវក​គឺ​ជា​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក ។

តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច​ដែល​ថា ពួក​សាវក​គឺ​ជា​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​សិក្សា​នៅ​ក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ នៅ​ក្នុង Bible Dictionary នូវ​អ្វី​ដែល​ប្រាប់​អំពី ពាក្យ និង ងារ​នៃ សាវក ។

ប្រធាន​នៃ​សាសនាចក្រ គឺ​ជា​សាវក​ច្បង​នៅ​លើ​ផែនដី ចំណែក​ឯ​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ ក៏​ជា​សាវក​ផងដែរ ។ ហេតុដូច្នេះហើយ សមាជិក​ទាំងឡាយ​ក្នុង​គណៈប្រធាន​ទី​មួយ ក៏​ត្រូវបាន​ហៅ​ថា​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។

អែលឌើរ ដាវីឌ អេ បែដណា

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ៖ « តួនាទី​របស់​សាវក​នា​ពេល​សព្វថ្ងៃ​នេះ គឺ​ជា​តួនាទី​ដូច​គ្នា​ទៅ​នឹង​សាវក​ពី​បុរាណ​ដែរ ( សូម​មើល កិច្ចការ ១:២២; ៤:៣៣ ) ។ តួនាទី​របស់​យើង​គឺ​ចេញ​ទៅ​ពាសពេញ​ពិភពលោក ហើយ​ប្រកាស​អំពី ‹ ព្រះយេស៊ូវគ្រីស្ទ និង ទ្រង់​ដែល​ត្រូវ​ឆ្កាង › ( សូម​មើល ម៉ាកុស ១៦:១៥; កូរិនថូស ទី១ ២:២ ) ។ សាវក​ម្នាក់​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ និង ជា​សាក្សី​ពិសេស​អំពី​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ ។ ‹ ព្រះ​នាម​នៃ​ព្រះគ្រីស្ទ › សំដៅ​ទៅ​លើ​បេសកកម្ម ការសុគត និង ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ—ដែល​ជា​សិទ្ធិអំណាច គោលលទ្ធិ និង គុណសម្បត្តិ​សំខាន់​ក្នុង​នាម​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ដែល​ត្រូវ​ធ្វើ​ជា​ព្រះអង្គ​ប្រោសលោះ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ក្នុង​នាម​ជា​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ យើង​សូម​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត ទេវភាព និង ការរស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ដង្វាយធួន​ដ៏​និរន្តរ៍ និង អស់កល្ប​ជានិច្ច និង ជា​ដំណឹងល្អ​របស់​ទ្រង់ » ( “Special Witnesses of the Name of Christ,” The Religious Educator: Perspectives on the Restored Gospel វ៉ុល ១២ ទំព័រ ២ [ ឆ្នាំ ២០១១ ] ទំព័រ ១ ) ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ថាតើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច និង ថាតើ​អ្នក​បាន​រៀន​អ្វី​ខ្លះ នៅ​ពេល​អ្នក​បាន​ស្ដាប់ ឬ អាន​សក្ខីភាព ឬ ទីបន្ទាល់ របស់​ពួក​សាវក ។ ( វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍ ក្នុង​ការរំឭក​អំពី​សុន្ទរកថា​សន្និសីទទូទៅ​របស់​ពួក​សាវក នៅ​ក្នុង​ទស្សនាវដ្ដី​សាសនាចក្រ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៤ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​យ៉ាង​ដូចម្ដេច អំពី​សិទ្ធិអំណាច និង អំណាច​របស់​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

នៅ​ពេល​បុរស​ទាំងឡាយ​ត្រូវបាន​តែងតាំង​ជា​សាវក នោះ​ពួកលោក​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​កូនសោ​បព្វជិតភាព ជា​ប្រធាន​នៃ​សាសនាចក្រ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ប្រធាន​នៃ​សាសនាចក្រ ក្នុង​នាម​ជា​សង្ឃ​ជាន់​ខ្ពស់​ត្រួតត្រា​លើ​បព្វជិតភាព​មិលគីស្សាដែក លោក​គឺ​ជា​បុរស​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ។ ពួក​សាវក​ដទៃ​ទៀត​ប្រើ​កូនសោ​ទាំងនេះ ដោយ​បាន​ទទួល​ការអនុញ្ញត​ពី​ប្រធាន​នៃ​សាសនាចក្រ ។ នៅ​ពេល​ប្រធាន​នៃ​សាសនាចក្រ​ទទួល​មរណភាព គណៈ​ប្រធាន​ទី​មួយ​ត្រូវបាន​រំសាយ ចំណែក​ឯ​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ដែល​មាន​សិទ្ធិអំណាច និង អំណាច​ស្មើ​គ្នា​ទៅ​នឹង​គណៈប្រធាន​ទី​មួយ​ដែរ​នោះ បាន​ក្លាយ​ទៅ​ជា​ក្រុម​ដែល​ធ្វើ​អធិបតី​លើ​សាសនាចក្រ ។ ក្នុង​នាម​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ សាវក​ច្បង​ដែល​កំពុង​រស់នៅ ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ចាប់​ពី​ពេល​នោះ ។

អែលឌើរ ដាវីឌ ប៊ី ហេត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ ដាវីឌ ប៊ី ហេត

« នៅ​ពេល​ប្រធាន​នៃ​សាសនាចក្រ​បាន​ទទួល​មរណភាព​ទៅ តើ​ប្រធាន​ថ្មី​ត្រូវបាន​ជ្រើសតាំង​តាម​របៀប​ណា ។

« ក្នុង​ឆ្នាំ ១៨៣៥ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ ស្ដីពី​កម្មវត្ថុ​មួយ​នេះ ដែល​បង្ហាញ​អំពី​របៀប​ស្នង​តំណែង​ដ៏​ត្រឹមត្រូវ ។ វិវរណៈ​នេះ​ថ្លែង​ថា កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ គឺ​ជា​ក្រុម​ដែល​មាន​សិទ្ធិអំណាច​ស្មើ​គ្នា​ទៅ​នឹង​គណៈប្រធាន​ទី​មួយ​ទី​មួយ​ដែរ ។ ( សូម​មើល គ. និង ស. ១០៧:២៤ ) ។ « សេចក្ដី​នេះ​មាន​ន័យ​ថា នៅ​ពេល​ប្រធាន​នៃ​សាសនាចក្រ​ទទួល​មរណភាព គណៈ​ប្រធាន​ទី​មួយ​ត្រូវ​បាន​រំសាយ ចំណែក​ឯ​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ក្លាយ​ទៅ​ជា​ក្រុម​ដែល​ធ្វើ​អធិបតី​លើ​សាសនាចក្រ​ដោយ​ស្វ័យប្រវត្តិ ។ លំនាំ​នោះ​ត្រូវបាន​បង្កើត​ឡើង នៅ​ពេល​ប្រធាន​នៃ​សាសនាចក្រ យ៉ូសែប ស៊្មីធ បាន​ទទួល​មរណៈភាព ។…

« ដំណើរការ​ដ៏​ទេវភាព​ដែល​ត្រូវបាន​បើកសម្ដែង​សម្រាប់​ការតែងតាំង​គណៈប្រធាន​ទី​មួយ​ថ្មី​នៃ​សាសនាចក្រ—ដែល​ជា​វិវរណៈ​មក​ពី​ព្រះអម្ចាស់ និង ជា​ការគាំទ្រ​ដោយ​មនុស្ស​នោះ—ត្រូវបាន​ប្រតិបត្តិ​រហូត​ដរាប​មក​ដល់​បច្ចុប្បន្ន​នេះ ។ គណៈ​ប្រធាន​ទី​មួយ​ត្រូវបាន ‹ គាំទ្រ​ដោយ​សេចក្ដី​ទុកចិត្ត សេចក្ដី​ជំនឿ និង សេចក្តី​អធិស្ឋាន​នៃ​សាសនាចក្រ › ។ ( គ. និង ស. ១០៧:២២ ) » ( A Prophet Chosen of the Lord,” Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៨ ) ។

បន្ថែម​ពី​លើ​ការពន្យល់​អំពី​ករណីយកិច្ច​របស់​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នោះ​ព្រះអម្ចាស់​ក៏​បាន​ត្រាស់​សម្ដែង​អំពី​ករណីយកិច្ច​របស់​ពួកចិតសិប​នាក់​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៥ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​ករណីយកិច្ច​របស់​ពួក​លោក ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ ពាក្យ ឬ ឃ្លា​នៅ​ក្នុង ខទី ២៥ ដែល​បង្រៀន​អំពី​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ពួកសាវក​គឺ​ជា​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៦ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​យ៉ាង​ដូចម្ដេច អំពី​សិទ្ធិអំណាច​របស់​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ ។

អែលឌើរ អើល ស៊ី ធីងង៉ី

អែលឌើរ អើល ស៊ី ធីងង៉ី ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​អំពី​សិទ្ធិអំណាច​នៃ​ពួក​ចិតសិប​នាក់ ៖ « ពួក​ចិតសិប​នាក់​ពុំ​ទទួល​បាន​កូនសោ​បព្វជិតភាព​បន្ថែម​នោះ​ទេ ប៉ុន្តែ ដោយ​មាន​ការចាត់តាំងនីមួយៗ ដែល​ពួក​លោក​ទទួល​បាន​ពី​គណៈប្រធាន​ទី​មួយ ឬ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នោះ​ពួក​លោក​ត្រូវបាន​ផ្ទេរ​សិទ្ធិអំណាច ឲ្យ​បំពេញ​ការចាត់តាំង​ដែល​បាន​ផ្ដល់​ឲ្យ » ( «The Quorums of the Seventy» Ensign ខែ សីហា ឆ្នាំ ២០០៥ ទំព័រ ៤៨–៤៩ ) ។

សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ អាច​នឹង​ជួយ​អ្នក​យល់​អំពី​ទំនាក់ទំនង​រវាង​គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ពួក​ចិតសិប​នាក់ ។

ព្រះគ្រីស្ទ​កំពុង​តែងតាំង​សាវក

« ព្រះយេស៊ូវគ្រីស្ទ​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់ សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ម្នាក់ៗ​រាល់​កូនសោ ដែល​មាន​សម្រាប់​នគរ​ព្រះ​នៅ​លើ​ផែនដី ។ សាវក​ច្បង​ដែល​កំពុង​រស់នៅ ដែល​ជា​ប្រធាន​សាសនាចក្រ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ ដែល​ត្រូវបាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ប្រើ​រាល់​កូន​សោ​បព្វជិតភាព ។…

« ពួក​ចិតសិប​នាក់ បម្រើ​តាម​ការចាត់តាំង និងតាម​ការផ្ទេរ​សិទ្ធិអំណាច ពី​គណៈប្រធាន​ទី​មួយ និងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។… គណៈ​ប្រធាន​នៃ​ពួកចិតសិបនាក់​ត្រូវ​បាន​ញែកចេញ ហើយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​កូនសោ ដើម្បី​ធ្វើ​ជា​អធិបតី​លើ​កូរ៉ុម​នៃ​ពួកចិតសិប​នាក់ » ( ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ [ ឆ្នាំ ២០១០], ២.១.១) ។

ទោះជា​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ពួក​ចិតសិប​នាក់​មាន « សិទ្ធិអំណាច​ស្មើ​គ្នា » ក្ដី ( គ. និង ស. ១០៧:២៤, ២៦ ) ក៏​គណៈប្រធាន​ទី​មួយ ធ្វើ​អធិបតី​លើ​កូរ៉ុម​ទាំងអស់​ដែរ ។ កូរ៉ុម​នៃ​គណៈប្រធាន​ទី​មួយ មាន​ប្រធាន​នៃ​សាសនាចក្រ ហើយ​ជា​ធម្មតា​មាន​ទីប្រឹក្សា​ទាំង​ពីរ​រូប ។ ជា​ញឹកញាប់ ប៉ុន្តែ មិនមែន​ជា​ដរាប​នោះ​ទេ ទីប្រឹក្សា​ទាំង​ពីរ​រូប​នោះ​ត្រូវបាន​ជ្រើសតាំង​ចេញ​ពី​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ « ពួក​សង្ឃ​ជាន់​ខ្ពស់​ត្រួតត្រា​បី​នាក់ … បង្កើត​ជា​កូរ៉ុម​គណៈប្រធាន​នៃ​សាសនាចក្រ » ( គ. និង ស. ១០៧:២២ ) ។ ពួក​លោក​មាន​ការទទួលខុសត្រូវ នៃ​ការដឹកនាំ​នគរ​ព្រះ​នៅ​លើ​ផែនដី ( សូម​មើល គ. និង ស. ៩០:១២–១៦ ) ។ ព្រះអម្ចាស់​បាន​គូសបញ្ជាក់​អំពី សារៈសំខាន់​នៃ​គណៈប្រធាន​ទី​មួយ ដោយ​បាន​មាន​ព្រះបន្ទូល​ប្រកាស​ថា « អស់​អ្នក​ណា​ដែល​ទទួល​យើង នោះ​ទទួល​ពួក​អ្នក​ទាំងនោះ គឺ​គណៈប្រធាន​ទី​មួយ ដែល​យើង​បាន​ចាត់​ឲ្យ​ទៅ ដែល​យើង​បាន​ធ្វើ​ជា​ទីប្រឹក្សា​ទាំងឡាយ​ដល់​អ្នក ដោយ​យល់​ដល់​ព្រះនាម​របស់​យើង » ( គ. និង ស. ១១២:២០ ) ។

ដូច​បាន​ពន្យល់​នៅ​ដើម​មេរៀន​នេះ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ក្លាយ​ទៅ​ជា​កូរ៉ុម​ជា​អធិបតី​នៅ​ក្នុង​សាសនាចក្រ តែ​នៅ​ពេល​ប្រធាន​នៃ​សាសនាចក្រ​ទទួល​មរណៈភាព​ប៉ុណ្ណោះ ។ នៅ​ពេល​ប្រធាន​ថ្មី​នៃ​សាសនាចក្រ និង ទីប្រឹក្សា​ទាំងពីរ​របស់​លោក​ត្រូវបាន​ញែក​ចេញ នោះ​គណៈប្រធាន​ទី​មួយ​ក្លាយ​ទៅ​ជា​កូរ៉ុម​ជា​អធិបតី​សាជាថ្មី ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​គណៈប្រធាន​ទី​មួយ ៖ « សូម​អរ​ព្រះ​គុណ​ដល់​ព្រះ ចំពោះ​គណៈប្រធាន​ទី​មួយ ។ ដូចជា [ ភ្នំ​ទាំង​បី ] ដែល​ខ្ពស់​សន្លឹម​ដែរ ពួក​លោក​ឈរ​ដោយ​គ្មាន​អ្វី​ស្ថិត​នៅ​ពី​លើ​ឡើយ មាន​តែ​ស្ថានសួគ៌​ប៉ុណ្ណោះ ។ ពួកលោក​ត្រូវការ​មតិ​គាំទ្រ​ពី​យើង ។ ជួនកាល ពួកលោក​មាន​ភាពឯកោ​នៅ​ក្នុង​ការហៅ​ដ៏​ខ្ពស់​នៃ​ភាពជា​អ្នក​ដឹកនាំ​នោះ—ដ្បិត​ការហៅ​របស់​ពួក​លោក​ពុំ​មែន​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ទេ ប៉ុន្តែ គឺ​ផ្គាប់​ព្រះហឫទ័យ​ព្រះ​វិញ ។ សូម​ឲ្យ​ព្រះ​ប្រទានពរ​ដល់​បុរស​ដ៏​ឆ្នើម និង ដ៏​ប្រពៃ​ទាំង​បី​រូប​នេះ » ( «The Spirit Beareth Record» Ensign ខែ មិថុនា ឆ្នាំ ១៩៧១ ទំព័រ ៨៧ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៧-៣២

ព្រះអង្គ​សង្គ្រោះ​ពន្យល់​អំពី របៀប​ដែល​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ ត្រូវ​សម្រេចចិត្ត

សូម​គិត​អំពី​គ្រា​មួយ នៅ​ពេល​អ្នក​ត្រូវ​សម្រេចចិត្ត​នៅ​ក្នុង​ក្រុម ។ តើ​អ្នក​មាន​បទពិសោធន៍​យ៉ាង​ដូចម្ដេច ?

ជា​ទូទៅ ក្រុម​មនុស្ស​សម្រេចចិត្ត​យ៉ាង​ដូចម្ដេច ? តើ​អ្នក​គិត​ថា ដំណើរការ​នៃ​ការសម្រេចចិត្ត​ទាំងនេះ ប្រៀបធៀប​យ៉ាង​ដូចម្ដេច​ទៅ​នឹង របៀប​នៃ​ការសម្រេចចិត្ត​របស់​គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ពួក​ចិតសិប​នាក់ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៧-៣២ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន អំពី​របៀប​ដែល​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ ធ្វើ​ការសម្រេចចិត្ត ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា ដែល​ជួយ​អ្នក​យល់​អំពី​របៀប ដែល​កូរ៉ុម​ទាំងនេះ​សម្រេច​ចិត្ត ។

យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​ការសម្រេច​ចិត្ត​របស់​កូរ៉ុម​ជា​អធិបតី ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​នឹង​ចង់​សរសេរ សេចក្ដី​ថ្លែងការណ៍​នៃ​គោលលទ្ធិ​ដូច​តទៅ​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​ខគម្ពីរ​នេះ ៖ ការសម្រេចចិត្ត​របស់​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ការរួបរួម និង សុចរិតភាព ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការដឹង​ថា ការសន្យា​របស់​ព្រះអម្ចាស់​ថា​នឹង​ប្រទានពរ​ដល់​គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ពួក​ចិតសិប​នាក់ ដោយ​នូវ​ព្រះតម្រិះ​របស់​ទ្រង់ ជួយ​អ្នក​ឲ្យ​គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​ទាំងនេះ​ដោយ​ទំនុកចិត្ត សេចក្ដី​ជំនឿ និង សេចក្ដី​អធិស្ឋាន ហើយ​ត្រងត្រាប់​តាម​ដំបូន្មាន​របស់​ពួក​លោក​យ៉ាង​ដូចម្ដេច ?

    2. តើ​គុណសម្បត្តិ​មាន​រាយ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣០ ដែល​ពួក​បងប្អូន​ប្រុស​ទាំងនេះ​ចាំបាច់​ត្រូវ​មាន ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ដោយ​រួបរួម​នោះ មាន​អ្វី​ខ្លះ ?

    3. យោង​តាម ខទី ៣១តើ​ព្រះអម្ចាស់​សន្យា​ដល់​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ​ថា​ដូចម្ដេច បើសិន​ជា​ពួក​លោក​ធ្វើ​ការសម្រេចចិត្ត​ដោយ​រួបរួម និង ដោយ​សុចរិតភាព​នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៣-៣៨

ព្រះអម្ចាស់​ប្រទាន​សេចក្ដី​ណែនាំ​បន្ថែម ទៅ​ដល់​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៣-៣៥ដោយ​ស្វែងរក​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ៖

  • ពួក​សាវក​ដប់ពីរ​នាក់ ប្រព្រឹត្ត​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ និង នៅ​ក្រោម​ការដឹកនាំ​នៃ​គណៈប្រធាន​ទី​មួយ ក្នុង​ការស្ថាបនា​សាសនាចក្រ​ឡើង ។

  • ពួក​ចិតសិប​នាក់ ប្រព្រឹត្ត​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះអម្ចាស់ នៅ​ក្រោម​ការដឹកនំា​របស់​ពួក​សាវក​ដប់ពីរ​នាក់ ។

  • ពួក​សាវក​ដប់ពីរ​នាក់ កាន់​កូនសោ​ទាំងឡាយ​នៃ​ការប្រកាស​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​កត្តា​ជាក់លាក់​មួយ​ចំនួន ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​គាំទ្រ ( ទ្រទ្រង់ គាំទ្រ ការពារ និង លើកទឹកចិត្ត ) ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ហើយ​ត្រងត្រាប់​តាម​ដំបូន្មាន​របស់​ពួក​លោក​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១-៣៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖