មេរៀនទី 3 ៖ ថ្ងៃទី 1
នីហ្វៃទី1 7
សេចក្តីផ្តើម
ការលះបង់គ្រប់បែបយ៉ាងរបស់នីហ្វៃចំពោះព្រះអម្ចាស់ត្រូវបានបង្ហាញនៅក្នុង នីហ្វៃទី1 7 ។ ដោយមានពួកបងប្រុសរបស់លោកទៅជាមួយ នោះលោកបានគោរពធ្វើតាមការបញ្ជារបស់ព្រះអម្ចាស់ ដើម្បីវិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ហើយនាំអ៊ីសម៉ាអែលនិងគ្រួសាររបស់លោកឲ្យរួមដំណើរជាមួយពួកគេចូលទីរហោស្ថាន ។ នៅតាមផ្លូវវិលត្រឡប់ទៅទីរហោស្ថានវិញ លេមិន លេមយួល ព្រមទាំងសមាជិកគ្រួសាររបស់អ៊ីសម៉ាអែលបានបះបោរទាស់នឹងនីហ្វៃ ហើយចង់ត្រឡប់មកក្រុងយេរូសាឡិមវិញ ។ នៅពេលដែលពួកគេបានចង ហើយបានព្យាយាមរកផ្តាច់ជីវិតនីហ្វៃ នោះលោកបានអធិស្ឋានដោយសេចក្តីជំនឿ ហើយព្រះអម្ចាស់ក៏បានរំដោះលោក ហើយលោកបានអភ័យទោសដោយស្មោះអស់ពីចិត្តចំពោះអ្នកទាំងឡាយណាដែលបានបៀតបៀនលោក ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីរបៀបដែលអ្នកអាចឆ្លើយតបដោយស្មោះត្រង់ចំពោះព្រះបញ្ញត្តិ និង ទុក្ខលំបាកទាំងឡាយដូចដែលនីហ្វៃបានធ្វើ ។
នីហ្វៃទី1 7 :1 5
ព្រះអម្ចាស់បានបញ្ជាឲ្យពួកកូនប្រុសរបស់លោកលីហៃវិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ គឺដើម្បីនាំអ៊ីសម៉ាអែល ព្រមទាំងគ្រួសាររបស់លោក
សូមគិតអំពីគ្រួសាររបស់អ្នក ហើយពិចារណាអំពីមូលហេតុដែលក្រុមគ្រួសារមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះ ។
សូមអាន នីហ្វៃទី 1 7:1–2 ហើយចូរស្វែងរកអ្វីដែលព្រះអម្ចាស់បានបញ្ជាលោកលីហៃឲ្យសុំកូនប្រុសទាំងឡាយរបស់លោកធ្វើ និង អំពីមូលហេតុដែលទ្រង់ចង់ឲ្យពួកគេធ្វើវា ។ ( វាអាចជាជំនួយមួយដើម្បីដឹងថា ពាក្យពូជនៅក្នុងនីហ្វៃទី1 7:1គឺសំដៅលើ កូនចៅ និង ពូជពង្ស ) ។
ក្នុងចំណោមសេចក្តីពិតមួយដែលយើងរៀនពីខគម្ពីរទាំងនេះគឺថា ព្រះអម្ចាស់បញ្ជាយើងឲ្យរៀបការ ហើយបន្តពូជថ្វាយដល់ទ្រង់ ។ នៅពេលអ្នកបន្តសិក្សានៅក្នុងនីហ្វៃទី1 7 សូមសួរខ្លួនឯងអំពីមូលហេតុដែលអាពាហ៍ពិពាហ៍ និង គ្រួសារមានសារៈសំខាន់ល្មមគ្រប់គ្រាន់ ដើម្បីឲ្យព្រះអម្ចាស់នឹងបញ្ជានីហ្វៃ និង បង ប្រុសរបស់លោកឲ្យស៊ូទ្រាំនឹងការធ្វើដំណើរដ៏លំបាក ជាច្រើនថ្ងៃឆ្លងកាត់ទីរហោស្ថានដើម្បីវិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ។
សូមអានសេចក្តីថ្លែងការខាងក្រោមនេះ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ហើយបង្ហាញពីអ្វីដែលពួកព្យាការីនៅសម័យទំនើបបានប្រកាសអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ ៖ « យើង គណៈប្រធានទីមួយ និង ក្រុមប្រឹក្សានៃពួកសាវកដប់ពីនាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមប្រកាសជាឱឡារឹកថា អាពាហ៍ពិពាហ៍រវាងប្រុស និង ស្រីត្រូវបានតែងតាំងឡើងដោយព្រះ ហើយថា គ្រួសារគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់គោលដៅដ៏អស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ( Ensign ឬលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។
អ្នកអាចចង់គូសរង្វង់ជុំវិញឃ្លា « ថ្វាយព្រះអម្ចាស់ » នៅក្នុងនីហ្វៃទី 1 7:1 ។ សូមគិតពីអ្វីដែលឃ្លានោះចង់បា្រប់នៅក្នុងសម័យរបស់យើង ។
សូមរកមើលការយល់ដឹងបន្ថែមទៀត អំពីការបន្តពូជថ្វាយព្រះអម្ចាស់ នៅពេលអ្នកអានការបង្រៀន ខាងក្រោមនេះពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ៖
« យើងប្រកាសថា ព្រះបញ្ញត្តិរបស់ព្រះសម្រាប់ឲ្យកូនចៅរបស់ទ្រង់បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីនេះនៅតែឲ្យប្រតិបត្តិនៅឡើយ ។ …
«… ឪពុកម្តាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ក្នុងការថែរក្សាអប់រំកូនចៅរបស់ខ្លួនដោយក្តីស្រឡាញ់ និងសេចក្តីសុចរិត ផ្គត់ផ្គង់សេចក្តីត្រូវការ ទាំងខាងរូបកាយ និង ខាងវិញ្ញាណរបស់ពួកគេ និង បង្រៀនពួកគេឱ្យចេះស្រឡាញ់ និង បម្រើគ្នាទៅវិញទៅមក ចេះគោរពព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់គ្រប់ទីកន្លែងដែលពួកគេរស់នៅ ។ សា្វមី និងភរិយា—ឪពុកម្តាយ—នឹងទទួលខុសត្រូវនៅចំពោះព្រះតាមការប្រតិបត្តិនៃភារកិច្ចទាំងឡាយនេះ » ( Ensignឬលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។
សូមអាន នីហ្វៃទី1 7:3–5 ដើម្បីរកមើលរបៀបដែលព្រះអម្ចាស់បានជួយកូនប្រុសរបស់លោកលីហ្វៃឲ្យបំពេញតាមការបញ្ជារបស់ទ្រង់ ។ តើព្រះអម្ចាស់បានជួយអ៊ីម៉ាអែល និង គ្រួសាររបស់លោកឲ្យទទួលយកការអញ្ជើញ ដើម្បីចូលរួមជាមួយគ្រួសាររបស់លោកលីហៃនៅឯទីរហោស្ថានតាមរបៀបណា ?
-
សូមសួរឪពុកម្តាយរបស់អ្នក ថ្នាក់ដឹកនាំសាសនាចក្រ ឬ គ្រូបង្រៀនណាម្នាក់ឲ្យផ្តល់របៀបបីយ៉ាងដែលយុវវ័យសព្វថ្ងៃនេះ អាចរៀបចំខ្លួនដើម្បីអាពាហ៍ពិពាហ៍ ហើយបង្កើតកូនចៅ « ថ្វាយដល់ទ្រង់ » ។ សូមកត់ត្រាពាក្យទូន្មានរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ។
នីហ្វៃទី1 7:6 15
នីហ្វៃបានព្យាយាមបញ្ចុះបញ្ចូលបងប្អូនប្រុសរបស់លោកឲ្យបន្តធ្វើដំណើរទៅទីរហោស្ថាន
សូមអាននីហ្វៃទី1 7:6–7 ហើយស្វែងរកពីមូលហេតុអ្វីដែលលេមិន លេមយួល និង គ្រួសារអ៊ីសម៉ាអែលមួយចំនួនបានបះបោរអំឡុងពេលធ្វើដំណើរនៅទីរហោស្ថាន ។ សូមនឹកគិតពីអ្វីដែលដែលនឹងអាចមានបើយើងជានីហ្វៃស្ថិតនៅក្នុងស្ថានភាពនេះ ។ សូមគិតពីអ្វីដែលអ្នកនឹងនិយាយទៅកាន់លេមិន លេមយួល និង គ្រួសាររបស់អ៊ីសម៉ាអែលក្នុងការព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យបន្តធ្វើដំណើរទៅកាន់ដែនដីសន្យា ។
សូមអាននីហ្វៃទី 1 7:8–12 ហើយសូមរកមើលសំណួរទាំងឡាយដែលនីហ្វៃបានសួរដល់បងប្រុសទាំងឡាយរបស់លោកក្នុងការព្យាយាមបញ្ចុះបញ្ចូលពួកគេមិនឲ្យត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ។ តើសេចក្តីពិតទាំងបីដែលនីហ្វៃបាននិយាយថាបង ប្រុសទាំងឡាយរបស់លោកបានភ្លេចនោះគឺជាអ្វី ?
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការចងចាំសេចក្តីពិតទាំងបីនេះអាចជួយលេមិន និង លេមយួលឲ្យមានភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ដោយរបៀបណា ?
-
សូមសរសេរបញ្ជីពរជ័យឲ្យបាន 4–5 ដែលអ្នកបានទទួលពីព្រះអម្ចាស់ ។ តើការចងចាំនូវអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក ជួយអ្នកឲ្យមានភាពស្មោះត្រង់នៅក្នុងការជ្រើសរើសដើម្បីធ្វើតាមទ្រង់ដោយរបៀបណា ?
សូមអាន នីហ្វៃទី1 7:13–15 ហើយសូមរកមើលនូវអ្វីដែលនីហ្វៃបាននិយាយថា នឹងកើតឡើងចំពោះលេមិន និង លេមយួល និង សមាជិកគ្រួសាររបស់អ៊ីសម៉ាអែលដែលបះបោរ បើសិនពូកគេត្រឡប់ទៅក្រុងយេរូសាឡិមវិញនោះ ។
-
សូមសរសេរឲ្យបានមួយកថាខណ្ឌនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក អំពីមូលហេតុដែលចាំបាច់ ដើម្បីចងចាំនូវអ្វីៗដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក ហើយធ្វើតាមការណែនាំរបស់ទ្រង់ ។
នីហ្វៃទី1 7:16–22
ព្រះអម្ចាស់រំដោះនីហ្វៃ
សូមបន្តនឹកគិតថា តើស្ថានភាពរបស់នីហ្វៃនឹងក្លាយទៅជាយ៉ាងណានៅពេលអ្នកអាននីហ្វៃទី1 7:16 ។ តើអ្នកនឹងធ្វើអ្វី ?
នីហ្វៃបានអធិស្ឋាន សូមអានការអធិស្ឋានរបស់លោកនៅក្នុងនីហ្វៃទី1 7:17–18 ហើយរកមើលនូវអ្វីដែលនីហ្វៃបានទូលសុំ ។
សូមកត់សម្គាល់ថា នីហ្វៃបានទូលសុំឲ្យលោកត្រូវបានរំដោះ « ស្របតាមសេចក្តីជំនឿ [ របស់គាត់ ] » ។ មេរៀនមួយក្នុងចំណោមមេរៀនដែលយើងរៀនពីខគម្ពីរទាំងនេះគឺថាព្រះឆ្លើយតបនឹងការអធិស្ឋានទាំងឡាយស្របទៅតាមសេចក្តីជំនឿរបស់ពួកយើង ។ ការអធិស្ឋានដោយសេចក្តីជំនឿមានន័យថា ត្រូវអធិស្ឋានដោយមានទំនុកចិត្តលើព្រះអម្ចាស់ ហើយបូករួមទាំងការស្ម័គ្រចិត្តធ្វើតាមជានិច្ច ។
សូមសិក្សាសេចក្តីថ្លែងការណ៍ខាងក្រោមរបស់អែលឌើរ ដេវីឌ អេ. បែដណានៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដែលទាក់ទងទៅនឹងការអធិស្ឋានរបស់នីហ្វៃនៅក្នុងនីហ្វៃទី1 7:17 និង អំណាចនៃដង្វាយធួនដើម្បីផ្លាស់ប្តូរដួងចិត្តរបស់យើង ។ សូមគូសបន្ទាត់ពីក្រោមឃ្លាទាំងឡាយណាដែលជួយអ្នកឲ្យយល់អំពីសារៈសំខាន់នៃការស្ម័គ្រចិត្តធ្វើតាមនៅពេលយើងអធិស្ឋានដោយសេចក្តីជំនឿ ។
« តើអ្នកដឹងទេថា តើខ្ញុំនឹងអធិស្ឋានសុំអ្វី ប្រសិនបើខ្ញុំត្រូវបានចងដោយបងប្រុសរបស់ខ្ញុំ ? ការអធិស្ឋានរបស់ខ្ញុំនឹងមានរួមទាំងការទូលសុំនូវរឿងអាក្រក់ ដើម្បីឲ្យកើតឡើងលើបងប្អូនប្រុសរបស់ខ្ញុំ ហើយបញ្ចប់ការទូលសុំជាមួយនឹងឃ្លាមួយ ‹ សូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីកណ្តាប់ដៃនៃបងៗទូលបង្គំផង ឬ តាមពាក្យម្យ៉ាងទៀត សូមយកទូលបង្គំចេញពីការណ៍ដ៏អាក្រក់នេះ នៅពេលនេះ ! វាគួរឲ្យចាប់អារម្មណ៍ជាពិសេសចំពោះខ្ញុំដែលថា នីហ្វៃមិនបានអធិស្ឋានដូចដែលខ្ញុំចង់នោះទេ ដើម្បីសុំឲ្យស្ឋានភាពរបស់លោកត្រូវបានផ្លាស់ប្តូរ ។ ផ្ទុយទៅវិញ លោកបានអធិស្ឋានសុំកម្លាំង ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់លោក ។ ហើយខ្ញុំសូមបញ្ជាក់ថា លោកបានអធិស្ឋាននៅក្នុងលក្ខណៈច្បាស់លាស់ ដោយសារលោកបានដឹង និង បានស្គាល់ ព្រមទាំងទទួលបទពិសោធន៍ពីអំណាចដែលបានកើតឡើងពីដង្វាយធួននៃព្រះអង្គសង្គ្រោះ ។ …
« បងប្អូនប្រុសស្រីទាំងឡាយអើយ ! សម្រាប់យើងម្នាក់ៗបើថិតនៅក្នុងហេតុការណ៍នេះ គឺត្រូវតែទូលសុំឲ្យចំៗ ។ នៅពេលដែលអ្នក និង ខ្ញុំចាប់ផ្តើមយល់ និង ទទួលបានការប្រទានអំណាចឲ្យមកពីដង្វាយធួននៅក្នុងជីវិតផ្ទាល់ខ្លួន នោះយើងនឹងអធិស្ឋាន និង ស្វែងរកកម្លាំងដើម្បីផ្លាស់ប្តូរស្ថានភាពរបស់យើងជាជាងការអធិស្ឋានសុំឲ្យស្ថានភាពរបស់យើងត្រូវបានផ្លាស់ប្តូរ ។ យើងនឹងក្លាយជាភ្នាក់ងារចំពោះខ្លួនផ្ទាល់ដែល ‹ ធ្វើសកម្មភាពជាជាងវត្ថុដែល‹ ទទួលសកម្មភាព ›(នីហ្វៃទី 2 2:14 ) » ( « ‘In the Strength of the Lord’( ពាក្យសំដីនៃមរមន 1:14 ម៉ូសាយ 9:17 ម៉ូសាយ 10:10 អាលម៉ា 20:4 ») នៅក្នុងBrigham Young University 2001–2002 Speeches [ ឆ្នាំ 2002 ] ទំព័រ 124 ) ។
-
សូមឆ្លើយសំណួរមួយក្នុងចំណោមសំណួរទាំងឡាយខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
នៅក្នុងជីវិតអ្នក តើអ្នកធ្លាប់បានអធិស្ឋានដោយសេចក្តីជំនឿ និង ដឹងពីការឆ្លើយតបពីព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់អ្នកនៅពេលណា ?
-
តើអ្នកអាចធ្វើតាមគំរូរបស់នីហ្វៃដើម្បីអធិស្ឋាន និង ស្វែងរកកម្លាំងក្នុងការផ្លាស់ប្តូរស្ថានភាពរបស់អ្នកដោយរបៀបណាដែលប្រសើរជាងការទូលសុំឲ្យមានការផ្លាស់ប្តូរស្ថានភាពរបស់អ្នកវិញ ?
-
បន្ទាប់ពីនីហ្វៃត្រូវបានដោះលែងពីចំណង នោះបងប្រុសទាំងឡាយរបស់លោកបានចង់វាយធ្វើបាបលោកម្តងទៀត ។ សូមអាននីហ្វៃទី 1 7:19–21ហើយសូមរកមើលអ្វីដែលធ្វើឲ្យអ្នកស្ងើចសសើរចំពោះអាកប្បកិរិយារបស់នីហ្វៃ ។ សូមគិតអំពីស្ថានភាពមួយនៅក្នុងគ្រួសារផ្ទាល់របស់អ្នកដែលបានតម្រូវឲ្យមានការអភ័ទោស ។ សូមពិចារណាថា ហេតុអ្វីវាសំខាន់ដែលសមាជិកម្នាក់ៗក្នុងគ្រួសារត្រូវតែមានឆន្ទៈដើម្បីអភ័យទោសឲ្យគ្នាទៅវិញទៅមក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី1 7 ហើយបានរៀនចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖